ប្រទេសថៃ៖ នាថ្ងៃទី ២ ខែវិច្ឆិកា ឆ្នាំ២០២២នេះអ្នកនាំពាក្យរបស់រដ្ឋាភិបាល លោកឧត្តមសេនីយ៍ប្រាយុទ្ធ ចាន់អូចា បានសម្ដែងនូវក្ដីរីករាយដោយទីក្រុងបាងកកបានក្លាយជា “ទីក្រុងលំហែកាយល្អបំផុតលេខ១ នៅអាស៊ីប៉ាស៊ីហ្វិក”។

លោក Anucha Burapachaisri អគ្គលេខាធិការរងនៃនាយករដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការនយោបាយ ធ្វើជាអ្នកនាំពាក្យទីស្តីការនាយករដ្ឋមន្ត្រី បានលាតត្រដាងនៅថ្ងៃនេះ ថាឧត្តមសេនីយ៍ ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្ត្រី បានរីករាយជាខ្លាំង ក្រោយពីទស្សនាវដ្តីធុរកិច្ច និងការធ្វើដំណើរ Business Traveler បានដាក់ចំណាត់ថ្នាក់ទីក្រុងបាងកកជាគោលដៅទី ១ សម្រាប់ជាទីក្រុងលំហែដ៏ល្អបំផុតនៅក្នុងប្រភេទអាស៊ីប៉ាស៊ីហ្វិក ព្រមទាំងបានផ្ដល់ពានរង្វាន់ Business Traveler Asia-Pacific Awards 2022ផងដែរ។

ក្នុងនោះអ្នកនាំពាក្យ រដ្ឋាភិបាលបានបញ្ជាក់បន្ថែមថា លទ្ធផលចំណាត់ថ្នាក់ជាសកល ដោយឆ្លុះបញ្ចាំងពីប្រទេសថៃនៅតែជាគោលដៅទេសចរណ៍ពេញនិយមសម្រាប់ភ្ញៀវទេសចរជុំវិញពិភពលោក នៅឆ្នាំនេះ។ Business Traveler ដែលជាការបោះពុម្ពផ្សាយពាណិជ្ជកម្ម និងទេសចរណ៍ពិភពលោកដ៏មានកិត្យានុភាពបានប្រកាសពានរង្វាន់ Business Traveler Asia-Pacific Awards ចំនួន ៣១ ដែលជាប់ចំណាត់ថ្នាក់ដោយការបោះឆ្នោត ដោយទិន្នន័យប្រមូលពីខែកក្កដាដល់ខែកញ្ញាឆ្នាំ ២០២២។

ដោយអ្នកអានសម្រាប់លទ្ធផលនៃការស្ទង់មតិឆ្នាំនេះ បាងកកជាប់ចំណាត់ថ្នាក់លេខ១ ក្នុងប្រភេទទីក្រុងដែលសម្រាកលំហែកាយល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិក និងលេខ ព្រមទាំងជាប់លេខ ៣ ក្នុងប្រភេទទីក្រុងពាណិជ្ជកម្មល្អបំផុត។ លើសពីនេះ ក្រុមហ៊ុនអាកាសចរណ៍ជាតិរបស់ប្រទេសថៃ ក្រុមហ៊ុន Thai Airways ក៏ទទួលបានពានរង្វាន់លំដាប់ទី ៣ ក្នុងប្រភេទ ក្រុមហ៊ុនអាកាសចរណ៍ល្អបំផុតប្រចាំតំបន់ អាស៊ីប៉ាស៊ីហ្វិកផងដែរ។

យ៉ាងណាមិញលោកប្រាយុទ្ធក៏បាន ថ្លែងអំណរគុណដល់ប្រជាជនថៃ និងគ្រប់វិស័យ ដែលបានចូលរួមចំណែកធ្វើឱ្យប្រទេសថៃមានភាពទាក់ទាញ និងមានតែមួយគត់ក្នុងអាស៊ីប៉ាស៊ីហ្វិក ដោយមានបរិយាកាសទេសចរណ៍ រក្សានិន្នាការ នៃប្រជាប្រិយភាព សម្រាប់ភ្ញៀវទេសចរជាបន្តបន្ទាប់៕ ប្រភព៖ Thairath