ប្រទេសថៃ៖ រដ្ឋាភិបាលថៃ ជ្រើសរើសវិធានការណ៍បន្ធូបន្ថយច្បាប់គ្រឿងស្រវឹ.ង មកប្រើប្រាស់ជាមធ្យោបាយទាក់ទាញភ្ញៀវទេសចរ ក៏ដូចជាជំរុញឲ្យប្រជាពលរដ្ឋជួបជុំផឹកសុីសប្បាយឲ្យបានច្រើនជាប្រចាំ ដើម្បីដោះស្រាយវិបត្តិភ្ញៀវទេសចរធ្លាក់ចុះ និងបង្កើនប្រាក់ចំណូលសម្រាប់សេដ្ឋកិច្ចជាតិ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Bangkok Post។
.jpg)
កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ រាជរដ្ឋាភិបាលថៃបានចេញសេចក្ដីប្រកាស «លុបចោល» ការហាមឃាត់ការលក់គ្រឿងស្រវឹងពេលរសៀល ក្រោមការសម្រេចចិត្តរបស់គណៈកម្មាធិការគោលនយោបាយជាតិស្តីពីគ្រឿងស្រវឹង បន្ទាប់ពីច្បាប់នេះមានចែងជាច្រើនទសវត្សន៍មកហើយនៅក្នុងប្រទេសថៃ។.jpg)
ច្បាប់នេះ បានហាមឃាត់ការលក់ភេសជ្ជៈមានជាតិអាល់កុល នៅចន្លោះពីម៉ោង 2 រសៀល ដល់ម៉ោង 5 ល្ងាច ដែលត្រូវបានលុបចោលនៅពេលនេះ គឺដើម្បីជំរុញវិស័យទេសចរណ៍ និងជំរុញការចំណាយក្នុងស្រុក។ ក្នុងន័យនេះ គោលដៅរបស់រដ្ឋាភិបាលថៃគឺមិនមែនកំណត់តែលើភ្ញៀវទេសចរបរទេសតែមួយនោះទេ ពោលគឺគេក៏ជំរុញឲ្យប្រជាពលរដ្ឋថៃធម្មតាទិញ-លក់គ្រឿងស្រវឹ.ងឲ្យបានច្រើនផងដែរ។

លោកឧបនាយករដ្ឋមន្ត្រី Sophon Zarum បានធ្វើការពន្យល់ថា ការរឹតបន្តឹងលើច្បាប់នេះកាលពីមុន គឺដោយសារតែរដ្ឋាភិបាលចង់ការពារមន្ត្រីរាជការពីការផឹកស្រាស្រវឹ.ងក្នុងអំឡុងពេលម៉ោងធ្វើការ ប៉ុន្តនៅក្នុងសង្គមសុីវីល័យរបស់ថៃនៅពេលនេះ បទប្បញ្ញត្តិខាងលើវាហួសសម័យហើយ ជាពិសេសក្នុងពេលដែលសេដ្ឋកិច្ចថៃត្រូវការការជំរុញដោយវិស័យទេសចរណ៍។ លោកសង្ឃឹមថា ចលនានេះនឹងលើកទឹកចិត្តដល់ការចំណាយខ្ពស់ក្នុងរដូវទេសចរណ៍កំពូល រួមមានក្នុងឱកាសពិធីបុណ្យឆ្លងឆ្នាំ និងកម្មវិធីសង្ក្រាន្ត។
គួរជម្រាបថា ជុំវិញការប្រកាសអនុម័តច្បាប់ថ្មីខាងលើនេះ អ្នកជំនាញសុខភាពសាធារណៈបានសម្តែងការព្រួយបារម្ភអំពីហានិភ័យដែលអាចកើតមាន ទោះបីជាអ្នកធ្វើគោលនយោបាយនេះអះអាងថា នឹងធានាឱ្យមានតុល្យភាព អត្ថប្រយោជន៍សេដ្ឋកិច្ច ជាមួយនឹងបទប្បញ្ញត្តិដែលមានទំនួលខុសត្រូវគឺអាចសម្រេចបានក៏ដោយ។ 
ទន្ទឹមជាមួយនឹងការបញ្ចប់ការហាមឃាត់គ្រឿងស្រវឹ.ងនៅពេលរសៀលនេះផងដែរ គណៈកម្មាធិការក៏កំពុងពិនិត្យឡើងវិញនូវបទប្បញ្ញត្តិបន្ថែមទាក់ទងនឹងគ្រឿងស្រវឹងទូទៅ រួមទាំងច្បាប់កំណត់តំបន់សម្រាប់អាជីវកម្មដែលនៅជិតសាលារៀន និងការកែតម្រូវដែលអាចធ្វើទៅបានចំពោះម៉ោងធ្វើការពេលយប់។ ខណៈពេលដែលមិនទាន់មានការសម្រេចចិត្តណាមួយត្រូវបានបញ្ចប់លើវិធានការទាំងនោះ មន្ត្រីមួយចំនួនបាននិយាយថា គោលដៅរួមគឺដើម្បីធ្វើទំនើបកម្មច្បាប់គ្រឿងស្រវឹងរបស់ប្រទេសថៃ ប៉ុន្តែក៏ត្រូវរក្សាការការពារឲ្យសមស្របដើម្បីសុវត្ថិភាពប្រជាជនផងដែរ៕










