Home Blog Page 1973

អាមេរិកបង្ហាញយន្តហោះទម្លាក់គ្រាប់បែកបំបាំងកាយជំនាន់ក្រោយ B-21 Raider

0

បរទេស៖ អាមេរិកបានបញ្ចេញយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រ បេ ២១ រ៉ៃឌើ (B-21 Raider) ដែលវាមានបច្ចេកវិទ្យាខ្ពស់ការពារប្រព័ន្ធរ៉ាដា ហើយអាចហោះហើរដោយគ្មានអ្នកបើកបរបាន។

ទីភ្នាក់ងារសារព័ត៌មានបរទេសបានរាយការណ៍ពីទីក្រុង ផា ដែល (Palmdale)  កាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក នៅ ថ្ងៃទី ៣ ខែធ្នូ ឆ្នាំ ២០២២នេះថា កងទ័ពអាកាសសហរដ្ឋអាមេរិក និង ក្រុមហ៊ុន ណត រោប ហ្គ្រា មែន (Northrop Grumman) ដែលជាក្រុមហ៊ុនផលិតយន្តហោះយោធា និងបច្ចេកវិទ្យាយោធាអាមេរិកធំៗនៅលើពិភពលោក បានបើកដំណើរការជាផ្លូវការនូវការបង្ហាញយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រ បេ ២១ រ៉ៃឌើ (B-21 Raider)  នៅក្នុងរោងចក្រ ណត រោប ហ្គ្រា មែន (Northrop Grumman) ផ្ទាល់។

យន្តហោះទម្លាក់គ្រាប់បែក បេ ២១ រ៉ៃឌើ (B-21 Raider) គឺជាយន្តហោះទម្លាក់គ្រាប់បែកចុងក្រោយបង្អស់របស់សហរដ្ឋអាមេរិកក្នុងរយៈពេលជាង ៣ ទសវត្សរ៍មកនេះ ហើយប្រតិបត្តិការរបស់វាគឺសម្ងាត់បំផុត និងមានសមត្ថភាពដ៏ពិសេសអាចគេចពីរ៉ាដា និងអាចហោះហើរដោយគ្មានអ្នកបើកបរបាន។ មិនតែប៉ុណ្ណោះ បេ ២១ រ៉ៃឌើ (B-21 Raider) អាចផ្ទុកក្បាលគ្រាប់នុយក្លេអ៊ែរបានទាំងពីរផ្នែក និងអាចដាក់អាវុធធម្មតាដែលមិនមានសក្តានុពលបំផ្លិចបំផ្លាញខ្ពស់នៅក្នុងនោះផងដែរ។

ទោះជាយ៉ាងណាបើតាមប្រភពពីក្រុមហ៊ុ​ន ណត រោប ហ្គ្រា មែន (Northrop Grumman) បានបន្ថែមថាយន្តហោះ បេ ២១ រ៉ៃឌើ (B-21 Raiders) ចំនួន ៦ គ្រឿងដំបូងកំពុងត្រូវបានដំឡើងដោយប្រើប្រព័ន្ធគ្រប់គ្រងថ្មី និងប្រើប្រាស់បច្ចេកវិទ្យាជំរុញថ្មី ដោយវាអាចក្លែងបន្លំ និងបញ្ឆោតរ៉ាដាឱ្យមើលមកវាជា “វត្ថុមួយផ្សេងទៀត”។

យ៉ាងណាមិញ សម្រាប់តម្លៃរបស់ បេ ២១ រ៉ៃឌើ (B-21 Raider) ត្រូវបានគេប៉ាន់ប្រមាណថាជិត ៧០០ លានដុល្លារក្នុងមួយគ្រឿង ហើយការហោះហើរលើកដំបូងទំនងជានឹងធ្វើឡើងនៅឆ្នាំក្រោយនេះ។ ពិតណាស់អ្នកដែលឡើងសាកល្បងដំបូងគឺជាកងទ័ពអាកាសអាមេរិកដែលត្រូវតែជាអតិថិជនដំបូងបង្អស់។

បន្ថែមពីនោះផែនការនៃការបង្កើតយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រ B-21 Raider នេះត្រូវបានគេរាយការណ៍ថាមានគេបញ្ជាទិញនូវយន្តហោះប្រភេទនេះចំនួនជិត ១០០គ្រឿងហើយមកទល់ពេលនេះ៕ ប្រភព៖ Dailynews

ឯកឧត្ដម ឈឿន ប៊ុណ្ណារ័ត្ន និងលោកជំទាវ សៅ សុគន្ធារី បានចូលរួមប្រជុំជីវភាពនយោបាយ និងបូកសរុបការងារប្រចាំខែវិច្ឆិកា ឆ្នាំ២០២២

0

រសៀលថ្ងៃសុក្រ ៩កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២២ នៅទីស្នាក់ការគណបក្សខេត្តក្រចេះ ឯកឧត្ដម ឈឿន ប៊ុណ្ណារ័ត្ន សមាជិកគណៈកម្មាធិការកណ្តាលគណបក្ស និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងក្រចេះ និងលោកជំទាវ សៅ សុគន្ធារី អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងក្រចេះបានអញ្ជើញជាអធិបតី ក្នុងពិធីប្រជុំជីវភាពនយោបាយ និងបូកសរុបការងារប្រចាំខែវិច្ឆិកា ឆ្នាំ២០២២ ដោយមានការអញ្ជើញចូលរួម ឯកឧត្តម អ៊ុយ ភារក្ស ឯកឧត្តម ហេង សុផា ក្រុមការងារគណបក្សមូលដ្ឋានក្រុងក្រចេះ ឯកឧត្តម លោកជំទាវ លោក លោកស្រី ប្រធាន អនុប្រធាន សមាជិក ក្រុមការងារគណបក្សគ្រប់លំដាប់ថ្នាក់ចុះមូលដ្ឋានក្រុងក្រចេះ គណៈកម្មាធិការគណបក្សក្រុងក្រចេះ ក្រុមការងារថ្នាក់ខេត្តចុះជួយសង្កាត់ ក្រុមការងារថ្នាក់ក្រុងចុះជួយសង្កាត់ គណៈកម្មាធិការគណបក្សសង្កាត់ ប្រធាន អនុប្រធានសាខាបក្សភូមិ ប្រធានសាខាចំណុះគណបក្សសង្កាត់ ប្រធាន អនុប្រធានយុវជនគណបក្សសង្កាត់ ស្មៀនសង្កាត់ ប៉ុស្តិ៍នគរបាលរដ្ឋបាល សរុបវត្តមានចូលរួមមានចំនួន ២៥៥នាក់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjiT1zgcA7hiwRhdBwf6Fl8tPXDu7dZYsVIZg8duYwsq0vuU_GGizDC7oiGCbiZcTauhc23M0INXSJrbsLxvwv6qMKt3VY0tsEXbBq658YBb0aMHcC1FOYTwQ2F6oWnkO4liQ8L8pvNxte8pJjWCfzm3MWQjUre-LqotBleANGQsUXMen7CshdTkoOQ/s1080/photo_2022-12-03_14-49-03.jpgឯកឧត្ដម ឈឿន ប៊ុណ្ណារ័ត្ន មានមតិសំណេះសំណាលបូកសរុបលទ្ធផលកិច្ចប្រជុំ ថ្លែងអំណរគុណដល់សមាជិក សមា ជិកាអង្គប្រជុំ និងបានដាក់ទិសដៅបន្តចំនួន ១០ចំណុច ដើម្បីឆ្ពោះទៅដណ្តើមជ័យជនះនាពេលបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ ខាងមុខ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgLgtr7lM-KNZk3VwjLuMORhDDKdniF8u85QjcKoLVslwgk_Gh99cMoc6Qq-Q9rt7dBqjC8-QDFcz9YjKILi6CGdpdDKbXo6qhdTK91N9fcLcclihp-Ck8E5JKdIdW_3BH_BYn-TQBsefjSh3-ixxqmGMBSDXoLVXokZK5LUe-C-IKweJXLvfkb__Ca/s1080/photo_2022-12-03_14-49-04%20(2).jpg
ក្នុងឱកាសនេះដែរ ឯកឧត្តមប្រធានក៍បាននាំយកនូវអំពូលសូឡា និងជើងអំពូល ដែលជាអំណោយរបស់ ឧកញ៉ា ធាង ទ្រី ជូនគណបក្សក្រុងក្រចេះ ចំនួន ១០ឈុត, មន្ទីរអប់រំ យុវជន និងកីឡា ចំនួន ១០ឈុត,វត្តក្រគរ ចំនួន ១០ឈុត និងប៉ុស្តិ៍រដ្ឋបាលសង្កាត់ទាំង៥ ចំនួន ៤ឈុតក្នុងមួយប៉ុស្តិ៍រដ្ឋ បាល សរុបរួមចំនួន ៥០ឈុត ឧបត្ថម្ភដល់សមាជិ សមាជិកា ដែលបានចូលរួមក្នុងម្នាក់ៗ ទទួលបានថវិកាចំនួន២០.០០០រៀល៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjxG73yobKSA5JoRvDeec7zespnTn3eRePqXbWPKpLD09AwpDt3KYWgw-IHnuYSj5tSgsx38kiemAN3HqzH1jEftAlAlm_1jFhKX4p2U4Of9Oc5yWdzPXjMUQXfA_fhKDtfMsXX-C89st0ISio_tFS6UlaCXQEI0F-DHS0dHC3sHET5TfGhYqDtHldI/s1073/photo_2022-12-03_14-49-04%20(4).jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjqs_J1B_pah0U_EeC4_RboVAFAsMkUGANQ5IuBqBNeA4RCKO23iHyxMy0yOvB1WZh1APfyzQK_UOfSM0kvgEE6RiYNgAxdrhyXloaDOr0zmZmSwY1G_Z7tlCu6Lz_MMSZMq0OuG4Lpss9ud4bFgwUlOetORDXS10G4FU1oMfZDZqBofXq1YiPilfq8/s1080/photo_2022-12-03_14-49-04%20(3).jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg2HSjaLc6HQxyMui09b1rq_tVql4_OGGsUImf9LfwCsZjsILA-q1z8mguYdd4UrprMxTppzsKUC6Kj9Ulz6KQLzsHrMN0vNXURMcqgrvCWVbuJ8S3rcbj0ZpglAFPtUdV6-dc9qI5ysHPjEPHXAz7I51mEBu3dhKl7vTkQCMAz-xqzMjfekd49c02_/s1080/photo_2022-12-03_14-49-04.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhvyWWWuyU0OdC8zzThuxK_L7fSfXXQ__k-G3zMCAzk9sRMy4qOhWgMSzeTGHges6oq4mbr9nKGpgzyDbE59zPu7C0Q9wanCNjsccxzmoPUuSN7gWRwy4MbTChS8uia4IoPUeO5xPCVEecNKsg6PG-zY6JZMS46Net5NRof9cR2sxHxR_OHOeXKeyHD/s1080/photo_2022-12-03_14-51-57%20(2).jpg

សត្វដែលមានវដ្តជីវិតខ្លីជាងគេបំផុត លើលោក

0

ជា​ទូទៅ​លោក​អ្នក​តែង​តែ​ចាប់​អារម្មណ៍​​លើ​អាយុកាល​របស់​​ពពួក​សត្វ​ធំ​ៗ​ដូច​ជា​ដំរី អណ្ដើក ​ត្រី​បាឡែន ត្រីឆ្លាម​ ​ដែល​អាច​រស់​នៅ​បាន​អាយុ​​រាប់​សិប​ឆ្នាំ ប៉ុន្តែ​បើ​និយាយ​ពី​អំបូរ​សត្វ​​អាយុ​ខ្លី​វិញ អាច​មិន​សូវ​មាន​មនុស្ស​ច្រើន​បាន​ដឹង។Insect declines: new alarm over mayfly is 'tip of iceberg', warn experts | Insects | The Guardian

មេយ៍ហ្លាយ គឺជាប្រភេទសត្វកន្ទុំរុយម្យ៉ាង ដែលមានជីវិតខ្លីជាងគេបំផុត លើផែនដីយើងនេះ គឺសត្វប្រភេទនេះអាចរស់នៅបានត្រឹមតែ១ថ្ងៃ ឬ២៤ម៉ោងប៉ុណ្ណោះ។ មេយ៍ហ្លាយ ក៏ត្រូវបានគេហៅថា “សត្វល្អិតដែលរស់នៅបានតែ១ថ្ងៃ​” ក៏ព្រោះតែអាយុរស់នៅដ៏ខ្លីរបស់ពួកវា។ យ៉ាងហោចណាស់ មានពួកមេយ៍ហ្លាយ ២៥០០ប្រភេទផ្សេងៗគ្នា នៅលើពិភពលោកយើងនេះ ហើយលើសពីនេះ សមាជិកខ្លះរបស់មេយ៍ហ្លាយ ងាប់ទៅវិញភ្លាមបន្ទាប់ពីកើតបានត្រឹមតែ ២ទៅ៣ម៉ោងប៉ុណ្ណោះ។Mayflies | National Wildlife Federation

ពេលកើតមកភ្លាម មេយ៍ហ្លាយ ចំណាយពេលហើរលេងសប្បាយប្រៀបបីដូចជាអារក្ខទេវី នៅតាមដើមឈើអញ្ចឹង។ យ៉ាងណាក៏ដោយ មេយ៍ហ្លាយ ក៏ផ្តល់ផលប្រយោជន៍ដែរ គឺវាជាចំណីអាហារសម្រាប់សត្វប្រភេទខ្លះទៀត ហើយពួកវាក៏ជាប្រភេទសត្វបន្តពូជ។ អំឡុងពេលមានជីវិតដ៏ខ្លីនេះ មេយ៍ហ្លាយ បង្កើតជាក្រុម ហើយហើររាំលេងជាមួយគ្នា គ្រប់ទីកន្លែងទាំងអស់ដែលវាទៅដល់ រហូតដល់ពេលវាស្លាប់ទៅវិញ៕

ប្រភព៖ Wikipedia

យកកូនអាយុ១ឆ្នាំតាមខ្លួនទៅនេសាទ ចុងក្រោយ ត្រូវក្រពើខាំអូសកូនទៅស៊ីបាត់

0

បរទេស៖ មានហេតុការដ៏គួរឱ្យតក់ស្លុតមួយបានកើតឡើង ដោយមានក្មេងប្រុសអាយុ១ឆ្នាំម្នាក់ ត្រូវបានក្រពើដ៏សាហាវមួយក្បាលវាយប្រហារអូស និងខាំស៊ីទាំងរស់។ នៅចំពោះមុខភ្នែកឪពុក ដែលបានយក ទារកដែលជាកូនទៅអង្គុយលើទូកនេសាទក្នុងទន្លេនៅប្រទេសម៉ាឡេស៊ី។

កាលពីថ្ងៃទី ២ ខែធ្នូ ឆ្នាំ ២០២២ មានការចុះផ្សាយពីកាសែត Daily Mail បានរាយការណ៍ពីឧប្បត្តិហេតុដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយមានក្មេងប្រុសអាយុអាយុ ១ ឆ្នាំនៅប្រទេសម៉ាឡេស៊ីត្រូវបានក្រពើដ៏កាច មួយក្បាលអូសក្មេងទាំងរស់នៅចំពោះមុខឪពុកដែលគាត់ត្រូវបានរងរបួសដោយការវាយដោយសាក្រពើខាំជាច្រើនដង នៅលើរាងកាយ រួមទាំងក្បាលផងដែរ ខណៈគាត់បានព្យាយាមជួយកូនរបស់ខ្លួន តែមិនបានសម្រេច។

ឧប្បត្តិហេតុដ៏សោកសៅនេះបានកើតឡើងនៅពេលដែលឪពុកម្នាក់នោះបាននាំកូនប្រុសអាយុមួយឆ្នាំរបស់គាត់ទៅនេសាទតាមទូកនៅ Lahad Datu រដ្ឋ Sabah។ ខណៈកំពុងចែវទូកលើទឹក គាត់ក៏ត្រូវបានក្រពើវាយប្រហារដោយចៃដន្យ ហើយបានឆក់យកជីវិតកូនប្រុសរបស់គាត់ទៅបាត់។

ទោះជាយ៉ាងណាក្រោយពីអ្នកភូមិនៅតំបន់នោះដឹងពីហេតុការដ៏អាក្រក់នេះហើយ ក៏បានផ្ដល់ដំណឹងទៅអាជ្ញាធរដើម្បីមកជួយសង្គ្រោះ អន្តរាគមជាបន្ទាន់។

គួរបញ្ជាក់ថាបុរសដែលជាជនរងគ្រោះបានបាត់កូន គាត់ជាកុលសម្ព័ន្ធ Palauh អាយុប្រហែល ៤០ ឆ្នាំបានរងរបួសក្បាលនិងរាងកាយយ៉ាងធ្ងន់ធ្ងរដោយសារសត្វក្រពើខាំជាច្រើន ហើយគាត់ត្រូវបានគេ យកទៅមន្ទីរពេទ្យ ដោយឡែកកូនប្រុសអាយុមួយ ឆ្នាំរបស់គាត់បានបាត់ខ្លួន ដោយក្រុមអ្នកជួយសង្គ្រោះកំពុងស្វែងរកបន្ត៕ ប្រភព៖ Thairath

តំបន់ព្រៃលិចទឹកដ៏ទាក់ទាញមួយកន្លែងនៅថៃ ស្រដៀងទៅនឹងតំបន់រ៉ាមសាររបស់ប្រទេសកម្ពុជា

0

រ៉ាមសារគឺជាតំបន់ដ៏ទាក់ទាញនៅតាមដងទន្លេមេគង្គស្ថិតក្នុងខេត្តស្ទឹងត្រែង តំបន់ថានសួគ៌ ក៏ដូចជាបានលាក់កប់ជាមួយនឹងអាថ៌កំបាំងនៃសម្រស់ព្រៃធំៗលិចទឹកឥតកែច្នៃ ដែលបានប្រែក្លាយទីនេះជាទីចំណាប់អារម្មណ៍របស់ភ្ញៀវទេសចរជាខ្លាំង។ តែអ្វីដែលកាន់តែពិសេសថ្ងៃនេះសូមនាំអ្នកទាំងអស់គ្នាមកស្គាល់ជាមួយនឹងតំបន់មួយកន្លែងក្នុងប្រទេសថៃ ដែលមានទេសភាព និងមានលក្ខណៈស្រដៀងគ្នានឹងតំបន់រ៉ាមសាររបស់ខ្មែរយើង។

ថ្ងៃនេះសូមបង្ហាញនូវសម្រស់ដ៏ស្រស់ស្អាតនៃតំបន់មួយកន្លែងក្នុងប្រទេសថៃ ថាវាមានសម្រស់ស្រស់ស្អាត ដូចជាដុំពេជនៃតំបន់រ៉ាំសារបស់ប្រទេសកម្ពុដាយ៉ាងណាខ្លះ៖

១.តំបន់ឧទ្យានជាតិ រ៉ាមសារ ប្រទេសកម្ពុជា

តំបន់រ៉ាមសារជាតំបន់ព្រៃលិចទឹកដ៏ទាក់ទាញនៅប៉ែកឦសាន ស្ថិតនៅតាមបណ្ដោយដងទន្លេមេគង្គនៃព្រះរាជាណាចក្រកម្ពុជា ដែលជាតំបន់ទេសចរណ៍ធម្មជាតិ មានចម្ងាយរាប់គីឡូម៉ែត្រនៅ ឃុំអូរស្វាយ ស្រុក ថាឡាបូរិវ៉ាត  ខេត្ត ស្ទឹងត្រែង។

រ៉ាំសាគឺជាតំបន់ទេសចរណ៍ដ៏មានសក្តានុពលបំផុតមួយ នៅលើកោះដ៏ស្រស់ស្អាតគ្នានអ្វីដែលអាចប្រៀបបាន ហើយទីនេះក៏ជាជម្រកដ៏សំខាន់ និងសម្បូរទៅដោយជីវចម្រុះ ត្រីជាច្រើនប្រភេទ បក្សីដ៏សម្បូរបែប និងព្រៃលិចទឹកដ៏ស្រស់ស្អាត ដែលជាកន្លែងដ៏ស័ក្តិសមបំផុតមួយ សម្រាប់ការជិះទូកកម្សាន្ត និងបោះតង់លំហែ ក៏ដូចជា ស្ទូចត្រីទន្លេ ធ្វើជាអាហារដ៏មានរសជាតិ។

ជាពិសេសអ្នកហាក់ដូចជាបានស្ថិតក្នុងព្រៃដ៏អាថ៌កំបាំង មួយដែលមានព្រែឈើធំៗដុះចាក់ឬយ៉ាងអស្ចារ្យ ជាមួយនឹងផ្ទៃទឹកដ៏ថ្លា និងអាកាសធាតុដ៏ត្រជាក់នៃចំហាយទឹកនៅទីនោះ។

២.  តំបន់ Rayong Botanical Garden ឬសួនរុក្ខសាស្ត្ររ៉ាយ៉ុង ​ប្រទេសថៃ

តំបន់ Rayong Botanical Garden ឬ”សួនរុក្ខសាស្ត្ររ៉ាយ៉ុង” ដែលជាតំបន់ដីសើមដ៏ធំនៅភាគខាងកើតនៃខេត្តរ៉ាយ៉ងក្នុងប្រទេសថៃ ពិតណាស់តំបន់នេះគឺស្រដៀងទៅនឹងតំបន់រ៉ាមសារក្នុងខេត្តស្ទឹងត្រែងនៃ ភាគឦសានប្រទេសកម្ពុជា ហើយតំបន់ដ៏អស្ចារ្យមួយនេះក៏ជាប្រភពនៃការសិក្សារុក្ខសាស្ត្រ និងទេសចរណ៍ធម្មជាតិក្នុងប្រទេសថៃផងដែរ។

ដោយការធ្វើដំណើរមកទីនេះគេត្រូវជិះកាយ៉ាកដើម្បីទស្សនា ហើយច្បាស់ណាស់អ្នកទេសចរប្រាកដជាមានអារម្មណ៍ថាបរិយាកាសនៅទីនោះ ដូចជាជិះទូកកម្សាន្តក្នុងព្រៃអាម៉ាហ្សូនខ្លាំងណាស់ ព្រោះតែមានដើមឈើធំៗដុះពីក្នុងទឹក ដែលគ្របដណ្ដប់លើផ្ទៃដីសរុបមានជាង ៣៨០០ រ៉ៃ ភាគច្រើនជាដីលេចទឹក ដែលមានអត្ថប្រយោជន៍ផ្សេងៗ ទាំងពីរកាត់បន្ថយការហូរច្រោះឆ្នេរសមុទ្រ ជួយការពារទឹកប្រៃមិនអោយចូលក្នុងដីច្រើនពេក ហើយជាជម្រករបស់សត្វ និងរុក្ខជាតិផ្សេងៗ៕

អត្ថបទដោយ៖ យិត ម៉ានិល

 

 

 

ពូទីន អះអាងថា រឿងវាយប្រហារបំផ្លាញលើហេដ្ឋារចនាសម្ព័ន្ធថាមពលអ៊ុយក្រែន គឺជារឿងចៀសមិនរួច

0

អន្តរជាតិ៖ លោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន បាននិយាយថាការវាយប្រហារតាមផ្លូវអាកាសរបស់រុស្ស៉ី លើហេដ្ឋារចនាសម្ព័ន្ធថាមពលនៅក្នុងប្រទេសអ៊ុយក្រែន គឺជា «រឿងចៀសមិនរួច» ខណៈវិមានក្រឹមឡាំងច្រានចោលលក្ខខណ្ឌចរចារបស់លោកប្រធានាធិបតីអាមេរិក ចូ បៃដិន ហើយព្រមានថាការវាយប្រហារ នឹងបន្តធ្វើឡើង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី៣ ខែធ្នូ ឆ្នាំ២០២២។

ក្រោយបរាជ័យជាបន្តបន្ទាប់ ក្នុងតំបន់ខាកៀវ និងខឺសុន រុស្ស៉ីបានបើកការវាយប្រហារបំផ្លាញហេដ្ឋារចនាសម្ព័ន្ធថាមពលអ៊ុយក្រែន តាំងតែពីខែតុលាមកម្ល៉េះ ដោយ បណ្ដាលឱ្យប្រជាជនអ៊ុយក្រែនរាប់លាននាក់គ្មានអគ្គិសនីប្រើប្រាស់គ្រប់គ្រាន់ នៅចំពោះមុខរដូវរងាដ៏គ្រោះថ្នាក់។ យ៉ាងណាក៏ដោយ នៅក្នុងជំនួបតាមទូរស័ព្ទ ជាមួយអធិការបតីអាល្លឺម៉ង់ លោក អូឡាហ្វ សូលស៍ នៅថ្ងៃសុក្រសប្ដាហ៍នេះ និងជាលើកដំបូងចាប់តាំងពីពាក់កណ្ដាលខែកញ្ញាមក លោក ពូទីន បានថ្កោលទោសយ៉ាងខ្លាំងនូវអ្វីដែលលោកផ្ទាល់ហៅថា «ជាគោលនយោបាយបំផ្លិចបំផ្លាញរបស់លោកខាងលិច» នៅក្នុងប្រទេសអ៊ុយក្រែន ហើយថាការវាយប្រហាររបស់រុស្ស៉ីជាការឆ្លើយតបទៅនឹងការវាយប្រហារបង្កហេតុពីទីក្រុងកៀវ។

លោក ពូទីន បានបញ្ជាក់បន្ថែមដូច្នេះថា «ទីក្រុងមូស្គូ បានអត់ធ្មត់ជាយូរមកហើយ ពីការប្រើប្រាស់មីស៊ីលកំណត់គោលដៅជាក់លាក់ វាយប្រហារលើគោលដៅ មួយចំនួននៅលើទឹកដីអ៊ុយក្រែន…ក៏ប៉ុន្តែ បច្ចុប្បន្ន វិធានការបែបនេះត្រូវបានបង្ខំឱ្យធ្វើ និងជារឿងចៀសមិនរួច ដើម្បីឆ្លើយតបទៅនឹងការវាយប្រហារបង្កហេតុពី សំណាក់ទីក្រុងកៀវ លើហេដ្ឋរចនាសម្ព័ន្ធស៊ីវិលរបស់រុស្ស៉ី»។ បើតាមវិមានក្រឹមឡាំង លោក ពូទីន ចង់សំដៅទៅលើការវាយប្រហារលើស្ពានមួយនៅក្នុងតំបន់ គ្រីមៀ ដែលទីក្រុងមូស្គូចោទថាជាស្នាដៃរបស់អ៊ុយក្រែន។​

គួរបញ្ជាក់ថា នៅក្នុងកិច្ចពិភាក្សាតាមទូរស័ព្ទខាងលើ អធិការបតីអាល្លឺម៉ង់ លោក អូឡាហ្វ សូលស៍ បានជំរុញឱ្យលោក ពូទីន ត្រឡប់មករកដំណោះស្រាយការទូត ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ក្នុងនោះរួមទាំងការដកកងទ័ពរុស្ស៉ីចេញពីទឹកដីអ៊ុយក្រែន។ ប៉ុន្តែសំណើនេះដែលដូចគ្នាទៅនឹងសំណើរបស់លោក ចូ បៃដិន ដែរនោះត្រូវបានលោក ពូទីន ច្រានចោល និងបានស្នើឱ្យមានការទទួលស្គាល់តំបន់អ៊ុយក្រែនដែលរុស្ស៉ីកាត់បញ្ចូលក្នុងឧបសម្ព័ន្ធរបស់ខ្លួនជាមុនសិន មុននឹងចង់ និយាយរឿងចរចា៕

ការនាំចេញទូរសព្ទរបស់វៀតណាម កំពុងជម្រុញសេដ្ឋកិច្ចប្រទេសនេះកាន់តែជឿនលឿន

0

ប្រទេសវៀតណាមទទួលបានប្រាក់ចំណូលប្រមាណ ៥៥,៤ពាន់លានដុល្លារ ពីការនាំចេញពីទូរស័ព្ទ និងគ្រឿងបន្លាស់ ក្នុងរយៈពេល១១ខែ ឆ្នាំ២០២២នេះ។ តួលេខនេះមានចំនួន១៦,២ភាគរយនៃប្រាក់ចំណូលនាំចេញសរុបរបស់ប្រទេសវៀតណាមក្នុងរយៈពេលដូចគ្នានេះ ហើយបានចុះផ្សាយពីកើនឡើង ៦,៦ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ។

ជាមួយនឹងប្រាក់ចំណូលនោះ ទូរស័ព្ទ និងសមាសធាតុផ្សេងទៀតបានបន្តឧបករណ៍នាំចេញដ៏ធំបំផុតរបស់ប្រទេសវៀតណាម អមដោយកុំព្យូទ័រ និងគ្រឿងអេឡិចត្រូនិច ក៏ដូចជាសម្លៀកបំពាក់ និងវាយនភ័ណ្ឌ។ នៅចន្លោះខែមករា និងខែវិច្ឆិកាកន្លងមកនេះ វៀតណាមក៏បានចំណាយប្រាក់ជិត ១៩,៨ពាន់លានដុល្លារផងដែរ ពីការនាំចូលទូរស័ព្ទ និងគ្រឿងបន្លាស់ កើនឡើង ៣ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ។

សូមរម្លឹកថា ក្នុងឆ្នាំ២០២១ វៀតណាមរកចំណូលបានជាង ៥៧,៥ពាន់លានដុល្លារ ពីការនាំចេញទូរស័ព្ទ និងគ្រឿងបន្លាស់ ដែលភាគច្រើននាំចូលទីផ្សារប្រទេសចិន សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង កើនឡើង ១២,៤ភាគរយ បើធៀបនឹងឆ្នាំមុន៕

ប្រភព៖ China.org

ដែលដឹងអត់! សត្វមួយប្រភេទនេះ អាចទាក់ទងគ្នាបាន នៅចម្ងាយ២គីឡូម៉ែត្រពីគ្នាឯណោះ

0

ភ្នំពេញ៖ សត្វទោចថ្ពាល់លឿងត្រូវបានរកឃើញក្នុងឆ្នាំ ២០១០ ដែលមានវត្តមាននៅតាមតំបន់មួយចំនួនក្នុងប្រទេសកម្ពុជា ឡាវ និងវៀតណាម ហើយសត្វទោចថ្ពាល់លឿងអាចស្រែកហៅគ្នារហូតដល់ចម្ងាយពីរគីឡូម៉ែត្រ។

សត្វទោចថ្ពាល់លឿង ប្រើការស្រែកហៅនេះសម្រាប់ការទំនាក់ទំនង ការពារទីជម្រក និងស្វែងរកគូដើម្បីបន្តពូជ។ទោចថ្ពាល់លឿង - Yellow-cheeked crested gibbon | ក្រសួងបរិស្ថាន

សត្វទោចថ្ពាល់លឿងធំពេញវ័យនិងបន្តពូជបាននៅអាយុដប់ឆ្នាំហើយអាចមានកូនជារៀងរាល់ ៣ ទៅ ៤ ឆ្នាំម្តង។ ពួកវាបរិភោគផ្លែឈើជាអាហារ ពេលខ្លះស្លឹកឈើ (ខ្ចី ឬចាស់) ផ្កានិងសត្វល្អិត។ បច្ចុប្បន្នសត្វនេះ ត្រូវបានចុះក្នុង បញ្ចី សត្វ ជិត ផុត ពូជ ( IUCN Red List )។

យោង តាម របាយ ការណ៍ សិក្សា ស្រាវ ជ្រាវ ដោយ អង្គ ការ សមា គម អភិរក្ស សត្វ ព្រៃ ប្រចាំ កម្ពុជា សត្វ ទោច ថ្ពាល់ លឿង មាន ចំនួន ប្រមាណ ១២០០ ក្បាលនៅដែនជម្រកសត្វព្រៃនៅខេត្តមណ្ឌលគិរី។ ប៉ុន្តែតាមទិន្នន័យសិក្សាពីតំបន់ដែនជម្រកសត្វព្រៃនិងឧទ្យានជាតិនៅខេត្តរតនគិរី ចំនួនទោចថ្ពាល់ឡើងបានបង្ហាញវត្តមានជាច្រើនក្រុមដែលវាអាចមានចំនួនច្រើនពាន់ក្បាល។Jahoo Camp ជាតំបន់ទេសចរណ៍ធម្មជាតិមានសត្វកម្រជាច្រើនជាប្រភេទជិតផុតពូជនៅលើពិភពលោករួមមាន  សត្វទោចថ្ពាល់លឿង ស្វាកន្ទុយសជាដើម AMS Central

ក្រុមការងារស្រាវជ្រាវបាននិងកំពុងបន្តការសិក្សាចងក្រងទិន្នន័យ។ សត្វព្រៃ ទាំង នេះ គឺ ជា សម្បត្តិ ធម្ម ជាតិ ដែល មិន អាច កាត់ថ្លៃ បាន សម្រាប់ ប្រទេស កម្ពុជា និង មាន តម្លៃ បំផុត សម្រាប់ ការ អភិរក្ស ជីវៈ ចម្រុះ របស់ ពិភព លោក។

ទាំងនៅដែនជម្រកសត្វព្រៃកែវសីម៉ា និងឧទ្យានជាតិវ៉ឺនសៃ សៀមប៉ាងជាប់ព្រំប្រទល់ខេត្តស្ទឹងត្រែង និងខេត្តរតនគិរី ជាទីកន្លែងមួយដែលអ្នកទេសចរអាចមើល ឃើញសត្វទោចថ្ពាល់លឿងបាននិងកំពុងទាក់ទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិមកទស្សនាសត្វដ៏កម្រមាននៅលើពិភពលោកនេះហើយប្រជាសហគមន៍ ក៏អាចរកចំណូលបានពីតំបន់ទេសចរណ៍តាមរយ:ការដើរជូនភ្ញៀវទស្សនាសត្វទោចថ្ពាល់លឿង និងសត្វជាច្រើនផ្សេងៗទៀត ។សត្វទោចថ្ពាល់លឿង ក្នុងសហគមន៍អេកូទេសចរណ៍ធម្មជាតិមួយកន្លែងនៅខេត្តមណ្ឌលគិរី  កំពុងទទួលបានការចាប់អារម្មណ៍ពីភ្ញៀវទេសចរ - Khmernote Business

ក្រៅពីបង្កើតមុខរបរ និងផ្តល់ចំណូលបន្ថែមជូនប្រជាពលរដ្ឋសហគមន៍ក៏បានពង្រឹងការអភិរក្សធនធានធម្មជាតិនិងជីវៈចម្រុះឱ្យមាននិរន្តរភាពផងដែរ។

ក្រោយពីបង្កើតសហគមន៍ទេសចរណ៍ធម្មជាតិ ប្រជាពលរដ្ឋគាត់មានជីវភាពធូរធារជាងមុន ហើយមិនត្រឹមតែបានជួយដល់មូលនិធិអភិវឌ្ឍន៍សហគមន៍ប៉ុណ្ណេះទេ ថែមទាំងបានជួយដល់កិច្ចការពារនៅតំបន់ដែនជំរកសត្វព្រៃផងដែរ ។

ជាមួយគ្នានេះ ក្រសួងបរិស្ថាន និងអង្គការអភិរក្សអន្តរជាតិប្រចាំប្រទេសកម្ពុជា បានផ្តោតទៅលើការងារសំខាន់ៗចំនួនបីលើគម្រោងអភិរក្សសត្វទោចថ្ពាល់លឿងនៅកម្ពុជា ៖ ១. ការអភិវឌ្ឍជីវភាពសហគមន៍ប្រកបដោយនិរន្តរភាព ២. ការអនុវត្តច្បាប់ និងការគ្រប់គ្រងតំបន់ការពារ ៣. ការស្រាវជ្រាវ និងអភិរក្សជីវៈចម្រុះ៕

“គោល” បណ្តែតលើផ្ទៃទឹកនៃខេត្តស្ទឹងត្រែង មិនសូវមានអ្នកដឹងថាដំណាងឱ្យអ្វី

0

មានមនុស្សមួយចំនួនឃើញរូបភាពនេះហើយឆ្ងល់ថាបង្គោលនេះគេហៅថាអ្វី? ហើយដាក់ដើម្បីអ្វី? ដោយមានអ្នកខ្លះថាបង្គោលព្រំដែន, អ្នកខ្លះថាបង្គោលសម្រាប់វាស់ជម្រៅទឹក? តាមពិតទៅវាមិនមែននោះទេ។

គោលគឺជាបង្គោលដែលបានសាងសង់នៅក្នុងសម័យអាណានិគមបារាំង ដែលបានមកដាក់អាណានិគមលើប្រទេសកម្ពុជាក្នុងឆ្នាំ ១៨៦៣-១៩៥៣។ បង្គោលនេះមានកម្ពស់ចន្លោះពី ៣-៥ ម៉ែត្រ (តាមទឹករាក់ឬជ្រៅ) ឯបង្គោលខ្លះមានដាក់ដែកតឡើងលើប្រហែលជា ២-៣ ម៉ែត្រ បន្ថែមទៀតក៏មាន។May be an image of body of water and nature

គោលនេះធ្វើឡើងដើម្បីសម្គាល់ឬបង្ហាញផ្លូវទឹក នៅតាមចំណុចដែលមានទឹករាក់ មានថ្ម និងល្បាប់ថ្មជាដើម។ ដើម្បីសុវត្ថិភាពនិងដើម្បីងាយស្រួលចំណាំផ្លូវទឹក ក្នុងការធ្វើនាវាចរណ៍ដឹកជញ្ជូនទំនិញតាមផ្លូវទឹក ពីព្រោះនៅក្នុងតំបន់នោះពោរពេញទៅដោយថ្មនិងល្បាក់ថ្ម ផ្លូវទឹកមានភាពតូចចង្អៀតដោយកន្លែងខ្លះមានទំហំត្រឹមតែ ៥០-១០០ម៉ែត្រ តែប៉ុណ្ណោះ ហើយល្បឿននៃទឹកហូរមានកម្លាំងខ្លាំងនិងកួចបោកថែមទៀតផង។ ដូច្នេះវាងាយនឹងមានគ្រោះថ្នាក់ក្នុងការធ្វើដំណើរផ្លូវទឹកប្រសិនណាជាមានការប៉ះទង្គិចបុកជាមួយនឹងថ្ម។May be an image of nature and body of water

គោលទាំងអស់នេះសុទ្ធតែមានលាបថ្នាំដើម្បីចំណាំនៅក្បាលផ្នែកខាងលើ។ ដោយនៅលើក្បាលគោល មានលាបថ្នាំ ពណ៌ខ្មៅ និងពណ៌ក្រហម សម្រាប់សម្គាល់។ នៅពេលធ្វើដំណើរឡើង (បញ្ច្រាស់ទឹក) គោលក្បាលក្រហមស្ថិតនៅ (ខាងស្ដាំដៃ) ឯគោលក្បាលខ្មៅស្ថិតនៅ (ខាងឆ្វេងដៃ), នៅពេលធ្វើដំណើរត្រឡប់ចុះមកវិញ (បណ្ដោយទឹក) គោលក្បាលខ្មៅស្ថិតនៅ (ខាងស្ដាំដៃ) ចំណែកឯគោលក្បាលក្រហមស្ថិតនៅ (ខាងឆ្វេងដៃ) វិញម្ដង។ ប្រសិនបើអ្នកបើកបរទូកឬនាវាភ័ន្តច្រឡំនោះ គ្រោះថ្នាក់ធំនឹងកើតមានភ្លាម។May be an image of body of water and nature

ហើយគោលទាំងអស់នេះត្រូវបានសាងសង់នៅតាមដងទន្លេមេគង្គផ្នែកខាងលើ ដែលចាប់ពីម្ដុំ ឃុំថ្មគ្រែ, អន្លង់ផ្សោត ឃុំសំបុក ស្រុកចិត្របុរី និងឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ឡើងទៅផ្នែកខាងលើដល់ម្ដុំ អន្លង់ផ្សោត ឃុំព្រះរំកិល និងឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ (អតីតស្រុកថាឡាបរិវ៉ាត់) ក្នុងខេត្តស្ទឹងត្រែង រហូតឡើងទៅដល់ទឹកដីប្រទេសឡាវ ផងដែរ៕May be an image of nature

គន្លឹះពិសេសត្រៀមប្រឡង ដើម្បីទទួលបានពិន្ទុល្អ

0

យល់ដឹង៖ ក្នុងអំឡុងពេលនៃការប្រឡងខាងមុខនេះ អ្នកណាខ្លះមិនទាន់ចាប់ផ្តើមរៀបចំខ្លួនមែបនទេ?

តោះ!! ត្រូវប្រញាប់ ហើយប្រសិនបើនរណាម្នាក់មិនទាន់ចាប់ផ្តើមរៀបចំ និងនៅតែមិនដឹងថាត្រូវចាប់ផ្តើមពីណានោះ យើងមាន “គន្លឹះដើម្បីត្រៀមប្រលង ក្នុងការទទួលបានពិន្ទុល្អ” ៖

១. មានឆន្ទៈមុតមាំ

ដំបូងឡើយ ត្រូវមានទំនុកចិត្តលើខ្លួនឯង ជំរុញការអាន យកឈ្នះភាពខ្ជិលច្រអូស

២. វិភាគខ្លួនឯង

វិភាគថាតើយើងមានចំណូលចិត្ត និងជំនាញក្នុងមុខវិជ្ជាណាមួយនៃការសិក្សា បន្ទាប់មកព្យាយាមជ្រើសរើសដើម្បីរក្សាមុខវិជ្ជាកំពូលទាំង ៣ ឱ្យកាន់តែខ្លាំងបន្ថែម ដោយជ្រើសរើសតាមសមត្ថភាពផ្ទាល់ខ្លួនរបស់អ្នក មិនជ្រើសរើសដោយមិត្តភក្តិ នេះបើយោងតាមឪពុកម្តាយ ឬតាមនិន្នាការ

៣. វិភាគលើប្រធានបទដែលត្រូវធ្វើតេស្ត

វិភាគមុខវិជ្ជាដែលអ្នកពេញចិត្តថាតើអ្នកមានចំណេះដឹងមូលដ្ឋានគ្រប់គ្រាន់ក្នុងមុខវិជ្ជានោះដើម្បីប្រលងឬអត់ តើអ្នកមានពេលគ្រប់គ្រាន់ដើម្បីអានទេ? តើការប្រឡងនោះសំខាន់ប៉ុណ្ណា? បន្ទាប់មកវាយតម្លៃខ្លួនឯងតាមការគួរ  ប្រសិនបើចំណាត់ថ្នាក់លេខ១ អ្នកគិតថាមិនអាចទៅរួចនោះទេ  ដូច្នេះត្រូវកំណត់ចំណាត់ថ្នាក់លេខ ២ ឬ ៣ (A ឬ B ឬ C)។

៤. ការរៀបចំ

រៀបចំអាន ដោយការស្វែងរកសៀវភៅសម្រាប់មាតិកាទាំងអស់ដែលនឹងត្រូវបានទាមទារសម្រាប់ការប្រឡង ស្វែងរកគ្រូ ឬមិត្តល្អដើម្បីបង្រៀន រៀបចំបន្ទប់ និងឧបករណ៍សម្រាប់អានដោយយកចិត្តទុកដាក់។

៥. រៀបចំផែនការសម្មភាពក្នុងជីវិតរបស់អ្នក

ព្យាយាមរចនាជីវិតផ្ទាល់ខ្លួនរបស់អ្នក តើថ្ងៃណាយើងនឹងធ្វើអ្វី? អ្វីដែលត្រូវការមុន និងអ្វីដែលមិនចាំបាច់ ព្យាយាមចំណាយពេលអានឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន ក្នុងអំឡុងពេលមុនប្រឡង។

៦. ជ្រើសរើសផែនការអាន

ចាប់ផ្តើមរៀបចំផែនការមុខវិជ្ជាណាដែលត្រូវជ្រើសរើសមុន អ្នកគួរតែជ្រើសរើសអានមុខវិជ្ជាដែលអ្នកចូលចិត្ត ឬពូកែជាមុនសិន។ ជ្រើសរើសការប្រឡង ឬ លំហាត់ពីងាយស្រួលជាមុនសិន។ ដើម្បីបង្កើតការលើកទឹកចិត្តសម្រាប់ការអានប្រធានបទបន្ទាប់។ ផែនការអានត្រូវតែសមរម្យសម្រាប់ការប្រឡងថ្ងៃខាងមុខ។

៧. បដិសេធជាបណ្តោះអាសន្នពីសកម្មភាពផ្សេងទៀត

បង្កើតច្បាប់សម្រាប់ខ្លួនអ្នក ឧទាហរណ៍៖ ឈប់លេងហ្គេម ឈប់ធ្វើដំណើរ ឈប់ផឹកស្រា ឈប់ Chat Line ឈប់បញ្ចេញមតិលើ Facebook Twitter ឈប់និយាយទូរស័ព្ទយូរ ប៉ុន្តែអាចសម្រាកដោយការហាត់ប្រាណ ឬសមាធិជំនួសវិញ។

៨. បច្ចេកទេសអានសៀវភៅ

កុំទុកពេលទំនេរឱ្យខ្លួនឯង ត្រូវអាននៅពេលណាដែលអ្នកមានឱកាស ដោយយកសៀវភៅទៅជាមួយអ្នកគ្រប់ពេលវេលា។ ពេលទំនេរយកវាមកអានភ្លាម និងព្យាយាមកត់ចំណាំចំណុចសំខាន់ៗ ប៉ុន្តែអ្នកមិនគួរគេង ញ៉ាំអាហារសម្រន់ ស្តាប់តន្ត្រី មើលទូរទស្សន៍ ក្នុងពេលតែមួយជាមួយការអានសៀវភៅទេ ព្រោះវាបាត់បង់ការផ្តោតអារម្មណ៍លើការអាន។

៩. បន្តបង្កើតកម្លាំងខាងក្នុងរបស់អ្នក

ក្នុងអំឡុងពេលនៃការអាន យើងនឹងជួបប្រទះឧបសគ្គជាច្រើនដូចជា ខ្ជិល ងងុយគេង ថប់បារម្ភ ធុញទ្រាន់ ដូច្នេះត្រូវស្វែងរកសកម្មភាពដើម្បីបំបាត់ភាពតានតឹង ដូចជាចេញមកដកដង្ហើមខ្យល់ខាងក្រៅបន្ទប់ ញ៉ាំអាហារសម្រន់ មើលទូរទស្សន៍ ស្តាប់តន្ត្រី និយាយជាមួយគ្រួសារ លេងជាមួយសត្វចិញ្ចឹម ឬ លេង តន្ត្រី មួយរយៈ រួចចាប់ផ្ដើមការអានម្ដងទៀត នោះអ្នកនឹងអាចអាចធ្វើបាន និងជាមួយនឹងការលើកទឹកចិត្តគ្រប់ពេលវេលាពីខ្លួនឯងផ្ទាល់៕ ប្រភព៖​MSU

អត្ថបទដោយ៖ យិត ម៉ានិល