សុខភាព៖ ជាតិស្ករច្រើនពេក គឺជាសត្រូវរបស់រាងកាយក្នុងការបន្ថែម ខ្លាញ់ក្រាស់នៅជុំវិញចង្កេះ ភ្លៅ ត្រគាកនិងបង្កើនហានិភ័យនៃជំងឺទឹកនោមផ្អែម ក៏ដូចជាជំងឺគ្រោះថ្នាក់ផ្សេងៗទៀត។

បន្ថែមពីនោះមានមនុស្សជាយល់ឃើញថាជាតិស្ករក៏ជាសត្រូវនៃភាពស្រស់ស្អាតផងដែរ ព្រោះវាពិតជាធ្វើឱ្យយើងមើលទៅចាស់ជាងមុនមែនទេ?

ទាក់ទងនឹងការទទួលទានជាតិស្ករច្រើនលើសកម្រិត ទិន្នន័យពីរដ្ឋបាលចំណីអាហារ និងឱសថ (FDA) បានបង្ហាញថា ស្ករគឺជាសារធាតុដ៏ពេញនិយមដែលប្រើក្នុងអាហារ និងភេសជ្ជៈ ក្នុងនោះវាមិនត្រឹមតែបង្កើនហានិភ័យនៃជំងឺរ៉ាំរ៉ៃដូចជា ធាត់ ទឹកនោមផ្អែម និងជំងឺសរសៃឈាមបេះដូងប៉ុណ្ណោះទេ ប៉ុន្តែវាក៏ត្រូវបានផ្សារភ្ជាប់ជាមួយនឹងភាពចាស់ និងភាពចាស់មុនអាយុផងដែរ។

ស្ករដែលប្រើប្រាស់នឹងត្រូវបំបែកទៅជាឯកតាតូចៗ ហើយស្រូបចូលទៅក្នុងចរន្តឈាមយ៉ាងឆាប់រហ័សោយ ដជាតិស្ករក្នុងឈាមទាំងនេះអាចភ្ជាប់ទៅនឹងប្រូតេអ៊ីន Elastin និង Collagen  ដែលការបង្កើតសមាសធាតុហៅថា Advanced glycation end products ឬ AGEs  នាំឱ្យមានការថយចុះនៃប្រូតេអ៊ីន Elastin និង Collagen ក៏ដូចជាកាត់បន្ថយការបត់បែននៃស្បែក ព្រមទាំងធ្វើឱ្យមានការយារធ្លាក់ស្បែកផងដែរ។

មិនតែប៉ុណ្ណោះជាទូទៅនៅពេលដែលយើងកាន់តែចាស់ការប្រមូលផ្តុំសារធាតុ AGEs នៅក្នុងស្បែកក៏កើនឡើងផងដែរ ប៉ុន្តែប្រសិនបើយើងទទួលទានអាហារដែលមានជាតិស្ករខ្ពស់ នោះវារិតតែអាចជំរុញដំណើរការបែបនេះឱ្យកើតឡើងលឿន និងច្រើនទៀតខុសពីធម្មតា ដែលបណ្តាលឱ្យមានស្នាមជ្រីវជ្រួញ និងឆាប់ចាស់មុនអាយុ។

ដូច្នេះគួរលោកអ្នកគួរទទួលទានជាតិស្ករក្នុងបរិមាណត្រឹមត្រូវ ដោយអង្គការសុខភាពពិភពលោកបានណែនាំថា បរិមាណស្ករដែលអ្នកគួរទទួលទានគឺមិនលើសពី ៦ ស្លាបព្រាក្នុងមួយថ្ងៃនោះទេ។

វិធីងាយៗដើម្បីកាត់បន្ថយការប្រើប្រាស់ស្ករ

១. កាត់បន្ថយការទទួលទានភេសជ្ជៈដែលមានជាតិស្ករច្រើន ដូចជា តែ កាហ្វេដែលមានជាតិស្ករ សូកូឡា កាកាវ ទឹកដោះគោក្រឡុក តែទឹកដោះគោ ភេសជ្ជៈផ្អែមផ្សេងៗ រួមទាំងទឹកផ្លែឈើផងដែរ។

២. កាត់បន្ថយការទទួលទានអាហារសម្រន់ ដូចជានំផ្អែម ដែលមានជាតិស្ករខ្ពស់។

៣. គួរទទួលទានផ្លែឈើ និងបន្លែឱ្យបានច្រើន ប៉ុន្តែត្រូវប្រយ័ត្នចំពោះផ្លែឈើដែលមានជាតិស្ករខ្ពស់ មិនគួរទទួលទានច្រើនពេកទេ ដូចជា ស្វាយទុំ ធុរេន សាវម៉ាវ ខ្នុរ ផ្លែទាប និង មៀនជាដើម៕ ប្រភព៖ Sanook