កងទ័ពថៃបានបើកការវាយប្រ.ហារកម្ពុជាយ៉ាងធ្ងន់ធ្ងរ និងកាន់តែសាហា.វព្រៃ.ផ្សៃតាំងពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៧ បន្ទាប់ពីរកលេសចោទប្រកាន់កម្ពុជាបង្កប់មីនថ្មី ដែលរហូតមកដល់ព្រឹកថ្ងៃទី២០ ខែធ្នូ កងទ័ពថៃនៅតែបង្កសង្គ្រា.មឈ្លានពា.នយ៉ាងគឃ្លើន និងទាត់ចោលការសម្របសម្រួលរបស់ម៉ាឡេស៊ីជាប្រធានអាស៊ាន និងមហាអំណាចអាមេរិក ។ រីឯមហាអំណាចចិនបានជំរុញជាច្រើនលើកឱ្យថៃបញ្ចប់សង្គ្រា.ម បន្ទាប់ពីកងទ័ពថៃប្រើប្រាស់សព្វាវុ.ធធុនធ្ងន់គ្រប់ប្រភេទ និងយន្តហោះចម្បាំង F-16 បំផ្លា.ញហេដ្ឋារចនាសម្ព័ន្ធ ស្ពាន សាលារៀន និងជនស៊ីវិលកម្ពុជា ប៉ុន្តែត្រូវថៃបដិសេធ ហើយការជំរុញជាថ្មី គឺអ្នកនាំពាក្យក្រសួងការពារជាតិចិន ។
តាមការចុះផ្សាយរបស់សារព័ត៌មាន Xinhua កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥ ចិនជំរុញឱ្យបញ្ចប់សង្គ្រា.មរវាងកម្ពុជា-ថៃ ដើម្បីរក្សាភាពស្ងប់ស្ងាត់ក្នុងតំបន់ និងឈានទៅរកបទឈប់បា.ញ់ជាបន្ទាន់ ដែលការជំរុញជាថ្មីរបស់ចិនស្របពេលកងទ័ពថៃបាននិងកំពុងសម្រុកវាយប្រ.ហារចូលក្នុងដែនអធិបតេយ្យកម្ពុជាយ៉ាងកំរោលទាំងយប់ទាំងថ្ងៃ ដោយប្រើប្រាស់សព្វាវុ.ធធុនធ្ងន់គ្រប់ប្រភេទ រួមទាំងយន្តហោះចម្បាំង F-16 ទម្លាក់គ្រាប់បែកមិនរើសគោលដៅ ជាពិសេស តំបន់ជនស៊ីវិល ។ ក្រៅពីជំរុញឱ្យបញ្ចប់សង្គ្រា.ម ចិនក៏បានច្រានចោលព័ត៌មានចោទប្រកាន់ថា ចិនផ្តល់សព្វាវុ.ធថ្មីឱ្យកម្ពុជាប្រើប្រាស់ក្នុងជម្លោះព្រំដែន ។
លោក Jiang Bin អ្នកនាំពាក្យក្រសួងការពារជាតិចិនបាននិយាយមកកាន់សារព័ត៌មានថា ប្រទេសចិនមានកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិជាមួយកម្ពុជា និងថៃ រួមទាំងពាណិជ្ជកម្មយោធា ដែលកិច្ចសហប្រតិបត្តិការនេះមិនសំដៅលើប្រទេសទី៣ ណាមួយឡើយ ។ កិច្ចសហប្រតិបត្តិការស្របតាមច្បាប់ និងការអនុវត្តរវាងប្រទេសយ៉ាងពេញលេញ ហើយចិនមិនពាក់ព័ន្ធនឹងជម្លោះនៅតាមបណ្តោយព្រំដែនរវាងប្រទេសទាំងពីរទេ ។
អ្នកនាំពាក្យក្រសួងការពារជាតិចិនអំពាវនាវឱ្យថៃចៀសវាងការប៉ាន់ស្មានស្ថានការណ៍ និងពង្រីកជម្លោះកាន់តែខ្លាំង ព្រមទាំងបញ្ជាក់ថា ក្នុងឋានៈជាប្រទេសជិតខាងរបស់កម្ពុជា-ថៃ ចិនបានតាមដានស្ថានការណ៍សង្គ្រាមជានិច្ច និងសោកស្តាយបំផុតចំពោះការបាត់បង់ជីវិតជនស៊ីវិលទាំងសងខាងដោយសារសង្គ្រាម ។
ចិនសង្ឃឹមថា ប្រទេសទាំងពីរគិតពីផលប្រយោជន៍មូលដ្ឋានសម្រាប់សន្តិភាព ស្ថិរភាពតាមបណ្តោយព្រំដែន និងការរស់នៅរបស់ពលរដ្ឋ ដោយរក្សាសន្តិសុខ និងអត់ធ្មត់ខ្លាំងបំផុត ដើម្បីឈានទៅរកបទឈប់បាញ់ជាបន្ទាន់ រួមទាំងត្រឡប់មករកការចរចា ។ ចំពោះគោលជំហររបស់ចិន គឺជំរុញកឱ្យប្រទេសទាំងពីរបន្តការចរចាសន្តិភាព ចិនដើរតួនាទីស្ថាបនាសម្របសម្រួលបទឈប់បាញ់ និងស្តារសន្តិភាពរវាងកម្ពុជា-ថៃបន្តទៀត ។
គួរបញ្ជាក់ថា កងទ័ពថៃបានអះអាងការទម្លាក់គ្រាប់បែកដោយយន្តហោះចម្បាំង F-16 របស់ខ្លួនសំដៅតែលើគោលដៅកងទ័ពប៉ុណ្ណោះ ប៉ុន្តែជាក់ស្តែង យន្តហោះចម្បាំង F-16 បានទម្លាក់គ្រាប់បែកក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត និងក្រុងសេរីសោភ័ណ ខេត្តបន្ទាយមានជ័យ សំដៅលើតំបន់ជនស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធ ។ ការបង្កសង្គ្រាមរបស់ថៃមិនមែនជាការការពារអធិបតេយ្យដូចសម្តីមេដឹកនាំថៃនោះទេ ប៉ុន្តែជាការឈ្លានពានវាតទីទឹកដីកម្ពុជាយ៉ាងកំរោល ដែលរំលោភច្បាប់អន្តរជាតិ រំលោភសិទ្ធិមនុស្ស និងមិនខ្លាចញញើតអង្គការសហប្រជាជាតិ ។
ការបង្កសង្គ្រាមម្តងទៀតពីសំណាក់កងទ័ពថៃ គឺមានការជួយសម្របសម្រួលជាថ្មីពីម៉ាឡេស៊ីជាប្រធានអាស៊ាន មហាអំណាចអាមេរិក និងមហាអំណាចចិន ជំរុញឱ្យមេដឹកនាំថៃបញ្ចប់សង្គ្រាមឈ្លានពានកម្ពុជាជាបន្ទាន់ ប៉ុន្តែត្រូវបាននាយករដ្ឋមន្ត្រីចាំផ្ទះ លោក Anutin Charnvirakul ទាត់ចោលការសម្របសម្រួលទាំងអស់ ។ លោក Anutin ថា មហាអំណាចនានាមិនអាចដាក់សម្ពាធថៃឱ្យឈប់វាយប្រហារកម្ពុជាទេ ហើយបណ្តេញមហាអំណាចអាមេរិកនិងចិន ទៅប្រាប់កម្ពុជាឱ្យឈប់បាញ់មុន ទាំងដែលការពិត ភាគីថៃចាប់ផ្តើមបា.ញ់មុន ហើយដើរតួជាជនរងគ្រោះទម្លាក់កំហុសលើកម្ពុជា ។
ថៃបើកឆាកសង្គ្រាមឈ្លានពានកម្ពុជាម្តងទៀត គឺជាទង្វើប្រមាថដ៏ធ្ងន់ធ្ងរលើកិច្ចខិតខំប្រឹងប្រែងសម្របសម្រួលរបស់ប្រធានអាស៊ាន មហាអំណាចអាមេរិក មហាអំណាចចិន និងសហគមន៍អន្តរជាតិ ក្នុងការកសាងសន្តិភាព និងស្ថិរភាពក្នុងតំបន់ ។ ថៃលែងស្តាប់មហាអំណាចណាទាំងអស់ និងបន្តប្រើប្រាស់យន្តហោះ F-16 ទម្លាក់គ្រាប់បែកចូលដែនអធិបតេតយ្យកម្ពុជាតាមទំនើងចិត្តជារៀងរាល់ថ្ងៃ ថែមទាំងចោទប្រកាន់មហាអំណាចចិនផ្តល់សព្វាវុធថ្មីឱ្យកម្ពុជាប្រើប្រាស់ក្នុងជម្លោះព្រំដែន ៕










