Home Blog Page 203

ទើបចូលទ្រនំថ្មីទម្លាក់បទថ្មី តី លេចមុខលើការចុះផ្សាយរបស់គេហទំព័រអន្តរជាតិមួយ

0

តារារ៉េប តី ដែលទើបទម្លាក់បទថ្មីក្នុងទ្រនំថ្មីត្រូវបាន LiFTED Asia ដែលជាគេហទំព័រផ្សព្វផ្សាយតារារ៉េបក្នុងតំបន់អាស៊ីបានចុះផ្សាយពីបទថ្មីរបស់នាង។ តី គឺជាតារាចម្រៀងរ៉េបនារីទី២របស់កម្ពុជាដែលមានការចុះផ្សាយនៅលើគេហទំព័រនេះបន្ទាប់ពី ទេព បូព្រឹក្ស។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgU6kIPpYQPGppq9Muijsf1UgZArYExxehVVxP58RoUbTZThIP0NtmBZfvRQzWQlD8tcDi_kKrl3N7xfNOMgKQIVO6qMLzxgAmq2LAxUaCEZlQlZTv_hpHvkVBMbaFvJXEDuwvccvpgcWlZ4_x6njuU-LJGpyshhODU23Ouy1OB6udFxCVcY1LI-TUXtQQW/s1776/image_2025-11-11_14-52-42%20(2).png

ប្រិយមិត្តមួយចំនួនអាចនឹងជ្រាបមកហើយថា តី ដែលល្បីបទ «វាយម៉ាលុយ» បានក្លាយជាអ្នកចម្រៀងស្រីក្នុងផលិតកម្ម ក្លាបយ៉ាហ៊ែន ។ កាលពី៨ ខែវិច្ឆិកា តី បានចេញបទចម្រៀងទោលដំបូងក្នុងផលិតកម្មថ្មីមានចំណងជើងថា «មិនចុះចាញ់»ដែលបង្ហាញពីការមិនចុះចាញ់របស់មនុស្សស្រីក្នុងសម័យថ្មី ពុះពារគ្រប់បែបយ៉ាងដើម្បីឆ្ពោះទៅមុខជានិច្ច។ អ្វីដែលធ្វើឱ្យទស្សនិកជនការចាប់អារម្មណ៍គេហទំព័រ LiFTED Asia ដែលផ្សព្វផ្សាយពីតារារ៉េប វណ្ណដា ជាច្រើនដងបានចាប់អារម្មណ៍ស្នាដៃថ្មីរបស់នាងដូចគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgMU7Uo6j5kolQ9PLyRQyRppLsp5FwKj6btx5_iW94tVgvlzlfhM4vfV0EH9qAJiBx5ht8eH6U1pexPfBEzyHGwRbC-Dsyo43y5HaUakVZOytJ221O8OndbvUZ9z2RHGvBaQwmZN-Jg9cKNkyYxHFntQd2P-i0-qRv4sLKxyrwtj4xMrg83mwnF7qJf2GQa/s1290/image_2025-11-11_14-52-47.png

នៅថ្ងៃទី១១ ខែវិច្ឆិកា នេះ LiFTED Asia បានចុះផ្សាយពីបទថ្មីរបស់ តី ដែលបញ្ជាក់ច្បាស់ៗជាមួយនឹងចំណងជើងថា តី ជាតារារ៉េបកម្ពុជា។ មែនទែនទៅ គេហទំព័រនេះធ្លាប់បានចុះផ្សាយពី Ruthko ដែលជាតារាក្នុងផលិតកម្ម ក្លាបយ៉ាហ៊ែន ផងដែរ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi69aNgcUQdORPKDgHqVfM8P5zPAys92vqFmZ3LL-Y91K5rVJFzetOI6yesv523UXhX7YDC4WwioSJak6jOb6dITt9bz33zR7-UBogskO2U33pc6HF7c49wykaSVGYLuLC_7nVIjS0vdAO7WFZrCRkqwiZ-wrRPb9H2DXKXqmvlsGeFmf9xlx3x_I0TyyNS/s854/image_2025-11-11_14-52-49.png

គួរបញ្ជាក់ផងដែរថា តី គឺជាអតីតអ្នករាំម្នាក់របស់តារាចម្រៀង មាស សុខសោភា បន្ទាប់មកបានតស៊ូក្លាយជាអ្នកចម្រៀងរ៉េបម្នាក់ទទួលបានផ្លែផ្កាតាមរយៈបទ «វាយម៉ាលុយ» ដែលបានចេញកាលពីឆ្នាំ២០១៨។ បន្ទាប់មកនាងបានចុះកុងត្រាជាមួយនឹងផលិតកម្មរាម ក្នុងឆ្នាំ២០២១ ប៉ុន្តែបានប្រកាសកាលពីដើមឆ្នាំ២០២៤ បញ្ចប់កុងត្រាជាមួយផលិតកម្មរាម។ នាពេលនោះមានការសង្ស័យថា តី អាចនឹងចូលទ្រនំបារមី ប៉ុន្តែពេលនេះនាងគឺតារាចម្រៀងក្នុងផលិតកម្ម ក្លាបយ៉ាហ៊ែន៕

ក្រុមហ៊ុនផលិត Kpop Demon Hunters ទទួលបានប្រាក់រង្វាន់១៥លានដុល្លារ

0

យោងតាមប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិក្រុមហ៊ុន Netflix បានផ្តល់ប្រាក់រង្វាន់ដល់ក្រុមហ៊ុនផលិត Sony Pictures ប្រហែល ១៥ លានដុល្លារអាម៉េរិកដោយផ្អែកលើប្រាក់ចំណូលសកលនៃខ្សែភាពយន្តគំនូរជីវចល Kpop Demon Hunters ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiQS1MS3pIaR4zoOF5Js8lqequMF8T-IlRyBwBebcly9JyT9_C0t2z6jxB4RaI5iNQDYPfNlr-GoTKqP2COzTiPd05CAVqx22xqDlgSZ33TumaKBMTlo4o15oneQoKFxMnVtPNOtXN9ZTwSiOs4sE6HvtA5B3gliIcOBMJzq8jJjwlOCK1NRz06Yrv5hWOH/s925/image_2025-11-11_15-50-01%20(3).png
ប្រាក់រង្វាន់បន្ថែមបាននាំមកនូវប្រាក់ចំណេញសរុបរបស់ក្រុមហ៊ុន Sony Pictures ពីគម្រោងនេះដល់ទៅ៤០លានដុល្លារ។ តួលេខនេះគឺបន្ទាប់ពីការកាត់ថ្លៃដើមផលិតចំនួន ១០០លានដុល្លារ និងមិនរាប់បញ្ចូលទឹកប្រាក់ ២៥ លានដុល្លារដែលក្រុមហ៊ុន Netflix បានបង់ជាមុនសម្រាប់ការរក្សាសិទ្ធិ។ លើសពីនេះទៀត Netflix និង Sony Pictures បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយដើម្បីផលិតរឿងភាគ «Kpop Demon Hunters» ដែលគ្រោងនឹងចេញផ្សាយនៅឆ្នាំ ២០២៩។ យោងតាម Variety ការកំណត់ពេលវេលានេះឆ្លុះបញ្ចាំងពីដំណើរការផលិតដ៏វែងឆ្ងាយដែលជាធម្មតាឃើញនៅក្នុងខ្សែភាពយន្តគំនូរជីវចល។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgeDqrvfRI1dmA37RQ8GQJDmsb_NRCpAlZ2YYmOAdRzRQSM-9k_6gtoOBVRBLj5EW2mUk1LUPJJwDjkh44Of4CVXDsGqp7oOvOo5Z7eZrhEQvyKuoVpM4FQ6ttHzGZOoYM5R7T6Mq6_pIsmvY2BmVOnfcIESylR8tAWD6iZKXMRFWmVR5Z3lAnhyphenhyphenmAUI_9x/s1200/image_2025-11-11_15-50-02%20(4).png
«Kpop Demon Hunters» ដើមឡើយគ្រោងនឹងចាក់បញ្ចាំងក្នុងរោងភាពយន្ត។ ប៉ុន្តែជំងឺរាតត្បាតកូវីដ១៩បានរំខានដល់ទីផ្សារភាពយន្តពិភពលោក ដោយបង្ខំឱ្យ Sony Pictures លក់សិទ្ធិចែកចាយទៅឱ្យ Netflix ក្នុងឆ្នាំ ២០២១។ ក្រុមហ៊ុន Netflix បានចាក់បញ្ចាំងភាពយន្តគំនូរជីវចលជាសកលក្នុងខែមិថុនា ឆ្នាំ២០២៥ហើយទទួលបានការឆ្លើយតបយ៉ាងខ្លាំងពីទស្សនិកជន។ រឿងនេះទទួលបានការចូលមើលលើសពី ៣០០ លានដង ដែលបង្កើតកំណត់ត្រាសម្រាប់ខ្សែភាពយន្តដែលមានអ្នកមើលច្រើនជាងគេក្នុង ប្រវត្តិសាស្ត្រ Netflix ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjmk0rRZcWIzUXWQdwJkbxpWDEt3zQyX0Pzsj2QEFEJlHqlvRYazXS1MN3PgblfWxHmGJnPGEKx7LNlXcdS8UeR40LRlS6Wi97Av5FXZssBatuZokzeiBzLZVai3vZgFjNgx0Kpo2s4gUdIXguKlSgAdWfGgjUoA8ni55_07fc81aXUPTr_M8b5708SiH-r/s1536/image_2025-11-11_15-50-00%20(2).png

អាល់ប៊ុមបទចម្រៀងរបស់ខ្សែភាពយន្តនេះក៏ជាជោគជ័យដ៏ធំធេងផងដែរ ជាមួយនឹងបទចម្រៀងជាច្រើននៅលើតារាង Billboard Hot 100។ បទចម្រៀងល្បីរបស់ខ្សែភាពយន្ត «Golden» ដោយក្រុមតន្រ្តីនិម្មិត Huntr/x បានឈរនៅលើកំពូលតារាង US Billboard Hot 100 និង UK Official Singles Chart អស់រយៈពេលជាច្រើនសប្តាហ៍។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiRag6A0wd2n7Ps_iEirZ9LbWDr2YtkxNSJVuwFTQjML3O4Z29_aDQoF8w54EkBgXFA5QIQZ-MXde3s-Hi9K07QwHB2-s0NoG9cvzTrCHOcYi8V1YWmVXzOzk1ZUrlwZh-7qsI0TWEyc1oGWLReV6DEgCWGCXKFb0n3uQXlOT2ps36E0_ZjTz8HjnkUoNYx/s903/image_2025-11-11_15-50-00.png

ថ្មីៗនេះ អាល់ប៊ុមចម្រៀង «Kpop Demon Hunters» បានបង្កើតប្រវត្តិសាស្ត្រនៅពេលដែលវាត្រូវបានតែងតាំងសម្រាប់ ៥ប្រភេទនៅឯពានរង្វាន់ Grammy ឆ្នាំ ២០២៦។ បន្ថែមពីលើប្រភេទអាល់ប៊ុមបទចម្រៀងល្អបំផុត បទចម្រៀង «Golden» តែមួយទទួលបានការតែងតាំងចំនួន ៤ រួមទាំងពានរង្វាន់សំខាន់ «Song of The Year»៕

Bai Jingting សារភាពសម្ពាធក្នុងការថតរឿងដែលសហការជាមួយ Zhang Ruonan

0

Bai Jingting ចាត់ទុកតួនាទី Sang Yan ក្នុងរឿង «The First Frost» សហការជាមួយ Zhang Ruonan ជាបញ្ហាប្រឈមដ៏ធំមួយក្នុងអាជីពរបស់ខ្លួន។ រឿងនេះជាប្រភេទមនោសញ្ចេតនាដែលយកលំនាំតាមប្រលោមលោកដែលលក់ដាច់ ប្រាប់ពីរឿងរ៉ាវនៃការជួបជុំគ្នាដ៏រំជួលចិត្តរបស់មនុស្សពីរនាក់ដែលជាសង្សារគ្នាកាលពីនៅវិទ្យាល័យ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhzIxej_7h6xx_PI5NZKqQM7ngQpnZD4N21n1ylLBBBTstSf6KPpBfLEVafja1gHncG17B-LOa6jWzBVQqqXFo2yOS0PDzFr0RSNvpEo8UMgs4S3ZEhfI0tQyXVdYlEYErY7dYdTXk2Rru52UgAXNG0fp7fsXJKKGf5mkTISzQ4znrXIO76G6-reSzhFEZi/s965/image_2025-05-30_11-11-47%20(4).png
Bai Jingting បានចែករំលែកថា«និយាយតាមត្រង់ ខ្ញុំមិនគិតថាខ្ញុំសង្ហា ខ្ញុំមិនសុភាពទេ ខ្ញុំគ្រាន់តែគិតថាខ្ញុំមិនស័ក្តិសមនឹងតួនាទីបែបនេះ»។ បន្ទាប់ពីបានសាងអាជីពជាមួយនឹងតួនាទីប្រភេទរឿងបែបឧក្រិដ្ឋកម្ម និងភាពយន្តប្រវត្តិសាស្ត្រ Bai Jingting បានហៅគម្រោងនេះថាជា «បញ្ហាប្រឈមដ៏ធំមួយ» ដែលជាការងារដែលលោកត្រូវការភាពចាស់ទុំដើម្បីអាចជ្រមុជខ្លួនក្នុងតួនាទី។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj2ZoAhyphenhyphensQO6q7ER46WXDKlX7aukji6CCO-ePMLYwbmBGbA4u9vI_7CbY-L5W5jJOQlZprA8gdJFk388pILXY4gKarOSCdxtBiAeYT4l1Nw0RJFl0voef7CMzZKr2-yytadhDA1DoOHZKeCu-RStRFAM37v620ZRNwUONnOCHLNKY-N14zz30j6ytUJK2KJ/s1080/image_2025-03-17_16-18-06%20(2).png
តារាសម្ដែងរូបនេះក៏បានបង្ហាញពីសម្ពាធផ្លូវចិត្តដែលតួអង្គបាននាំមកថា «នៅថ្ងៃចុងក្រោយនៃការថត ខ្ញុំពិតជាបានធូរស្រាលណាស់ ខ្ញុំបានប្រាប់ក្រុមការងាររបស់ខ្ញុំថា ទីបំផុតខ្ញុំអាចក្លាយជាខ្លួនឯងម្ដងទៀត»។ ដើម្បីបង្ហាញពីរូបភាពស្ងប់ស្ងាត់និងត្រជាក់របស់តួអង្គ Sang Yan Bai Jingting បានយកចិត្តទុកដាក់លើគ្រប់ទិដ្ឋភាពទាំងអស់ ចាប់ពីរចនាប័ទ្ម និស្ស័យ រហូតដល់រូបរាងរាងកាយ។ លោកបានខិតខំប្រឹងប្រែងដើម្បីរក្សារាងកាយឱ្យរឹងមាំ រៀនលំហាត់ជំនាញពីអ្នកហាត់កាយវប្បកម្ម ដើម្បីត្រៀមខ្លួនសម្រាប់ឈុតដោះអាវ។ ជាលទ្ធផល Bai Jingting បានផ្លាស់ប្តូរយ៉ាងច្បាស់ពីរូបភាពធម្មតារបស់ខ្លួនទៅជារូបរាងចាស់ទុំ រឹងមាំ និងទាក់ទាញនៅលើអេក្រង់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhml1eHi4OjxPAjyvgzaInNyzI7tpYXxmc9Gf-i_YP97YWPAuQI0_3KguRRgPSKclvP8RUVvigh864ycNAy3Dnyf9JnuzrA451FX27Ot1pjD_HgaTfvDhwmMaNJ3bnFCi57qtyn6IAp-s-_wO4E8FXefrDKFkBwZ-raw0tkj0-k2iaNjhmolVAtwBGblG9_/s1080/image_2025-03-17_16-18-06.png
ទោះជាយ៉ាងណាក៏ដោយ Bai Jingting មិនត្រឹមតែផ្តោតលើរូបរាងកាយប៉ុណ្ណោះទេលោកក៏ផ្ដោតលើការបង្ហាញពីអារម្មណ៍ស៊ីជម្រៅ ជាពិសេសក្នុងឈុតឆាកជិតស្និទ្ធ។ តារាប្រុសរូបនេះបាននិយាយថា «សម្រាប់ខ្ញុំ ការសម្ដែងចាប់ផ្តើមដោយភាពស្មោះត្រង់ ហើយអ្វីដែលស្មោះត្រង់បំផុតនៅលើមុខគឺភ្នែក»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg199hRvT-Lp8lbvSxILSbV9xPwJ3dIn-J9IS0SWRYbxMYs03eXCU6XXmkKcBsDjEW7kYdco4QWSfljHDRrPCbHIAlfLz4IZY6I2nXHAuETeXesq7PFcxXLCn3ZIfAmpdin-45HPnoFCsRWAIOg7ZHaevqivSydme5pTYxddxQO0NPA5XpMrqXBg1gw89Tv/s1200/image_2025-11-11_15-44-28.png

Bai Jingting កើតក្នុងឆ្នាំ ១៩៩៣ ហើយបានចូលប្រឡូកក្នុងវិស័យសិល្បៈក្នុងឆ្នាំ ២០១៤ ។
មុខមាត់ និងរូបរាងដ៏ប៉ិនប្រសប់របស់លោកបានជួយឱ្យ Bai Jingting ល្បីល្បាញដោយសារតួនាទីជាច្រើន។ ក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ ឈ្មោះរបស់ Bai Jingting បានកើនឡើងយ៉ាងខ្លាំងជាមួយនឹងខ្សែភាពយន្តជោគជ័យជាច្រើនដែលមានប្រភេទផ្សេងៗគ្នា។ រឿងភាគប្រវត្តិសាស្ត្រជាមួយនឹងការសហការគ្នារវាង Bai Jingting និងមិត្តស្រី Song Yi ដែលចាក់ផ្សាយក្នុងឆ្នាំ ២០២៣ ត្រូវបានទស្សនិកជនចូលចិត្ត៕

គណបក្សប្រឆាំងណែនាំរដ្ឋាភិបាលថៃអនុវត្តការទូតទូរស័ព្ទទៅលោក Trump ដើម្បីទម្លាក់កំហុសលើកម្ពុជា និងឱ្យអាមេរិកបញ្ឈប់កិច្ចសហការកងទ័ពជាមួយកម្ពុជា

0

ប្រទេសថៃ ៖ ក្រោយពីនាយករដ្ឋមន្ត្រីថៃ លោក Anutin Charnvirakul ប្រកាសកាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ ថា កិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ ដែលចុះហត្ថលេខានៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី២៦ ខែតុលា ក្រោមវត្តមានប្រធានាធិបតីអាមេរិក លោក Donald Trump និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim ដល់ទីបញ្ចប់ហើយ ដោយចោទប្រកាន់កម្ពុជាបង្កប់មីនថ្មីធ្វើឱ្យកងទ័ពខ្លួនរងរបួសនៅខេត្តស៊ីសាកេត គណបក្សប្រជាជន (គណបក្សប្រឆាំង) បានចេញសេចក្តីថ្លែងការណ៍ណែនាំឱ្យរដ្ឋាភិបាលថៃអនុវត្តការទូត គឺនាយករដ្ឋមន្ត្រីថៃត្រូវទូរស័ព្ទទៅលោក Trump និងលោក Anwar ដើម្បីទម្លាក់កំហុសលើកម្ពុជាបំពានកិច្ចព្រមព្រៀងសន្តិភាព រួមទាំងផ្ញើលិខិតទៅអាមេរិកឱ្យបញ្ឈប់កិច្ចសហការកងទ័ពជាមួយកម្ពុជា ។

គណបក្សប្រជាជនបានបង្ហោះសេចក្តីថ្លែងការណ៍ក្នុងហ្វេសប៊ុកក្រោមចំណងជើងថា «សំណើបន្ទាន់ករណីជម្លោះកម្ពុជា-ថៃ រដ្ឋាភិបាលថៃត្រូវតែប្រញាប់អនុវត្តការទូតដើម្បីមានប្រៀបលើកម្ពុជា» ។ ការចេញសេចក្តីថ្លែងការណ៍របស់គណបក្សនេះ ក្រោយពីកងថៃប្រឌិតរឿងកងទ័ពខ្លួន២នាក់ ជាន់មីនរងរបួសនៅតំបន់ហួយតាម៉ារៀ ស្រុកកាន់ថាឡាក់ ខេត្តស៊ីសាកេត (ទល់មុខប្រាសាទព្រះវិហារ) និងចោទប្រកាន់កម្ពុជាបង្កប់មីនថ្មី ហើយធ្វើឱ្យលោកនាយករដ្ឋមន្ត្រី Anutin ប្រកាសឈប់អនុវត្តកិច្ចព្រមព្រៀងសន្តិភាពជាមួយកម្ពុជាដែលចុះហត្ថលេខាកាលពីថ្ងៃទី២៦ ខែតុលា ។

គណបក្សប្រជាជនបានណែនាំវិធានការការទូតដល់រដ្ឋាភិបាលថៃដើម្បីមានប្រៀបលើកម្ពុជា ក្រោយពីថៃប្រកាសឈប់អនុវត្តកិច្ចព្រមព្រៀងសន្តិភាពជាឯកតោភាគី ក្រោមហេតុផលកងទ័ពខ្លួនជាន់មីន ដោយឱ្យលោកនាយករដ្ឋមន្ត្រី Anutin ទូរស័ព្ទជជែកជាមួយប្រធានាធិបតីអាមេរិក លោក Trump និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar ជាបន្ទាន់ ក្នុងឋានៈបុគ្គលទាំង២រូបបានធ្វើសាក្សីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព ដោយបញ្ជាក់ពីគោលជំហរថា ថៃចង់គោរពកិច្ចព្រមព្រៀងសន្តិភាព ថៃបានអនុវត្តកិច្ចព្រមព្រៀងរហូតមក និងទម្លាក់កំហុសលើកម្ពុជាល្មើសកិច្ចព្រមព្រៀង ។ ថៃត្រូវប្រាប់អាមេរិកថា ចង់ឱ្យកម្ពុជាទទួលខុសត្រូវចំពោះហេតុការណ៍ផ្ទុះមីន ថៃនឹងប្រើប្រាស់សិទ្ធិការពារខ្លួន បើកម្ពុជាបំផ្លាញសន្តិភាព ។

គណបក្សនេះថែមទាំងណែនាំឱ្យរដ្ឋាភិបាលថៃប្រញាប់អនុវត្តការទូតជាមួយអន្តរជាតិ មុនពេលសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ទូរស័ព្ទទៅប្រធានាធិបតីអាមេរិក លោក Trump និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar ពីព្រោះគណបក្សយល់ថា ការជជែកផ្ទាល់ជាមួយមេដឹកនាំពិភពលោក ដើម្បីឱ្យថៃមានប្រៀបប្រាប់ពីគោលជំហរ និងរាយការណ៍ស្ថានការណ៍លម្អិត ។ លើសពីនេះ ត្រូវនិយាយថា ថៃចង់រក្សាកិច្ចព្រមព្រៀងសន្តិភាព និងទម្លាក់កំហុសលើកម្ពុជាបំពានកិច្ចព្រមព្រៀងសន្តិភាពដើម្បីកុំឱ្យថៃរងការស្ទីបន្ទោសពីអន្តរជាតិ ។

គណបក្សណែនាំឱ្យរដ្ឋាភិបាលថៃផ្ញើលិខិតជាផ្លូវការអំពាវនាវឱ្យអាមេរិកបញ្ឈប់កិច្ចសហការកងទ័ពជាមួយកម្ពុជា ហើយរដ្ឋាភិបាលថៃត្រូវរាយការណ៍ទៅអាមេរិកដោយទម្លាក់កំហុសលើកម្ពុជាថា បំផ្លាញកិច្ចព្រមព្រៀងសន្តិភាពដែលជាបំណងប្រាថ្នារបស់លោក Trump ។ ក្រៅពីនេះ ត្រូវលាបពណ៌កម្ពុជាជាប្រទេសឆបោកអនឡាញ និងកន្លែងលាយលុយកខ្វក់ ដោយថៃត្រូវសុំកិច្ចសហការពីពិភពលោកចាត់ការបញ្ហានេះ បើទោះជាថៃជាប្រទេសឆបោកអនឡាញដ៏ធំលើពិភពលោកក្តី ។ គណបក្សនេះជំរុញឱ្យរដ្ឋាភិបាលថៃអនុវត្តការទូតដើម្បីមានប្រៀបជាមួយអន្តរជាតិ រួមទាំងអាចទម្លាក់កំហុសលើកម្ពុជា ថាជាភាគីបំពានកិច្ចព្រមព្រៀងសន្តិភាព ព្រមទាំអត្រូវពន្យល់ប្រាប់ពិភពលោកពីថៃប្រើប្រាស់កម្លាំងទ័ពនៅព្រំដែន គឺដើម្បីការពារខ្លួន ។

គួរបញ្ជាក់ថា ហេតុការណ៍ផ្ទុះមីននៅតំបន់ហួយតាម៉ារៀ ស្រុកកាន់ថាឡាក់ ខេត្តស៊ីសាកេត គ្រាន់តែជាការសម្តែងបំភាន់ភ្នែករបស់ថៃប៉ុណ្ណោះ ដើម្បីកុំឱ្យអាមេរិកដាក់សម្ពាធឱ្យថៃដោះលែងវីរកងទ័ពកម្ពុជាទាំង១៨រូប ព្រមទាំងជាលេសលុបចោលកិច្ចព្រមព្រៀងសន្តិភាពនៅទីក្រុងកូឡាឡាំពួរ ដែលប្រធានាធិបតីអាមេរិកព្យាយាមឱ្យកម្ពុជា-ថៃទទួលបានសន្តិភាពពេញលេញ ។ ថៃមិនសប្បាយចិត្តយ៉ាងខ្លាំងដែលអាមេរិកមានទំនាក់ទំនងល្អ និងមានកិច្ចសហការកងទ័ពជាមួយកម្ពុជា ទើបព្យាយាមរកល្បិចឱ្យអាមេរិកលុបចោលកិច្ចសហការកងទ័ពជាមួយកម្ពុជា ដោយចោទប្រកាន់កម្ពុជាបង្កប់មីន ។

អាជ្ញាធរមីនកម្ពុជាសោកស្តាយចំពោះសារព័ត៌មានថៃមួយចំនួនដែលបានផ្សព្វផ្សាយក្នុងចេតនាចោទប្រកាន់ និងបង្ខូចកេរ្តិ៍ឈ្មោះកម្ពុជា ប្រើប្រាស់ និងដាក់មីនថ្មី ខណៈកម្ពុជាកំពុងខិតខំប្រឹងប្រែងលុបបំបាត់គ្រាប់មីន និងទុក្ខវេទនារបស់សហគមន៍ ដែលបង្កឡើងដោយមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ព្រមទាំងទទួលបានការវាយតម្លៃខ្ពស់ពីសហគមន៍អន្តរជាតិ ថាជាប្រទេសគំរូ និងឈានមុខក្នុងវិស័យសកម្មភាពមីនសាកល ។ ការចោទប្រកាន់គ្មានមូលដ្ឋាននេះ ប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែងនៃក្រុមការងារសម្របសម្រួលរួម (JCTF) ដែលបានបង្កើតឡើងដោយប្រទេសទាំងពីរ ដើម្បីជំរុញដល់ការបោសសម្អាតមីនមនុស្សធម៌ និងបង្កើនទំនុកចិត្តរវាងគ្នានៅតាមបណ្តោយព្រំដែន ៕

នាយករដ្ឋមន្រ្តីថៃ ប្រកាសបញ្ចប់«សន្តិភាព» ដោយត្រៀមបញ្ជូនកងទ័ពនិងអាវុ.ធទៅព្រំដែនឡើងវិញ

0

ប្រទេសថៃ៖ លោក អនុទីន ឆានវីរៈគុល នាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានហែកចោលសេចក្ដីថ្លែងការណ៍រួម និងធ្វើការប្រកាសក្នុងឯកសណ្ឋានជាយោធាថា «សន្តិភាពត្រូវបានបញ្ចប់ហើយ» ក្នុងនាមថៃជាប្រទេសឯករាជ្យ ការសម្រេចចិត្តនេះនឹងមិនចាំបាច់ត្រូវរាយការណ៍ ឬពិភាក្សាជាមួយភាគីណាមួយឡើយ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Khaosod ។

នៅរសៀល ថ្ងៃទី 11 ខែវិច្ឆិកា ឆ្នាំ 2025 លោក អនុទីន ក្នុងឱកាសចុះត្រួតពិនិត្យនៅមូលដ្ឋានប្រតិបត្តិការឥន្ទ្រាម៉ាន់ (ភូម៉ាក់ឃួ) ស្រុកកន្ទាឡាក់ ខេត្តស៊ីសាកេត បានប្រកាសថា ចំណុចទាំង៤ ដែលកន្លងមកបានឯកភាពគ្នាជាមួយកម្ពុជានៅក្នុងកិច្ចព្រមព្រៀងសន្តិភាពនោះ នឹងមិនត្រូវបានថៃអនុវត្តបន្តទៀតទេ ពោលគឺរដ្ឋាភិបាលថៃនឹងប្រគល់សិទ្ធិអំណាចទៅឲ្យកងទ័ពក្នុងការដោះស្រាយបញ្ហាព្រំដែន។

លោក អនុទីន បានបន្ថែមថា ការសម្រេចបញ្ចប់កិច្ចព្រមព្រៀងសន្តិភាពជាផ្លូវការជាមួយកម្ពុជា នឹងត្រូវធ្វើឡើងចាប់ពីពេលប្រកាសនេះទៅតែម្ដង ដោយមិនត្រូវការរាយការណ៍ទៅកាន់លោក ដូណាល់ ត្រាំ ឬភាគីណាមួយឡើយ។ លោកបានគូសបញ្ជាក់ថា «ក្នុងនាមថៃ គឺជាប្រទេសប្រជាធិបតេយ្យមួយ និងឯករាជ្យ ដូច្នេះលោកមិនចាំបាច់រាយការណ៍ទៅកាន់នរណាម្នាក់ទៀតឡើយ។ ចាប់ពីពេលនេះតទៅ លោកនឹងធ្វើអ្វីដែលមានប្រយោជន៍សម្រាប់ប្រទេសថៃតែប៉ុណ្ណោះ ប្រសិនបើយើងត្រូវឆ្លើយតប យើងនឹងឆ្លើយតបភ្លាមៗតែម្ដង ដោយមិនចាំបាច់មានការពិភាក្សា ការពិគ្រោះយោបល់ ឬការអនុញ្ញាតពីភាគីណាមួយឡើយ។

ជាមួយនឹងការប្រកាសគេបានកត់សម្គាល់ឃើញថា ប្រទេសថៃកំពុងតែត្រៀមបញ្ជូនអាវុ.ធ និងកងទ័ពមកកាន់ព្រំដែនវិញផងដែរ។ ជុំវិញសកម្មភាពនេះ លោក ណាត់ថាផន ណាក់ផានិត បានបដិសេធសុំមិនពន្យល់លម្អិតទៅកាន់អ្នកកាសែត ដោយលើកឡើងត្រឹមថា ប្រទេសថៃមាននីតិវិធីរួចជាស្រេចសម្រាប់ការប្រើប្រាស់កម្លាំងយោធា។

យ៉ាងណាមិញ ក្រោយបានឃើញពីការប្រកាសខាងលើរបស់ថៃ មេបញ្ជាការកងកម្លាំងការពារជាតិម៉ាឡេស៊ី ឧត្តមសេនីយ៍ Tan Sri Mohd Nizam Jaffar បានប្រាប់ទៅកាន់ថៃចំៗថា ថៃត្រូវតែបន្ត «កិច្ចព្រមព្រៀងសន្តិភាព» និងគ្មានការរំខានណាមួយឡើយ ព្រោះការពន្យារពេលណាមួយអាចប្រឈមនឹងហានិភ័យនៃការវិលត្រឡប់ទៅរកជម្លោះតានតឹងដូចកាលពីមុនវិញ។

ដូចគ្នានេះដែរ រាជរដ្ឋាភិបាលកម្ពុជា ក៏បានបង្ហាញសញ្ញាព្រួយបារម្ភយ៉ាងខ្លាំងផងដែរចំពោះ ការសម្រេចចិត្តដោយឯកតោភាគីរបស់ភាគីថៃ ប៉ុន្តែកម្ពុជា នឹងនៅតែបន្តប្តេជ្ញាចិត្តក្នុងការធ្វើការឱ្យបានជិតស្និទ្ធជាមួយភាគីថៃ ក្នុងការលើកកម្ពស់សន្តិភាព និងស្ថិរភាពរវាងប្រទេសទាំងពីរ ជាពិសេសធានាដល់សន្តិសុខ និងសុវត្ថិភាពរបស់ប្រជាជនស៊ីវិល ស្របតាមសេចក្តីថ្លែងការណ៍រួមស្តីពីសន្តិភាពរវាងកម្ពុជានិងថៃ ដែលត្រូវបានចុះហត្ថលេខាកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥៕

ភាពចម្រូ.ងចម្រា.សជុំវិញដំណឹងការសម្តែងរួមគ្នារវាង Dylan Wang និង Meng Ziyi

0

អ្នកគាំទ្រជាច្រើនបានតវ៉ាប្រឆាំងនឹងតារាសម្តែង Meng Ziyi ដែលទទួលតួនាទីជាតួឯកស្រីនៅក្នុងគម្រោងរឿងភាគប្រវត្តិសាស្ត្រ «The Poisonous Empress of a General’s Family» ជាមួយនឹងតារាសម្តែង Dylan Wang។ មនុស្សជាច្រើនជឿថា Meng Ziyi មានអាយុជាង៣០ឆ្នាំ លែងស័ក្តិសមនឹងរូបភាព «ស្រីក្មេងខ្ចី» ក្នុងរឿងដើម ហើយចាស់ជាង Dylan Wang ៤ឆ្នាំ ដូច្នេះហើយទើបបង្កើតអារម្មណ៍ «តួក្រៅឆាក»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhwSZbPOGRRJVXX08XRpTOwSBVWuAOOoKGc06ktx7f1_kMQjGgFvqAkjcaTAFrk0VTXTMPNwiuW6w1kypdaCFF-JVRkZGsr4lQ0IrjCk22qYuTchRSbGCnXMI7AT0aSulQRAwAsVPvscZr36WHAdNx2gLza5hqekFi6_a0Lazy6PBHMrpKkCCM80794Qvf0/s1280/image_2025-11-11_11-07-54%20(3).png
អ្នកគាំទ្រ Dylan Wang ចង្អុលបង្ហាញថាគម្រោងមុនៗរបស់ Meng Ziyi ដូចជា «Legend Of Two Sisters In The Chaos » ឬ «The Princess’s Gambit » មិនទទួលបានលទ្ធផលល្អទេ ដោយនិយាយថា Meng Ziyi មិនខ្លាំងគ្រប់គ្រាន់ក្នុងការថតភាពយន្ត។ ទស្សនិកជនក៏បានលើកឡើងអំពីអំណះអំណាងអំពី «កម្លាំងទិញខ្សោយ» «កង្វះការយល់ព្រមលើម៉ាកយីហោ» «ទំនាក់ទំនងមិនល្អ» និង «ទិដ្ឋភាពតែមួយជាមួយនឹងរឿងភាគប្រវត្តិសាស្ត្រច្រើនពេក» ហើយមានការព្រួយបារម្ភថាតារាស្រីរូបនេះនឹង «បាត់បង់ការទាក់ទាញផ្នែកពាណិជ្ជកម្ម» នៅពេលនាងមានអាយុ ៣៣ ឆ្នាំ។ ពួកគេបានអះអាងថាការវិនិយោគលើគឺជាអាជីវកម្មដែលផ្តល់ផលចំណេញទាប។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjiWXfAjKrNjfZLz0Wxb0BiamYNgymU-6DQ8GPPQAo6tdd6SQ59yKlzm4THWOtS28xo4olNB7BHO3tR8OXqrzNzSlIrPyDmgGtP6cKNlw8ngjxCgUzE5P0Qbky3BEhZz3GryJCcrvMHSWOLFuL53Z8Ee1o7cuzlmyj3LJj0qX0Wp_7lxYaIkwuJvUjB5_3k/s1280/image_2025-11-11_11-07-54%20(4).png

បណ្តាញសង្គមចិមត្រូវបានបែងចែកទៅជាមតិជាច្រើន។ អ្នកខ្លះជឿថា ទស្សនិកជនដែលស្រលាញ់ Dylan Wang បង្ហាញការមិនគោរពចំពោះអ្នកសិល្បៈស្រី។ មតិជាច្រើនបានចង្អុលបង្ហាញថា ការរិះគន់ Meng Ziyi ខណៈដែលមិនអើពើនឹងសមត្ថភាពរបស់តារាសម្ដែង Dylan Wang គឺជាទង្វើមួយនៃការរើសអើងភេទ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjUlHBuZL0P9X925_Lj28xYxT8hNta9iKHXQ__oDIdGrqcCkIgUoZS39oNwlM0yPt8NVsCatcgTpWBq-fZPMHI1VS2zj-BtvdCFcJhqPGhllSjgdOkg3WNg84JV9uKtxycAXjPcsiEDaoa7khpXitXrlsAj74MubbTDmuVvXJCA0ptNJjcpXX9yUSIqbi9G/s964/image_2025-11-11_11-07-54.png

គម្រោងរឿងប្រវត្តិសាស្ត្រ «The Poisonous Empress of a General’s Family» បានក្លាយជាចំណុចកណ្តាលនៃជម្លោះយ៉ាងឆាប់រហ័ស។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiZgWnbuWB692YKU7YomddVQRZs1Hd7opTOkoLylSNrofxR4VZ7l3J0QeYaiERfm1e6AFAgxy1wrQ9oWaAk2JQGFjS3DfKQaTHyjTwxSOsvlDTZfYziAAvnwpDGxhWcfSWgW6auF18tZSbkBfMhBdWXI3NK_i6gSbRvVsuewVLPQwgD3z2AyHcpfOGlOZWO/s1145/image_2025-11-11_11-07-55%20(2).png
ទស្សនិកជនដែលស្រលាញ់ Ding Yuxi និង Landy Li ក៏ត្រូវបានអូសទាញចូលទៅក្នុងភាពចម្រូងចម្រាស នៅពេលដែលពាក្យចចាមអារ៉ាមរឿង «ប្តូរតួនាទី» និង «ប្រយុទ្ធដើម្បីតួនាទី»លេចឡើងជាច្រើន។ ឥឡូវនេះផលិតកម្ម កំពុងប្រឈមមុខនឹងសម្ពាធយ៉ាងខ្លាំងពីសហគមន៍អនឡាញសម្រាប់ការបង្ហាញពីសំឡេងខាងក្នុងច្រើនពេក។ ទោះបីជាមិនទាន់មានព័ត៌មានផ្លូវការពីក្រុមការងារភាពយន្តអំពីភាពចម្រូងចម្រាសទាំងនេះក៏ដោយ ឧបទ្ទវហេតុនេះបង្ហាញថាក្រុមនាវិកបានរងផលប៉ះពាល់ច្រើនឬតិចទាក់ទងនឹងចិត្តវិទ្យានិងយុទ្ធសាស្ត្រផ្សព្វផ្សាយភាពយន្ត៕

បវរកញ្ញាចក្រវាលឆ្នាំ២០២៥ កំពុងជួបការលំបាកក្នុងការលក់សំបុត្រ

0

កន្លងមក Nawat Itsaragrisil នាយកប្រតិបត្តិនៃអង្គការបវរកញ្ញាចក្រវាលបានប្រកាសថា តម្លៃសំបុត្រសម្រាប់រាត្រីចុងក្រោយមានតម្លៃចាប់ពី ៥ ០០០ ទៅ ៥០ ០០០ បាត ប្រមាណ១៥៤ដុល្លារ ទៅ១៥៤៣ដុល្លារ អាស្រ័យលើទីតាំងអង្គុយ និងកញ្ចប់សេវាកម្ម។ ទោះជាយ៉ាងណាក៏ដោយ យោងតាមការលាតត្រដាងចុងក្រោយការលក់សំបុត្រគឺយឺតជាងការរំពឹងទុក ដោយបង្ខំឱ្យអ្នករៀបចំកម្មវិធីបញ្ចុះតម្លៃ ២០% សម្រាប់កញ្ចប់សំបុត្រ ចំនួន៣យប់ រួមមាន វគ្គប្រកួតឈុតតំណាងជាតិ ប្រកួតបឋម និងវគ្គផ្តាច់ព្រ័ត្រ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEghGb8SJYvR9kZwGHazkQV549skm7gqYb0s_g9EXHqaHBM1OdtWZfCwXKYTNahRb2GXNVipjtcrhgt_S9V0GHQlfHmdykH-Kiju39Rg33BZYljKKpl-6-d_rQoPb1Xf_VTmjTmbgRz83U_UdiRsKfm-pVGCufkbALlQLJA5MSrxhMopyAhjCBMF7CMjVuFZ/s2048/image_2025-11-11_11-39-53.png

ការប្រកួតបវរកញ្ញាចក្រវាលឆ្នាំ ២០២៥ វគ្គផ្ដាច់ព្រ័ត្រនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២១ ខែវិច្ឆិកា នៅសាល Impact Challenger ខេត្ត Nonthaburi (ប្រទេសថៃ)។ ទោះបីជាតម្លៃសំបុត្រត្រូវបានចាត់ទុកថាសមហេតុផលបើប្រៀបធៀបទៅនឹងរដូវកាលមុនៗ ការលក់នៅតែអាប់អួរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjKwdiOdH2QiQuqUoWSQ2bxo4gYUI5bfu5P1d_3g3aAF4qynbrytTq4uJddsV9dOaRYIvMnN2gn9paIvhuU7cESOiIXmRHi-dwirlhFLf1UwodrY3ZH1sIVfLRycAFMdtzFSzos1xnEIIWOxsZUDhUcl8yFdX7p2EAmv6WHeh45ZbKRiyMB0QPK6Uy1-7Pq/s2048/image_2025-11-11_11-39-55.png
នៅឆ្នាំ២០២៣ នៅប្រទេស El Salvador សំបុត្រធម្មតាមានតម្លៃ ៥០០ ដុល្លារ VIP ១០០០ ដុល្លារ និងផ្លាទីន ២,០០០ ដុល្លារ ។ ទោះបីជាមានតម្លៃខ្ពស់ក៏ដោយ សំបុត្រទាំងនេះត្រូវបានលក់អស់ក្នុងរយៈពេលប៉ុន្មាននាទីនៃការដាក់លក់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgYBpu7zu505Y_ELqUvvFzeFcvNePexLJFYkHhIM_U9xVsDouLwrDBrGwLY9Nz3P5TIvx-mm4KJQ26Ir9jDI6cWC6BYuOWRID0z7_VAFrMCQdmHoBGgMib-uGX5_K-AdqaH2yCFZb8Kt4azhXgSFevPtmSzsSGPVN04A6a7VyFSmaseyR_nx18LEs048k32/s960/image_2025-11-11_11-39-56%20(2).png
ផ្ទុយទៅវិញ នៅក្នុងប្រទេសថៃក្នុងឆ្នាំនេះ បើទោះបីជាតម្លៃទាបជាង និងការលើកទឹកចិត្តក៏ដោយ ក៏កៅអី VIP ជាច្រើននៅតែទទេ ដែលធ្វើឱ្យមតិមហាជនចោទជាសំណួរអំពីការទាក់ទាញពិតប្រាកដនៃការប្រកួតប្រជែង។ អ្នកជំនាញនិយាយថា ទំនួលខុសត្រូវរបស់ណាវ៉ាត់ចំពោះអង្គភាពទាំងមូល និងការចែកចាយសំបុត្របានប៉ះពាល់ដល់ទំនុកចិត្តរបស់អ្នកទស្សនាខ្លះៗ ដោយសារបារម្ភថាកត្តាវិជ្ជាជីវៈ និងរូបភាពម៉ាកយីហោកំពុងរងឥទ្ធិពលពីបុគ្គល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiLtjAW8fzE2fdOsBoWqGtjDWwiSWnJdrjhapLdylLzrtL4wzBF9XOfI8nLgboH1oHgSnmFECJM44DjQOqyYUnrdN5IRBJKF_WryOxNKiBvMqX-7KbI4w8cyzk2ltdSafFGzOMUaY981obqLUu-0MoPj4F4x5HEEyQUPqKDMT7UMDQTwutkoMObylPZrout/s2048/image_2025-11-11_11-39-59.png
បន្ទាប់ពី Miss Universe Organization បានផ្ទេរសិទ្ធិផលិតកម្មទៅ MGI របស់ ណាវ៉ាត់ នោះ បវរកញ្ញាបានជាប់គាំងក្នុងភាពចម្រូងចម្រាស និងរឿងអាស្រូវ។ លើសពីនេះ ណាវ៉ាត់ ក៏បានទាក់ទាញការចាប់អារម្មណ៍នៅពេលបង្ហើបថា វគ្គផ្តាច់ព្រ័ត្រឆ្នាំនេះ នឹងចាក់ផ្សាយតែក្នុងកម្រិត Full HD (1080p) ជំនួសឱ្យ 4K ដូចការរំពឹងទុក។ លោកបាននិយាយថា «គុណភាពរូបភាពនឹងអាស្រ័យលើប្រព័ន្ធទូរទស្សន៍ ពីព្រោះ Telemundo – ប៉ុស្តិ៍ផ្សាយផ្លូវការមិនអាចបំពេញតាមស្តង់ដារ 4K»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj4kW2MEbHGKE-sag3W-wZjNR01HZ4HVZLMafAp1TjpPLleJoP8GITiNONkmpWCLFxxnCGV8s-WuutI9aBDzOmuQ4ri17URJFkVFqZkHvhmG3fgTZYALNq4ZRTk9vtRoCSRZIo-aSLjfHKgwDHO3NqCiRIHTazW4xzUQptUPghC1iSSe6ZKYcM5JotH32_R/s2048/image_2025-11-11_11-39-52.png

យោងតាមព័ត៌មានពីវេទិកាសម្រស់ថៃ ការប្រកួតនៅឆ្នាំនេះអាចប្រមូលផ្តុំបេក្ខនារីបានប្រមាណ ១២០នាក់ ដែលជាចំនួនកំណត់ត្រាក្នុងប្រវត្តិសាស្ត្របវរកញ្ញាចក្រវាល។ ទោះជាយ៉ាងណាក៏ដោយ មតិជាច្រើនបាននិយាយថា លេខច្រើនមិនមានន័យថាគុណភាពទេ ហើយភាពស្មុគស្មាញអាចធ្វើឱ្យការប្រកួតមិនសូវទាក់ទាញ។ ប្រសិនបើ ណាវ៉ាត់ និងក្រុមការងាររបស់ខ្លួនមិនកែលម្អយុទ្ធសាស្ត្រទំនាក់ទំនងរបស់ពួកគេឱ្យបានឆាប់រហ័សទេ មានតម្លាភាពក្នុងការលក់សំបុត្រ និងកែតម្រូវរូបភាពផ្ទាល់ខ្លួនរបស់ពួកគេ ការប្រកួតប្រជែងនឹងក្លាយទៅជារដូវកាល រំខាន ប៉ុន្តែខ្វះការទាក់ទាញពាណិជ្ជកម្ម៕

នាយករដ្ឋមន្ត្រីថៃបញ្ជាឱ្យក្រសួងការពារជាតិ និងការបរទេសឈប់អនុវត្តកិច្ចព្រមព្រៀងសន្តិភាព និងបើកដៃឱ្យកងទ័ពចាត់ការព្រំដែន

0

ប្រទេសថៃ ៖ បន្ទាប់ពីកម្ពុជា-ថៃអនុវត្តតាមកិច្ចព្រមព្រៀងសន្តិភាពមិនយូរប៉ុន្មាន ភាគីថៃក៏ប្រឌិតរឿងកងទ័ពខ្លួនជាន់មីននៅតំបន់ហួយតាម៉ារៀ ស្រុកកាន់ថាឡាក់ ខេត្តស៊ីសាកេត ដើម្បីយកលេសឈប់អនុវត្តកិច្ចព្រមព្រៀងសន្តិភាព និងចាប់ផ្តើមបង្កជម្លោះ លាបពណ៌កម្ពុជាជាថ្មី ។ នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ នាយករដ្ឋមន្ត្រីថៃ លោក Anutin Charnvirakul បានបញ្ជាឱ្យក្រសួងការពារជាតិ និងក្រសួងការបរទេសឈប់អនុវត្តកិច្ចព្រមព្រៀងសន្តិភាព បញ្ឈប់ការចរចា និងបើកដៃឱ្យកងទ័ពចាត់ការរឿងព្រំដែន ។

អ្នកនាំពាក្យរដ្ឋាភិបាលថៃ លោក Siripong Angkasakulkiat និយាយនៅថ្ងៃទី១១ ខែវិច្ឆិកាថា លោកនាយករដ្ឋមន្ត្រី Anutin សោកស្តាយយ៉ាងខ្លាំងចំពោះហេតុការណ៍កងទ័ពថៃជាន់មីនរងរបួសនៅតំបន់ហួយតាម៉ារៀ ស្រុកកាន់ថាឡាក់ ខេត្តស៊ីសាកេត ។ លោកបញ្ជាឱ្យក្រសួងការពារជាតិ និងក្រសួងការបរទេសឈប់អនុវត្តកិច្ចព្រមព្រៀងសន្តិភាពដែលចុះហត្ថលេខានៅទីក្រុងកូឡាឡាំពួរ ហើយងាកមកបង្កើនវិធានការសន្តិសុខតាមព្រំដែន និងការពារសុវត្ថិភាពពលរដ្ឋ ។

លោក Siripong បាននិយាយពីលទ្ធផលកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខជាតិកាលពីព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ដែលដឹកនាំដោយនាយករដ្ឋមន្ត្រីថៃ ថា ក្រុមប្រឹក្សាសន្តិសុខជាតិសម្រេចឱ្យស្ថាប័នពាក់ព័ន្ធ រួមមាន ៖ ក្រសួងការពារជាតិ និងក្រសួងការបរទេសឈប់អនុវត្តតាមសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាព (Joint Declaration) ដែលចុះហត្ថលេខានៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី រហូតដល់ស្ថានការណ៍ធូរស្រាល ។ នាយករដ្ឋមន្ត្រីថៃបានបញ្ជាឱ្យក្រសួងការពារជាតិរឹតបន្តឹងវិធានការកងទ័ពដើម្បីការពារអធិបតេយ្យ និងសុវត្ថិភាពពលរដ្ឋនៅព្រំដែន ។

ក្រៅពីនេះ នាយករដ្ឋមន្ត្រីថៃបញ្ជាឱ្យក្រសួងការបរទេសចាត់វិធានការការទូតឱ្យពិភពលោកយល់ពីមូលហេតុដែលថៃឈប់អនុវត្តកិច្ចព្រមព្រៀងសន្តិភាព ជាពិសេស បណ្តាប្រទេសសង្កេតការណ៍ ព្រមទាំងបញ្ជាឱ្យក្រសួងមហាផ្ទៃជូនដំណឹងទៅពលរដ្ឋនៅខេត្តជាប់ព្រំដែនទាំង៧ ត្រៀមខ្លួនពេលកើតហេតុការណ៍បន្ទាន់ ខណៈក្រសួងអប់រំត្រូវបង្ហាត់កូនសិស្សឱ្យត្រៀមខ្លួន ។ រីឯក្រសួងសុខាភិបាលក៏ត្រៀមខ្លួនដែរ ករណីពលរដ្ឋនៅខេត្តជាប់ព្រំដែនមានបញ្ហា គឺត្រៀមគ្រូពេទ្យ និងការពារមន្ទីរពេទ្យឱ្យរងផលប៉ះពាល់តិចតួចបំផុត ជាពិសេស ការជម្លៀសអ្នកជំងឺ ។

គួរបញ្ជាក់ថា ថៃបានសម្តែងល្ខោនរឿងកងទ័ពជាន់មីនដើម្បីទម្លាក់កំហុស និងលាបពណ៌កម្ពុជាពេលស្ថានការណ៍ស្ងប់ស្ងាត់ ដែលការសម្តែងល្ខោននេះដើម្បីយកលេសមិនដោះលែងវីរកងទ័ពកម្ពុជាទាំង១៨រូប ដែលកងទ័ពថៃចាប់ខ្លួនដោយខុសច្បាប់ និងឈប់អនុវត្តកិច្ចព្រមព្រៀងសន្តិភាព ជាការផ្តួចផ្តើមគំនិតដោយប្រធានាធិបតីអាមេរិក លោក Donald Trump ។ ពលរដ្ឋថៃបន្ទោសនាយករដ្ឋមន្ត្រីរបស់ខ្លួនដែលចុះកិច្ចព្រមព្រៀងសន្តិភាពជាមួយកម្ពុជា ទាំងដែលកងទ័ពថៃពុំទាន់ដណ្តើមបានទឹកដីកម្ពុជានៅឡើយ ហើយការឈប់អនុវត្តកិច្ចព្រមព្រៀងសន្តិភាពទទួលបានការសាទរយ៉ាងខ្លាំងពីសង្គមថៃ ។

ថៃមិនដោះលែងវីរកងទ័ពកម្ពុជា យើងគួរទុកឱ្យសហគមន៍អន្តរជាតិជួយតាមដានទង្វើរបស់ថៃ ពីព្រោះថៃកែប្រែពាក្យសម្តីរហូតមក ម្តងថាដោះលែង ម្តងមិនដោះលែង ថៃដាក់លក្ខខណ្ឌអស់ពីមួយ ចូលលក្ខខណ្ឌមួយទៀត ពេលកម្ពុជាអនុវត្តតាមលក្ខខណ្ឌ ថៃក៏ប្រឌិតរឿងកងទ័ពជាន់មីន ដោយពួកគេបានប្រើគ្រប់ល្បិច ។ យើងត្រូវរួមគ្នាអំពាវនាវឱ្យសហគមន៍អន្តរជាតិដឹងឮ ជាពិសេស ប្រធានាធិបតីអាមេរិក លោក Donald Trump ដើម្បីជួយអន្តរាគមន៍ឱ្យថៃដោះលែងវីរកងទ័ពកម្ពុជាជាបន្ទាន់ និងឱ្យថៃគោរពកិច្ចព្រមព្រៀងសន្តិភាព ៕

ពេជ្រ វត្តីសារ៉ាវឌ្ឍី បង្ហើបរឿងកុងត្រា Title និងការប្រកួត Miss Universe Cambodia

0

ចាប់តាំងពីមហាជនរិះគន់រឿងការដាក់ Title មិនព្រមលុបចេញកម្មវិធីរបស់ ណាវ៉ាត់ និងរឿងរ៉ាវផ្សេងៗមួយចំនួនទៀតទាក់ទងនឹងការប្រកួតកម្មវិធី Miss Universe Cambodia ពេជ្រ វត្តីសារ៉ាវឌ្ឍី បានលាតត្រដាងក្នុងកិច្ចសម្ភាសមួយដែលមហាជនអាចនឹងយល់ជម្រៅចិត្តនាងបានកាន់តែច្រើន។ អាចឆ្លងផុតឧបសគ្គជាច្រើននេះ ពេជ្រ វត្តីសារ៉ាវឌ្ឍី បានអរគុណអ្នកគាំទ្រជាពិសេស។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhIHHdDbaaKUFM6EJgZd81G9erkp2wkk79drlw2HXARyw_vQGhhp-igJnwOZqZprrR3wDe5LasctZtmQChgo2dyQzvYXI3S3Wem_DZai1mK_S6eTD310uw_xoN3bD_rYGD8zKf8lxpi6hQBw632y6XEWKtCtn9J_umZ-rAbhyphenhyphen5nyimKX-4B4yDhfi3zcAQO/s2048/image_2025-11-10_16-23-35.png
តាមរយៈបទសម្ភាសន៍ ពេជ្រ វត្តី បានបញ្ជាក់ថាកាលពេលដែលនាងនៅដាក់ Title គឺដោយសារតែនៅជាប់កុងត្រាហើយមិនចង់លុបព្រោះមិនចង់មានបញ្ហា មានព័ត៌មានពីភាគីម្ខាងទៀត។ នាងបញ្ជាក់ថា បើនាងដាក់ Title មួយនោះគឺមោទនភាពនិងការខិតខំរបស់ខ្លួនមិនមែនមោទនភាពនឹងកម្មវិធីឡើយ ពីព្រោះទម្រាំឈានដល់ចំណុចនោះនាងពិបាកខ្លាំង ។ ពេជ្រ វត្តីសារ៉ាវឌ្ឍី ថានាងដាក់ពាក្យប្រលងកម្មវិធីមួយនោះគឺដូចជាបេក្ខភាពផ្សេងទៀតចង់តំណាងឱ្យប្រទេស ហើយយើងក៏មិនអាចមើលឃើញអនាគតថាមានរឿងអ្វីកើតឡើងដែរ។ នៅពេលនាងយកមោទនភាពជូនប្រទេស នាងពិតជាសប្បាយចិត្ត ប៉ុន្តែនៅថ្ងៃណាមួយដែលមានបញ្ហាជាមួយនឹងកម្មវិធីគេលែងឱ្យតម្លៃ មោទនភាពរបស់នាងក៏ធ្លាក់ដល់សូន្យដូចគ្នាសូម្បីតែដាក់ Title ក៏មិនអាចដាក់កើត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhvoxfWsoCysaXEXIDzEw_st8W7K9orH_ik9LkN-VRQmOSL_QGcnjMK642ILpeM_KmwlEdTVcRDirvnmP1vZkDLsW1o06jc6dkmSszNMWPQbw78x_xv9wZPsZvA5PD40KndnuNIfmXTmPLA53xOEl-AoqFDk7k8GR-wrTrdATs-A3ueAKu51dtGqnp650S-/s2048/image_2025-11-10_16-23-36.png

ចំពោះរឿងកុងត្រា ពេជ្រ វត្តីសារ៉ាវឌ្ឍី បន្ថែមថានៅពេលយើងចុះគឺត្រូវធ្វើតាម បើមិនដូច្នេះទេនឹងកើតទៅជាសំណងប្តឹងផ្តល់គ្នាហើយការចុះនោះគឺដោយសារតែនាងជាប់លំដាប់រងទី៥ ដែលត្រូវតម្រូវឱ្យចុះ បើមិនចុះគឺមិនបានមកុដ ដកតំណែងយើង ហើយកុងត្រានោះនៅដៃគេ។ ពេជ្រ វត្តីសារ៉ាវឌ្ឍី ថានាងសុខចិត្តទទួលរងការជេរប្រមាថហើយជ្រើសរើសភាពស្ងប់ស្ងាត់ព្រោះមិនចង់ឱ្យមានរឿងកាន់តែធំ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjIJupn5MISnxuGhKUml4UfZMxzeVByxYKxwdefbScYvoHJrXRX9ZlpKvl-E8Hji6hHB9WLu_y-QzJ8jhmo8AOba8DiqnPibortlwIPldqcWBvXdBSRctX0XLcp9Fapwx93hZMFPQzZAWCQDJH_RoeZSaQScUPnQTTbtEmgm-zGWS7lPXugGVHW64Yx23ak/s2048/image_2025-11-10_16-23-38.png
ទាក់ទិននឹងការប្រកួតកម្មវិធី Miss Universe Cambodia ពេជ្រ វត្តីសារ៉ាវឌ្ឍី បានរំលេចដែរថានាងធ្លាប់បដិសេធមិនទៅចូលរួមប្រកួតនៅប្រទេសថៃដើម្បីការសប្បាយចិត្តព្រោះនាងជាមុខសញ្ញាហើយវាក៏ជាដំបៅនៅក្នុងចិត្តនាងដដែលៗពីមួយឆ្នាំទៅមួយឆ្នាំគឺថៃ-ខ្មែរ ហើយនឹងនាង។ នៅពេលប្រកួតផ្តាច់ព្រ័ត្រក្នុងស្រុកនាងមានបំណងថាមិនចង់ទៅចូលរួមប្រកួតព្រោះនាងមិនទៅប្រកួតនៅប្រទេសថៃដដែលហើយដឹងច្បាស់ថាមិនបានលេខ១។ ប៉ុន្តែមិនចង់ឱ្យជាប់ឈ្មោះមិនល្អជាបវរកញ្ញារត់ចោលកម្មវិធីនាងក៏សម្រេចចិត្តទៅប្រកួតវិញឱ្យចប់ចុងចប់ដើមមានទំនួលខុសត្រូវអ្វីដែលខ្លួនធ្វើ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEivyOqQN4MtdB4tlt3cBhKDmUloolP7lRiApfzl5GY5iRNjmrUgv_DcHakrc7s3GdKGQ711Etrfy2f08nciyzxmFZJi-B5MT2x18lCgqKHUlR9PTVCp6qxN1mbtbgwLaxX8OK-shEVO4SRnSdzTAb2BEjjU0s-e1gdA2d0SNr5vNl2YrFSfXr2t83_YsnfE/s2048/image_2025-11-10_16-23-41.png

ពេជ្រ វត្តីសារ៉ាវឌ្ឍី បានបកស្រាយទៀតថា នាងពេញចិត្តជាមួយនឹងលទ្ធផលលេខ៣ហើយការប្រកួត Miss Universe Cambodia បានបង្រៀននាងច្រើន ហើយសំណួរពេលប្រលងនាងពុំបានដឹងមុននោះទេគឺសួរភ្លាមឆ្លើយភ្លាម។ ក្នុងនោះដែរបវរកញ្ញារូបនេះបាននិយាយថាកំឡុងពេលប្រលងនាងឆ្លើយសំណួរមុនគេហើយក្បាលមេក្រូបិទរហូតមិនឱ្យមានសំឡេង មានបញ្ហារអាក់រអួល។ ជាពិសេសបើបកទៅមើលពេលកំពុងប្រកួតនៅចំណាត់ថ្នាក់ TOP3 ពេជ្រ វត្តីសារ៉ាវឌ្ឍី ដឹងថានាងប្រហែលជាជាប់លេខ៣តាំងពីភ្លាមៗនោះមកម្ល៉េះ៕

ថៃ ប្រកាសត្រៀមបើកប្រតិបត្តិការយោធានៅតាមព្រំដែន ដោយមិនទទួលយកការចរចាណាមួយឡើយ

0

ប្រទេសថៃ៖ អនុរដ្ឋមន្រ្តីក្រសួងការពារជាតិថៃ លោក ណាត់ថានផន ណាក់ផានិត បាននិយាយបន្ទាប់ពីកិច្ចប្រជុំដ៏តានតឹងជាមួយរដ្ឋមន្រ្តីនៅមុននេះបន្តិចថា ប្រទេសថៃនឹងបើកភ្លើងខៀវដល់យោធាក្នុងការដោះស្រាយស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ ទៅតាមការចាំបាច់ ដោយនឹងមិនចរចាអ្វីទៀតនោះទេប្រសិនបើកម្ពុជាមិនទទួលខុសត្រូវចំពោះទាហានថៃដែលរងរបួសដោយសារគ្រាប់មីន។ នេះបើតាមសារព័ត៌មាន Khaosod ។

បន្ទាប់ពីសម្រេចផ្អាកការអនុវត្តសេចក្ដីថ្លែងការណ៍រួមរវាងកម្ពុជា-ថៃ ដែលបានចុះហត្ថលេខាកាលពីចុងខែតុលាកន្លងមក ពេលនេះក្រុមប្រឹក្សាសន្តិសុខជាតិរបស់ថៃបានប្រជុំសម្រេចថានឹងផ្ដល់សិទ្ធិដល់យោធា ក្នុងការចាត់វិធានការចាំបាច់ដើម្បីដោះស្រាយបញ្ហាព្រំដែនជាមួយកម្ពុជា។ លោក ណាត់ថានផន ណាក់ផានិត បាននិយាយថា ប្រទេសថៃមាននីតិវិធីសម្រាប់ការប្រើប្រាស់កម្លាំង រួមទាំងការព្រមាន និងការបាញ់ប្រហារចាប់ពីអាវុ.ធធុនស្រាល រហូតដល់អាវុធធ្ងន់ ប៉ុន្តែលោកបានបដិសេធសុំមិនពន្យល់លម្អិត។

លោកបន្ថែមថា ប្រតិបត្តិការយោធាថៃ នឹងធ្វើឡើងនៅក្នុងដែនអធិបតេយ្យភាពរបស់ថៃ ដោយយោធាថៃ នឹងអនុវត្តទៅតាមស្ថានភាពជាក់ស្តែង ហើយកិច្ចពិភាក្សាអន្តរជាតិ នឹងត្រូវធ្វើឡើងទៅតាមនីតិវិធី នៃច្បាប់អន្តរជាតិ។

ជាមួយគ្នានេះផងដែរ ក្រសួងការបរទេសថៃ ក៏កំពុងរៀបចំពាក្យបណ្តឹង ដើម្បីប្តឹងកម្ពុជា ដោយជំរុញឱ្យកម្ពុជាទទួលខុសត្រូវ និងសុំទោសទាហានថៃដែលរងរបួស ប្រសិនបើកម្ពុជាចង់វិលត្រឡប់ទៅរកសភាពដើមឡើងវិញ ដោយជំហរអនាគតរបស់ថៃម្តងនេះ អាស្រ័យលើគោលជំហររបស់កម្ពុជាហើយ ពោលគឺស្ថានការណ៍នឹងធូរស្រាល ឬកាន់តែតានតឹង គឺថៃនឹងរង់ចាំមើលទង្វើរបស់កម្ពុជា។

បន្ថែមលើនោះ លោក ស៊ីហាសាក់ ភួងកេតកែវ រដ្ឋមន្ត្រីក្រសួងការបរទេសថៃ បានថ្លែងថា ប្រទេសថៃ បានផ្អាកជាផ្លូវការហើយ ដោយថៃនឹងមិនអនុវត្តទៅតាម “កិច្ចព្រមព្រៀងសន្តិភាព” ដែលបានចុះហត្ថលេខារួមគ្នា នៅប្រទេសម៉ាឡេស៊ីនោះឡើយ ដើម្បីបញ្ឈប់នូវការបញ្ជូនកងទ័ពកម្ពុជាទាំង ១៨រូបត្រឡប់មកកម្ពុជាវិញ»។

យ៉ាងណាមិញ តាមសេចក្ដីថ្លែងការណ៍របស់រាជរដ្ឋាភិបាលកម្ពុជា បានគូសបញ្ជាក់យ៉ាងច្បាស់ថា កម្ពុជាសូមបដិសេធយ៉ាងដាច់អហង្ការចំពោះរាល់ការចោទប្រកាន់របស់ប្រទេសថៃ ដែលថាកម្ពុជាបានដាក់មីនថ្មីនៅតាមព្រំដែនជាមួយប្រទេសថៃ។ ចាប់តាំងពីក្លាយជារដ្ឋភាគីនៃអនុសញ្ញាអូតាវ៉ា កម្ពុជាតែងតែប្រកាន់ខ្ជាប់នូវគោលការណ៍ និងកាតព្វកិច្ចរបស់ខ្លួននៅក្រោមច្បាប់អន្តរជាតិ ដោយមិនដែលដាក់មីនថ្មីដែលគំរាមកំហែងដល់សន្តិសុខ និងសុវត្ថិភាពរបស់មនុស្សជាតិនោះឡើយ។

រាជរដ្ឋាភិបាលកម្ពុជា ក៏បានបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំងផងដែរចំពោះ ការសម្រេចចិត្តដោយឯកតោភាគីរបស់ភាគីថៃ ក្នុងការផ្អាកការអនុវត្តសេចក្តីថ្លែងការណ៍រួម ប៉ុន្តែកម្ពុជា នឹងនៅតែបន្តប្តេជ្ញាចិត្តក្នុងការធ្វើការឱ្យបានជិតស្និទ្ធជាមួយភាគីថៃ ក្នុងការលើកកម្ពស់សន្តិភាព និងស្ថិរភាពរវាងប្រទេសទាំងពីរ ជាពិសេសធានាដល់សន្តិសុខ និងសុវត្ថិភាពរបស់ប្រជាជនស៊ីវិល ស្របតាមសេចក្តីថ្លែងការណ៍រួមស្តីពីសន្តិភាពរវាងកម្ពុជានិងថៃ ដែលត្រូវបានចុះហត្ថលេខាកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥៕