ស្របពេលដែលលេចឮពាក្យចចាមអារ៉ាមថាមានអ្នកយកសប្បុរសធម៌មកធ្វើជាផលប្រយោជន៍ផ្ទាល់ខ្លួនតារាចម្រៀងនិងពិធីការិនី វ៉ាន់ នីឡា បានស្នើសុំអ្នកធ្វើរឿងទាំងនេះអាណិតដល់ជនរងគ្រោះពិតប្រាកដនិងអ្នកលះបង់សាច់ស្រស់ឈាមស្រស់ការពារទឹកដី ខណៈអ្នកមកចូលរួមបរិច្ចាគមួយចំនួនក៏មិនមែនជាធូរធាដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEicENPQ4bB53j0hzmOA8bxecnpUi8AKvGeyVbY_xenapL1NTHR0XnJK0qkPFnHN9-i0PLlDJlxcTFXEcuA-Zz94voq0cJfmgHW4aH8AY_TsL15LPRvn-NA8xzDXswXrw9Es7xsHN3eA30e4AUpKGkhp3Qq1feW1HaYZWewT1B7caoqJK6HsUJWW07WZw_Jp/s2048/image_2025-12-20_09-22-18.png

ជឿជាក់ថាមហាជនពិតជាបានឃើញពីទឹកចិត្តប្រជាពលរដ្ឋខ្មែរយ៉ាងច្បាស់ពីការសាមគ្គីគ្នាជួយគ្នាក្នុងពេលគ្រាដ៏លំបាកនេះដែលប្រទេសថៃបានឈ្លានពានវាយប្រហារកម្ពុជាម្តងទៀតនិងកាន់តែខ្លាំងជាងមុនរហូតមកដល់ថ្ងៃទី២០ ធ្នូ នេះវាមានរយៈពេល១៤ថ្ងៃហើយ។ ជាមួយនឹងទឹកចិត្តសប្បុរសរបស់បងប្អូននានាមិនថាក្មេង ចាស់ អ្នកមានជីវភាពលំបាកក្តីសុទ្ធសឹងតែបង្ហាញទឹកចិត្តបេះពីមាត់ពីកដើម្បីជួយដល់កងទ័ពជួរមុខនិងជនភៀសសឹក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjse8AlOc2q6jyWf2jml765yBrv4fVVUhZjywGkkVoSU3a1-3jqKVmINQS8LvFIa78ocs1XF2MjG1KaHwoqo4tp1bdjBAGiH9-prdCV1eJNfR4tm_FgIc_piXYYrFjfunfEDE3lJBlHei4G1PW-5Z5wqGANCMJKFW-zy43GQMza9cxRY-LZlIYkpTqBTauP/s2048/image_2025-12-20_09-22-20.png

យ៉ាងណាមិញជនឆ្លៀតឱកាសកេញចំណេញពីជម្លោះនេះនៅតែមានជាក់ស្តែងដូចជាមានអ្នកបន្លំធ្វើជាសមាជិកគ្រួសារកងទ័ព បន្លំ QR កូដរបស់អ្នកប្រមូលមូលធិនិ ខណៈពេលខ្លះក៏មានពាក្យចចាមអារ៉ាមថាអ្នកប្រមូលនិធិមួយចំនួនឆ្លៀតឱកាសយករឿងនេះមកធ្វើជាផលប្រយោជន៍ផ្ទាល់ខ្លួន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEihPZgPOjMFx49bA5jqB4QWQxLr1FlTKSCe2bCkXbPunGf-HkcMZRwsFzlXmNwjh-whUTakKAfo4tNJf8cgu_gVXFb9bYM3Zs4QGwNxFbbyyzVBgsEWcina_uHFDc9ZSk1_DnsZX1ptndCAOCYzZhfiuzB-15jSpBuN1ruAOaCwiFckrU30hwvBSfoCCL-z/s1746/image_2025-12-20_09-22-17%20(2).png

ជុំវិញរឿងរសើបនេះតារាចម្រៀង វ៉ាន់ នីឡា បានលើកឡើងនៅលើបណ្តាញសង្គមកាលពីយប់ថ្ងៃទី១៩ ខែធ្នូ ថា «តាប់តាំងពីប្រទេសមានបញ្ហាមកខ្ញុំទទួលស្គាល់ថាខ្ញុំមិនបានជួយអ្វីច្រើនទេ គឺជួយតិចតួចតាមលទ្ធភាព តែទឹកចិត្តដែលបារម្ភ និងអាណិតដល់វីរកងទ័ពនិងភៀសសឹកគឺឈឺធំធេងដូចអ្នកទាំងអស់គ្នាចឹង។ ដូច្នេះខ្ញុំសុំចិត្តដល់អ្នកដែលធ្វើបរិច្ចាគគៀងគងជំនួយដើម្បីផលប្រយោជន៍ខ្លួនឯងសូមមេត្តាអាណិតអ្នកដែលរងគ្រោះនិងបូជាឈាមស្រស់សាច់ស្រស់ដើម្បីពួកយើងផង»។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiTWwypNo12-3WMvslsd95PieNZBCx1RRj0ZntIh2My8Cwq8vfJjh85Aoxa_3EEBiCbcc2Ekm3xOuR1CapITz33_uWl27rADO1-v7hGDxvoZZMasyN2d7818U9aImfVkMjiCwjjYohk7mCb1Mro6V5-JRtSHTE_WrJBid6B36h0m1Ud6D2uBufQfUmRHeN5/s747/image_2025-12-20_09-22-17.png

តារាចម្រៀងនិងជាពិធីការិនី រូបនេះបន្តទៀតថា ប៉ុន្មានថ្ងៃមកនេះនាងឃើញគេផុសថាមានអ្នកកិបកេងជំនួយប៉ុន្តែនាងមិនដឹងថាជាអ្នកណានោះទេ តែបើមានបែបនេះមែនសូមឱ្យកែខ្លួន ពីព្រោះអ្នកខ្លះគឺបោចពីមាត់ពីកបាញ់លុយឱ្យពួកគាត់មិនមែនសុទ្ធតែមានធូរធារទេ។ វ៉ាន់ នីឡា ថា «ចង់រកលុយចាំពេលក្រោយឥឡូវគឺពេលដែលយើងជួយគ្នាពិតប្រាកដ»៕