ប្រទេសឥណ្ឌូនេសុី ឈានដល់កិច្ចសន្យាជាប្រវត្តិសាស្រ្ត ដោយចំណាយថវិកា១០ពាន់លានដុល្លារ បញ្ជាទិញយន្តហោះចម្បាំង៤៨គ្រឿងពីប្រទេសតួរគីយ៉េ ។

យន្តហោះនេះជាប្រភេទ KAAN ជំនាន់ទី៥ ដែលអាចបំបាំងកាយបាន ជាមួយនឹងល្បឿនលឿនជាងសំលេង២ដង ឬហោះបានក្នុងល្បឿនប្រមាណជា២២២៥គីឡូម៉ែត្រក្នុងមួយម៉ោង។.png)
នៅក្នុងការបញ្ជាទិញឥណ្ឌូនេសុី ត្រូវរងចាំ១០ឆ្នាំទើបបានយន្តហោះទាំងអស់ ដោយក្នុងមួយឆ្នាំទទួលបានតែ៣ទៅ៥គ្រឿងប៉ុណ្ណោះ។
បន្ថែមពីនេះ ឥណ្ឌូនេសុី ក៏កំពុងស្ថិតក្នុងដំណាក់កាលដំបូងនៃការចរចាជាមួយប៉ាគីស្ថាន ដើម្បីបញ្ជាទិញយន្តហោះចម្បាំង JF-17 Thunder ចំនួន៤០គ្រឿង និងទិញយន្តហោះចម្បាំង Chengdu J-10C ចំនួន៤២គ្រឿង ពីប្រទេសចិនផងដែរ។
ក្រៅពីនេះប្រទេសឥណ្ឌូនេសុី ក៏កំពុងចរចារទិញនាវាដឹកយន្តហោះចម្បាំងមួយគ្រឿងពីប្រទេសអុីតាលី ដើម្បីធ្វើទំនើបកម្មយោធារបស់ខ្លួន និងបង្ហាញសាច់ដុំនៅក្នុងតំបន់អាស៊ាន៕










