Home Blog Page 199

ហេង វិសាល មិនឱបដៃឈរមើលជួយពលរដ្ឋខ្មែររងគ្រោះពីការវា.យប្រ.ហាររបស់ថៃ

0

ដ្បិតថាកន្លងមកការជួយយ៉ាងសស្រាក់សស្រាំងរបស់ ហេង វិសាល និង ជា ស្រីនា រងការចោ.ទប្រកាន់លួចកិបកេងស្បៀងបានធ្វើឱ្យអ្នកទាំងពីរស្រងាកចិត្តក្តីប៉ុន្តែនៅពេលពលរដ្ឋខ្មែរជួយទុក្ខលំបាកអ្នកទាំងពីរក៏មិនឱបដៃឈរមើលដូចគ្នាទោះបីជាមិនបានទៅជួយដោយផ្ទាល់ដូចលើកមុន ប៉ុន្តែក៏បានជួយទៅតាមសប្បុរសជនផ្សេងៗ។ ជាក់ស្តែងកាលពីពេលថ្មីៗនេះ(១២ វិច្ឆិកា) ពលរដ្ឋខ្មែរត្រូវបានយោធាថៃវាយប្រហារមានទាំងរបួសនិងស្លាប់ និងជនភៀសសឹកលោកក៏បានជូនជាថវិកាសរុប១៧០០ដុល្លារ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjLvSCN60XSTsYy8ni77-7XiWNBc-89nCqThjpMterNnOh7K6GXVpqxSeccUZ8HzzdgymGRgoEoVv4DJUhTldl6eDQBHZP_2ff7iBONoDnYWcAPu5qwMOLaIuCkDQfFSjC8QzLb4Y909r49b961InpKRmfJ-ak0O2VN05UbeGGl0rrCTMnwUPE89XTfA1z-/s2048/image_2025-08-12_09-28-43.png

តាមការបង្ហោះរបស់ ហេង វិសាល នាយប់ថ្ងៃទី១៣ ខែវិច្ឆិកា បានឱ្យដឹងថាថ្ងៃដែលយោធាថៃវាយប្រហារមកលើពលរដ្ឋខ្មែរនៅភូមិព្រៃចាន់គឺជាថ្ងៃដែលឈឺចាប់របស់បងប្អូនខ្មែរយើងទាំងអស់ដែលសុខៗប្រទេសថៃបានបើកការវាយប្រហារមកលើប្រទេសកម្ពុជា រហូតដល់មានបងប្អូនខ្មែរស្លូតត្រង់ចំនួន៥នាក់គ្រោះថ្នាក់ ១នាក់បានស្លាប់ ៣នាក់របួសធ្ងន់ និង១នាក់របួសស្រាល។ លោកបានតំណាងឱ្យបងប្អូនខ្មែរទាំងអស់បានជូនថវិកា៥០០ដុល្លារទៅកាន់គ្រួសារសព ២០០ដុល្លារជូនទៅកាន់អ្នករងរបួសធ្ងន់ និង១០០ដុល្លារទៅកាន់អ្នករងរបួសស្រាលតាមរយៈ តាំង គីមឡេង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgPkPAMSf2x-Q9vVG_RZMMKOHDEV3TyW8iOHLGU8HBywdYt88f_KolW6g7CMSj9vW6aAWXcsOiTU1VZa88e-nAXStrSBzAtB9SLHr1-iyUpdJhdD5uMB3MQsG3YrLMGz4vaSqH_bFPRSC5nOTMyehfDqqRlxrqNtbJtStKC-Gsw9kB30vo0O-yO_82COqN0/s2048/image_2025-08-01_14-34-22.png

មិនត្រឹមតែជូនជាថវិកាទាំងគ្រួសារសព អ្នករងរបួសធ្ងន់ស្រាលប៉ុណ្ណោះទេប៉ុន្តែ ហេង វិសាល ក៏បានជូនជាថវិកាចំនួន៥០០ដុល្លារចូលរួមធ្វើម្ហូបដល់អ្នកភាសសឹកតាមរយៈលោក Benly Cooking។ ជាមួយគ្នានេះដែរ Influencer ល្បីឈ្មោះរូបនេះបានអះអាងថាលោកបានចាត់ចែងនិងទុកដាក់ប្រាក់មូលនិធិដែលសប្បុរសជនចូលរួមតាមរយៈលោកដោយយកចិត្តទុកដាក់ តាមរយៈលទ្ធផលនេះទើបឥឡូវនេះនៅសល់ប្រាក់ដើម្បីអាចបន្តជួយនៅកាលទេសៈដែលចាំបាច់ និងសំខាន់ដូចជាក់ស្តែងដោយមិនចាំបាច់រៃអង្គាសម្តងទៀត។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgZJ_Y0DhYZwrpnrzrunQgkjAKUTLxuxuW44BAexMaFRdvM0jO-j2HUyCg031Y6z__Q4rhDIKX1eROICvXzupGtVxKvd614PN50N-E1mWIMfQALIm_F7spVRSDQxsirJw9SnxNkSqEAUPJ5NJp7o1EDN_d27j-qlkVKKRN6QiGcO5f6XzexfT1LuUznr48h/s2048/image_2025-08-01_14-34-20.png

មិនត្រឹមតែប៉ុណ្ណោះ ហេង វិសាល ក៏បានបង្ហាញតួលេខដែលទទួលបាននិងតួលេខដែលចំណាយនិងបង្កើត Channel Telegram ដើម្បីបង្ហោះរាល់ការប្រើប្រាស់លុយផងដែរ៕

អតីតសមាជិកព្រឹទ្ធសភាថៃខឹងសម្បារម៉ាឡេស៊ីដែលបញ្ជាក់ថា «កងទ័ពថៃដើរជាន់មីនរងរបួស គឺជាមីនចាស់»

0

ប្រទេសថៃ ៖ កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ សារព័ត៌មានម៉ាឡេស៊ី Bernama បានផ្សាយពីក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) រកឃើញថា គ្រាប់មីនដែលកងទ័ពថៃដើរជាន់រងរបួសកាលពីថ្ងៃទី១០ ខែវិច្ឆិកា មិនមែនជាមីនថ្មីទេ ការផ្សាយនេះផ្ទុយពីការចោទប្រកាន់របស់ថៃទាំងស្រុងថា ជាមីនថ្មីដែលកម្ពុជាទើបបង្កប់ ។ ថៃបានរឿងប្រឌិតដើម្បីចោទប្រកាន់ ទម្លាក់កំហុស បង្ខូចកេរ្តិ៍ឈ្មោះកម្ពុជា និងជាលេសបញ្ចប់កិច្ចព្រមព្រៀងសន្តិភាពធ្វើឱ្យស្ថានការណ៍តានតឹងអូសបន្លាយ ។ ក្រោយការចុះផ្សាយរបស់សារព័ត៌មានម៉ាឡេស៊ីធ្វើឱ្យអតីតសមាជិកព្រឹទ្ធសភាថៃខឹងសម្បារ និងបន្ទោសរដ្ឋមន្ត្រីការបរទេសថៃ ហេតុអ្វីបណ្តោយឱ្យម៉ាឡេស៊ីនិយាយបែបនេះ ។

ថៃបានព្យាយាមបំភ្លៃ និងចោទប្រកាន់កម្ពុជាបង្កប់មីនថ្មីធ្វើឱ្យកងទ័ពខ្លួនជាន់រងរបួសនៅតំបន់ព្រំដែនកាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ ហើយថៃក៏យកលេសគ្រាប់មីនធ្វើជាមូលហេតុមិនដោះលែងវីរកងទ័ពកម្ពុជាទាំង១៨រូប និងបញ្ចប់កិច្ចព្រមព្រៀងសន្តិភាពជាមួយកម្ពុជាជាឯកតោភាគី ។ ក្រោយពីទម្លាក់កំហុសលើកម្ពុជាបង្កប់មីនថ្មី ថៃបានបញ្ជូនអាវុ.ធ និងកម្លាំងទ័ពមកព្រំដែនឡើងវិញ ហើយបា.ញ់យ៉ាងសាហា.វឃោ.រឃៅ និងអមនុស្សធម៌មកលើពលរដ្ឋខ្មែរស្លូតត្រង់នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ បណ្តាលឱ្យពលរដ្ឋខ្មែររងរបួសជាច្រើននាក់ និងបាត់ប.ង់ជីវិតម្នាក់ ។

នៅថ្ងៃទី១៤ ខែវិច្ឆិកានេះ លោក Somchai Swangkarn អតីតសមាជិកព្រឹទ្ធសភា និងជាអតីតប្រធានគណៈកម្មការសិទ្ធិមនុស្សនៅប្រទេសថៃ បានបន្ទោសរដ្ឋមន្ត្រីការបរទេសថៃមិនគួរឱ្យបណ្តោយឱ្យម៉ាឡេស៊ីនិយាយនៅខាងកម្ពុជាថា កងទ័ពថៃដើរជាន់មីនរងរបួសនាពេលថ្មីៗនេះ គឺជាមីនចាស់ ។ លោកបានបង្ហោះសារក្នុងហ្វេសប៊ុក តើថៃមានក្រសួងការបរទេសដើម្បីអ្វី? ថៃបានរកឃើញមីន PMN-2 ទើបបង្កប់ថ្មីចំនួន៤គ្រាប់ ក្រសួងការបរទេសថៃមិនគួរបណ្តោយឱ្យរដ្ឋមន្ត្រីក្រសួងការបរទេសម៉ាឡេស៊ីនិយាយថា ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) រកឃើញមីនចាស់ និងឱ្យថៃអត់ធ្មត់បន្តការចរចាជាមួយកម្ពុជានៅម៉ាឡេស៊ី ។

លោក Somchai សំណូមពរឱ្យរដ្ឋមន្ត្រីក្រសួងការបរទេសថៃឆ្លើយតបទៅម៉ាឡេស៊ី ឬអញ្ជើញរដ្ឋមន្ត្រីក្រសួងការបរទេសម៉ាឡេស៊ីមកពិនិត្យមើលផ្ទាល់ភ្នែកនៅតំបន់ហួយតាម៉ារៀ ស្រុកកាន់ថាឡាក់ ខេត្តស៊ីសាកេត និងពិនិត្យមើលនៅតំបន់ព្រំដែនកម្ពុជា-ថៃ ដើម្បីទម្លាក់កំហុសលើកម្ពុជាបង្កប់មីនថ្មី ។ លោកចោទប្រកាន់កម្ពុជាបំពានបទឈប់បាញ់ និងបំពានកិច្ចព្រមព្រៀងសន្តិភាពនៅទីក្រុងកូឡាឡាំពួរ ទើបរដ្ឋាភិបាល និងកងទ័ពថៃបង្កើនវិធានការតឹងរ៉ឹងដើម្បីការពារអធិបតេយ្យ ។

អតីតសមាជិកព្រឹទ្ធសភារូបនេះមិនចង់ឱ្យម៉ាឡេស៊ីជួយសម្របសម្រួលក្នុងជម្លោះព្រំដែនកម្ពុជា-ថៃទេ ហើយចាត់ទុកម៉ាឡេស៊ីជ្រៀតជ្រែករឿងប្រទេសជិតខាង ដែលជាជម្លោះទ្វេភាគីរវាងកម្ពុជា-ថៃ ។ លើសពីនេះ លោករិះគន់ម៉ាឡេស៊ីដែលស្នើឱ្យកម្ពុជា-ថៃចរចាពហុភាគី និងចោទប្រកាន់ម៉ាឡេស៊ីធ្វើឱ្យការដោះស្រាយបញ្ហារវាងកម្ពុជា-ថៃអូសបន្លាយមិនចប់ ។

គួរបញ្ជាក់ថា ក្រោយពីសារព័ត៌មានម៉ាឡេស៊ី Bernama ចុះផ្សាយពីកងទ័ពថៃដើរជាន់មីនចាស់ មិនមែនជាមីនថ្មីដូចការចោទប្រកាន់របស់ថៃ ធ្វើឱ្យសង្គមថៃរិះគន់ម៉ាឡេស៊ីថា នៅខាងកម្ពុជា និងតវ៉ាឱ្យម៉ាឡេស៊ីកែប្រែការផ្សាយព័ត៌មានមីន ដោយប្តូរពាក្យពី «មីនចាស់» ទៅជា «មីនថ្មី» វិញ ។ បើទោះជាសារព័ត៌មានម៉ាឡេស៊ីបានកែប្រែការផ្សាយ ដោយបញ្ជាក់ថា តាមការស្រាវជ្រាវរបស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) គឺកងទ័ពថៃដើរជាន់មីនថ្មី ប៉ុន្តែមិនមែនមានន័យថា គឺជាមីនរបស់កម្ពុជានោះទេ ។

កន្លងមក រាជរដ្ឋាភិបាលកម្ពុជាធ្លាប់បានបញ្ជាក់ជាច្រើនលើកថា ប្រទេសកម្ពុជាក្នុងនាមជារដ្ឋភាគីនៃអនុសញ្ញាអូតាវ៉ា ស្ដីពីការហាមឃាត់ការប្រើប្រាស់មីនប្រឆាំងមនុស្ស បានព្យាយាមបោសសម្អាត និងកម្ទេចចោលនូវសំណល់ជាតិផ្ទុះរាប់លានគ្រាប់មកហើយ ។ ជាមួយគ្នានេះ រាជរដ្ឋាភិបាលកម្ពុជាបានប្ដេជ្ញាចិត្តយ៉ាងមុតមាំ គោរពតាមច្បាប់មនុស្សធម៌អន្តរជាតិ ដោយមិនប្រើប្រាស់មីនថ្មីដាច់ខាត ៕

សារព័ត៌មានម៉ាឡេសុីកែប្រែការផ្សាយអំពីរឿងមីន ដោយប្ដូរពាក្យពី «មីនចាស់»ទៅ«មីនថ្មី» វិញ

0

ម៉ាឡេសុី៖ គេហទំព័រ Bernama ដែលជាបណ្ដាញព័ត៌មានដ៏ធំមួយរបស់ម៉ាឡេសុី បានសម្ដែងការសោ.កស្ដាយយ៉ាងខ្លាំងចំពោះកំហុសបច្ចេកទេសក្នុងការបកប្រែពាក្យពីរបាយការណ៍របស់ AOT ហើយបានចុះផ្សាយថា គ្រាប់មីនដែលទាហានថៃបានដើរជាន់គឺជា «មីនចាស់» ដោយសូមកែសម្រួលពាក្យឡើងវិញថាគ្រាប់មីននោះ គឺជា«មីនថ្មី»វិញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh6Kf0OOTzeXWrwOVlWEsgSk6BLgftC5iVbpxpDFZ2FDm4jX4XdQ5DkpmLICYxP7h9n8jYo6AWurKgwFkPP4PK5LTC9jcP0yWm3Q7QJd6uFK1sL7TC4MxJfTBSHWMN-Es7_EZvHemQssPl_vZHGZ4VdpTcGE2tpV9DzT520HbkS_4dQwwZYrC9w9gP5qs3X/s1280/photo_2025-11-14_09-03-22%20(3).jpg

នៅព្រឹកថ្ងៃសុក្រ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ សារព័ត៌មាន Bernama ធ្វើសេចក្ដីថ្លែងការថ្មីមួយថា ពួកគេមានការសោ.កស្ដាយចំពោះការបកប្រែខុសនៃព័ត៌មានជាភាសាអង់គ្លេសរបស់ខ្លួនកាលពីយប់ថ្ងៃព្រហស្បត្តិ៍ទី១៣ ដែលបានដកស្រង់សម្តីខុសរបស់រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី Mohamad Hasan ដែលនិយាយថា មីននៅតំបន់ព្រំដែនថៃ-កម្ពុជា ដែលបានផ្ទុះ និងនាំឱ្យទាហានថៃម្នាក់បាត់បង់កជើងស្តាំ គឺជា «មីនចាស់»។ គេបានគូសបញ្ជាក់ថា តាមពិតទៅ វាគឺជា «មីនថ្មី»នោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjcjLjZXATdC96J5HKWYiHLsIq_q5CdzwVTQ9DUBenUHSEijgjA1d4mvHhUhQRwb4NBmeQKF9cOj5n8RJ0ycy2491sJJlCaey-lKLp_9q8cCn9KabAdGp_73DGaVdsv0Mzi26j3u1cirUAa8diLXUARgTbYuwmHc3XPYuQtjKhnyW-mUxLbymq4kxUJHz8L/s1280/photo_2025-11-14_09-03-22.jpg

ទីភ្នាក់ងារព័ត៌មានរដ្ឋរបស់ម៉ាឡេសុីមួយនេះបានបកស្រាយថា កំហុសនេះកើតឡើងដោយសារតែភាពខ្វះចន្លោះ នៅពេលដែលរឿងនេះត្រូវបានបកប្រែពីភាសាម៉ាឡេទៅជាភាសាអង់គ្លេស ដោយរដ្ឋមន្រ្តីការបរទេសនៅ Bahasa Melayu បានផ្លាស់ប្ដូរអត្ថន័យនៃសេចក្ដីថ្លែងការណ៍របស់គាត់ដោយអចេតនា។ ជាពិសេសត្រង់ចំណុចលទ្ធផលនៃការស៊ើបអង្កេតពីមីនរបស់ AOT។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg2R8s-AjmEp1GB__5YRjMMQeQL0-RgGEXCKJBplnkgtBNnCwru6UGeViBeylad8ilFyL4Imi_hGon5PRgGXwdLR968miZyCasF5PjkdTjIPFVgFslAg551FPFmAyATJpRTUjQFDMggQRgbiNP-fofnBtGyaFqEUzqvphzNdjWj8ihXLfn2TYJQooQ0U7b5/s1280/photo_2025-11-14_09-03-23.jpg

កំហុសនេះ បង្កើតបានជាការយល់ច្រលំដ៏ធ្ងន់ធ្ងរដល់ប្រព័ន្ធផ្សព្វផ្សាយទាំងកម្ពុជា និងថៃ ដែលនាំឲ្យមានការជជែកវែកញែកយ៉ាងក្ដៅគគុក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEha_2Ao4ef3Mvi182IgrpcyC6XEjMamTWKcqJagRYuVupcHVX5on8D-bqfSdvyofQabzLmt0HzToQKLVNAWYGqZX6atuQzB1d5zZZFOWlbiBLaCjVk1FAWJZicFGgQd1ToZAZKttyLEeexNioEtJuJszadf0n1PPqj3xl5EoF-zt8TjvDIxPCSqM4AY5G97/s1280/photo_2025-11-14_09-04-28.jpg

យ៉ាងណាមិញ បើទោះជារបាយការណ៍ស៊ើបអង្កេតរបស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ពិតជារកឃើញថា មីនដែលទាហានថៃបានដើរជាន់កាលពីថ្ងៃទី១០ ខែវិច្ឆិកា គឺជាមីនថ្មីមែន ប៉ុន្តែវាមិនបានន័យថា នោះគឺជាមីនរបស់កម្ពុជានោះដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiwH1vowFXBd5hdj_w-kqiB9MsXmAIrJ13QcJLb5ZGIc6vZOlGxbLqVrDWQTkCoOq6Rd9J0UrGNuCYPkOFnzTm390mXaIlyag-cN2Gr_nnBbNJ3mK0MRD6B0DuVLLLci4KdGRqQ-EcRByCeGUzMQKBImai_ItBZ8fWV31SCkV0gZWw1HcPVHR5TYHi_2dfF/s1280/photo_2025-11-14_09-04-29.jpg

កន្លងមក រាជរដ្ឋាភិបាលកម្ពុជាធ្លាប់បានបញ្ជាក់ជាច្រើនលើកមកហើយថា ប្រទេសកម្ពុជាក្នុងនាមជារដ្ឋភាគីនៃអនុសញ្ញាអូតាវ៉ា ស្ដីពីការហាមឃាត់ការប្រើប្រាស់មីនប្រឆាំងមនុស្ស បានព្យាយាមបោសសម្អាតនិងកម្ទេចចោលនូវសំណល់ជាតិផ្ទុះរាប់លានគ្រាប់មកហើយ។ ជាមួយគ្នានេះ រាជរដ្ឋាភិបាលកម្ពុជាបានប្ដេជ្ញាចិត្តយ៉ាងមុតមាំ ថានឹងគោរពតាមច្បាប់មនុស្សធម៌អន្តរជាតិ ដោយមិនប្រើប្រាស់មីនថ្មីជាដាច់ខាត៕

ចិនកោះហៅមន្ត្រីទូតជប៉ុនមកបំភ្លឺជាបន្ទាន់ក្រោយពីនាយករដ្ឋមន្ត្រីជប៉ុនចង់បញ្ជូនកងទ័ពទៅតៃវ៉ាន់

0

ប្រទេសចិន ៖ តាមការចុះផ្សាយរបស់សារព័ត៌មានបរទេសនៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ ស្ថានការណ៍តានតឹងនៅអាស៊ីបូព៌ាបានកើតឡើងជាថ្មីម្តងទៀត នៅពេលរដ្ឋាភិបាលចិនកោះហៅមន្ត្រីស្ថានទូតជប៉ុនប្រចាំប្រទេសចិន មកបំភ្លឺជាបន្ទាន់កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ក្រោយពីនាយករដ្ឋមន្ត្រីថ្មីជប៉ុន លោកស្រី Sanae Takaichi និយាយមកកាន់រដ្ឋសភាថា ជប៉ុនអាចនឹងបញ្ជូនកងទ័ពទៅជួយតៃវ៉ាន់ ប្រសិនបើមានការវាយប្រ.ហារពីបរទេស ។ រដ្ឋាភិបាលក្រុងប៉េកាំងយល់ថា វាជាកំហុសដ៏ធ្ងន់ធ្ងរ និងស្នើឱ្យនាយករដ្ឋមន្ត្រីជប៉ុនដកពាក្យសម្តីរបស់ខ្លួន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgDpUs3iX-qmA0sh_auP92mxH9m5SRpFP-DS4KyNkz2WXSWNRPf3MXtGYfyG0uaBWVpOCh8I2ZG-6Ce65ecbkK8YZ9vBvGYBcP2RY_zk4-fGxd4cizrkVfMHsGIAgeLF_XL7l_dVMmBLWw0BV53dkjk1N_UqlshTIB9KeQ96NtveRLHPvH1g_6j3Tv8Fefb/s1280/photo_2025-11-14_11-26-58.jpg

អនុរដ្ឋមន្ត្រីក្រសួងការបរទេសចិន លោក Sun Weidong បានកោះហៅឯកអគ្គរដ្ឋទូតជប៉ុនប្រចាំប្រទេសចិន លោក Kenji Kanasugi មកជួប និងតវ៉ាជាផ្លូវការ ដោយចិនសំណូមពរឱ្យនាយករដ្ឋមន្ត្រីជប៉ុនកែពាក្យសម្តីមិនសមរម្យរបស់ខ្លួនជាបន្ទាន់ ។ រីឯអ្នកនាំពាក្យក្រសួងការបរទេសចិន លោក Lin Jian និយាយថា ចិនមិនយល់ព្រមដាច់ខាត ប្រសិនបើជប៉ុនមិនកែប្រែពាក្យសម្តីវិញទេ ជប៉ុននឹងទទួលលទ្ធផលនាពេលក្រោយ ពីព្រោះតៃវ៉ាន់ជាទឹកដីរបស់ចិន ចិននឹងប្រើប្រាស់កម្លាំងកងទ័ពដើម្បីបង្រួបបង្រួមកោះតៃវ៉ាន់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiLhfQdldFGLbxwuov6UjhHb3bksBMJDveHjq9QBlDBMngVMl4CeHmLlTg4BTC0BXsZUlCaiP5iKAaGo-V31slVJS1-T9Q7SDNPCJOO7DECpbmB18K47D4P3pplFFUJie6xLmC-3CsqiPE0CRwoeqk7-NpafnhqxNwk0UkpT9GkXHiBisLWluG5GZNXLVQW/s830/photo_2025-11-14_11-26-58%20(2).jpg

កាលពីថ្ងៃទី១៣ ខែវិចិ្ឆកា នាយករដ្ឋមន្ត្រីថ្មីជប៉ុន លោកស្រី Sanae Takaichi បាននិយាយមកកាន់រដ្ឋសភាជប៉ុនថា បើមានហេតុការណ៍បន្ទាន់នៅតៃវ៉ាន់កាន់តែតានតឹងរហូតឈានដល់ប្រើប្រាស់នាវាចម្បាំង ឬកម្លាំងកងទ័ពដែលគំរាមកំហែងប្រទេសជប៉ុន ជប៉ុននឹងប្រើប្រាស់សិទ្ធិការពារខ្លួន និងអាចបញ្ជូនកម្លាំងកងទ័ពទៅជួយតៃវ៉ាន់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjChbLbzkYXUdPNVyUml4lq53ztYyvEXKPtJiCypn9uGxerMtp-0X_3rYsBeuVxtE3arL7CNKmAGeYnv52pVKOOM3VkEUnIuZTBTfm77pJdTIFKIC9_ZsER73oz5SjOyKwbRsKLvkkkR9YTDP9h07i4Q9WAGLul792q_VzDEmVSc1DxmwmLmkrjg7C2P-8J/s1024/image_2025-11-14_13-10-02.png

បន្ទាប់ពីរងការរិះគន់ខ្លាំងពីអ្នកលេងបណ្តាញសង្គមចិន នាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Sanae Takaichi ក៏បកស្រាយថា នេះគ្រាន់តែជាការឧបមាប៉ុណ្ណោះ លោកស្រីនឹងមិននិយាយបែបនេះជាមួយរដ្ឋសភាជប៉ុនទៀតទេ ។ ទោះយ៉ាងណា លោកស្រីមិនដកពាក្យសម្តីរបស់ខ្លួនឡើយ ពីព្រោះវាស្របនឹងគោលជំហរសន្តិសុខរបស់រដ្ឋាភិបាលជប៉ុន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi21dhl_EApuUsvz99F2ukdQyJI_u5YiIiV5YQtOwdGveqmZCYH8K0dpA9HVv6ndMh16JkU0uVgnJ1YgzEJByj079cFFykGJd9uoulM6hAN4S7XmY1Fr9D0Dns_RRo2vQpKrcjI5EwxFmBChhT-svOEBJGTQO2S3EwpemQz_SskDebcvnnkO1DoO2-h3JBA/s900/image_2025-11-14_13-10-02%20(2).png

អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Lin Jian បានព្រមានកាលពីថ្ងៃទី១៣ ខែវិច្ឆិកា ថា បើជប៉ុនបញ្ជូនកងទ័ពមកចូលរួមក្នុងជម្លោះតៃវ៉ាន់ ចិននឹងចាត់ទុកជាអំពើឈ្លានពាន និងបង្កើនជម្លោះការទូតដោយសារពាក្យសម្តីរបស់នាយករដ្ឋមន្ត្រីជប៉ុន ។ ចិននឹងការពាអធិបតេយ្យរបស់ខ្លួននៅក្រោមច្បាប់អន្តរជាតិ ដោយប្រឆាំងដាច់ខាតចំពោះពាក្យសម្តីនេះ បញ្ហាតៃវ៉ាន់គឺជាកិច្ចការផ្ទៃក្នុងរបស់ចិន ជប៉ុនមិនគួរលេងជាមួយភ្លើងទេ ពីព្រោះវាធ្វើឱ្យទំនាក់ទំនងរវាងចិន-ជប៉ុនដែលកំពុងតានតឹងកាន់តែធ្លាក់ចុះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgNGs-B7bscXDvGvTqr41z4_tmouqQ9ocucmXXgylv2UYjolfUOHLDz8e2FkVLeCsooV_PWDqC22qPUQULYlUEgWp2kbGjt7iBhdsdLKnFpM1XuqwstOTFXtFTnnnqEQ_uc4UU3j_YIuYEP7RSLOxmtW-XF6em4iHvs1XEnTS1hG1Ku664dok7IlvuEZh5G/s770/image_2025-11-14_13-10-02%20(3).png

គួរបញ្ជាក់ថា ការរិះគន់នាយករដ្ឋមន្ត្រីជប៉ុនក្នុងបណ្តាញសង្គមចិនបានផ្ទុះខ្លាំងឡើង ក្រោយពីមន្ត្រីកុងស៊ុលចិនប្រចាំទីក្រុងអូសាកា បង្ហោះសារក្នុងបណ្តាញសង្គម X ថា ចិននឹងចាត់វិធានការដោយមិនស្ទាក់ស្ទើរ ។ បើទោះជាការបង្ហោះនេះមិនបញ្ចេញឈ្មោះសំដៅលើអ្នកណាម្នាក់ ប៉ុន្តែមន្ត្រីកុងស៊ុលចិនបានដកស្រង់ពាក្យសម្តីរបស់លោកស្រី Sanae Takaichi និងលុបសារវិញនាពេលបន្ទាប់ ៕

អនុប្រធានគណបក្សប្រជាជនបន្ទោសនាយករដ្ឋមន្ត្រីថៃបញ្ចប់កិច្ចព្រមព្រៀងសន្តិភាពដើម្បីប្រយោជន៍ផ្ទាល់ខ្លួនបន្តតំណែងនាយករដ្ឋមន្ត្រី

0

ប្រទេសថៃ ៖ លោក Rangsiman Rome អនុប្រធានគណបក្សប្រជាជន និងជាសមាជិកសភាបានបន្ទោសនាយករដ្ឋមន្ត្រីថៃនៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ ដែលបញ្ចប់កិច្ចព្រមព្រៀងសន្តិភាពជាមួយកម្ពុជាជាឯកតោភាគី គឺគ្រាន់តែដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួនបន្តតំណែងជានាយករដ្ឋមន្ត្រីយូរអង្វែង ។ លោកសួរថា តើរដ្ឋាភិបាលថៃបញ្ចប់កិច្ចព្រមព្រៀងសន្តិភាពដើម្បីផលប្រយោជន៍ជាតិ ឬផលប្រយោជន៍ខ្លួនឯងឱ្យពលរដ្ឋបោះឆ្នោតគាំទ្រធ្វើជានាយករដ្ឋមន្ត្រីបន្តទៀត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjmJZRvXe18IPVmfFZODVD2n9Lc5dx0Sex5elxkXtHh4KOJwoc0GyUfPh7APeLDbAKAFy_Wx-gh9sds_zkRICbwydb3fMx4ABD9R2WexsgNDljXcNz_v7cypNA0OEQU80VXJeR8EiOQYj3zrRRDTE90vFlQZfRboNjazJblfBCUA17NFojLPAHXyz2bc-iV/s2048/544758024_1330194551796934_3633198932227769481_n.jpg

នាព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា លោក Rangsiman Rome អនុប្រធានគណបក្សប្រជាជន បានផ្តល់សម្ភាសន៍ជាមួយសារព័ត៌មានអំពីគោលជំហររបស់នាយករដ្ឋមន្ត្រីថៃ លោក Anutin Charnvirakul ចំពោះស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ ក្រោយពីថៃចោទប្រកាន់កម្ពុជាបំពានកិច្ចព្រមព្រៀងសន្តិភាពដោយបង្កប់មីនថ្មីធ្វើឱ្យកងទ័ពថៃដាច់ជើងនៅព្រំដែនខេត្តស៊ីសាកេត ថាមានអារម្មណ៍សោកស្តាយចំពោះហេតុការណ៍ផ្ទុះមីន និងខកចិត្តដែលរដ្ឋាភិបាលថៃមិនបានគិតពីសុវត្ថិភាពនៅតំបន់ព្រំដែន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhpkf7kDFAlB8E8Co2X4bJ-Zb3zxWg9hy71bjLA6twPR7V4JPy0AsrvVTwjVY956Nu1lAUi7hU_JgQImzbt4LiQDIaRri6yEkul3_QUT28Q2vSreeSJvMFmUxUHkBVSBuni_Noz3lfWzG9ytfsNTuPlvWZpemtaLaM2cDcFKeYr37XCz9s-ZFV053aKMcwl/s2048/536285042_1318049639678092_8353064625011264762_n.jpg

ប្រទេសកម្ពុជា និងថៃបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពនៅទីក្រុងកីឡាឡាំពួរ ប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ក្រោមវត្តមានប្រធានាធិបតីអាមេរិក លោក Donald Trump និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim ជាសាក្សី ប៉ុន្តែពេលនេះ រដ្ឋាភិបាលថៃបែរជាបញ្ចប់កិច្ចព្រមព្រៀងសន្តិភាពភ្លាមៗ ។ ការធ្វើបែបនេះ គឺពុំបានពិចារណាពីផែនការថ្ងៃអនាគត និងសន្តិភាពក្នុងតំបន់ឡើយ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi25AvX9ooiPdUpLr2irS81hjScVcmMfhOmKj-gLzCplWPT1H7XxrFUCuBxoO-JD3ht6mZjrm4yg9ZjNNbfCsgZdOmgsYoDR9wEcAl5ObQ-0WxkcpyGGRKuxQ6Ta07PNcCrBzn-Ih4fmmQ3eKiAXEuisgpkMLhCx-syMmWLWWMpfGr17Fbl3HuGQBbYkyMq/s1024/image_2025-11-14_09-09-30.png

ការបញ្ចប់កិច្ចព្រមព្រៀងសន្តិភាពធ្វើឱ្យប្រទេសនានាថ្កោលទោសថៃ ដែលនេះជាការគិតមិនគ្រប់ជ្រុងជ្រោយ និងគ្មានផលប្រយោជន៍សម្រាប់ជាតិ ។ លោក Rangsiman បានសួរទៅរដ្ឋាភិបាលថៃ តើការបញ្ចប់កិច្ចព្រមព្រៀងសន្តិភាពដើម្បីផលប្រយោជន៍ជាតិ ឬផលប្រយោជន៍ខ្លួនឯងកាន់តំណែងនាយករដ្ឋមន្ត្រីបន្តនាថ្ងៃអនាគត? នាយករដ្ឋមន្ត្រីថៃមិនចាប់អារម្មណ៍នឹងថៃមានសត្រូវបន្ថែមទេ ខណៈបច្ចុប្បន្ន កំពុងមានសង្គ្រាមកូនកាត់ គឺសង្គ្រាមព័ត៌មាន និងការប្រើប្រាស់អាវុធ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgFCoQNXeSSBI05e55f7nWO2LU9Eo_4PoO7dVUnyVnmW4ANa1SFRMFrOMRFV75H9lUm3jyOFbpw1XWWj-_YSf14fAf0ziXwlxNKTgR2vzhm4v_aiCt3NuUmH0qFIK0jsw1ivWGXy-rLSDvNsXZXXitvhX7NnKDiiO5ObW-IWYvp1gw5VCnlLedEFC03Fpl9/s2048/538964485_1323496882466701_7181844099013082408_n.jpg

ទោះយ៉ាងណា សមាជិកសភាថៃរូបនេះគាំទ្ររដ្ឋាភិបាលរបស់ខ្លួនដែលបង្កើនវិធានការកងទ័ពយ៉ាងតឹងរ៉ឹងនៅតំបន់ព្រំដែនកម្ពុជា-ថៃ និងស្នើឱ្យប្រើប្រាស់បច្ចេកវិទ្យាដើម្បីឱ្យថៃអាចប្រមូលភស្តុតាងបង្ហាញពិភពលោក ។ ក្រៅពីនេះ ក៏បានសំណូមពរឱ្យរដ្ឋាភិបាលថៃអូសទាញប្រទេសនានាដាក់សម្ពាធ និងថ្កោលទោសកម្ពុជាពីការបង្កប់មីនថ្មីនៅព្រំដែនធ្វើឱ្យកងទ័ពថៃរងរបួស ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjUrOPXecVVDaMrzonAacEkT_jvjKLkYyY3SoM8GzjVRXqhnQzGiF2zTzJOEoS4mfbwrsOGv3DdbBpVUOgNEcUL5NHiNIIspSJ7-1YBbG-cS8NTofN4Mn9fIz7TyKmDaDAAlqiewGrC3vynkrm-m6GdkH9iLEs0tlGGsauupjt1LetQu0dLPKda2GDIw1Y6/s1200/image_2025-11-14_09-09-29.png

គួរបញ្ជាក់ថា ថៃបានចោទប្រកាន់កម្ពុជាបង្កប់មីនក្នុងទឹកដីថៃ និងយកបញ្ហាមីនធ្វើជាលេសបង្កសង្គ្រាមឈ្លានពានកម្ពុជាកាលពីខែកក្កដា បើទោះកម្ពុជាបញ្ជាក់ថា ជាមីនចាស់បន្សល់ទុកពីសង្គ្រាមស៊ីវិលក្តី ។ តាំងពីក្លាយជារដ្ឋភាគីនៃអនុសញ្ញាអូតាវ៉ា កម្ពុជាប្រកាន់ខ្ជាប់នូវគោលការណ៍ និងកាតព្វកិច្ចរបស់ខ្លួននៅក្រោមច្បាប់អន្តរជាតិ ដោយមិនដែលដាក់មីនថ្មីគំរាមកំហែងសន្តិសុខ និងសុវត្ថិភាពរបស់មនុស្សជាតិឡើយ ៕

ស្ថានទូតចិនប្រចាំប្រទេសថៃ បង្ហាញគោលជំហរជួយកាត់បន្ថយស្ថានការណ៍តានតឹងរវាងកម្ពុជា-ថៃ

0

ប្រទេសថៃ ៖ ស្ថានការណ៍នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃតានតឹងឡើងវិញក្រោយពីថៃចោទប្រកាន់កម្ពុជាបង្កប់មីនថ្មីនៅព្រំដែនធ្វើឱ្យកងទ័ពខ្លួនរងរបួស ហើយនាយករដ្ឋមន្ត្រីថៃក៏បញ្ចប់កិច្ចព្រមព្រៀងសន្តិភាពជាមួយកម្ពុជាជាឯកតោភាគី ។ ថ្មីៗនេះ កងទ័ពថៃបានបា.ញ់យ៉ាងសាហា.វឃោ.រឃៅ និងអមនុស្សធម៌មកលើពលរដ្ឋខ្មែរស្លូតត្រង់នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ បណ្តាលឱ្យពលរដ្ឋខ្មែររងរបួសជាច្រើននាក់ និងបាត់ប.ង់ជីវិតម្នាក់ ។ ការបង្កអំពើហិង្សារបស់ថៃធ្វើឱ្យស្ថានទូតចិនប្រចាំប្រទេសថៃបារម្ភ និងបង្ហោះសារក្នុងហ្វេសប៊ុកកាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ ថា ត្រៀមខ្លួនជួយកាត់បន្ថយស្ថានការណ៍ព្រំដែនតានតឹងរវាងកម្ពុជា-ថៃ ។

ស្ថានទូតចិននៅទីក្រុងបាងកក បានបង្ហាញគោលជំហរជួយកាត់បន្ថយស្ថានការណ៍តានតឹងរវាងកម្ពុជា-ថៃ ហើយស្ថានទូតចិនសង្ឃឹមប្រទេសទាំងពីរងាកមកចរចាគ្នាស្វែងរកសន្តិភាពឡើងវិញក្នុងលក្ខណៈមិត្តភាព ដោយប្រើប្រាស់យន្តការទ្វេភាគីដែលមានស្រាប់ដើម្បីស្វែងរកដំណោះស្រាយព្រំដែន ។ ការបង្ហោះសាររបស់ស្ថានទូតចិននេះ ក្រោយពីស្ថានការណ៍ព្រំដែនកម្ពុជា-ថៃឡើងកំដៅដោយសារថៃចោទប្រកាន់កម្ពុជាបង្កប់មីនថ្មីនៅព្រំដែនធ្វើឱ្យកងទ័ពខ្លួនរងរបួស នាយករដ្ឋមន្ត្រីថៃក៏បញ្ចប់កិច្ចព្រមព្រៀងសន្តិភាពភ្លាមៗ និងមានការបាញ់ប្រហារពលរដ្ឋខ្មែរនៅភូមិព្រៃចាន់ បណ្តាលឱ្យរងរបួស និងបាត់បង់ជីវិត ។

តាមការលើកឡើងរបស់អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Lin Jian ក្នុងឋានៈជាមិត្ត និងជាប្រទេសជិតខាងរបស់កម្ពុជា-ថៃ ចិនសង្ឃឹមយ៉ាងមុតមាំថា កម្ពុជា-ថៃនឹងអត់ធ្មត់ដើម្បីស្វែងរកសន្តិភាពរវាងប្រទេសទាំងពីរ និងប្រកាន់ខ្ជាប់នូវការចរចាក្នុងលក្ខណៈមិត្តភាព ។ ប្រទេសទាំងពីរគួរតែប្រើប្រាស់យន្តការទ្វេភាគីដែលមានស្រាប់ឱ្យក្លាយជាប្រយោជន៍ដើម្បីស្វែងរកដំណោះស្រាយបញ្ហាព្រំដែនឱ្យឆាប់រហ័ស ព្រមទាំងការពារមិនឱ្យមានស្ថានការណ៍តានតឹងកើតឡើង ហើយចិននឹងជំរុញសន្តិភាពកម្ពុជា-ថៃតាមរយៈវិធីរបស់ចិនបន្តទៀត ។

ក្រៅពីចិន ម៉ាឡេស៊ីក៏បានជំរុញឱ្យកម្ពុជា-ថៃចរចារកដំណោះស្រាយព្រំដែនដោយសន្តិវិធី និងជួយសម្របសម្រួលឱ្យប្រទេសទាំងពីរឈានទៅរកសន្តិភាពបន្តទៀត ស្របតាមស្មារតីនៃកិច្ចព្រមព្រៀងសន្តិភាពដែលចុះហត្ថលេខានៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ក្រោមវត្តមានប្រធានាធិបតីអាមេរិក លោក Donald Trump និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim ។ពេលនេះ ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) រកឃើញថា គ្រាប់មីនដែលកងទ័ពថៃដើរជាន់ផ្ទុះកាលពីថ្ងៃទី១០ ខែវិច្ឆិកា មិនមែនជាគ្រាប់មីនថ្មីទេ ដែលផ្ទុយពីការចោទប្រកាន់របស់ថៃទាំងស្រុងថា កម្ពុជាទើបបង្កប់ថ្មី ។

ដូចគ្នានេះ អាមេរិកបានជំរុញឱ្យកម្ពុជា-ថៃគោរពកិច្ចព្រមព្រៀងសន្តិភាព គោរពបទឈប់បាញ់ និងកាត់បន្ថយស្ថានការណ៍តានតឹងនៅតាមបណ្តោយព្រំដែន ។ កាលពីថ្ងៃទី១១ ខែវិច្ឆិកា មន្ត្រីជាន់ខ្ពស់អាមេរិកម្នាក់និយាយថា លោកប្រធានាធិបតី Donald Trump ប្តេជ្ញាចិត្តបញ្ចប់ជម្លោះរវាងកម្ពុជា-ថៃ ហើយអាមេរិករំពឹងរដ្ឋាភិបាលកម្ពុជា-ថៃគោរពយ៉ាងពេញលេញនូវការអនុវត្តកិច្ចព្រមព្រៀងសន្តិភាពដែលបានចុះហត្ថលេខារួមគ្នានាពេលថ្មីៗនេះ ។ អាមេរិកនៅតែរក្សាគោលជំហររឹងមាំចង់ឃើញប្រទេសជិតខាងទាំងពីរទទួលបានសន្តិភាពយូរអង្វែង អាមេរិកបានប្រមូលព័ត៌មានបន្ថែមពីហេតុការណ៍កងទ័ពថៃជាន់មីននៅព្រំដែនដើម្បីជំរុញឱ្យកម្ពុជា-ថៃបន្តរក្សាស្ថិរភាព ។

ថៃត្រូវតែបញ្ឈប់ការចោទប្រកាន់កម្ពុជារឿងគ្រាប់មីនម្តងហើយម្តងទៀត ពីព្រោះពេលនេះ ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) បានរកឃើញការពិតហើយ គឺមិនមែនជាគ្រាប់មីនថ្មីទេ វាជាគ្រាប់មីនចាស់ដែលកងទ័ពថៃល្មើសចូលដែនអធិបតេយ្យកម្ពុជា ។ ពិភពលោកដឹងការពិតហើយថា ថៃប្រឌិតរឿងមីនទម្លាក់កំហុសលើកម្ពុជាដើម្បីយកលេសបញ្ចប់កិច្ចព្រមព្រៀងសន្តិភាពនៅទីក្រុងកូឡាឡាំពួរ ៕

តារាម៉ូដែល ធីតា ទម្លាយរឿងនៅពីក្រោយការស្លៀកឈុតស្បៃខ្មែរអំឡុងពេលប្រកួត Face of Asia 2025

0

កញ្ញា សារុន វីរ:ធីតា ហៅ Feng yuu បានធ្វើឱ្យទស្សនិកជនមានការចាប់អារម្មណ៍នៅពេលនាងបានទម្លាយប្រាប់ទស្សនិកជនមានគេឈរសម្លក់នាងនៅក្នុងកំឡុងពេលប្រកួត Face of Asia 2025 ដែលប្រព្រឹត្តទៅនៅប្រទេសកូរ៉េខាងត្បូងកាលពីកន្លងមកនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjvupjQwPaXCfYjfRcsL5E63LRAzKWzCHAK8pJiuHdtvN3QFIYHD9oovc5BsBZhIZIsAcCtx0jgf5CPmh4g7nu12l2vxteNuE4C7ijtDO8K4rFrGMcIby-hrT8F4hyphenhyphen5iRQk9ktxQj3xl8fKEf599yRtMOsN9yFxa75B5TakC5nhZV33U2JlaT66y1W31NTF/s2048/image_2025-11-13_15-35-30.png

Top 10 face of Asia 2025 បានរៀបរាប់នៅក្នុងវីដេអូថា «នៅពេលនាងស្លៀកឈុតប្រពៃណីក្នុងពេលប្រកួតគឺ នាងបានជួបរឿងមួយធ្វើឱ្យអារម្មណ៍អត់ល្អ គឺមានគេឈរសម្លក់នាងពេលស្លៀកឈុតប្រពៃណីខ្មែរ។ ធីតា បានបន្តទៀតថា «មានមនុស្សប៉ុន្មាននាក់គឺឈរសម្លក់នាងតែម្តងធ្វើឱ្យនាងកើតជាចម្ងល់ថានាងធ្វើអ្វីខុសឬយ៉ាងណា»។ ទោះជាយ៉ាងនេះក្តី Feng yuu ថាពេលនាងដឹងគឺលែងឆ្ងល់ទៀតហើយគឺនាងដើរទៅជិតឈរស្តាប់ពួកគេនិយាយទើបនាងលែងប្រកាន់។ Face of Cambodia 2025 បាននិយាយទៀតថានាងមានរឿងជាច្រើនទៀតប៉ុន្តែមិនមែនមានរឿងជាមួយក្រុមការងារឬបេក្ខភាពដទៃទៀតនោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhlszFLz4mAUT_PBD_7HUvAOSsqrsAuc-JvDM2deW0YRLZfdeOQBb0dUugx1dncdn6mADaTAmkCqHMce-Gd-IBpkpV19iYbpXu8xaP0u15aAn3GotdhBw2-hST6pcGPQXXxLXu4_Ii-v9zDVDuuA5Kx4jSYiMd3539OayedmPUBgjOFgbFZidx0KGEftmAn/s2048/image_2025-11-13_15-35-31.png

ទោះបីជាតារាម៉ូដែលនេះមិនបានបញ្ជាក់ចំៗក្តីប៉ុន្តែអ្នកទស្សនាជាច្រើនជឿថាអ្នកដែលឈរសម្លក់ ធីតា ពេលបង្ហាញឈុតស្បៃខ្មែរនោះគឺទំនងជាជនជាតិថៃ ខណៈប្រទេសនេះក៏បានចូលរួមប្រកួតផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEisru-uZbZl3WBMRo4_5tx6iwPYxBwxxWilASAzpLBUNR0Wgjn0PSo8Ma2tqoJnwGfbP4fcPOiY51LtgdGKyNLjBoGJRqs8mQlTX3NgPcwqBhPQ-FNKSg4RwlJFB2hh3eODTLom0hQg2NgbtNDr_5T5LlPmNK0wKio6RsaLhW2XLb36_NpaYbneovHP3H6x/s2048/image_2025-11-13_15-35-32.png

គួរបញ្ជាក់ផងដែរថា កាលពីចុងខែតុលា សារុន វីរ:ធីតា បានតំណាងកម្ពុជាចូលរួមប្រកួតក្នុងកម្មវិធី face of Asia 2025 ដោយបានឈានដល់ TOP នៃការប្រកួតនេះដែលមាន១៦ប្រទេសចូលរួម និង បេក្ខភាពប្រកួតប្រជែង ៥៩នាក់។ តារាម៉ូដែលអាយុ១៧ឆ្នាំនិងមានកម្ពស់១.៧៧រូបនេះបានបំបែកកំត្រាកម្ពុជាចូល Top 10 លើកដំបូងក្នុងកម្មវិធីដែលបានប្រព្រឹត្តទៅនៅកូរ៉េខាងត្បូង៕

ម្នាក់ម្តង! ទ្រី សក្កដា ពន្លះ ម៉ៃ សុគន្ធ ថាប្រទេសកំពុងជួបទុ.ក្ខបែរសើចសប្បាយប្រម៉ូតល្បែ.ង

0

ដូចមហាជនមួយចំនួនធំជ្រាបមកហើយថា ម៉ៃ សុគន្ធ តែងតែដេញដោលមិនដាច់អំពីមូលនិធិរបស់ ប៉ីប៉ី ឌី ដោយចង់ឱ្យបង្ហាញពីរបាយការណ៍ការចំណាយ ខណៈគេបានឃើញ ទ្រី សក្កដា ចេញមកតបតនឹង ម៉ៃ សុគន្ធ ដូចគ្នា។ ស្របពេលស្ថានការណ៍ថ្មីៗនេះ ទ្រី សក្កដា ក៏បានវាយបកទៅកាន់ ម៉ៃ សុគន្ធ ទាំងរឿងឱ្យចេញមុខធ្វើមូលធិនិម្តង រួមទាំងការផ្សព្វផ្សាយល្បែងក្នុងពេលប្រទេសកំពុងមានទុក្ខលំបាក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiX9oOkw-uw_cg8yIJmM0oX83bTUCIfG1GCmgYw4Ds_Z-2CY_ki4Se8RIY4MGZfyjhPuluLItMkPOsoqxMYgFtymuHZd8RmoTWIVk2o1XGNWLmxMYZtyzTg0PKLCEWytbw3_6GiTSVwKaGZrWKFDMHXaI4ONKgGDzqzAWEXHfvFF6bhaftp_MRueXyFLtpa/s1842/image_2025-09-09_10-20-45.png
នៅថ្ងៃទី១៣ ខែវិច្ឆិកា ទ្រី សក្កដា ដែលជាសិល្បករតែងនិពន្ធមួយរូបនិងជាមិត្តសម្លាញ់របស់ ប៉ីប៉ី ឌី បានចេញមុខមកពន្លះ ម៉ៃ សុគន្ធ ចាស់ដៃ។ ក្នុងការបង្ហោះសារដំបូង ទ្រី សក្កដា បាននិយាយថា «ដល់ពេលត្រូវ សុគន្ធ ច្រមុះតោ ធា និងពូចក់ រួមទាំងពួកតែស្ករចេញមុខរកជំនួយជូនបងប្អូននៅព្រំដែនហើយ ផ្អាកលេងល្បែងសិន អាយុកញ្ចាស់ក្បាលអញ្ចឹង ត្រូវចេញមុខមកជួយជាតិ»។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjrz2M9r-4qkULozvegBcxCp5P1k3vulkyfVEkzr2nv_18wXC5XC8ZCw3a7ljF3j0AcjFP9QpO-GltFbfD9xk3V5GoPZSU_CopgecTSha14_FKRpGvRruAQXVF3QuTi1afmQQugmAgaE9aIRQUsxbiU7TiqFllo_051JZ2G8Z9t36_uvJmPZjkIv65C2D1P/s2048/image_2025-09-17_09-30-10.png

បន្ទាប់មក សក្កដា បានបង្ហាញរូបភាព Screenshot ការបង្ហោះរបស់ ម៉ៃ សុគន្ធ និងអ្នកលេងបណ្តាញសង្គមផ្សេងទៀតដែលឆ្ងល់នឹងលុយមូលធិនិដោយបន្ថែមពាក្យសម្តីថា «សុំផ្ញើជូនច្រមុះតោអត់រន្ធ រួមទាំងពួកឆ្ងល់ទាំងឡាយ! របាយការណ៍នេះ ពួកយើងនឹងមិនបញ្ចេញដល់ថ្ងៃពួកឯងលាចាកលោកទៅ ទុកឱ្យឆ្ងល់ដល់ដង្ហើមចង្រឹត»។ ទ្រី សក្កដា បានបន្ថែមទៀតថាទោះយកមេធាវីមកប្តឹង ទោះជាប់គុក ក៏អត់និយាយដែរ ខណៈលោកបានជំរុញឱ្យ បុគ្គលដែលអះអាងថាមានខ្នងផ្កាយបី និងម៉ៃ សុគន្ធ បង្ហាញអត្តសញ្ញាណមេនសិនខ្នងផ្កាយ៣។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgViLx823DgjvhRsNcpqmcBc22gOP-oakuDPIwI61ExLMaKNjsXH07bIJR0tnAV4Lz5nSiJPgsCuID5VkqlvjqIZ54Z9Xg1I33193cSWb8OeqVc-QmuQDWxcOLEhSTsqGi1G4I7J5MwSgZ-s9tl1jfv8KYrjQF7lOizb-nKOb7MGpIzPrarH67T3jBNZyF_/s2048/image_2025-09-04_14-10-17.png

មិនឈប់ត្រឹមនេះនោះទេ ទ្រី សក្កដា ក៏បានពន្លះ ម៉ៃ សុគន្ធ អំពីការប្រម៉ូតល្បែងស៊ីសងផងដែរដោយនិយាយថា «ប្រទេសជាតិកំពុងរងទុក្ខ វាសើចក្អះក្អាយប្រម៉ូតល្បែង ថោកទាបណាស់ក្រុមអស់នេះ»៕

បែ.កការស្រេច! ក្រុមអ្នកសង្កេតការណ៍អាស៊ាន បញ្ជាក់ថាមីនដែលទាហានថៃបានជាន់គឺជា«មីនចាស់»

0

ចាំមើលថៃចោ.ទកម្ពុជាបានយ៉ាងម៉េចទៀត ព្រោះនៅពេលនេះក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) បានរកឃើញថា គ្រាប់មីនដែលទាហានថៃបានដើរជាន់ផ្ទុះកាលពីថ្ងៃទី១០ ខែវិច្ឆិកា កន្លងទៅមិនមែនជាមីនថ្មីនោះទេ។ ការណ៍នេះផ្ទុយពីការអះអាងរបស់ថៃទាំងស្រុង ដែលថាគ្រាប់មីននោះ គឺជាមីនថ្មីដែលកម្ពុជាទើបដាក់ដាំថ្មី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi3HvJAlqEPmJJWgkAp5_MgW449gOGPh3rKoY8QJIavz7v1Xz5TOL1smMaRwk8qeIXxqT-lRqQXJLSrg4kXRJZoBYv6nyy2mVsNu6h6hlSttv4Ciqk-IyyPxUk_-NIK_kynV2ZY9aVLLqMjRTPBoHqwHqmWKBz0DLnJdzLUDiGSyWXvMZ0L8Mp0ze2qyEhs/s1110/photo_2025-11-14_09-03-22%20(2).jpg

យោងតាមសារព័ត៌មាន Bernama របស់ម៉ាឡេសុី នាយប់ថ្ងៃព្រហស្បត្តិ៍ ទី១៣ ខែវិច្ឆិកា បានចុះផ្សាយអំពីប្រមុខការទូតម៉ាឡេស៊ី លោក Mohamad Hasan បានបញ្ជាក់បន្ទាប់ពីការសន្ទនាតាមទូរស័ព្ទជាមួយនាយករដ្ឋមន្រ្តីកម្ពុជា និង ថៃ ថា ប្រទេសម៉ាឡេស៊ីត្រៀមខ្លួនរួចជាស្រេចដើម្បីរៀបចំកិច្ចចរចារវាងថៃ និងកម្ពុជា ដើម្បីរក្សាបទឈប់បាញ់ដែលត្រូវបានចុះហត្ថលេខារវាងប្រទេសទាំងពីរ បន្ទាប់ពីមានការរង្គោះរង្គើឡើងវិញនៅតាមព្រំដែន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh6Kf0OOTzeXWrwOVlWEsgSk6BLgftC5iVbpxpDFZ2FDm4jX4XdQ5DkpmLICYxP7h9n8jYo6AWurKgwFkPP4PK5LTC9jcP0yWm3Q7QJd6uFK1sL7TC4MxJfTBSHWMN-Es7_EZvHemQssPl_vZHGZ4VdpTcGE2tpV9DzT520HbkS_4dQwwZYrC9w9gP5qs3X/s1280/photo_2025-11-14_09-03-22%20(3).jpg

យោងតាមលោក ម៉ូហាម៉ាដ ប្រទេសថៃបានផ្អាកកិច្ចព្រមព្រៀងឈប់បា.ញ់ដោយឯកតោភាគី បន្ទាប់ពីបុគ្គលិកកងទ័ពជាច្រើននាក់ដែលកំពុងល្បាតនៅតាមព្រំដែនបានរងរបួស បន្ទាប់ពីជាន់មីនដែលខ្លួនអះអាងថាត្រូវបានដាក់ដោយប្រទេសកម្ពុជា។ លោកបានគូសបញ្ជាក់បន្ថែមថា “ប៉ុន្តែទោះជាយ៉ាងណា ក្រុមអ្នកសង្កេតការណ៍អាស៊ាននៅប្រទេសថៃ និងកម្ពុជាបានរាយការណ៍ថា មីនដែលទាហានថៃបានជាន់នោះគឺមិនមែនជាមីនថ្មីទេ..”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjcjLjZXATdC96J5HKWYiHLsIq_q5CdzwVTQ9DUBenUHSEijgjA1d4mvHhUhQRwb4NBmeQKF9cOj5n8RJ0ycy2491sJJlCaey-lKLp_9q8cCn9KabAdGp_73DGaVdsv0Mzi26j3u1cirUAa8diLXUARgTbYuwmHc3XPYuQtjKhnyW-mUxLbymq4kxUJHz8L/s1280/photo_2025-11-14_09-03-22.jpg

ប្រមុខការទូតម៉ាឡេសុីរូបនេះបន្តទៀតថា ដ្បិតក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) មិនមានទីតាំងនៅតាមព្រំដែន ប៉ុន្តែពួកគេតែងតែសង្កេត និងរាយការណ៍អំពីការវិវត្តនានានៅក្នុងតំបន់នោះទៅកាន់ភាគីពាក់ព័ន្ធ។ ការលើកឡើងនេះលោកចង់បានន័យថា ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) គឺបានដឹងយ៉ាងច្បាស់អំពីស្ថានភាពនៅតាមព្រំដែនរវាងកម្ពុជា និង ថៃ ហើយរបាយការណ៍របស់ពួកគេ គឺជាសេចក្ដីរាយការណ៍ដែលគួរឲ្យទុកចិត្តបាន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg2R8s-AjmEp1GB__5YRjMMQeQL0-RgGEXCKJBplnkgtBNnCwru6UGeViBeylad8ilFyL4Imi_hGon5PRgGXwdLR968miZyCasF5PjkdTjIPFVgFslAg551FPFmAyATJpRTUjQFDMggQRgbiNP-fofnBtGyaFqEUzqvphzNdjWj8ihXLfn2TYJQooQ0U7b5/s1280/photo_2025-11-14_09-03-23.jpg
គួរបញ្ជាក់ថា បើតាមការប្រកាសរបស់ម៉ាឡេសុីអំពីលទ្ធផលស៊ើបអង្កេតរបស់ក្រុមអ្នកសង្កេតការណ៍ AOT ដូចខាងលើវាបញ្ជាក់បានយ៉ាងច្បាស់ថា អ្វីដែលថៃបានលើកឡើងកន្លងមកនេះគឺជារឿងប្រឌិត ដើម្បីចោ.ទប្រកាន់ ទម្លាក់កំហុស និងបង្ខូចកេរ្តិ៍ឈ្មោះកម្ពុជា និងដើម្បីប្រើប្រាស់ជាលេសក្នុងការបញ្ចប់សន្តិភាព បង្កឲ្យមានភាពតានតឹងមិនចេះចប់មិនចេះហើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEha_2Ao4ef3Mvi182IgrpcyC6XEjMamTWKcqJagRYuVupcHVX5on8D-bqfSdvyofQabzLmt0HzToQKLVNAWYGqZX6atuQzB1d5zZZFOWlbiBLaCjVk1FAWJZicFGgQd1ToZAZKttyLEeexNioEtJuJszadf0n1PPqj3xl5EoF-zt8TjvDIxPCSqM4AY5G97/s1280/photo_2025-11-14_09-04-28.jpg

បន្ថែមលើនេះ ប្រសិនបើក្នុងករណីថានោះគឺជាមីនចាស់នោះ វាមានន័យថាទីតាំងដែលទាហានថៃបានដើរល្បាតនាពេលនោះគឺស្ថិតនៅក្នុងដែនអធិបតេយ្យកម្ពុជាយ៉ាងពិតប្រាកដ។ ដូច្នេះរង់ចាំមើលថា ថៃនឹងធ្វើការបកស្រាយ ឬរកនឹកចោ.ទអ្វីបន្ថែមលើកម្ពុជាជាបន្តទៀត? ព្រោះខណៈពេលនេះទាំងម៉ាឡេសុី និងប្រទេសដទៃផ្សេងទៀតបានដឹងហើយថា ការអះអាងរបស់ថៃពាក់ព័ន្ធនឹងរឿងមីន គឺខុសពីការពិត៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiwH1vowFXBd5hdj_w-kqiB9MsXmAIrJ13QcJLb5ZGIc6vZOlGxbLqVrDWQTkCoOq6Rd9J0UrGNuCYPkOFnzTm390mXaIlyag-cN2Gr_nnBbNJ3mK0MRD6B0DuVLLLci4KdGRqQ-EcRByCeGUzMQKBImai_ItBZ8fWV31SCkV0gZWw1HcPVHR5TYHi_2dfF/s1280/photo_2025-11-14_09-04-29.jpg

នាយករដ្ឋមន្ត្រីម៉ាឡេស៊ីប្តេជ្ញាចិត្តជួយ និងរកដំណោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃដោយសន្តិវិធី

0

ប្រទេសម៉ាឡេស៊ី ៖ កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim បានពិភាក្សាតាមទូរស័ព្ទជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោក Anutin Charnvirakul នាយករដ្ឋមន្ត្រីថៃ អំពីការវិវត្តចុងក្រោយនៃកិច្ចខិតខំប្រឹងប្រែងដើម្បីសន្តិភាពក្រោយហេតុការណ៍ដែលបានកើតឡើងនៅតាមបណ្តោយព្រំដែនរបស់ប្រទេសទាំងពីរនាពេលថ្មីៗនេះ ។ នាយករដ្ឋមន្ត្រីកម្ពុជា-ថៃបានឆ្លើយតបជាវិជ្ជមានរកដំណោះស្រាយព្រំដែនដោយសន្តិវិធី និងស្របតាមកិច្ចព្រមព្រៀងសន្តិភាពដែលចុះហត្ថលេខានៅទីក្រុងកូឡាឡាំពួរ ក្រោមវត្តមានប្រធានាធិបតីអាមេរិក លោក Donald Trump និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhl8UDZur3zza2P4wgwfzYpMdLL7bP_gYLqP7jqEQaFG6TCwxg0AxL1lMJauyKMWNI7-L3JsBeZ6FKvRY5qSRosG_hsVYxzus7dUBr92YAeTvwdDWFPDR8tb61b-KEScK-bkwSAyineuKt7427ggo75I5g8xy0i-aUfCnLBBpXZ-dkYbb-bkcqIhduNhAiN/s1920/image_2025-11-14_09-09-28.png

នាយករដ្ឋមន្ត្រីម៉ាឡេស៊ីដែលបានជំរុញសន្តិភាពកម្ពុជា-ថៃរហូតមក បានបង្ហោះសារក្នុងហ្វេសប៊ុកកាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ ថា ៖ «ខ្ញុំទូរស័ព្ទទៅកាន់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោក Anutin Charnvirakul នាយករដ្ឋមន្ត្រីថៃ ដើម្បីពិភាក្សាពីរឿងសន្តិភាពរវាងកម្ពុជា-ថៃ ក្រោយកើតហេតុការណ៍ហិង្សានៅតំបន់ព្រំដែនប្រទេសទាំងពីរ ។ មេដឹកនាំ២រូបឆ្លើយតបជាវិជ្ជមាន និងប្តេជ្ញាចិត្តស្វែងរកដំណោះស្រាយព្រំដែនដោយសន្តិវិធីស្របតាមកិច្ចព្រមព្រៀងសន្តិភាពនៅទីក្រុងកូឡាឡាំពួរ» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi25AvX9ooiPdUpLr2irS81hjScVcmMfhOmKj-gLzCplWPT1H7XxrFUCuBxoO-JD3ht6mZjrm4yg9ZjNNbfCsgZdOmgsYoDR9wEcAl5ObQ-0WxkcpyGGRKuxQ6Ta07PNcCrBzn-Ih4fmmQ3eKiAXEuisgpkMLhCx-syMmWLWWMpfGr17Fbl3HuGQBbYkyMq/s1024/image_2025-11-14_09-09-30.png

លោក Anwar បន្តថា ៖ «ខ្ញុំបានបញ្ជាក់ពីគោលជំហររបស់ម៉ាឡេស៊ីដែលត្រូវការឱ្យកម្ពុជា-ថៃមានសន្តិភាព និងឈប់បាញ់ ស្របតាមកិច្ចព្រមព្រៀងសន្តិភាពដែលបានចុះហត្ថលេខានៅទីក្រុងកូឡាឡាំពួរ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ។ ខ្ញុំក៏បានបង្ហាញពីការត្រៀមខ្លួនរបស់ម៉ាឡេស៊ីក្នុងការបំពេញតួនាទីជាអ្នកសម្របសម្រួលឱ្យប្រទេសទាំងពីរឈានទៅរកសន្តិភាពបន្តទៀត ។ នាយករដ្ឋមន្ត្រីកម្ពុជា-ថៃបានអរគុណដល់គោលជំហររបស់ម៉ាឡេស៊ី ដែលបានបំពេញតួនាទីមិនត្រឹមតែជាប្រធានអាស៊ានប៉ុណ្ណោះទេ ប៉ុន្តែក្នុងឋានៈមិត្តភាព និងជាប្រទេសជិតខាងដែលចង់ឃើញសន្តិភាពក្នុងតំបន់អាស៊ាន» ។

នាយករដ្ឋមន្ត្រីម៉ាឡេស៊ីសំណូមពរឱ្យកម្ពុជា-ថៃបង្ហាញការប្តេជ្ញាចិត្ត និងភាពក្លាហានក្នុងការស្តារស្ថិរភាពនៅតាមបណ្តោយព្រំដែនឱ្យមានសន្តិភាពយូរអង្វែងក្នុងតំបន់អាស៊ាន និងដើម្បីសុវត្ថិភាពពលរដ្ឋប្រទេសទាំងពីរ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEicK1DY-9bDUIFrcc0CgclO46Zbalc1CAYH6sHHnBgjAGh46R6-YHJCiUUcckmKSVWijDzVmSTe-Mzjz7zhVKD8mVCJ2bCf_-B7vFY5o8uGQlXrWxWMuqDtoWZNpy2edtS_gQt92eXFdIXSCFX8F3wMALZX3ooppUYTXcqhsrun8kNhkhPKQqbkPZ48BxLO/s1280/photo_2025-11-14_08-39-36.jpg
គួរបញ្ជាក់ថា នាយករដ្ឋមន្ត្រីម៉ាឡេស៊ីក៏បានបង្ហាញពីការត្រៀមខ្លួនរបស់ប្រទេសលោក ក្នុងការបន្តដើរតួជាអ្នកសម្របសម្រួល ដើម្បីឆ្ពោះទៅរកសន្តិភាព ។ ជាការឆ្លើយតប មេដឹកនាំកម្ពុជា-ថៃបានសម្តែងនូវការកោតសរសើរចំពោះជំហររបស់ម៉ាឡេស៊ី និងការទទួលខុសត្រូវដែលម៉ាឡេស៊ីកំពុងទទួលបន្ទុក មិនត្រឹមតែក្នុងនាមជាប្រធានអាស៊ានប៉ុណ្ណោះទេ ប៉ុន្តែក៏ក្នុងនាមជាមិត្តភក្តិ និងជាប្រទេសជិតខាងដ៏ជិតស្និទ្ធ ដែលប្តេជ្ញាចិត្តចំពោះសន្តិភាពក្នុងតំបន់ ។

នាយករដ្ឋមន្ត្រីម៉ាឡេស៊ីបានពិភាក្សាតាមទូរស័ព្ទជាមួយមេដឹកនាំកម្ពុជា-ថៃជំរុញឱ្យប្រទេសទាំងពីរចរចារកសន្តិភាព និងត្រៀមខ្លួនសម្របសម្រួលរកដំណោះស្រាយព្រំដែននេះ ក្រោយពីថៃប្រឌិតរឿងកងទ័ពខ្លួនជាន់មីននៅព្រំដែនខេត្តស៊ីសាកេត ដោយចោទប្រកាន់កម្ពុជាបង្កប់មីនថ្មី រួចហើយថៃក៏ប្រកាសបញ្ចប់កិច្ចព្រមព្រៀងសន្តិភាពជាមួយកម្ពុជាជាឯកតោភាគី ។ បន្ទាប់មក នៅថ្ងៃទី១២ ខែវិច្ឆិកា កងទ័ពថៃបានបាញ់យ៉ាងសាហាវឃោរឃៅ និងអមនុស្សធម៌មកលើពលរដ្ឋខ្មែរស្លូតត្រង់នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ បណ្តាលឱ្យពលរដ្ឋខ្មែររងរបួសជាច្រើននាក់ និងបាត់បង់ជីវិតម្នាក់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjUrOPXecVVDaMrzonAacEkT_jvjKLkYyY3SoM8GzjVRXqhnQzGiF2zTzJOEoS4mfbwrsOGv3DdbBpVUOgNEcUL5NHiNIIspSJ7-1YBbG-cS8NTofN4Mn9fIz7TyKmDaDAAlqiewGrC3vynkrm-m6GdkH9iLEs0tlGGsauupjt1LetQu0dLPKda2GDIw1Y6/s1200/image_2025-11-14_09-09-29.png

កម្ពុជាអំពាវនាវឱ្យថៃបញ្ឈប់រាល់អរិភាពជាបន្ទាន់ ដែលគំរាមកំហែងដល់សន្តិភាព និងស្ថិរភាពនៅក្នុងតំបន់ ។ ទន្ទឹមនឹងនេះ កម្ពុជាអំពាវនាវឱ្យភាគីថៃងាកមកគោរពកិច្ចព្រមព្រៀងបទឈប់បាញ់ សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាព និងកាតព្វកិច្ចទាំងឡាយនៅក្រោមច្បាប់អន្តរជាតិឱ្យបានម៉ឺងម៉ាត់ ស្មោះត្រង់ និងដោយសុច្ឆន្ទៈពិតប្រាកដ ៕