ទីក្រុងបាងកក៖ បន្ទាប់ពីទាត់ចោលការអនុវត្តសេចក្ដីថ្លែងការណ៍រួម ឥឡូវនេះប្រទេសថៃបែរជាសម្ដែងជាតួឯកនៅចំពោះមុខសហរដ្ឋអាមេរិក ដោយស្នើឲ្យអាមេរិកគាំទ្រខ្លួនក្នុងការដាក់សម្ពាធលើកម្ពុជា ដើម្បីពង្រឹងកិច្ចព្រមព្រៀងសន្តិភាព។ នេះបើតាមការចុះផ្សាយរបស់កាសែត បាងកកប៉ុស្តិ៍ នៅថ្ងៃទី២០ វិច្ឆិកា។.jpg)
នៅក្នុងកិច្ចសន្ទនាតាមទូរសព្ទនាថ្ងៃទី ១៤ វិច្ឆិកា ២០២៥ រវាងនាយករដ្ឋមន្ត្រីថៃ Anutin និង ប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ លោក អនុទីន បានសុំអោយលោកត្រាំគាបសង្កត់កម្ពុជាអោយអនុវត្តតាមសេចក្តីថ្លែងការណ៍រួមនៅក្រុងគួឡាឡាំពួ បន្ថែមឲ្យមានប្រសិទ្ធភាព។ ការលើកឡើងរបស់លោក អនុទីន ធ្វើឡើងក្រោយពេលលោកបានប្រកាសក្ដែងៗថានឹងទាត់ចូលកិច្ចព្រមព្រៀងសន្តិភាពជាមួយកម្ពុជា។
រដ្ឋាភិបាលថៃបានស្នើសុំឲ្យសហរដ្ឋអាមេរិកចូលរួមយ៉ាងជិតស្និត ដើម្បីស្ដារសន្ទុះអនុវត្តឡើងវិញ បន្ទាប់ពីកិច្ចព្រមព្រៀងនេះកំពុងប្រឈមនឹងការពន្យារពេល និងភាពតានតឹងដែលចេះតែបន្តកើនឡើងតាមបណ្តោយព្រំដែនរួម។ មិនតែប៉ុណ្ណោះ នាយករដ្ឋមន្រ្តីថៃ ក៏ឆ្លៀតពិតទូលពីបញ្ហាមីនដែលខ្លួនប្រឌិតឡើងដើម្បីចោ.ទប្រកាន់កម្ពុជាទៅកាន់ប្រធានាធិបតីអាមេរិកផងដែរ។ .jpg)
ក្នុងឱកាសនោះ អនុទីន ក៏បានឆ្លៀតសុំអាមេរិកឲ្យបញ្ចុះអត្រាពន្ធគយលើប្រទេសថៃតិចតួចបន្ថែមទៀតដោយមិនអៀនមាត់ ទាំងដែលកាលពីសប្ដាហ៍មុនខ្លួនទើបនិយាយយ៉ាងក្រអឺតក្រទមថា ប្រទេសថៃជាប្រទេសឯករាជ្យ មិនខ្វាយខ្វល់ពីការគំរាមកំហែងរឿងពន្ធរបស់អាមេរិកនោះទេ។
គួរជម្រាបថា ការថ្លែងមិនពិតរបស់នាយករដ្ឋមន្រ្តីថៃ ដើម្បីស្វែងរកការគាំទ្រពីសហរដ្ឋអាមេរិកដូចខាងលើនេះ គឺប្រៀបបាននឹងចោ.រដែលរត់ប្ដឹ.ងប៉ូលីសថាខ្លួនត្រូវបានចោ.រប្ល.ន់ដូច្នេះដែរ។

កម្ពុជា ក្នុងនាមជាប្រទេសដែស្រលាញ់សន្តិភាព បានខិតខំអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវសេចក្ដីថ្លែងការណ៍រួមពីទីក្រុងគូឡាឡាំពួ ដើម្បីរក្សាឲ្យបាននូវកិច្ចព្រមព្រៀងសន្តិភាព និងព្យាយាមធ្វើការអត់ធ្មត់ខ្លាំងបំផុតមិនថាស្ថិតក្នុងស្ថានភាពដែលថៃបង្កភាពតានតឹងយ៉ាងណាក៏ដោយ។ កន្លងមករាជរដ្ឋាភិបាលកម្ពុជា តែងតែអំពាវនាវឲ្យភាគីថៃ គោរពតាមកិច្ចព្រមព្រៀងខាងលើដូចគ្នា ប៉ុន្តែម្ដងហើយម្ដងទៀតថៃតែងតែប្រឌិតរឿងថ្មីជាលេសមិនចង់ដោះស្រាយបញ្ហាដោយសន្តិវិធី បង្កើតស្ថានការណ៍ និងញុះញង់ចោ.ទប្រកាន់កម្ពុជា មិនចេះចប់មិនចេះហើយ៕










