ឯកឧត្តម ទៀ សីហា ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីការពារជាតិកម្ពុជា បានលើកឡើងពីការមិនពេញចិត្តចំពោះការចេញផ្សាយព័ត៌មានរបស់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថៃ ដែលតែងសម្ដែងបំភ្លៃការពិត ដើម្បីបង្កើតការយល់ច្រលំសម្រាប់ប្រជាជនខ្លួន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgQ7E302l_QwZti-q_n0IUPOmoJeHwE0GhyMH9GckP7CF5yLoAwlut1i5FbnA-XrMj6eOja1yFxGmz6Z1HKTm6nx7nU0g28FszMlMOd8f7ZbgAIfKp6erpe1Ig72X3Vely85QToXJoshH_k2qcxqLRe16NzKEHHeDzvD35TIDl163PGvVwQGcjbesAXKkBr/s2048/589779746_1393647725456713_6261908971282217621_n.jpg
តាមរយៈការបង្ហោះនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់លោក ទៀ សីហា នាយប់ថ្ងៃពុធ ទី២៤ ខែធ្នូនេះ លោកបានសរសេថា៖ សារព័ត៌មានថៃមួយចំនួន ទាំងផ្លូវការ និងមិនផ្លូវការ បានយកលិខិតផ្លូវការ (ផ្ញើជូនរដ្ឋមន្ត្រីការពារជាតិថៃ) ទៅបង្ហោះសម្តែងដូចជាការបែកធ្លាយ។ តែសម័យនេះហើយ មានទាំងGoogle Translate,ទាំងChatGPT ព្រមទាំង Gemini ដែលអាចបកប្រែភាសាអង់គ្លេសបាន តែអត្ថន័យដូចមិនមានខ្លឹមសារដូចដែលខាងសារព័ត៌មានថៃបានយកទៅផ្សាយជូនប្រជាជនថៃ បានជ្រាបពិតប្រាកដសោះ។ ខ្ញុំឆ្ងល់ឡើងលែងឆ្ងល់ហើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEilhx98EyFK6LB7rLQI0sImknsb-ZOd5DKR6FZHJubqOkJaHnIEdZUbtRXhwY0-W7WkA5cX4H8jeU_e3o8VRCZCJpXco6iaPtQZavfaiGctpUgUhy7lNHZA900QjEry5evvbVopDvnkLOzKG495xzC7qNALzvIxYMLB3W4fALmiS-Qwoj9YrC-bFMRRL4xL/s2048/594560220_1399485664872919_2001911243741076933_n.jpg

ការលើកឡើងរបស់ឯកឧត្តម ទៀ សីហា ធ្វើឡើងបន្ទាប់ពីមានការក្លែងបន្លំព័ត៌មានពីសំណាក់សារព័ត៌មានក្នុងស្រុកថៃ ជុំវិញសេចក្ដីថ្លែងការណ៍របស់ក្រសួងការពារជាតិកម្ពុជា ដោយបញ្ចេញបញ្ចូលអត្ថន័យ ធ្វើយ៉ាងណាឲ្យប្រជាជនរបស់ខ្លួនជឿថាកម្ពុជាចុះចា.ញ់ និងសុំថៃចរចា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgQsCJslWqc4yTQFw7i-Ssm_FdsKMuWo8bJeIXBBgQIk8cyTV4IvjKCEVuQmHBkX2goSps-owfaRjf9Pnv49ClHGrVTPRIBq_l_gkyLTtDra7pCF1r17VoaAp0BWXk0JJLmVKtX8RB5y7QWWYekmOig1Ry2_J5mXZg4ppLD24FuAk5uO0JKeD20Q3X_6Fqr/s1280/602333391_1412574383564047_290431653476609381_n.jpg

គួរជម្រាបថា នេះមិនមែនជាលើកទីមួយឡើយ ដែលសារព័ត៌មានថៃបានប្រព្រឹត្តខុសវិជ្ជាជីវៈបែបនេះ។ តាមការសង្កេតកន្លងមក ថៃតែងប្រើប្រាស់ការចុះផ្សាយព័ត៌មានមិនពិតដើម្បីអុចអាលឲ្យប្រជាជនពួគគេជឿទុកចិត្តរដ្ឋាភិបាល និងជឿថាកម្ពុជាជាអ្នកគំរាមកំហែងលើថៃមុន ខណៈការពិតបែបណាប្រជាជនថៃលែងដឹងអស់ទៅហើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEilevKIxSnXddxHNzSSTU9AHVlHr8Iy4LlirzwtfHF0IDkUn0-Us8cBo2L-PdID2AeS94Sezk_KEV5_L0ORqjII1szuW9ULVueWrD8AU9mAHvVTBLOtDPIUIYr89xdER1RKcTqhp3u6leK-rc4TINjiZT7DvkvSGx9mNlrGLj5jaOHVzZbbFqoyCogicLIn/s2048/603824273_1412574603564025_5415701194777803034_n.jpg

កត្តានេះហើយដែលជំរុញឲ្យរាជរដ្ឋាភិបាលកម្ពុជា ទទូចឲ្យសាធារណជនទាំងអស់កុំយកខ្លឹមសារនៃអត្ថបទព័ត៌មានដែលមានប្រភពមកពីប្រទេសថៃមកចុះផ្សាយ ឬចែករំលែកបន្តឲ្យសោះ ព្រោះវានឹងបង្កើតឲ្យមានការយល់ច្រលំ បាក់ទឹកចិត្ត និង បែ.កបាក់សាមគ្គីភាពនៅក្នុងប្រទេស៕