Home Blog Page 196

Ford បានដាក់បង្ហាញជាផ្លូវការរថយន្ត Ford Territory ស៊េរីថ្មីឆ្នាំ ២០២៦ ជាមួយការរចនាថ្មី ទំនើប ធំទូលាយ ប្រកបដោយផាសុកភាព

0

ថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ ២០២៥ – ក្រុមហ៊ុន RMA Cambodia PLC បានរៀបចំកម្មវិធីសម្ពោធជាផ្លូវការ រថយន្ត Ford Territory ស៊េរីថ្មីឆ្នាំ 2026 ដោយមានការអញ្ជើញចូលរួមពី លោក ងន សាំង អគ្គនាយកនៃក្រុមហ៊ុន RMA Cambodia រួមទាំងគណៈគ្រប់គ្រង បងប្អូនអ្នកសារព័ត៌មាន អ្នកផលិតមាតិកា និងអតិថិជនប្រមាណជាង 2,500នាក់។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjkAsFjIK-MFHYzXwxR3mBu8pY-azbuli16L2vRW-jXCx6ALOSvu2mq-he9whkAJ12UNRjT23kk4K971QEIIcZFH7YT4Kt-jmWj_kxSFqzWIn4IlgR8oFvw0SP_EC2tHQaCvRsDxVi6b0RoSGIn_q8C_IbAwqtzf4jtAqzjp1aqi2npW-xKYOPw4eiI_xhw/s6449/1.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiUE5RFlkZxhbhbsZjFX2LacYuZAi4hwg1t7_6oPl7VyxKuWrpzooIkzV2t-fl8WALVAYtreqMjTRGOhFlGMqdExlc6n1UJDUtcO2de3INyheK3UffeUQTJNVlH6fjn8zyxzPdcoD1em0kxyTJGh73Dq9V1WokPFWhLjfcoiQKVSKT2514IDQw8iCHmi299/s1427/2.jpg
លោក ងន សាំង អគ្គនាយកនៃក្រុមហ៊ុន RMA Cambodia បានមានប្រសាសន៍ថា “រថយន្ត Ford Territory ត្រូវបានអតិថិជនជាច្រើនទទួលស្គាល់ថាជាប្រភេទរថយន្ត Compact SUV ដែលស្អាត ឆ្លាត និងទំនើបលើសគេ និងកំពុងតែមានការពេញនិយមជាខ្លាំងនៅក្នុងទីផ្សារប្រទេសកម្ពុជា ហើយឥឡូវនេះ រថយន្ត Ford Territory ត្រូវបានរចនារូបរាងថ្មី ទំនើប ធំទូលាយ ប្រកបដោយផាសុកភាព រួមទាំងមានបច្ចេកវិទ្យាថ្មីចុងក្រោយរបស់ Ford។ រថយន្ត Ford Territory នេះ គឺត្រូវបានផលិតនៅរោងចក្រ Ford ក្នុងស្រុកក្រគរ ខេត្តពោធិ៍សាត់ ដោយស្នាដៃកូនខ្មែរ ដែលជាបុគ្គលិកជំនាញខាងផ្នែកយានយន្ត ដូចនេះ យើងអាចនិយាយដោយមោទនភាពថា រថយន្ត Ford Territory គឺជារថយន្តដែល ផលិតនៅកម្ពុជា ដោយប្រជាជនកម្ពុជា ជាមួយកម្រិតស្តង់ដារពិភពលោក។”https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiB_gD1CaAdcEs23uBwImyNAmcIPBg077G_GzPkRYAwHHFTO3_N6jobKdWuhGiQLT8NraX35Hj9Sf_7eUz-7WKI1c4VNMqJzvnoLM6E-EYmxL7odwDvlHmgNM9NsgJQbT41wUM9nFMlMBJUTiVcP8pL58icz2sCms5_2aAEGIHc_bfAOmXy89wo27ktzu3N/s6000/3.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgQDowXTPfJBDWY0veZ_OSSvkKHjn2lqzp5TBHCsZHAmA_cp01gPzOFUGavk2JTUDRfMghFv78orU9IHXu7fZmBEn5uhVqqzT5tRkzcuv7Ps1lSOqdy9wZU66miQoqKvwqKt4y-v_TPr0pBpeq0oU9d7mwtVme6aQinbuQ200BA8b54RLDvy-yx1UW4FuxZ/s1430/4.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEihq_Y33rhxBXSUaS8nBmQNwesvxeXqnQOwGVUv6GzbDeYvU-KcxFJMJ5Ot6mBc01feWGjxKA93BSZlwN11xEKkRhNTIGsHulegEIom4wJjoh-rJVhgk0blc9kNALdpp1HgTLKpi9S261X91cxFMt3uDf-IFNt72sbTzm1JyfGH0LeeeXxBdSMFjbxR1zm8/s5944/5.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhyWYtVvudkuaDM_AaCEfrQp604cRcQxk4QOyHHh5CTVlbzDFqWBKm-YNsIvwouZMjiW0Fv9gEYVoPCt7zXNhucIXVOjVe95ku34ufp_up1lbC5f5XZKszGMxiBBgEztStfZF1nR5whNyNGfyeYLqVGRrw221O7MXGhyphenhyphenxX33uPdDwqhSiXcZYePkZWqLhck/s5992/6.jpg
រថយន្ត Ford Territory ស៊េរីឆ្នាំ 2026 មានការរចនាផ្នែកខាងមុខថ្មីស្រឡាង ដោយការរចនាភ្លើង LED បែប 3D ដែលផ្តល់ពន្លឺភ្លឺច្បាស់ រួមជាមួយភ្លើងបំភ្លឺពេលថ្ងៃ ដែលផ្តល់នូវរូបរាងដ៏ស្រស់ស្អាត និងស៊ីវីល័យ និងការរចនាយ៉ាន់ 19 អ៊ីញថ្មី ដែលផ្តល់នូវភាពរឹងមាំ និងស្រស់ស្អាតបន្ថែមទៀត សាកសមសម្រាប់អតិថិជនគ្រប់រូប។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjFgF7GinPA5_nend91HWmPjp3SfMqe1W2RrFQpuT5znTVZq8F8ig8Papble8UKeCGNvzrj4zE0Lw5WvlLWt2wefdVA_As0vhJSnhmIxVeeJtCxV-SkMNN0tFdskf1t3ecxMDrX42vNijYJRkJxtdH5rMm6moSBHf8ZoQh6elAi4ERTJiDE9DEBAV2xWMzq/s6947/7.jpg កៅអីរថយន្តត្រូវបានរចនារូបរាងថ្មី ធំទូលាយ ដោយបំពាក់មកនូវខ្នើយទម្រេតក្បាលបែបថ្មីកាន់តែមានផាសុកភាពជាងមុន ចំណែកឯកៅអីអង្គុយគឺជាប្រភេទពូកស្បែកប្រណិតដែលមានពណ៌ទឹកក្រូចលាយជាមួយនឹងពណ៌ខ្មៅ រំលេចដោយថ្នេរពណ៌ទឹកក្រូចដែលតំណាងអោយថ្ងៃរះយ៉ាងស្រស់ស្អាត រួមទាំងមានមុខងារកៅអីខ្យល់ត្រជាក់ និងដំបូលកញ្ចក់យ៉ាងធំបង្កជាភាពស្រស់ស្រាយនៅពេលបើកបរ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjPttKfAdfKTRqwtSd8rm0X5QACfjg0Ej8NVerp8zuIIXN6GUsn8sTz9znq7BSwLm3-DEEPChCRw38xSjgvcmMAZ_z2WFPFxXS8Q2q_tUTmOJEiKctPSpfRBR89iDJbDSuW8BGwn1EAuYNq7iWDXAb1eWHbYZUDjz0vhAyLJx2jOfvJWILKiyUmpdcfS3QL/s5681/8.jpg

រថយន្ត Ford Territory ស៊េរីឆ្នាំ 2026 ត្រូវបានបំពាក់ដោយម៉ាស៊ីន 1.5L EcoBoost 4 ស៊ីឡាំងថ្មី បង្កើនកម្លាំងសេះ 163PS និងកម្លាំងរមួល 250Nm បំពាក់ដោយចង្កឹះលេខអេឡិចត្រូនិចបង្វិល Rotary E-Shifter ដ៏ទំនើប និងប្រអប់លេខ 7 វគ្គអូតូ ដែលធ្វើអោយការបើកបរកាន់តែរលូន ងាយស្រួលសម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjEY3FCN2NafCYZ1gTeU6FD6jDp-Z-2XX5lt5g1kO38gv2LI9RFAwTH5wMrBwLVtwhjgdNeuchqwBn1Km0eFj7-Cfu75TpzS8oIFwsFqEUVbcb-d6_dbKNpLovBY9o8NF1sH8nw-DmRMFmHi1LlqfoRCAB-SWU7yy20g2tHwpnCYpnO8DAoWrAdKJ2_rBJv/s4593/10.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiLpkc6BYjm2DOUH-315MIp8qQTqWoc9nz-ZZxPvmQPnKJucA_UVVheGNTbLj16qBMZQAIGORo-LsUm0mKvHH9aUevPuj4dz4WQepXJ3CRskX6FwOaU7XUCmAK9hzVSbwa1tH8TeMbrmjKUUdv4J7DM0vuvBEpoOiEY6s59pvm_WxJchvR0Mzg_LZ1MltjB/s6000/9.jpgរថយន្ត Ford Territory ស៊េរីឆ្នាំ 2026 មានបំពាក់ដោយអេក្រង់ឌីជីថលទំហំ 12 អ៊ីញ និងអេក្រង់ Touchscreen ទំហំ 12.3 អ៊ីញ ជាមួយរូបរាងប្រព័ន្ធបច្ចេកវិទ្យាថ្មី ងាយស្រួលប្រើប្រាស់ និងអាចភ្ជាប់ Apple CarPlay ឬ Android Auto ដោយឥតខ្សែ រួមទាំងមានប្រព័ន្ធកាមេរ៉ា 360 ដឺក្រេកម្រិតខ្ពស់ ដែលអាចបង្ហាញរូបភាព 2D ក៏បាន 3D ក៏បាន ដែលយើងអាចចុចបង្វិលមើលរថយន្តមួយជុំ និងមានប្រព័ន្ធកាមេរ៉ាឌីជីថលនៅកញ្ចក់មើលក្រោយ ងាយស្រួលក្នុងពេលថយចេញ/ចូលច្រកផ្សេងៗ និងប្រព័ន្ធភ្លើងលម្អផ្នែកខាងក្នុងរថយន្តចម្រុះពណ៌ ដែលធ្វើអោយការបើកបរនាពេលរាត្រីកាន់តែរស់រវើក រួមទាំងមានប្រព័ន្ធម៉ាស៊ីនត្រជាក់បែងចែកជា ២ ផ្នែក ដែលមានប្រព័ន្ធបន្សុទ្ធខ្យល់កម្រិត PM 2.5 ហើយលើសពីនេះ រថយន្ត Ford Territory ស៊េរីឆ្នាំ 2026 ក៏មានបំពាក់ដោយប្រព័ន្ធបំពងសម្លេង 3D ម៉ាក Arkamys™ ដ៏ល្បីល្បាញរបស់ប្រទេសបារាំង ដែលបង្កើតបាននូវសម្លេង Surround Sound យ៉ាងពិរោះរណ្តំ ផ្តល់នូវបទពិសោធន៍មួយយ៉ាងស្រស់ស្រាយនៅពេលបើកបរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj-OAcL4JTdZJP2LTxaiNsPP-DFvz1BtX2AeseDlcsa0dLYJoqrpCcfKIPfGvWFSKxvuaDsIR70FqECQYSmOEOvNDqP8Se1Eue2ivwPTd5hxB-3NiShVaYK5P8rqXa-ZMUwnDwrBMracPl2dVIAOachZhkzreoZ1Vv80Pi2QxYaPg1iQrf2ZXd16iDnRkng/s1430/13.pnghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhtKO28fnB0DG_CS6lVgo89gRtcuE5_IqbY6mj6pgb-q78YFAS_a-9TDENrzWayqYCYQju50WOyF_UNue5iiRt7UY2FrOPsQe2VLb9Xp8G44_6ZvOBRhwPJ80h3x-4rEHZS1Jjo7mAJbz8odDIig1rWUhMdAQga7r6An2_G0XXmadvT30oRCWK743Kehmh3/s1430/12.pnghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjqMSAnXUAB-HKyZxgsivvZNFGp9d2TXFzPepsrHTk195PY_3IsSS2_HruhwPYiNfak3KLO3hmZs0RCwZi8ZVsEjr18khKBHY_lNKx6uSdMsPgjvPGL4BVdUbd2ujVgRqRJDSIggK4SuoctvWAQo-rErhpGHWIR_63A7fyeah835W3AaG962hpqihEplMx-/s6000/11.png
ជាពិសេស រថយន្ត Ford Territory ស៊េរីឆ្នាំ 2026 នៅតែបន្តបំពាក់នូវបច្ចេកវិទ្យា និងប្រព័ន្ធសុវត្ថិភាពទំនើបៗជាច្រើន ដូចជា៖
• ប្រព័ន្ធបើក/បិទឃ្លុបក្រោយដោយស្វ័យប្រវត្តដោយគ្រាន់តែគ្រវៀសជើង (Hands-free Liftgate)
• ប្រព័ន្ធចាក់សោររថយន្តដោយស្វ័យប្រវត្តនៅពេលដើរចេញ (Intelligence Lock)
• ប្រព័ន្ធបញ្ឆេះ/ពន្លត់រថយន្តពីចម្ងាយ (Remote Start/Stop)
• ប្រព័ន្ធបើកបរគ្រប់ស្ថានភាពផ្លូវ (Drive Modes): សន្សំសំចៃ Eco, ផ្លូវធម្មតា Normal, ស្ព័រ Sport, ផ្លូវឧបសគ្គ Trail
• ប្រព័ន្ធបន្ថយល្បឿន រក្សាគម្លាតសុវត្ថិភាព ឈប់ និង ទៅមុខដោយស្វ័យប្រវត្តតាមរថយន្តខាងមុខ (Adaptive Cruise Control)
• ប្រព័ន្ធជំនួយលើចង្កូត និងរំលឹកអ្នកបើកបរបើកក្នុងគន្លងត្រឹមត្រូវ (Lane Keeping Assist)
• ប្រព័ន្ធផ្តល់សញ្ញាគ្រោះថ្នាក់ពេលមានឧបសគ្គ ឬ អ្នកថ្មើរជើងឆ្លងកាត់ (Forward Collision Warning)
• ប្រព័ន្ធចាប់ហ្វ្រាំងដោយស្វ័យប្រវត្ត (Automatic Emergency Braking)
• ប្រព័ន្ធផ្តល់សញ្ញាគ្រោះថ្នាក់ពេលថយក្រោយ (Rear Cross Traffic Alert)
• ប្រព័ន្ធផ្តល់ដំណឹងគ្រោះថ្នាក់ផ្នែកចំហៀងរថយន្ត (Blind-Spot Information System)
• និងប្រព័ន្ធសុវត្ថិភាពជាច្រើនទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhVgoGK8m5CkThoRgiMhAp6eh_rcJ_Pkrzj_DCqv32dvSOFZEEl6JV8mYSKwe_Lqt2l2xl7LFMDZ72POjuyrMuYBWfR8AKgq_XQBM52cArTmsbzOeYR4wdenxUWHxNWxaktE5UOMXdzdjZ1tF-BQ1xAPxffeSFBtDui_DkPsooWtBw5pjdR80R0wuOVvIAQ/s4096/14.jpg
លើសពីនេះ រថយន្ត Ford Territory ស៊េរីឆ្នាំ 2026 ក៏មានជម្រើសពណ៌ជាច្រើនដូចជា ពណ៌ខៀវ (Panther Blue) ពណ៌សកាម៉ៃ (Crystal Pear White) ពណ៌ប្រផេះ (Lustrous Gray) ពណ៌ខ្មៅ (Panther Black) ពណ៌ក្រហម (Ruby Red) និងជម្រើសពណ៌ថ្មីគឺ ពណ៌បៃតងខ្ចី (Oasis Green) ជាមួយនឹងតម្លៃពិសេសត្រឹមតែ $42,900 ដុល្លារតែប៉ុណ្ណោះ។សម្រាប់មានអតិថិជនដែលមានចំណាប់អារម្មណ៍ក្នុងការបើកបរសាកល្បងទៅលើ រថយន្ត Ford Territory ស៊េរីឆ្នាំ 2026 និងព័ត៌មានបន្ថែម សូមទំនាក់ទំនងផ្នែកលក់តាមសាខានីមួយៗ៖
 សាខាព្រះមុនីវង្ស 078 999 773
 សាខាទឹកថ្លា 095 939 939
 សាខាទូលសង្កែ 078 935 935
 សាខាជ្រោយចង្វារ 017 999 027
 សាខាភ្នំពេញថ្មី 011 255 229 ឬ 077 722 999
 សាខាបឹងបៃតង 099 999 747
 សាខា 60 ម៉ែត្រ 077 666 856
 សាខាខេត្តសៀមរាប 077 666 357 ឬ 088 9 666 357
 សាខាខេត្តកំពង់ចាម 078 999 883 ឬ 088 3 999 883

«រមណីយដ្ឋានភ្នំសំពៅ» បណ្ដុំល្អាងតូចធំទាំង ១២ ដ៏ទាក់ទាញ!

0

ភ្នំសំពៅ គឺជារមណីដ្ឋានធម្មជាតិមួយស្ថិតក្នុងឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង។ ភ្នំនេះមានកំពស់ប្រមាណ១០០ម៉ែត្រ ជាមួយកាំជណ្ដើរចំនួន ១០៣០កាំ និងមានចំងាយ ១២គីឡូម៉ែត្រ ពីក្រុងបាត់ដំបង។ នៅក្បែរៗភ្នំនេះ មានចង្កោមភ្នំសំខាន់ៗមួយចំនួនទៀត ដូចជា ភ្នំក្តោង ភ្នំក្រពើ ភ្នំអណ្តើក ភ្នំទ្រុងមាន់ ភ្នំទ្រុងទា ភ្នំនាងរំសាយសក់ និងភ្នំតាគ្រាម ដែលសុទ្ធសឹងតែជារមណីយដ្ឋានធម្មជាតិជាប់ទាក់ទងនឹងរឿងព្រេងខ្មែរគឺ រឿងរាជកុលនាងរំសាយសក់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiVdyAC1zrFpzAFgGyOxbVP8dyqUDAMZ1Khqr5RiH12duNt1_z443TaeC9q-FgJnJ-6pYhqp5lEzDake-bzsMqqB1ozKaBC9J4N0pBgnJ3UM0OlitBq1hYHanK3C661Pv9P2WSmCv7Bpz0AM7PgsqBzhX_TVuDUwYaq5_Nkm46cL8XpvvcDbR4E6TpP4VZ_/s1213/photo_2025-11-17_14-39-47.jpg

មិនត្រឹមតែមានសម្រស់ធម្មជាតិដ៏ស្រស់ត្រកាល ដែលអាចគយគន់ពីលើកំពូលភ្នំមើលឃើញវាលស្រែធំល្វឹងល្វើយ ស្រូបខ្លិនខ្យល់បរិសុទ្ធប៉ុណ្ណោះទេ រមណីយដ្ឋានធម្មជាតិមួយនេះ ថែមទាំងសម្បូរមានទៅដោយបណ្ដុំល្អាងភ្នំតូចធំជាច្រើន ចំនួន ១២ ផងដែរ ដែលទាក់ទាញភ្ញៀវទេសចរណ៍យ៉ាងច្រើនកុះករទៅទស្សនាមិនដាច់នាថ្ងែឈប់សម្រាកម្ដងៗ។ ល្អាងភ្នំទាំងនោះរួមមាន៖ ល្អាងផ្កាស្លា ល្អាងគក់ទ្រូង ល្អាងខ្យល់ ល្អាងតែងខ្លួន ល្អាងល្ខោន ល្អាងជ្រៃ ល្អាងពេជ្រ ល្អាងខ្វែង ល្អាងប្រេង ល្អាងស្ថានីយ ឬល្អាងធំ ល្អាងក្បាលខ្មោច និងល្អាងច្រកប្រចៀវ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjn9fyO4_DcvNlOjNEDLH9KWIpBbUwuZVHSj-W3eUb4FDiW5QgfQVoRAbGs9PgYfG4x8Q4cevtmaYpkpRt935-E02ZRPx0VzEroqBPPqV3e-2aElGEbxlzTER1FwMTCYno4SiFSFTMNJsh40WqWNHca3Vr0AX89JnB91gY-gjQbMoD_HBumAN979kzgdJY-/s960/photo_2025-11-17_14-39-48%20(2).jpg

ក្នុងចំណោមល្អាងទាំង ១២ ខាងលើមានតែល្អាងចំនួន ២ ប៉ុណ្ណោះ ដែលមានភ្ញៀវទេសចរណ៍ច្រើនជាងគេគឺ ល្អាងផ្កាស្លា និងល្អាងល្ខោន។ បន្ថែមពីនេះ មានល្អាងមួយ គឺល្អាងក្បាលខ្មោច ធ្លាប់ជាកន្លែងដែលកងទ័ពខ្មែរក្រហម សម្លាប់អ្នកទោសរួចបោះចូលល្អាងនេះ ហើយបច្ចុប្បន្ន ឆ្អឹងខ្មោច និងលលាដ៍ក្បាលទាំងនោះ ត្រូវបានរក្សាទុកក្នុងចេតិយមួយ ទុកជាប្រវត្តិសាស្រ្តដល់មនុស្សជំនាន់ក្រោយ ពិសេសភ្ញៀវទេសចរមកកម្សាន្ត ស្វែងយល់ ពីរឿងអតីតកាលរបស់ប្រជាជនកម្ពុជា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi00LGoj-GfGKUIQsS75ixTesuf2lu_lujXQaoxagIRes0_p6d3G9DGZfbZmbcJ6jeXIYS14rtALd7o9K0hhh-a4-s37q3AfvU1-0VUB-pw3vZ9JJ3NZGYCXL5PpFxNxjElCgyGGIeC3yJuyRW7mvqY7H3JzD3_bI7JR2IOJYVSNMoKKxm_55yyr2sHbXHk/s960/photo_2025-11-17_14-39-48.jpg

សូមជម្រាបថា ភ្នំសំពៅមិនត្រឹមតែជារមណីយដ្ឋានធម្មជាតិប៉ុណ្ណោះទេ តែក៏ជាបូជនីយដ្ឋានពុទ្ធសាសនាមួយផងដែរ សម្រាប់ប្រជាពលរដ្ឋជិតឆ្ងាយមកគោរពបូជា និងប្រារព្ធពិធីកម្មសាសនាផ្សេងៗ នៅក្នុងវត្តចំនួន ២ នៅទីនោះ រួមមាន វត្តគីរីរម្យ (នៅលើភ្នំ) និងវត្តសុវណ្ណគិរីភេត្រារាម ហៅវត្តសំពៅ (នៅជើងភ្នំ)។ អ្វីដែលពិសេសជាងនេះ គឺជារៀងរាល់ល្ងាចនៅជើងភ្នំ តែងមានហ្វូងសត្វប្រចៀវរាប់លានក្បាលហើរចេញពីល្អាងមួយ ដែលនេះបានអន្ទងភ្ញៀវទេសចរណ៍ទាំងជាតិ និងអន្តរជាតិ មកទស្សនាទិដ្ឋភាពដ៏អស្ចារ្យនេះមិនដែលខាន៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjWTPWlJtpFM-M9B-fmEI3MCCpQg2MVLuPw5Ax6ay1x-c4LaNrI6GIdkGpEui09PTjG1yMLls4zsV162_DalK3C4qbvzrmrFe5M1_-yYhrI8gGexreLRFVDa8blQWiDpCb1HDCwjwtR9X-1MS6dbVjpvlcpVmUGTsr4wUpX3YiEFmKGB9_2VJa0q5dCMQBn/s1280/550118418_1224420436393243_9097909203499881208_n.jpg

គណបក្សភឿថៃថាលោក Anutin និយាយគ្មានគិតពិចារណាធ្វើឱ្យថៃបាត់បង់មិត្តមហាអំណាច និងចំណូលសេដ្ឋកិច្ច

0

ប្រទេសថៃ ៖ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៥ គណបក្សភឿថៃបានថ្កោលទោសលោកនាយករដ្ឋមន្ត្រី Anutin Charnvirakul ដែលបញ្ចប់កិច្ចព្រមព្រៀងសន្តិភាពជាមួយកម្ពុជា និងនិយាយគ្មានគិតពិចារណាធ្វើឱ្យថៃបាត់បង់មិត្តមហាអំណាច គឺអាមេរិកបានផ្អាកការចរចាពន្ធទំនិញជាមួយថៃ រហូតដល់ថៃងាកមកគោរពកិច្ចព្រមព្រៀងសន្តិភាពឡើងវិញ ។ ពេលនេះ ថៃមិនត្រឹមតែបាត់បង់មិត្តមហាអំណាចទេ ថៃបានបាត់បង់ប្រាក់ចំណូលសេដ្ឋកិច្ចរហូតដល់រាប់លានបាតក្នុង១ឆ្នាំ ផលប៉ះពាល់នេះនឹងធ្លាក់មកលើពលរដ្ឋទូទាំងប្រទេស រដ្ឋាភិបាលថៃគ្រប់គ្រងប្រទេសគ្មានប្រសិទ្ធភាព ។

ក្រោយពីកងទ័ពថៃប្រើល្បិចចោទប្រកាន់កម្ពុជាបង្កប់មីនថ្មីធ្វើឱ្យកងទ័ពថៃរងរបួសនៅព្រំដែនខេត្តស៊ីសាកេត លោកនាយករដ្ឋមន្ត្រី Anutin ក៏បានប្រកាសបញ្ចប់កិច្ចព្រមព្រៀងសន្តិភាព បញ្ចប់ការចរចាជាមួយកម្ពុជា និងទាមទារឱ្យកម្ពុជាសូមទោសពលរដ្ឋថៃរឿងគ្រាប់មីន ទើបថៃបន្តកិច្ចព្រមព្រៀងឡើងវិញ ទាំងដែលកម្ពុជាមិនបានបង្កប់មីនថ្មីឡើយ ។ នាយករដ្ឋមន្ត្រីថៃថា កម្ពុជាគ្មានឱកាសរកសន្តិភាពទៀតទេ ហើយលោកមិនចាប់អារម្មណ៍នឹងអាមេរិកដំឡើងពន្ធទំនិញថៃក្នុងអត្រាខ្ពស់ឡើយ បើមិនអាចនាំចេញទំនិញទៅអាមេរិក ថៃនឹងរកទីផ្សារថ្មី ។

ប្រធានាធិបតីអាមេរិក លោក Donald Trump បានជំរុញឱ្យរដ្ឋាភិបាលថៃគោរពកិច្ចព្រមព្រៀងសន្តិភាពបន្តទៀត ប៉ុន្តែនាយករដ្ឋមន្ត្រីថៃបែរជាទម្លាក់កំហុសលើកម្ពុជាបំពានកិច្ចព្រមព្រៀងសន្តិភាពដោយសារបង្កប់មីនថ្មី បើចង់ឱ្យថៃគោរពកិច្ចព្រមព្រៀងនេះ លុះត្រាតែកម្ពុជាយល់ព្រមសូមទោសពលរដ្ឋថៃរឿងគ្រាប់មីន បើទោះជាកម្ពុជាមិនបានបង្កប់ក្តី ។ បន្ទាប់ពីនាយករដ្ឋមន្ត្រីថៃនៅតែលាបពណ៌កម្ពុជា មន្ត្រីពាណិជ្ជកម្មអាមេរិកក៏បានជូនដំណឹងមកថៃកាលពីថ្ងៃទី១៥ ខែវិច្ឆិកា ថា អាមេរិកសម្រេចផ្អាកចរចាពន្ធទំនិញជាមួយថៃ រហូតដល់ថៃងាកមកគោរពកិច្ចព្រមព្រៀងសន្តិភាពឡើងវិញ ។

សង្គមថៃ រួមទាំងអ្នកនយោបាយបានស្តីបន្ទោសលោកនាយករដ្ឋមន្ត្រី Anutin និយាយគ្មានគិតពិចារណា គឺនិយាយមិនទាន់ផុតពីមាត់ផង ស្រាប់តែអាមេរិកផ្អាកចរចាពន្ធទំនិញជាមួយថៃភ្លាម ដែលធ្វើឱ្យថៃបាត់បង់មិត្តមហាអំណាច និងបាត់បង់ចំណូលសេដ្ឋកិច្ចរាប់លានបាតក្នុង១ឆ្នាំ ។ ក្រោយពីសង្គមថៃរិះគន់ខ្លាំងពេក លោក Anutin ក៏និយាយលាងទោសកំហុសរបស់ខ្លួនថា លោកប្រធានាធិបតី Trump បានផ្តាំផ្ញើតាមរយៈលោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ី Anwar Ibrahim ថា មិនផ្អាកការចរចាពន្ធទំនិញជាមួយថៃទេ អាមេរិកយល់ពីស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ ។

លោក Suksit Srichomkwan អ្នកនាំពាក្យគណបក្សភឿថៃ បាននិយាយកាលពីថ្ងៃទី១៦ ខែវិច្ឆិកា ពីអាមេរិកផ្អាកចរចាពន្ធទំនិញជាមួយថៃ រហូតដល់ថៃគោរពកិច្ចព្រមព្រៀងសន្តិភាពជាមួយកម្ពុជា ថាការដឹកនាំរបស់រដ្ឋាភិបាលថៃបច្ចុប្បន្នធ្វើឱ្យប្រទេសខាតបង់ប្រាក់ចំណូលសេដ្ឋកិច្ច បាត់បង់អធិបតេយ្យ និងបាត់មិត្តមហាអំណាច ។ ផ្ទុយពីគណបក្សភឿថៃ ដែលការពារអធិបតេយ្យ និងអនុវត្តការទូតទាំងទ្វេភាគី ពហុភាគី ដើម្បីឱ្យប្រទេសនានាជឿជាក់ថៃតាមរយៈការអនុវត្តយុទ្ធសាស្ត្រ «យកពិភពលោកមកដាក់សម្ពាធកម្ពុជា» ។

ការដឹកនាំប្រទេសរបស់រដ្ឋាភិបាលថៃបច្ចុប្បន្នខុសពីគណបក្សភឿថៃ ដោយលោក Anutin និយាយគ្មានគិតពិចារណា គ្មានភាពចាស់ទុំ ធ្វើឱ្យពិភពលោកលែងមានទំនុកចិត្តលើថៃ ថៃថែមទាំងទាត់ចោលមិត្តមហាអំណាចអាមេរិក មិនចរចាការទូត ។ គណបក្សភឿថៃបានសំណូមពរតាំងពីដំបូងឱ្យរដ្ឋាភិបាលថៃប្រញាប់ទាក់ទងទៅមហាអំណាចអាមេរិក និងចិន ដែលប្រទេសទាំងពីរបានជំរុញសន្តិភាពកម្ពុជា-ថៃ ដើម្បីចោទប្រកាន់កម្ពុជាបំពានកិច្ចព្រមព្រៀងសន្តិភាព ហើយជំរុញឱ្យពិភពលោកដាក់សម្ពាធកម្ពុជា ដូចដែលថៃធ្លាប់អនុវត្តកន្លងមក ។

អ្នកនាំពាក្យគណបក្សភឿថៃបន្តថា ការដឹកនាំប្រទេសគ្មានប្រសិទ្ធភាពធ្វើឱ្យថៃធ្លាក់ចូលក្នុងសភាព «លេបមិនចូលមាត់ ស្តោះមិនចេញ» ពីព្រោះក្រៅពីប្រឈមមុខជាមួយកម្ពុជាហើយ ថៃត្រូវរងការដាក់សម្ពាធពីអាមេរិកទៀត ។ លើសពីនេះ ការខាតបង់ចំណូលសេដ្ឋកិច្ចរាប់លានបាតក្នុង១ឆ្នាំបានធ្លាក់មកលើពលរដ្ឋថៃទូទាំងប្រទេស ដោយសារពាក្យសម្តីឥតប្រយោជន៍របស់លោក Anutin ដែលថាមិនខ្វល់ពីអាមេរិកដំឡើងពន្ធទំនិញ ។

គួរបញ្ជាក់ថា តាមការចុះផ្សាយរបស់សារព័ត៌មានថៃមួយចំនួន គឺថៃមានគម្រោងធ្វើពាណិជ្ជកម្មជាមួយប្រទេសរុស្ស៊ី ប្រសិនបើរាំងស្ទះពាណិជ្ជកម្មជាមួយអាមេរិក ។ ប៉ុន្តែប្រធានាធិបតីអាមេរិកមានគម្រោងដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើប្រទេសណាដែលធ្វើពាណិជ្ជកម្មជាមួយរុស្ស៊ីដោយដំឡើងពន្ធទំនិញរហូតដល់៥០០% ពីព្រោះអាមេរិកចាត់ទុកប្រទេសនោះគាំទ្រឱ្យរុស្ស៊ីបន្តសង្គ្រាមជាមួយអ៊ុយក្រែន ។ បើថៃធ្វើពាណិជ្ជកម្មជាមួយរុស្ស៊ីមែននោះ ថៃនឹងជួបផលវិបាកធ្ងន់ធ្ងរមិនខាន ដោយសារលោកប្រធានាធិបតី Trump នឹងដំឡើងពន្ធទំនិញថៃក្នុងអត្រាខ្ពស់ខ្លាំង ៕

ក្រុមជ្រុលនិយមថៃ ត្រៀមប្រមូលកម្លាំងទៅអុកឡុកនៅស្ថានទូតអាមេរិកនិងម៉ាឡេស៊ី នៅថ្ងៃទី២២ វិច្ឆិកា

0

ទីក្រុងបាងកក៖ កាន់តែគ្នាស្ដាប់លែងចូល! ក្រុមសកម្មជន «កម្លាំងសាមគ្គីជាតិដើម្បីការពារអធិបតេយ្យភាព» ដែលជាក្រុមជ្រុលនិយមរបស់ថៃ កើតទុក្ខមិនសុខចិត្ត បានបើកការប្រជុំនិងប្រកាសប្រមូលផ្តុំគ្នាធ្វើបាតុកម្ម និងអាចលុកលុយស្ថានទូតអាមេរិកនិងម៉ាឡេស៊ី ក្នុងទីក្រុងបាងកក នៅថ្ងៃទី២២ខែវិច្ឆិកាខាងមុខនេះ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Amarin News។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgwwCGKJyheDT93ZEjZSSIFzj6ntEEgHnKKg0ljE3SbFr8eUdykH_dRlroQpHsOQLxraIOfkVmKbIxMSX57NBGSxLN6Nx4KgYbKn4qi-rK1gWoIyclFJKufuQ9FmNq49sx17MlsoYcrHEHz1LQuQRpRFvJzmCpjOAOmwAvhqLjB38-o_xnC8Nw5vK_AVEBn/s800/photo_2025-11-17_14-31-46%20(2).jpg
កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៥ មេដឹកនាំក្រុមជ្រុលនិយមដែលមានដូចជា Chatuporn Prompan, Nitithorn Lamluea, Phichit Chaiyamongkol, Somchai Saengkan និង Jessada Tonawanik បានធ្វើការបញ្ជាក់នៅក្នុងសន្និសីទកាសែតតាមរយៈការផ្សាយផ្ទាល់ថា ពួកគេនឹងប្រមូលផ្ដុំគ្នាទៅតវ៉ានៅមុខស្ថានទូតអាមេរិក និងស្ថានទូតម៉ាឡេសុី ប្រចាំក្នុងទីក្រុងបាងកក ប្រទេសថៃ ព្រោះពួកគេមិនពេញចិត្តចំពោះការលូកដៃមកជ្រៀតជ្រែកបញ្ហាជម្លោះរវាងថៃ និងកម្ពុជា ពីសំណាក់សហរដ្ឋអាមេរិក និងម៉ាឡេសុីឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhrHJv9jxa13pn80hxhS_BGKKvKxWMGEi4YwilMhvigXGjcERuGi2uxTNFNN0OuyBNrhco6gbdMvJ4dXsvzohtjOU4xJRx-q8REhoG009XD84YsAMIF9-wmznFiL37GQHCjbTQ_tmoWhoWFyPin2_uPxjp5E8-zeKD-cAZKnxz5demyrg0llNgK50c6wCxc/s960/photo_2025-11-17_14-31-46%20(4).jpg

នៅក្នុងការប្រកាសរបស់ពួកគេ ក្រុមនេះនេះអំពាវនាវឲ្យប្រជាពលរដ្ឋថៃ ប្រមូលផ្តុំគ្នាឲ្យបានច្រើនកុះករ នៅថ្ងៃសៅរ៍ ទី២២ ខែវិច្ឆិកា ចាប់ពីម៉ោង ១០:០០ ព្រឹកតទៅ ដោយក្បួនបាតុកម្មនេះ នឹងចាប់ផ្ដើមនៅស្ថានទូតម៉ាឡេស៊ីមុន ហើយបន្ទាប់នឹងបន្តឆ្ពោះទៅកាន់ស្ថានទូតអាមេរិក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiFA0S68VDg_OtPeQuWfh-Ecq9tJ4LYCksz8016z4uwgxSHqTnKw67NGJF4KgGP-mtTIBut6iUjNIzd7OtpVVd2DbPUyRhOeKpk8GQPURmnyfpKBJ6AxeYcpzDykFOLW_oeikUqAP9jFH6AKGAV2G1NTKYAnEAVshFQ6AMUPYTpMz4WQTSCRBB_Jc2rnlOz/s800/photo_2025-11-17_14-31-46.jpg

តាមសេចក្ដីរាយការណ៍បានឲ្យដឹងបន្ថែមទៀតថា ក្រុមជ្រុលនិយមនេះបានចោ.ទប្រកាន់ សហរដ្ឋអាមេរិក និងម៉ាឡេសុី ថា បានចូលរួមសមគំនិត ក្នុងការបង្កើតឲ្យមានកិច្ចព្រមព្រៀងបទឈប់បាញ់ និងសេចក្តីប្រកាសសន្តិភាពកម្ពុជា-ថៃ។ ពួកគេថែមទាំងបានចោទអាមេរិកចំៗថា បានយកកម្ពុជានិងម៉ាឡេស៊ីធ្វើជាឧបករណ៍ ក្រោមគោលនយោបាយ យុទ្ធសាស្ត្រសន្តិសុខ និងគោលនយោបាយ «អាមេរិកជាចម្បង» របស់លោក ដូណាល់ ត្រាំ និងចោទថា ជំហររបស់អាមេរិកនិងម៉ាឡេស៊ី ច្បាស់ជាខ្វះអព្យាក្រឹត្យភាព ហើយការអន្តរាគមន៍របស់ប្រទេសទាំងពីរនេះ មិនឲ្យតម្លៃលើការពិត និងសេចក្តីថ្លៃថ្នូររបស់ជនជាតិថៃសូម្បីតែបន្តិច។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjy5R1h1siBd32DrwcCrU3RhcrOt5CBGTybWs1_zwANiTGh1SyCjW9ryTr7xVZNXQcXR5NV20TpVahxUEbrxXWKKIsH-BgVvu4S_btaeFm9Mg07e_C1q6qoXjrSmMKEdVlNZZpZbpqVIzcYsCv95YGWOwyQU7xSrz88495eSLYzEF95TWBr816jK3jDU4tc/s1000/photo_2025-11-17_14-31-47.jpg

ដូច្នេះរង់ចាំមើលថាតើផែនការបង្កចលាចល និងអាណាធិបតេយ្យរបស់ក្រុមជ្រុលនិយមខាងលើ នឹងទទួលបានជោគជ័យដែរឬទេ? ជាមួយគ្នានេះ តើរដ្ឋាភិបាលថៃនឹងមានវិធានការដូចម្ដេចដើម្បីហាមឃាត់ពួកគេ? ព្រោះប្រសិនបើរដ្ឋាភិបាលថៃបណ្ដោយឲ្យមានការតវ៉ាបែបនេះមែន វាកាន់តែបង្ហាញយ៉ាងច្បាស់ទៅកាន់ពិភពលោកថា ប្រទេសថៃនិងប្រជាជនថៃ គឺជាជាតិសាសន៍មួយដែលលែងចេះដឹងខុសត្រូវ មិនត្រូវការសន្តិភាព ទើបបានជានាំគ្នាមិនពេញចិត្តចំពោះប្រទេសដែលផ្ដួចផ្ដើមឲ្យមានកិច្ចព្រមព្រៀងសន្តិភាពយ៉ាងដូច្នេះ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjzWMzL8fAU2jBDkJY3_-ozYWDhVT0L6s4Qzdj34SstluvP62lnWixNlak6y5sGi4mGkCDdIccwLz-91iGav0AhK_HsklScV-b5MnjvZA7sPvZJQCw7vF8wDAn69TvbCoyq3-hbS8A96HnEvl-c-NM2yxmzziDdP42dMUBOA5mn1EGPAp3okmXPL_YE6orY/s1000/photo_2025-11-17_14-31-46%20(3).jpg

កម្ពុជា នឹងប្ដឹងតវ៉ាទៅអង្គការអន្តរជាតិ ករណីទាហានថៃរំលោ.ភបំពានលើស្រ្តីជាពលករខ្មែរ

0

រាជធានីភ្នំពេញ៖ អគ្គស្នងការដ្ឋាននគរបាលជាតិកម្ពុជា កំពុងប្រមូលព័ត៌មានដើម្បីរៀបចំបណ្តឹងតវ៉ាទៅ អាជ្ញាធរថៃ និងអង្គការអន្តរជាតិនានា ពាក់ព័ន្ធនឹងសកម្មភាពដ៏ស្មោ.គគ្រោករបស់យោធាថៃដែលបានចាប់រំលោភបូកលើស្ត្រីខ្មែរដែលជាពលករឆ្លងចូលប្រទេសថៃ។ នេះបើតាមប្រសាសន៍របស់ឯកឧត្តម ស សុខា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjB4pa9_36JwRjs5Lct9zCayYaUiM8t-VRibDnnLmSgSd_W20QCMs6atK4RXvfV_7kPw097GYk1fmsY70Kb4KzFDUv9L0sb7Z_g8Nv2tNHws1qTR2dn7lQv9YZfmaf7VjggZFzMVh66cFPQELQ5kuQFdU3BQak3SNej20KH95wyyvC5k4reRek9hwdnpJbT/s1280/photo_2025-11-17_14-00-41.jpg

នៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្នុងឱកាសចុះសួរសុខទុក្ខពលរដ្ឋភៀសសឹកមកពីភូមិជោគជ័យ និងភូមិព្រៃចាន់ លោកឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ស សុខា បានផ្ដល់សម្ភាសន៍ដល់អ្នកសារព័ត៌មាន ជុំវិញករណីស្រ្តីពលករខ្មែរម្នាក់ត្រូវបានទាហានឈុតខ្មៅថៃព្រួតគ្នារំលោ.ភបំពានលើរាងកាយ ថា បច្ចុប្បន្នអគ្គស្នងការដ្ឋាននគរបាលជាតិកម្ពុជា រួមទាំងអង្គការអន្តរជាតិនានា កំពុងសហការគ្នាក្នុងការប្រមូលយកព័ត៌មាន ដើម្បីប្ដឹ.ងនិងបង្ហាញទៅកាន់ឆាកអន្តរជាតិអំពីអំពើដ៏ថោ.កទាបរបស់យោធាថៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjSYN0PCYMOHcDFDYVzBnIoZfMd_Fhkd3UzRN_WyPOjbOPiDbkPDMOIoCLkDkhyphenhyphenGIsfEjEUN9yhEYzYg7Pr_rDnwZDyiZ6oXfHeXleXg8KPLEh5vHFqPSKxWnsNU6wvllFNgpud0xiISMPb1j8KVDJt2gyj93LcLSx4bA69IiivnLAb4yu5S-vOmKU7NcaK/s1280/photo_2025-11-17_14-00-42.jpg

តាមការបញ្ជាក់របស់ លោក ដាញ់ អេងប៊ុនចាន់ ស្នងការនគរបាលខេត្តបាត់ដំបង នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥ ដែលធ្វើការសាកសួរមនុស្សចំនួន ១៣នាក់ ជាពលករវិលត្រឡប់មកពីប្រទេសថៃវិញបានឲ្យដឹងថា ពេលពួកគាត់មកដល់ព្រំដែនត្រូវបានទាហានឈុតខ្មៅថៃ ធ្វើបាប និងប្រមូលយកលុយអស់ចំនួន ៦,៥០០បាត ទូរស័ព្ធចំនួន ៤គ្រឿង ដោយពលករប្រុសៗទាហានថៃបានធ្វើបាបវ៉ៃទាត់ធាក់ និងអុកស្វាយកាំភ្លើង រីឯពលករនារីម្នាក់ក្នុងចំណោមនោះត្រូវបានទាហានឈុតខ្មៅថៃចាប់យកទៅធ្វើការរំលោភបំពានលើរាងកាយរួចទើបបញ្ជូនឱ្យឆ្លងដែនមកប្រទេសកម្ពុជា តាមតាមច្រកស្វាយចេក ស្រុកកំរៀង ខេត្តបាត់ដំបង និងរាយការណ៍ពីហេតុការណ៍ទាំងអស់ប្រាប់ទៅកាន់ស្នងការនគរបាលខេត្តបាត់ដំបង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi6AhE6lJ3Lf5nYCvp7D7b3hDRub0an65PRpKAUWh-ebubpTIixZ1JcvfSJHiF-3U8ANWyhPxP1czYsZMOQ29J6uOr_aTMSW_vWZdb_qtBSeQMVR8aOHLNYOEE519hSHd1Ejv14J-zUPdphvLf9a2v0BQG6YOluxgHmGsqp3Q2KTJQGy2zqEFYBkW1KrVLs/s1070/photo_2025-11-17_14-00-41%20(2).jpg

បច្ចុប្បន្ននារីរងគ្រោះដែលត្រូវបានទាហានថោ.កទាបថៃទាំងនោះធ្វើបាប កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យក្នុងខេត្តបាត់ដំបង ដោយមានសភាពវង្វេងស្មារតី បាត់ការចងចាំ និងរងរបួសលើរាងកាយ។ យ៉ាងណាមិញ ឥឡូវនេះស្ថានភាពរបស់គាត់ហាក់ប្រសើរឡើងខ្លះហើយ និងកំពុងទទួលបានការយកចិត្តទុកដាក់យ៉ាងខ្លាំងពីសំណាក់អាជ្ញាធរមូលដ្ឋាន ដោយនៅក្នុងនោះគាត់ក៏ទទួលបានពំណោយជាទឹកប្រាក់ ៣ពាន់ដុល្លារ ពីឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgc6I-WSxINmN_00wy2MgGtHKcGal81Oax5dG0xUPXkkiOeqpI8ndv0jdeq56VHrLGieQskMk24ve9djrPGzMOpJqUnaNBBtW5UchJfLWVkaqOQxKHIQdSjwS2Ja9XZCWO0eYV1PUfPgYLMYYlZbMXCRSiES6kclbJbE4llu-vC5JfrPJwCqQGKifARyibZ/s1024/photo_2025-11-17_14-00-41%20(3).jpg

ទន្ទឹមនឹងហេតុការណ៍ខាងលើ លោកឧបនាយករដ្ឋមន្រ្តី ស សុខា បានអំពាវនាវទៅកាន់បងប្អូនប្រជាពលរដ្ឋខ្មែរដែលជាពលករខ្មែរនៅប្រទេសថៃ ដែលមានបំណងត្រឡប់មកប្រទេសកម្ពុជាវិញថា ត្រូវបង្កើនការប្រុងប្រយ័ត្ន និងការពារខ្លួនឲ្យបានខ្ពស់បំផុត ដោយសូមធ្វើដំណើររួមគ្នាជាក្រុម ជ្រើសរើសការធ្វើដំណើរតាមច្រករបៀងដែលមានសុវត្ថិភាព ត្រូវជូនដំណឹងមកកាន់គ្រួសារជាមុននៅពេលត្រូវធ្វើដំណើរត្រឡប់មកវិញ ដើម្បីបង្ការពេលមានបញ្ហាផ្សេងៗអាជ្ញាធរមូលដ្ឋានអាចចាត់វិធានការអន្តរាគមន៍បានទាន់ពេលវេលា៕

ប្រធានសភាពាណិជ្ជកម្មថៃ ៖ «ការបិទព្រំដែនជាមួយកម្ពុជាជិត៦ខែធ្វើឱ្យថៃខាតបង់ចំណូលសេដ្ឋកិច្ចយ៉ាងច្រើនមហាសាល»

0

ប្រទេសថៃ ៖ តាមការចុះផ្សាយរបស់សារព័ត៌មានថៃ Daily News នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ប្រធានសភាពាណិជ្ជកម្មខេត្តស្រះកែវ និងខេត្តចន្ទបុរី បានលើកឡើងពីថៃរងផលប៉ះពាល់សេដ្ឋកិច្ចយ៉ាងច្រើនមហាសាលដោយសារការបិទព្រំដែនជាមួយកម្ពុជាជាឯកតោភាគីរយៈពេលជិត៦ខែមកនេះ គឺខេត្តទាំងពីរបាត់បង់ប្រាក់ចំណូលរហូតដល់រាប់ម៉ឺនលានបាតក្នុង១ខែៗ ។ ក្រៅពីនេះ ប្រធានសភាពាណិជ្ជកម្មទាំង២រូបបានសំណូមពរឱ្យរដ្ឋាភិបាលថៃដោះស្រាយការខ្វះខាតពលករបរទេសដែលធ្វើការផ្នែកកសិកម្មជាបន្ទាន់ ពីព្រោះជិតដល់ពេលប្រមូលផលផ្លែមៀន ។

នៅថ្ងៃទី១៧ ខែវិច្ឆិកា សារព័ត៌មាន Daily News បានសម្ភាសន៍ប្រធានសភាពាណិជ្ជកម្មខេត្តស្រះកែវ លោក បាំរុង ឡចារឺនវឌ្ឍនៈឆ័យ អំពីស្ថានការណ៍ព្រំដែនខេត្តស្រះកែវ ក្រោយពីថៃបិទព្រំដែនជាមួយកម្ពុជារយៈពេលជិត៦ខែ ដោយលោក បាំរុង និយាយថា ខេត្តស្រះកែវមានច្រកព្រំដែនអចិន្ត្រៃយ៍ចំនួន២ និងច្រកព្រំដែនបណ្តោះអាសន្នចំនួន៣ ហើយថៃបាននាំចេញទំនិញស្ទើរគ្រប់ប្រភេទទៅកម្ពុជា ។ អាជីវករថៃនៅព្រំដែនភាគច្រើនទទួលបានចំណូលពីការលក់ដូរនៅព្រំដែន ប៉ុន្តែតាំងពីបិទព្រំដែនមក ថៃបាត់បង់ចំណូលរហូតដល់រាប់ម៉ឺនលានបាតក្នុង១ខែៗ ។

កន្លងមក រដ្ឋាភិបាលថៃសន្យាផ្តល់ប្រាក់សំណងដល់អាជីវករដែលរងផលប៉ះពាល់ដោយសារការបិទព្រំដែន ប៉ុន្តែរហូតមកដល់ពេលនេះ អាជីវករថៃពុំទាន់បានទទួលប្រាក់សំណងពីរដ្ឋាភិបាលទេ ប្រសិនបើព្រំដែនកម្ពុជា-ថៃនៅតែបន្តបិទ គឺពលរដ្ឋថៃគ្មានប្រាក់ចំណូលឡើយ ដោយសារពលរដ្ឋថៃនៅព្រំដែនភាគច្រើនប្រកបរបរលក់ដូរ ។ ការបើកព្រំដែនឡើងវិញអាស្រ័យលើលោកនាយករដ្ឋមន្ត្រី Anutin Charnvirakul ថាតើធ្វើតាមការទាមទាររបស់ពួកជ្រុលនិយមឱ្យបិទព្រំដែនឬអត់ ព្រោះខ្លាចបាត់បង់សំឡេងឆ្នោត បច្ចុប្បន្ន ថៃបន្តនាំចេញទំនិញតាមផ្លូវទឹកធ្វើឱ្យការចំណាយដើមទុនថ្លៃដឹកជញ្ជូនខ្ពស់ ។

ចំណែកប្រធានសភាពាណិជ្ជកម្មខេត្តចន្ទបុរី លោក ឧគ្រីត វង្សថងសាលី និយាយថា ការបិទព្រំដែនកម្ពុជា-ថៃធ្វើឱ្យខេត្តចន្ទបុរី ខាតបង់ចំណូលអស់រាប់ម៉ឺនលានបាតក្នុង១ខែៗ បច្ចុប្បន្ន លោកបារម្ភពីថៃខ្វះខាតពលករបរទេសធ្វើការក្នុងចម្ការទុរេន មង្ឃុត និងផ្លែមៀន ពីព្រោះពេលនេះ ជិតដល់ពេលប្រមូលផលផ្លែមៀន ។ នៅឆ្នាំ២០២៥ ខេត្តចន្ទបុរីនឹងទទួលបានទិន្នផលមៀនប្រមាណ៣សែនតោន និងត្រូវការកម្មករបេះមៀន ប្រមាណ២ម៉ឺននាក់ ។

ទោះជារដ្ឋាភិបាលថៃសម្រេចចិត្តរឿងព្រំដែនបែបណាក៏ដោយ ប៉ុន្តែប្រធានសភាពាណិជ្ជកម្មខេត្តចន្ទបុរីសំណូមពរឱ្យរដ្ឋាភិបាលថៃស្វែងរកពលករបរទេសដែលកំពុងខ្វះខាតក្នុងផ្នែកកសិកម្មឱ្យឆាប់បំផុត បើមិនដូច្នោះទេ ថៃនឹងខាតបង់ចំណូលយ៉ាងច្រើនក្នុងផ្នែកកសិកម្ម ។ លោកថា មិនគួរធ្វើឱ្យរឿងងាយស្រួលក្លាយជាលំបាកទេ ពីព្រោះម្ចាស់ចម្ការថៃត្រូវការពលករបរទេសមកធ្វើការយ៉ាងច្រើនដើម្បីប្រមូលផលទាន់ពេលវេលា ។

គួរបញ្ជាក់ថា ថៃបានខាតបង់ចំណូលសេដ្ឋកិច្ចយ៉ាងច្រើនមហាសាលក្រោយពីបិទព្រំដែនជាមួយកម្ពុជាជាឯកតោភាគី ក្រោមហេតុផលការពារអធិបតេយ្យ និងផ្តល់សន្តិសុខដល់ពលរដ្ឋថៃ ។ ទោះជាថៃរងផលប៉ះពាល់ខ្លាំងបំផុតពីការបិទព្រំដែនក្តី ប៉ុន្តែនាយករដ្ឋមន្ត្រីថ្មីរបស់ថៃនៅតែប្រកាន់គោលជំហរមិនបើកព្រំដែនវិញដាច់ខាត និងបញ្ចប់កិច្ចព្រមព្រៀងសន្តិភាពជាមួយកម្ពុជា ដោយចោទប្រកាន់កម្ពុជាបង្កប់មីនថ្មីធ្វើឱ្យកងទ័ពថៃរងរបួស ។ លោកនាយករដ្ឋមន្ត្រី Anutin ចង់ឱ្យកម្ពុជាសូមទោសពលរដ្ឋថៃរឿងគ្រាប់មីនដែលកម្ពុជាពុំបានបង្កប់ ទើបថៃបន្តកិច្ចព្រមព្រៀងសន្តិភាព ។

គោលជំហររបស់នាយករដ្ឋមន្ត្រីថៃបន្តបិទព្រំដែន ដោយសារខ្លាចរងការវាយប្រហារពីក្រុមជ្រុលនិយមថៃដែលចង់ទម្លាក់លោកពីតំណែង និងបណ្តេញចេញពីប្រទេស បើហ៊ានបើកព្រំដែនជាមួយកម្ពុជា ។ បច្ចុប្បន្ន ពលរដ្ឋថៃកាន់តែមានគំនិតជាតិនិយមជ្រុលខ្លាំងឡើង ដោយយករឿងព្រំដែនបង្កជាជម្លោះស្អប់ជាតិសាសន៍ និងញុះញង់ឱ្យកងទ័ពថៃធ្វើសង្គ្រាមឈ្លានពានដណ្តើមប្រាសាទ ដណ្តើមទឹកដីនៅតំបន់ព្រំដែន ។ នៅពិភពលោកនេះ គ្មានពលរដ្ឋប្រទេសណាចង់បានសង្គ្រាមទេ គឺមានតែពលរដ្ឋថៃជ្រុលនិយមប៉ុណ្ណោះដែលជំរុញឱ្យធ្វើសង្គ្រាមជាមួយប្រទេសជិតខាង ៕

ផេកអ្នកគាំទ្រ BLACKPINK និង Butter Purple បានធ្វើរឿងដ៏ល្អប្រសើរក្នុងនាមជាអ្នកគាំទ្រ

0

ផេកអ្នកគាំទ្រក្រុមចម្រៀង BLACKPINK នៅកម្ពុជាធំៗចំនួនពីរបានបរិច្ចាគទឹកប្រាក់ផ្ទាល់ខ្លួនជួយទៅដល់បងប្អូននៅតាមព្រំដែនដែលរងគ្រោះដោយសារតែថៃឈ្លានពានតាមរយៈមូលធិនិរបស់ ទីនីន។ មិនត្រឹមតែសកម្មភាពរបស់អ្នកគាំទ្រ BLACKPINK ប៉ុណ្ណោះទេ ប៉ុន្តែអ្នកគាំទ្រវិស័យ KPop មានឈ្មោះថា Butter Purple ដែលបង្ហាញសកម្មភាពគាំទ្រក្រុមចម្រៀង BTS និងអ្នកគាំទ្រតារាចិនមួយចំនួនទៀតបានកៀងគរគ្នាបង្កើតគម្រោងបញ្ចាំង LED ដើម្បីជាការរម្លឹកគុណកងទ័ពពលី និងលើកទឹកចិត្តកងទ័ពឈរជើងនៅព្រំដែន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgS-lS1jLE_ID2JpCEz19bOQ2d8pp2mMnztHMvHmQP6xE_kinxE4uahySh1t6GhENvcqwLnTGTsabCMSaXg5LZaD2nsWN0gc5OM1XCbmUuZGSpsBiI0KY0EZFKHBktmGhxkVdVah02XCWetB7wefSf-mzFiNl1KzUv4Gf05Pnv-6DPK40ZuTlBHAKBtorsE/s720/image_2025-11-15_14-28-11.png

កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ផេក Blackpink Universe ដែលមានអ្នកតាមដាន ១៧៧០០០នាក់បានបង្ហាញពីការបរិច្ចាគនូវទឹកប្រាក់ចំនួន១០០ដុល្លារទៅកាន់មូលធិនិរបស់ ទីនីន ដែលកំពុងរៀបចំស្បៀងជួយទៅដល់អ្នកជួរមុខ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhWUhSwHh-7GDKnaCfTKQDfsAKCI7WOcbjkl1ACcGcpd7kTLnXpcVJuT3PlB5Y1AwrG1BCGeRiw42wyBz8LoAhzThw-3359PFSMmTvhM40xZYMQ9t9h7hgmUc211ib3BAkepCo7YCjO8dwbKXooRPQFMXYIwiHm80KdK7bKcpk5VAWS2DGRJ3z6R4HhudCh/s740/image_2025-11-15_10-38-21.png

អ្នកគាំទ្រក្រុមចម្រៀងនារីនេះបានបង្ហោះថា «ពីផេក Blackpink Universe ទៅកាន់មូលនិធិរបស់បងស្រី Tynin.K សម្រាប់ការទិញអីវ៉ាន់ជូនវីរកងទ័ពនៅព្រំដែន ពួកយើងសូមបន់ស្រន់ឱ្យបងៗកងទ័ពនិងប្រជាពលរដ្ឋខ្មែរយើងនៅខាងព្រំដែនមានសុខសុវត្ថិភាពទាំងអស់គ្នា»។ មិនត្រឹមតែផេកនេះប៉ុណ្ណោះទេ ផេក BLACKPINK – BLINK Cambodia ក៏បានចូលរួមបរិច្ចាគទឹកប្រាក់១០០ដុល្លារដូចគ្នាទៅកាន់សកម្មភាពសប្បុរធម៌របស់ ទីនីន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhXmxZGtvf3btYv_DXrTV_JH_Ea2Mv_vxHst5Y61FnCfrzbVpdGXz_g8scPhgVPvWIl8CbkCySYVRe-kywqyS9SPTO37dFyokfBrqzb9LG5ge4w15W5JisS1ZX9ZJyLczATLvIqDVnV9MS-meSB1w_NWVSaUhlaAoFWblEBKwCzHHt_RLkspvwZ1dlsXFzr/s747/image_2025-11-15_10-38-21%20(2).png
ងាកទៅកាន់អ្នកគាំទ្រក្រុមចម្រៀង BTS ដែលមានឈ្មោះថា Butter Purple វិញបានបង្ហាញពីគម្រោងដែលមានការចូលរួមពីអ្នកស្រលាញ់ Kpop និងវិស័យសិល្បៈចិនបញ្ចាំង LED ពីវីរៈកងទ័ពចំនួន១០ថ្ងៃ។ តាមរយៈការបង្ហោះរបស់ Butter Purple នៅថ្ងៃទី១៥ ខែវិច្ឆិកា បានឱ្យដឹងថាការបង្កើតគម្រោងនេះគឺមិនមានអត្ថន័យអ្វីផ្សេងទេ ក្រៅពីការដឹងគុណដល់កងទ័ពពលីនិងលើកទឹកចិត្តដល់កងទ័ពឈរជើង និងបង្ហាញស្មារតីស្រឡាញ់ជាតិរួបរួមគំនិតតែមួយជាមួយរាជរដ្ឋាភិបាល។ ការបញ្ចាំង LED នេះធ្វើឡើងចាប់ពីថ្ងៃទី១៤ ដល់២៤ វិច្ឆិកា ឆ្នាំ២០២៥ ចាប់ពីម៉ោង១២:០០នាទី ថ្ងៃត្រង់ ដល់ម៉ោង១០យប់ ដែលស្ថិតនៅទីតាំង The Bridge SOHO អគារ Diamond Twin Tower, កោះពេជ្រ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមនរាជធានីភ្នំពេញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiTg8_lnTfX6T5_W4wvce-VrqIsmMjuEy-BSJDBOYI9jIbBlhLKAb40ftQ2VZpwhT8XH_qhA4Iotl5Mao5Vf0KJZMzytmGrEaPd6R19Fmq9bzaFDf3JZPnm_8FaXmY0396bwvK5xFk_F0T9M9BJ54cDJADzKIWRC63lfBm4c0Vwg5I7NxhXSAt24_L2XiqT/s1352/image_2025-11-15_14-39-14.png

នេះជាសកម្មភាពដ៏ប្រសើររបស់អ្នកគាំទ្រក្នុងការបង្ហាញសកម្មភាពនេះមិនថាជាថវិកាជួយដល់អ្នកជួរមុខ ឬសកម្មភាពផ្សេងនោះទេ ខណៈកន្លងមកក្នុងអំឡុងពេលសង្គ្រាមក្តៅគគុកជាមួយថៃ ក្រុមអ្នកគាំទ្រតារា Kpop និង C Drama បានជួយគ្នាយ៉ាងសស្រាក់សស្រាំងនៅតាមបណ្តាញសង្គម X ៕

មាលា ទទួលបានការរាក់ទាក់នៅវៀតណាមខណៈបទសម្តែងជាមួយ វណ្ណដា ចាក់ពេញកន្លែងញុំាអី

0

តារាម៉ូដែល មាលា បានបង្ហាញអារម្មណ៍រំភើបចិត្តក្រោយពីទៅប្រទេសវៀតណាមបានឃើញបទដែលនាងសម្តែងជាមួយនឹងតារារ៉េប វណ្ណដា នៃបទ «សង្ក្រាន្តស្គាល់ស្នេហ៍» ចាក់ពេញកន្លែងញុំាអី។ មិនត្រឹមតែប៉ុណ្ណោះបុគ្គលិកនៅទីនោះក៏បានកត់សម្គាល់នាងនិងបានសុំនាងថតជាមួយផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiYvkkZ3cqi3_kPV510rJ3XMp0i11Ju99cL2UJJtYnBBFQSUtcDFRoPCHOwuBS3fUZldwXEhXIwDg__lhh_6leravGCaStm6xs2m8BxKpe12IlQi9sYFDDkMlE-Vw1kUXI0XEgYnltogsY1f4bY2MDPhrb47l0dEBQQjsPWDEI_-Ssz65H6Cnb7JQWMyRTi/s1919/image_2025-11-17_10-15-52.png

ដូចប្រិយមិត្តមួយចំនួនធំជ្រាបមកហើយថាបទ «សង្ក្រាន្តស្គាល់ស្នេហ៍» របស់តារារ៉េប ម៉ាន់ វណ្ណដា ដែលមាន មាលា សម្តែងក្នុង MV ទទួលបានការគាំទ្រយ៉ាងខ្លាំងទាំងទស្សនិកជនក្នុងស្រុកនិងក្រៅស្រុក។ ប្រជាប្រិយភាពនៃបទចម្រៀងនេះនៅតែទទួលបានការចាប់អារម្មណ៍ពីទស្សនិកជនទោះបីជាចេញតាំងពីខែមេសា ឆ្នាំ២០២៤ ប៉ុន្តែមកទល់ពេលនេះបទនេះនៅតែបន្តពេញនិយមនិងមានចាក់ជាច្រើនកន្លែង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhCz_bq0lVSfWmyWSvnaDKfT0H8pLOpDyF_ehZ4g4zbidPjegMJorSbvSYG2aWKsbHfXWmvctlgSG5KeQxdBcYYDMklgasKS4PYz-iRWk-VuzNKCQ1dmYvEYmRrB8tgC-QrFfWzWsLqy9CqjjmN7pfiYPblVfHwrpcPvnMhdSAvvLqSP3sOS41cR7AXeTBm/s1800/image_2024-05-07_13-55-43.png
ជាក់ស្តែងកាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៥ តារាម៉ូដែល មាលា ទើបតែបង្ហាញថានាងបានទៅញុំាអីក្នុងភោជនីដ្ឋានមួយហើយបន្ទាប់មកមានការចាក់បទចម្រៀង «សង្ក្រាន្តស្គាល់ស្នេហ៍» ដែលនាងបានចូលរួមសម្តែង។ លើសពីនេះ មាលា ទទួលបានការស្រលាញ់ចូលចិត្តពីអ្នកគាំទ្រដែលជាបុគ្គលិកនៅទីនោះ ព្រមទាំងបានថតរូបអនុស្សាវរីយ៍ជាមួយគ្នាទៀត។ មកទល់នឹងថ្ងៃទី១៧ ខែវិច្ឆិកា បទ«សង្ក្រាន្តស្គាល់ស្នេហ៍»របស់ វណ្ណដា មានការស្តាប់លើសពី៦០លានដងផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgt-OP0L1fugISMYT74OeLIfpG_M7QxriAQzTnDG72uXHNKJzFWx77wFwdU4f0EqFPAS9ENV2CmIcZwDZGeOHqP1_cSd3TMjt71urgrxhX3uM743adhHJ1p_hbZBROIk2AQg8EGbUemZqQyhXVXbOU-d1YweftJ7yVBeGZ2K7IhTgAahspl97p2-kJQTkq6/s1800/image_2024-05-07_13-55-44.png

តារាម៉ូដែល មាលា ដែលជាកូនខ្មែរកាត់បារាំង ជារឿយៗតែងតែទទួលបានការចាប់អារម្មណ៍ពីទស្សនិកជនមិនថាតែក្នុងស្រុកឬក្រៅស្រុកទេសម្រស់របស់នាងលេចធ្លោមានការចូលចិត្តជាច្រើន។ តួយ៉ាងកាលពីនាងទៅប្រទេសឥណ្ឌូនេស៊ី ឬអាម៉េរិក មាលា ត្រូវបានគេចាប់សម្ភាសន៍និងផ្តល់ជាកាដូនៅតាមដងផ្លូវ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjoiz61NDD7R8ZxxJK3F3NkVfkm2Se3D_O6PWL5Q8O-fPlM4d-lgqTZPkRzITMrf_GuSbFWlntVp8J9HS0G4uHjOMpmd_BTiIdt4D7K5sRv4CmeQs8w0x4YEymGQX-e3t8y7ZImu8SsAcbniTY2o7jsNZ90_8gLs9N77HNwnmx6pX66FEXWJO6UlcSfGqrV/s1920/image_2025-11-17_10-15-51.png

មិនត្រឹមតែលេចធ្លោក្នុងការបង្ហាញម៉ូត សម្តែង MV គ្រងតំណែងជាតួឯកកុនខ្នាតធំប៉ុណ្ណោះទេប៉ុន្តែ មាលា ក៏មានជំនួយក្នុងដៃផ្ទាល់ខ្លួនផងដែរ៕

អាមេរិកគ្រោងដាក់ទណ្ឌកម្មសេដ្ឋកិច្ចបណ្តាប្រទេសដែលធ្វើពាណិជ្ជកម្មជាមួយរុស្ស៊ីដោយដំឡើងពន្ធទំនិញរហូតដល់៥០០%

0

សហរដ្ឋអាមេរិក ៖ តាមការចុះផ្សាយរបស់សារព័ត៌មានបរទេសនៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ប្រធានាធិបតីអាមេរិក លោក Donald Trump បានគាំទ្រសេចក្តីព្រាងច្បាប់របស់អាមេរិក ដែលគ្រោងដាក់ទណ្ឌកម្មសេដ្ឋកិច្ចបណ្តាប្រទេសដែលធ្វើពាណិជ្ជកម្មជាមួយរុស្ស៊ី ដោយដំឡើងពន្ធទំនិញក្នុងអត្រាខ្ពស់រហូតដល់៥០០% ។ ការដាក់ទណ្ឌកម្មសេដ្ឋកិច្ចប្រទេសនានាដែលធ្វើពាណិជ្ជកម្មជាមួយរុស្ស៊ីនេះ ដោយសារអាមេរិកយល់ឃើញថា ប្រទេសទាំងនោះគាំទ្ររុស្ស៊ីឱ្យបន្តសង្គ្រា.មជាមួយអ៊ុយក្រែន ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi4TFRaB1lRumj8qhqXzwiM7qbekzHFZ_kcLQJDxBAUxHxQOSskd0l-98FLNQkD6os2RUSINciL828fIirpW-r4bSDHLiv1bjibyZnoXuuQ2Y8-RFbbnxyNZqUaWK7_0GmmzD-tdnuGvS1J2Ngnqdc6J_-okpqZaHT6uZ11rqedwEo3AjOIpzIWbJ3lka0V/s1200/image_2025-11-17_13-22-55%20(2).png
លោកប្រធានាធិបតី Trump បានបង្ហាញគោលជំហរគាំទ្រសេចក្តីព្រាងច្បាប់ដែលស្នើឡើងដោយព្រឹទ្ធសភាអាមេរិក ដើម្បីដាក់ទណ្ឌកម្មសេដ្ឋកិច្ចប្រទេសនានាធ្វើពាណិជ្ជកម្មជាមួយរុស្ស៊ី ដោយលោកបានថ្លែងទៅកាន់អ្នកសារព័ត៌មានកាលពីថ្ងៃទី១៦ ខែវិច្ឆិកា មុនពេលធ្វើដំណើរចាកចេញពីរដ្ឋផ្លរីដា ទៅកាន់សេតវិមានថា ៖ «ខ្ញុំគាំទ្រសេចក្តីព្រាងច្បាប់នេះ គណបក្សសាធារណរដ្ឋ (Republican) បានធ្វើសេចក្តីព្រាងច្បាប់យ៉ាងតឹងរ៉ឹងដើម្បីដាក់ទណ្ឌកម្មសេដ្ឋកិច្ចបណ្តាប្រទេសធ្វើពាណិជ្ជកម្មជាមួយរុស្ស៊ី» ។

សេចក្តីព្រាងច្បាប់របស់ព្រឹទ្ធសភាអាមេរិកផ្តល់សិទ្ធិឱ្យលោកប្រធានាធិបតី Trump អាចដំឡើងពន្ធទំនិញនាំចូលពីប្រទេសណាដែលធ្វើពាណិជ្ជកម្មជាមួយរុស្ស៊ីនិងពុំគាំទ្រអ៊ុយក្រែន ក្នុងអត្រាខ្ពស់រហូតដល់៥០០% ជាពិសេស ប្រទេសដែលផ្គត់ផ្គង់ថាមពលច្រើនទៅរុស្ស៊ី រួមមាន ៖ ចិន ឥណ្ឌា និងអាចដំឡើងពន្ធខ្ពស់សម្រាប់ទំនិញនាំចូលពីអ៊ីរ៉ង់ផងដែរ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgrBUq1OzRW7N65LwEGDuXhZ9LHslMPI_R0wHBQ1UMCFexQNpneK5JimMct45NsR3SumUK02YLT1iC3bz02paCO-krhzArZO870WPDnUkCDjrsNEtbUpCIaWVrZHg9m7TuRsVwL8Hj6OJlHaAUROUUChEab3aDrO4eNYLuphixyFBLeABJEHHD-jkOpbgwV/s720/image_2025-11-17_13-22-55.png
ការប្រកាសដាក់ទណ្ឌកម្មសេដ្ឋកិច្ចបណ្តាប្រទេសធ្វើពាណិជ្ជកម្មជាមួយរុស្ស៊ីក្នុងអត្រាខ្ពស់កប់ពពក ក្រោយពីលោកប្រធានាធិបតី Trump ព្យាយាមជាច្រើនខែជំរុញឱ្យប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ចូលរួមការចរចាសន្តិភាពជាមួយអ៊ុយក្រែន និងទប់ស្កាត់ប្រាក់ចំណូលរបស់រដ្ឋាភិបាលទីក្រុងមូស្គូ ប៉ុន្តែប្រធានាធិបតីរុស្ស៊ីបដិសេធការចរចាសន្តិភាព បើទោះជារុស្ស៊ីធ្វើសង្គ្រាមជាមួយអ៊ុយក្រែនអូសបន្លាយរហូតដល់ជិត៤ឆ្នាំក្តី ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEimTuhXD_q9-TuGgtITTb5k5-emvnwf-XY7ARYNcmncJbNxSx_hBanuUs65PHlSuzAYfsVHI3l7k3TwO82_xkLMi-R9dYSI0v9jD1z6HUJupey6vT4oNq9OtVSdjogjHXik3xaPucKqum0iJ6PkVVGWiPorFdy72lSqWY2J14e6Pih9cTqvD0C0qoB8dvqj/s1041/image_2025-11-17_13-22-54.png
ក្រៅពីនេះ គណបក្សប្រជាធិបតេយ្យ (Democrat) និងគណបក្សសាធារណរដ្ឋ (Republican) ក៏បានជំរុញការបង្កើតច្បាប់ដាក់ទោសរុស្ស៊ីផងដែរដោយសារមិនបញ្ចប់សង្គ្រាមជាមួយអ៊ុយក្រែន ប៉ុន្តែលោកប្រធានាធិបតី Trump ពុំគាំទ្រច្បាប់នេះទេ និងព្យាយាមជំរុញឱ្យលោក Putin ចរចាសន្តិភាពជាមួយប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy ។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiI6RavyDZGjaTA_3q9j7Tc7oX7tQmLV-gygQNqnvvLMi0jISekIKRseU6BeHJVbd8wepShE0B497-zpJozTBpQd4HPCn1Q6LHsxrvG8C74MmACWYSES8uwzACredt7IfZnEKqHtrBFON7F6QVHi29ywmV4KaXCM4oZ7rkgtreeIO4VSG_WEktI0jEmnDDN/s1020/image_2025-11-17_13-22-55%20(3).png

    គួរបញ្ជាក់ថា អ៊ុយក្រែនបានវាយប្រហារលើទីតាំងប្រេងឥន្ធនៈរបស់រុស្ស៊ីជាបន្តបន្ទាប់ ហើយរុស្ស៊ីក៏វាយប្រហារតាមអាកាសលើអ៊ុយក្រែនវិញ ដើម្បីគ្រប់គ្រងមជ្ឈមណ្ឌលផ្លូវដែកនៅទីក្រុង Pokrovsk របស់អ៊ុយក្រែន ។ លោកប្រធានាធិបតី Trump ជំរុញឱ្យប្រទេសទាំងពីរបញ្ចប់សង្គ្រាម ក្រោយពីលោកបានបញ្ចប់សង្គ្រាមនៅប្រទេសជាច្រើន រួមទាំងសង្គ្រាមកម្ពុជា-ថៃ និងកំណត់ឱ្យថៃគោរពកិច្ចព្រមព្រៀងសន្តិភាព ទើបអាមេរិកយល់ព្រមចរចាពន្ធទំនិញ ៕

អាកប្បកិរិយាជនជាតិថៃ កាន់តែបញ្ជាក់ទៅកាន់ពិភពលោកថាជាជាតិសា.សន៍ពូកែច្រណែ.ននិ.ន្ទា

0

ថ្មីៗនេះអាកប្បកិរិយាជនជាតិថៃដែលបង្ហាញទៅកាន់ ហ្វីយ៉ាតា បវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ២០២៥ ត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយបង្កឱ្យមានរិះគន់ជាច្រើនជាសាធារណៈ ។ ស្រដៀងគ្នានេះតារាម៉ូដែល ធីតា ទើបតែទម្លាយថានាងត្រូវបានមនុស្សមួយក្រុមឈរសម្លក់មិនដាក់ភ្នែកពេលនាងបង្ហាញឈុតប្រពៃណីខ្មែរ។ នេះបង្ហាញឱ្យពិភពលោកកាន់តែឃើញថាជនជាតិថៃមួយចំនួនមានចិត្តច្រណែននិន្ទាមកខាងកម្ពុជា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjrRhM3mjiNmlGehgKHpe5sJrf99PWVphi05tuSRuTS0oocVmEeTJv3_FW9MLC8kN6R21n_5aubzmSh_mos-GGNRJfv0g919YaxvLPefjgRtoT6pFF_tyvz4nHyu8y4lUmE6mWk3u9XNC4PjJRVIntS-UWWVT1o4qPynIRdh3OxG66P2XkZoWwBVKiLscSO/s2048/image_2025-11-17_08-49-37.png
កាលពីរាត្រីថ្ងៃទី១៥ ខែវិច្ឆិកា ហ្វីយ៉ាតា បានស្លៀកឈុតពណ៌ក្រហមយ៉ាងស្រស់ស្អាតដើរចេញពីកន្លែងស្នាក់នៅដើម្បីចូលរួមអាហារពេលល្ងាចដោយមានអ្នកគាំទ្ររួមទាំងក្រុម Media ជាច្រើនឈរត្រៀមត្រាស្វាគមន៍បវរកញ្ញា។ ទោះជាយ៉ាងណា នារីម្នាក់ដែលកាន់ទង់ជាតិថៃបានបង្ហាញឥរិយាបថពេបជ្រាយមកកាន់អ្នកតំណាងកម្ពុជា ធ្វើឱ្យមានមតិរិះគន់យ៉ាងច្រើនទៅកាន់ជនជាតិថៃរូបនេះ។ មិនត្រឹមតែល្បីក្នុងប្រទេសកម្ពុជានិងថៃប៉ុណ្ណោះទេប៉ុន្តែវីដេអូដែលថៃពេបជ្រាយមកកាន់ ហ្វីយ៉ាតា បានរីកដុះដាលទៅកាន់ប្រទេសជាច្រើនព្រមទាំងបង្ហាញពីអាកប្បកិរិយាមិនល្អនៃប្រជាជនជាម្ចាស់ផ្ទះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhjbkuci1JJxyfWsZXV72JYoElPoJaDlgICU_3BcU5_O79T59CJvv66JdzF-D1MZKcbUfXam2Mwid7Mw814JpBVZY97yY-4O4QdhSpPpNoSpRDzkmpMmejD7nFb8_xhv8qskwgF6dIGVwZF7mimNOj19SaDwSAvWBLN56jR-9gTtj3XQHxvzXXw-pSlHif7/s2048/image_2025-11-17_08-49-32.png

លើសពីនេះអ្នកមួយចំនួនថែមទាំងលើកឡើងពីពាក្យសម្តីផ្លែផ្កាជនជាតិថៃដែលឌឺដងមកកាន់ ហ្វីយ៉ាតា កន្លងមកនេះថាជាទឹកដីស្នាមញញឹម ដោយបង្ហាញថានេះហើយជាស្នាមញញឹមរបស់ថៃ ពូកែពេបជ្រាយអ្នកដទៃ។
មិនត្រឹមតែ ហ្វីយ៉ាតា ប៉ុណ្ណោះទេដែលរងការពេកជ្រាបពីជនជាតិនេះថ្មីៗនេះតារាម៉ូដែល ធីតា ហៅ Feng yuu ក៏ទម្លាយរឿងហេតុពីក្រោយឆាកត្រូវបានជនជាតិមួយក្រុមឈរសម្លក់នាងមិនដាក់ភ្នែកអំឡុងពេលនាងបង្ហាញឈុតប្រពៃណីជាតិខ្មែរនៅក្នុងកម្មវិធី Face of Asia 2025 នៅឯប្រទេសកូរ៉េខាងត្បូង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiJyGOuAKphVCBXO9kZKyEyLKja3krD4zlFKwRzleavOrQ80xkSan8bBFOGkt6zeOsIcqhjUDl6nIx4uu6NeF2X6_57uyI5ZtTd97yZBdY1xlzvsl_RFsRwNe3TPHo6AcUu6ilJ5jyVNOQnnugP_BcSbyr0TvLPGskPbe4TiUBO1bHd1Uauxw9fE-_gwIbw/s2048/image_2025-11-17_08-49-30.png

ទង្វើអស់ទាំងនេះកាន់តែបង្ហាញមុខមាត់ពិតរបស់ផ្ទះលេខ២ថាជាប្រទេសបែបណា និង បញ្ជាក់ទៅកាន់ពិភពលោកថាថៃគឺពូកែច្រណែននិន្ទារករឿងគ្រប់សព្វមកលើកម្ពុជាមិនថាវិស័យនយោបាយ ឬវិស័យបវរកញ្ញា៕