Home Blog Page 202

Zhao Lusi សហការជាមួយថៅកែចាស់ខណៈលោកធ្លាប់ត្រូវបានគេរិះគ.ន់ថាធ្វើបា.បនាងកាលពីអតីតកាល

0

នៅក្នុងការប្រគំតន្ត្រីខួបកំណើតគម្រប់អាយុ២៧ ឆ្នាំ ដែលបានធ្វើឡើងនៅទីក្រុង Chengdu (ប្រទេសចិន) តារាសម្តែងស្រី Zhao Lusi បានប្រកាសថានាងចាកចេញពីក្រុមហ៊ុនចាស់ Galaxy Cool Entertainment ហើយបានចាប់ផ្តើមដំណើរថ្មីក្នុងអាជីពរបស់នាង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEic-s7PRN9HEnqWvp-Dr_-yXxWnL_84SYf-wHieKa4zdTNBNd7xSMsicefJfxl3BtTF_jbCH__FrbwBiAtHcj9lGiWwxjJFHiLaQRu2cQ_S0UuaRIH4MU7fmxojfzNB-dHbgoaWG7uWEXAVAtQhsX1fK7haIf3TgBWYTTd-Ve2ZxK84ls1hhp3CaHuk0LoC/s1280/image_2025-11-12_11-10-17.png

ជាមួយគ្នានេះ Zhao Lusi បានរៀបរាប់ពីចរិតរបស់លោក Li Wei ដែលជាអ្នកនៅពីក្រោយការប្រគំតន្ត្រីនេះ។ យោងតាមសារព័ត៌មានចិន Li Wei គឺជាអ្នកគ្រប់គ្រងថ្មីដែលនឹងរួមដំណើរជាមួយ Zhao Lusi បន្ទាប់ពីនាងចាកចេញពី Galaxy Cool ។ ឈ្មោះ Li Wei បង្កការពិភាក្សាភ្លាមៗដោយសារតែលោកក៏ជាអតីតថៅកែរបស់ Zhao Lusi នៅ Galaxy Cool ដែលជាអ្នកដែលត្រូវបានគេសង្ស័យថាបានធ្វើបាបតារាស្រីនៅពេលនាងចាប់ផ្តើមអាជីពដំបូង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhwJzVFyI0ZKMiwo3_muAaRlFfSZaoYfOVAZE4yEbKtpeF7OFbM1HUxxkD6Ru4llOYQQOLMMgOyAHazpzocCYSClc102FR7hvzkRbqMeoCSHR_z1xC6yBNUVcH3S6WW7D36Wcm9VhyGO2y83o2txW1zKxYsYQiAQO8H0YT37zR_YH8PTAJC9K_rfAUazNaF/s1094/image_2025-11-12_11-10-13.png
Lee Wei គឺជាស្ថាបនិកដើមនៃ Galaxy Cool Entertainment ដោយបានរកឃើញ Zhao Lusi និងបានជួយនាងឱ្យល្បីល្បាញ។ ប៉ុន្តែនៅឆ្នាំ២០២៣ Lee Wei បានដកខ្លួនចេញពី Galaxy Cool ។ មានពាក្យចចាមអារ៉ាមថា លោកត្រូវបានថ្នាក់ដឹកនាំក្រុមហ៊ុនបណ្ដេញចេញ។ កាលពីចុងឆ្នាំ២០២៤ បន្ទាប់ពី Zhao Lusi បានធ្លាក់ខ្លួនឈឺ ហើយបានលាតត្រដាងថានាងធ្លាប់ត្រូវបាន មេដឹកនាំ Galaxy Cool រងការវាយដំ និងស្តីបន្ទោស អស់រយៈពេលពីរម៉ោងពីបទបាត់តួនាទី Li Wei ត្រូវបានសង្ស័យថាជាអ្នកដឹកនាំនោះដែលធ្វើឱ្យលោកក្លាយជាគោលដៅនៃការរិះគន់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgN-A6utowic8B5aYBSACgid4WhzUh2GfywTD0Z9mylpzWJaWP_rx4ubYAG0zEOycJEXMySAcSxFGlHVrvRUCL1gwyshyTlrsGdbFy658D2dAvC4YXR2EIrd3U_Y9M6F1wNisEPGFAdNJgGpfjPoJeYcXBm_w8N00WjhlMSbKEeRaQqcX9NugJuuj6450Jq/s1170/image_2025-11-12_11-10-14%20(3).png

ជាការឆ្លើយតប Lee Wei បាននិយាយថាលោកតែងតែចាត់ទុក Lusi ជាប្អូនស្រី មិនដែលវាយធ្វើបាបនាងទេហើយតែងតែមើលនាងពីក្រោយខ្នង។ ពាក្យទាំងនោះមិនមែនគ្រាន់តែជានិយាយចោលនោះទេ។ ឥឡូវនេះ នៅពេលដែល Zhao Lusi មានបញ្ហា Li Wei បានចូលជួយម្តងទៀត។ ក្នុងអំឡុងពេលប្រគំតន្ត្រី Zhao Lusi បានសារភាពថា «មិនថាខ្ញុំជា Zhao Lusi ឬគ្រាន់តែជាតារាសម្តែងធម្មតា គាត់តែងតែល្អចំពោះខ្ញុំ»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjsHGaZxfG6LezPrV2_QyfDPFzuTXnFPC28h8VB7fbPHlc472iOOYKblqH4MT4-4uYSAetQNk7TVNYUFLhtjOSGyjHXBSNdUA_I6MYAL5EV5z4oAA8n0GT_9a2wiNXMybkr9pQHRZaq424jG1HUO5pfRecRsG1crl3azV-1-fpWgQvD-8QvfFjEfmrsqoKE/s1170/image_2025-11-12_11-10-15.png
Zhao Lusi មិនបានប្រកាសជាផ្លូវការថាក្រុមហ៊ុនណាដែលនាងបានចុះកុងត្រាជាមួយបន្ទាប់ពីចាកចេញពី Galaxy Cool។ ប៉ុន្តែថ្មីៗនេះ មានព័ត៌មានថា តារាស្រីរូបនេះនឹងចូលរួមជាមួយ Hujing Digital Media and Entertainment Group (Hu Jing) ដែលជាក្រុមហ៊ុនទទួលបន្ទុកផ្នែកប្រព័ន្ធផ្សព្វផ្សាយ និងកម្សាន្តរបស់ Alibaba Group។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEikcsWw9iwfIJxRXcCMU0Vo_pxb9sNXT54I8ueWJPObrTq_HQpyMPPFqUxhrM4OUuw5RhaO1lz_Tk0P_KKWjwtvabXbe-kCU0Tgvjf6yv0gBd_LYC1wqiFF_v-rD5422D7TJT4Bm9rdCKMFK2qitK1h7PDeO48kUVbpQPiTwwDlBGPkDjIgCmAKOhAhkfWu/s1056/image_2025-11-12_11-10-15%20(2).png

រាល់ចលនារបស់ Zhao Lusi បច្ចុប្បន្នកំពុងទាក់ទាញការចាប់អារម្មណ៍ពីសាធារណជន។ មនុស្សជាច្រើនបានប្រៀបធៀបកិច្ចសហប្រតិបត្តិការរបស់តារាស្រីរូបនេះជាមួយអតីតថៅកែរបស់នាងថានឹងបង្កើត «សម្ព័ន្ធសងសឹក»។ គម្រោងថ្មីរបស់ Zhao Lusi និងទិសដៅអភិវឌ្ឍន៍នាពេលអនាគតក៏ត្រូវបានរំពឹងទុកផងដែរ៕

បវរកញ្ញាចក្រវាលប្រឈ.មនឹងភាពតានតឹងខណៈ ណាវ៉ាត់ សម្រេចដកហ៊ុន

0

ថ្មីៗនេះមានរូបថតមួយសន្លឹកដែលចែកចាយតាមប្រព័ន្ធអ៊ីនធឺណិតដោយបានបង្ហាញថា ថាស្លាកសញ្ញាបវរកញ្ញាចក្រវាលលែងមាននៅលើដំបូលអគារទីស្នាក់ការ Legacy Holdings ក្នុងប្រទេសម៉ិកស៊ិកទៀតហើយ។ លើសពីនេះ អ្នកគាំទ្រវិស័យបវរកញ្ញាក៏បានរកឃើញថា ប្រធាន MUO លោក Raul Rocha ក៏អវត្តមានជាបន្តបន្ទាប់ពីសកម្មភាពបវរកញ្ញានៅប្រទេសថៃផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiM3aCXWowXSrFXqyfxgwjpdNZ2r4PbLn6K3k_wF_X2eCXDqKQcwmSHXpsNfORyvHiW48PMut3GID8qPbS22tRYe9sRurbvn2WYnK7LQD4FwpJv2onlMlbkIE6ljrPckI3WKCxPAMjbY70C_6KWx62wXWHf7G9OaNqF697nHDkL-aaLipzJi6m2izWTiGjY/s1440/image_2025-11-12_11-34-05%20(2).png
សញ្ញាទាំងនេះបានលេចឡើងភ្លាមៗបន្ទាប់ពីទីប្រឹក្សា Osmel Sousa បានប្រកាសលាលែងពីតំណែង។ ការផ្លាស់ប្តូរសំខាន់ៗជាច្រើនដែលកើតឡើងក្នុងពេលតែមួយបានធ្វើឱ្យមនុស្សមានការងឿងឆ្ងល់ថាតើអង្គការបវរកញ្ញានឹងឆ្លងកាត់ការរៀបចំរចនាសម្ព័ន្ធដ៏ធំបំផុតដែលមិនធ្លាប់មាន?។ កន្លងមក Nawat និងលោក Raul Rocha «មានទំនាក់ទំនងមិនសូវល្អទេ» ដោយសាររឿងអាស្រូវក្នុងក្របខណ្ឌបវរកញ្ញាចក្រវាលអំឡុងពេលធ្វើជាម្ចាស់ផ្ទះនៅប្រទេសថៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjrT2KmcRqdCuwtgCJm3Z_WIpeUTylyq9uWU0h1PSvpEYmSTImQ7WAcdKbPERijCZrlqs9pMGJtC5gT-HF3oef9f5AxrXrcK3tVL4fjml7IwyatTlGIBOSU5FJ0NyfTZUatb7IxhOhOEOJh1mEJCj0SqoPGVdxXSTZSeBVEowRFCbwV-kt0uzbQMQd2B8Vp/s1440/image_2025-11-12_11-34-05.png

បន្ទាប់ពីមានរឿងរកាំរកូសនៅ ណាវ៉ាត់ បានប្រកាសលុបចោលការទិញភាគហ៊ុនបវរកញ្ញា។ នៅថ្ងៃទី ១១ ខែវិច្ឆិកា គេហទំព័រផ្លូវការរបស់ Miss Grand International បានធ្វើសេចក្តីប្រកាសយ៉ាងម៉ឺងម៉ាត់ ដោយបានដកការវិនិយោគដ៏ធំមួយនៅក្នុងក្រុមហ៊ុន JKN Global Group Public Company Limited ដោយនឹងមិនវិនិយោគ ១០០លានភាគហ៊ុននៅក្នុង JKN Global ដែលជាក្រុមហ៊ុនដែលកាន់កាប់ភាគហ៊ុន ៥៨% នៃអង្គការ Miss Universe ទៀតទេ។ ហេតុផលដែលបានផ្តល់ឱ្យគឺ JKN Global មិនអាចបំពេញលក្ខខណ្ឌចាំបាច់ និងមិនអាចបំពេញកាតព្វកិច្ច និងតម្រូវការដែលបានព្រមព្រៀងក្នុងកិច្ចសន្យា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhwXMy-tM6-Mj0E3HvUgVlblyu6O2pOLpdDcVINsXFcVWEdn87xBTKoiRzGmqB7XO5EbwuxcWIduQFDM1KLSvJQtRKHEcyjhfK0nOpYmHGo4baN1eHZnkhjRVuaNhuM0kZ_bFxG2yQDuTKNz22_qvNBuSW40eps-T89cGosHn3NUayFh9Y_PbNJTjrxuECD/s1440/image_2025-11-12_11-34-08.png
សម្រាប់ហេតុផលទាំងនេះ Miss Grand International នឹងដកខ្លួនចេញពីការវិនិយោគដ៏ធំនេះ។ កាលពីខែកុម្ភៈ ណាវ៉ាត់បានចំណាយប្រាក់ចំនួន ៥.៤ លានដុល្លារអាម៉េរិកដើម្បីរក្សាសិទ្ធិជាបវរកញ្ញាចក្រវាលថៃពីឆ្នាំ២០២៥ ដល់ឆ្នាំ ២០២៩ដែលបង្ហាញយ៉ាងច្បាស់ពីមហិច្ឆតាចង់ពង្រីកឥទ្ធិពលរបស់ខ្លួននៅក្នុងបវរកញ្ញាចក្រវាល។ ណាវ៉ាត់ ថែមទាំងត្រូវបានតែងតាំងជានាយកប្រតិបត្តិប្រចាំតំបន់អាស៊ីនៃអង្គការបវរកញ្ញាចក្រវាល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjA9JcEyc-1lSmZ3SIdRWDbeDTDd7IMrLwvDuprC2y_esJypN4zUIXnWmjiQhcDWXGaKHRdEFu6iZGC0UKlDvFCdPVe4RqSSt0LrractAHX_fyRBM32svSCgHP1VanmkTAjIScGXEi3ADvmCNEXE_-jUxzIzhXrbdnhDS1m3uI3Bg_2yNDWCgEkY1f1s-BO/s960/image_2025-11-12_11-34-01.png

Miss Universe 2025 ត្រូវបានចាត់ទុកថាជាការប្រកួតដែលមិនស្ថិតស្ថេរបំផុតក្នុងប្រវត្តិសាស្ត្រនៃកម្មវិធីប្រកួតសម្រស់ដ៏ធំបំផុតរបស់ពិភពលោក នៅពេលដែលបញ្ហាកើតឡើងជាបន្តបន្ទាប់ពីអ្នករៀបចំរហូតដល់បេក្ខនារី។ មិនឈប់ត្រឹមនេះទេ ថ្មីៗនេះ តំណាងយ៉ាងតិច៥រូបបានប្រកាសដកខ្លួនចេញពីការប្រកួត ដោយសារបញ្ហាជាច្រើនបានធ្វើឱ្យបរិយាកាសនៃការប្រកួតកាន់តែដុនដាប៕

ក្រុមហ៊ុន ព្រីនស៍គ្រុប ច្រានចោលការចោ.ទប្រកាន់ ដែលថាលោក ចេនហ្សុី ជាប់ពាក់ព័ន្ធនឹងសកម្មភាពខុសច្បាប់

0

រាជធានីភ្នំពេញ៖ សម្ព័ន្ធ ព្រីនស៍ គ្រុប បានចេញមកបដិសេធយ៉ាងដាច់អហង្ការ ចំពោះការអះអាងដែលថា លោក ចេនហ្ស៊ី ដែលជាប្រធានបានចូលរួមក្នុងសកម្មភាពខុសច្បាប់ណាមួយ។ ការចោទប្រកាន់នេះគឺគ្មានមូលដ្ឋានច្បាស់លាស់ និងមានគោលបំណងរកលេសដើម្បី រឹបអូសទ្រព្យសម្បត្តិ ដែលមានតម្លៃរាប់ពាន់លានដុល្លាររបស់ក្រុមហ៊ុន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi8gLVp5zspXCXxW3obGEFFCx-HJY5Bz8PyfR29RkhlFBa7JfOqpfA3X2TE8mSiYtnScNnlwmx4yX_W_qljwxrZWUHvoNW7rstV2p7TooaD7gaoAZk7wpZ8Qc6voB1bI2j19S4eZe5A4ABPaYavc4k0TImjCFmXirBkFHhdsurxTsNPKcVbDOqtxHLh6pXa/s1024/photo_2025-11-12_13-55-34.jpg

នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥នេះក្រុមហ៊ុន ព្រីសន៍ គ្រុប បានចេញសេចក្តីថ្លែងការណ៍បន្ទាន់មួយដោយបញ្ជាក់ថា ការចោទប្រកាន់ដោយគ្មានមូលដ្ឋាននេះ ទៅលើលោក ចេនហ្ស៊ី បានបង្កហានិភ័យយ៉ាងខ្លាំងដល់បុគ្គលិកដែលគ្មានកំហុសរាប់ពាន់នាក់ ដៃគូសហការ និង សហគមន៍ពាក់ព័ន្ធដែល សហការជាមួយក្រុមហ៊ុនទាំងនៅកម្ពុជា និងនៅក្រៅប្រទេស។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiaY_hXkAQ4_SWjevXt4EiAwvfVlY3sdClJSE33hg2KvaE-Ubc6nJyuTysz5JGiMJZJONZA8bjniYX-3TCIptXVMTpzJsvJElD1X5TWKcNB_UPKM6GCjuwRLDtpgzi-3fvGwEu1L9Qy4W5wudwJnTyX5LzWZwFPStgxFgyvOWwEPnR8n7_fUJBunNf6GD5I/s1024/photo_2025-11-12_13-55-34%20(3).jpg

ការចេញប្រកាសសេចក្តីថ្លែងការណ៍បដិសេធនេះ ស្របពេល សារព័ត៌មាន Global Times របស់ចិន នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៥ បានចេញផ្សាយថា មជ្ឈមណ្ឌលជាតិប្រយុទ្ធប្រឆាំងមេរោគកុំព្យូទ័ររបស់ចិន (CVERC) បានចេញផ្សាយរបាយការណ៍វិភាគបច្ចេកទេសមួយដោយចោទប្រកាន់ថា រដ្ឋាភិបាលសហរដ្ឋអាមេរិកទំនងជាអ្នកនៅពីក្រោយការលួច Bitcoin ដ៏ធំសម្បើមមួយពីបណ្តុំអ្នកជីករ៉ែ (Mining Pool) ដែលជាកម្មសិទ្ធិរបស់មហាសេដ្ឋី ចេន ហ្ស៊ី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgA4058OSbhOvP6UgxezTy8DjIC8Hl54t5XweBXA47O9QgZXVOsjTnDKm6WDjpekXsPknsj09Kg9uOsC7GBCb5sCsQaJc9wOMplr16BthPx_5aw_PQMWP_kams34un8KtUwicaV86bKXMTnbNFPZnDgiCf9q_3SjnwSN7t3kv_5Uw9kiHTbTwBaQRuGT_S6/s616/photo_2025-11-12_13-55-34%20(4).jpg

ប្រភពដដែលបានឲ្យដឹងទៀតថា មជ្ឈមណ្ឌលចិនមួយនេះ បានប្រៀបធៀបករណីនេះថា ជា «ពាលស៊ីពាល» ដែលត្រូវបានរៀបចំដោយអង្គភាព Hacker កម្រិតរដ្ឋ។ របាយការណ៍នេះបានរៀបរាប់អំពីដំណើររឿងពេញលេញ ដែលចាប់ផ្តើមនៅពេលដែល Bitcoin មានតម្លៃប្រហែលជិត ១៥ ពាន់លានដុល្លារក្នុងពេលបច្ចុប្បន្ន មានត្រូវបានលួចចេញពីលោក ចេន ហ្ស៊ី។ បន្ទាប់ពីនោះ លោកចេន ហ្ស៊ី និងក្រុមហ៊ុនរបស់លោក បានព្យាយាមផ្ញើសារតាមរយៈប្រព័ន្ធប្លុកឆេនជាច្រើនលើកច្រើនសារ ដើម្បីស្នើសុំឱ្យបញ្ជូនទ្រព្យសម្បត្តិត្រឡប់មកវិញ ប៉ុន្តែគ្មានការឆ្លើយតបទាល់តែសោះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgRgTCM_10UEQpYhaG_zj8ysobX7iOkzGQJdeKL7DwArRSP70BXXTWEos7tYTFPHGpbNSeio9KYC3DpQVgKa4RIw7hfR_fmpj0Hfy5iKFXc_pMxL0aQx8R-p2M8Zq3qwnhoWBIvk76-L3_5J4cVmT7y3v4mNdCaoXn_MGjYLP1SYuQxuzyrboby1GbO4itf/s1000/photo_2025-11-12_13-55-34%20(2).jpg
ចំណុចដែលគួរឱ្យសង្ស័យបំផុតគឺ Bitcoin ទាំងនោះត្រូវបានរក្សាទុកនៅក្នុងកាបូបលុយឌីជីថលតែមួយ ដោយគ្មានការចលនាអស់រយៈពេលជិត ៤ ឆ្នាំ ដែលជារឿងខុសប្លែកពីឥរិយាបថរបស់ក្រុម Hacker ធម្មតា ដែលតែងតែប្រញាប់លក់ទ្រព្យសម្បត្តិលួចបានយ៉ាងលឿន។ មជ្ឈមណ្ឌលចិនខាងលើបានលើកឡើងថា ឥរិយាបថនេះប្រៀបដូចជាប្រតិបត្តិការដែលត្រូវបានរៀបចំដោយភាពជាក់លាក់ពី «អង្គភាព Hacker កម្រិតរដ្ឋ»។ នៅខែមិថុនា ឆ្នាំ២០២៤ ទ្រព្យសម្បត្តិទាំងនោះត្រូវបានផ្ទេរទៅកាបូបលុយឌីជីថលថ្មីមួយ ដែលក្រោយមកឧបករណ៍តាមដានប្លុកឆេន ARKHAM របស់អាមេរិក បានកំណត់ថា ជាកម្មសិទ្ធិរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhpvGsHRawOOzYPPAzKhDu0NkDdX2oZJKKksz27yoccfqbjMW98jlfHPyEgsjhmGa4PYTrv7vX1VIXft4w685_DdXJmqUFkeHIo5GHnqIzTWt1ypes0cpd9oHK2O0P4W-Jqvv5ckb_P0FuLi7oT4f1WxgDLEcvOzG3p1OdU-ktzw_KIMHCV6P2HD5O3QpqC/s1280/photo_2025-11-12_13-55-35.jpg
ដំណើររឿងនេះបានឈានដល់ចំណុចកំពូលនៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥ នៅពេលក្រសួងយុត្តិធម៌សហរដ្ឋអាមេរិក បានប្រកាសចោទប្រកាន់ព្រហ្មទណ្ឌ លើលោក ចេន ហ្ស៊ី ពីបទពាក់ព័ន្ធនឹងការបោកប្រាស់រូបិយប័ណ្ណឌីជីថល និងបានប្រកាសរឹបអូស Bitcoin ចំនួន ១២៧,០០០ BTC។ មជ្ឈមណ្ឌលជាតិប្រយុទ្ធប្រឆាំង មេរោគកុំព្យូទ័ររបស់ចិន បានសន្និដ្ឋានថា «ភស្តុតាងបង្ហាញថា Bitcoin ដែលត្រូវបានរឹបអូសដោយរដ្ឋាភិបាលអាមេរិក គឺត្រូវគ្នានឹង Bitcoin ដែលត្រូវបានលួចពីបណ្តុំអ្នកជីករ៉ែ LuBian។ នេះទំនងជាមានន័យថា រដ្ឋាភិបាលអាមេរិកបានលួច Bitcoin របស់លោក ចេន ហ្ស៊ី ដោយប្រើបច្ចេកទេស hacker តាំងពីឆ្នាំ២០២០មកម្ល៉េះ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgc5j2Lvi_PdROA4oGT64mx4klCW6lnSisKFg-lIImMDWVtk9xFSqUjvtYBVGohCqd0k9vXY7FODizeX1X5_W1QXEBasjviAih1cEnz1k9Z27FilCqhWzj_gquwTO-u3fUtLDSbFxaeb3SX3oCAymmk7Vo7tO7hau-NuftpWJbkcJJ-W00narwlaAR2eT9Y/s1280/photo_2025-11-12_13-55-34%20(5).jpg

គួរបញ្ជាក់ថា របាយការណ៍នេះក៏បានរកឃើញដែរថា ការអះអាងរបស់ក្រសួងយុត្តិធម៌អាមេរិកថា មូលនិធិទាំងអស់មានប្រភពពីអំពើខុសច្បាប់ គឺផ្ទុយពីការរកឃើញដំបូងរបស់ខ្លួន ដែលបានបង្ហាញថា Bitcoin ទាំងនោះមានប្រភពចម្រុះ រួមទាំងការជីករ៉ែដោយឯករាជ្យ និងការទូទាត់ពីបណ្តុំអ្នកជីករ៉ែផងដែរ៕

ថៃប្រកាសដោះមីនជាឯកតោភាគីក្នុង១៣ទីតាំងនៅព្រំដែនកម្ពុជា-ថៃក្រោយបញ្ចប់កិច្ចព្រមព្រៀងសន្តិភាព

0

ប្រទេសថៃ ៖ នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ អគ្គមេបញ្ជាការកងទ័ពថៃបានប្រកាសដោះមីនក្នុង១៣ទីតាំងនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃដោយពុំចាំបាច់មានកម្ពុជាចូលរួម ក្រោមហេតុផលដើម្បីសុវត្ថិភាពពលរដ្ឋ និងកងទ័ពថៃនៅព្រំដែន ។ ការប្រកាសដោះមីនជាឯកតោភាគីនេះ ក្រោយពីនាយករដ្ឋមន្ត្រីថៃទើបបញ្ចប់កិច្ចព្រមព្រៀងសន្តិភាពដែលចុះហត្ថលេខានៅទីក្រុងកូឡាឡាំពួរ ក្រោមវត្តមានប្រធានាធិបតីអាមេរិក លោក Donald Trump និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim ដោយថៃចោទប្រកាន់កម្ពុជាបង្កប់មីនថ្មីបង្កគ្រោះថ្នា.ក់ដល់កងទ័ពខ្លួន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiZwrC4BpCpTAVmo3MqD_VHywqEhg3sqHNSOC7PfCBbSXtVL3GYubFBe01wIr5VmAtP8NSp2rVcvAftisJY7YxE8WdLnKou4XJ67OMxGec3h1yIsS5z41rQrnw_DwxeoxOUIkdg-dxG_WvPs5RphUwacFsqgEJ8hG2p5bpLxLd1muLPkwHPO0z59b3kyeIj/s1280/photo_2025-11-11_08-42-44.jpg

តាមការចុះផ្សាយរបស់សារព័ត៌មាន Khaosod នៅថ្ងៃទី១២ ខែវិច្ឆិកា អគ្គមេបញ្ជាការកងទ័ពថៃ លោក Ukrit Boontanon បានផ្តល់សម្ភាសន៍ជាមួយសារព័ត៌មានអំពីការបោសសម្អាតមីននៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃថា បច្ចុប្បន្ន កំពុងដំណើរការដោះមីននៅតំបន់សាកល្បងចំនួន៥ឱ្យរួចរាល់សិន បន្ទាប់មក ភាគីថៃនឹងដោះមីននៅទីតាំងផ្សេងៗបន្តទៀតឱ្យគ្រប់១៣ទីតាំង ទោះជាកម្ពុជាមិនចូលរួមក្តី វាជាបញ្ហារបស់កម្ពុជា ថៃដោះមីនក្នុងអធិបតេយ្យរបស់ខ្លួន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiaglVdLT-DWGe-73sNUdFuU41WmoO30vaY6hQGNsdHDGPzg2lAdsZig7gFAmnr4EAeIhMxkWy-4FkUjzw2fGIHUUp-MRto49twMGfJ9TaV8n9K3uBcPRS82fOHgbEbu4vXQS3FUtCCVZVgr03UNsvU2HRSxLV_v5hWZQPQj6dV4D37iVi72OzVGWAj4P8v/s1477/image_2025-10-09_09-50-33%20(2).png

លោកបន្តថា ប្រសិនបើកម្ពុជាពង្រាយកងទ័ព ក៏ថៃនៅតែដោះមីនដែរ ដើម្បីសុវត្ថិភាពពលរដ្ឋ និងកងទ័ពនៅព្រំដែន គ្មានអ្វីរារាំងបានទេ ។ ១៣ទីតាំងនេះស្ថិតនៅតំបន់ទទួលខុសត្រូវរបស់កងកម្លាំងបូព៌ា, កងទ័ពភូមិភាគទី១ ខេត្តស្រះកែវ, កងទ័ពភូមិភាគទី២, កងកម្លាំងស៊ុណារី នៅខេត្តឧប៊ុនរ៉ាជថានី សុរិន្ទ និងបុរីរាំ និងការទទួលខុសត្រូវរបស់កងកម្លាំងការពារព្រំដែនខេត្តចន្ទបុរី-ត្រាត ។ កម្ពុជាមិនឯកភាពឱ្យថៃដោះមីនក្នុង១៣ទីតាំង ប៉ុន្តែថៃនឹងដោះមីនទាំង១៣ទីតាំង កម្ពុជាមិនចាំបាច់មកចូលរួមដោះមីនជាមួយថៃទេ និងសូមកុំរារាំង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhQQMPvCyjWYWKg1Qm36NZMXLFoGA2XjPefFk5qfE-HQulqvEMPo6n3oEANuFId-UvzcR6pSKcjNYxcTOUegzxxue7Jx93TGQJ1K1p8nK1R7i-gWij6HVjlW1SaGu6a5NPJr2L9XGSbp4v51URXnG9O90QDThROX1DSEizKtdk-DxHf_9QSnGdvY6QrcSWk/s1024/photo_2025-11-11_10-47-36.jpg

គួរបញ្ជាក់ថា ថៃតែងចោទប្រកាន់កម្ពុជាបង្កប់មីនរហូតឈានដល់ការប៉ះទង្គិច ដោយអាវុធ រយៈពេល៥ថ្ងៃកន្លងមក ហើយហេតុការណ៍កងទ័ពថៃជាន់មីនរងរបួសនៅតំបន់ហួយតាម៉ារៀ ស្រុកកាន់ថាឡាក់ ខេត្តស៊ីសាកេត ក៏ថៃចោទប្រកាន់កម្ពុជាដែរ ។ អាជ្ញាធរមីនកម្ពុជាសោកស្តាយចំពោះសារព័ត៌មានថៃមួយចំនួនដែលបានផ្សព្វផ្សាយក្នុងចេតនាចោទប្រកាន់ និងបង្ខូចកេរ្តិ៍ឈ្មោះកម្ពុជា ថាបានប្រើប្រាស់និងដាក់មីនថ្មី ខណៈកម្ពុជាប្រឹងប្រែងលុបបំបាត់គ្រាប់មីន និងទុក្ខវេទនារបស់សហគមន៍ ដែលបង្កឡើងដោយមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ព្រមទាំងទទួលបានការវាយតម្លៃខ្ពស់ពីសហគមន៍អន្តរជាតិ ថាជាប្រទេសគំរូ និងឈានមុខក្នុងវិស័យសកម្មភាពមីនសាកល ។ ការចោទប្រកាន់គ្មានមូលដ្ឋាននេះ ប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែងនៃក្រុមការងារសម្របសម្រួលរួម (JCTF) ដែលបានបង្កើតឡើងដោយប្រទេសទាំងពីរ ដើម្បីជំរុញការបោសសម្អាតមីនមនុស្សធម៌ និងបង្កើនទំនុកចិត្តរវាងគ្នានៅតាមបណ្តោយព្រំដែន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhPGiKpey3fB10AE94wowztk8x7Mc1U6BPBXqpJzXUEIAk1Pb-5e8mWCJhk4TltFg0-ut238uUSVibpaOAjx6_MaVtk2a-PiHd2hNiJBQxfz2QauRhv5PzCc_KNRfNRWcgcppq7gKsKIPfTFJmHdd4mVebJ8Y_NdJ5W7UcSskjJ7ARu_x8Q2-A9xtfVrytH/s1032/image_2025-10-09_09-50-34%20(2).png

កាលពីថ្ងៃទី៨ ខែវិច្ឆិកា ក្រសួងការពារជាតិកម្ពុជាបានចេញសេចក្តីប្រកាសព័ត៌មានពីវឌ្ឍនភាពការងារដោះមីនមនុស្សធម៌ក្នុងតំបន់អាទិភាពនៅព្រំដែនកម្ពុជា-ថៃ ដែលក្នុងសេចក្តីប្រកាសព័ត៌មាននេះមាន៦ចំណុចលម្អិតពីការងារសំខាន់ៗនៃការដោះមីនរវាងកម្ពុជា-ថៃ ។ ក្រសួងការពារជាតិកម្ពុជាបញ្ជាក់ថា ការដោះមីនមនុស្សធម៌តាមបណ្តោយព្រំដែនកម្ពុជា-ថៃ ត្រូវស្ថិតក្រោមសមត្ថកិច្ច និងយន្តការក្រុមការងារសម្របសម្រួលចម្រុះកម្ពុជា-ថៃ (JCTF) មិនអនុញ្ញាតឱ្យធ្វើប្រតិបត្តិការដោះមីនមនុស្សធម៌ជាឯកតោភាគីឡើយ ។ កម្ពុជា-ថៃ ត្រូវគោរពគោលការណ៍ឯកភាពគ្នា និងនិយាមនីតិវិធីប្រតិបត្តិ (Standard Operating Procedures-SOP) ដែលធ្វើឡើងកាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ ៕

សម្ដីបញ្ជាក់ពីសន្តាន! ប៊ុនសុីន ផាត់ក្លាង ថាថ្ងៃដែលថៃចាប់ផ្ដើមសង្រ្គាមជាមួយកម្ពុជា គឺជាថ្ងៃដែលខ្លួនសប្បាយចិត្តបំផុត

0

ប្រទេសថៃ៖ អតីតមេទ័ពល្មោ.ភសង្រ្គាមរបស់ថៃ ប៊ុនសុីន ផាត់ក្លាង បានរៀបរាប់ពីថ្ងៃនៃការប៉ះទង្គិចគ្នាជាមួយកម្ពុជាដំបូងនៅតំបន់ប្រាសាទតាមាន់ធំថា គឺជាថ្ងៃដែលខ្លួនមានអារម្មណ៍ថាពេញចិត្ត និងរីករាយបំផុតក្នុងជីវិត ព្រោះមានសិទ្ធិបា.ញ់ប្រហា.រលើទាហានខ្មែរបានយ៉ាងពេញលេញ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Khaosod នៅព្រឹកថ្ងៃពុធនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhdYFVS4ktaEEeuyBGAensttrqrzpR1lR6W6LRio-2RelvXtvCdQ58rjJTUAWQH5Cj7pPLhqvPJcdDpGxbghIRdM3EA1Bqcn2LQg_Lv7djqUhMw0xXjqWJZ7Frw4Mo70Bk60bgBqg2cdZWHGKQIodOjmVHLRndg4BQDTaAQjvb4AcGNAhdq4Be064PEnCLC/s1000/image_2025-09-02_10-26-03.png

ក្នុងអំឡុងពេលចូលរួមកម្មវិធីពិសេសមួយដែលមានចំណងជើងថា ‘DNA ថៃ បេះដូងសម្រាប់ទឹកដី’ តាមការអញ្ជើញរបស់អង្គការរដ្ឋបាលខេត្តភូកេត (PAO) ទីប្រឹក្សាអគ្គមេបញ្ជាការកងទ័ពភូមិន្ទថៃ និងជាអតីតមេទ័ពភូមិភាគ២ ប៊ុនសុីន ផាត់ក្លាង បានរៀបរាប់ពីអារម្មណ៍របស់ខ្លួនជុំវិញការប៉ះទង្គិចគ្នាជាមួយកម្ពុជាកាលពីចុងខែកក្កដា និងបំភ្លៃការពិតថា គ្រប់យ៉ាងកើតចេញពីការញុះញង់របស់កម្ពុជា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiRpg6Mh1LF004lNs8iGZarPeSpNR6bbNZ8gBUcmH2kHDC_6neesAMxPBywmT3-dcj0hZgvOmGNehnFd1nFsIThG0E8VxFID0e9jXSB1oMtBrugVrZgUfoiZWK25JcvzNiNg10XmY-N4fKJqAjg4coorPOOkMKlp-2Seku68zEXD2GXFTZRGERDF8itGsvD/s1799/image_2025-09-02_10-26-01.png

អតីតមេទ័ពរូបនេះបានថ្លែងថា «កងទ័ពថៃតែងតែចង់រុញច្រានទាហានខ្មែរចេញពីតំបន់ប្រាសាទយូរមកហើយ ប៉ុន្តែតើយើងអាចរុញច្រានសត្រូវចេញដោយរបៀបណា រហូតដល់ពួកគេញុះញង់យើងជាមុនសិន ដោយបង្ហាញសកម្មភាពរបស់ពួកគេនៅប្រាសាទតាមាន់ធំ? ដូច្នេះ យើងបានសម្រេចចិត្តបិទប្រាសាទតាមាន់ធំ ។ សកម្មភាពនេះបានធ្វើឲ្យទាហានខ្មែរមិនសប្បាយចិត្ត ហើយក៏បានបាញ់ប្រ.ហារទៅលើទាហានថៃមុនតែម្ដង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi01eBt9fF2lH1nNZaKkTRHebMMB7z_fN-kBd71c-vwui1YVF5bN_40lGvIQQj2wzJYXGyKOFtdJylV5kXIpb8s3EtZ2FwvpakhkCrS7dvi3ef40fJr07oP5ESU8vXB7ESAVNdQ5FSZKI29lzZDtgMjZxZM05RVE0E0LyU4UlNYGiuaxZZNQqq_O5wI7Ab6/s1280/photo_2025-08-12_09-08-02.jpg

លោក ប៊ុនសុីន រៀបរាប់បន្ថែមថា « ថ្ងៃនោះ លោកបានក្លាយជាមនុស្សដែលមានសុភមង្គល និងពេញចិត្តបំផុតក្នុងជីវិតរបស់គាត់ គឺថ្ងៃដែលទាហានខ្មែរបា.ញ់មកលើយើងមុន ពីព្រោះបន្ទាប់មកយើងអាចមានសិទ្ធិបាញ់តបទៅពួកគេវិញ។ លោកបន្តថា «ខ្ញុំតែងស៊ូទ្រាំនឹងការស្ដីបន្ទោសពីពលរដ្ឋថៃ សួរថាតើជើងទាហានថៃប៉ុន្មាននាក់ទៀតដែលត្រូវបាត់បង់? វាពិតជាពិបាកក្នុងខ្លួនខ្លាំងណាស់ ខ្ញុំមិនដឹងត្រូវធ្វើអ្វីនោះទេ។ ប៉ុន្តែនៅថ្ងៃនោះ ខ្ញុំពិតជាបានធូរចិត្តខ្លាំងណាស់ ក្រោយបានបំពេញកាតព្វកិច្ចរបស់ខ្ញុំ តំណាងឲ្យប្រជាជនថៃទាំង ៧០លាននាក់ ក្នុងការការពារអធិបតេយ្យជាតិ។»https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjmR2m_qBoF_em0DramZFavFA554ZBSyK4sToSDdIQi0JkiVNO7UmEBxqF-QyK5-VQUFVyY1DtDT-rPRpLpKcwS_UKpskjqIi3Yw75-QZ6V7xNxPbeaeLRwoRCyvgqP7In4pGDK67oYKB4soTGTet8LI4kq47DIMFRlzxH7dhKwHFfUoX48Va_UZK_2cPUu/s860/photo_2025-11-12_11-21-58.jpg

ការរៀបរាប់ពីអារម្មណ៍ ដែលប្រៀបដូចជាការនិពន្ធសាច់រឿងរបស់លោក ប៊ុនសុីន ដូចខាងលើនេះបានធ្វើប្រជាជនថៃ ជាពិសេសអ្នកដែលគាំទ្រអតីតមេទ័ពរូបនេះ កោតសរសើពីមនសិកាស្នេហាជាតិ និងឆន្ទៈរបស់លោកពេញទំហឹង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjiqYbVc0cWrvvTOE6rdmRKz-8N_YbdUW5EghgaBiM50NHPmY69hO2bY0y39mXrmbNrP7_HWXfmjQd-n9q6RDmPlo9nscCVbJymsE6X6W_uFqZbAxDOABcbyeKbhkPzPHOSYld-3ydJAln6G-oHG0d6xl_44y3YaQ3L_mDDHsQv3P6NzoQthUDYTwwgkXz1/s770/photo_2025-11-12_11-21-58%20(2).jpg

យ៉ាងណាក៏ដោយ នៅជ្រុងម្ខាងទៀតមនុស្សជាច្រើនបានយល់ឃើញថា ពាក្យសម្ដីទាំងនេះ គឺមិនស័ក្តិសមនឹងនិយាយចេញមកជាសាធារណៈបែបនេះឡើយ ដោយវាកំពុងតែបង្ហាញថា ប្រទេសថៃមិនអាចរកដំណោះស្រាយណាដែលសមស្របសម្រាប់ដោះស្រាយបញ្ហាបានក្រៅពីអំពើហិង្សា ហើយប្រជាជនថៃមានមោទនភាពចំពោះការធ្វើសង្រ្គាម ដែលទាំងទាំងនេះជាអ្វីដែលអន្តរជាតិកំពុងព្យាយាមទប់ស្កាត់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjn6p3GQbwJ2TYKS7NKCqQDz90Ldl8pztrKpvR1tFA2cJOcOv0CjpTJQhDEYmE-Mfe3jLJnWzfiPrM6xhuT0Fqlefbgm-qaLPC0-j_BML4h2Tc7CxbSGKQB2h5Mmiqq0hTjWwRF-i-6imDGOwTf7jE9hSYOXIX4Lga1hKYn5ca9V5wDydmDe5QnRKqtbTPi/s2048/image_2025-11-12_13-56-59.png

តាមការកត់សម្គាល់ ក្រោយអស់តំណែងជាមេបញ្ជាការកងទ័ព ប៊ុនសុីន ផាត់ក្លាង តែងត្រូវបានគេអញ្ជើញឲ្យទៅចូលរួមកម្មវិធីសាធារណៈជាច្រើន ហើយមិនថាក្នុងកម្មវិធីណានោះទេ ប៊ុនសុីន មិនដែលភ្លេចអួតអាងពីភាពខ្លាំងរបស់ខ្លួនកាលពេលប្រយុទ្ធគ្នាជាមួយកម្ពុជាឡើយ។ ហេតុនេះយើងអាចវាយតម្លៃបានយ៉ាងខ្លីថា អតីតមេទ័ពរូបនេះ ពេញចិត្តនឹងការលើកសរសើពីមនុស្សជុំវិញខ្លួនជាខ្លាំង៕

បុគ្គលពីរនាក់នេះហើយបានឡ.កឡឺ.យមកកាន់ ហ្វីយ៉ាតា រហូតដល់នាងស្រក់ទឹកភ្នែក

0

មានការភ្ញាក់ផ្អើលជាខ្លាំងទាំងពាក់កណ្តាលអធ្រាត្របន្ទាប់ពី ហ្វីយ៉ាតា បវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ២០២៥ បានបង្ហោះ Story កំពុងតែស្រក់ទឹកភ្នែកព្រោះតែទទួលបានអារម្មណ៍ត្រូវគេឡកឡឺយធ្វើបាបផ្លូវចិត្ត។ ជាមួយគ្នានេះមានបវរកញ្ញាជាច្រើនរូបបានលើកទឹកចិត្តមកកាន់ ហ្វីយ៉ាតា ខណៈបុគ្គលពីររូបនេះត្រូវបានគេនិយាយថាជាដើមហេតុបានឡកឡឺយអ្នកតំណាងកម្ពុជា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgMIgx8S1HvewxUoDiogQJRaUK2yQXNJdXuDzYsgacGCpk8mVoB5fekch0MC7nhYZunptlLEanK1GDo7MC_fqNMMDkThyphenhyphenO45eBjLQIIA8_GgtEcioEIz99pnLQzVNLB1AsjKdZyYtn_zKFNYxkOQtz1eHdySO83Hp9zi39Z2Dxk6XE9m_rHUmubDv-jAGwN/s2048/image_2025-11-12_09-18-28.png
បុគ្គលទាំងពីររូបនោះមានគណនីបណ្តាញសង្គម Arty Khetwit មានអ្នកតាមដានលើហ្វេកប៊ុក ៨៦K បានចូលមក Live ឬថតវីដេអូពីសកម្មភាពរបស់បេក្ខនារីដែលចូលរួមការប្រកួតក្នុងប្រទេសថៃ។ នៅពេលជប់លាងអាហារពេលល្ងាចបុគ្គលនេះបានប្រើសម្តីឡកឡឺយមកកាន់ ហ្វីយ៉ាតា ប៉ុន្តែនៅពេលមានការប្រតិកម្មពីអ្នកគាំទ្រកម្ពុជាបុគ្គលនេះបានបដិសេធមិនទទួលស្គាល់សម្តីដែលនិយាយរឿងស្គររបស់ថៃរុញច្រានឱ្យគ្នាទៅវិញទៅមក។ អ្វីដែលកាន់តែហួសចិត្តបុគ្គលនេះថែមទាំងនិយាយទៀតថា កម្ពុជានឹងមិនចូលTOPឡើយទោះបីជាយំយ៉ាងណាក៏ដោយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhwcMXZy3HFRo99hPCt-gSShjEeSWZwzUzJFkgvQmd_QMcmVY2qcgIQYxJMXhRVpx6vX4fZ6bHE5pEskXHWTtlgyHGiFjG8wtLDRIER36YYFByepGaX9oxKYn-nodoKGGB1ESPAS5q1PjkAsrXH_397uBzUUV1uDEEY4a_OOhlK4TbkCiQLjtcc42OEeyhl/s2048/image_2025-11-12_09-18-29.png

ងាកមកកាន់បុគ្គលម្នាក់ទៀតមានគណនីបណ្តាញសង្គមឈ្មោះថា khunshot HD មានអ្នកតាមដានលើហ្វេកប៊ុក ៤២០K ពេលនេះបានបិទប្រទេសកម្ពុជាមិនឱ្យឃើញគណនីខ្លួនឡើយ បន្ទាប់ពីមានបេក្ខភាពម្នាក់ហ៊ាននិយាយការពិតលើកឈ្មោះបុគ្គលនេះនិយាយចំៗថាបានប្រើសម្តីធ្វើបាបផ្លូវចិត្តមកកាន់ ហ្វីយ៉ាតា។ មិនត្រឹមតែប៉ុណ្ណោះបវរកញ្ញា Finland ថែមទាំងទាមទារអ្នករៀបចំយកបុគ្គលនេះចេញពីផ្នែកប្រព័ន្ធផ្សព្វផ្សាយដែលបានប្រើសម្តីរើសអើងជាតិសាសន៍។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg3w7LEB259dGPfEhSZS6ztTJ-TQfniiotN7K294djB2FUNgrhXeprxdxKEHIhO6nWaDkl9pL65_al_8FsXckQtPgniessg39YX44B4Aqf8MUPlJvdRz0speca-M6C7v7H-RPB0r6XdBbGJlAZNiSKEAx1YzEY7imVGdSL3h0SSk-qG_Fgdfstd-V0PwRW3/s1828/image_2025-11-12_08-45-18%20(2).png

ជាមួយនឹងរឿងរ៉ាវនេះបានធ្វើឱ្យអ្នកគាំទ្រអាណិត ហ្វីយ៉ាតា និងកើតចិត្តខឹងសម្បារបុគ្គលពីរនាក់នេះយ៉ាងខ្លាំងព្រោះមិនដឹងថាអ្វីដែលបវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ២០២៥ ទទួលបានអំឡុងពេលប្រកួតទម្រាំដល់ចំណុចដែលនាងយំនេះមិនដឹងនាងទប់អារម្មណ៍ប៉ុន្មានលើកមកហើយទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjhvjjMSpdTtdv4KLxUqVuXkz3fZe_KK4dpR4u2pP1b6XSmLxewNf5bEziz_-PrscFryLdf6RTKftr8kZPZn61y1BTP8NEixMcQ2dJcTXTXwsMjZ5r9Xq4mchgsVhVnBYM9L8xyjJ4JX_uHvXUcA9tpEcko-R9j7Hx7rQdY7BnjsZKJpNwVBCGz85I8shoy/s1736/image_2025-11-12_08-45-18.png

ការប្រកួត Miss Universe លើកទី៧៤ នៅឯប្រទេសថៃគឺពោរពេញដោយភាពចម្រូងចម្រាសបំផុតនៅក្នុងប្រវត្តិសាស្រ្តកម្មវិធីនេះដែលធ្វើឱ្យបេក្ខភាពមួយចំនួនដែលចូលរួមពេញដោយទឹកភ្នែកព្រោះតែម្ចាស់ផ្ទះ អ្នករៀបចំការប្រកួត និងអ្នកផ្សព្វផ្សាយមួយចំនួនប្រើសម្តីធ្វើបាបផ្លូវចិត្ត មិនឱ្យតម្លៃដល់បវរកញ្ញាដែលចូលរួមប្រកួត៕

សុគន្ធ និសា ជូនបាច់ផ្កាបង្កប់អត្ថន័យពិសេសទៅកាន់ ពេជ្រ សូលីកា

0

នៅយប់ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ តារាចម្រៀង ពេជ្រ សូលីកា បានរៀបចំជួបជុំអ្នកគាំទ្រជាលើកដំបូងក្នុងឱកាសខួបកំណើតរបស់ខ្លួនដោយប្រមូលផ្តុំតារាល្បីៗមួយចំនួនចូលរួមក្នុងនោះក៏មានរៀមច្បង សុគន្ធ និសា។ មិនត្រឹមតែផ្តល់កិត្តិយសឡើងបកស្រាយបទចម្រៀងរួមគ្នាប៉ុណ្ណោះទេតែ សុគន្ធ និសា បានជូនបាច់ផ្កាយ៉ាងស្រស់ស្អាតដល់ម្ចាស់ខួបកំណើត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjPCFOYBCW4MD8Yafev99hOj75-VxAGReh4scsNrB3dsHYYswKi2CvQsLJfHVi-Zhd6ybqphRgQl-BysDrv82tUmk1_nHVsJwGX7S3tORpaViSxIWICDTh6_DKyGeg7d2k1IYD1jSKmEHkT4tYADErnbp4BvMLNBKlD3OrtEXFVqzCrM-kAMLtW3h3bc18C/s2048/image_2025-11-12_10-23-46.png
ស្ថិតក្នុងសំលៀកបំពាក់រ៉ូបពណ៌ក្រហមដូចគ្នានៅលើឆាក សុគន្ធ និសា បានប្រគល់បាច់ផ្កាកូលាបពណ៌ក្រហមយ៉ាងស្រស់ស្អាតជូនមកកាន់ ពេជ្រ សូលីកា។ រៀមច្បង និសា បាននិយាយថា ពេជ្រ សូលីកា គឺជាមនុស្សដែលអាចឆ្លងកាត់បានទាំងអស់ ជាមនុស្សឆ្លាតអាចរៀបចំជីវិតខ្លួនឯង ដឹកនាំខ្លួនឯងឱ្យមានភាពប្រសើរឡើងទោះឧបសគ្គធំយ៉ាងណាក៏ជម្នះបាន។ សម្រាប់ពណ៌សដែលខ្ចប់ផ្កានេះគឺតំណាងឱ្យភាពស្រស់ស្អាត ស្រទន់របស់ ពេជ្រ សូលីកា គយគន់មិនចេះជិនណាយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiBJg9sK8rWoebmwiSXt35fcmVajXgsqX6fTm5_Pzh7it-wM6HnMn9UG2VTDjDdb8Ldh1DRyozGv8uZ24mKAzyduZj1p4PGb3of8M0MmvnNS8b7DebSgdzWJZsQnSNYOh1gsL9-M17EVcCDlyfyneTBnocEwAF7G1pNm6VFODGSwfwwMUPh_X0VI5HKgqdM/s2048/image_2025-11-12_10-23-48.png

តារាចម្រៀង សុគន្ធ និសា បាននិយាយថាបាច់ផ្កាមួយបាច់នេះគឺនាងរៀបចំជូននិងផ្តល់អត្ថន័យបែបនេះមកកាន់ ពេជ្រ សូលីកា និងជូនពរនាងឱ្យកាន់តែជោគជ័យនិងសំណាងល្អ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhl1GjEpDOHPFELAv2HDAEH9MbJqvSbGNmqxTaTaSpwzddgRzfdWHP-Z3W4BCt_VSbaTB17CPdLOcThaMJtEtbOBntERLV7B5qSCABEBbreuS6eThZtATlR4IR9b3c0HT74QKZe9uKkbrPPGErAGKtm-fFkFFwh5KrFKpRoqb9so9i_RVzFtX6REATMCpiR/s2048/image_2025-11-12_10-23-49.png

រយៈពេលចុងក្រោយនេះ តារាចម្រៀង សុគន្ធ និសា និង ពេជ្រ សូលីកា កាន់តែបង្ហាញភាពសិ្នទ្ធស្នាលចំពោះគ្នា និងបានរួមការងារជាមួយគ្នាជាច្រើន។ អ្នកទាំងពីរក៏បានចេញបទចម្រៀងរួមគ្នាមានចំណងជើងថា «ពេលយើងឈ្លោះគ្នា» កាលពីដើមខែកញ្ញា។ ពេជ្រ សូលីកា បានបង្ហាញរបស់ខ្លួនដែរថាពេលវេលាដែលល្អជាមួយនឹងរៀមច្បងរូបនេះសូមឱ្យឋិតថេរគង់វង្សយូរអង្វែង៕

អបអរសាទរវិស័យបដិសណ្ឋារកិច្ចអស់ពីដួងចិត្ត ៖ ណាហ្គាវើលដ៍ ត្រូវបានទទួលស្គាល់ជាកន្លែងធ្វើការល្អបំផុតមួយដោយស្ថាប័ន Great Place to Work®

0

នៅណាហ្គាវើលដ៍ សេវាកម្មបដិសណ្ឋារកិច្ចល្អប្រសើរ កម្មវិធីកម្សាន្តសម្បូរបែប និងម្ហូបដ៏ឈ្ងុយឆ្ងាញ់ កើតចេញពីការប្តេជ្ញាចិត្តរបស់បុគ្គលិករាប់ចាប់ពីបុគ្គលិកផ្នែកការិយាល័យជួរមុខរហូតដល់ចុងភៅ អ្នកសម្តែងសិល្បៈ និងបុគ្គលិកពាក់ព័ន្ធទាំងអស់ដែលគាំទ្រដល់ការប្រតិបត្តិការរបស់ក្រុមហ៊ុន។ វប្បធម៌នេះមិនត្រឹមតែធ្វើឱ្យអតិថិជនទទួលបានបទពិសោធន៍កាន់តែប្រសើរនោះទេប៉ុន្តែថែមទាំងផ្តល់និយមន័យអំពីកន្លែងធ្វើការផងដែរដែលធ្វើឱ្យណាហ្គាវើលដ៍ទទួលបានការបញ្ជាក់ជាកន្លែងធ្វើការដ៏អស្ចារ្យ (Great Place To Work® Certification™) ជាមួយពិន្ទុ ៩៥% ខណៈកម្រិតពិន្ទុចាប់ពី ៦៥% គឺជាពិន្ទុអប្បបរមាដែលតម្រូវដោយស្ថាប័នដើម្បីក្រុមហ៊ុនអាចទទួលបានការបញ្ជាក់។ ក្នុងខណៈពេលដែលក្រុមហ៊ុនអបអរខួបលើកទី៣០ នៃឧត្តមភាពរបស់ខ្លួន ការទទួលស្គាល់នេះបញ្ជាក់ថា ការវិនិយោគទៅលើបុគ្គលិកពូកែជាង ៦០០០ នាក់គឺជាគ្រឹះដ៏រឹងមាំដើម្បីក្រុមហ៊ុនទទួលបានជោគជ័យយូរអង្វែង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiEIT4hAx7_MjFfYmgtxfLaCyJPUKopRIFdzBLk-r7mo_Lyk3KKZXb6Lfx8tJfdcni5-btvh3iDg-A36RBD0PYz4peFYHdP7H5gkiIR2Y1wm5Rk3TaeQ0dyW2J5cpje2mA6auLIMnkOtyFa27lYkOCQU3L7yGfrYUYi8CptJwqpX_uD8o2lIq2eggIBg7Qf/s1400/1%20GHR%20Naga%20Olympian.jpg

ការប្រកួតប្រជែងជំនាញតាមផ្នែកប្រចាំឆ្នាំ សាទរដល់ភាពច្នៃប្រតិដ្ឋ និងជំនាញរបស់បុគ្គលិកដោយអ្នកឈ្នះទទួលបានឱកាសប្រកួតប្រជែងថ្នាក់ជាតិ។

យកចិត្តទុកដាក់ទៅលើបុគ្គលិកលើសពីការផ្តល់ជូនកម្រិតមូលដ្ឋាន
បុគ្គលិកណាហ្គាវើលដ៍អាចទទួលបានអត្ថប្រយោជន៍ដ៏ច្រើនដូចជា សេវាកម្មពិនិត្យសម្រាកព្យាបាលនៅគ្លីនិកសុខភាពរបស់ក្រុមហ៊ុន ការធានារ៉ាប់រងគ្រប់បែបយ៉ាង អាហារឥតកំណត់ ២៤ ម៉ោងដែលមានការត្រួតពិនិត្យស្តង់ដារអនាម័យខ្ពស់ និងផ្សារណាហ្គាម៉ាត ។ល។ ណាហ្គាវើល៍ ក៏លើកទឹកចិត្តឱ្យបុគ្គលិកឱ្យមានទន្លាប់រស់នៅប្រកបដោយសុខភាពល្អ និងសកម្មផងដែរដោយបង្កើតគំនិតផ្តួចផ្តើមយ៉ូហ្គា កម្មវិធីរត់ប្រណាំងណាហ្គាវើលដ៍ប្រចាំឆ្នាំ និងការប្រកួតបាល់ទាត់ណាហ្គាវើលដ៍ខណៈសុវត្ថិភាពនៅតែជាការងារអាទិភាពដោយមានការណែនាំយ៉ាងទៀងទាត់ ការបណ្តុះបណ្តាលអំពីសុវត្ថិភាពអគ្គិភ័យ និងការត្រួតពិនិត្យអនាម័យរៀងរាល់ថ្ងៃដើម្បីធានាសុវត្ថិភាព និងធ្វើឱ្យបរិយាកាសការងារកាន់តែប្រសើរ។

កញ្ញា ហ៊ុល សុភាព ដែលបានចូលបម្រើការងារក្នុងឆ្នាំ២០០០ និងដែលបានអភិវឌ្ឍខ្លួនពីបុគ្គលិកផ្នែកសម្អាតរហូតក្លាយជាបុគ្គលិកប្រតិបត្តិផ្នែករដ្ឋបាល បាននិយាយថា “ណាហ្គាវើលដ៍ផ្តល់អាហារ ២៤ ម៉ោងសម្រាប់បុគ្គលិកដែលមានផ្នែកសុវត្ថិភាព និងអនាម័យត្រួតពិនិត្យគុណភាពអាហាររៀងរាល់ថ្ងៃ។ ការផ្តល់សេវាកម្មពិនិត្យសម្រាកព្យាបាល ២៤/៧ នៅគ្លីនិកសុខភាពរបស់ក្រុមហ៊ុនសម្រាប់បុគ្គលិកដែលមានជំងឺ និងការគាំទ្រ ប.ស.ស. ក៏បានផ្តល់ជូនផងដែរ។ ក្នុងអំឡុងពេលជំងឺកូវីដ-១៩ ក្រុមហ៊ុនបន្តយកចិត្តទុកដាក់ និងនៅផ្តល់ប្រាក់បៀវត្សដល់យើងទាំងអស់គ្នាដដែល។ កន្លែងធ្វើការនេះប្រៀបដូចជាផ្ទះទីពីររបស់ខ្ញុំ”។ ពាក្យសម្តីស្មោះត្រង់របស់គាត់ បង្ហាញអំពីការផ្តល់អាទិភាពទៅលើបុគ្គលិកថ្វីត្បិតក្នុងគ្រាដ៏លំបាកបំផុតក៏ដោយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjcoMYxh1undUPNdYJ301DAYrBYwwtezySmjL78bCimshNj6bKEa1T_EhQYfA7v3tdVcVqtxnszrh_tmdCqALqcaPNnKwZvngGqtwLSSsYLS44dUClPaIB40i-vNv6PuVD2za5BgXtyLi5FkUvngI4w6N3tU_LxqQ3RLxFxlNBhXlUPTCk7VWIa6w57n4rT/s1400/2%20GHR%20NAGARUN.jpg

គំនិតផ្តួចផ្តើមលើកកម្ពស់សុខុមាលភាពបុគ្គលិកដូចជា កម្មវិធីរត់ប្រណាំងណាហ្គាវើលដ៍ និងការប្រកួតជើងឯកបាល់ទាត់ណាហ្គាវើលដ៍ លើកកម្ពស់របៀបរស់នៅសកម្ម និងសុខភាពល្អ។

ការអភិវឌ្ឍ និងការទទួលស្គាល់
ការអភិវឌ្ឍវិជ្ជាជីវៈ និងការទទួលស្គាល់ គឺជាវប្បធម៌នៃកន្លែងធ្វើការរបស់ណាហ្គាវើលដ៍។ ក្នុងឆ្នាំ២០២៤ បុគ្គលិកបានបញ្ចប់ការបណ្តុះបណ្តាលជាង ២០៥០០០ ម៉ោងដែលត្រូវបានរៀបចំឡើងដើម្បីបង្កើនជំនាញបច្ចេកទេស និងអភិវឌ្ឍជំនាញទន់ដូចជា ទំនាក់ទំនង ការធ្វើការជាក្រុម និងភាពជាអ្នកដឹកនាំ។ ចាប់តាំងពីឆ្នាំ២០២៣ អ្នកដឹកនាំជាង ៥០០ នាក់បានអភិវឌ្ឍជំនាញតាមរយៈកម្មវិធីបណ្តុះបណ្តាលភាពជាអ្នកដឹកនាំ។

ការប្រកួតប្រជែងជំនាញតាមផ្នែកប្រចាំឆ្នាំរបស់ណាហ្គាវើលដ៍ដែលត្រូវបានដំណើរការក្នុងឆ្នាំ២០១៦ បានក្លាយជាព្រឹត្តិការណ៍ដ៏សំខាន់សម្រាប់បុគ្គលិក។ កម្មវិធីនេះបង្ហាញ និងទទួលស្គាល់ភាពច្នៃប្រតិដ្ឋ និងជំនាញរបស់បុគ្គលិកការិយាល័យជួរមុខ គេហកិច្ច ម្ហូបអាហារ និងភេសជ្ជៈ ចង្ក្រាន និងបុគ្គលិកជាច្រើនផ្នែកទៀតដែលកម្មវិធីនេះសាទរដល់ឧត្តមភាព បង្កើនមិត្តភាព និងវប្បធម៌ដែលផ្តល់តម្លៃទៅលើការចូលរួមរបស់បុគ្គលិកម្នាក់ៗ។ អ្នកឈ្នះក៏ត្រូវបានផ្តល់ឱកាសឱ្យចូលរួមក្នុងការប្រកួតកម្រិតជាតិដើម្បីបង្កើនជំនាញរបស់ពួកគេបន្ថែមផងដែរ។

លោក ជុំ យ៉េត ចុងភៅដែលបានចាប់ផ្តើមការងារជាលេខានៅក្នុងផ្នែកម្ហូបអាហារ និងភេសជ្ជៈក្នុងឆ្នាំ២០១៧ បានឱ្យដឹងថា “ខ្ញុំធ្លាប់ជាអ្នកលាងចាននៅតាមរោងការ ប៉ុន្តែចាប់តាំងពីចូលរួមជាមួយណាហ្គាវើលដ៍ ខ្ញុំទទួលបានចំណាត់ថ្នាក់លេខ១ក្នុងការប្រកួតខេមហ៊្វូដ និងការប្រកួតធ្វើម្ហូបនៅស្ថានីយទូរទស្សន៍ស៊ីធីអិន។ វាជារឿងដ៏លំបាក ប៉ុន្តែខ្ញុំអាចធ្វើបាន។ អរគុណដល់ក្រុមហ៊ុនដែលបានផ្តល់ការបណ្តុះបណ្តាលដល់ខ្ញុំ”។
ការទទួលស្គាល់ផ្សេងទៀតរួមមាន ការផ្តល់ជូនរង្វាន់លើកទឹកចិត្តដល់បុគ្គលិកឆ្នើមប្រចាំខែ និងពានរង្វាន់បុគ្គលិកស្មោះត្រង់ដែលសាទរដល់ស្នាដៃ និងសុចរិតភាពរបស់បុគ្គលិកគ្រប់ផ្នែក។ ណាហ្គាវើលដដ៍ក៏សង្កត់ធ្ងន់ទៅលើការដំឡើងមុខតំណែងផ្ទៃក្នុង ការពិភាក្សាបើកចំហដោយមានការជ្រើសរើសប្រតិភូបុគ្គលិកដើម្បីធានាថាពួកគេអាចបញ្ចេញសំឡេង និងមតិយោបល់គ្រប់ពេលផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjDDHHgxuNcK-LT0wIenK5IORAnI4QC3nS4EuWQbIvhLAoqxYdqHtSCfXESBnvYsSofa0SuzYKsFMqAenbLDmy2-eRWf-Qj71KXoysENrkHtSQiwIGEx9QQUQVzTLuxjYUMNs7mUBCRJ-sJ-pHiHXXutiX495agdb5HlLg3K9NIkb5dC-RTnYg_dbH6HNkN/s8192/3%20GHR%20Award%20Presentation.jpg

ការអភិវឌ្ឍវិជ្ជាជីវៈ និងការទទួលស្គាល់ស្នាដៃបុគ្គលិក គឺជាវប្បធម៌នៃកន្លែងធ្វើការរបស់ណាហ្គាវើលដ៍។

មេចុងភៅផ្នែកនំ លោក សារ៉ែន ពិសិដ្ឋ ដែលទទួលបានការបណ្តុះបណ្តាលក្រៅប្រទេសឧបត្ថម្ភដោយក្រុមហ៊ុន និងឱកាសធ្វើជាអ្នកដាក់ពិន្ទុនៃការប្រកួតប្រជែងធ្វើម្ហូបក្នុងទីក្រុងកូឡុំបូ បានបញ្ជាក់អំពីតម្លៃនៃកម្មវិធីអភិវឌ្ឍរបស់ណាហ្គាវើលដ៍។ “សកម្មភាពទាំងនេះបង្ហាញថា ក្រុមហ៊ុនយកចិត្តទុកដាក់យ៉ាងខ្លាំងទៅលើសុខុមាលភាព និងការចូលរួមរបស់បុគ្គលិក។ វាបង្កើតជាបរិយាកាសវិជ្ជមានដែលបុគ្គលិកមានភាពរីករាយ កន្លែងធ្វើការផ្តល់ភាពកក់ក្តៅ និងបុគ្គលិកត្រូវបានលើកទឹកចិត្តឱ្យអភិវឌ្ឍខ្លួន បន្តនៅជាមួយក្រុមហ៊ុនយូរអង្វែង និងប្រឹងប្រែងធ្វើការបានល្អ”។
ចំណងមិត្តភាព និងស្មារតីសហគមន៍
ចំណងមិត្តភាពនៅណាហ្គាវើលដ៍ត្រូវបានធ្វើឱ្យប្រសើរឡើងតាមរយៈការរៀបចំព្រឹត្តិការណ៍វប្បធម៌លក្ខណៈគ្រួសាររាប់ចាប់ពីការរៀបចំពិធីបុណ្យឆ្នាំថ្មីប្រពៃណីជាតិខ្មែររហូតដល់កម្មវិធីប្រឡងសមត្ថភាព និងទេពកោសល្យ ទិវាកុមារ និងសកម្មភាពកីឡាដែលបង្កើនចំណងមិត្តភាពនៅគ្រប់ផ្នែក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgBaaKJMgwPq92vaPH2VdKJm_R1tCvtb4HVnErY2TnOcCelidRekfunio3D_jgNmI1JRnj0kbDEfBaUT_Wk7pkC1ImBuEx_h1uRNhU3dZuUBjGHbuirwONu5_dRQebi3HJ195oUBwxaIWgyfe2EvzB7VSA6plyR1vnB4D6PyferKrmKQ7VsEChiaIGYU7lz/s1400/4%20CSR%20Tree%20Planting.jpg

តាមរយៈណាហ្គាវើលដ៍បេះដូងសប្បុរសដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៤ បុគ្គលិកបានចូលរួម និងស្ម័គ្រចិត្តផ្តល់ត្រឡប់ដែលផ្តល់ឥទ្ធិពលវិជ្ជមានដល់ប្រជាពលរដ្ឋនៅតាមសហគមន៍ជិត ១ លាននាក់ទូទាំងប្រទេសកម្ពុជា។

ការផ្តល់ត្រឡប់ ក៏ជាអាទិភាពដែលមានតម្លៃផងដែរ។ ក្នុងឆ្នាំ២០២៤ បុគ្គលិកបានចំណាយពេលស្ម័គ្រចិត្តចំនួន ៧៧០០ ម៉ោងជាមួយណាហ្គាវើលដ៍បេះដូងសប្បុរសដែលជាផ្នែកទំនួលខុសត្រូវការងារសង្គមរបស់ក្រុមហ៊ុនណាហ្គាវើលដ៍គាំទ្រដល់សិស្សានុសិស្សជិត ៣៨០០ នាក់តាមរយៈការផ្តល់ការណែនាំ ការដាំកូនឈើ និងការឧបត្ថម្ភជាច្រើនទៀត។ ចាប់តាំងពីឆ្នាំ២០១៤ កម្មវិធីទាំងនេះបានជះឥទ្ធិពលវិជ្ជមានដល់មនុស្សជិត ១ លាននាក់ទូទាំងប្រទេសកម្ពុជាដែលបង្កើនមោទនភាព មិត្តភាព និងការផ្លាស់ប្តូរជាក់ស្តែងក្នុងពេលតែមួយ។

កញ្ញា ហោ នីកា បុគ្គលិកប្រតិបត្តិជាន់ខ្ពស់ផ្នែកធនធានមនុស្ស និងជាអ្នកស្ម័គ្រចិត្តនៃណាហ្គាវើលដ៍បេះដូងសប្បុរស បានឱ្យដឹងថា “ការផ្តល់ត្រឡប់ ពិតជាមានអត្ថន័យខ្លាំងណាស់។ ខ្ញុំបានចែករំលែកបទពិសោធន៍របស់ខ្ញុំដល់ក្មេងៗហើយខ្ញុំសង្ឃឹមថាវានឹងលើកទឹកចិត្តពួកគេឱ្យប្រឹងប្រែងរៀនសូត្រដើម្បីទទួលបានអនាគតកាន់តែប្រសើរ។
លើសពីកន្លែងធ្វើការ
លើសពីពិន្ទុ Trust Index™ ដ៏ល្អ ៩៤% នៃបុគ្គលិកដែលត្រូវបានស្ទង់មតិ បានបង្ហាញពីមោទនភាពរបស់ពួកគេដែលបានធ្វើការនៅណាហ្គាវើលដ៍។ ក្នុងចំណោមពួកគេ គឺលោក ហេង ជាទុន ដែលបានបម្រើការនៅក្រុមហ៊ុនអស់រយៈពេល ២៥ ឆ្នាំ និងបានអភិវឌ្ឍខ្លួនក្លាយជាអនុប្រធានផ្នែកហិរញ្ញវត្ថុ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgVKQsy4mVAsLw6MXmRhkHEt5GOD_gK_TvxLspKapEkkGTdZ8C_8P-E1hxsoakxLGJp-8kgT-ulJzDvSeuSO5DiIO27TisSDvO6165uzr3uKfBMU-6kHm30USoKSTwUq5sx2ip7xdrXBhYn7R3hScOg_Y-ZSR0BQOyyWdGL4KP5M8Rew-I-UxDIlVvWM7Ol/s1400/5%20GHR%20Culture.jpg

ណាហ្គាវើលដ៍ លើកកម្ពស់មិត្តភាពតាមរយៈការរៀបចំកម្មវិធីវប្បធម៌ ព្រឹត្តិការណ៍គ្រួសារ និងសកម្មភាពកសាងក្រុម។

លោក ឆែម សុធា អ្នកគ្រប់គ្រងផ្នែកសន្តិសុខដែលមានចូលបម្រើការងារក្នុងឆ្នាំ២០០៦ និងទទួលបានការដំឡើងមុខតំណែង ៤ ដងបានឱ្យដឹងថា “សម្រាប់ខ្ញុំ ណាហ្គាវើលដ៍មិនត្រឹមតែជាកន្លែងធ្វើការប៉ុណ្ណោះទេ ប៉ុន្តែជាកន្លែងដែលផ្តល់តម្លៃ និងវិនិយោគទៅលើបុគ្គលិកដោយជួយពួកយើងអភិវឌ្ឍខ្លួន និងវិជ្ជាជីវៈ”។

ណាហ្គាវើលដ៍ មានតម្លៃលើសពីកន្លែងធ្វើការ។ ណាហ្គាវើលដ៍ គឺជាផ្ទះទីពីរដែលយកចិត្តទុកដាក់ បណ្តុះសមត្ថភាព និងផ្តល់ឱកាសដល់បុគ្គលិកគ្រប់រូបដើម្បីអភិវឌ្ឍខ្លួន។ The Great Place To Work® Certification™ ទទួលស្គាល់កន្លែងធ្វើការឆ្នើមកម្រិតសកលលោក។ ការទទួលស្គាល់នេះ កើតចេញពីការបញ្ចេញមតិដ៏ស្មោះត្រង់ចេញពីចិត្តរបស់បុគ្គលិកគ្រប់រូបដែលធ្វើឱ្យណាហ្គាវើលដ៍មានថ្ងៃនេះ។

ទទួលបានការងារដែលផ្តល់អត្ថប្រយោជន៍ដ៏ច្រើននៅណាហ្គាវើលដ៍។ ចូលរួមដើម្បីធ្វើឱ្យវិស័យបដិសណ្ឋារកិច្ចកាន់តែប្រសើរ។ ឈ្វេងយល់បន្ថែមដោយចូលទៅកាន់ www.nagaworld.com ៕

សហរដ្ឋអាមេរិក ជំរុញឲ្យថៃបន្តគោរពតាមតាមកិច្ចព្រមព្រៀងសន្តិភាពជាមួយកម្ពុជា

0

អាម៉េរិក៖ មន្ត្រីជាន់ខ្ពស់ម្នាក់របស់រដ្ឋបាលសហរដ្ឋអាម៉េរិក ដែលបាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ ប្រាប់ទៅកាន់ទីភ្នាក់ងារសារព័ត៌មាន កាលពីថ្ងៃអង្គារ ទី១១ ខែវិច្ឆិកា ថាលោកប្រធានាធិបតី ដូណាល់ ត្រាំ ប្តេជ្ញាចិត្តចំពោះការបញ្ឈប់ជម្លោះរវាងកម្ពុជា និងថៃ ហើយអាមេរិករំពឹងថារដ្ឋាភិបាលកម្ពុជា និងថៃនឹងគោរពយ៉ាងពេញលេញ ក្នុងការអនុវត្តកិច្ចព្រមព្រៀងសន្តិភាពដែលបានចុះហត្ថលេខារួមគ្នាកាលពីថ្មីៗនេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgC-BFKGSmTJrO04-wrk-D9B7MHwjO_qk1WD21wYPz68C4EA6JaATqh9kEWp6GC3SyJyCJEhs98vS8KCTXEOojZcFT2AV3Pi82YyCkBAnV7fXv4Z5cDd2zPJyhhoxmMDgPhD0Bvt6RX0mpJnwjDeuOE-ZiuW-goEUG4xC-BUMEMwPmR2SZQRR3E6_Y1vFpM/s600/photo_2025-11-12_10-27-37%20(3).jpg
យោងតាមកាសែត THE WASHINGTON POST បានរាយការណ៍ដោយដកស្រង់សំដីអ្នកនាំពាក្យក្រសួងការបរទេសអាម៉េរិកថា សហរដ្ឋអាម៉េរិកនៅតែរក្សាជំហររឹងមាំក្នុងបំណងប្រាថ្នារបស់ខ្លួនចង់ឃើញប្រទេសជិតខាងទាំងពីរខាងចាត់វិធានការសម្រាប់សន្តិភាពរយៈពេលវែង និងគោរពកិច្ចព្រមព្រៀងជាមួយគ្នា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEglFzTyCBS6DZReM-km-0F45itDGm8w_GwXj72xbNYGSdSFdipOm1bhXLMZ6UURsSdp1Eqjk8XF1oOliIXnIez86NdKG-pvCJAMGXtVAmks44A-EsNrELemORqqnxPEIvzrLUbgntuhh8HVlIA4k2f8DcihtDSkq391esKhpglPqfepzlagtj5ejeot5pF5/s877/photo_2025-11-12_10-27-37%20(2).jpg
ជាមួយគ្នានេះ សហរដ្ឋអាមេរិកក៏កំពុងប្រមូលព័ត៌មានបន្ថែមអំពីឧទ្ទវហេតុ ដែលទាហានថៃជាន់មីននៅក្បែរព្រំដែនកម្ពុជា ជាមួយការជំរុញឱ្យប្រទេសជិតខាងទាំង២បន្តរក្សាស្ថិរភាព និងអនុវត្តតាមកិច្ចព្រមព្រៀងសន្តិភាពដែលត្រូវបានចុះហត្ថលេខាដោយមានប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ធ្វើជាសាក្សី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhzzWMKkvM75DnWOmy-uu5nz6fIKg6BvtdRnKjb2SmkS1mDwlDmh7UX7wVHoV_JFDGq4oKeIN0NdUbYnmAvlHeTkQxEy6kF4b0QQTQu0UhE87wcLZCRnnd4B1hPPk0ridPsvotoxXnhlwtKw0PryD7yJ8ElIXKp4E1CiLWeUOWoCc6zDeb5blv9rhVaixqA/s1280/photo_2025-11-12_10-27-37.jpg

សូមជម្រាបថា ការកត់សម្គាល់របស់មន្ត្រីអាមេរិកខាងលើកើតមានឡើង បន្ទាប់ពីភាគីថៃបានសម្រេចផ្អាកការអនុវត្តតាមកិច្ចព្រមព្រៀងសន្តិភាពជាមួយកម្ពុជា ក្រោយទាហានថៃ៣នាក់រងរបួសក្នុងហេតុការណ៍ជាន់គ្រាប់មីន អំឡុងការល្បាតមួយ ហើយដែលកំពុងក្លាយជាការធ្វើតេស្ដមួយលើបទឈប់បាញ់ សម្របសម្រួលដោយលោក ដូណាល់ ត្រាំ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgltIzWNi2mPbjXiOJbCXNi6wAU0vw4_unrsP6vwLpTN0-Mt9Woh8avIUHMG6oqqJKxThcfz4Qv2tSRPYeS3ciREF0CAz8vB-rNGtrQNNFDQZKL9N0WwyrJDCPODsxotEWKIq1hsWHrgE39zyd3jndQpx9_VWpMYgp2MWtYbUtJAYO2tVsY6pRQABBI20lK/s1200/photo_2025-11-12_11-25-56.jpg

រដ្ឋាភិបាលថៃបានចោទកម្ពុជាថា បានដាំមីនថ្មីៗនៅតាមបណ្ដោយព្រំដែនកំពុងមានជម្លោះរវាងប្រទេសទាំង២។ ក៏ប៉ុន្តែក្រសួងការពារជាតិកម្ពុជា បានច្រានចោល ការចោទប្រកាន់របស់ថៃ និងបានជំរុញឱ្យភាគីថៃ ចៀសវាងការល្បាតនៅតំបន់មានមីនចាស់សល់ពីសម័យសង្រ្គាម ហើយកម្ពុជានៅតែប្ដេជ្ញាចិត្តធ្វើការជាមួយថៃ ស្របទៅតាមកិច្ចព្រមព្រៀងសន្តិភាពដែលត្រូវបានចុះហត្ថលេខាកាលពីខែតុលាកន្លងទៅ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjr0qYHuIJIaB1VbVLrvu8OiN-fOX_rBQwWKLGaZQRlvQT6CEGAvcrlUERNdockQjEByEBLB9xavZMcTYoCP_sLo89iwjFq5Vb9RxP3xpsdSHSHQTieGz6NZDEJVTzEoG0i34PdT_zPlXCk-sRoi3i1p7mT4QG3oKE9kaG28bhrSlDwS91oQWARi6RDy9zK/s1200/photo_2025-11-12_11-25-55%20(2).jpg

គួរបញ្ជាក់ថា នាយករដ្ឋមន្ត្រីថៃ លោក Anutin Charnvirakul កាលពីថ្ងៃអង្គារ បានប្រាប់ឱ្យក្រសួងការពារជាតិផ្អាកទាំងអស់ នូវការអនុវត្តតាមកិច្ចព្រមព្រៀងសន្តិភាពជាមួយកម្ពុជា ដោយមិនមានកាលកំណត់នោះ ហើយថែមទាំងប្រកាសទៀតផងថាសន្តិភាពបានបិទបញ្ចប់ហើយ៕

សមាជិកសភាស្តីបន្ទោសរដ្ឋាភិបាលថៃបញ្ចប់កិច្ចព្រមព្រៀងសន្តិភាពដោយងាយៗក្រោមហេតុផលគ្រាប់មីន

0

ប្រទេសថៃ ៖ បន្ទាប់ពីថៃបានប្រើល្បិចកងទ័ពខ្លួនរងរបួសដោយសារជាន់មីននៅតំបន់ហួយតាម៉ារៀ ស្រុកកាន់ថាឡាក់ ខេត្តស៊ីសាកេត ដើម្បីទម្លាក់កំហុសលើកម្ពុជាបង្កប់មីនថ្មី និងជាលេសឈ្លានពានកម្ពុជាឡើងវិញ នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ នាយករដ្ឋមន្ត្រីថៃ លោក Anutin Charnvirakul បានធ្វើដំណើរទៅជួបកងទ័ពនៅភ្នំទ្រព្យ និងប្រកាសបញ្ចប់កិច្ចព្រមព្រៀងសន្តិភាពជាមួយកម្ពុជា ដោយនិយាយថា កិច្ចព្រមព្រៀងសន្តិភាពឈានដល់ទីបញ្ចប់ហើយ មិនបាច់ប្រាប់ប្រធានាធិបតីអាមេរិកទេ ពីព្រោះថៃជាប្រទេសឯករាជ្យ មានអធិបតេយ្យ ។ ប៉ុន្តែសមាជិកសភាគណបក្សប្រជាជនបានស្តីបន្ទោសរដ្ឋាភិបាលថៃដែលបញ្ចប់កិច្ចព្រមព្រៀងសន្តិភាពដោយងាយៗ គ្រាន់តែយកហេតុផលគ្រាប់មីនធ្វើជាលេស ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgltIzWNi2mPbjXiOJbCXNi6wAU0vw4_unrsP6vwLpTN0-Mt9Woh8avIUHMG6oqqJKxThcfz4Qv2tSRPYeS3ciREF0CAz8vB-rNGtrQNNFDQZKL9N0WwyrJDCPODsxotEWKIq1hsWHrgE39zyd3jndQpx9_VWpMYgp2MWtYbUtJAYO2tVsY6pRQABBI20lK/s1200/photo_2025-11-12_11-25-56.jpg

លោក Jirat Thongsuwan សមាជិកសភាគណបក្សប្រជាជន (គណបក្សប្រឆាំង) ដែលធ្លាប់រងការរិះគន់ពីសង្គមថៃកន្លងមក គ្រាន់តែលោកសំណូមពរឱ្យកងទ័ពថៃបើកព្រំដែនជាមួយកម្ពុជាឡើងវិញដើម្បីស្តារសេដ្ឋកិច្ចថៃ និងសម្រាលទុក្ខលំបាករបស់ពលរដ្ឋរងផលប៉ះពាល់ដោយសារការបិទព្រំដែននោះ បានស្តីបន្ទោសរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី Anutin Charnvirakul ថា ពុំគួរបញ្ចប់កិច្ចព្រមព្រៀងសន្តិភាពដោយងាយៗទេ ។ លោកថា ប្រសិនបើជាគ្រាប់មីនថ្មីធ្វើឱ្យកងទ័ពថៃរងរបួសនៅតំបន់ហួយតាម៉ារៀល ស្រុកកាន់ថាឡាក់ ខេត្តស៊ីសាកេត រដ្ឋាភិបាលថៃគួរប្រើប្រាស់កិច្ចព្រមព្រៀងសន្តិភាពដើម្បីដោះស្រាយបញ្ហានេះ មិនមែនលុបចោលឡើយ ។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjMSEYOBohK_uq2Q7dt5zpjL7HNtFcpFs5y7iwS_ThVWoZ5dfubbpTbWjB7cx1b-T2gMr_kifkPzQ312Nue_OiLcxTDwEQ-54Pm8b8iOc7D7eTMurhXsdsA4u_crKmHUweC1HeJnicURn9kgXLAdPR83TPuRMI-mgvho48vmJdeRQtq9psPFnu7yAqSu6N9/s1280/photo_2025-11-12_11-25-54.jpg
    កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ លោក Jirat Thongsuwan សមាជិកសភាគណបក្សប្រជាជនបានបង្ហោះសារក្នុងបណ្តាញសង្គម X អំពីរដ្ឋាភិបាល កងទ័ពជើងគោក និងកងទ័ពអាកាស ថៃ ប្រកាសបញ្ចប់កិច្ចព្រមព្រៀងសន្តិភាព ដោយលើកហេតុផលដើម្បីប្រើប្រាស់សិទ្ធិការពារខ្លួន និងចោទប្រកាន់កម្ពុជាបង្កគ្រោះថ្នាក់ ។ លោកថា ៖ «ចូរប្រើប្រាស់កិច្ចព្រមព្រៀងសន្តិភាពដោះស្រាយបញ្ហា ប្រសិនបើជាគ្រាប់មីនថ្មីទើបបង្កប់ គឺថៃកាន់តែមានប្រៀប មិនមែនបញ្ចប់កិច្ចព្រមព្រៀងសន្តិភាពទេ ។ ហេតុអ្វីនាយករដ្ឋមន្ត្រីថៃដកខ្លួនចេញពីកិច្ចព្រមព្រៀង និងបើកដៃឱ្យកងទ័ពសម្រេចចិត្តរឿងព្រំដែន» ។
    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjr0qYHuIJIaB1VbVLrvu8OiN-fOX_rBQwWKLGaZQRlvQT6CEGAvcrlUERNdockQjEByEBLB9xavZMcTYoCP_sLo89iwjFq5Vb9RxP3xpsdSHSHQTieGz6NZDEJVTzEoG0i34PdT_zPlXCk-sRoi3i1p7mT4QG3oKE9kaG28bhrSlDwS91oQWARi6RDy9zK/s1200/photo_2025-11-12_11-25-55%20(2).jpg
    សមាជិកសភារូបនេះធ្លាប់រងការរិះគន់ពីសង្គមថៃនាពេលកន្លងមក គឺពេលលោកនិងសមាជិកសភាគណបក្សប្រជាជនមួយចំនួនទៀតបានធ្វើដំណើរទៅតំបន់ព្រំដែនខេត្តស្រះកែវ ហើយពេលនោះ លោកស្នើឱ្យកងទ័ពថៃបើកព្រំដែនឡើងវិញដើម្បីកុំឱ្យប៉ះពាល់សេដ្ឋកិច្ច ។ ម្យ៉ាងទៀត កម្ពុជា-ថៃសុទ្ធតែជាប្រទេសស្ថិតក្នុងតំបន់អាស៊ានដូចគ្នា មិនគួរបិទព្រំដែន វាដូចនឹងការបិទផ្លូវឆ្លងកាត់អាស៊ានដែរ ។ ការលើកឡើងបែបនេះធ្វើឱ្យពលរដ្ឋថៃមិនពេញចិត្តយ៉ាងខ្លាំងថា លោកជាសមាជិកសភាកម្ពុជា ពីព្រោះនិយាយគាំទ្រកម្ពុជា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhp9-F-sle_zZ76_Y6TKCG7MP-yFDk3R7BLQqBSLgeuKERlvo25PEMff3znFtA2R4Id8tToPmqGOeWl8zO-EI6mSkCbpDGYYWSH7vH7o__-S8DcRTN8n7470dFT6nAF47FYuTo-SCRGrS9aYcDNSxJleuWtpDV3J_HwkbcJvhyphenhyphenhXqdHdzUbqvTptibcVVHb/s1200/photo_2025-11-12_11-25-55.jpg

    គួរបញ្ជាក់ថា កាលពីថ្ងៃទី១១ ខែវិច្ឆិកា នាយករដ្ឋមន្ត្រីថៃ លោក Anutin រួមទាំងមន្ត្រីពាក់ព័ន្ធបានធ្វើដំណើរទៅភ្នំទ្រព្យ នៅស្រុកកាន់ថាឡាក់ ខេត្តស៊ីសាកេត ដើម្បីសួរសុខទុក្ខកងទ័ពជួរមុខ និងស្តាប់ការរាយការណ៍ពីកងទ័ពរងរបួសដោយសារជាន់មីន ហើយលោកសន្យាដោះស្រាយបញ្ហាឱ្យបានឆាប់រហ័សបំផុត ។ លោកថា កិច្ចព្រមព្រៀងសន្តិភាពជាមួយកម្ពុជាបានបញ្ចប់ហើយ ចាប់ពីពេលនេះ រដ្ឋាភិបាលថៃនឹងធ្វើអ្វីជាប្រយោជន៍ដល់ប្រទេស ពុំចាំបាច់ពិភាក្សា ឬសុំការអនុញ្ញាតពីប្រទេសណា រដ្ឋាភិបាលថៃគាំទ្រប្រតិបត្តិការរបស់កងទ័ពយ៉ាងពេញទំហឹង ។ យើងពុំចាំបាច់រាយការណ៍ប្រាប់ប្រធានាធិបតីអាមេរិក លោក Donald Trump ពីការបញ្ចប់កិច្ចព្រមព្រៀងសន្តិភាពទេ ពីព្រោះថៃជាប្រទេសឯករាជ្យ មានអធិបតេយ្យ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhQ4E1VRHgMjUZ6IOYFBnbhPxPzVXSJws5nXpoeQgVr4rHKigTjpL18apZN07SDwf4SB9vbUoU9CpYwgvbFPh6s-3wP9LzODw36T3K8En41x92_oTnP5OAdbbtKahpxBzW9ED4Zz2iKgPdz89qPDwXVn0K4ZWmT_E4sDH8lGkk0Wklul_pz7c3TVqxwiGDa/s1200/photo_2025-11-12_11-25-56%20(3).jpg

    តាមការចុះផ្សាយរបស់សារព័ត៌មាន Amarin News នៅថ្ងៃទី១២ ខែវិច្ឆិកានេះ លោកនាយករដ្ឋមន្ត្រី Anutin បានចោទប្រកាន់កម្ពុជាមិនអនុវត្តតាមលក្ខខណ្ឌ៤ចំណុចរបស់ថៃ និងប្រកាសបញ្ចប់ការចរចាជាមួយកម្ពុជា ។ លោកថា បើថៃលុបចោលសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាព (Joint Declaration) ធ្វើឱ្យអាមេរិកមិនពេញចិត្តហើយដំឡើងពន្ធទំនិញថៃនាំចូលអាមេរិកនោះ ថៃនឹងស្វែងរកទីផ្សារលក់ទំនិញថ្មី ៕