Home Blog Page 197

ថៃ ខកចិត្តខ្លាំងចំពោះអាមេរិក និងថាលោក ត្រាំ ផ្ដល់ការសម្រេចចិត្តលម្អៀងមកខាងកម្ពុជា

0

ប្រទេសថៃ៖ រដ្ឋាភិបាលថៃបានសម្តែងការខកចិត្តយ៉ាងខ្លាំង បន្ទាប់ពីសហរដ្ឋអាមេរិកបានប្រកាសផ្អាកការចរចាពន្ធគយរបស់ពួកគេភ្លាមៗ ដោយនិយាយថា ការសម្រេចចិត្តនេះមានភាពអយុត្តិធម៌ និងថែមរិះគន់លោក ដូណាល់ត្រាំ ថាបានយករឿងពីរដាច់ដោយឡែកមកលាយលំចូលគ្នាដើម្បីដាក់សម្ពាធលើប្រទេសថៃ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjaTNOx_UIECjJyOoc0bEUHXDsvJFDz96YlGq8ekKAuCK9QOUqGkohyK6ybZ9PJjxCU6tSx7jApBOAz6jU1aVr3K57Gn3FsdSTA7gMSW5UNySPmPi1GHY6dxaeorKRZ7J0aZu9BkkrESFjROWD7_S5K-WkFzelWFL9CENwnJ6Xo_ddy6oeLy8nyRFkMD3t3/s600/photo_2025-11-17_09-11-30.jpg
នៅថ្ងៃទី១៦ ខែវិច្ឆិការ ឆ្នាំ២០២៥ សារព័ត៌មាន The Nation របស់ថៃបានចុះផ្សាយថា ក្រសួងការបរទេសបានថៃបានសម្ដែងការខកចិត្តយ៉ាងខ្លាំងចំពោះការសម្រេចចិត្តរបស់សហរដ្ឋអាមេរិក ហើយបានសង្កត់ធ្ងន់ថា រឿងពាណិជ្ជកម្ម និងបញ្ហាសន្តិសុខព្រំដែន គួរតែនៅតែជាបញ្ហាដាច់ដោយឡែកពីគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiYB-UlhJQMlLGkAKY3lOpSv6NA2o9BWzpdvQRjE-nIjbx9VsyGoJq0d8r0tlit7NgNCbci-4Cx8vltqepf-3StkI3K1n_9o6gma4fUi4-FhnWM9eISeDqIPkUkN-zlvaAsoX5QQAIYIsm9DP0X2gslM76S6u9UyeivNEMBAql7FzuJnrI3kz-VpAxfgixE/s1280/photo_2025-11-17_09-11-30%20(2).jpg

អ្នកនាំពាក្យរបស់ក្រសួង លោក Nikorndej Balankura បានទទូចថា ប្រទេសថៃបានចាត់ទុកបញ្ហាគោលនយោបាយពាណិជ្ជកម្ម និងសន្តិសុខដោយពីរផ្សេងគ្នា ហើយបានហៅសកម្មភាពរបស់សហរដ្ឋអាមេរិកថា ផ្ដល់ភាពអយុត្តិធម៌មកកាន់ថៃ និងធ្វើរឿងដែលមិនចាំបាច់។ បន្ថែមលើនោះ លោកនាយករដ្ឋមន្រ្តី Anutin Chanvirakul តាមរយៈទំព័រហ្វេសប៊ុកក៏និយាយរិះគន់សហរដ្ឋអាមេរិកដែរថា បានបិទភ្នែកនៅស្ងៀមនៅពេលដែលកម្ពុជាបង្កសកម្មភាពរំលោ.ភបំពានម្ដងហើយម្ដងទៀតលើកិច្ចព្រមព្រៀងសន្តិភាព ប៉ុន្តែចេញមុខមកគាបសង្កត់ថៃ នៅពេលដែលថៃប្រកាសផ្អាកការអនុវត្តសេចក្ដីថ្លែងការណ៍រួមដើម្បីការពារឯករាជ្យភាពរបស់ខ្លួន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgIK81hFBgeL7u7KtFLReDRbD0tya8ggKKy-HG0n0DSYCR5SyG8gCk3d3GO91A604A6mgAvy6H_KfUJVrlfsrnhY8yJVlPYSpB0j4bL9rmsO2ehpwbQxrLmQ2m017bCfRSOC7NJmhSdPSzr2YAskKYuUx6H-NrH7dIF7pgi69qZWzUcN_dRaWVuxFpbTzxN/s960/photo_2025-11-17_09-11-29%20(3).jpg
គួររម្លឹកថា ប្រទេសថៃបានប្រកាសបង្កកកិច្ចព្រមព្រៀងសន្តិភាពជាមួយកម្ពុជា បន្ទាប់ពីឧប្បត្តិហេតុផ្ទុះមីននៅតំបន់ព្រំដែន ដោយថៃចោ.ទប្រកាន់ទាំងគ្មានមូលដ្ឋានថាជាស្នាដៃរបស់កម្ពុជា បើទោះជាកម្ពុជាខំបដិសេធយ៉ាងណាក៏ដោយ។ ក្រោយការសម្រេចជាឯកតោភាគីរបស់ថៃ សហរដ្ឋអាមេរិកក៏បានប្រកាសថា ខ្លួនក៏នឹងផ្អាកចរចាពីពន្ធគយជាមួយថៃដូចគ្នា រហូតដល់ថៃអនុវត្តឡើងវិញទៅតាមសេក្ដីថ្លែងការណ៍រួមនៅក្នុងកិច្ចព្រមព្រៀងសន្តិភាព។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhZ2PmuAyFsW2pK0bPYVld0QAA8K5dmAwnkQc7nusTobmxWNBejOKxO45rR0UxzO8GLOjMRu7zsoZQOD3B6UQHZBK-kLb7M3PgIS9BN9TKj2WS75DWbubYuk9hnXNb5bIhyGzsVUmbeoqD08Z6qotlCpKIxz7aRih99jgyS_geqMTrGMXvZPPNNWaInCEbH/s1280/photo_2025-11-17_09-11-29%20(2).jpg
ការសម្រេចចិត្តរបស់សហរដ្ឋអាមេរិកត្រូវបានគេមើលឃើញថា គឺជាបញ្ជាក់ឡើងវិញនូវឥទ្ធិពលរបស់ខ្លួនទៅលើប្រទេសថៃ ព្រោះការមិនគោរពចំពោះកិច្ចព្រៀងសន្តិភាព គឺប្រៀបបាននឹងការមិនគោរពអាមេរិកដូចគ្នា ក៏ដោយសារតែកិច្ចព្រមព្រៀងនោះបានមកតាមរយៈការសម្របសម្រួលរបស់សហរដ្ឋអាមេរិក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhCoS6jn35LsHIqdDU-VUj4osA6U5x-AROXdXJwfitG2_jBYCN19sg1RCjrlM7gAbfpVwBTNJM5KyMATqFJ1xwWypVcJpMoigCdefPUS3YlADdwJbF_kQ2snFDN-ZeaXf84ieR-JgJCyskaKJN6memRqU0nt_EfeNUBsgLSCLc6x6ofLLFdND4-7oq_JD54/s718/photo_2025-11-17_09-11-29.jpg

គួរបញ្ជាក់ថា ការសម្រេចចិត្តរបស់អាមេរិកបានហុចផលវិបាកយ៉ាងសំខាន់សម្រាប់ប្រទេសថៃ ដែលក្នុងនោះវានឹងផ្ដល់ការគំរាមកំហែងដល់វិស័យនាំចេញសំខាន់ៗជាច្រើនដែលពឹងផ្អែកយ៉ាងខ្លាំងទៅលើទីផ្សារអាមេរិក។ វាក៏ធ្វើឱ្យប្រទេសថៃស្ថិតក្នុងជំហរការទូតដ៏លំបាកមួយផងដែរ ខណៈដែលទីក្រុងវ៉ាស៊ីនតោនកំពុងប្រើប្រាស់ពាណិជ្ជកម្មកាន់តែខ្លាំងឡើងជាអានុភាពនៅក្នុងបញ្ហាសន្តិសុខអាស៊ីអាគ្នេយ៍៕

ទំនាក់ទំនង Bai Lu និងប្អូនប្រុសរបស់ Fan Bingbing ធ្វើឱ្យមានការជជែកវែ.កញែ.ក

0

ថ្មីៗនេះទំនាក់ទំនងរវាងតារាសម្តែង Bai Lu និងតារាសម្តែង Adam Fan ឬ Fan Cheng Cheng ប្អូនប្រុសរបស់ Fan Bingbing ត្រូវបានពិភាក្សាយ៉ាងក្តៅគគុកនៅលើបណ្តាញសង្គម។ នៅក្នុងវីដេអូដ៏ល្បីមួយ Bai Lu និង Cheng Cheng បានទាក់ទាញការចាប់អារម្មណ៍ចំពោះសកម្មភាពស្និទ្ធស្នាលរបស់ពួកគេ នៅពេលដែលពួកគេទាំងពីរបានស្លៀកសំលៀកបំពាក់ប្រពៃណី Tajik នៅទីក្រុង Xinjiang ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjlXoZEuKAnA0wXsYBT8C6-L9xWqQahsx2E84bRxJRsi4fnPKTjcBd21OUPASH_kvvWesgWD2YThsK9yXBCvEg0qvHT09hHgBsfU2-jhfDQ1M8EYUgxif957Jx90vwmq_mlD95B1Fz0QuVxadMsy4cs_i9wkYrjMMtBlRACNcYclR8Vun3islVMB8fPixrc/s2048/image_2025-11-15_15-56-47%20(2).png
Bai Lu បានថើបបាតដៃស្តាំរបស់ Fan Cheng Cheng ។ ជាការឆ្លើយតបតារាសម្ដែងរូបនេះបានប៉ះក្បាលតារាស្រីរូបនេះស្រាលៗ។ ឈុតឆាកនេះធ្វើឱ្យមានការសង្ស័យពីទំនាក់ទំនងស្នេហា។ យ៉ាងណាក៏ដោយអ្នកគាំទ្រជឿថាសកម្មភាពនិងភាពស្និទ្ធស្នាលរបស់តារាសម្តែងទាំងពីរគឺដោយសារពួកគេកំពុងថតកម្មវិធីទូរទស្សន៍ «Keep Running»។ កាយវិការរបស់ Bai Lu និង Fan Chengcheng គ្រាន់តែជាពិធីស្វាគមន៍ប្រពៃណីរបស់ប្រជាជន Tajik នៅ Xinjiang ប៉ុណ្ណោះ។ នេះមិនមែនជាព័ស្តុតាងណាត់ជួបដូចដែលអ្នកទស្សនាជាច្រើនបានប៉ាន់ស្មាននោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhi8byxxOeu_t_WAmiMedLfwQLFpM_UC7LCQb8Q20VFGH78ogN5YpJzSvCymvzCpqITATZgeGwaN2DsF8Jj8JgGN2a48QVQlVCvcQTgJAIMR6v8fZdhGc3AAlee8_-ww7W665iosE9D9Q-_y9MzWdxbWzCPz9hiXcUYahbSDUQGFknSg-oCkAAnLOQ2UFs1/s1440/image_2025-11-15_15-56-50%20(2).png

ទោះជាយ៉ាងណាក៏ដោយ ភាពស្និទ្ធស្នាលរវាង Bai Lu និង Fan Cheng Cheng ត្រូវបានពិភាក្សាជាយូរណាស់មកហើយ។ ទោះបីជាពួកគេមិនដែលបានសហការលើគម្រោងភាពយន្តណាមួយក៏ដោយ ក៏តារាសម្តែងទាំងពីរមានឱកាសធ្វើការជាមួយគ្នានៅពេលដែលពួកគេបានក្លាយជាសមាជិកថេរនៃកម្មវិធី «Keep Running» អស់រយៈពេលជាច្រើនរដូវកាល។ តារាទាំងពីរត្រូវបានគេស្រឡាញ់ចំពោះអត្តចរិកសាទរ លះបង់ និងរីករាយពេលចូលរួមកម្មវិធី។ ទន្ទឹមនឹងនោះ ក៏មានមតិជាច្រើនលើកឡើងថាប្អូនប្រុស Fan Bingbing និង Bai Lu មានភាពស៊ីចង្វាក់គ្នាយ៉ាងស្រស់ស្អាតបែបធម្មជាតិ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgZ8cdnhiaabmi0imfLv4p4iEU4cW5VtPD3rAAegscBEZPzNTKNc4Op7KZhjMO0-GOamjDYIEDdQs5saZFoIrRlPCmtrCvV3TlnSgo43uE7o6BeYHPHGp42OMSqEbgMdKbNKUOakHbJaFBJ_YsRGlhXHAumDVxagptOY-OivklnNyiSqH3g4RhZrMbWFPoJ/s1473/image_2025-11-15_15-56-45.png

ថ្មីៗនេះវីដេអូរបស់ Cheng Cheng និង Bai Lu សម្តែងក្បាច់រាំក្នុងបទ «Obsession» របស់ EXO បានសាយភាយពេញបណ្តាញសង្គម។ វីដេអូនេះបានឈានដល់ការចូលចិត្តជិត ១០ លាននាក់យ៉ាងឆាប់រហ័ស ដោយមានមតិជាច្រើន។ ខុសប្លែកពីរូបភាពកំប្លែងៗដែលតែងតែឃើញនៅលើ «Keep Running» ទាំង Bai Lu និង Cheng Cheng បានចាប់អារម្មណ៍ជាមួយនឹងរូបរាងទាន់សម័យ ចាស់ទុំ និងទាក់ទាញរបស់ពួកគេ។ ថ្វីដ្បិតតែ Cheng Cheng មានអាយុតិចជាង Bai Lu ដល់ទៅ ៦ ឆ្នាំក៏ដោយ ក៏អ្នកនិយមលេងអ៊ីនធឺណិតគិតថា តារាប្រុសដែលកើតក្នុងឆ្នាំ ២០០០នៅតែមើលទៅល្អសមគ្នា។ អ្នកគាំទ្រជាច្រើនសង្ឃឹមថាតារាសម្តែងទាំងពីរអាចសហការគ្នាក្នុងខ្សែភាពយន្តបែបមនោសញ្ចេតនាទំនើប៕

ពេជ្រ វត្តីសារ៉ាវឌ្ឍី លើកទឹកចិត្ត ហ្វីយ៉ាតា

0

ចូលដល់កងប្រកួត Close Door Interview នៅថ្ងៃទី១៥ ខែវិច្ឆិកា នេះ ហ្វីយ៉ាតា បវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ២០២៥ កាន់តែធ្វើឱ្យអ្នកគាំទ្ររំភើបពេលឃើញនាងស្លៀកពាក់យ៉ាងសមសួនក្នុងវគ្គនេះខណៈការបង្ហាញឈុតហែលទឹកក៏ធ្វើបានល្អ។ ជាមួយនឹងអម្រែកដ៏ធ្ងន់ក្នុងការតំណាងប្រទេសកម្ពុជា ពេជ្រ វត្តីសារ៉ាវឌ្ឍី បានពោលលើកទឹកចិត្ត ហ្វីយ៉ាតា យ៉ាងច្រើន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgZeAs3cwwmkRG5POTWUl_6u2BH3Ax9arepmi0jTR3l3CJoLlWV3uKgdjeWomI1dRqSt9zocfKv_BIcM8sooTs3UZ-vVoVSNtoN1rCobXV8Pe8kwdDeKPUDkrEFwvVaQ26dI6rLiQ1H_vCFjfdmj031aBMTqBoYp1EQ17OXeaBPWVFkdIYPa1Ao8IZBfngo/s2048/image_2025-11-15_15-32-38.png
នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥ ពេជ្រ វត្តីសារ៉ាវឌ្ឍី បានបង្ហោះរូបមួយសន្លឹកជាមួយនឹង ហ្វីយ៉ាតា ដោយរៀបរាប់ប្រយោគជាភាសាអង់គ្លេសមានអត្ថន័យជាភាសាខ្មែរថា «បងស្រី ជាទីគោរព វាជាកាតព្វកិច្ចដ៏សំខាន់ក្នុងការលើកទង់ជាតិកម្ពុជា និងប្រទេសជាតិរបស់យើងទៅកាន់ឆាកអន្តរជាតិ។ វាជាការទទួលខុសត្រូវដ៏ធំមួយដែលបងបង្ហាញយើងថា ទោះបីវាលំបាកប៉ុណ្ណាក៏ដោយកម្លាំងរបស់បងនៅតែស្វាហាប់និងគាំទ្រពីប្រទេសរបស់យើង។ ខ្ញុំដឹងថាបងនឹងព្យាយាមឱ្យអស់ពីសមត្ថភាព ហើយខ្ញុំសូមជូនពរបងឱ្យសំណាងល្អក្នុងការតំណាងឱ្យប្រទេសកម្ពុជា»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhG73C_nRzDiThc2j172PMuS_B9bdSCR_njQ8JTT0bNKkvTWwRxdjl5y4i3yDIIqwa1LBUDjjKv4xXxQ88-svhHldhO7q4MvUNX9tle1oNWzwbZwxq5_QKS2mePK8FYK332p0cLZ8HUCI7DPCWoswHNkZtjV8b8cfu4CDI0QjNRrBSoEH6enHpyHPkHsRbg/s1821/image_2025-11-15_15-32-31.png

នេះមិនមែនជាលើកទីមួយនោះទេដែល ពេជ្រ វត្តីសារ៉ាវឌ្ឍី បានលើកទឹកចិត្ត ហ្វីយ៉ាតា ក្នុងការតំណាងប្រទេសកម្ពុជាប្រកួតនៅប្រទេសថៃ។ ក្នុងពេលដែល ហ្វីយ៉ាតា ស្រក់ទឹកភ្នែកដែលរងការប្រមាថពីជនជាតិថៃពីរនាក់នាងក៏បានលើកទឹកចិត្តចេញមុខនិយាយរឿងនេះដូចគ្នា។ ជាពិសេសចាប់តាំងពីបញ្ចប់ការប្រកួតក្នុងស្រុកជាមួយគ្នាមក ពេជ្រ វត្តីសារ៉ាវឌ្ឍី បានអបអរជ័យជម្នះ ហ្វីយ៉ាតា និងគាំទ្រសម្រាប់ម្ចាស់មកុដថ្មី។ នៅពេល ហ្វីយ៉ាតា ធ្វើដំណើរទៅប្រកួតក្រៅស្រុក ពេជ្រ វត្តីសារ៉ាវឌ្ឍី បានមកជូនដំណើរ Miss Universe Cambodia 2025 ដោយផ្ទាល់ទៀតផងដែលសកម្មភាពនេះបានធ្វើឱ្យអ្នកគាំទ្រសរសើរ ពេជ្រ វត្តីសារ៉ាវឌ្ឍី ថាជា Real Queen។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiiNUszCUlcvOId-ztteTFzAeyQ3-F3oQiF5Na7Lzw5NpN5_MRQv6qgvSWW8H3YsCvkCMGGn1twHQ4zzTGaCPY764KD-as4jzwqVQV_DiGiccyC1eDsyb82nVpz7kugro0g_qKJ_hXbHme_-W6wXs8j-3vsfvUrGqPd_rV6DVqmfgOoQzgz0SSY7o6VaBS7/s1290/image_2025-11-15_15-32-40.png
គួរបញ្ជាក់ផងដែរថា ការប្រកួតផ្តាច់ព្រ័ត្រ Miss Universe លើកទី៧៤ នឹងប្រព្រឹត្តទៅនៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅលើទឹកដីប្រទេថៃ៕

ទ្រលឹងទឹង មិនត្រឹមតែជាម្ជូរកំដរមាត់ តែជាឱសថបុរាណផងដែរ

0

ផ្លែទ្រលឹងទឹង ដែលភាសាអង់គ្លេសហៅថា Bilimbi ជាផ្លែឈើម្យ៉ាងមានរសជាតិជូរខ្លាំង ដែលមានប្រជាប្រិយភាពនៅតំបន់អាស៊ីអាគ្នេយ៍យើងនេះ ជាពិសេសប្រជាជនកម្ពុជា និយមញាំជាម្ជូរកំដរមាត់ និងយកធ្វើជាថ្នាំបុរាណផងដែរ។ ផ្លែនេះងាយដាំដុះ ដាំតែមួយដើមទទួលផលបានរាប់ឆ្នាំ ជាមួយនឹងគ្រឿងផ្សំបែបធម្មជាតិ ធ្វើឲ្យវាកាន់តែទាក់ទាញនិងមានតម្លៃ ព្រោះវាត្រូវបានគេជឿថាមានអត្ថប្រយោជន៍ដល់សុខភាពជាច្រើន។ តើផ្លែឈើដ៏ជូរនេះផ្ដល់អត្ថប្រយោជន៍ដល់សុខភាពយ៉ាងណាខ្លះ?https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiWghEKjSkQ2V1zzD72lwjXTMNfWtNhsknNiT91Eb3BzbQOmRCvQ0n5xA-PbAtf9XLA0sqcXbjw71ucwlVawWxa6H-kjn5CaY0rJLSdx9H7NP4U6Y1wqyCb35JTSrkOR0BP4Ssph1qeysYgx_06kKp2Jrw0aYBCpsiV5e8aJoofQQwV1k9s6f1osRG_Qe1Y/s1280/photo_2025-11-15_13-30-53.jpg

អាស៊ីតដ៏ខ្លាំងនៅក្នុងផ្លែទ្រលឹងទឹង ជួយឲ្យរំលាយអាហារលឿនជាងមុន។ ប្រសិនញាំម្ហូបមានជាតិខ្លាញ់ច្រើន ធ្វើឲ្យអ្នកមានអារម្មណ៍ធ្ងន់ពោះ អាចបរិភោគផ្លែទ្រលឹងទឹងបន្តិចៗបន្ទាប់ពីរញាំអាហាររួច នឹងជួយបំបាត់អារម្មណ៍នោះបាន។ បន្ថែមពីនេះ វាជួយបង្កើនភាពស៊ាំរបស់រាងកាយ ព្រោះផ្ទុកវីតាមីន C ច្រើន ដែលជាសារធាតុសំខាន់ក្នុងការការពាររាងកាយពីមេរោគ និងជំងឺផ្តាសាយ។ ប្រសិនបើបរិភោគវាជាប្រចាំពីរបីថ្ងៃក្នុងមួយសប្ដាហ៍ អាចជួយឲ្យប្រព័ន្ធភាពស៊ាំរឹងមាំ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgujfD4Qh-GPeRAqRZJmxOlUT97mWB2s78uKIJ7Aa0pE3iTPAWuYlYHOD2p0_kk1BBarP39Pt4qAOAyaHtFEVnq0m-H9kZSOxDvCJZK8hhCHs3n6FUxC2YQae2bfM5S24JiXbPfvRIg4VamB4400Otj9bSDUwg8nDBUtKR5VXnk2hz7l-p0UpDZL_qcmru1/s1280/photo_2025-11-15_13-30-50.jpg

ទោះបីជាទ្រលឹងទឹងជូរខ្លាំងក៏ពិតមែន ប៉ុន្តែពេលលាយវាជាមួយទឹកឃ្មុំ ឬត្រាំជាមួយទឹកក្តៅ ក៏អាចជួយបន្ថយអាការៈឈឺបំពង់ក ឬក្អក បានខ្លះៗ ដែរ ដែលជាវិធីប្រពៃណីមួយដែលគេនិយមប្រើតាំងពីដើមមក។ នៅក្នុងករណីខ្លះ គេយកវាលាបលើស្បែក ដោយសារសារធាតុអាស៊ីតធម្មជាតិរបស់វា អាចកាត់បន្ថយស្នាមអុចខ្មៅ ឬស្នាមជ្រាវជ្រួញបាន ប៉ុន្តែ មិនគួរប្រើជាប្រចាំឡើយ ដោយសារអាស៊ីតខ្លាំងអាចបង្ករការរលាក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhbXtRQPv06qsi9DOFTsxEDv15Wp6IHd27Rz2uAvumnj3CgUnZrBl8g-y1lVDIniyp5XwAurw_YF5XiMT0VqIFMCeLs2X2J-QNkwIc_Cj3pG_SYpFHtXLzZJRhcd1aozGVc8zlCc5H6s6ZxovfLkNfjV4IKMuJaKMYqBi8yXhMB4Tp8eWM86hFMEqIOXS_3/s1280/photo_2025-11-15_13-30-51.jpg
លើសពីនេះ នៅក្នុងថ្នាំបុរាណ គេពូតយកទឹកផ្លែទ្រលឹងទឹងបន្ថែមជាមួយអំបិលបន្តិច រួចផឹក គេជឿថាជួយបន្ថយសំពាធឈាមបានខ្លះៗ។ ឬមួយបែបទៀត គេយកផ្លែទ្រលឹងទឹងទៅស្ងោរយកទឹកផឹក ដែលត្រូវបានចាត់ទុកជាភេសជ្ជៈដ៏ល្អប្រសើរសម្រាប់អ្នកជំងឺទឹកនោមផ្អែម ក្នុងការជួយគ្រប់គ្រងស្ថានភាពសុខភាពរបស់ពួកគេប្រកបដោយប្រសិទ្ធភាពតាមបែបធម្មជាតិ។ ទោះបីមិនមែនជាវិធីព្យាបាលបែបវេជ្ជសាស្ត្រក៏ដោយ ប៉ុន្តែវាត្រូវបានគេអនុវត្តន៍នៅតាមតំបន់ជាច្រើន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjbBMHXnpCp_-_7DCzc1rStxx5zJ9ed6pVlypQ6BKvGR1Ev89Bi3kFjqFZS_A9G6xW1G3qTsJiBar2vehYm2whVCQDsqscyyasHpIxLVZwion0OoXnY1yDpRAXxkFMdzy1CmZkmWE1J8VFQkYY3wCUqL3rJq3Reh9mldI6YtQQN2nJnmQBtBztjfcd2cdr7/s1280/photo_2025-11-15_13-30-52.jpg

យ៉ាងណាមិញ ទោះបីជាវាជាផ្លែឈើធម្មជាតិក្ដី ប៉ុន្តែមិនគួរបរិភោគច្រើនពេកឡើយ ដោយសារវាមានជាតិអាស៊ីតខ្ពស់ ដែលបណ្ដាលឲ្យរលាកក្រពះ។ ជាពិសេស សម្រាប់អ្នកមានជំងឺជាប់ខ្លូន ដូចជាទឹកនោមផ្អែមជាដើម គួរទៅពិគ្រោះជាមួយគ្រូពេទ្យ និងព្យាបាលបែបវេជ្ជសាស្រ្តជាមុនសិន មុននឹងទទួលទានអាហារបំប៉នធម្មជាតិបន្ថែម៕

ដំណឹងបន្ទាន់! លោក Trump បញ្ជាឱ្យក្រសួងពាណិជ្ជកម្មផ្អាកចរចាពន្ធទំនិញជាមួយថៃ រហូតដល់ថៃគោរពកិច្ចព្រមព្រៀងសន្តិភាព

0

ប្រទេសថៃ ៖ តាមការចុះផ្សាយរបស់សារព័ត៌មាន Khaosod នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥ ប្រធានាធិបតីអាមេរិក លោក Donald Trump បានបញ្ជាឱ្យមន្ត្រីក្រសួងពាណិជ្ជកម្មផ្អាកការចរចាពន្ធទំនិញជាមួយថៃ រហូតដល់ថៃគោរពតាមកិច្ចព្រមព្រៀងសន្តិភាពជាមួយកម្ពុជា ដែលបានចុះហត្ថលេខានៅទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ក្រោមវត្តមានលោកប្រធានាធិបតីអាមេរិក និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim ជាសាក្សី ។

តាមការលើកឡើងរបស់អ្នកនាំពាក្យក្រសួងការបរទេសថៃ លោក និកនឌេត ផ្លាំងគូន នៅថ្ងៃទី១៥ ខែវិច្ឆិកា ថៃទទួលបានការជូនដំណឹងពីមន្ត្រីពាណិជ្ជកម្មអាមេរិកថា អាមេរិកនឹងផ្អាកការចរចាពន្ធទំនិញជាមួយថៃ ហើយអាមេរិកនឹងយល់ព្រមចរចាពន្ធទំនិញជាមួយថៃម្តងទៀត លុះត្រាតែថៃសន្យាគោរពតាមកិច្ចព្រមព្រៀងសន្តិភាពជាមួយកម្ពុជា ។ អាមេរិកសង្ឃឹមថា កម្ពុជា-ថៃ នឹងអាចរកដំណោះស្រាយជម្លោះព្រំដែនយ៉ាងឆាប់រហ័សបំផុត ។

លោក និកនឌេត បន្តថា ថៃពិតជាខកបំណងយ៉ាងខ្លាំងចំពោះមន្ត្រីពាណិជ្ជកម្មអាមេរិក ដែលផ្អាកការចរចាពន្ធទំនិញជាមួយថៃដោយសារថៃមិនគោរពកិច្ចព្រមព្រៀងសន្តិភាពនៅទីក្រុងគូឡាឡាំពួរ ។ ថៃបានបញ្ជាក់ពីគោលជំហររបស់ខ្លួនរហូតមកថា បញ្ហាសន្តិសុខ និងសុវត្ថិភាព ជាពិសេស បញ្ហាទ្វេភាគីរវាងកម្ពុជា-ថៃ ត្រូវតែពិចារណាដោយមិនពាក់ព័ន្ធជាមួយពន្ធទំនិញ ដែលថៃចាត់ទុកពន្ធទំនិញ គឺជាពាណិជ្ជកម្មទ្វេភាគីរវាងថៃ-អាមេរិក ។

គួរបញ្ជាក់ថា កាលពីយប់ថ្ងៃទី១៤ ខែវិច្ឆិកា ប្រធានាធិបតីអាមេរិក លោក Trump បានទូរស័ព្ទមកជជែកជាមួយនាយករដ្ឋមន្ត្រីថៃ លោក Anutin Charnvirakul ដោយសំណូមពរឱ្យរដ្ឋាភិបាលថៃបន្តគោរពកិច្ចព្រមព្រៀងសន្តិភាព និងបញ្ឈប់ការឈ្លានពានកម្ពុជាជាបន្ទាន់ ។ ប៉ុន្តែនាយករដ្ឋមន្ត្រីថៃនិយាយមួលបង្កាច់ថា កម្ពុជាមិនគោរពតាមកិច្ចព្រមព្រៀងសន្តិភាព ខណៈថៃគោរពយ៉ាងម៉ឺងម៉ាត់រហូតមក ៕

ប៉ូលិសចិនចេញមុខបញ្ជាក់អំពីពាក្យចចាមអារ៉ាមដែលថា Kris Wu ស្លា.ប់ក្នុងគុ.ក

0

យោងតាមប្រព័ន្ធផ្សព្វផ្សាយរបស់ប្រទេសចិននាពេលថ្មីៗនេះនៅលើបណ្តាញសង្គមរបស់ចិន មានការបង្ហោះមួយបានលេចចេញដោយអ្នកនិយមលេងអ៊ីនធឺណិតម្នាក់ ដែលអះអាងថា Kris Wu បានស្លាប់នៅក្នុងគុក។ ទោះយ៉ាងណា ប៉ូលិសចិនបានចេញមកបញ្ជាក់ថានោះជាព័ត៌មានក្លែងក្លាយជារូបភាពចាស់ប៉ុណ្ណោះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi3x6o0mmkRjpJnyEzRR9K2Y6wuvOsToKhRhdac1_GKmzNJClgDQ8_wRa0WpCG8VbcLzro4Vk8Baw9ps9fyqIxELQQv-jVgGsYxLcwfta_WPw7OaCTiCkvzra7bRDbHzo5UYRwjR5CpR6dIMAmWZRnk-koIaLYkKwRV0i4tz989kZ6giej_PV9KlflIUyAm/s1200/image_2025-11-15_11-14-31%20(2).png
បុគ្គលនោះបានសរសេរថា «ប៉ុន្មានថ្ងៃមុននេះ ឆ្មាំគុកម្នាក់បានខ្សឹបប្រាប់ខ្ញុំថា Kris Wu បានស្លាប់ហើយ។ គាត់ត្រូវបានក្រុមក្មេងទំនើងរំលោភ ហើយសម្លាប់ ដោយសារតែគាត់បដិសេធការទាមទាររបស់មេដឹកនាំ»។ អ្នកបង្ហោះរូបនេះក៏បានចែករំលែករូបថតបុរសម្នាក់ពាក់ឯកសណ្ឋានអ្នកទោសពណ៌ខៀវ ហើយពណ៌នាថាជា «រូបថតថ្មីៗរបស់ Kris Wu ក្នុងគុក»។ រូបថតនោះបានឡើងដល់កំពូលនៃលទ្ធផលស្វែងរករបស់ Weibo យ៉ាងលឿន ហើយបានក្លាយជាដំណឹងល្បីកក្រើក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgRb1vJaja0ftK1zxEPnLifrDOPSy0l3jDC8tVCdaQ4vGUV8eDKt8x9SFrkLnVQwn2pXZ2Obj4q76pllIWuwytbS_Ilwc1WI6X9JJUbbnQPaohARs1zInm_Q4iDODUq676tViAw1CbWtGwSQ00H9DkODhAsirrcbeM5xVUr2f1OSntc-IALhVmQvWd2J1b9/s630/image_2025-11-15_11-14-31%20(3).png

នេះមិនមែនជាលើកទីមួយទេដែលពាក្យចចាមអារ៉ាមអំពីការស្លាប់របស់ Kris Wu បានលេចចេញមក។ កាលពីខែមីនា បន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយរាយការណ៍ថាជនជាតិកាណាដាបួននាក់ត្រូវបានប្រហារជីវិតនៅក្នុងប្រទេសចិនពីបទជួញដូរគ្រឿងញៀន អ្នកខ្លះបានប៉ាន់ស្មានថា Kris Wu ជនជាតិកាណាដាអាចជាម្នាក់ក្នុងចំណោមពួកគេ។ ប៉ុន្តែពាក្យចចាមអារ៉ាមនេះត្រូវបានច្រានចោលភ្លាមៗព្រោះអតីតតារាចម្រៀងនិងតារាសម្តែងរូបនេះ មិនធ្លាប់ត្រូវបានចោទប្រកាន់ពីបទឧក្រិដ្ឋពាក់ព័ន្ធនឹងគ្រឿងញៀនឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiIW9M3PMT5ydRk_Iqop-Kl5UdRpFGcVgAY2vtLrUx2Wv_AwMjNdjrEKrkMP4k9lhS9wpaGo4KLUF-6ivE1vtTk_YNo4s2fWbQujxOqUf5p1pteBU1FccJ7sz6dJQpfN4w-ZZ_wPhnIGAerlq_t6r716oh61Zg3j19xBpSVv7uFmc9tQ5i_8HoG2PFBktIp/s561/image_2025-11-15_11-14-31%20(4).png

លើសពីនេះ នៅមានពាក្យចចាមអារ៉ាមអនាមិកជាច្រើនទៀតដូចជា « Kris Wu ស្លាប់ដោយសារកូដកម្មអត់អាហារអូសបន្លាយពេល»។ ទោះបីជាយ៉ាងណាតាមការពិតមិនមានព័ស្តុតាងណាមួយដែលបញ្ជាក់ថាអតីតតារាប្រុសរូបនេះទទួលមរណភាពក្នុងពន្ធនាគារនោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEilFgV9RBcGF0q6_84x4dtDUVdwtElBR0IhuEQ8PyMVFCoqCxqYEn6whS84huVglUq78skUof7cCkqAmZ3cRkdmNjrJ5rD4ktdfspz2DUk-1JtlQC24Shh_H677rHw6Ga2srfOhxU18PAOBDzttDdGSydLGpgFxa_H1PGnRWcKT46YKv41oxuBas_KQisk7/s640/image_2025-11-15_11-14-31%20(5).png

នៅពេលដែលព័ត៌មានមិនពិតបានរីករាលដាល នាយកដ្ឋានប៉ូលិសខេត្ត Jiangsu បានចេញសេចក្តីជូនដំណឹងដោយផ្ទាល់នៅលើគណនី Weibo ផ្លូវការរបស់ខ្លួន ដោយបដិសេធពាក្យចចាមអារ៉ាមនេះ។ ប៉ូលិសបាននិយាយថា «រូបថតដែលត្រូវបានចែកចាយគឺជារូបភាពដែលថតចេញពីវីដេអូព័ត៌មានចាស់មួយ មុខរបស់មនុស្សដើមត្រូវបានគេដាក់លើមុខរបស់ Kris Wu ។ វាគឺជារូបថតក្លែងក្លាយទាំងស្រុង»។ ប៉ូលិសក៏បានព្រមានផងដែរថា «ការចែករំលែក ឬការផ្សព្វផ្សាយព័ត៌មានដែលមិនបានបញ្ជាក់អាចនឹងត្រូវចាត់វិធានការតាមផ្លូវច្បាប់» ហើយបានអំពាវនាវឱ្យទប់ស្កាត់ការផ្សព្វផ្សាយព័ត៌មានមិនពិតតាមអ៊ីនធឺណិត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi2NfRRwtb2NJD5_tqR5wPjblIcsS49g_kSu2AoCUfxO5BqNcNL2uULQHMue06wJLCuKhpCbYBUmATVC1A4CQQRfJRPuiMKkwKmTG8qkT8tMzYJFouid3rUijXfwqgPXg04F8KCmthBptTo_ujZwDGX49u52HBJwecWUfiPfm3ceFLsm54oa1wKeuFPtT9Q/s750/image_2025-11-15_11-14-31.png
Kris Wu កើតនៅឆ្នាំ១៩៩០ ហើយបង្ហាញខ្លួនដំបូងក្នុងឆ្នាំ ២០១២ ជាសមាជិកនៃក្រុម Kpop EXO ។ លោកចាកចេញពីក្រុមនៅក្នុងឆ្នាំ ២០១៤ ដោយសារតែមានការប្តឹងពីកិច្ចសន្យាផ្តាច់មុខរបស់គាត់ជាមួយក្រុមហ៊ុនគ្រប់គ្រង SM Entertainment នៅក្នុងប្រទេសកូរ៉េ។ បន្ទាប់មក Kris Wu បានត្រឡប់មកប្រទេសចិនវិញ ដើម្បីធ្វើការជាតារាចម្រៀង និងជាតារាសម្តែង ហើយបានឡើងយ៉ាងលឿនក្លាយជាតារាកំពូលនៅក្នុងឧស្សាហកម្មកម្សាន្តចិន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiuBfrGDnm4mai0bg-vberlBKRJsmrkGkg1Ja-QXSLk_zN3qCeux7urEG3TkBwEiUp6iKGWDY_S4PHc2QnBTZ40CclTLpEjkY7iWdtdS7x1MANcJ4RtsLp0duYMcP_Xz8bs7YBatiLMitDCD9K26JGK0j-t467I5JV1J7P9-AgnL1LyiLNy9Ude-SFVc5Vm/s640/image_2025-11-15_11-14-32.png
ទោះយ៉ាងណាក៏ដោយ នៅឆ្នាំ២០២១ នារីម្នាក់អាយុ១៩ឆ្នាំ និងជនរងគ្រោះជាង ២០ នាក់បានចោទប្រកាន់ Kris Wu ពីបទរំលោភផ្លូវភេទ។ Kris Wu ត្រូវបានកាត់ទោសឱ្យ ជាប់គុក ១៣ ឆ្នាំ ក្នុងឆ្នាំ ២០២២។ បន្ទាប់ពីបានកាត់ទោសរួច លោកនឹងត្រូវនិរទេសទៅប្រទេសកាណាដា៕

ចិនហាមពលរដ្ឋកុំធ្វើដំណើរទៅជប៉ុនក្រោយពីនាយករដ្ឋមន្ត្រីជប៉ុនប្រកាសគោលជំហរគាំទ្រតៃវ៉ាន់

0

ប្រទេសចិន ៖ តាមការចុះផ្សាយរបស់សារព័ត៌មានបរទេស នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥ ចិនបានហាមឃាត់ពលរដ្ឋរបស់ខ្លួនកុំធ្វើដំណើរទៅប្រទេសជប៉ុន ក្រោយពីនាយករដ្ឋមន្ត្រីថ្មីជប៉ុន លោកស្រី Sanae Takaichi និយាយថា ជប៉ុនអាចនឹងបញ្ជូនកងទ័ពទៅជួយតៃវ៉ាន់ ប្រសិនបើមានការវាយប្រ.ហារពីបរទេស ។ រដ្ឋាភិបាលចិនចាត់ទុកការលើកឡើងបែបនេះជាកំហុសដ៏ធ្ងន់ធ្ងរ និងស្នើឱ្យនាយករដ្ឋមន្ត្រីជប៉ុនដកពាក្យសម្តីជាបន្ទាន់ បើមិនដូច្នោះទេ ជប៉ុននឹងទទួលលទ្ធផលតបស្នងនាពេលក្រោយ ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiFPvkFraFbuc7a_eLMmlERrvsjRNtQT3Up7-ym8L05RHpnjMxj5GbAcrV6FKyoXzUOPHyxNiAIJZERZIaER4alTls_NCTd467LG_OVZNw7vai7UI4AiftEVgFjAMMqiE-227f4yusYxv-0hEC3LAGGysyad0xphn0VO7U0VSNnNQD6dbgpgrhc5oT50MRG/s620/photo_2025-11-15_15-44-17.jpg

កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ចិនបានហាមឃាត់ពលរដ្ឋរបស់ខ្លួនកុំធ្វើដំណើរទៅប្រទេសជប៉ុន ដោយបញ្ជាក់ថា ទំនាក់ទំនងរវាងចិន-ជប៉ុនកាន់តែធ្លាក់ចុះខ្លាំងដោយសារពាក្យសម្តីរបស់នាយករដ្ឋមន្ត្រីថ្មីជប៉ុន ដែលអាចធ្វើឱ្យពលរដ្ឋចិនប្រឈមនឹងគ្រោះថ្នាក់ផ្សេងៗ ។ រដ្ឋាភិបាលចិនអះអាងថា តៃវ៉ាន់ជាទឹកដីរបស់ចិន ហើយចិននឹងប្រើប្រាស់កម្លាំងទ័ពដើម្បីបង្រួបបង្រួមកោះតៃវ៉ាន់ ខណៈរដ្ឋាភិបាលតៃវ៉ាន់បដិសេធការលើកឡើងរបស់ចិនទាំងស្រុង និងបញ្ជាក់ថា មានតែពលរដ្ឋតៃវ៉ាន់ប៉ុណ្ណោះដែលមានសិទ្ធិកំណត់អនាគតរបស់ខ្លួន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjAgeDGAtPrPl5z8ptfzlCkAWM8KL0B-9zZHOmVfnNG7F3lH_4pDqtMCLPpHraEWES9GJqcvscQS9ibrHkvJx4OHb3HhEL4o7qrdbVl-sIOFKdm2U-7yLIlGiTOOl5Xox5aqXN-Z17fSEW6uhkhVOqJhOIxRa7x55oaRtYv-6vrTeC3dEmzE1Ur2Be7X6pV/s599/photo_2025-11-15_15-44-17%20(2).jpg

ស្ថានការណ៍តានតឹងរវាងចិន-ជប៉ុនកើតឡើងក្រោយពីនាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Sanae Takaichi និយាយមកកាន់រដ្ឋសភាជប៉ុនកាលពីថ្ងៃទី១៣ ខែវិច្ឆិកា ថា បើចិនវាយប្រហារតៃវ៉ាន់ គឺនឹងគំរាមកំហែងដល់ជប៉ុនដែរ ហើយជប៉ុនអាចនឹងបញ្ជូនកងទ័ពទៅជួយតៃវ៉ាន់ ។ ស្ថានការណ៍កាន់តែតានតឹងខ្លាំងឡើងពេលមន្ត្រីកុងស៊ុលចិនប្រចាំទីក្រុងអូសាកា បង្ហោះសារក្នុងបណ្តាញសង្គម X ថា ចិននឹងចាត់វិធានការដោយមិនស្ទាក់ស្ទើរ និងលុបសារចេញវិញ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgXB9lObVMWj93HGkKeVkPa17-pY2ShRY7rZoGptxvWHolD_-ur58f3FqJwl4y77gdS5DK4430RNzM9F_wEJeOgY5_Avq8j0GIiII2obaPZW99v6BuHtoZzZHcdrTqwkSACxwCcBGuVZ25AdQDVPeLCgc31oOAtt8i1rgRcQJ7bQ6uN4Zz7or7cnlt6WZfj/s960/image_2025-11-15_16-04-31.png
អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Lin Jian និយាយថា ពាក្យសម្តីរបស់នាយករដ្ឋមន្ត្រីជប៉ុន គឺខ្វះភាពទទួលខុសត្រូវ និងបង្កគ្រោះថ្នាក់យ៉ាងខ្លាំង ហើយលោកដាស់តឿន ប្រសិនបើជប៉ុនមិនសិក្សាពីប្រវត្តិសាស្ត្រ និងបញ្ជូនកងទ័ពមកជ្រៀតជ្រែតរឿងតៃវ៉ាន់ ជប៉ុននឹងបរាជ័យមិនខាន ។ ចិនចាត់ទុកការបញ្ជូនកងទ័ពជប៉ុនមកចូលរួមក្នុងជម្លោះតៃវ៉ាន់ជាការឈ្លានពាន និងបង្កើនជម្លោះការទូតដោយសារពាក្យសម្តីរបស់នាយករដ្ឋមន្ត្រីជប៉ុន ។ ចិននឹងការពាអធិបតេយ្យនៅក្រោមច្បាប់អន្តរជាតិ ដោយប្រឆាំងដាច់ខាតចំពោះពាក្យសម្តីនេះ បញ្ហាតៃវ៉ាន់គឺជាកិច្ចការផ្ទៃក្នុងរបស់ចិន ជប៉ុនមិនគួរលេងជាមួយភ្លើងទេ ពីព្រោះវាធ្វើឱ្យទំនាក់ទំនងរវាងចិន-ជប៉ុនដែលកំពុងតានតឹងកាន់តែធ្លាក់ចុះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjLSffK-NgLfFmNNdFu-Moq3vvC1GE6pZxPZo3C4lzrrGpkN6DZ6APDSpOU5Vn39x-qbdOZlnIBPWg_-IXoCGhF17V3cUKxKiWn_k0nQHwSFqyT1jBem3aBp8X2EgsI2DNVZhZRrBY_NPSsxCJQb2vf2TwCSsQrwQQ7jOp-NxXTx6IH2gRySQdEmyx08I7H/s1560/image_2025-11-15_16-04-32.png

គួរបញ្ជាក់ថា ចិនបានកោះហៅមន្ត្រីទូតជប៉ុនមកបំភ្លឺក្រោយពីនាយករដ្ឋមន្ត្រីជប៉ុនចង់បញ្ជូនកងទ័ពទៅជួយតៃវ៉ាន់ ដែលជាការកោះហៅលើកដំបូងក្នុងរយៈពេលជាង២ឆ្នាំ ។ ចិនក្តីបារម្ភយ៉ាងខ្លាំងទៅលើគោលជំហរសន្តិសុខរបស់ជប៉ុន ទាំងគោលនយោបាយមិនច្បាស់លាស់ពាក់ព័ន្ធនឹងការប្រើប្រាស់អាវុធនុយក្លេអ៊ែរ និងត្រៀមប្រើប្រាស់នាវាមុជទឹកនុយក្លេអ៊ែរ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhoo2Qncup2PqvAJI9DioH9zBRVBwqfcIl7ZrnEGOv3_fqNQvyPOda5Q7MDOA8-oePjJ9S73l4EHxFd_klPIPGuP371xayRl1FPgPvVZio6EHisqvuW-wkyETeFUATdFF7GUYzCaY3eeuyEcMvDrT2bAtP8_7ZbUvwuSW4ntp5uXwaCTqQMohqdqNZyh7UO/s2560/image_2025-11-15_16-04-38.png

ផ្ទុះការវែ.កញែ.កក្នុងបណ្ដាញសង្គមថា វត្តមានស្ដេចថៃនៅចិនជាលើកដំបូង បាននាំមកនូវរឿងរ៉ាវអាក្រ.ក់ផ្ទួនៗ

0

ជាការគាប់ជួន ប៉ុន្តែគួរឲ្យចាប់អារម្មណ៍! ត្រឹមរយៈពេលតែប៉ុន្មានម៉ោងមុនពេលនៃការមកដល់របស់ស្ដេចថៃនៅលើទឹកដីចិន រឿងរ៉ាវអាក្រ.ក់ផ្ទួនៗបានកើតមាន ដែលរួមមានការឆាបឆេះព្រះវិហារបុរាណអាយុកាលជាង ១,៥០០ឆ្នាំ និងការដួលរលំស្ពានថ្មីមួយដែលទើបនឹងសាងសង់រួច។ អ្នកលេងបណ្ដា្ញសង្គមកំពុងនាំគ្នាពិភាក្សាពីប្រធានបទនេះ ដ្បិតវារំលងរយៈពេលជាង៥០ឆ្នាំទៅហើយ ដែលស្ដេចថៃខានយាងមកប្រទេសចិន ប៉ុន្តែមកម្ដងស្រាប់តែកើតមានហេតុការណ៍បែបនេះទៅវិញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj2eLbU53jOoicdmUcwlF9ONUmY2_fFFlI7koUjNzGdnuLkoFwZgtQ2IBd88b1cEBpOYTpE8rrKdlnZd0J4bkcuwepmBgOVIX3EGqJpNHUjQ7bV68Yz7_NeNa3HDgbJNwlU-zoliAcNmIxJQ-kADtqH5H4673jRTpJ4PoRVfW1prNjqyuLvqfNoI_SmOFOx/s1080/photo_2025-11-14_16-07-46%20(4).jpg

យោងតាមប្រព័ន្ធផ្សព្វផ្សាយរបស់ចិននិងថៃ កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ បានបញ្ជាក់ពីដំណើរយាងធ្វើទស្សនកិច្ចផ្លូវការរបស់ព្រះហាក្សត្រ មហាវជិរាលង្ករណ៍ ឬស្ដេចរាមា ទី១០ របស់ថៃ ទៅកាន់ប្រទេសចិន នៅថ្ងៃទី១៣ ខែវិច្ឆិកា ដែលជាលើកដំបូងបង្អស់ក្នុងរយៈពេល ៥០ឆ្នាំ ចាប់តាំងពីការបង្កើតទំនាក់ទំនងការទូតទ្វេភាគីមក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhzsyM5AOL_4UZUiEkBtYadbt-X2mN4uCO0E0b8lTpdwJDczfNeGzQ1NkQ-d3_hg-0m5JLnULe9o2YHVuu8xNP5nwUjadBxAZDmXnbQKFXMnZBd3_YcMeoF4q-hG2VnfwZ73PXylLS5-tPgJG_chXmbfqpQA_dkC4VGnSLw4Ucom6-jrEoua4FuRXeKcS0l/s996/photo_2025-11-15_15-22-20.jpg

បន្ទាប់ពីការប្រកាសអំពីដំណើរយាងមកកាន់ប្រទេសចិនរបស់ទ្រង់ នៅបន្តិចក្រោយមកហេតុការណ៍ដ៏រន្ធត់នៃការបាក់រលំស្ពានថ្មីមួយនៅខេត្ត Sichuan ត្រូវបានផ្សព្វផ្សាយ។ តាមការបញ្ជាក់ស្ពាននោះ មានឈ្មោះថា Hongqi គឺផ្លូវដ៏សំខាន់សម្រាប់ឆ្លងកាត់ពីប្រទេសចិនទៅកាន់តំបន់ទីបេ ដែលនៅសុខៗវាស្រាប់តែមានស្នាមប្រេះ និងបាក់ស្រុតចុះភ្លាមៗក្នុងពេលមួយរំពិច។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjEEsnrZO6FG1mg-VT7KSknOLn3eC0uUvOnfOjJVzLnbwceXiLtkfQq9VVUzkOq7cQgC57QUHFiH81g5GH38UxTEXK2asNJwivMhPMj-e32LuduXeruAti0q_BqidrZySdguPOD26dtGgHdsaXML0W0QI8HuYRY5u_kb7IqYByA3EtO8umNnA5rD7zQUQw5/s728/photo_2025-11-15_15-22-21%20(2).jpg

រំលងបានមួយថ្ងៃបន្ទាប់ ពោលគឺថ្ងៃទី១២ ខែវិច្ឆិកា ហេតុការណ៍ដ៏មិននឹកស្មានដល់មួយទៀតបានកើតមាន នោះគឺគ្រោះថ្នាក់អគ្គីភ័យលើវិហារបុរាណដ៏ល្បីល្បាញមួយឈ្មោះវិហារ Yongqing នៅក្រុង Zhangjiagang ប្រទេសចិន។ តាមសេចក្ដីរាយការណ៍ ព្រះវិហារនោះមានអាយុកាលលើសពី ១,៥០០ឆ្នាំទៅហើយ ត្រូវបានភ្លើងឆាបឆេះអស់សល់តែគ្រោងឆ្អឹង បង្កជាការសោ.កស្ដាយយ៉ាងខ្លាំងសម្រាប់ប្រជាជនចិន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgpXosJPm_Pkw7n_GYfUnfJt8DRko0mjnsjNaJyz4Srbt0mLin0tFSdYWb_IxXWbYlv4TSSYUKw-S51mdpJg9hv0CKiFGHKAZ_jP8dXM8h0F87yAqmVUlJXtjkudLD3R67Zqav-FYtXA0RFFB5VyNFQIfFG1vVENggBigQPiBqejTrFvpRiS6ClRIc7p_zj/s640/photo_2025-11-15_15-22-22.jpg

បើទោះជាហេតុការណ៍ទាំងពីរខាងលើមិនបង្កឲ្យមានមនុស្សគ្រោះថ្នាក់ ឬមានរបួសស្នាមក៏ពិតមែន ប៉ុន្តែវាបាននាំមកនូវការភ័យខ្លាច និងការខាតបង់យ៉ាងធ្ងន់ធ្ងរ។ អ្នកប្រើប្រាស់អុីនធើណេតមួយចំនួនបានបញ្ចេញមតិថា ទាំងនេះអាចជាសញ្ញាមិនល្អនោះទេ ជាពិសេសសម្រាប់ជនជាតិចិនដែលជាអ្នកមានជំនឿខ្លាំងទៅលើរឿងហុងស៊ុយ គួរតែពិនិត្យមើលពីបញ្ហាទាំងនេះឲ្យបានហ្មត់ចត់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjp6zR2mN2Upg9fnKSADYkNJAre-7GNNRiIDujPJ8Iqq-PzzTiLYTgufHC-hGhVDJnits5vrI4jbLDdp82MhPph_gNXay7rkDLQ73pYI_PomzfEEHTXpPtYQcGTISr6wRBcPjAH9T_zQUjDn2hDslfvJ-dkeo-gw7J456vkDBbqN9PD3tFwb9fID7JNfyXq/s1280/photo_2025-11-15_15-22-21.jpg

ក្នុងនោះក៏មានមនុស្សមួយចំនួនទៀតបានយករឿងរ៉ាវដែលបានកើតឡើងទាំងអស់មកបូកបញ្ចូលគ្នា រួចទាញចេញបានជាការសន្និដ្ឋានបែបអបិយជំនឿថា ហេតុភេទអាក្រ.ក់បណ្ដាក់គ្នាផ្ទួនៗបែបនេះ ហាក់ដូចជាបានកើតឡើងដើម្បីបង្ហាញការស្វាគមន៍ដល់ព្រះរាជដំណើរយាងមកដល់របស់ស្ដេចថៃ ដែលត្រូវបានអញ្ជើញឲ្យមកទស្សនៈកិច្ចនៅក្នុងប្រទេសចិន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjraMJEsbbaNvUbe_xH1nlZCkHDrlptWpdAO454XujeVo_kNhJ5Yg4rZcG2spunVwjivWdK40g7Sco7HsssWEf89jIpFwAPp4Qpgzm0PgrG9ejse90QZKYAkZoRusiH1WczWP96MTHXV0RhFqA6MocEvjH_gIkPDUtaXgw5Ql8Zd_X9NhvQHW0oLcaMqmpd/s960/photo_2025-11-15_15-22-20%20(2).jpg

យ៉ាងណាក៏ដោយ ការសន្និដ្ឋានបែបនេះគឺធ្វើឡើងដោយផ្អែកទៅតាមបែបជំនឿរបស់មនុស្សម្នាក់ៗរៀងៗខ្លួន ហើយក៏មិនមានភ័ស្តុតាងបញ្ជាក់ផងដែរ ខណៈនៅជ្រុងម្ខាងទៀតមានអ្នកខ្លះក៏អះអាងថា គ្រប់យ៉ាងគឺគ្រាន់តែជារឿងចៃដន្យតែប៉ុណ្ណោះ។ ទាំងនេះ គឺជាការលើកឡើង និងជាការយល់ឃើញខុសៗគ្នារបស់មនុស្សនៅក្នុងបណ្ដាញសង្គម ចុះសម្រាប់អ្នកវិញតើយល់ឃើញដូចម្ដេចដែរ?

អ្នកគាំទ្រព្រួយបារម្ភសុខភាពរបស់ Dilraba Dilmurat ចំពេលមានពាក្យចចាមអារ៉ាម

0

យោងតាមប្រព័ន្ធផ្សព្វផ្សាយរបស់ចិន Dilraba Dilmurat បង្ហាញរាងក្នុងស្ថានភាពសុខភាពគួរឱ្យព្រួយបារម្ភ នៅពេលដែលនាងបន្តឈឺបំពង់កអស់រយៈពេលជាងមួយខែ ក្អកច្រើន សំលេងស្អក និងស្បែកស្លេក។ តារាស្រីរូបនេះត្រូវប្រើថ្នាំបន្ថយគ្រុនក្តៅដើម្បីរក្សាការងារធ្វើឱ្យអ្នកគាំទ្រព្រួយបារម្ភ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhT1CcT6lqREJZ1bGLlZNovwlqLZ4HB3qVt3KWH4GgD-QpFYRe0aF1tyFscPfZKjHb1vx4hq368Z8cj5rFakB-b2teB8fEfvrcD2WLVGoowe3DBQsJXCWeUFlonMZ9qPt5RCt47WHgfFM9qs5bBSRdZwuOur2moeT-Q8X-lbT48vvVXuAIMRHoZSCcq4clY/s1440/image_2025-11-15_10-57-37.png

ឆ្លើយតបនឹងការចាប់អារម្មណ៍ខ្លាំងរបស់សាធារណជន ក្រុមហ៊ុនគ្រប់គ្រងរបស់នាងបាននិយាយចេញជាផ្លូវការ។ ទីភ្នាក់ងារនេះបាននិយាយថា Dilraba ត្រូវបានបញ្ជូនទៅកាន់វេជ្ជបណ្ឌិត ហើយកំពុងសម្រាកព្យាបាលនៅក្រោមការត្រួតពិនិត្យផ្នែកវេជ្ជសាស្ត្រ។ ក្រុមហ៊ុនបញ្ជាក់ថា តារាស្រីរូបនេះកំពុងសម្រាកតាមរបបព្យាបាល ហើយសង្ឃឹមថាទស្សនិកជនអាចស្ងប់ចិត្តបាន។ តំណាងក្រុមហ៊ុនបានចែករំលែកថា Dilraba បានជាសះស្បើយជាបណ្តើរៗហើយ អរគុណច្រើនចំពោះការព្រួយបារម្ភរបស់អ្នករាល់គ្នា។ សង្ឃឹមថា Dilraba នឹងបានជាសះស្បើយក្នុងពេលឆាប់ៗ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiegAzyCGW5eN1YY3Yli42BxxgXR4JFAeEouIxYfwjXhFB3wjQEIsIQLhTQFRaoUqTZ7_F0FENCYDDvoftIXFiKrdzfSY2InJGHH1894eUKvveOPluHggXOdVjfDvRYFrlCpyf9VTNsMDZ1CqAhvIbIwrslPnLms0HmJ7fkDKMzox4PaL2jUFbZs8GEr_-R/s1585/image_2025-11-15_10-57-38%20(2).png

ការប្រកាសនេះត្រូវបានធ្វើឡើងចំពេលមានពាក្យចចាមអារ៉ាមមិនពិតលើបណ្ដាញសង្គមជុំវិញហេតុផលដែលតារាស្រីរូបនេះធ្លាក់ចុះសុខភាព។ ប្រភពមិនបានបញ្ជាក់មួយចំនួនបាននិយាយថា Dilraba ធ្វើការលើសទម្ងន់ និងមិនមានជំនួយការផ្ទាល់ខ្លួន។ មិនត្រឹមតែប៉ុណ្ណោះមានពាក្យចចាមអារ៉ាមថានាងមានផលប៉ះពាល់ដល់រាងកាយបន្ទាប់ពីសម្រាលកូនដោយសម្ងាត់។ សម្មតិកម្មទាំងនេះត្រូវបានបំផ្លើសយ៉ាងឆាប់រហ័សដោយសហគមន៍អនឡាញ ដែលបណ្តាលឱ្យមានការភ័ន្តច្រឡំបន្ថែមទៀតក្នុងចំណោមសាធារណជន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjm68NnNuUEI8oi3CqkDxNH19QJPb95LQ5nDWvp4ZSSfYZZEUBgVxtFhiYy8vxmddxL87D_ghf_4TrzKOxsNq8VFuWPhyphenhyphen5aTXrCSuppeoyqDSl4fjE9kjiOj8WOsGKwrLbmfQVs5JIQIwnW-kwMEY3ScptYQDHL0P2v2bartK3DCVaMn90vmJ1pFFKELhVF/s1620/image_2025-11-15_10-57-38.png

ក្រុមហ៊ុនគ្រប់គ្រងមិនបាននិយាយលម្អិតណាមួយទាក់ទងនឹងពាក្យចចាមអារ៉ាមឯកជននេះទេ ហើយបានសង្កត់ធ្ងន់ថាស្ថានភាពរបស់ Dilraba Dilmurat គ្រាន់តែជាជំងឺធម្មតាប៉ុណ្ណោះ ដែលទាមទារការព្យាបាល និងសម្រាក។ ក្រុមហ៊ុនក៏បានសម្តែងការចង់ឱ្យសាធារណជនជៀសវាងការផ្សព្វផ្សាយព័ត៌មានដែលមិនបានបញ្ជាក់ និងគោរពជីវិតផ្ទាល់ខ្លួនរបស់សិល្បករ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhEv4VcLnUuHwDKKUS8V_3QKKHb-gOqymml2pg9lVPDqaVB9A0EUojnlfmXrpeM2jQolnDYKryWqgrZ3NjobJaWXLxOljEzq3l9HI0eXEWuS3hYfiDXEGzUbQSWi6RCUzaM__OfDS36RJboeou5aG7Iw2pqttdlNbnuIEymYUV5hBhl_zty6IXUHcJPW_k6/s1417/image_2025-11-15_10-57-41.png
នៅក្នុងរូបថតជាច្រើនសន្លឹកមុនការបញ្ជាក់ពីស្ថានភាពសុខភាពរបស់ Dilraba តារាស្រីរូបនេះហាក់ដូចជាស្គមជាងធម្មតា ដែលធ្វើឱ្យសុខភាពរបស់នាង ទទួលបានការចាប់អារម្មណ៍ខ្លាំង។ ទោះជាយ៉ាងណាក៏ដោយ ក្រុមហ៊ុនបាននិយាយថា ការផ្លាស់ប្តូរតួរលេខរបស់នាងគឺគ្រាន់តែជាលទ្ធផលនៃជំងឺរយៈពេលវែង និងការងារមមាញឹកប៉ុណ្ណោះ ហើយសុខភាពរបស់នាងក៏ប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ៕

ទីនីន និយាយម៉ាត់ៗបែបនេះក្រោយមានអ្នកព្រួយបារម្ភខ្លាចមានបញ្ហាដូច ប៉ីប៉ី ឌី រឿងលុយមូលធិនិ

0

ប្រិយមិត្តមួយចំនួនជ្រាបមកហើយថាអ្នកលក់អនឡាញល្បីឈ្មោះ ទីនីន បានបន្តសកម្មភាពនឹងជួយអ្នកនៅតាមព្រំដែនដោយមានតារាល្បីៗនិងបងប្អូនជាច្រើនចូលរួម។ យ៉ាងណាមិញទាក់ទងនឹងលុយមូលធិនិអ្នកមួយចំនួនក៏បានបង្ហាញក្តីបារម្ភមកកាន់នាងព្រោះខ្លាចជួបបញ្ហាដូច ប៉ីប៉ី ឌី ប៉ុន្តែ ទីនីន បានឆ្លើយតបម៉ាត់ៗទាក់ទិននឹងចំណុចនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj_L4M5D0WZu295rNChZI01YSY7tEl-0fQImnWMdkpbE2XtrdT3rSY9ToExmPw6jmRuTf2oaLILntiypDm2io5pQW_wpZH6EYyL3F4XxoRbjwwDITmIce5irK2vSlalFJ5mrou4dmStQ9kTiX9i_q2HyewCRz-1ok55kX83sOaxIsDPVOguZrEcdbnFyvcJ/s1920/image_2025-11-12_13-52-09.png

តាមរយៈវីដេអូមួយដែលបង្ហោះដោយ ទីនីន ផ្ទាល់បានដាក់ចំណងជើងថា «អរគុណជំរាបលា I’m not here to play » ។ ក្នុងវីដេអូនេះ ទីនីន បានឆ្លើយតបទៅកាន់អ្នកមួយចំនួនដែលព្រួយបារម្ភរឿងដែលនាងប្រមូលលុយយកទៅជួយជួរមុខខ្លាចមានគេរករឿងដូចប៉ីប៉ី ឌី ។ ទីនីន បានឆ្លើយតបម៉ាត់ៗថា នាងមិនដឹង ប៉ីប៉ី ឌី យ៉ាងមិចនោះទេ ប៉ុន្តែសម្រាប់នាងវិញប្រសិនជាអ្នកណាមិនសុខចិត្តរឿងអ្វីមកជួយធ្វើនាង ហើយប្រសិនជាមិនខ្លាចគ្រាប់ផ្លោង គ្រាប់កាំភ្លើង គ្រាប់បែក អាចទៅចែកដល់ជួរមុខជាមួយគ្នាបាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh7nBBLcYCehXvkRvMaimTk0u0Tf7XHIv9-LLQ36E7mT8MnFr_kPKZ6k_ZgyRDaUxF76Fk0iXuIPA0jZCdu-n3XaJukTQ0Kwie8NOCcQA-HyxaJH0ZxhyC1Kz11qtpAKIjbXrGqgR12JNTezUVLAunSQEBNNWq2iM-FnVmPhqWBoi6pO5mEHD-eZQXYJsF7/s1980/image_2025-10-24_15-50-35.png

អ្នកលក់អនឡាញមានប្រជាប្រិយភាពរូបនេះបានបន្តទៀតថា បើនាងឃើញការបង្ហោះកើតទុក្ខមិនសុខចិត្តនោះគឺទៅដល់មុខផ្ទះហើយអូសកធ្វើការងារសប្បុរសធម៌ជាមួយគ្នាកុំឱ្យទំនេរដេកផ្ទះលើពូកស្រួលខ្លួនចុចទូរសព្ទចេះតែផុស។ ទីនីន បានបញ្ជាក់ច្បាស់ៗថានាងមិនបាក់ទឹកចិត្តរបៀបបែបនេះនោះទេព្រោះនាងធ្វើអ្វីក្នុងចិត្តនាងដឹងខ្លួនឯងច្បាស់ ហើយអ្នកដែលទើសអាចមកជួយលើកសែងអីវ៉ាន់ដាក់ឡាន លីអីវ៉ាន់ទៅដល់ជួរមុខ១០ម៉ែត្រពីព្រំដែនថៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhoToQnlUI_ZH_QUFQcd4KbXeapXMDe-Z_J2cwgCSqxcUj2VmS1xv5LROWBFsgVzyC4mMzXInmltT-S4Rb4c0QpgfhZloRUZx2aWu03WhP0Y8-QPa1GWmAJaC4_EvMr9hhVz6fsVPcKd19qcfWQqEzdMGyTsv7CyqkSPrzshUzeXYjXIr3wubwREFgCrCdG/s1920/image_2025-11-12_13-52-03.png

គួរបញ្ជាក់ផងដែរថាតារាល្បីៗដែលចូលរួមមូលធិនិរបស់ ទីនីន មានដូចជា ពេជ្រ សូលីកាចំនួន២០០០ដុល្លារ អ្នកលក់អនឡាញ ស្រីណៃ ៩៩៩.៩៩ដុល្លារ ពេជ្រ វត្តីសារ៉ាវឌ្ឍីចំនួន៣០០ដុល្លារ រួមទាំងសប្បុរជនជាច្រើនទៀត៕