Home Blog Page 1981

ប្រទេសទាំង១០ដែលប្រជាជនផឹកស្រាបៀរច្រើនជាងគេ ខណៈប្រទេសកម្ពុជាយើងស្ថិតនៅចំណាត់ថ្នាក់មួយនេះ

0

ភ្នំពេញ៖ ស្រាបៀរគឺជាភេសជ្ជៈដ៏ពេញនិយម ដែលមនុស្សពេញវ័យនៅជុំវិញពិភពលោក ចូលចិត្តទទួលទាន ជាពិសេសក្នុងឱកាសជួបជុំគ្នាផ្សេងៗ។ តើប្រជាជនប្រទេសណាខ្លះទៅដែលពិសាស្រាបៀរច្រើនៗជាងគេបំផុត?

ខាងក្រោមនេះ គឺជាទិន្នន័យបង្ហាញពីបរិមាណស្រាបៀរជាមធ្យម ដែលប្រជាជនម្នាក់ៗទទួលទានក្នុងមួយឆ្នាំ ហើយនៅក្នុងប្រទេសស្ថិតនៅចំណាត់ថ្នាក់លើគេទាំង១០ ប្រចាំឆ្នាំ២០១៩ ជាពេលដែលវិបត្តិកូវីដរាតត្បាតជាសកលកូវីដ១៩មិនទាន់ផ្ទុះឡើង៖

១០. ឡេតូនី (៨១.៤លីត្រ)

៩. ក្រូអាស៊ី (៨៥.៥លីត្រ)

៨. អេស៉្បាញ (៩២.៩លីត្រ)

៧. អៀរឡង់ (៩៥.៥លីត្រ)

៦. ណាមីប៊ី (៩៥.៥លីត្រ)

៥. ប៉ូឡូញ (៩៧.៧លីត្រ)

៤. អាល្លឺម៉ង់ (៩៩លីត្រ)

៣. រ៉ូម៉ានី (១០០.៣លីត្រ)

២. អូទ្រីស (១០៧.៣លីត្រ)

១. សាធារណរដ្ឋឆែក (១៨៨.៦លីត្រ) ។

ជាមួយគ្នានេះដែរយោងតាមការសិក្សាខាងលើក៏បានបង្ហាញថាប្រទេសកម្ពុជាយើងស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ៣០ ក្នុងចំណោមប្រទេសទាំង៦០ ផងដែរ ៕

ចេញពីក្មេងកំព្រាតស៊ូក្លាយជាតារាម៉ូដែលលំដាប់ពីភពលោក ព្រោះតែភាពប្លែកពីគេនៃជំងឺផឿក

0

បរទេស៖ តារាបង្ហាញម៉ូតលំដាប់ពិភពលោកម្នាក់នេះបានធ្វើឱ្យមហាជនចាប់អារម្មណ៍ជាខ្លាំងជាមួយនឹងសម្រស់ដ៏ស្រស់ស្អាត និងប្លែកភ្នែកដោយសារតែនាងមានជំងឺហ្សែន អាល់ប៊ីន (Albinism) ឬ ខ្មែរយើងនិយមហៅថាជំងឺផឿកតាំងពីកំណើរ។ ដោយសារតែសុខភាពចុះខ្សោយម្ដាយឪពុកនាងបោះបងនាងចោលតាំងពីនៅទារករហូតមានគេធានាយកទៅចិញ្ចឹម និងបានតស៊ូរហូតក្លាយជាតារាម៉ូដែល។

“Xue Li” ក្មេងស្រីអាយុ ១៧ ឆ្នាំនេះ ឈ្មោះរបស់នាងបានមកពី “Xue” មានន័យថាព្រិល និង “Li” មានន័យថាស្រស់ស្អាត នាងកើតមកមានជម្ងឺអាល់ប៊ីន (Albinism) ឬផឿក ដោយស្បែកនិងសក់ពណ៌សស្លេក រាងកាយរបស់នាងខ្សោយ ហេតុនេះហើយបានជាឪពុកម្ដាយរបស់នាងទុកនាងចោលនៅកុមារកំព្រាតាំងពីតូចក្មេង។ ប៉ុន្តែជាសំណាងល្អពេលនាងមានអាយុ៣ឆ្នាំ មានគ្រួសារដ៏សប្បុរសបាន យកនាងមកចិញ្ចឹម ហើយនាំនាងទៅប្រទេសហូឡង់ជាមួយគ្នា។

លុះដល់អាយុ ១១ ឆ្នាំ Xue Li បានចូលប្រឡូកក្នុងវិស័យម៉ូដែលដោយចៃដន្យ នៅពេលនោះជាមួយនឹងរូបរាងប្លែក ធ្វើឱ្យភ្នែករបស់អ្នករចនាម៉ូតចូលចិត្ត ដូច្នេះហើយគេបានបញ្ចុះបញ្ចូលនាងឱ្យចូលប្រឡូកក្នុងវិស័យបង្ហាញម៉ូដនេះ។

បន្ទាប់មក Xue Li បានក្លាយជាតារាម៉ូដែល រហូតមានមនុស្សជាច្រើនចង់ធ្វើការជាមួយ ហើយនាងត្រូវបានគេថតរូបឱ្យទស្សនាវដ្ដីដ៏ល្បីលើពិភពលោកដូចជា Vogue។

ទោះជាយ៉ាងណាដោយសារតែជំងឺអាល់ប៊ីន (Albinism) ធ្វើឱ្យ Xue Li មានបញ្ហាភ្នែក នាងអាចមើលឃើញត្រឹមតែ ៨-១០ ភាគរយប៉ុណ្ណោះ ដូច្នេះភ្នែករបស់នាងងាយនឹងចាញ់ពន្លឺខ្លាំងណាស់។ គ្រប់ពេលថតរូប អ្នកគ្រប់គ្រោង និងអ្នកថតរូបត្រូវតែប្រុងប្រយ័ត្នបន្ថែមជាមួយនឹងពន្លឺកាមេរ៉ា  ដូច្នេះហើយពួកគេតែងតែ បង្កើតនូវរូបភាពរបស់នាងភាគច្រើន តែងតែបិទភ្នែក។

ដំបូងឡើយ Xue Li មើលតែងតែគិត និងមានគំនិតមួយថាជំងឺអាល់ប៊ីន (Albinism) វាជាបិសាច ធ្វើឲ្យ នាងមានអារម្មណ៍សោកសៅយ៉ាងខ្លាំង ប៉ុន្តែវាមិនដូចជាអ្វីដែលនាងគិតកន្លងមកនោះទេ ព្រោះនេះជាអ្វីដែលព្រះប្រទានឱ្យ។

យ៉ាងណាមិញហេតុផលមួយក្នុងចំណោមហេតុផលដែល Xue នៅតែធ្វើការនៅក្នុងឧស្សាហកម្មម៉ូដែល ដោយសារតែនាងចង់លើកកម្ពស់ការយល់ដឹងអំពីជំងឺអាល់ប៊ីន(Albinism) ហើយចង់ផ្សព្វផ្សាយគំនិតនោះ ដល់ជនពិការផ្នែកពណ៌សម្បុរ ឬ មនុស្សដែលមានពណ៌មិនធម្មតា អាចចូលរួមក្នុងសង្គមដោយអារម្មណ៍បើកចំហផងដែរ។

ក្នុងនោះ Xue Li បានលើកឡើងថា៖

“ខ្ញុំចង់ឱ្យអ្នកផ្សេងទៀតដែលមានជំងឺអាល់ប៊ីន(Albinism) អ្នកពិការភាព ឬទម្រង់នៃភាពខុសគ្នាណាមួយ ទទួលស្គាល់ថាពួកគេអាចទទួលបាននូវភាពជោគជ័យ ខ្ញុំចង់ក្លាយជាអ្វី ឬចង់ធ្វើអ្វីដែលខ្ញុំចង់បាន ដូចខ្ញុំដែរ ខ្ញុំចូលចិត្តលេងកីឡា និងឡើងភ្នំ ហើយខ្ញុំក៏អាចធ្វើវាបានដែរ អ្នកផ្សេងទៀតអាចនិយាយថាអ្នកមិនអាចធ្វើរឿងទាំងនោះបានទេ ប៉ុន្តែតាមពិតអ្នកអាចធ្វើបាន សូមអ្នកសាកល្បងធ្វើវា”៕ ប្រភព៖ entertain

 

 

អាមេរិក ព្រមានកម្ទេចកូរ៉េខាងជើងចោល ប្រសិនបើកូរ៉េខាងជើងហ៊ានធ្វើរឿងមួយនេះ

0

អន្តរជាតិ៖ សហរដ្ឋអាមេរិក បានព្រមានថានឹងកំទេចរបបដឹកនាំកូរេខាងជើងចោល បើសិនជាហ៊ានប្រើអាវុធនុយក្លេអ៊ែរ បាញ់ដាក់លើសហរដ្ឋអាមេរិកនិងប្រទេសសម្ព័ន្ធមិត្ត។ ការព្រមាននេះ បានធ្វើដោយរដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិកលោក ឡូយ អូស្ទីន (Lloyd Austin) គ្រាដែលភាពតានតឹងក្នុងដែនឧបទ្វីបកូរេកាន់តែកើនឡើងជាលំដាប់ ដោយសារតែកូរេខាងជើងបានខឹងនឹងការធ្វើសម យុទ្ធយោធារវាងសហរដ្ឋអាមេរិកនិងកូរេខាងត្បូង។

កូរ៉េខាងជើងបានបាញ់គ្រាប់កាំភ្លើងធំប្រមាណ៨០គ្រាប់បន្ថែមទៀត ចូលទៅក្នុងតំបន់ព្រំដែនសមុទ្ទទាំងកណ្តាលយប់ ខណៈដែលរដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិកនិងរដ្ឋមន្ត្រីការ ពារជាតិកូរេខាងត្បូងបានប្តេជ្ញាចិត្តបង្ហាញការប្រឈមមុខរបស់ខ្លួនក្នុងស្ថានភាពដែលកូរេខាង ជើងបានបាញ់មីស៊ីលនិងបាញ់កាំភ្លើងធំគម្រាមកំហែង។ ការបាញ់កាំភ្លើងធំជាង៨០គ្រាប់នេះ បានធ្វើឡើងទន្ទឹមនឹងសហរដ្ឋអាមេរិក បានព្រមានថា គេនឹងកំទេចរបបដឹកនាំកូរេខាងជើងចោល បើសិនជាហ៊ានប្រើ អាវុធនុយក្លេអ៊ែ័របាញ់ដាក់ លើសហរដ្ឋអាមេរិកនិងប្រទេសសម្ព័ន្ធមិត្ត។

កូរេខាងជើងបានទាមទារឱ្យសហរដ្ឋអាមេរិកនិងកូរេខាងត្បូង ត្រូវបញ្ឈប់ការធ្វើសមយុទ្ធយោធា ដែលការទាមទារនោះបានធ្វើឡើងតាមរយៈការបាញ់គំរាមគ្រាប់មីស៊ីលបាលីស្ទីក និងគ្រាប់កាំភ្លើងត្បាល់ជាច្រើនដាក់ចូលមកក្នុងតំបន់ដែនសមុទ្ទ ប៉ុន្តែសហរដ្ឋអាមេរិកនិងកូរ៉េខាងត្បូង ធ្វើមិនដឹងមិនឮនិងមិនព្រមបញ្ឈប់ការធ្វើសមយុទ្ធយោធារបស់ខ្លួននោះឡើយ។ សមយុទ្ធយោធារវាងសហរដ្ឋ អាមេរិកនិងកូរេខាងត្បូងដែលមុននេះ ត្រៀមគ្រោងនឹងបញ្ចប់ នៅថ្ងៃសុក្រទី៤វិច្ឆិកាទៅហើយនេះ ត្រូវបានបន្តធ្វើទៅមុខបន្ថែមទៀត ដែលទង្វើនេះបានបញ្ឆេះកំហឹងកូរេខាងជើងកាន់តែខ្លាំង។ លើសពីនោះរដ្ឋមន្ត្រីការពារជាតិអាមេរិកលោក ឡូយ អូស្ទីន​ (Lloyd Austin) និងរដ្ឋមន្ត្រីការពារជាតិកូរេខាងត្បូងលោក លី ជុងស៊ុប (Lee Jong-sup) ក៏ជួបគ្នា នៅក្រសួងការពារជាតិអាមេរិកក្នុងរដ្ឋធានីវ៉ាស្ហ៊ីនតោន ដោយរដ្ឋមន្ត្រីការពារជាតិនៃប្រទេសទាំង២ បានប្តេជ្ញាចិត្តក្នុងការត្រូវបន្តប្រឈមមុខចំពោះការធ្វើតេស្តមីស៊ីលរបស់កូរ៉េខាងជើង ថែមទៀតបើទោះបីជាមានសម្តីព្រមាននិងការបាញ់គំរាម។

រដ្ឋមន្ត្រីការពារជាតិអាមេរិកបានថ្លែងប្តេជ្ញាការពារកូរេខាងត្បូងនិងថ្កោល ទោសប្រទេសកូរ៉េខាងជើង។ លោក ឡូយ អូស្ទីន​​ (Lloyd Austin) បានថ្លែងប្រាប់ទៅរដ្ឋមន្ត្រីការពារជាតិកូរេខាងត្បូងថាសហរដ្ឋអាមេរិក ប្តេជ្ញាការពារកូរេខាងត្បូង និងធានាប្រាកដថានឹងមិនមានប្រទេសណាដែលនឹងអាចប៉ះលើ កូរេខាងត្បូងបានឡើយ។ លោកបានថ្លែងថាសហរដ្ឋអាមេរិកនឹងប្តេជ្ញាប្រឆាំងផងដែរចំពោះ ប្រទេសណាដែលហ៊ានប្រើឧបករណ៍នុយក្លេអ៊ែ័រ។

កូរ៉េខាងជើងបានបាញ់មីស៊ីលជាច្រើនគ្រាប់ចូលទៅក្នុងសមុទ្រកាលពីថ្ងៃព្រហស្បតិ៍ រួមទាំង មីស៊ីលផ្លោងអន្តរទ្វីប ICBM ដែលគេសង្ស័យថាជាគ្រាប់ខូច។ ទោះបីជាមានការបាញ់និងការ គំរាមរបស់កូរេខាងជើង សមយុទ្ធឈ្មោះ វីជីលែន ស្ទម (Vigilant Storm) ដែលបានចាប់ផ្តើមតាំងពីថ្ងៃទី៣១ តុលានៅតែបន្ត និងកាន់តែបន្ថែមថ្ងៃ។ សមយុទ្ធ វីជីលែន ស្ទម (Vigilant Storm) បានចួលរួមដោយយន្តហោះ ២៤០គ្រឿង និងបុគ្គលិកយោធាច្រើនពាន់នាក់ដោយប្រទេសទាំង២ និងសមយុទ្ធនេះ ត្រូវគេ ចាត់ទុកថាជាសមយុទ្ធបង្ហាញនូវកម្លាំងដ៏ធំបង្អស់មួយមិនធ្លាប់មាន ដែលការបង្ហាញនូវកម្លាំង នេះហើយ បានធ្វើឱ្យកូរេខាងជើងកាន់តែផ្ទុះកើនឡើងនូវកំហឹង។

ក្រោយមានសេចក្តី រាយការណ៍បង្ហាញថាសមយុទ្ធយោធារវាងសហរដ្ឋអាមេរិកនឹងមិនទាន់បញ្ឈប់ ហើយថែមទាំងបន្តដោយមិនបញ្ចប់តាមគម្រោងដាក់ចេញនៅថ្ងៃសុក្រនោះ កូរ៉េខាង ជើងបានបាញ់គ្រាប់ កាំភ្លើងត្បាល់ប្រមាណជាង៨០គ្រាប់ដាក់ចូលក្នុងដែនសមុទ្ទថែមទៀត។ កូរ៉េខាងត្បូង បានប្រញាប់ចេញសារព្រមានទៅកូរេខាងជើងវិញ ជុំវិញការបន្តបាញ់កាំភ្លើងត្បាល់ ចុងក្រោយនេះ។

នៅក្នុងកិច្ចប្រជុំក្នុងមន្ទីរបញ្ចកោណនាទីក្រុងវ៉ាស៊ីនតោន រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក ឡូយ អូស្ទីន (Lloyd Austin) និងរដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូង លោក លី ជុងស៊ុប (Lee Jong-sup) បានសន្យាស្វែងរក វិធានការថ្មី ដើម្បីបង្ហាញពី “ការប្តេជ្ញាចិត្ត និងសមត្ថភាព” របស់សម្ព័ន្ធមិត្ត បន្ទាប់ពីការបង្ក ហេតុពីកូរ៉េខាងជើងម្តងហើយម្តងទៀតមិនចេះចប់។ កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកនៅបាននិយាយសង្ស័យផងដែរថាកូរ៉េខាងជើង អាចនឹងបញ្ចប់ការរៀបចំបច្ចេកទេសដើម្បីការត្រៀមសាកល្បងអាវុធនុយក្លេអ៊ែររបស់ខ្លួនហើយនាពេលនេះ និងការសាកល្បងអាវុធនុយក្លេអ៊ែ័ររបស់កូរេខាងជើងនឹងអាចធ្វើនាពេលខាងមុខ នេះក្នុងថ្ងៃណាមួយជាមិនខាន។ កូរ៉េខាងជើងក្នុ្ងងសប្តាហ៍នេះ បានថ្កោលទោសយ៉ាងខ្លាំងក្លាចំពោះ ការធ្វើសមយុទ្ធយោធា របស់សហរដ្ឋអាមេរិកនិងក្រុមសម្ព័ន្ធមិត្ត។ កូរ៉េខាងជើងបានទាមទារម្តងហើយម្តងទៀតឱ្យសហរដ្ឋអាមេរិកនិងក្រុមសម្ព័ន្ធមិត្តត្រូវបញ្ឈប់ នូវការធ្វើសមយុទ្ធដែលក្រុងព្យុងយ៉ាងចាត់ទុក ថាសមយុទ្ធនោះគឺការបង្កហេតុផ្នែកយោធា និងការចង់ឈ្លានពានមកលើកូរេខាងជើង។ កូរ៉េខាងជើង បានព្រមានថា គេនឹងមិនអាចអត់ ឱនបានឡើយ” ចំពោះការធ្វើសមយុទ្ធយោធារបស់សហរដ្ឋអាមេរិកជាមួយ នឹងកូរ៉េខាងត្បូងនោះ។ រដ្ឋាភិបាលក្រុងព្យុងយ៉ាងបាន ចេញសេចក្តីថ្លែងការណ៍បញ្ជាក់ថាបើសិនជាសហរដ្ឋ អាមេរិកចចេសបន្តក្នុងការបង្កហេតុយោធា, កូរេខាងជើងនឹងចាត់វិធានការបន្តនូវឥទ្ធិពល យោធារបស់ខ្លួនជាបន្ថែមដើម្បីធ្វើការប្រឆាំងតបត។ ប៉ុន្តែទោះបីមានសម្តីព្រមាននិងការបាញ់ មីស៊ីលបង្ហាញឥទ្ធិពលយ៉ាងណាក្តី, សហរដ្ឋអាមេរិកនិងកូរេខាងត្បូង ស្រាប់តែបន្តពន្យាពេល ធ្វើសមយុទ្ធបន្ថែមទៀត។

មន្ត្រីជាន់ខ្ពស់របស់កូរេខាងជើង លោក ប៉ាក ជុងឆន (Pak Jong Chon) លេខាធិការនៃគណៈកម្មាធិការ កណ្តាលនៃគណបក្សពលករដែលកំពុងកាន់អំណាចក្នុងប្រទេសកូរ៉េខាងជើងបានចាត់ទុក ការសម្រេចចិត្តបន្តធ្វើសមយុទ្ធយោធារបស់សហរដ្ឋអាមេរិកនិងកូរេខាងត្បូងនេះ ថាជា «ការសម្រេចចិត្តដ៏គ្រោះថ្នាក់បំផុត» និងថាការសម្រេចចិត្តនេះ កំពុង “រុញ” ស្ថានភាពដើរចេញ ពីការគ្រប់គ្រងរបស់វាហើយ។ លោក ប៉ាក ជុងឆន (Pak Jong Chon) បានថ្លែងថា “សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងគង់នឹងដឹងថា ពួកគេ បានធ្វើកំហុសដ៏អាក្រក់មួយដែលមិនអាចវិលត្រឡប់វិញបានឡើយ”

ក្រុមអ្នកការទូតបាននិយាយថា សហរដ្ឋអាមេរិក បានស្នើឱ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហ ប្រជាជាតិធ្វើការកោះប្រជុំជាសាធារណៈមួយលើប្រទេសកូរ៉េខាងជើង នៅថ្ងៃសុក្រនេះ ដែល សំណើនេះបានគាំទ្រដោយសមាជិកក្រុមប្រឹក្សាផ្សេងទៀតដូចជាចក្រភពអង់គ្លេស បារាំង អាល់បានី អៀរឡង់ និងប្រទេសន័រវែស។ កូរ៉េខាងជើង ត្រូវបានក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ហាមឃាត់ជាយូរមកហើយ ដោយមិនឱ្យមានការសាកល្បងនុយក្លេអ៊ែរ និងការបាញ់មីស៊ីលបាលីស្ទីកឡើយ។ ក្រុមប្រឹ ក្សាសន្តិសុខថែមទាំងបានពង្រឹងការដាក់ទណ្ឌកម្មជាច្រើនថែមទៀតលើក្រុងព្យុងយ៉ាងក្នុង រយៈពេលជាច្រើនឆ្នាំមកហើយនេះ ដើម្បីព្យាយាមកាត់ផ្តាច់មូលនិធិទាំងអស់ ដើម្បីមិនឱ្យ កូរេខាងជើងអាចមានលទ្ធភាពធ្វើកម្មវិធីអាវុធទាំងនោះបានឡើយ។ ទោះបីជាយ៉ាងណាក៏ដោយ ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ក្រុមប្រឹក្សាសន្តិសុខដែលមានសមាជិក ១៥ប្រទេស ត្រូវបានបែកខ្ញែកគ្នាជុំវិញការរកដំណោះស្រាយដល់កូរេខាងជើងនោះ។ ក្រោយមកនៅក្នុងខែឧសភា ប្រទេសចិន និងរុស្ស៊ី បានបោះឆ្នោតប្រឆាំងលើការជំរុញ ដែលដឹកនាំដោយសហ រដ្ឋអាមេរិក ដើម្បីរកការដាក់ទណ្ឌកម្មបន្ថែមទៀតរបស់អង្គការសហប្រជាជាតិ ចំពោះការ បាញ់មីស៊ីលរបស់កូរ៉េខាងជើង។

រដ្ឋបាលអាមេរិកលោក ចូ បៃដិន បានថ្លែងថា ទោះជាយ៉ាងណាក៏ដោយសហរដ្ឋអាមេរិកនៅតែ បើកទ្វារច្រកការទូតរបស់ខ្លួនជានិច្ច ប៉ុន្តែបញ្ជាក់ថានៅចំពោះមុខពេលនេះ គ្មានការជជែក ចរចាឡើយក្រៅពីការរៀបចំយុទ្ធសាស្ត្រដើម្បីទប់ទល់។

រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក ឡូយ អូស្ទីន​ (Lloyd Austin) បានបោះសម្តីព្រមានដល់កូរេខាងជើងកាល ពីថ្ងៃទី៣ ខែវិច្ឆិកា ថា បើសិនណាជារដ្ឋាភិបាលក្រុងព្យុងយ៉ាងហ៊ានតែប្រើអាវុធនុយក្លេអ៊ែរ បាញ់ប្រហារដាក់មកលើសហរដ្ឋអាមេរិកឬក្រុមសម្ព័ន្ធមិត្ត នោះគឺជាពេលវេលានៃទីបញ្ចប់នៃរបបដឹកនាំរបស់លោក គីមជុង អ៊ុន​ ៕

NASA កំពុងស្វែងរកអាចម៍ផ្កាយមួយប្រភេទ ដែលតម្លៃរបស់វា អាចធ្វើឱ្យមនុស្សមួយផែនដីក្លាយជាមហាសេដ្ឋីបាន

0

នៅឆ្នាំ ២០២៣ ខាងមុខ NASA នឹងចាប់ផ្តើមបេសកម្មស្វែងរកអាចម៍ផ្កាយមួយ ដែលមានតម្លៃរហូតដល់ទៅ ១០,០០០ ក្វាទ្រីលានដុល្លារ ($10,000,000,000,000,000,000,000) ដែលគ្រប់គ្រាន់ក្នុងការធ្វើឱ្យមនុស្សគ្រប់គ្នានៅលើផែនដីក្លាយជាមហាសេដ្ឋីបាន។Quadrillion-Dollar 'Psyche' Asteroid Is Even Weirder Than We Thought Say  Scientists

អាចម៍ផ្កាយនេះ មានឈ្មោះថា  សាយ ឈី (Psyche) ដែលសម្បូរដោយលោហធាតុទំហំ ១៤០ម៉ាយ ដែលកំពុងធ្វើដំណើរជុំវិញព្រះអាទិត្យរវាងភពអង្គារ និងភពព្រហស្បតិ៍។ អាចម៍ផ្កាយ សាយ ឈី (Psyche) ត្រូវបានផ្សំឡើងពីវត្ថុធាតុស្រដៀងនឹងវត្ថុដែលរកឃើញនៅក្នុងស្នូលរបស់ផែនដី។ ស្នូលនេះត្រូវបានគេគិតថា មានជាតិដែកនីកែល និងមាស ដែលមានតម្លៃរហូតដល់ ១០,០០០ ក្វាទ្រីលានដុល្លារ។Why Is an Asteroid Worth $10,000,000,000,000,000,000? | HowStuffWorks

គួរបញ្ជាក់ផងដែរថា បេសកកម្ម សាយ ឈី (Psyche) នឹងចាប់ផ្តើមនៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ ខាងមុខនេះ ខណៈពេលដែល NASA កំពុងតែរៀបចំរ៉ុកកែតរបស់ខ្លួនផងដែរ៕

ប្រភព៖ History Of Yesterday

ការដាក់បណ្ណាល័យចល័តដេីម្បីឱ្យសាធារណជនអានសៀវភៅត្រូវបានអាជ្ញាធរហាមឃាត់​ ក្រោមហេតុផលថាធ្វេីឱ្យខូចសណ្តាប់ធ្នាប់សាធារណ:​

0

ភ្នំពេញ៖ ក្រុមយុវជនមួយក្រុមដែលតែងតែសកម្មក្នុងការប្រមូលសៀវភៅល្អៗដែលកេីតចេញពីការបរិច្ចាកពីសប្បុរសជនដេីម្បីដាក់ឱ្យមហាជនអាចអានបាន តាមរយ:បណ្ណាល័យចល័ត។ ថ្មីៗនេះស្រាប់តែត្រូវអាជ្ញាធរហាមឃាត់លែងឱ្យធ្វេីបែបនេះទៀត​ ក្រោមហេតុផលថាធ្វេីឱ្យខូចសណ្តាប់ធ្នាប់សួនសាធារណ:។

ខាងក្រោមនេះគឺជាសំណេររបស់ពួកគាត់ ដែលបានធ្វេីការផ្សព្វផ្សាយនៅលេីបណ្តាញសង្គមដែលមានខ្លឹមសារថា៖ «ទីបំផុតខ្ញុំក៏បានឮពាក្យថា “សួនសាធារណៈមិនមែនជាកន្លែងអានសៀវភៅ អានសៀវភៅនៅលើសួនសាធារណៈធ្វើឲ្យខូចសណ្តាប់ធ្នាប់សួនគេ…”។

ខ្ញុំចូលរួមដាក់សៀវភៅឲ្យបងប្អូនអ្នកអាន កុមារ យុវជន អ៊ំ ពូមីង… អានដោយឥតគិតថ្លៃមកជិតបីឆ្នាំហើយ ខ្ញុំទើបតែបានពាល់ពាក្យនេះ នៅទីនេះ កាលពីមួយម៉ោងមុននេះ។

ហើយខ្ញុំក៏មានចម្ងល់ថាការដាក់សៀវភៅអានដោយឥតគិតថ្លៃត្រូវទៅសុំការអនុញ្ញាតពីសាលារាជធានីឬ? ដោយសារនេះមិនមែនអាជីវកម្ម លក់ដូរទេ ហើយក៏មិនបានយកលុយមកដោះដូរនៅកន្លែងនេះដែរ។មុននឹងដាក់ខ្ញុំក៏បានសួរនាំពីអ្នកជំនាញច្បាប់ដែរតែគាត់ថាវាមិនប៉ះពាល់អ្វីឡើយ ហើយខ្ញុំក៏បានសួរសួនអំណានផ្សេងទៀតដែលបើកមករាប់ឆ្នាំដូចគ្នា គាត់ក៏ថាមិនសុំអនុញ្ញាតទេ»។

យ៉ាងណាមិញចំពោះករណីយើងនៅពុំទាន់ឃើញអាជ្ញាធរចេញមកបកស្រាយយ៉ាងណានោះទេ ព័ត៌មានលំអិតយ៉ាងណា KBN នឹងធ្វើការផ្សាយជូននៅពេលក្រោយទៀតជាក់ជាមិនខាន ៕

Elon Musk នាំយកបណ្តាញសង្គមដ៏ចាស់មួយមកវិញ ត្រៀមបំបាក់ TikTok និងផ្លេតហ្វមផ្សេងទៀត

0

ក្រោយតែពី Elon Musk បានសម្រេចទិញយកបណ្ដាញសង្គម Twitter បានយ៉ាងជោគជ័យនៅក្នុងតម្លៃ ៤៤ពាន់លានដុល្លារហើយនោះ ពេលនេះរូបលោកគ្រងនាំយកបណ្តាញសង្គម Vine ត្រឡប់មកវិញ។

Musk បាននាំយក Vine មកវិញ​ ដែលជាបណ្ដាញសង្គមវីដេអូខ្លីៗ ដើម្បីប្រគួតប្រជែងផ្ដួល TikTok YouTube Shorts និង Reels របស់ក្រុមហ៊ុន Meta។Sour Grapes? Twitter Axes Vine, Its Ill-Fated Video App

គួរជម្រាបផងដែរថា Vine ពីមុនមកគឺជាផ្លែតហ្វមមើលវីដេអូខ្លី រយៈពេល ៦វិនាទី ហើយអ្វីដែលជាបញ្ហានោះគឺប្រសិនបើ Elon Musk ចង់ប្រគួតប្រជែងជាមួយផ្លែតហ្វមមើលវីដេអូខ្លីដូចជា TikTok ឬ YouTube Shorts មែន លោក Elon Musk អាចនឹងត្រូវបន្ថែមចំណុចពិសេសថ្មីៗ និងត្រូវបន្ថែមរយៈពេលមើលវីដេអូខ្លីរបស់ខ្លួន ពោលគឺមិនមែនត្រឹមតែ៦វិនាទីដូចមុននោះទេ៕Vine ya tiene versión web - Social Geek

ប្រភព៖ TIME

 

ប្រទេសណា ដែលចូលជាសមាជិកអាស៊ានក្រោយគេបង្អស់?

0

សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ឬអាស៊ានត្រូវបានបង្កើតឡើងនៅថ្ងៃទី ៨ ខែសីហា ឆ្នាំ ១៩៦៧ នៅទីក្រុងបាងកក ប្រទេសថៃ ដោយមានការចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍អាស៊ាន (Bangkok Declaration) ដោយបិតាស្ថាបនិកនៃអាស៊ានរួមមាន ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ហ្វីលីពីន សិង្ហបុរី និងថៃ។

អាស៊ាន​ត្រូវ​បាន​ បង្កើត​ឡើង​ដោយ​ឈរ​លើ​សរសរស្តម្ភ​ទាំង​​បី​គឺ៖ សហគមន៍​សន្តិសុខ​នយោបាយ​អាស៊ាន (APSC) សហគមន៍​សេដ្ឋកិច្ច​អាស៊ាន (AEC) និង​សហគមន៍​សង្គម​វប្បធ៌ម​អាស៊ាន (ASCC)។Is ASEAN branding still attractive for the youth? - Academia - The Jakarta Post

“ចក្ខុវិស័យ​មួយ អត្តសញ្ញាណ​មួយ សហគមន៍​មួយ” គឺ​ជា​បាវចនា​របស់​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍។ មិន​ខុស​ពី​ជាតិ​មួយ​ដែល​មាន​ទង់ជាតិ និង​ភ្លេង​ជាតិ​ផ្ទាល់​ខ្លួន​ទេ អាស៊ាន​ក៏​មាន​ទង់​អាស៊ាន និង​ភ្លេង​អាស៊ាន​ដែរ៖ “ភ្លេង​អាស៊ាន”។

ភ្លេង​អាស៊ាន តែង​ប្រគំ​ឡើង​ក្នុង​ពិធី​ផ្លូវ​ការ​របស់​អាស៊ាន ដូចជា​កិច្ចប្រជុំ​ធំៗ និង​ទិវា​អាស៊ាន​ជាដើម ក្នុង​ន័យ​បង្ហាញ​ពី​សាមគ្គីភាព​រវាង​ប្រទេស​ជា​សមាជិក និង​កម្ពស់​អត្តសញ្ញាណ​របស់​ខ្លួន។ASEAN : Ministry of Foreign Affairs of the kingdom of Thailand

ក្រោយតែពីឃើញភាពរីកចម្រើននៃអាស៊ាន បណ្តាលប្រទេសមួយចំនួនទៀតក៏ចាប់ផ្តើមចូលជាសមាជិកជាបន្តបន្ទាប់។ ​ប្រ៊ុយណេ ដារូសាឡឹម បានចូលរួមនៅថ្ងៃទី ៧ ខែមករា ឆ្នាំ ១៩៨៤ វៀតណាមនៅថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ១៩៩៥ ឡាវ និងមីយ៉ាន់ម៉ា នៅថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ១៩៩៧ និងប្រទេសកម្ពុជាបានចូលជាសមាជិកក្រោយគេ ពោលគឺនៅថ្ងៃទី ៣០ ខែមេសា ឆ្នាំ ១៩៩៩៕

ផ្លែឈើទាំង៦មុខល្អសម្រាប់សុខភាពនារដូវស្លឹកឈើជ្រុះ និងរដូវរងារ

0

ការថែទាំសុខភាពគឺចាំបាច់ណាស់សម្រាប់មនុស្សគ្រប់រូប ព្រោះសុខភាពពិតជាសំខាន់ណាស់មិនថាវ័យណាក៏ដោយ។ នាពេលនេះរដូវស្លឹកឈើជ្រុះ និងរដូវរងាក៏បានមកដល់ អាកាសធាតុមានការប្រែប្រួលត្រជាក់ និងស្ងួត ធ្វើឱ្យមនុស្សគ្រប់គ្នាមិនសូវមានសុខភាពល្អ ជាពិសេសមនុស្សចាស់។ ដោយឡែកនៅប្រទេសជប៉ុន ប្រជាជនមានសុខភាពប្រែប្រួល លោកដុកទ័របានណែនាំនូវផ្លែឈើមួយចំនួនសម្រាប់បរិភោគនៅរដូវនេះ។
តោះមកស្គាល់ផ្លែឈើទាំង៣ មុខ នក្នុងរដូវស្លឹកឈើជ្រុះ និងរដូវរងា ដែលអ្នករៀបចំអាហារជប៉ុនណែនាំឱ្យញ៉ាំជាប្រចាំដើម្បីសម្រស់ និងសុខភាព។
ផ្លែឈើទាំង 3 ដែលមានតម្លៃសារធាតុចិញ្ចឹមខ្ពស់បំផុតក្នុងរដូវស្លឹកឈើជ្រុះ៖
1-ផ្លែព្រូន
ផ្លែព្រូន 100 ក្រាមមានផ្ទុកវីតាមីន C 70 មីលីក្រាម។ ប្រសិនបើអ្នកញ៉ាំតែ 2/3 នៃផ្លែព្រូន អ្នកនឹងទទួលបានវីតាមីន C ប្រហែល 100 មីលីក្រាម ដែលវាគ្រប់គ្រាន់សម្រាប់តម្រូវការប្រចាំថ្ងៃរបស់រាងកាយ។ លើសពីនេះ ផ្លែ ព្រូន សម្បូរទៅដោយសមាសធាតុ beta-cryptoxanthin (β-Cryptoxanthin) ចំនួន 500 មីក្រូក្រាមក្នុង100ក្រាមនៃព្រូន។ សារធាតុទាំងនេះគឺជាសារធាតុប្រឆាំងអុកស៊ីតកម្មដែលជួយការពារជំងឺដែលបណ្តាលមកពីជំងឺលើសឈាម និងជួយការពារជំងឺបេះដូង និងមហារីកជាដើម។ ម្យ៉ាងវិញទៀត សារធាតុទាំងពីរខាងលើនេះត្រូវបានបំប្លែងទៅជាវីតាមីន A ក្នុងរាងកាយ និងដើរតួយ៉ាងសំខាន់ក្នុងការពង្រឹង ភ្នាស mucous ជួយពង្រឹងប្រព័ន្ធការពាររាងកាយ និងធ្វើឱ្យស្បែករបស់អ្នកស្រស់ស្អាត។konkmeng.com
2. ទំពាំងបាយជូ
ទំពាំងបាយជូគឺជាផ្លែឈើដែលប្រមូលផលបានច្រើនបំផុតពីខែកក្កដាដល់ខែវិច្ឆិកា។ ស្បែកទំពាំងបាយជូរកាន់តែខ្មៅ គឺកាន់តែសម្បូរទៅដោយសារធាតុ polyphenols ដែលជាសារធាតុប្រឆាំងអុកស៊ីតកម្មដ៏មានប្រសិទ្ធភាពខ្ពស់ក្នុងជួយពន្យារភាពចាស់ និងការពារជំងឺដែលបណ្តាលមកពីការរស់នៅប្រចាំថ្ងៃ។What Are Grapes, and How Are They Used?
3. ផ្លែប៉ោម
ផ្លែប៉ោមសម្បូរទៅដោយសារធាតុ fructose ដែលត្រូវបានបំប្លែងទៅជាជាតិស្ករ និងថាមពលសម្រាប់រាងកាយ តែមិនបណ្តាលឱ្យមានការកើនឡើងកម្រិតជាតិស្ករក្នុងឈាមទេ និងប្រូស៊ីយ៉ាឌីន (Procyanidin) ដែលជាសារធាតុ polyphenols មួយ ដែលមានរហូតដល់ទៅ 60 ភាគរយនៃសមាសធាតុ polyphenol នៅក្នុងផ្លែប៉ោម។ សារធាតុនេះដើរតួយ៉ាងសំខាន់ដូចជា៖
-ការទប់ស្កាត់ការស្រូបយកជាតិខ្លាញ់ទៅក្នុងខ្លួន
-ជួយកាត់បន្ថយខ្លាញ់លើសនៅលើក្បាលពោះ
-ជួយប្រព័ន្ធឈាមរត់បានល្អ
-ជួយកាត់បន្ថយហានិភ័យនៃជំងឺបេះដូង8 Incredible Health Benefits Of Apples — Guardian Life — The Guardian  Nigeria News – Nigeria and World News

លើសពីនេះ ផ្លែប៉ោមសម្បូរទៅដោយសារធាតុ pectin ដែលជាជាតិសរសៃអាហារដែលជួយលើកកម្ពស់ដំណើរការល្អនៃពោះវៀន និងការពារការទល់លាមក។ ការទទួលទានផ្លែប៉ោមជាមួយនឹងស្បែកនឹងផ្តល់ឱ្យរាងកាយរបស់អ្នកនូវបរិមាណអតិបរមានៃសារធាតុ polyphenols និង pectins ។
ផ្លែឈើ 3 ប្រភេទដែលមានតម្លៃសារធាតុចិញ្ចឹមខ្ពស់បំផុតក្នុងរដូវរងារ
1. Kinkan Orange ក្រូចគីនកាន
ក្រូច Kinkan ត្រូវបានគេស្គាល់ផងដែរថាជាក្រូច kumquat, kumquats ឬ ក្រូចឃ្វិច ដែលជាក្រូចតូចដែលអាចញ៉ាំជាមួយសំបកបាន។ សំបកក្រូចមានក្លិនក្រអូបស្រាលដល់ច្រមុះ។ ប៉ុន្តែពេលញ៉ាំវាមានរសជាតិឆ្ងាញ់គឺរសជាតិជូរផ្អែម។ ផ្លែក្រូច Kinkan សម្បូរទៅដោយវីតាមីន C និងជួយឱ្យរាងកាយផលិតប្រូតេអ៊ីន Collagen ដែលធ្វើឱ្យស្បែកមានសុខភាពល្អ និងស្រស់ស្អាត ហើយវាក៏ជួយពង្រឹងជាលិកា mucous នៅក្នុងបំពង់ក និងច្រមុះផងដែរ។ លើសពីនេះទៀត hesperidin ដែលមានច្រើននៅក្នុង zest ពណ៌ទឹកក្រូចជួយពង្រឹងសរសៃឈាម។Kinkan Kanro-ni (Japanese Candied Kumquats) with Panna Cotta - La Fuji Mama
2. គីវី
នៅប្រទេសជប៉ុន គីវីដែលនាំចូលដែលអាចរកទិញបរិភោគបានពេញមួយឆ្នាំ។ គីវីសម្បូរទៅដោយអង់ស៊ីម protease ដែលគេជឿថាជា actinidin ដែលជួយរំលាយប្រូតេអ៊ីនដែលពួកគេបរិភោគ ហើយផ្លែគីវី 100 ក្រាមមានផ្ទុកវីតាមីន C 69 មីលីក្រាម និងអាស៊ីតហ្វូលិក 35 ភាគរយ ដែលមានសារៈសំខាន់សម្រាប់ស្ត្រីមានផ្ទៃពោះ។ផ្លែគីវីក៏ម។ ផ្លែគីវីមានកាឡូរី ត្រឹមតែ 46-52 kcal ក្នុងមួយ kiwi ដូច្នេះអ្នកមិនចាំបាច់ព្រួយបារម្ភអំពីទម្ងន់ប្រសិនបើអ្នកចង់ញ៉ាំ kiwi ច្រើនជាងមួយ។Kiwifruit | SNAP-Ed3. ក្រូចមីកាន (Mikan Orange )
ផ្លែក្រូច ឬមីកាន សម្បូរទៅដោយវីតាមីន C ដែលជួយពង្រឹងរាងកាយ និងស្បែក។ សារធាតុ beta-cryptoxanthin (β-Cryptoxanthin) (1,700 mcg ក្នុង 100 ក្រាមនៃ mikan tangerine) ត្រូវបានបំប្លែងទៅជាវីតាមីន A នៅក្នុងខ្លួន។ នេះជាលទ្ធផលក្នុងការការពារការឆ្លងមេរោគឬបាក់តេរី ហើយវាក៏ជួយការពារជំងឺមួយចំនួនដូចជា ជំងឺទឹកនោមផ្អែម ជំងឺ ដាច់សរសៃឈាមខួរក្បាល និងជំងឺតម្រងនោមជាដើម។ លើសពីនេះ ជាតិសរសៃពណ៌ស ឬសនៅលើផ្លែក្រូចសម្បូរទៅដោយវីតាមីន P ដែលជួយទ្រទ្រង់ការស្រូបយកវីតាមីន C ចូលទៅក្នុងរាងកាយបានល្អ។ វីតាមីននេះផ្ទុកទៅដោយជាតិសរសៃពណ៌សក្នុងបរិមាណច្រើនជាងផ្លែក្រូច 300 ដង ដូច្នេះរបៀបទទួលទានផ្លែក្រូចដើម្បីទទួលបានអត្ថប្រយោជន៍គឺ ញ៉ាំសាច់សសៃពណ៌ស រួមជាមួយផ្លែក្រូច។Mi – Mikan – How to say Mandarin Orange in Japanese | Coto Academy

ក្នុងរដូវរងារនៅប្រទេសជប៉ុន អាកាសធាតុស្ងួតល្អសម្រាប់ការលូតលាស់ និងការរីករាលដាលនៃមេរោគ អាចនាំឱ្យឈឺបានយ៉ាងងាយ។ ដូច្នេះការទទួលទានផ្លែឈើដែលសម្បូរសារធាតុចិញ្ចឹមជាជម្រើសមួយក្នុងការលើកកម្ពស់សុខភាពប្រជាជនជប៉ុន៕

ផូស៊ីលមច្ឆាសមុទ្រដែលបានដាច់ពូជ៥០០លានឆ្នាំមុន ត្រូវបានរកឃើញនៅក្នុងស្រុកខ្មែរ

0

នាពេលថ្មីៗនេះមានការបង្ហោះយ៉ាងព្រោងព្រាតពីការរកឃើញនូវផូស៊ីត្រីសមុទ្រម្យ៉ាងដែលមានឈ្មោះថា ទ្រីឡូបាយ ( Trilobites) ដែលជាសត្វសមុទ្រមានអាយុកាល៥០០លានឆ្នាំមកហើយ ត្រូវបានរកឃើញនៅក្នុងខេត្តបន្ទាយមានជ័យ នៃប្រទេសកម្ពុជារបស់យើង។

ពិតណាស់ក្រោយពីការរកឃើញសំណាកសត្វបុរាណៗផុតពូជរាប់លានឆ្នាំជាបន្តបន្ទាប់ នៅក្នុងប្រទេសកម្ពុជាយើង ស្រាប់តែមានការបង្ហោះពិការរកឃើញនូវផូស៊ីត្រីសមុទ្រម្យ៉ាងដែលមានឈ្មោះថា ទ្រីឡូបាយ ( Trilobites) ដែលជាសត្វសមុទ្រមានអាយុកាល៥០០លានឆ្នាំមកហើយ ត្រូវបានរកឃើញនៅក្នុងតំបន់បេតិកភណ្ឌ ធម្មជាតិ ភ្នំបាក់ ស្ថិតក្នុងភូមិសាស្ត្រ សង្កាត់ទឹកថ្លា ក្រុងសិរីសោភណ្ឌ ខេត្តបន្ទាយមានជ័យ។

ជាមួយគ្នានោះតាមការវិភាគកាបោន១៤បង្ហាញថា សត្វសមុទ្រនេះមានអាយុកាល៥០០លានឆ្នាំមកហើយ ពោលគឺកើតឡើងមុនសត្វដាយណូស័រទៅទៀត។

គួរឱ្យដឹងថា សត្វទ្រីឡូបាយ  (Trilobite)  វាជាប្រភេទសត្វសមុទ្រដែល មានកំណើតមកជាយូរយារណាស់មកហើយ ។  Trilobites គឺជាសត្វសមុទ្រសំបូរច្រើន និងមានការលូតលាស់ល្អជាងគេ ក្នុងចំណោមសត្វសមុទ្រដំបូងគេទាំងអស់ ដោយមានជាង ២២,០០០ ប្រភេទត្រូវបានលើកយកមកបរិយាយ  និងសិក្សា។ ហើយ Trilobite ស្ថិតនៅក្នុងសាខា Arthropoda  ក្នុងនោះមានដូចជា ពពួកសត្វ បាលាំងកាស  ក្តាម និង សត្វផ្សេងៗ មួយចំនួនទៀត ។ ក្នុងនោះការរស់នៅនៃពពួក  Trilobite មានវត្តមានក្នុងស័ក Paleozoic (២៥២-៥៤២លាន ឆ្នាំ )សម័យកាល   Cambrian (៤៨៥.៤-៥៤២លាន ឆ្នាំ) មានការរីកចំរើន និង មានពូជកាន់តែច្រើន រហូតមកដល់ ចុងសម័យកាល  Permian (២៥២-២៩៩ លាន ឆ្នាំ )៕

 

 

Selena Gomez សម្រក់ទឹកភ្នែកជារៀងរាល់ថ្ងៃក្រោយជំងឺកាន់តែធ្វើទុក្ខធ្ងន់ធ្ងរខ្លាំង

0

អន្តរជាតិ៖ ដូចប្រិយមិត្តជាច្រើនបានដឹងរួចមកហើយថា តារាចម្រៀងស្រីល្បី Selena Gomez ធ្លាប់វះកាត់ប្ដូរក្រលៀនម្ដងរួចមកហើយក្នុងឆ្នាំ ២០១៧ ក្រោយរូបនាងមានជំងឺម៉្យាងហៅថា Lupus ប៉ុន្ដែមកដល់ពេលបច្ចុប្បន្នសុខភាពរបស់នាងនៅតែមិនទាន់មានភាពល្អប្រសើរនោះទេ។

ទន្ទឹមនេះដែរក្នុង ភាពយន្ដឯកសាររបស់រូបនាង “My Mind & Me” ដែលចាក់ផ្សាយលើ Apple Tv នៅថ្ងៃទី ៤ ខែ វិច្ឆិកា ឆ្នាំ ២០២២ បាននិយាយពីពេលវេលារូបនាងតស៊ូប្រឆាំងជាមួយជំងឺ Lupus ខណៈរូបនាងសម្រក់ទឹកភ្នែកព្រោះជំងឺកាន់តែធ្ងន់ធ្ងរព្រមទាំងមានអារម្មណ៍ឈឺពាសពេញរាងកាយស្ទើរគ្រប់ពេលវេលា។
រូបនាងបានលើកឡើងថា៖ ខ្លួនគ្មានអារម្មណ៍សប្បាយអ្វីឡើយ ព្រោះវាឈឺគ្រប់ទីកន្លែងពេញរាងកាយ។ នៅពេលព្រឹកដែលភ្ញាក់ពីដំណេកគឺនាងចាប់ផ្ដើមយំតែម្ដង ជំងឺនេះធ្វើឱ្យរាងកាយនាងឈឺចាប់ខ្លាំងមិនអាចរៀបរាប់បាន។ ភាពស្មុគស្មាញ ការឈឺចាប់ទាំងឡាយ ធ្វើឱ្យរូបនាងមានជំងឺផ្លូវចិត្តផងដែរ។

រូបនាងធ្លាប់លើកឡើងថា ខ្លួនប្រហែលជាគ្មានឱកាសបានពពោះកូនដោយខ្លួនឯងនោះទេ ដោយសារតែប្រើប្រាស់ថ្នាំច្រើនពេកដើម្បីព្យាបាលជំងឺ។

តាមសម្ដីរបស់ក្រុមគ្រូពេទ្យបានឱ្យដឹងថាជំងឺ Lupus ធ្វើឱ្យរូបនាងចុះខ្សោយសាច់ដុំ និងឈឺចាប់ពេញរាងកាយ។ Lupus គឺជាជំងឺម៉្យាងដែលធ្វើឱ្យប្រព័ន្ធការពារក្នុងរាងកាយចាប់ផ្ដើមមានភាពមិនប្រក្រតី និងធ្វើឱ្យប៉ះពាល់ដល់សេរីរាង្គកាយជាច្រើនក្នុងពេលតែមួយ វាអាចធ្វើឱ្យអ្នកជំងឺឈឺសន្លាក់ សាច់ដុំ និងមានបញ្ហាតម្រងនោមជាដើម ៕