កញ្ញា សាន្ត កុសុមៈ បានទម្លាយមូលហេតុមុននឹងសម្រចចិត្តក្នុងការដាក់ពាក្យប្រលងធ្វើជាគ្រូបង្រៀនគឺបានជួបហេតុការនឹកស្មានមិនដល់មួយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg46lat6av-7y1bizpPKcMPiUDGZBGnbza2-nYu4ymYMfVWrJQAdE2KR3_SY3h7swmdkbx1vFh1qPpD5q3Gz-6llgSXos5Ery7pSp6pMqVGoauUe8MpdU1JptoW8jgkztZafNpMq3yHf0D1gMy9qi-BDZxduu2rovwWuJwJpE-C9BJ6Md6JDmRzuGIQ5K3I/s2048/image_2025-12-15_15-17-33.png

កាលពីពេលថ្មីៗនេះកញ្ញា សាន្ត កុសុមៈ បានចេញវីដេអូនៅលើបណ្តាញសង្គមទិកតុកដោយនិយាយថាក្នុងចិត្តរបស់នាងគឺចង់ធ្វើ ហើយមានការគិតយូរខ្លាំងណាស់ពីព្រោះបើសិនជាធ្វើគ្រូបង្រៀនគឺមានការផ្លាស់ប្តូរនិងលះបង់ច្រើន។ កញ្ញា ថាមានថ្ងៃមួយបន្ទាប់ពីចេញពីកន្លែងថតនាងបានទៅញុំាអីនៅហាងមួយកន្លែងហើយមានកៅអីទំនេរជាច្រើនប៉ុន្តែនាងបែរជាទៅអង្គុយកន្លែងដែលរាងស្ងាត់ស្រាប់តែប៉ះចំកន្លែងមិត្តភក្តិដែលជា Influencer ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgfi79xe2m5PAMNl2cUurKmqiqKV2MNiEpF46TndKeoe6NVIbiNvrpM7TXjH7WX7pp1w-owSV_wv499kqFBRso45VnM3Ss_0u33l2QS8sa-YKFTzWiOkuIiNkT4M8pR9ajPPE9gAc23Y0esiT3AAVkDsfeRDcq3HkX_UDDMzywDgh2t9hJKENiqJ8mDY8WJ/s2048/image_2025-12-15_15-17-38.png

ពេលបានជួយគ្នាអ្នកទាំងពីរក៏បានសំណះសំណាលសួរសុខទុក្ខគ្នារហូត កុសុមៈ បានសួរមិត្តភក្តិរបស់ស្រាប់តែទទួលបានចម្លើយថាធ្វើជា «គ្រូបង្រៀន» ហើយចម្លើយនេះបានធ្វើឱ្យនាងភ្ញាក់ផ្អើលយ៉ាងខ្លាំងពីព្រោះហាក់ដូចជាជោគវាសនាតម្រូវឱ្យមកជួបជាមួយនឹងមិត្តភក្តិដែលធ្វើជាគ្រូបង្រៀន។ កត្តានេះហើយទើបជំរុញឱ្យ សាន្ត កុសុមៈ ដាក់ពាក្យប្រលងគ្រូបង្រៀនតែម្តងបន្ទាប់ពីមានការគិតពិចារណាមកជាយូរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhJW696czyOCn2JZgJviUweFyn6VYZ7loqPKstUMU5shrp9QRpQ4SN4LVikmxeOwQxep2vg7S2C0CS6CwtZ6nzxaa3he9gF9sUcxpuIgFzQT89dZ4tSZMWUDO8MgN0TM57Jn8ozTdarXMlRYcPL5HquU-TjGwB_7Bn8cRMLJPxKwd1Qd2_RFyoFGS7jDFFZ/s2048/image_2025-12-15_15-17-33%20(2).png

គួរបញ្ជាក់ផងដែរថា កញ្ញា សាន្ត កុសុមៈ ជាតារាសម្តែងមួយរូបដែលបានប្រឡងជាប់ជាស្ថាពរ គ្រូបង្រៀនបឋមសិក្សាផ្អែកលើកិច្ចព្រមព្រៀមការងារ របស់ក្រសួងមុខងារសាធារណៈ។ កញ្ញា តែងតែបើកឡានចម្ងាយរាប់គីឡូពីភ្នំពេញទៅកាន់នៅបឋមសិក្សាមួយ ស្ថិតក្នុងឃុំលំពង់ ខេត្តតាកែវ៕