ថ្មីៗនេះ Esther Yu បានប្រកាសថានាងនឹងរៀបចំការប្រគំតន្ត្រីជាមួយប្រធានបទ «Blossom» នៅថ្ងៃទី ៦ ខែធ្នូ ដើម្បីប្រារព្ធខួបកំណើតគម្រប់ ៣០ ឆ្នាំរបស់នាង។ គួរកត់សម្គាល់ថាព្រឹត្តិការណ៍របស់ Esther Yu មានតម្លៃសំបុត្រចាប់ពី ៣៨៨ – ១៥៨៨យ័ន ប្រមាណ៥៤ដុល្លារដល់២២៣ដុល្លារ ។ ចំនួននេះត្រូវបានគេចាត់ទុកថាមានតម្លៃខ្ពស់ស្មើនឹងសំបុត្ររបស់កំពូលតារាចម្រៀងដូចជា Jason Zhang, Hua Chenyu, Jay Chou …។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjpU_YipWAwap_GqWqCRb8892zGOKEwQrvO-Ofaqga2gn86f3T8d3iU9cV507zMYtW1g6ivLoiylYeMTrKef7yzobQDlJ_i6y7wpZjUUTrOiDCv4pbz7cwJ_C3kV2O9iOgcZYpUQFJVk22RIDoeZS5pvf8dywkVHcBek-SUcAynISSI6tQEmpMu5wMc2h5i/s1000/image_2025-11-19_11-35-48.png
ស្ងប់ស្ងាត់រយៈពេល២ខែដោយសាររឿងអាស្រូវ Esther Yu ស្រាប់តែត្រឡប់មករៀបចំកម្មវិធីប្រគំតន្ត្រីរកលុយពីអ្នកគាំទ្របង្កជារឿងចម្រូងចម្រាសយ៉ាងខ្លាំង។ មនុស្សជាច្រើនបានបញ្ចេញមតិថា Esther Yu គ្មានស្មារតីវិជ្ជាជីវៈ ខ្វះការទទួលខុសត្រូវ ហើយឆ្លៀតយកតែអ្នកគាំទ្រដើម្បីប្រយោជន៍ផ្ទាល់ខ្លួន។ អ្នកនិយមលេងអ៊ីនធឺណិតបានរកឃើញថាថ្ងៃកំណើតរបស់ Esther Yu គឺនៅថ្ងៃទី ១៨ ខែធ្នូ ប៉ុន្តែនាងបានរៀបចំព្រឹត្តិការណ៍នេះដោយចេតនានៅថ្ងៃទី ៦ ខែធ្នូ ដែលជាថ្ងៃតែមួយជាមួយ iQIYI Gala ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi51GBNbbXObHcjosPuG3cEBDgJZtYB6vynb6aSmaBpOc0N-RITfDfagSC05qk-9cs2XOD29n6B1zZbaStu_TLnAykQpFPC9x6f6cSGM6J-eTvGRfKl_0Thti68j6VkGGA2mkD9X_AfM6xNuxD13bruEte3jfueedgWPyqQKP2H2CHLYapspF9fXvNTcvhyphenhyphen/s1440/image_2025-11-19_11-35-49.png

មនុស្សជាច្រើនមានការភ័ន្តច្រឡំនៅពេលដែលតារាស្រីរូបនេះអវត្តមានពីព្រឹត្តិការណ៍ដ៏សំខាន់មួយរបស់វេទិកា ទោះបីជានាងទើបតែទទួលបានតំណែងជាទូតសុឆ្ឆន្ទៈសកលកាលពីដើមខែវិច្ឆិកា ក៏ដោយ។ លើសពីនេះ ការរៀបចំរាត្រីតន្ត្រីក្នុងថ្ងៃតែមួយជាព្រឹត្តិការណ៍ធំមួយ មានគុណវិបត្តិជាច្រើននៅពេលប្រកួតប្រជែងដើម្បីទាក់ទាញអ្នកសារព័ត៌មាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhbWvoHk1rkEmz2CX0TTZuyLLWYVaEViB2_KQ2uaONxt0xvTUN8J9TKtmXwx7Pi-TAsfRXSaFe9FbCvvnUkxmOk4tz__UZINdYolfCXc84bM0leVXXmd9o66se1907GTK2E8wXh4SkrV77tsMRbRX4LgQtHBKuNvVH631QrQ9TJ0rB-0q6gcqMI6fggm4hr/s1440/image_2025-11-19_11-35-50.png

លើសពីនេះទៅទៀតចលនារបស់ Esther Yu ត្រូវបានទស្សនិកជនចិនប្រៀបធៀបទៅនឹង Zhao Lusi កាលពីមុនក៏បានរៀបចំការប្រគំតន្ត្រីខួបកំណើតនៅថ្ងៃទី ៣ ខែវិច្ឆិកាផងដែរប៉ុន្តែ Zhao lusi មិនគិតថ្លៃសំបុត្រចូលរួមនោះទេ៕