១. កំពង់ហ្លួង ឬភូមិអណ្ដែតទឹក

កំពង់ហ្លួង ឬភូមិអណ្ដែតទឹក ជាតំបន់ទេសចរណ៍មួយទទួលបានប្រជាប្រិយភាពពីភ្ញៀវបរទេសទៅលេងកម្សាន្ត។ ទៅដល់ទីនោះលោកអ្នកនឹងបានឃើញពីតថភាពតាមដងទន្លេសាប ការរស់នៅរបស់បងប្អូនកម្ពុជាដែលច្រើនប្រកបរបរនេសាទត្រី ផ្ទះដុះដូចផ្សិតអណ្ដែតលើផ្ទៃទឹក មានទូកជាមធ្យោបាយធ្វើដំណើរឡើងចុះ វាមិនមែនជាតំបន់ទំនើបអ៊ូអរដូចតំបន់ទេសចរណ៍ផ្សេងទៀតឡើយ ប៉ុន្តែវានឹងធ្វើឲ្យលោកអ្នកបានស្គាល់ពីរសជាតិនៃការរស់នៅបែបអ្នកនេសាទ និងអ្នកនៅតំបន់ទន្លេ។

២. ភ្នំ១៥០០

កាលពីមុនបើចង់ឡើងលើភ្នំ ១៥០០ យើងត្រូវចំណាយពេលច្រើនថ្ងៃ ប៉ុន្តែឥលូវនេះបើចង់ឡើងទៅលើភ្នំ គឺជារឿងងាយស្រួលខ្លាំងណាស់ ព្រោះគេបានធ្វើផ្លូវលេខ ៥៥ ដែលហៅថា“ផ្លូវអន្ទង់អាំង” បានយ៉ាងស្អាត និងជាផ្លូវសរសៃឈាមសេដ្ឋកិច្ចថ្មីមួយដ៏សំខាន់តភ្ជាប់ពីទីរួមខេត្តពោធិ៍សាត់ កាត់តាមស្រុកវាលវែងរហូតដល់ថ្មដាព្រំដែនកម្ពុជា-ថៃ។

៣. កោះសំពៅមាស

កោះសំពៅមាស ជាទីដ៏សែនមនោរម្យសម្រាប់ប្រជាជនក្នុងស្រុកទៅលេងលំហែកាយ និងអារម្មណ៍ ក៏ដូចជាភ្ញៀវទេសចរពីនាយពីអាយផងដែរ។ ជាពិសេសនៅពេលយប់ប្រលប់កោះសំពៅមាសមានពន្លឺចាំងចែងស្អាតហាក់ដូចជាត្បូងមានពន្លឺ មិនចាញ់ពន្លឺភ្លើងទីក្រុងនាពេលរាត្រីឡើយ។

៤.ទឹកធ្លាក់ថ្មដាតូច

ប្រសិនបើបានទៅលេខភ្នំ ១៥០០ ដូចបានទៅលេងទឹកធ្លាក់ថ្មដាតូចអ៊ីចឹងដែរ ដូច្នេះហើយកុំភ្លេចឈៀងចូលលេងឲ្យសោះ វាជារមណីដ្ឋានដ៏ត្រជាក់ចិត្តមួយកន្លែង ស្ថិតនៅជាប់នឹងផ្លូវអន្ទង់អាំង ក្បែរភ្នំ ១៥០០ ហើយពេលខ្លះគេហៅវាថា “ទឹកធ្លាក់ភ្នំ១៥០០”។ យើងចុះពីផ្លូវអន្ទង់អាំង ចម្ងាយ១០០ម៉ែត្រ នឹងបានឃើញនូវទិដ្ឋភាពទឹកថ្លាខ្យងហូរលើជម្រាលថ្មភ្នំជាថ្នាក់ៗហាក់ដូចកាំជណ្ដើរ អមជាមួយសម្រស់ព្រៃភ្នំជាទីមនោរម្យ និយាយថាពីល្អប្លែកភ្នែក និងទាក់ចិត្តភ្ញៀវទេសចរឲ្យឈានជើងចូលទៅលេងទឹកតាមដំណាក់ទាំងនោះ។

៥. កាហ្វេលើភ្នំ ១៥០០

ហាងកាហ្វេភ្នំ មានទីតាំងនៅផ្លូវជាតិលេខ៥៥ បង្គោលគីឡូ១៣៤ ស្រុកវាលវែង ខេត្តពោធិ៍សាត់។ ហាងកាហ្វេនេះ ផ្សារភ្ជាប់ជាមួយធម្មជាតិ និងអមទៅដោយសម្លេងទឹកជ្រោះថែមទៀតផងដែរ ដែលបានជួយបង្កើនបរិយាកាសជុំវិញកាន់តែស្រស់ស្រាយ៕កាហ្វេភ្នំ៖ ហាងកាហ្វេក្នុងធម្មជាតិនៅជើងភ្នំ១៥០០ អារម្មណ៍ប្លែកឆ្ងាយពីសម្លេងរំខានទីក្រុង