បរទេស៖ មានហេតុការដ៏គួរឱ្យតក់ស្លុតមួយបានកើតឡើង ដោយមានក្មេងប្រុសអាយុ១ឆ្នាំម្នាក់ ត្រូវបានក្រពើដ៏សាហាវមួយក្បាលវាយប្រហារអូស និងខាំស៊ីទាំងរស់។ នៅចំពោះមុខភ្នែកឪពុក ដែលបានយក ទារកដែលជាកូនទៅអង្គុយលើទូកនេសាទក្នុងទន្លេនៅប្រទេសម៉ាឡេស៊ី។

កាលពីថ្ងៃទី ២ ខែធ្នូ ឆ្នាំ ២០២២ មានការចុះផ្សាយពីកាសែត Daily Mail បានរាយការណ៍ពីឧប្បត្តិហេតុដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយមានក្មេងប្រុសអាយុអាយុ ១ ឆ្នាំនៅប្រទេសម៉ាឡេស៊ីត្រូវបានក្រពើដ៏កាច មួយក្បាលអូសក្មេងទាំងរស់នៅចំពោះមុខឪពុកដែលគាត់ត្រូវបានរងរបួសដោយការវាយដោយសាក្រពើខាំជាច្រើនដង នៅលើរាងកាយ រួមទាំងក្បាលផងដែរ ខណៈគាត់បានព្យាយាមជួយកូនរបស់ខ្លួន តែមិនបានសម្រេច។
ឧប្បត្តិហេតុដ៏សោកសៅនេះបានកើតឡើងនៅពេលដែលឪពុកម្នាក់នោះបាននាំកូនប្រុសអាយុមួយឆ្នាំរបស់គាត់ទៅនេសាទតាមទូកនៅ Lahad Datu រដ្ឋ Sabah។ ខណៈកំពុងចែវទូកលើទឹក គាត់ក៏ត្រូវបានក្រពើវាយប្រហារដោយចៃដន្យ ហើយបានឆក់យកជីវិតកូនប្រុសរបស់គាត់ទៅបាត់។
ទោះជាយ៉ាងណាក្រោយពីអ្នកភូមិនៅតំបន់នោះដឹងពីហេតុការដ៏អាក្រក់នេះហើយ ក៏បានផ្ដល់ដំណឹងទៅអាជ្ញាធរដើម្បីមកជួយសង្គ្រោះ អន្តរាគមជាបន្ទាន់។

គួរបញ្ជាក់ថាបុរសដែលជាជនរងគ្រោះបានបាត់កូន គាត់ជាកុលសម្ព័ន្ធ Palauh អាយុប្រហែល ៤០ ឆ្នាំបានរងរបួសក្បាលនិងរាងកាយយ៉ាងធ្ងន់ធ្ងរដោយសារសត្វក្រពើខាំជាច្រើន ហើយគាត់ត្រូវបានគេ យកទៅមន្ទីរពេទ្យ ដោយឡែកកូនប្រុសអាយុមួយ ឆ្នាំរបស់គាត់បានបាត់ខ្លួន ដោយក្រុមអ្នកជួយសង្គ្រោះកំពុងស្វែងរកបន្ត៕ ប្រភព៖ Thairath


.jpg)










