Home ព័ត៌មានអន្តរជាតិ អគ្គិភ័យឆាបឆេះសណ្ឋាគារដ៏ល្បីនៅទីក្រុងប៉ាតាយ៉ាមិនទាន់ប្រកាសពីមូលហេតុជាផ្លូវការទេ

អគ្គិភ័យឆាបឆេះសណ្ឋាគារដ៏ល្បីនៅទីក្រុងប៉ាតាយ៉ាមិនទាន់ប្រកាសពីមូលហេតុជាផ្លូវការទេ

122
0

កាលពីវេលាម៉ោង៩ និង៣០នាទីយប់ ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ សណ្ឋាគារថៃដ៏ល្បីមួយកន្លែងឈ្មោះ «JA Plus Hotel» កម្ពស់៨ជាន់ ស្ថិតនៅឃុំណាក្លឿ ស្រុកបាងឡាមុង ខេត្តឈុនបុរី ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ ដោយចាប់ផ្តើមពីដំបូលអគារឆេះរាលដាលទៅជាន់ខាងក្រោម បណ្តាលឱ្យមនុស្សរងរបួសចំនួន៤នាក់ (ក្នុងនោះ៣នាក់ថប់ដង្ហើមនឹងផ្សែងភ្លើង និងម្នាក់ទៀតរលាកខ្លួនព្រោះរត់កាត់អណ្តាតភ្លើង) ។ តាមការសន្និដ្ឋានកាលពីយប់ថ្ងៃទី២១ គឺអាចបណ្តាលមកពីទុស្សេខ្សែភ្លើង ប៉ុន្តែមូលហេតុពិតប្រាកដ និងទំហំការខូចខាត មិនទាន់ប្រកាសជាផ្លូវការទេ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhTBFVGdiXwkEvjBArPyORCYR9KsLKVR8pk4RsqSutQPBxJAYrakYLCK5ITvsnW5A0E0KO4o_iQYDTjW3RTjU-8lDfnvaEiHljjsjsWBXTSGitr7ng1zNEEaro-IMOIRE9gE2pUdLYgozh1joaqPDed8V_QCpFybfpG06xoRPbtLKU5G2aJfK2XU2jE-To/s1200/photo_2026-05-23_08-28-36%20(2).jpg
មុនពេលទាក់ទងទៅសមត្ថកិច្ច បុគ្គលិកសណ្ឋាគារបានព្យាយាមប្រើប្រាស់បំពង់ពន្លត់អគ្គិភ័យដើម្បីទប់ស្កាត់ដែរ ប៉ុន្តែដោយសារភ្លើងឆេះខ្លាំងពេក ទើបមិនអាចគ្រប់គ្រងបាន ។ ក្រុមពន្លត់ភ្លើង ក្រុមសង្គ្រោះបន្ទាន់ និងរថយន្តបាញ់ទឹកជាង១០គ្រឿង ត្រូវបានបញ្ជូនមកកាន់កន្លែងកើតហេតុភ្លាមៗ ដើម្បីជម្លៀសភ្ញៀវជាប់គាំងក្នុងសណ្ឋាគារ ជាង២៤០នាក់ (មានទាំងជនជាតិថៃ និងបរទេស) ដោយចំណាយពេលប្រមាណ១ម៉ោង ទើបអាចគ្រប់គ្រងស្ថានការណ៍បានទាំងស្រុង នាម៉ោង១០ និង៤៨នាទីយប់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg1JfQnLI_0uuqghA-dPwZgS9uNZlgpYDYPDvlR9Lj4AfIm_0SViyZ6hyb9ja3k1eeJyGMs1Z7LE-Olw9pglqH2f25andaaoDPERnLlYEs4BVu-K8nQVBrx9hrAXU_YyA2P0zEIKzHJd0V3cw4-L4UasqA0rOMi-1b10qmw1COnW1w4KUrFe-Fe5oy20mU/s1280/photo_2026-05-23_08-28-36.jpg

បើតាមអាជ្ញាធរក្នុងតំបន់ គឺភ្លើងបានចាប់ផ្តើមឆាបឆេះដំបូងចេញពីភោជនីយដ្ឋាន និងអាងហែលទឹកលើដំបូលសណ្ឋាគារនាម៉ោងជាង៩យប់ បន្ទាប់មក ក៏ឆេះរាលដាលចុះមកដល់ជាន់ទី៧ នៃសណ្ឋាគារយ៉ាងឆាប់រហ័ស ដោយសារខ្យល់បក់ខ្លាំងនៅជាន់លើ ផ្សែងភ្លើងក៏ឆេះតាមច្រកជណ្តើរចុះមកក្រោម ធ្វើឱ្យបុគ្គលិកសណ្ឋាគារពិបាកក្នុងការប្រើប្រាស់បំពង់ពន្លត់អគ្គិភ័យឱ្យទាន់ពេលវេលា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEive41AdVBvzfhmM3RSolaKRzT4E6pSdBaDaa0rLXCVfgoWKdXCB_A3sseG60O8i1lcXLuaqRhLbiZTrN6-TVf_tA1uO7k8mIUnkNCipSHSWttbC8IOgsaFjNLvcbI-vl58bKnim8TVdSOEivD2mfGTbJ9ye5p17MmGdMLoevajTvMHBZTOyiTT03IDL8c/s1280/photo_2026-05-22_09-54-18%20(2).jpg

នៅព្រឹកថ្ងៃទី២២ ខែឧសភានេះ អាជ្ញាធរទីក្រុងប៉ាតាយ៉ាបានសម្រេចផ្អាកការប្រើប្រាស់សណ្ឋាគារនេះជាបណ្តោះអាសន្ន ដើម្បីរង់ចាំការវាយតម្លៃការខូចខាត និងសុវត្ថិភាព ខណៈម្ចាស់សណ្ឋាគារបានរៀបចំកន្លែងស្នាក់នៅជំនួស និងផ្តល់សំណងដល់ភ្ញៀវដែលរងផលប៉ះពាល់ទាំងអស់ ។ សមត្ថកិច្ចបានសហការជាមួយមន្ត្រីជំនាញ ដើម្បីបន្តការស៊ើបអង្កេតរកមូលហេតុយ៉ាងលម្អិត និងប្រកាសឱ្យដឹងនាពេលក្រោយ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj6acqG4I2FoGlhWb4xU8iwZ2XQsrvL5MnkxmFIZjb2dArosYXoKEYXM7L29FHC0sE1mZoQ_KeIGWUM6LGMiePmpNRT33Pxu7w7gbVrkqSEbcZsK9bvGEn7OgkQsGzwbZHydKRrFc2o3crvBlBd617LpOMVt_iXO3NiL2rUkg_XjTVaGRHu-uoEUCHi7PI/s1280/photo_2026-05-22_09-54-18.jpg

គួរបញ្ជាក់ថា មួយរយៈនេះ ប្រទេសថៃបានកើតហេតុការណ៍គ្រោះថ្នាក់ផ្ទួនៗគ្នា គឺកាលពីថ្ងៃទី១៦ ខែឧសភា កន្លងមក កើតហេតុការណ៍សោកនាដកម្មរថភ្លើងបុកគ្នាយ៉ាងពេញទំហឹងជាមួយរថយន្តក្រុង នៅផ្លូវបំបែកឆ្លងកាត់ផ្លូវរថភ្លើង (Asok-Phetchaburi) ទីក្រុងបាងកក បណ្តាលឱ្យមនុស្សស្លា.ប់ និងរងរបួសជាច្រើននាក់ ៕