សារព័ត៌មាន«បាងកកប៉ុស្តិ៍»របស់ថៃ បានលាតត្រដាងការពិតអំពីការកេងចំណេញ និងស្វែងរកផលប្រយោជន៍របស់គណបក្សនយោបាយថៃ ជាពិសេសគណបក្ស Bhumjaithai របស់ អានុទីន ថាកំពុងតែយកការធ្វើសង្រ្គា.មជាមួយកម្ពុជាមកធ្វើជាឈ្នាន់ ដើម្បីទទួលបានគាំទ្រពីប្រជាពលរដ្ឋសម្រាប់ការបោះឆ្នោតនៅពេលខាងមុខ។.jpg)
យោងតាមអត្ថបទព័ត៌មាន ដែលចេញផ្សាយនាព្រឹកថ្ងៃសៅរិ៍ ទី២០ ខែធ្នូ ឆ្នាំ២០២៥ កាសែតបាងកងប៉ុស្តិ៍ បានរៀបរាប់ថា ស្របពេលដែលការបោះឆ្នោតនៅប្រទេសថៃខិតជិតមកដល់ ជម្លោះព្រំដែនដ៏ជូរចត់ជាមួយប្រទេសកម្ពុជា បានប្រែក្លាយទៅជាអាវុ.ធនយោបាយដ៏មានឥទ្ធិពលមួយ ដោយកំណត់ឡើងវិញនូវអារម្មណ៍ជាតិនិយម និងជំរុញជំហររបស់លោកនាយករដ្ឋមន្ត្រី អនុទីន ឆាន់វីរៈគុល ក្នុងចំណោមអរិភាពដែលកំពុងកើនឡើង។.jpg)
សារព័ត៌មាននេះបានលាតត្រដាងយ៉ាងច្បាស់ក្រឡែតថា ការផ្ទុះសង្គ្រាមជាមួយកម្ពុជា ធ្វើឲ្យគណបក្សភូមិចៃថៃ ទទួលបានប្រយោជន៍ធំមុនការបោះឆ្នោត ហើយសំឡេងគាំទ្រពីសំណាក់ប្រជាជនក៏ហក់ឡើងដែរ។ វាមិនត្រឹមតែផ្លាស់ប្តូរគំនិតពលរដ្ឋលើយោធានិងការជជែកដេញដោលពាក់ព័ន្ធនឹងជម្លោះទឹកដីប៉ុណ្ណោះទេ ប៉ុន្តែវាជាការសាកល្បងនៃការតាំងចិត្តរបស់ថៃ ដែលអាចជះឥទ្ធិពលដល់ការបោះឆ្នោត និងបានកំណត់ជោគវាសនានយោបាយ នៃគណបក្សធំៗនៅក្នុងប្រទេសថៃផងដែរ។
.jpg)
ជាក់ស្ដែង សូម្បីតែនៅពេលដែលប្រទេសមហាអំណាចធំៗដូចជាសហរដ្ឋអាមេរិក និងចិន បានអំពាវនាវឲ្យបញ្ឈប់ការប្រយុទ្ធជាបន្ទាន់ ក៏មេដឹកនាំថៃនៅតែធ្វើសេចក្ដីថ្លែងការណ៍ឆ្លើយតបយ៉ាងគគ្លើនមិនព្រមអនុវត្តតាមភាគីណាឡើយ បើទោះជាត្រូវរងការរិះគន់ពីប្រជាពលរដ្ឋ និងអ្នកនយោបាយថៃយ៉ាងណាក៏ដោយ។
ទាំងនេះ បានឆ្លុះបញ្ចាំងយ៉ាងច្បាស់ថា មេដឹកនាំថៃនៅពេលបច្ចុប្បន្ន កំពុងព្យាយាមរកនឹកគ្រប់វិធីសាស្រ្តដើម្បីបន្តដុតភ្លើងសង្រ្គា.មជាមួយកម្ពុជា រួចព្យាយាមបញ្ចុះបញ្ចូលប្រជាជនថៃឲ្យមានគំនិតជាតិនិយម យល់ថាការធ្វើសង្រ្គា.មជាមួយកម្ពុជាគឺជាការការពារទឹកដី និងទាមទារការគាំទ្រពីពលរដ្ឋ ដោយហ៊ានយកជីវិតទាហាន និងប្រជាជនសុីវិលកម្ពុជានិងថៃ មកធ្វើជាល្បែង បង្កើតឲ្យមានសង្គ្រាម បង្កវិនាសកម្ម បណ្តាលឲ្យមនុស្សស្លាប់និងរត់ភៀសខ្លួនចោលផ្ទះសម្បែង និងបង្កការបំផ្លាញបំផ្លាញយ៉ាងធំធេងដល់ទំនាក់ទំនងការទូតរវាងប្រទេសនិងប្រទេស។

ឥរិយាបថដ៏ចចេសរបស់លោក អានុទីន និងការបដិសេធមិនទទួលយកបទឈប់បាញ់ដែលសម្របសម្រួលដោយអន្តរជាតិដូចខាងលើនេះ បាននាំឲ្យមានការរិះគន់ពីសំណាក់បក្សប្រឆាំង និងអ្នកដែលចង់បានសន្តិភាពពិតប្រាកដ ដោយពួកគេព្រមានថា វោហាសាស្ត្របន្តសង្គ្រាមដើម្បីបិទបាំងបញ្ហាក្នុងស្រុកដែលកំពុងកើតមាននៅពេលនេះ នឹងធ្វើឱ្យថយចុះជំនឿចិត្ត និងតម្លៃរបស់ប្រទេសថៃនៅលើឆាកអន្តរជាតិ៕










