ប្រទេសកាណាដា អាចនឹងចែកចេញជា៣នៅចុងឆ្នាំ២០២៦ខាងមុខនេះ ក្រោយពីខេត្តចំនួន២ មានគម្រោងផ្តាច់ខ្លួនប្រកាសជារដ្ឋឯករាជ្យ។
ក្នុងនោះខេត្តអាល់ប៊ែរតា (Alberta) ដែលជាខេត្តសំបូរធនធានប្រេងរបស់កាណាដា គ្រោងនឹងបោះឆ្នោតប្រជាមតិនៅខែតុលាខាងមុខ ដើម្បីប្រាកដថាពួកគេចង់បន្តស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាលកាណាដា ឬបំបែកខ្លួនចេញជារដ្ឋឯករាជ្យ។
ដោយឡែក ខេត្តកេបិច (Quebec) ក៏គ្រោងនឹងផ្តាច់ខ្លួនផងដែរ ក្រោយពីពួកគេធ្លាប់ព្យាយាម២លើកកាលពីឆ្នាំ១៩៨០ និង២៩៤៥ តែត្រូវបរាជ័យទាំងអស់។
ជុំវិញបញ្ហានេះ រដ្ឋាភិបាលកាណាដា បានប្រកាសយ៉ាងច្បាស់ថាខេត្តអាល់ប៊ែរតា (Alberta) និងខេត្តកេបិច (Quebec) គឺមានសារៈសំខាន់បំផុត មិនអាចខ្វះបានសម្រាប់ឡើយ។
គួរបញ្ជាក់ថា យោងតាមតុលាការកំពូលរបស់កាណាដា ការបំបែករដ្ឋណាមួយមិនអាចធ្វើឡើងដោយឯកតោភាគីបានទេ គឺតម្រូវឱ្យមានការចរចា និងឯកភាពគ្នាទាំងស្រុងជាមួយរដ្ឋាភិបាលសហព័ន្ធ និងបណ្តាខេត្តផ្សេងៗទៀត៕










