ភ្នំពេញ៖ សត្វទោចថ្ពាល់លឿងត្រូវបានរកឃើញក្នុងឆ្នាំ ២០១០ ដែលមានវត្តមាននៅតាមតំបន់មួយចំនួនក្នុងប្រទេសកម្ពុជា ឡាវ និងវៀតណាម ហើយសត្វទោចថ្ពាល់លឿងអាចស្រែកហៅគ្នារហូតដល់ចម្ងាយពីរគីឡូម៉ែត្រ។

សត្វទោចថ្ពាល់លឿង ប្រើការស្រែកហៅនេះសម្រាប់ការទំនាក់ទំនង ការពារទីជម្រក និងស្វែងរកគូដើម្បីបន្តពូជ។ទោចថ្ពាល់លឿង - Yellow-cheeked crested gibbon | ក្រសួងបរិស្ថាន

សត្វទោចថ្ពាល់លឿងធំពេញវ័យនិងបន្តពូជបាននៅអាយុដប់ឆ្នាំហើយអាចមានកូនជារៀងរាល់ ៣ ទៅ ៤ ឆ្នាំម្តង។ ពួកវាបរិភោគផ្លែឈើជាអាហារ ពេលខ្លះស្លឹកឈើ (ខ្ចី ឬចាស់) ផ្កានិងសត្វល្អិត។ បច្ចុប្បន្នសត្វនេះ ត្រូវបានចុះក្នុង បញ្ចី សត្វ ជិត ផុត ពូជ ( IUCN Red List )។

យោង តាម របាយ ការណ៍ សិក្សា ស្រាវ ជ្រាវ ដោយ អង្គ ការ សមា គម អភិរក្ស សត្វ ព្រៃ ប្រចាំ កម្ពុជា សត្វ ទោច ថ្ពាល់ លឿង មាន ចំនួន ប្រមាណ ១២០០ ក្បាលនៅដែនជម្រកសត្វព្រៃនៅខេត្តមណ្ឌលគិរី។ ប៉ុន្តែតាមទិន្នន័យសិក្សាពីតំបន់ដែនជម្រកសត្វព្រៃនិងឧទ្យានជាតិនៅខេត្តរតនគិរី ចំនួនទោចថ្ពាល់ឡើងបានបង្ហាញវត្តមានជាច្រើនក្រុមដែលវាអាចមានចំនួនច្រើនពាន់ក្បាល។Jahoo Camp ជាតំបន់ទេសចរណ៍ធម្មជាតិមានសត្វកម្រជាច្រើនជាប្រភេទជិតផុតពូជនៅលើពិភពលោករួមមាន  សត្វទោចថ្ពាល់លឿង ស្វាកន្ទុយសជាដើម AMS Central

ក្រុមការងារស្រាវជ្រាវបាននិងកំពុងបន្តការសិក្សាចងក្រងទិន្នន័យ។ សត្វព្រៃ ទាំង នេះ គឺ ជា សម្បត្តិ ធម្ម ជាតិ ដែល មិន អាច កាត់ថ្លៃ បាន សម្រាប់ ប្រទេស កម្ពុជា និង មាន តម្លៃ បំផុត សម្រាប់ ការ អភិរក្ស ជីវៈ ចម្រុះ របស់ ពិភព លោក។

ទាំងនៅដែនជម្រកសត្វព្រៃកែវសីម៉ា និងឧទ្យានជាតិវ៉ឺនសៃ សៀមប៉ាងជាប់ព្រំប្រទល់ខេត្តស្ទឹងត្រែង និងខេត្តរតនគិរី ជាទីកន្លែងមួយដែលអ្នកទេសចរអាចមើល ឃើញសត្វទោចថ្ពាល់លឿងបាននិងកំពុងទាក់ទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិមកទស្សនាសត្វដ៏កម្រមាននៅលើពិភពលោកនេះហើយប្រជាសហគមន៍ ក៏អាចរកចំណូលបានពីតំបន់ទេសចរណ៍តាមរយ:ការដើរជូនភ្ញៀវទស្សនាសត្វទោចថ្ពាល់លឿង និងសត្វជាច្រើនផ្សេងៗទៀត ។សត្វទោចថ្ពាល់លឿង ក្នុងសហគមន៍អេកូទេសចរណ៍ធម្មជាតិមួយកន្លែងនៅខេត្តមណ្ឌលគិរី  កំពុងទទួលបានការចាប់អារម្មណ៍ពីភ្ញៀវទេសចរ - Khmernote Business

ក្រៅពីបង្កើតមុខរបរ និងផ្តល់ចំណូលបន្ថែមជូនប្រជាពលរដ្ឋសហគមន៍ក៏បានពង្រឹងការអភិរក្សធនធានធម្មជាតិនិងជីវៈចម្រុះឱ្យមាននិរន្តរភាពផងដែរ។

ក្រោយពីបង្កើតសហគមន៍ទេសចរណ៍ធម្មជាតិ ប្រជាពលរដ្ឋគាត់មានជីវភាពធូរធារជាងមុន ហើយមិនត្រឹមតែបានជួយដល់មូលនិធិអភិវឌ្ឍន៍សហគមន៍ប៉ុណ្ណេះទេ ថែមទាំងបានជួយដល់កិច្ចការពារនៅតំបន់ដែនជំរកសត្វព្រៃផងដែរ ។

ជាមួយគ្នានេះ ក្រសួងបរិស្ថាន និងអង្គការអភិរក្សអន្តរជាតិប្រចាំប្រទេសកម្ពុជា បានផ្តោតទៅលើការងារសំខាន់ៗចំនួនបីលើគម្រោងអភិរក្សសត្វទោចថ្ពាល់លឿងនៅកម្ពុជា ៖ ១. ការអភិវឌ្ឍជីវភាពសហគមន៍ប្រកបដោយនិរន្តរភាព ២. ការអនុវត្តច្បាប់ និងការគ្រប់គ្រងតំបន់ការពារ ៣. ការស្រាវជ្រាវ និងអភិរក្សជីវៈចម្រុះ៕