Home Blog Page 1988

កូរ៉េខាងជើងបាញ់១០០គ្រាប់ភ្លាមៗ ក្រោយកូរ៉េខាងត្បូងបាញ់មីស៊ីល ឆ្លើយតបនឹងការបាញ់មីស៊ីល១០គ្រាប់ របស់ខ្លួន

0

សេអ៊ូល៖ នារសៀលថ្ងៃពុធនេះ យោធាកូរ៉េខាងត្បូង បានឱ្យដឹងថា កូរ៉េខាងជើងបានបាញ់កាំភ្លើងធំចំនួន១០០គ្រាប់ ធ្លាក់ចូលក្នុង​តំបន់ទ្រនាប់ក្បែរខ្សែបន្ទាត់ព្រំដែនទឹក រវាងប្រទេសទាំងពីរ ត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីទីក្រុងព្យុងយ៉ាងបានបាញ់តេស្ត មីស៉ីលចម្រុះប្រហែល១០គ្រាប់ ចេញទៅភាគខាងកើតនិងខាងលិចប្រទេសរបស់ខ្លួន ដោយក្នុងនោះ១គ្រាប់បានទៅធ្លាក់នៅក្បែរ​ដែនទឹករបស់កូរ៉េខាងត្បូងថែមទៀតផង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃពុធ ទី២ ខែវិច្ឆិកា ឆ្នាំ២០២២។

សេចក្តីថ្លែងការណ៍របស់យោធាកូរ៉េខាងត្បូង បាននិយាយថា កូរ៉េខាងជើងបានបាញ់កាំភ្លើងធំប្រហែល១០០គ្រាប់ ចេញពី​តំបន់កូសុង (Kosong) នៃខេត្តកាងវ៉ុន (Kangwon) ធ្លាក់ចូលទៅក្នុងតំបន់ទ្រនាប់ នៅភាគខាងជើងនៃខ្សែបន្ទាត់ NLL ដែលជាព្រំប្រទល់សមុទ្រក្រៅផ្លូវការ រវាងកូរ៉េខាងត្បូងនិងកូរ៉េខាងជើង។

កាលពីវេលាព្រឹកថ្ងៃពុធនេះ កូរ៉េខាងត្បូងបានបាញ់មីស៉ីល៣គ្រាប់ ចេញពីយន្តហោះចម្បាំង ហើយទៅធ្លាក់នៅចំណុចមួយ ក្បែរខ្សែបន្ទាត់ NLL ដើម្បីជាការឆ្លើយតបចំពោះ ការបាញ់សាកល្បងមីស៉ីលចម្រុះប្រភេទសរុប១០គ្រាប់ របស់កូរ៉េខាងជើង នៅប៉ុន្មានម៉ោងមុននោះ។ ក្នុងការបាញ់តេស្តមីស៉ីលរបស់ទីក្រុងព្យុងយ៉ាង ទីក្រុងសេអ៊ូលទទួលស្គាល់ថា មានមីស៉ីល១គ្រាប់ បានធ្លាក់នៅក្បែរដែនទឹកកូរ៉េខាងត្បូង ជាលើកដំបូង។

គួរបញ្ជាក់ថា ការធ្វើតេស្ដមីស៊ីលរបស់កូរ៉េខាងជើង កើតមានឡើង បន្ទាប់ពីទីក្រុងព្យុងយ៉ាង កាលពីថ្ងៃអង្គារសប្ដាហ៍នេះ បានស្នើឱ្យសហរដ្ឋអាមេរិកនិងកូរ៉េខាងត្បូង បញ្ឈប់ការធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំ ដោយចាត់ទុកថា នេះជាទង្វើបង្កហេតុដែលនឹងជំរុញឱ្យមាន ការចាត់វិធានការឆ្លើយតបពីសំណាក់ទីក្រុងព្យុងយ៉ាង។ សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង បាននិងកំពុងធ្វើសមយុទ្ធទ័ពអាកាសរួមគ្នា ដោយមានការចូលរួមពីយន្ដហោះចម្បាំងសរុបជាង ២៤០គ្រឿង ដែល នឹងបិទបញ្ចប់នៅថ្ងៃសុក្រសប្ដាហ៍នេះ ចំពោះមុខការព្រួយបារម្ភថាកូរ៉េខាងជើង អាចនឹងធ្វើតេស្ដអាវុធនុយក្លេអ៊ែរឡើងវិញឆាប់ៗនេះ ៕

តម្លៃ និងឯកសារ ដែលចាំបាច់ត្រូវយកទៅ ពេលធ្វើលិខិតឆ្លងដែន

0

លិខិតឆ្លងដែនធម្មតានៃព្រះរាជាណាចក្រកម្ពុជា គឺជាឯកសារបញ្ជាក់ថាជនដែលកាន់លិខិតឆ្លងដែននោះ ជាពលរដ្ឋខ្មែរ ដែលមានសិទ្ធិសុំទិដ្ឋាការឆ្លងដែនបាន។

ដោយឡែកសម្រាប់ការធ្វើលិខិតឆ្លងដែននេះ លោកអ្នកត្រូវមានឯកសារ៖

  • សម្រាប់ពលរដ្ឋដែលមានអាយុ១៥ឆ្នាំឡើង ត្រូវមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរច្បាប់ដើម ឬសេចក្តីចម្លងសំបុត្រកំណើត ឬសេចក្តីចម្លងសំបុត្របញ្ជាក់កំណើត រួមជាមួយសៀវភៅស្នាក់នៅ ឬសៀវភៅគ្រួសារ (ច្បាប់ដើម) ឬឯកសារផ្សេងទៀតដែលបញ្ជាក់អំពីអត្តសញ្ញាណសញ្ជាតិខ្មែរ ចេញដោយអាជ្ញាធរមានសមត្ថកិច្ច។
  • សម្រាប់កុមារដែលមានអាយុក្រោម ១៥ឆ្នាំ ត្រូវមានសំណើសុំ ឬការអនុញ្ញាតជាលាយលក្ខអក្សរពីឪពុកម្តាយ ឬអាណាព្យាបាល ដោយមានភ្ជាប់មកជាមួយនូវឯកសារសម្គាល់គ្រួសារ និងសេចក្តីចម្លងសំបុត្រកំណើត។

ដោយឡែកសម្រាប់តម្លៃវិញ៖

សម្រាប់មនុស្សចាស់  មានសុពលភាព ១០ឆ្នាំ

  • សេវាធម្មតា តម្លៃ ១០០$   រយៈពេល ១៥ថ្ងៃនៃថ្ងៃធ្វើការ
  • សេវាឆាប់រហ័សកម្រិតមធ្យម តម្លៃ ១៥០$   រយៈពេល ០៧ថ្ងៃនៃថ្ងៃធ្វើការ
  • សាវាឆាប់រហ័ស តម្លៃ ២០០$   រយៈពេល ០១ថ្ងៃនៃថ្ងៃធ្វើការ

សម្រាប់កូនក្មេង អាយុក្រោម០៦ឆ្នាំ មានសុពលភាព ០៥ឆ្នាំ

  • សេវាធម្មតា តម្លៃ ៨០$   រយៈពេល ១៥ថ្ងៃនៃថ្ងៃធ្វើការ
  • សេវាឆាប់រហ័សកម្រិតមធ្យម តម្លៃ ១២០$   រយៈពេល ០៧ថ្ងៃនៃថ្ងៃធ្វើការ
  • សេវាឆាប់រហ័ស តម្លៃ ១៦០$   រយៈពេល ០១ថ្ងៃនៃថ្ងៃធ្វើការDiplomatic passports issued to foreigners to be annulled | Phnom Penh Post

Wow! បាងកកក្លាយជាទីក្រុងលំហែកាយដ៏ល្អបំផុត ជាប់ចំណាត់ថ្នាក់លេខ ១ នៅអាស៊ី ប៉ាស៊ីហ្វិក

0

ប្រទេសថៃ៖ នាថ្ងៃទី ២ ខែវិច្ឆិកា ឆ្នាំ២០២២នេះអ្នកនាំពាក្យរបស់រដ្ឋាភិបាល លោកឧត្តមសេនីយ៍ប្រាយុទ្ធ ចាន់អូចា បានសម្ដែងនូវក្ដីរីករាយដោយទីក្រុងបាងកកបានក្លាយជា “ទីក្រុងលំហែកាយល្អបំផុតលេខ១ នៅអាស៊ីប៉ាស៊ីហ្វិក”។

លោក Anucha Burapachaisri អគ្គលេខាធិការរងនៃនាយករដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការនយោបាយ ធ្វើជាអ្នកនាំពាក្យទីស្តីការនាយករដ្ឋមន្ត្រី បានលាតត្រដាងនៅថ្ងៃនេះ ថាឧត្តមសេនីយ៍ ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្ត្រី បានរីករាយជាខ្លាំង ក្រោយពីទស្សនាវដ្តីធុរកិច្ច និងការធ្វើដំណើរ Business Traveler បានដាក់ចំណាត់ថ្នាក់ទីក្រុងបាងកកជាគោលដៅទី ១ សម្រាប់ជាទីក្រុងលំហែដ៏ល្អបំផុតនៅក្នុងប្រភេទអាស៊ីប៉ាស៊ីហ្វិក ព្រមទាំងបានផ្ដល់ពានរង្វាន់ Business Traveler Asia-Pacific Awards 2022ផងដែរ។

ក្នុងនោះអ្នកនាំពាក្យ រដ្ឋាភិបាលបានបញ្ជាក់បន្ថែមថា លទ្ធផលចំណាត់ថ្នាក់ជាសកល ដោយឆ្លុះបញ្ចាំងពីប្រទេសថៃនៅតែជាគោលដៅទេសចរណ៍ពេញនិយមសម្រាប់ភ្ញៀវទេសចរជុំវិញពិភពលោក នៅឆ្នាំនេះ។ Business Traveler ដែលជាការបោះពុម្ពផ្សាយពាណិជ្ជកម្ម និងទេសចរណ៍ពិភពលោកដ៏មានកិត្យានុភាពបានប្រកាសពានរង្វាន់ Business Traveler Asia-Pacific Awards ចំនួន ៣១ ដែលជាប់ចំណាត់ថ្នាក់ដោយការបោះឆ្នោត ដោយទិន្នន័យប្រមូលពីខែកក្កដាដល់ខែកញ្ញាឆ្នាំ ២០២២។

ដោយអ្នកអានសម្រាប់លទ្ធផលនៃការស្ទង់មតិឆ្នាំនេះ បាងកកជាប់ចំណាត់ថ្នាក់លេខ១ ក្នុងប្រភេទទីក្រុងដែលសម្រាកលំហែកាយល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិក និងលេខ ព្រមទាំងជាប់លេខ ៣ ក្នុងប្រភេទទីក្រុងពាណិជ្ជកម្មល្អបំផុត។ លើសពីនេះ ក្រុមហ៊ុនអាកាសចរណ៍ជាតិរបស់ប្រទេសថៃ ក្រុមហ៊ុន Thai Airways ក៏ទទួលបានពានរង្វាន់លំដាប់ទី ៣ ក្នុងប្រភេទ ក្រុមហ៊ុនអាកាសចរណ៍ល្អបំផុតប្រចាំតំបន់ អាស៊ីប៉ាស៊ីហ្វិកផងដែរ។

យ៉ាងណាមិញលោកប្រាយុទ្ធក៏បាន ថ្លែងអំណរគុណដល់ប្រជាជនថៃ និងគ្រប់វិស័យ ដែលបានចូលរួមចំណែកធ្វើឱ្យប្រទេសថៃមានភាពទាក់ទាញ និងមានតែមួយគត់ក្នុងអាស៊ីប៉ាស៊ីហ្វិក ដោយមានបរិយាកាសទេសចរណ៍ រក្សានិន្នាការ នៃប្រជាប្រិយភាព សម្រាប់ភ្ញៀវទេសចរជាបន្តបន្ទាប់៕ ប្រភព៖ Thairath

ព្រឺក្បាលខ្ញាកៗ ក្រោយពីមានម្ចាស់ឃ្លីបម្នាក់បង្ហាញពី វីដេអូ ព្យាណូលេងដោយខ្លួនឯងទាំងកណ្តាលយប់ (មានវីដេអូ)

0

ប្រទេសថៃ៖ ក្លាយជារឿងដ៏គួរឱ្យភ្ញាក់ផ្អើល និងព្រឺសម្បុរ ក្រោយពីមានម្ចាស់អាខោនហ្វេសប៊ុកមួយបានបង្ហោះនូវឃ្លីបវីដេអូបង្ហាញពីរឿងរ៉ាងស្ទើរមិនគួរឱ្យជឿអំពីព្យាណូបានលេងដោយខ្លួនឯងទាំងកណ្ដាលយប់ ក្នុងថ្ងៃបុណ្យហាឡូវីន រហូតមហាជនបានលើកឡើងថានេះប្រហែសជាខ្មោចរបស់សិល្បករណាម្នាក់មកលេងជាមិនខាន។

នាថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២២ មានការបង្ហោះនូវឃ្លីបវីដេអូដ៏គួរ​ឱ្យរន្ធត់ពីម្ចាស់ហ្វេសប៊ុកមានឈ្មោះថា Mew Naritsara អំពីរឿងរ៉ាវដ៏ចម្លែង និងធ្វើឱ្យមហាជនមានការភ្ញាក់ផ្អើល ក៏ដូចជាព្រីក្បាលខ្ញាក់ៗ ក្រោយពីក្នុងវីដេអូនោះបានបង្ហាញពីព្យាណូដែលដាក់នៅកាច់ជ្រុងនៃបន្ទប់បានលេងដោយខ្លួនឯងទាំងកណ្ដាលយប់ អមជាមួយនឹងសម្លែងភ្លែងបន្លឺឡើងយឺតៗ ខណៈដែលមិនមានអ្នកណានៅក្បែរវា ឬក៏អង្គុយចុចលេងនោះទេ។

បន្ថែមពីនោះគេបានសង្កេតឃើញថា ម្ចាស់ផ្ទះបានថតឃ្លីបទាំងអារម្មណ៍ភ័យខ្លាច និងភ្ញាក់ផ្អើលជាខ្លាំង ព្រមទាំង​បានភ្ជាប់សារយ៉ាងដូច្នេះថា៖

«​ពិតជារឿងពិត ​លេងតាំងពី​ម៉ោង​៥​ទៀប​ភ្លឺ ពេលនេះ​ម៉ោង​៦-៧​ព្រឹក​នៅតែ​ឮ​មិន​ដាច់​ ហើយចុចវាជាបទចម្រៀង ចំណុច​សំខាន់​តើ​ព្យាណូនេះ​លេងដោយ​របៀប​ណាបើគ្មានមនុស្ស? លើក​នេះ​មិន​ឈប់​ទាល់​តែ​សោះ»។

ទោះជាយ៉ាងណាក៏មានមហាជនខ្លះបានជឿថាវាជារឿងពិត ហើយបានលើកឡើងថានេះច្បាស់ជាខ្មោចអ្នកសិល្បៈជាក់ជាមិនខាន។ និងអ្នកខ្លះក៏មិនបានជឿនូវឃ្លីបនេះទេ ព្រមទាំងបានបញ្ចេញការយល់ឃើញស្រដៀងៗគ្នាថា ប្រហែលជាសត្វកំណ្ដុរចូល ប៉ុន្តែម្ចាស់ឃ្លីបបានបដិសេធថា ព្យាណូនេះមិនមានរន្ធ ឬ ប្រហោង ដែលអាចឱ្យសត្វកណ្ដុរចូលទៅក្នុងឧបករណ៍ព្យាណូបានឡើយ៕ ប្រភព៖ dailynews

 

 

កណ្ដាលថ្ងៃចែស! បុរសម្នាក់ ត្រូវបានជនមិនស្គាល់មុខបាញ់មួយគ្រាប់ស្លា.ប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ

0

ភ្នំពេញ៖ បុរសម្នាក់​ ត្រូវបានជនមិនស្គាល់មុខបាញ់​ មួយគ្រាប់បណ្តាលអោយស្លាប់នៅនឹងកន្លែងកេីតហេតុ​ ក្រោយពីបាញ់សម្លាប់បុរសខាងលេីរួចមក​ ជនសង្ស័យបានរត់គេចខ្លួនបាត់តែម្តង។

ហេតុការណ៍​នេះកេីតឡេីងនៅតាមបណ្តោយផ្លូវ១០១១​ សង្កាត់ភ្នំពេញថ្មី​ ខណ្ឌសែនសុខ​ រាជធានីភ្នំពេញ​ នាវេលាម៉ោង​ ១និង៣០នាទីរសៀល​ ថ្ងៃទី០២​ ខែវិច្ឆិកា​ ឆ្នាំ២០២២នេះ។

យ៉ាងណាមិញនេះគ្រាន់តែជាព័ត៌មានបឋមប៉ុណ្ណោះ ព័ត៌មានលំអិត KBN នឹងធ្វើការផ្សាយជូននៅពេលក្រោយទៀត ៕

ប្រធានាធិបតីអ៊ុយក្រែន ទទូចស្នើសុំ សម្ដេច ហ៊ុន សែន ធ្វើរឿងមួយនេះក្នុងពេលកិច្ចប្រជុំកំពូលអាស៊ាន

0

ភ្នំពេញ៖ លោក វ៉ូឡូឌីមៀ ហ្ស៊ែលឡិនស្គី (Volodymyr Zelensky) បានស្នើសុំពី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានអាស៊ាន ដើម្បីថ្លែងសុន្ទរកថាតាមប្រព័ន្ធវីដេអូ ក្នុងពេលកិច្ចប្រជុំកំពូលអាស៊ាន ខាងមុខនេះ។

សំណើរបស់ប្រធានាធិបតីអ៊ុយក្រែន បានធ្វើឡើងនៅក្នុងជំនួបតាមទូរស័ព្ទលើកដំបូងជាមួយ សម្តេចតេជោ ហ៊ុន សែន កាលពីរសៀល ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២។

សេចក្តីប្រកាសរបស់ក្រសួងការបរទេស បានបញ្ជាក់ថា«ឯកឧត្តមប្រធានាធិបតី បានស្នើសុំថ្លែងសន្ទកថា តាមប្រព័ន្ធវីដេអូក្នុងពេលកិច្ចប្រជុំអាស៊ាន និងបញ្ជាក់ពីបំណងរបស់អ៊ុយក្រែនក្នុងការចូលជាដៃគូរសន្ទនាតាមវិស័យរបស់អាស៊ាន (ASEAN Sectoral Dialogue Partner) ផងដែរ»។

ទោះជាយ៉ាងនេះក្តី បើតាមសេចក្តីប្រកាស បានបញ្ជាក់ថា «ជាការឆ្លើយតប សម្តេចតេជោនាយកដ្ឋមន្ត្រី បានជម្រាបជូនថា កម្ពុជានឹងបន្តធ្វើការងារជាមួយប្រទេសសមាជិកអាស៊ានផ្សេងទៀត ដើម្បីឆ្លើយតបនឹងបំណងរបស់អ៊ុយក្រែនក្នុងការចូលជាដៃគូសន្ទនាតាមវិស័យរបស់អាស៊ាននេះ»។

ពាក់ព័ន្ធនឹងកិច្ចការអាស៊ាន លោក ហ្ស៊ែលឡិនស្គី បានកត់សម្គាល់ដោយការពេញចិត្ត និងបានថ្លែងនូវអំណរអរគុណយ៉ាងជ្រាលជ្រៅចំពោះសេចក្តីថ្លែងការណ៍ទាំងបីរបស់អាស៊ាន គាំទ្រដល់អ៊ុយក្រែន និងកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាចំពោះសំណើអ៊ុយក្រែនសុំចូលជាភាគីនៃសន្ធិសញ្ញា មិត្តភាព និងកិច្ចសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ (TAC)។

លោកបានថ្លែងអំណរគុណ សម្តេចតេជោនាយកដ្ឋមន្ត្រី ចំពោះជំនួប ហើយក៏បានសម្តែងនូវអំណរសាទរយ៉ាងកក់ក្តៅចំពោះភាពជោគជ័យរបស់កម្ពុជាក្នុងការធ្វើជាប្រធានអាស៊ានក្នុងការរៀបចំកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធកាលពីខែសីហាកន្លងទៅ និងបានជូនពរកម្ពុជាទទួលបានជោគជ័យដ៏ត្រចះត្រចង់បន្ថែមទៀត ក្នុងការរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងទី៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នាខែវិច្ឆិកា ឆ្នាំ២០២២ នេះ៕

អាជ្ញាធរគាំទ្រដោយរុស្ស៊ី ខ្លាចអ៊ុយក្រែនវាយសង្គ្រប់ ជម្លៀសពលរដ្ឋទាំងបង្ខំ

0

រដ្ឋធានីកៀវ៖ អាជ្ញាធរតំបន់ឃើរសុន កាន់កាប់ដោយរុស្ស៊ី បានជម្លៀសប្រជាជន ចេញពីច្រាំងខាងកើត ទន្លេឌីនីប្រូ ទាំងបង្ខំ ដោយសារតែមានការព្រួយបារម្ភ ពីកម្លាំងការពារទឹកដីអ៊ុយក្រែន វាយសម្រុក ដើម្បីរំដោះទឹកដីរបស់ពួកគេ។Russia-Ukraine War; Dnipro: 10 Dead, 30 Injured In Russian Strike On  Central Ukraine Military Base

សារព័ត៌មាន Ukrainian News បានចេញផ្សាយ កាលពីថ្ងៃពុធ ទី២ ខែវិច្ឆិកា ថា អាជ្ញាធរឃើរសុន គ្រប់គ្រងដោយរុស្ស៊ី កាលពីថ្ងៃអង្គារ បានប្រាប់ឲ្យជនស៊ីវិល ចាកចេញពីច្រាំងភាគខាងកើត ទន្លេឌីនីប្រូ (Dnipro) ស្ថិតក្នុងតំបន់ឃើរសុន (Kherson) នាភាគខាងត្បូង ប្រទេសអ៊ុយក្រែន។ ក្រុងកៀវ បានចោទប្រកាន់រុស្ស៊ី កំពុងតែបង្ខំប្រជាជនឲ្យជម្លៀស ចេញពីទឹកដី ដែលរុស្ស៉ីកំពុងតែកាន់កាប់។

អាជ្ញាធរ គាំទ្រដោយរុស្ស៊ី នៅតំបន់ឃើរសុន បានបញ្ជាក់ ថា អាជ្ញាធរ កំពុងតែអនុវត្តបទបញ្ជានេះ ទៅកាន់តំបន់របស់ខ្លួន កាន់កាប់ មានចម្ងាយ១៥គីឡូម៉ែត្រ នៅតាមបណ្តោយច្រាំងខាងកើត ទន្លេឌីនីប្រូ។Collaborator Saldo says there are no plans to merge Kherson region with  Crimea | Ukrayinska Pravda

លោក វ្ល៉ាឌីមៀ សាលដូ (Vladimir Saldo) អភិបាលខេត្តឃើរសុន គាំទ្រដោយក្រុងមូស្គូ បានបញ្ជាក់ ថា «ជាវិធីសាស្រ្តទប់ស្កាត់ការវាយប្រហារ ពីអ៊ុយក្រែន ក៏ដូចជា មានព័ត៌មានរាយការណ៍មក ថា ក្រុងកៀវ កំពុងតែរៀបចំការវាយប្រហារ ដោយមីស៊ីលទ្រង់ទ្រាយធំមួយ កំណត់គោលដៅ មកលើស្ថានីយវារីអគ្គិសនីខាកូវកា (Kakhovka) ហើយវានឹងនាំឲ្យមានគ្រោះថ្នាក់ភ្លាមៗ នៅក្នុងតំបន់ឃើរសុន។ ជាមួយនឹងសេចក្ដីរាយការណ៍បែបនេះ ទើបជំរុញឲ្យអាជ្ញាធរ សម្រេចចិត្ត ពង្រីកតំបន់ជម្លៀស ដើម្បីទប់ទល់នឹងការវាយប្រហាររបស់អ៊ុយក្រែន និងការពារជនស៊ីវិល»៕

មូលហេតុនាំឱ្យមាន ព្រះរាជពិធី បុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក

0

ពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ជាបុណ្យប្រពៃណីជាតិខ្មែរ ដ៏ធំមួយដែរ ក្នុងចំណោមពិធីបុណ្យ ប្រពៃណីជាតិ ដទៃទៀត ដែលជនជាតិខ្មែរ បានបង្កើតឱ្យមានឡើង ជាច្រើនរយឆ្នាំមកហើយ។

ពិធីបុណ្យនេះ ត្រូវបានប្រារព្ធឡើង នៅថ្ងៃ១៤-១៥កើត និងថ្ងៃ១រោច ខែកត្ដិកជារៀងរាល់ឆ្នាំ ប៉ុន្តែមានឆ្នាំខ្លះ រាជរដ្ឋាភិបាលសម្រេចលុបចោលក៏មាន ដោយសារមានមូលហេតុ អ្វីមួយច្បាស់លាស់។ស្វែងយល់ពីប្រវត្តិព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក  – វិមាន៧មករា

ឧទាហរណ៍. នៅឆ្នាំ២០១១ អាក់ខានដោយសារ ទឹកជំនន់ ឆ្នាំ២០១២ ដោយសារព្រះមហាវីរក្សត្រ សម្តេចព្រះបាទ នរោត្តម សីហនុ សោយទិវង្គត កាលថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២។

តាមឯកសារខ្លះ បានឱ្យដឹងថា ពិធីបុណ្យនេះមានកំណើត តាំងពីបុរាណកាលមកហើយ បានចែង ទុកក្នុង ឯកសារ ជាតិ និងអន្ដរជាតិ ឬ តាមសិលាចារឹក នៃប្រាសាទជាដើម។ ពិធីបុណ្យនេះរីក ចម្រើនយ៉ាងខ្លាំង នៅក្នុងសង្គមខ្មែរ នាសម័យអង្គរ ក្នុងរាជព្រះបាទជ័យវរ្ម័នទី៧ សតវត្សទី១២ និង សម័យលង្វែក ព.ស.២០៧១ / គ.ស.១៥២៨។ស្វែងយល់ពីប្រវត្តិព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក  – ខ្មែរប៉ុស្ដិ៍

ព្រះបាទជ័យវរ្ម័នទី៧ ស្ដេចចេញធ្វើសង្គ្រាមជើងទឹក បង្ក្រាបជាតិបរទេសចាម ដោយកងទ័ពប្រើទូក ធ្វើចម្បាំង ដើម្បីរំដោះក្រុងកម្ពុជា ឲ្យរួចផុតពីកណ្ដាប់ដៃ ខ្មាំងសត្រូវ គ.ស.១១៧៧ ដល់ ១១៨១។ រឿងចម្បាំងទាំងនេះ ត្រូវបានបុព្វ បុរសខ្មែរ ឆ្លាក់ទុកលើជញ្ជាំង ប្រាសាទបាយ័ន និងប្រាសាទ បន្ទាយឆ្មារ ដែលមានរូប ព្រះឆាយាលក្ខណ៍ (រូបឆ្លាក់) ព្រះបាទជ័យវរ្ម័នទី៧ ទ្រង់ឈរលើនាវាចម្បាំង ទ្រង់កាន់ធ្នូ ដំបង ដែលមានកងទ័ព យ៉ាងច្រើនមហិមា។ស្វែងយល់ពីប្រវត្តិព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក  – ខ្មែរប៉ុស្ដិ៍

ដោយឡែកពិធីបណ្ដែតប្រទីប ជាបុណ្យប្រពៃណីជាតិខ្មែរ ដែលប្រព្រឹត្តទៅនៅវេលាយប់ថ្ងៃទី១៤-១៥កើត និង ១រោច ខែកក្ដិក ភ្ជាប់នឹង ពិធីបុណ្យអុំទូក ដែលប្រព្រឹត្តទៅនៅពេលថ្ងៃ គឺមានកំណើតដំណាលគ្នា នឹងពិធី អុំទូកដែល រីកចម្រើន នៅក្នុងសង្គមខ្មែរ តាំងពីយូរយារ ណាស់មកហើយ នោះដែរ។បណ្តែតប្រទីប​រាជធានីភ្នំពេញ និងប្រទីបរ៉ែ និងថាមពល នៃព្រះរាជពិធីបុណ្យអុំទូក  បណ្តែតប្រទីប និងអកអំបុក - YouTube

រីឯបុណ្យប្រពៃណី សំពះព្រះខែ និងអកអំបុក ដែលប្រារព្ធនៅក្នុងសង្គមខ្មែរ មានប្រវត្តិជាប់ទាក់ទង យ៉ាងជិត ស្និទ្ធទៅនឹង ប្រវត្តិ របស់ព្រះពុទ្ធ។ តាមការសន្និដ្ឋាន ពិធីនេះប្រហែលជាប្រារព្ធ និងរីកចម្រើន ដំណាលគ្នានឹង បុណ្យអុំទូក និងបណ្ដែតប្រទីបដែរ៕ស្វែងយល់ពីប្រវត្តិព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក  – ខ្មែរប៉ុស្ដិ៍

 

ព្យុះទីហ្វុង “Nalkae” វាយប្រហារហ្វីលីពីន សម្លាប់មនុស្ស ១១០ នាក់ និងបំផ្លាញសេដ្ឋកិច្ចរាប់ដុល្លារ           

0

ហ្វីលីពីន៖ មនុស្សជាង ១០០ នាក់បានស្លាប់នៅក្នុងប្រទេសហ្វីលីពីនដោយសារឥទ្ធិពលនៃព្យុះត្រូពិច Nalgae និងធ្វើឱ្យសេដ្ឋកិច្ចរបស់ប្រទេសនេះខាតបង់ច្រើនជាង២៦លានដុល្លារ។

ទីភ្នាក់ងារសារព័ត៌មានបរទេសរាយការណ៍ពីទីក្រុងម៉ានីលប្រទេស ហ្វីលីពីន នាថ្ងៃទី ២ ខែវិច្ឆិកា ឆ្នាំ២០២២ នេះថា ទីភ្នាក់ងារទប់ស្កាត់ និង កាត់បន្ថយគ្រោះមហន្តរាយរបស់ហ្វីលីពីនរាយការណ៍ថាឥទ្ធិពលនៃព្យុះត្រូពិច Nalkae ដែលគ្របដណ្តប់ភាគច្រើននៃប្រទេសនៅចុងខែមុន ជាលទ្ធផល មនុស្សយ៉ាងហោចណាស់ ១១០នាក់បានស្លាប់ និងជាង ១០០នាក់បានរងរបួស ហើយអាជ្ញាធរបានស្វែងរកយ៉ាងហោចណាស់ ៣៣នាក់ផ្សេងទៀតកំពុងបាត់ខ្លួន។

លើសពីនេះចំពោះការខូចខាតសេដ្ឋកិច្ចវិញ មានដូចជាការខូចខាត ដីស្រែ និងដំណាំផ្សេងៗ គិតជាទឹកប្រាក់ប្រមាណ ២៦ លានដុល្លារ ហើយការខូចខាតហេដ្ឋារចនាសម្ព័ន្ធមានប្រមាណ ១៣ លាន ដុល្លារ។

ទោះជាយ៉ាងណាប្រធានាធិបតីហ្វីលីពីនលោក Ferdinand Marcos Jr. បាននិយាយថាខ្លួនបានទៅ ក្នុងតំបន់នៃខេត្ត Magindanao នៅលើកោះមីនដាណាវ ភាគខាងត្បូងនៃប្រទេស ដែលជាតំបន់មួយក្នុងចំណោមតំបន់ ដែលរងការខូចខាតខ្លាំងជាងគេ ព្រមទាំងបាន ជិះឧទ្ធម្ភាគចក្រដើម្បីរុករកការខូចខាតនៃតំបន់ទាំងអស់នោះផងដែរ។

គួរបញ្ជាក់ថាព្យុះ Nalkae គឺជាព្យុះទី ១៤ ដែលបានវាយប្រហារហ្វីលីពីនក្នុងឆ្នាំនេះ ក្នុងចំណោមចំនួនជាមធ្យមប្រហែល ២០ ក្នុងមួយឆ្នាំ ដោយត្រលប់ទៅខែកញ្ញា ហ្វីលីពីនបានវាយប្រហារដោយព្យុះទីហ្វុង Noru ដោយបានបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ ១២ នាក់ស្លាប់ និង ៥ នាក់ទៀតបាត់ខ្លួន ហើយមនុស្សជាង ១ លាននាក់បានរងទុក្ខ និងប្រហែល ២៦០,០០០ នាក់ត្រូវជម្លៀសចេញពី ផ្ទះរបស់ពួកគេ៕ ប្រភព៖ dailynews

 

សម្រាកអុំទូក៣ថ្ងៃរកកន្លែងកម្សាន្តអត់ឃើញមែនទេ! ៥កន្លែងនៅក្នុងខេត្តពោធិ៍សាត់ ស័ក្កសមបំផុត

0

១. កំពង់ហ្លួង ឬភូមិអណ្ដែតទឹក

កំពង់ហ្លួង ឬភូមិអណ្ដែតទឹក ជាតំបន់ទេសចរណ៍មួយទទួលបានប្រជាប្រិយភាពពីភ្ញៀវបរទេសទៅលេងកម្សាន្ត។ ទៅដល់ទីនោះលោកអ្នកនឹងបានឃើញពីតថភាពតាមដងទន្លេសាប ការរស់នៅរបស់បងប្អូនកម្ពុជាដែលច្រើនប្រកបរបរនេសាទត្រី ផ្ទះដុះដូចផ្សិតអណ្ដែតលើផ្ទៃទឹក មានទូកជាមធ្យោបាយធ្វើដំណើរឡើងចុះ វាមិនមែនជាតំបន់ទំនើបអ៊ូអរដូចតំបន់ទេសចរណ៍ផ្សេងទៀតឡើយ ប៉ុន្តែវានឹងធ្វើឲ្យលោកអ្នកបានស្គាល់ពីរសជាតិនៃការរស់នៅបែបអ្នកនេសាទ និងអ្នកនៅតំបន់ទន្លេ។

២. ភ្នំ១៥០០

កាលពីមុនបើចង់ឡើងលើភ្នំ ១៥០០ យើងត្រូវចំណាយពេលច្រើនថ្ងៃ ប៉ុន្តែឥលូវនេះបើចង់ឡើងទៅលើភ្នំ គឺជារឿងងាយស្រួលខ្លាំងណាស់ ព្រោះគេបានធ្វើផ្លូវលេខ ៥៥ ដែលហៅថា“ផ្លូវអន្ទង់អាំង” បានយ៉ាងស្អាត និងជាផ្លូវសរសៃឈាមសេដ្ឋកិច្ចថ្មីមួយដ៏សំខាន់តភ្ជាប់ពីទីរួមខេត្តពោធិ៍សាត់ កាត់តាមស្រុកវាលវែងរហូតដល់ថ្មដាព្រំដែនកម្ពុជា-ថៃ។

៣. កោះសំពៅមាស

កោះសំពៅមាស ជាទីដ៏សែនមនោរម្យសម្រាប់ប្រជាជនក្នុងស្រុកទៅលេងលំហែកាយ និងអារម្មណ៍ ក៏ដូចជាភ្ញៀវទេសចរពីនាយពីអាយផងដែរ។ ជាពិសេសនៅពេលយប់ប្រលប់កោះសំពៅមាសមានពន្លឺចាំងចែងស្អាតហាក់ដូចជាត្បូងមានពន្លឺ មិនចាញ់ពន្លឺភ្លើងទីក្រុងនាពេលរាត្រីឡើយ។

៤.ទឹកធ្លាក់ថ្មដាតូច

ប្រសិនបើបានទៅលេខភ្នំ ១៥០០ ដូចបានទៅលេងទឹកធ្លាក់ថ្មដាតូចអ៊ីចឹងដែរ ដូច្នេះហើយកុំភ្លេចឈៀងចូលលេងឲ្យសោះ វាជារមណីដ្ឋានដ៏ត្រជាក់ចិត្តមួយកន្លែង ស្ថិតនៅជាប់នឹងផ្លូវអន្ទង់អាំង ក្បែរភ្នំ ១៥០០ ហើយពេលខ្លះគេហៅវាថា “ទឹកធ្លាក់ភ្នំ១៥០០”។ យើងចុះពីផ្លូវអន្ទង់អាំង ចម្ងាយ១០០ម៉ែត្រ នឹងបានឃើញនូវទិដ្ឋភាពទឹកថ្លាខ្យងហូរលើជម្រាលថ្មភ្នំជាថ្នាក់ៗហាក់ដូចកាំជណ្ដើរ អមជាមួយសម្រស់ព្រៃភ្នំជាទីមនោរម្យ និយាយថាពីល្អប្លែកភ្នែក និងទាក់ចិត្តភ្ញៀវទេសចរឲ្យឈានជើងចូលទៅលេងទឹកតាមដំណាក់ទាំងនោះ។

៥. កាហ្វេលើភ្នំ ១៥០០

ហាងកាហ្វេភ្នំ មានទីតាំងនៅផ្លូវជាតិលេខ៥៥ បង្គោលគីឡូ១៣៤ ស្រុកវាលវែង ខេត្តពោធិ៍សាត់។ ហាងកាហ្វេនេះ ផ្សារភ្ជាប់ជាមួយធម្មជាតិ និងអមទៅដោយសម្លេងទឹកជ្រោះថែមទៀតផងដែរ ដែលបានជួយបង្កើនបរិយាកាសជុំវិញកាន់តែស្រស់ស្រាយ៕កាហ្វេភ្នំ៖ ហាងកាហ្វេក្នុងធម្មជាតិនៅជើងភ្នំ១៥០០ អារម្មណ៍ប្លែកឆ្ងាយពីសម្លេងរំខានទីក្រុង