ហ្វីលីពីន៖ មនុស្សជាង ១០០ នាក់បានស្លាប់នៅក្នុងប្រទេសហ្វីលីពីនដោយសារឥទ្ធិពលនៃព្យុះត្រូពិច Nalgae និងធ្វើឱ្យសេដ្ឋកិច្ចរបស់ប្រទេសនេះខាតបង់ច្រើនជាង២៦លានដុល្លារ។

ទីភ្នាក់ងារសារព័ត៌មានបរទេសរាយការណ៍ពីទីក្រុងម៉ានីលប្រទេស ហ្វីលីពីន នាថ្ងៃទី ២ ខែវិច្ឆិកា ឆ្នាំ២០២២ នេះថា ទីភ្នាក់ងារទប់ស្កាត់ និង កាត់បន្ថយគ្រោះមហន្តរាយរបស់ហ្វីលីពីនរាយការណ៍ថាឥទ្ធិពលនៃព្យុះត្រូពិច Nalkae ដែលគ្របដណ្តប់ភាគច្រើននៃប្រទេសនៅចុងខែមុន ជាលទ្ធផល មនុស្សយ៉ាងហោចណាស់ ១១០នាក់បានស្លាប់ និងជាង ១០០នាក់បានរងរបួស ហើយអាជ្ញាធរបានស្វែងរកយ៉ាងហោចណាស់ ៣៣នាក់ផ្សេងទៀតកំពុងបាត់ខ្លួន។

លើសពីនេះចំពោះការខូចខាតសេដ្ឋកិច្ចវិញ មានដូចជាការខូចខាត ដីស្រែ និងដំណាំផ្សេងៗ គិតជាទឹកប្រាក់ប្រមាណ ២៦ លានដុល្លារ ហើយការខូចខាតហេដ្ឋារចនាសម្ព័ន្ធមានប្រមាណ ១៣ លាន ដុល្លារ។

ទោះជាយ៉ាងណាប្រធានាធិបតីហ្វីលីពីនលោក Ferdinand Marcos Jr. បាននិយាយថាខ្លួនបានទៅ ក្នុងតំបន់នៃខេត្ត Magindanao នៅលើកោះមីនដាណាវ ភាគខាងត្បូងនៃប្រទេស ដែលជាតំបន់មួយក្នុងចំណោមតំបន់ ដែលរងការខូចខាតខ្លាំងជាងគេ ព្រមទាំងបាន ជិះឧទ្ធម្ភាគចក្រដើម្បីរុករកការខូចខាតនៃតំបន់ទាំងអស់នោះផងដែរ។

គួរបញ្ជាក់ថាព្យុះ Nalkae គឺជាព្យុះទី ១៤ ដែលបានវាយប្រហារហ្វីលីពីនក្នុងឆ្នាំនេះ ក្នុងចំណោមចំនួនជាមធ្យមប្រហែល ២០ ក្នុងមួយឆ្នាំ ដោយត្រលប់ទៅខែកញ្ញា ហ្វីលីពីនបានវាយប្រហារដោយព្យុះទីហ្វុង Noru ដោយបានបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ ១២ នាក់ស្លាប់ និង ៥ នាក់ទៀតបាត់ខ្លួន ហើយមនុស្សជាង ១ លាននាក់បានរងទុក្ខ និងប្រហែល ២៦០,០០០ នាក់ត្រូវជម្លៀសចេញពី ផ្ទះរបស់ពួកគេ៕ ប្រភព៖ dailynews