លិខិតឆ្លងដែនធម្មតានៃព្រះរាជាណាចក្រកម្ពុជា គឺជាឯកសារបញ្ជាក់ថាជនដែលកាន់លិខិតឆ្លងដែននោះ ជាពលរដ្ឋខ្មែរ ដែលមានសិទ្ធិសុំទិដ្ឋាការឆ្លងដែនបាន។
ដោយឡែកសម្រាប់ការធ្វើលិខិតឆ្លងដែននេះ លោកអ្នកត្រូវមានឯកសារ៖
- សម្រាប់ពលរដ្ឋដែលមានអាយុ១៥ឆ្នាំឡើង ត្រូវមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរច្បាប់ដើម ឬសេចក្តីចម្លងសំបុត្រកំណើត ឬសេចក្តីចម្លងសំបុត្របញ្ជាក់កំណើត រួមជាមួយសៀវភៅស្នាក់នៅ ឬសៀវភៅគ្រួសារ (ច្បាប់ដើម) ឬឯកសារផ្សេងទៀតដែលបញ្ជាក់អំពីអត្តសញ្ញាណសញ្ជាតិខ្មែរ ចេញដោយអាជ្ញាធរមានសមត្ថកិច្ច។
- សម្រាប់កុមារដែលមានអាយុក្រោម ១៥ឆ្នាំ ត្រូវមានសំណើសុំ ឬការអនុញ្ញាតជាលាយលក្ខអក្សរពីឪពុកម្តាយ ឬអាណាព្យាបាល ដោយមានភ្ជាប់មកជាមួយនូវឯកសារសម្គាល់គ្រួសារ និងសេចក្តីចម្លងសំបុត្រកំណើត។
ដោយឡែកសម្រាប់តម្លៃវិញ៖
សម្រាប់មនុស្សចាស់ មានសុពលភាព ១០ឆ្នាំ
- សេវាធម្មតា តម្លៃ ១០០$ រយៈពេល ១៥ថ្ងៃនៃថ្ងៃធ្វើការ
- សេវាឆាប់រហ័សកម្រិតមធ្យម តម្លៃ ១៥០$ រយៈពេល ០៧ថ្ងៃនៃថ្ងៃធ្វើការ
- សាវាឆាប់រហ័ស តម្លៃ ២០០$ រយៈពេល ០១ថ្ងៃនៃថ្ងៃធ្វើការ
សម្រាប់កូនក្មេង អាយុក្រោម០៦ឆ្នាំ មានសុពលភាព ០៥ឆ្នាំ
- សេវាធម្មតា តម្លៃ ៨០$ រយៈពេល ១៥ថ្ងៃនៃថ្ងៃធ្វើការ
- សេវាឆាប់រហ័សកម្រិតមធ្យម តម្លៃ ១២០$ រយៈពេល ០៧ថ្ងៃនៃថ្ងៃធ្វើការ
- សេវាឆាប់រហ័ស តម្លៃ ១៦០$ រយៈពេល ០១ថ្ងៃនៃថ្ងៃធ្វើការ











