ពេលកងទ័ពថៃបើកការវាយប្រ.ហារកម្ពុជាកាលពីខែកក្កដា និងខែធ្នូ ឆ្នាំ២០២៥ ក្រុមជ្រុលនិយមថៃចូលចិត្តញុះញង់ឱ្យកងទ័ពកំទេ.ចរហូតដល់រាជធានីភ្នំពេញ ទម្លាក់គ្រាប់បែ.កដោយយន្តហោះចម្បាំង F-16 និងដណ្តើមកាន់កាប់រាជធានីមួយនេះតាមមហិច្ឆតាវាតទីទឹកដី ។ ក្រុមនេះគាំទ្រឱ្យកងទ័ពពង្រីកសមរភូមិប្រ.យុទ្ធ ដោយមិនខ្វល់ពីការខូចខាតហេដ្ឋារចនាសម្ព័ន្ធកម្ពុជា និងការបាត់បង់ជីវិតពលរដ្ឋកម្ពុជាឡើយ ប៉ុន្តែមានពលរដ្ឋថៃម្នាក់បានបញ្ចេញមតិក្នុងបណ្តាញសង្គមដាស់តឿនកុំឱ្យញុះញង់កងទ័ពកំទេ.ចរាជធានីភ្នំពេញ ដោយលើកហេតុផលមួយចំនួន ។

គណនី TikTok របស់ពលរដ្ឋថៃម្នាក់ឈ្មោះ «cpt.farm» បានបញ្ចេញមតិដាស់តឿនទៅកាន់ក្រុមជ្រុលនិយមដែលញុះញង់ឱ្យកងទ័ពយកយន្តហោះចម្បាំងទម្លាក់គ្រាប់បែកកំទេ.ចរាជធានីភ្នំពេញ ថាប្រទេសថៃមិនគួរធ្វើបែបនេះទេ ពីព្រោះការពិតនៃសង្គ្រាម មិនមែនជាភាពយន្តហូលីវូដ ។ សំណួរសួរថា តើថៃអាចធ្វើបែបនេះបានដែរឬទេ គឺអាចធ្វើបាន ប៉ុន្តែប្រទេសដែលឆ្លាត គេមិនធ្វើឡើយ ពីព្រោះទីក្រុងនីមួយៗមានប្រព័ន្ធការពារសុវត្ថិភាពខ្លាំងបំផុត និងអាចបំផ្លាញយន្តហោះទម្លាក់គ្រាប់បែករបស់ថៃបាន ។

លើសពីនេះ ប្រសិនបើកងទ័ពថៃប្រើប្រាស់យន្តហោះចម្បាំងទម្លាក់គ្រាប់បែកនៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា ពិភពលោកនឹងថ្កោលទោសថៃភ្លាមៗពីការឈ្លានពានទឹកដីកម្ពុជា ជាពិសេស មហាអំណាចនានានឹងដាក់ទណ្ឌកម្មសេដ្ឋកិច្ចថៃ ដែលធ្វើឱ្យប៉ះពាល់សេដ្ឋកិច្ចថៃយ៉ាងធ្ងន់ធ្ងរស្តារលែងរួច ថៃនឹងក្លាយជាប្រទេសបង្កសង្គ្រាមត្រឹមមួយប៉ព្រិចភ្នែក ។ ប្រវត្តិសាស្ត្របានបង្រៀនថា ការវាយប្រហារប្រទេសណាមួយមិនអាចបញ្ចប់ជម្លោះទេ វានឹងធ្វើឱ្យពលរដ្ឋប្រទេសនោះកាន់តែមានស្មារតីជាតិនិយមខ្លាំងឡើង ហើយផលប៉ះពាល់នឹងធ្លាក់មកលើពលរដ្ឋថៃ ខណៈសេដ្ឋកិច្ចថៃនឹងធ្លាក់ចុះរាប់សិបឆ្នាំ ។

ការវាយប្រហាររាជនីភ្នំពេញ គឺជាទង្វើដ៏ល្ងង់ខ្លៅបំផុតដែលកងទ័ពថៃពុំគួរធ្វើដាច់ខាត ។ ជ័យជម្នះពិតប្រាកដ មិនមែនមកពីសព្វាវុធរបស់ប្រទេសណាមួយមានកម្លាំងខ្លាំងជាងនោះទេ ប៉ុន្តែជ័យជម្នះពិតប្រាកដ សំដៅដល់តើប្រទេសណាមួយអាចរក្សាផលប្រយោជន៍ជាតិបានយូរអង្វែងជាង ។ ដូច្នេះ ថៃត្រូវតែចេះពីរបៀបធ្វើសង្គ្រាម និងអត់ធ្មត់ជាងនេះ ។

គួរបញ្ជាក់ថា ពលរដ្ឋកម្ពុជាខុសគ្នាពីពលរដ្ឋថៃ គឺពលរដ្ឋកម្ពុជាមិនញុះញង់ឱ្យកងទ័ពវាយប្រហារវាតទីទឹកដីប្រទេសជិតខាងទេ កម្ពុជាគ្រាន់តែការពារទឹកដីរបស់ខ្លួនប៉ុណ្ណោះ ។ ពលរដ្ឋកម្ពុជាអំពាវនាវសុំសន្តិភាពរហូតមក និងឱ្យអន្តរជាតិផ្តល់យុត្តិធម៌ កុំឱ្យថៃធ្វើសង្គ្រាមទន្ទ្រានទឹកដីមិនឈប់ឈរ ពីព្រោះថៃប្រើប្រាស់យន្តហោះចម្បាំងជាច្រើនប្រភេទទម្លាក់គ្រាប់បែកហួសបន្ទាត់ព្រំដែន និងចូលជ្រៅក្នុងដែនអធិបតេយ្យកម្ពុជា ។ ពលរដ្ឋកម្ពុជាត្រូវជម្លៀសចេញពីលំនៅឋានគេចពីគ្រាប់បែក គ្រាប់ផ្លោង ផ្សែងពុល រីឯពលរដ្ឋថៃវិញញុះញុង់ឱ្យធ្វើសង្គ្រាមកុំដកដៃ ដើម្បីដណ្តើមទឹកដីកម្ពុជា ដណ្តើមប្រាសាទ ។

ពលរដ្ឋថៃកាន់តែមានគំនិតជាតិនិយមជ្រុល ស្រឡាញ់តែជាតិសាសន៍ខ្លួនឯង និងស្ពប់ខ្ពើមសាសន៍ដទៃ ។ ពួកគេញុះញង់ឱ្យកងទ័ពទម្លាក់គ្រាប់បែកនៅបណ្តាខេត្តនានារបស់កម្ពុជា រហូតដល់ចង់កំទេចរាជធានីភ្នំពេញ ក្រោមលេសកំទេច Scammer ប៉ុន្តែសួរថា កងទ័ពថៃទម្លាក់គ្រាប់បែកកំទេចវត្តអារាម ស្ពាន លំនៅឋាន និងសាលារៀនរបស់កម្ពុជារាល់ថ្ងៃនេះ តើក្រុម Scammer លាក់ខ្លួននៅទីកន្លែងទាំងនេះ មែនទេ? វាគ្រាន់តែលេសរបស់ថៃក្នុងចេតនាបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ សេដ្ឋកិច្ចកម្ពុជា និងបំភ័យភ្ញៀវទេសចរបរទេសមកលេងប្រាសាទអង្គរវត្ត ៕