Al Jazeera នៅថ្ងៃព្រហស្បត្តិ៍នេះបានរាយការណ៍ថា អ្នកឆ្លើយឆ្លងប្រចាំតំបន់របស់ខ្លួន គឺលោក Mohammed Wishah ត្រូវបានសម្លា.ប់នៅក្នុងការវា.យប្រហារតាមផ្លូវអាកាសរបស់អ៊ីស្រាអែលដែលកំណតគោលដៅលើទីក្រុងហ្គាហ្សា។ នេះជាលើកទី១១ហើយ ដែលទីភ្នាក់ងារ Al Jazeera ត្រូវបានសម្លា.ប់ដោយការវា.យប្រហាររបស់អ៊ីស្រាអែល។

យោងតាមរបាយការណ៍ពី Al Jazeera និងមន្ត្រីមូលដ្ឋាន លោក Wishah ដែលធ្វើការជាអ្នកឆ្លើយឆ្លងព័ត៌មានរបស់ Al Jazeera Mubasher ត្រូវបានសម្លាប់នៅពេលដែលការវាយប្រហារបានកំណត់គោលដៅលើរថយន្តដែលគាត់កំពុងធ្វើដំណើរតាមបណ្តោយផ្លូវឆ្នេរសមុទ្រក្នុងទីក្រុងហ្គាហ្សា។ ការវាយប្រហារនេះត្រូវបានគេរាយការណ៍ថាបានកើតឡើងនៅថ្ងៃពុធ ហើយក៏បានសម្លា.ប់មនុស្សយ៉ាងហោចណាស់ម្នាក់ទៀតនៅក្នុងរថយន្តនោះផងដែរ។
.jpg)
Al Jazeera បានថ្កោលទោ.សយ៉ាងខ្លាំងចំពោះការសម្លា.ប់នេះ ដោយហៅវាថាជា “ឧក្រិដ្ឋកម្មដ៏សាហាវយង់ឃ្នង” និងចោទប្រកាន់អ៊ីស្រាអែលថាបានកំណត់គោលដៅអ្នកកាសែតរបស់ខ្លួនដោយចេតនា ព្រោះកន្លងមកអ៊ីស្រាអែលធ្លាប់បានចោទប្រកាន់ថា លោក Wishah មានទំនាក់ទំនងជាមួយក្រុម Hamas ទាំងដែល Al Jazeera និង Hamas ផ្ទាល់ក៏ធ្លាប់បានបដិសេធ។
.jpg)
ឧប្បត្តិហេតុនេះបង្ហាញពីគ្រោះថ្នាក់កាន់តែខ្លាំងឡើងដែលអ្នកកាសែតប្រឈមមុខនៅក្នុងជម្លោះ។ យោងតាមគណៈកម្មាធិការការពារអ្នកសារព័ត៌មាន មានអ្នកកាសែត និងបុគ្គលិកប្រព័ន្ធផ្សព្វផ្សាយយ៉ាងហោចណាស់ ២៥៦ ទៅ ២៦០ នាក់ ត្រូវបានសម្លា.ប់ចាប់តាំងពីសង្គ្រាមបានផ្ទុះឡើងនៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣។ ទោះជាយ៉ាងណាក៏ដោយ តួលេខខ្លះពីប្រភពក្នុងតំបន់បានបង្ហាញថា ចំនួននេះអាចឈានដល់ជិត ៣០០ នាក់។ ទន្ទឹមគ្នានោះផងដែរ ចំនួនបុគ្គលិក Al Jazeera ដែលត្រូវបានសម្លា.ប់ក្នុងអំឡុងពេលបំពេញបេសកកម្មនៅតំបន់ហ្គាហ្សា មានយ៉ាងហោចណាស់ ១១ នាក់ រួមទាំងលោក Wishah ដែលទើបត្រូវបានសម្លា.ប់នាពេលថ្មីៗនេះ។
.jpg)
ជាមួយនឹងតួលេខដ៏គួឲ្យតក់ស្លុតនេះ អង្គការសិទ្ធិមនុស្ស និងស្ថាប័នសេរីភាពសារព័ត៌មានអន្តរជាតិបានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង និងបានចាត់ទុកថា សង្គ្រាមនៅហ្គាហ្សាគឺជា “សម័យកាលដែលបង្ហូរឈាមបំផុត” សម្រាប់អ្នកកាសែតនៅក្នុងប្រវត្តិសាស្ត្រពិភពលោក៕










