ប្រទេសថៃ ៖ តាមការអះអាងរបស់អ្នកនាំពាក្យក្រសួងការបរទេសថៃ លោក និកនឌេត ផ្លាងគូន កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ នាយករដ្ឋមន្ត្រីថៃ លោក Anutin Charnvirakul បានផ្ញើលិខិត១ច្បាប់ទៅប្រធានាធិបតីអាមេរិក លោក Donald Trump ដើម្បីឱ្យកម្ពុជាស្វែងរកសន្តិភាពជាមួយថៃ និងកុំរារាំងការដោះមីននៅព្រំដែន ។ នាយករដ្ឋមន្ត្រីថៃបានចោទប្រកាន់កម្ពុជាល្មើសសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាព (Joint Declaration) នៅទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី និងសំណូមពរអាមេរិកកុំផ្អាកការចរចាពន្ធទំនិញ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhOiGpYz8NAnUO7SMRPO-1ebdOOClNdev8eqDtFxRiq0fYMGPa76MlRdTptW0eTPtPbDmbINJ5xYbgwul5epSV3cHy9gXQ5QvGNC7MhevgY7FxSugV4vbLF0O1uh5soX_AtEEZakJcJtoxnrJxxbPEb2JmEl3_Nad682CDrfLwVE2VE4deLQtW94sm2ot8c/s1280/photo_2025-11-19_16-47-53.jpg
នាយករដ្ឋមន្ត្រីថៃបានសំណូមពរទៅលោកប្រធានាធិបតី Trump កុំយកបញ្ហាសន្តិសុខមកពាក់ព័ន្ធជាមួយការចរចាពន្ធទំនិញ និងចោទប្រកាន់កម្ពុជាល្មើសកិច្ចព្រមព្រៀងសន្តិភាព ប្រសិនបើអាមេរិកមានបំណងជំរុញសន្តិភាពកម្ពុជា-ថៃ សូមដាក់សម្ពាធឱ្យកម្ពុជាគោរពកិច្ចព្រមព្រៀងសន្តិភាពជាមួយថៃ និងកុំរារាំងការដោះមីន ។ ក្រៅពីនេះ សូមអាមេរិកកុំផ្អាកការចរចាពន្ធទំនិញ រដ្ឋាភិបាលថៃនឹងចរចាពន្ធទំនិញជាមួយអាមេរិកបន្តទៀត ហើយសង្ឃឹមថា លោកប្រធានាធិបតី Trump នឹងយល់ពីគោលជំហររបស់រដ្ឋាភិបាលថៃ ។

ការផ្ញើលិខិតរបស់នាយករដ្ឋមន្ត្រីថៃ គឺក្រោយពីអាមេរិកផ្អាកការចរចាពន្ធទំនិញជាមួយថៃ រហូតដល់ថៃអនុវត្តឱ្យបានពេញលេញតាមកិច្ចព្រមព្រៀងសន្តិភាពជាមួយកម្ពុជា ពីព្រោះនាយករដ្ឋមន្ត្រីថៃបានបញ្ចប់កិច្ចព្រមព្រៀងសន្តិភាព និងចោទប្រកាន់កម្ពុជាល្មើសកិច្ចព្រមព្រៀងសន្តិភាពដោយបង្កប់មីនថ្មីធ្វើឱ្យកងទ័ពថៃរងរបួសនៅតំបន់ហួយតាម៉ារៀ ស្រុកកាន់ថាឡាក់ ខេត្តស៊ីសាកេត កាលពីថ្ងៃទី១០ ខែវិច្ឆិកា កន្លងមក ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj5i2AimmmxTMLKHffMYXC9poPXXFs2TdE2-XuR_evmJgODKF32CHP9AI1fPE67LCSxamj3_LDy_fxXvY0Itmu_J8RymEasAdlhdO2O4qzgZqd8j8jUTgnpsLboyce7jspWEnErT-aa_pRTpfxLZtVmS_uXwQAXjWmCeulvsyY7kz3RPH4HDMzBuE2e4l9a/s1000/photo_2025-11-19_16-47-55.jpg
នាយករដ្ឋមន្ត្រីថៃបានបន្ទន់ឥរិយាបថរបស់ខ្លួនលើជម្លោះជាមួយកម្ពុជានៅចំពោះមុខអាមេរិក និងនិយាយយកត្រូវដាក់ខាងខ្លួនថា ថៃគោរពកិច្ចព្រមព្រៀងសន្តិភាពជាមួយកម្ពុជា ប៉ុន្តែកម្ពុជាល្មើសកិច្ចព្រមព្រៀងសន្តិភាព ថែមទាំងប្រាប់អាមេរិកឱ្យដាក់សម្ពាធលើកម្ពុជាងាកមកស្វែងរកសន្តិភាពជាមួយថៃ ។ ការនិយាយបែបនេះ គឺថៃមានគោលបំណងឱ្យអាមេរិកយល់ព្រមចរចាពន្ធទំនិញឡើងវិញដើម្បីកុំឱ្យប៉ះពាល់សេដ្ឋកិច្ចថៃធ្ងន់ធ្ងរទាំងឆ្នាំ២០២៥ និងឆ្នាំ២០២៦ ។

គួរបញ្ជាក់ថា ក្រោយបញ្ចប់កិច្ចព្រមព្រៀងសន្តិភាពជាមួយកម្ពុជាជាឯកតោភាគីក្រោមហេតុផលគ្រាប់មីន លោកនាយករដ្ឋមន្ត្រី Anutin បាននិយាយឌឺដងថា លោកមិនខ្វល់ពីអាមេរិកដំឡើងពន្ធទំនិញថៃក្នុងអត្រាខ្ពស់ទេ បើមិនអាចលក់ទំនិញទៅអាមេរិក ថៃនឹងស្វែងរកទីផ្សារថ្មី អាមេរិកមិនអាចដាក់សម្ពាធឱ្យថៃគោរពកិច្ចព្រមព្រៀងសន្តិភាពឡើយ ។ ប៉ុន្តែអ្នកនយោបាយជាច្រើនបានរិះគន់ពាក្យសម្តីឥតប្រយោជន៍នេះ ខណៈលោក Anutin ខ្លួនឯងបារម្ភខ្លាំងបន្ទាប់ពីអាមេរិកផ្អាកចរចាពន្ធទំនិញ និងប្រញាប់និយាយលាងខ្លួនថា លោកប្រធានាធិបតី Trump ព្រមចរចាពន្ធទំនិញ អាមេរិកនឹងមិនយកបញ្ហាសន្តិសុខមកពាក់ព័ន្ធនឹងពន្ធទំនិញទេ ថែមទាំងទម្លាក់ពន្ធ២% បើថៃពន្លឿនការសហការដោះមីននៅព្រំដែនជាមួយកម្ពុជា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgnbHE5KvutsdokDc89ezuL-BPoEdR11GGbY83cNyWfdUrK9wnCHySr_UJgFyWmoLPY0SPljeehJ4KUrr8u4AkqzIJ6CA_iFZDeE_1PzGA5X-W_qletBThz35PcVHesdugiLJ9Q-dvhQNi2OkpT-l06hcQbIGiYnFAY03KMCN8KYaGz4M3VE7PbRy4jfPnL/s600/photo_2025-11-19_16-47-55%20(2).jpg

ទោះយ៉ាងណា ជុំវិញការលើកឡើងរបស់អាមេរិកដែលថានឹងបញ្ចុះពន្ធទំនិញជាមួយថៃ២% ដូចការអះអាងរបស់លោកនាយករដ្ឋមន្ត្រី Anutin នោះ គឺមិនទាន់មានការប្រកាសជាផ្លូវការពីសេតវិមាន ឬការចុះផ្សាយក្នុងសារព័ត៌មានបរទេសណាមួយឡើយក្រៅពីសារព័ត៌មានថៃ ៕