រ៉ាមសារគឺជាតំបន់ដ៏ទាក់ទាញនៅតាមដងទន្លេមេគង្គស្ថិតក្នុងខេត្តស្ទឹងត្រែង តំបន់ថានសួគ៌ ក៏ដូចជាបានលាក់កប់ជាមួយនឹងអាថ៌កំបាំងនៃសម្រស់ព្រៃធំៗលិចទឹកឥតកែច្នៃ ដែលបានប្រែក្លាយទីនេះជាទីចំណាប់អារម្មណ៍របស់ភ្ញៀវទេសចរជាខ្លាំង។ តែអ្វីដែលកាន់តែពិសេសថ្ងៃនេះសូមនាំអ្នកទាំងអស់គ្នាមកស្គាល់ជាមួយនឹងតំបន់មួយកន្លែងក្នុងប្រទេសថៃ ដែលមានទេសភាព និងមានលក្ខណៈស្រដៀងគ្នានឹងតំបន់រ៉ាមសាររបស់ខ្មែរយើង។
ថ្ងៃនេះសូមបង្ហាញនូវសម្រស់ដ៏ស្រស់ស្អាតនៃតំបន់មួយកន្លែងក្នុងប្រទេសថៃ ថាវាមានសម្រស់ស្រស់ស្អាត ដូចជាដុំពេជនៃតំបន់រ៉ាំសារបស់ប្រទេសកម្ពុដាយ៉ាងណាខ្លះ៖

១.តំបន់ឧទ្យានជាតិ រ៉ាមសារ ប្រទេសកម្ពុជា
តំបន់រ៉ាមសារជាតំបន់ព្រៃលិចទឹកដ៏ទាក់ទាញនៅប៉ែកឦសាន ស្ថិតនៅតាមបណ្ដោយដងទន្លេមេគង្គនៃព្រះរាជាណាចក្រកម្ពុជា ដែលជាតំបន់ទេសចរណ៍ធម្មជាតិ មានចម្ងាយរាប់គីឡូម៉ែត្រនៅ ឃុំអូរស្វាយ ស្រុក ថាឡាបូរិវ៉ាត ខេត្ត ស្ទឹងត្រែង។
រ៉ាំសាគឺជាតំបន់ទេសចរណ៍ដ៏មានសក្តានុពលបំផុតមួយ នៅលើកោះដ៏ស្រស់ស្អាតគ្នានអ្វីដែលអាចប្រៀបបាន ហើយទីនេះក៏ជាជម្រកដ៏សំខាន់ និងសម្បូរទៅដោយជីវចម្រុះ ត្រីជាច្រើនប្រភេទ បក្សីដ៏សម្បូរបែប និងព្រៃលិចទឹកដ៏ស្រស់ស្អាត ដែលជាកន្លែងដ៏ស័ក្តិសមបំផុតមួយ សម្រាប់ការជិះទូកកម្សាន្ត និងបោះតង់លំហែ ក៏ដូចជា ស្ទូចត្រីទន្លេ ធ្វើជាអាហារដ៏មានរសជាតិ។
ជាពិសេសអ្នកហាក់ដូចជាបានស្ថិតក្នុងព្រៃដ៏អាថ៌កំបាំង មួយដែលមានព្រែឈើធំៗដុះចាក់ឬយ៉ាងអស្ចារ្យ ជាមួយនឹងផ្ទៃទឹកដ៏ថ្លា និងអាកាសធាតុដ៏ត្រជាក់នៃចំហាយទឹកនៅទីនោះ។

២. តំបន់ Rayong Botanical Garden ឬសួនរុក្ខសាស្ត្ររ៉ាយ៉ុង ប្រទេសថៃ
តំបន់ Rayong Botanical Garden ឬ”សួនរុក្ខសាស្ត្ររ៉ាយ៉ុង” ដែលជាតំបន់ដីសើមដ៏ធំនៅភាគខាងកើតនៃខេត្តរ៉ាយ៉ងក្នុងប្រទេសថៃ ពិតណាស់តំបន់នេះគឺស្រដៀងទៅនឹងតំបន់រ៉ាមសារក្នុងខេត្តស្ទឹងត្រែងនៃ ភាគឦសានប្រទេសកម្ពុជា ហើយតំបន់ដ៏អស្ចារ្យមួយនេះក៏ជាប្រភពនៃការសិក្សារុក្ខសាស្ត្រ និងទេសចរណ៍ធម្មជាតិក្នុងប្រទេសថៃផងដែរ។
ដោយការធ្វើដំណើរមកទីនេះគេត្រូវជិះកាយ៉ាកដើម្បីទស្សនា ហើយច្បាស់ណាស់អ្នកទេសចរប្រាកដជាមានអារម្មណ៍ថាបរិយាកាសនៅទីនោះ ដូចជាជិះទូកកម្សាន្តក្នុងព្រៃអាម៉ាហ្សូនខ្លាំងណាស់ ព្រោះតែមានដើមឈើធំៗដុះពីក្នុងទឹក ដែលគ្របដណ្ដប់លើផ្ទៃដីសរុបមានជាង ៣៨០០ រ៉ៃ ភាគច្រើនជាដីលេចទឹក ដែលមានអត្ថប្រយោជន៍ផ្សេងៗ ទាំងពីរកាត់បន្ថយការហូរច្រោះឆ្នេរសមុទ្រ ជួយការពារទឹកប្រៃមិនអោយចូលក្នុងដីច្រើនពេក ហើយជាជម្រករបស់សត្វ និងរុក្ខជាតិផ្សេងៗ៕
អត្ថបទដោយ៖ យិត ម៉ានិល

.png)












