ប្រទេសចិន៖ ក្រុមអ្នកល្បាតការពារធម្មជាតិដីសើម Yancheng បានបង្ហាញពីទិដ្ឋភាពសត្វស្លាបជាច្រើន ដូចជាសត្វក្រៀលក្រហមត្រូវបានគេឃើញជាលើកដំបូង ហើយសត្វក្ងាន សត្វក្រៀលពណ៌ប្រផេះ សត្វក្រៀលពណ៌ស និងសត្វស្លាបផ្សេងទៀតក៏ត្រូវបានគេឃើញផងដែរ ដែលពួកវាបានធ្វើដំណើរគេចចេញពីភាពត្រជាក់មកភាគខាងត្បូងនៃប្រទេសចិន។
នៅទីក្រុង Yancheng ខេត្ត Jiangsu សត្វស្លាបចំណាកស្រុកប្រហែល ៣ លានក្បាលបានហោះមកទីនេះ រួមទាំងហ្វូងសត្វក្រៀលក្រហមនឹងរស់នៅទីនេះជាច្រើនខែសម្រាប់ការគេចចេញពីរដូវរងារដែលកំពុងតែបានមកដល់។
ជាមួយគ្នានោះលោក Chen Guoyuan ប្រធានផ្នែកអភិរក្ស និងគ្រប់គ្រងធនធានបម្រុងធម្មជាតិ Yancheng Wetland បានឱ្យដឹងថាកាលពីថ្ងៃទី ២៦ ខែ តុលា ឆ្នាំ២០២២ ក្រុមល្បាតបានប្រទះឃើញសត្វក្រៀលក្រហមជាលើកដំបូង ហើយក៏បានរកឃើញសត្វក្ងាន ក្រៀលប្រផេះ សត្វក្រៀលពណ៌ស ក្ងានព្រៃ និងសត្វស្លាបផ្សេងទៀតជាច្រើន
ក្នុងនោះក្រុមអ្នកអភិរក្សបាននិយាយថា ដើម្បីផ្តល់ជម្រកដល់សត្វស្លាបសម្រាប់រដូវរងារដ៏ច្រើននេះ ពួកគេបានផ្ដល់ ទីជម្រកដោយការសម្អាតដើមត្រែង ស្មៅ និងរុក្ខជាតិព្រៃផ្សេងទៀត ព្រមទាំងរៀបចំអាហារសម្រាប់ពួកវា បន្ថែមពីនោះការល្បាតជាបន្តបន្ទាប់ក៏ត្រូវបានរៀបចំឡើងដើម្បីធានាសុវត្ថិភាពផងដែរ។
ទីក្រុង Yancheng តំបន់ស្វយ័ត Ningxia Hui ភាគពាយព្យប្រទេសចិន ហើយក្នុងអំឡុងពេលនេះការធ្វើចំណាកស្រុករបស់បក្សីតាមដងទន្លេ Yancheng ភាគខាងលិចបានក្លាយជាសម្រស់ធម្មជាតិនៃរដូវស្លឹកឈើជ្រុះ។
អ្នកថតរូបបានចាប់យកទស្សនីយភាពនៃសត្វស្លាបរាប់ម៉ឺនក្បាលដែលកំពុងហោះហើរ ឬមមាញឹកក្នុងការស្វែងរកអាហារ ខណៈដែលសត្វស្លាបដទៃទៀតបានរៀបចំដើម្បីបន្តការធ្វើដំណើរតាមរដូវដ៏វែងរបស់ពួកវាឆ្ពោះទៅភាគខាងត្បូង។
គួរបញ្ជាក់ងាក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះតំបន់ព្រៃ Yancheng បានយកចិត្តទុកដាក់យ៉ាងខ្លាំងលើការអភិវឌ្ឍន៍អេកូឡូស៊ីរបស់ខ្លួន និងបានធ្វើឱ្យមានវឌ្ឍនភាពគួរឱ្យកត់សម្គាល់ក្នុងការកែលម្អបរិស្ថាន និងបង្កើនជីវចម្រុះរបស់វា។
ជាលទ្ធផល តំបន់នេះទាក់ទាញហ្វូងសត្វស្លាបចំណាកស្រុកដ៏ធំរៀងរាល់រដូវផ្ការីក និងរដូវស្លឹកឈើជ្រុះ ដោយសារអាកាសធាតុរីករាយ និងលក្ខខណ្ឌបរិស្ថានល្អ៕ ប្រភព៖ dailynews