ក្រុមហ៊ុន Samsung មានបំណងលក់ទូរស័ព្ទ”បត់” ចំនួន ២៧០ លានគ្រឿងវាយលុកក្នុងទីផ្សារនៅឆ្នាំក្រោយ
ដូចដែលយើងដឹងស្រាប់ហើយថា ថ្មីៗនេះ Samsung បានបង្ហាញអោយឃើញពីវាទូរស័ព្ទជាង ២៦០ លានគ្រឿងត្រូវបានលក់នៅទូទាំងពិភពលោក ហើយ Samsung បានបង្ហាញពីមហិចតាគ្រោងនឹងចែកចាយទូរស័ព្ទចំនួន ២៧០ លានគ្រឿងនៅឆ្នាំក្រោយ។

ទោះជាយ៉ាងណាក៏ដោយ បើទោះបីជាគោលដៅលក់នៅឆ្នាំនេះត្រឹមតែ ២៦០ លានគ្រឿងសម្រាប់ក្រុមហ៊ុន Samsung ប៉ុន្តែនៅឆ្នាំក្រោយ Samsung មានបំណងកើនឡើង ១០ លានគ្រឿងបន្ថែម ពោលគឺលក់ឱ្យបាន២៧០លានគ្រឿង។ ដោយក្នុងនោះគោលដៅត្រូវបានគេនិយាយថាក្រុមហ៊ុននឹងផ្តោតលើទូរស័ព្ទដៃដែលអាច”បត់បាន” ឱ្យបានច្រើនតាមដែលអាចអ្វើទៅបាន ហើយក្រុមហ៊ុនបានរំពឹងទុកថានឹងបង្កើតប្រាក់ចំណេញកាន់តែច្រើនក្នុងការលក់រួម។
ជាមួយគ្នានោះផែនការមួយក្នុងចំនោមផែនការដែលបានរំពឹងទុកគឺធ្វើយ៉ាងណាឱ្យឧបករណ៍នៃគ្រឿងម៉ាស៊ីន ឬកម្មវិធីដែលមានតម្លៃថោកបំផុត និងមានថាមពលល្អ ក៏ដូចជាមានគុណភាពល្អតាមដែលអាចធ្វើទៅបានសម្រាប់ឆ្នាំក្រោយនេះ។ ព្រមទាំងដើម្បីឱ្យមានសមាមាត្រនៃក្រុម Premium ត្រឹមត្រូវ និងដើម្បីអភិវឌ្ឍម៉ាស៊ីនបត់ឱ្យកាន់តែប្រសើរឡើង។ លើសពីនេះគេរំពឹងថានៅឆ្នាំ ២០២៤ នឹងមានអត្រាកំណើនលើសពី ៨០ភាគរយ ដែលថានឹងធ្វើការចែកចាយឱ្យលើសពី Galaxy S និង Galaxy Z ច្រើនជាង ៦០ លានគ្រឿងនៅកម្រិតកំពូល និងច្រើនជាង ២១០ លានគ្រឿងនៃ Galaxy A Seriesកាលពីកន្លងទៅ។

ទោះជាយ៉ាងណាក៏ដោយ អ្វីដែលគួរឱ្យចាប់អារម្មណ៍អំពី Galaxy Z Flip និង Z Fold នៅឆ្នាំក្រោយ នឹងត្រូវតាមដានសម្រាប់ការរចនាម៉ូតកាន់តែប្រសើរ ប្រើប្រាស់បានយូរជាងមុន និងស្នាមអេក្រង់តិចជាងមុន។
ដូច្នេះចង់ដឹងថាតើពួកគេនឹងអាចផលិតបាននូវគុណភាព ក៏ដូចជាការដាក់លក់ច្រើន ដូចដែលបានរំពឹងទុកដែរឬទេទេ? មានតែរង់ចាំតាមដានបន្ត៕ ប្រភព៖ Sanook








.jpg)





















.png)










លើសពីនេះ លោកអ្នកក៏អាចរីករាយជាមួយការលេងទឹក និងសកម្មភាពជាច្រើនក្នុងទឹកដូចជា Superfly ដែលជាស្លាយដែលវែងជាងគេនៅក្នុងប្រទេសថៃ ការជិះទូកលេងនៅលើទឹកពណ៌ខៀវថ្លា និងការលេង Zipline ដើម្បីទស្សនាភាពស្រស់ស្អាតនៃ Blue Tree Lagoon ពីមុំខ្ពស់ ព្រមទាំងមានភាពរីករាយសម្រាប់គ្រួសារទាំងមូលនៅ Family Fun Zone ដែលជាតំបន់នៃសុភមង្គលសម្រាប់មនុស្សគ្រប់គ្នាក្នុងគ្រួសារ។ល។




