ចាប់ពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦ ប្រទេសចិននឹងចាប់ផ្តើមនាំចូលផ្លែខ្នុរស្រស់ពីវៀតណាម ប៉ុន្តែត្រូវធានាគុណភាព និងអនាម័យតាមការកំណត់របស់ចិន ។ ដូចគ្នានេះ ការវេចខ្ចប់ ឬសម្ភារៈវេចខ្ចប់ត្រូវអនុវត្តតាមស្តង់ដារ រួមទាំងមានវិធីកម្ចាត់សត្វល្អិតត្រឹមត្រូវ ប្រសិនបើមិនអនុវត្តតាមការកំណត់ មន្ត្រីគយចិននឹងបំផ្លា.ញចោល ឬបញ្ជូនត្រឡប់មកវៀតណាមវិញ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhAn4O0AQd4J7HX7Aexpp6Xr4QBsBL3kFrqtCVFMy48HXIxpeBCqT0GLV-W6FNMpddoQ0HoCnYts-jjXoFJb8kjVFWxXlKL9_06BDYVOYdqX_ZNVctgCVLF74Yc9_u63HtVGBf7JKEwa6V53arzdnNS_GQFxychtX_JmnKqtz9uGCo9h3xNL1OC-kULEH0J/s1024/image_2025-12-27_08-26-31.png
នាយកដ្ឋានគយចិន (GACC) បានចេញសេចក្តីប្រកាសអនុញ្ញាតឱ្យនាំចូលផ្លែខ្នុរស្រស់ពីវៀតណាមជាផ្លូវការ ចាប់ពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦ ដែលការនាំចូលនេះស្របតាមកិច្ចព្រមព្រៀងនាំចេញផ្លែខ្នុរ ដែលចុះហត្ថលេខារវាងនាយកដ្ឋានគយចិន ជាមួយក្រសួងកសិកម្ម និងបរិស្ថានវៀតណាម ព្រមទាំងស្របតាមច្បាប់ចិន ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Vietnam Plus កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEip7F80tLdWcAzc-Jm2O-0LIIamJ9mKrl5hOYLItwSUnoXGhg-SyyzYiVGvJSKcxZmHQhzD8TRzjImwZRwRtFf7n_2zhEmPpmXCnE86i0-nxQ5IvRRM_b6NGhi3VgaZ5AJ0QsqHRJacyvMmI6OAkLz9BHPKoI1nj0IGHhWnzkyuMFNSXMTP7LiP0ZUlN0zN/s1814/image_2025-12-27_08-26-29.png
ចម្ការខ្នុរ និងរោងចក្រវេចខ្ចប់ខ្នុរសម្រាប់នាំចេញទាំងអស់ត្រូវសុំចុះឈ្មោះ និងទទួលបានការអនុញ្ញាតពីស្ថាប័នប្រទេសទាំងពីរ បន្ទាប់មក នឹងមានការផ្សព្វផ្សាយលេខកូដនាំចេញ និងអាប់ឌេតព័ត៌មានជាប្រចាំក្នុងគេហទំព័ររបស់នាយកដ្ឋានគយចិន ។ រីឯចម្ការដែលត្រូវនាំចេញខ្នុរទៅចិន នឹងអនុវត្តតាមប្រព័ន្ធគ្រប់គ្រងគុណភាព ព្រមទាំងត្រួតពិនិត្យលម្អិតពីវិធីអនុវត្តតាមគោលការណ៍កសិកម្ម, ការសម្អាតចម្ការខ្នុរ កម្ចាត់សត្វល្អិត ដោយវៀតណាមនឹងទទួលខុសត្រូវក្នុងការកម្ចាត់សត្វល្អិតតាមការស្នើរបស់ចិន ព្រមទាំងពិនិត្យសត្វល្អិតពេញមួយឆ្នាំ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi5FIOmwCDffq_pDSBXOuAIRnb29g_rErP7d1JNbkwG1SesWRwXiJLCT74FZk0_g9_48RmpRRVmmoIXnRlukUIYJSXUP8Cjy0TO3VJt1_ATYrAHT-PFyUXe9vzsDLW43JoFvRA3H4si5iNIkvxtT8c9RvNijDvdcPGXltATlPoiuZpRh1KEIu6Exi-q571x/s1280/photo_2025-12-26_09-33-05.jpg

ចំណែករោងចក្រវេចខ្ចប់ខ្នុរត្រូវអនុវត្តតាមស្តង់ដារអនាម័យ និងបច្ចេកទេសដ៏តឹងរ៉ឺង ព្រមទាំងបែងចែកកន្លែងដាច់ពីគ្នាសម្រាប់ការរៀបចំផ្លែខ្នុរស្រស់ និងខ្នុក្រៀម ដោយប្រើប្រាស់សម្ភារៈវេចខ្ចប់ថ្មី (មិនធ្លាប់ប្រើពីមុន) ដើម្បីត្រួតពិនិត្យផ្លែខ្នុរមិនល្អ ឬមានការរំខានពីសត្វល្អិត ។ លើសពីនេះ រោងចក្រមានតួនាទីកម្ចាត់ភាពកខ្វក់ផ្សេងៗ និងសម្អាតផ្លែខ្នុរដោយការបាញ់ទឹក ខណៈការវេចខ្ចប់ធ្វើឡើងតាមលក្ខណៈអនាម័យរបស់ចិន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhtwRq7-04u8oW-oWEFNRDdUahufVdINnjY5JEPZNAQUz5XUugD8Yaghq7l9eE5W6Nm89F3r3xgBs6ta56TuDhuhTEJ5hevAqGDGuwAfllgcBhxeaznIqH1Wk52NoL0q0h2BHCFoBzYwYmOu4_n6GWRnmAn7h16fuFFkP6Y37SN7Zd5zAPvw6MaB6EwcG3e/s1280/photo_2025-12-26_09-33-07.jpg

មន្ត្រីវៀតណាមពាក់ព័ន្ធនឹងត្រួតពិនិត្យផ្លែខ្នុរជាថ្មីមុនពេលនាំចេញ ហើយពេលទៅដល់ចិន មន្ត្រីគយចិននឹងត្រួតពិនិត្យផ្លែខ្នុរយ៉ាងលម្អិតថា តើមានសត្វលម្អិត ធូលី និងកំទេចកំទីដែរឬទេ ប្រសិនបើមាន ចិននឹងបំផ្លាញចោល ឬបញ្ជូនត្រឡប់ទៅវៀតណាមវិញ ។ ការត្រួតពិនិត្យផលិតផលយ៉ាងតឹងរ៉ឹងនេះដើម្បីធានាការនាំចូលខ្នុរវៀតណាមមកកាន់ទីផ្សារចិនប្រកបដោយសុវត្ថិភាព និងស្របតាមការកំណត់ ៕