Home Blog Page 1968

ដែលដឹងអត់? បាតុភូតទេពច្យុតជាអ្វី ហើយវាកើតឡើងនៅពេលណា?

0

ប្រសិនបើយើងមើលឃើញផ្កាយដុះកន្ទុយជាច្រើនហោះឆ្លងកាត់លើផ្ទៃមេឃពេលរាត្រី ហើយហាក់ចេញមកពីចំណុចតែមួយ បាតុភូតនោះគេហៅថា “ទេពច្យុត”។

ពួកវាគឺជាបំណែកឬកម្ទេចកម្ទី ភាគច្រើនបន្សល់ទុកដោយអាចម៍ផ្កាយប្រភេទ Comet ដែលរសាត់អណ្តែតជុំវិញព្រះអាទិត្យ។ អាចម៍ផ្កាយមួយប្រភេទទៀតគឺ Asteroid។Go Stargazing This Weekend And You May See A Slow 'Shooting Star' From The Boötids Meteor Shower

នៅពេលផែនដីគោចរកាត់កម្ទេចកម្ទីទាំងនេះ ពួកវាក៏ត្រូវធ្លាក់ចូលក្នុងស្រទាប់បរិយាកាសភពយើង ហើយកកិតឆេះក្នុងល្បឿនយ៉ាងលឿន ដែលបង្កើតទៅជាផ្កាយដុះកន្ទុយជាច្រើននៅលើផ្ទៃមេឃ។

ឈ្មោះ “ទេពច្យុត” នីមួយៗ ត្រូវបានគេដាក់ឱ្យតាមកញ្ចុំផ្កាយលើផ្ទៃមេឃ ដែលចំណុចចាប់ផ្តើមនៃទេពច្យុតទាំងនោះហៅថា Radiant Point ស្ថិតនៅ។

គួរបញ្ជាក់ផងដែរថា តាមជំនឿមួយចំនួនគេយល់ឃើញថា ប្រសិនបើយយើងឃើញទេពច្យុតកាលណា សូមឱ្យយើងបួងសួងដើម្បីសម្រេចបំណងដែលបានប្រាថ្នា៕Reality of shooting star. Shooting stars look like stars that… | by Sehrishbutt Butt | Medium

ប្រទេសអ៊ីតាលី បានបើកពិធីបំភ្លឺដើមឈើណូអែលដ៏ធំបំផុតលើពិភពលោក

0

បរទេស៖ អស្ចារ្យណាស់ប្រទេសអ៊ីតាលីបំភ្លឺដើមឈើណូអែលដ៏ធំបំផុតរបស់ពិភពលោកនៅតំបន់ Gubbio នៅលើភ្នំមួយកន្លែងអមទៅដោយភ្លើងពណ៌ដ៏ស្រស់ស្អាតមានកំពស់រាប់រយគីឡូម៉ែត្រ និងដណ្ដើមបានកំណត់ត្រាជើងឯក Guinness Book of World Records។

ថ្ងៃនៃបុណ្យណូអែលក៏កាន់តែខិតជិតមកដល់ ក្នុងនោះនាពេលថ្មីៗនេះប្រទេសអ៊ីតាលីបានធ្វើការតាំងបង្ហាញនូវភាពអស្ចារ្យពីនៃដើមណូអែលដែលមានទំហំធំគ្មានពីរ នឹងអស្ចារ្យបំផុត ជាមួយនឹងពិធីបំភ្លឺដើមឈើណូអែលនៅលើភ្នំ Inquino  កណ្តាលនៃប្រទេសអ៊ីតាលីផ្ទាល់។

ពិតណាស់ដើមណូអែលដ៏ធំសម្បើមនេះបានបង្កើតឡើងដោយភ្លើងជិត ៣០០ អំពូល មានកំពស់ ៧៥០ ម៉ែត្រ ទទឹង ៤៥០ ម៉ែត្រ និងត្រូវការខ្សែភ្លើង ៨.៥ គីឡូម៉ែត្រ ដើម្បីបំភ្លឺអំពូល បន្ទាប់ពីចុចប៊ូតុងដើម្បីបើកភ្លើងដើមឈើណូអែលកាំជ្រួចត្រូវបានអុជនៅពីលើដើមណូអែល ដើម្បីស្វាគមន៍ និងអបអរពិធីបុណ្យនៃសុភមង្គល។

ជាមួយនឹងពិធីបើកបំភ្លឺភ្លើងនោះផងដែរក៏មានមនុស្សម្នា និងភ្ញៀវទេសចរជាច្រើនកុះករបានធ្វើការមកចូលទស្សនានូវភាពអស្ចារ្យនៅក្នុងតំបន់នេះយ៉ាងរីករាយ។

ពិធីបំភ្លឺដើមឈើណូអែលនៅ Gubbio គឺជាប្រពៃណីដែលបានបន្តតាំងពីឆ្នាំ ១៩៨១ ហើយនៅឆ្នាំនេះត្រូវបានផ្តល់កិត្តិយសដោយលោក Roberto Morroni អនុប្រធាន Umbria  មកចុចកុងតាក់ភ្លើងវិញម្ដង ព្រោះកាលពីឆ្នាំមុនក៏មានវត្តមានមនុស្សល្បីៗជាច្រើនដែលធ្វើការងារនេះ ក្នុងនោះមាន  អតីតប្រធានាធិបតីអ៊ីតាលី Giorgio Napolitano និងមានអ្នកអវកាសយានិក Paolo Nespoli ផងដែរ៕ ប្រភព៖ Thairath

 

 

 

 

 

មានរឿងអ្វីចេះ! Elon Musk ចង់វាយ Kanye West

0

Elon Musk បាន​ធ្វើឱ្យពិភពលោក​មាន​ការភ្ញាក់ផ្អើល​ នៅពេល​បោះពាក្យសម្ដីថាខ្លួនចង់ដាល់មុខ Kanye West។

គេហទំព័រទ្រឹស្ដីសមគំនិតស្តាំនិយមរបស់សហរដ្ឋអាមេរិកInfowars បានចុះផ្សាយបទសម្ភាសន៍មួយដែលម្ចាស់កម្មវិធី Alex Jones ធ្វើឡើងជាមួយតារារ៉េប Kanye West ដោយបានកោតសរសើរអ្នកនយោបាយមួយរូបគឺលោក Adolf Hitler ហើយច្រានចោលថា Holocaust បាន​កើតឡើង មិនមែនដោយសារ Adolf Hitler ជាអ្នកសម្លាប់ជនជាតិជ្វីសចំនួន ៦លាននាក់ នោះទេ។Elon Musk | Biography, SpaceX, Tesla, Twitter, & Facts | Britannica

Elon Musk បាន​ប្រាប់ថា​ អ្នកដែលបាន​ស្ដាប់សំណួរចម្លើយ កាលពីថ្ងៃសៅរ៍ថា៖ “ខ្ញុំផ្ទាល់ ពិតជា​ចង់ដាល់មុខ Kanye ណាស់ ព្រោះពិតជាញុះញង់ឲ្យខ្ញុំមានទំនោរទៅរកអំពើហិង្សា អ៊ីចឹងវាមិនល្អទាល់តែសោះ”។ Musk បន្តទៀតថា “ខ្ញុំគិតថា វាសំខាន់ណាស់ដែលមនុស្សគ្រប់គ្នា​ដឹង​ថា​ នេះគឺជាការសម្រេចចិត្តរបស់ខ្ញុំ។ ចំណុចខ្លះ អ្នកត្រូវ​តែនិយាយពីអ្វីដែលជាការញុះញង់ឲ្យមាន​អំពើហិង្សា ព្រោះ​វាផ្ទុយនឹងច្បាប់របស់សហរដ្ឋអាមេរិក”។Kanye West Tells Jewish People to 'Forgive Hitler' – Billboard

ជាការពិត ពាក្យសម្ស្ដីចេញជាសាធារណៈ របស់ Kanye West បាននាំលោក ឲ្យប្រឈមមុខនឹងរលកនៃការធ្វើពហិការដ៏ធំបំផុតក្នុងអាជីពការងារ ដូចជាត្រូវបានដកហូតតំណែងមហាសេដ្ឋីលុយដុំ ដោយទស្សនាវដ្ដី Forbes កាលពីថ្ងៃទី ២៥ ខែតុលា ម៉ាកយីហោធំៗជាច្រើនបានលុបចោលកិច្ចសន្យាផ្សាយពាណិជ្ជកម្មដូចជា Adidas, GAP ជាដើម។ គ្រប់យ៉ាងដែល​បាន​កើតឡើង គឺដោយសារតែចលនាប្រកាន់ពូជសាសន៍របស់លោក៕Kanye West: Are Jewish fans still listening? - BBC News

ប្រភព៖ New York Post

ទៅដល់សៀមរាបមួយទាំងមូល មិនចូលលេងកន្លែងនេះ ដូចជាមិនសមសោះ

0

ស្ពានពស់ អូរមានជ័យ ស្ថិតនៅក្នុងភូមិអូរមានជ័យ ឃុំស្វាយលើ ស្រុកស្វាយលើ ខេត្តសៀមរាប ជាកន្លែងកម្សាន្តធម្មជាតិ ដែលមានបរិយាកាសស្ងប់ស្ងាត់ ស្រស់ស្រាយ និង ប្លែកអារម្មណ៍ អមដោយព្រៃព្រឹក្សាបៃតងព័ទ្ធជុំវិញ និង ស្ពានវែងអន្លាយអូសកាច់កោងនៅលើវាលស្រែ លាតសន្ធឹងល្វឹងល្វើយ គួរជាទីមនោរម្យក្រៃលែង។May be an image of 4 people and outdoors

តាមរយៈទិដ្ឋភាពដ៏ស្រស់ត្រកាលបៃតងខ្ចីនេះ បានធ្វើឱ្យមហាជនជាច្រើនរូប នាំគ្នាកួចប៉ងទៅទស្សនាកម្សាន្តនៅទីនោះ ដើម្បីស្រូបជំនោរពីធម្មជាតិ វាលស្រែជាប់ជើងភ្នំ ថតរូបលេងកម្សាន្ត ជិះកង់លើស្ពានដ៏វែងអន្លាយខ្វាត់ខ្វែង។ ទីកន្លែងថ្មីនេះគឺដ៏ស្អាតបំផុតមួយនេះ អមជាមួយសួនផ្កា ចម្រុះពណ៌ដ៏ស្រស់បំព្រង ភាយខ្លិនក្រអូប បើបានទៅលេងម្ដងពិតជាស្រស់ស្រាយ មិនស្ដាយកម្លាំងធ្វើដំណើរនោះទេ។May be an image of 1 person, grass, golf course and tree

ដោយឡែក ដើម្បីទៅដល់ទីស្ថានមួយនេះត្រូវជិះទៅពីប្រាសាទបឹងមាលា ប្រហែល ៥ គីឡូ ដោយនៅខាងឆ្វេងដៃ មានខ្លោងទ្វារសាលាបឋមសិក្សាអូរមានជ័យ ជិះចូលតាមខ្លោងទ្វារសាលា ជិះត្រង់តំរង់ទៅរកជើងភ្នំតែម្ដង៕May be an image of 1 person, tree, cloud, grass and natureMay be an image of 2 people, tree, sky and natureMay be an image of nature, sky and treeMay be an image of sky, nature, tree and road

រូបភាព៖ Angkor Aurora

អេស៊ីលីដា ហ្វាយណាន់ហ្សល់ ត្រាស់ ទិញភាគហ៊ុនចំនួន ៦.០៤៧.០៤៦ភាគហ៊ុន ស្មើនឹង ២៣,៣៩១០% នៃភាគហ៊ុនសរុបរបស់ វិទ្យាស្ថាន ពាណិជ្ជសាស្ត្រ អេស៊ីលីដា

0

រាជធានីភ្នំពេញ ថ្ងៃសុក្រ ៩កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២២ បរធនបាលកិច្ចហិរញ្ញវត្ថុ អេស៊ីលីដា ហ្វាយណាន់ហ្សល់ ត្រាស់ ដែលជាភាគហ៊ុនិកធំជាងគេរបស់ធនាគារ អេស៊ីលីដា បានប្រកាសជាផ្លូវការនៅថ្ងៃនេះថា និយ័តករពាក់ព័ន្ធ និងក្រសួងពាណិជ្ជកម្មបានអនុម័ត និងចុះបញ្ជីការវិនិយោគរបស់អេស៊ីលីដា ហ្វាយណាន់ហ្សល់ ត្រាស់ នៅវិទ្យាស្ថាន ពាណិជ្ជសាស្ត្រ អេស៊ីលីដា ដើម្បីកាន់កាប់ភាគហ៊ុនចំនួន ៦.០៤៧.០៤៦ភាគហ៊ុន ស្មើនឹង ២៣,៣៩១០% នៃភាគហ៊ុនសរុបរបស់ វិទ្យាស្ថាន ពាណិជ្ជសាស្ត្រ អេស៊ីលីដា ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ ធនាគារ អេស៊ីលីដា។

បណ្ឌិត អ៊ិន ចាន់នី ប្រធានក្រុមប្រឹក្សាបរធនបាល អេស៊ីលីដា ហ្វាយណាន់ហ្សល់ ត្រាស់ បានមានប្រសាសន៍ថា ការវិនិយោគរបស់ អេស៊ីលីដា ហ្វាយណាន់ហ្សល់ ត្រាស់ នៅ វិទ្យាស្ថាន ពាណិជ្ជសាស្រ្ត អេស៊ីលីដា គឺមានសក្តានុពលពាណិជ្ជកម្មខ្លាំងរយៈពេលវែង ដូចគ្នានឹងការវិនិយោគនៅក្នុងវិស័យផ្សេងៗ ដែរ។ មិនតែប៉ុណ្ណោះ វិទ្យាស្ថាន ពាណិជ្ជសាស្រ្ត អេស៊ីលីដា អាចឆ្លើយតបគ្រប់តម្រូវការ សម្រាប់ធុរកិច្ចជនគ្រប់វិស័យ ក្នុងការធ្វើពាណិជ្ជកម្មទាំងក្នុង និងក្រៅប្រទេស ។

បណ្ឌិត ផុន ណារិន នាយក វិទ្យាស្ថាន ពាណិជ្ជសាស្ត្រ អេស៊ីលីដា បានមានប្រសាសន៍ថា វិទ្យាស្ថាន ពាណិជ្ជសាស្ត្រ អេស៊ីលីដា កាន់កាប់អគារផ្ទាល់ខ្លួន មានលក្ខណៈស្តង់ដារ និងធំទូលាយ “ជាថ្នាលអប់រំដើម្បីភាពជោគជ័យក្នុងអាជីព” មានមោទនភាពយ៉ាងក្រៃលែង ដែលមានធនាគារ អេស៊ីលីដា ភីអិលស៊ី ជាក្រុមហ៊ុនមេ បានវិនិយោគក្នុងវិស័យអប់រំកម្រិតឧត្តមសិក្សា ដោយឈរលើបទពិសោធន៍ជោគជ័យរបស់ ធនាគារ អេស៊ីលីដា ភីអិលស៊ី នូវក្រមសីលធម៌ និងជំនាញវិជ្ជាជីវៈ ស្របតាមអនុសាសន៍របស់ បណ្ឌិត អ៊ិន ចាន់នី “ការហ្វឹកហ្វឺនជាកត្តាអាទិភាពទី១ ដើមទុនជាកត្តាអាទិភាពបន្ទាប់”។ អេស៊ីលីដា ហ្វាយណាន់ហ្សល់ ត្រាស់ ដែលជាភាគហ៊ុនស្ថាបនិកដ៏មានសក្តានុពលធំមួយ តាំងពីចាប់ផ្តើមបង្កើត អេស៊ីលីដា និងបានរួមចំណែកបង្កើតភាពជោគជ័យជាច្រើនដល់ ធនាគារ អេស៊ីលីដា ភីអិលស៊ី បច្ចុប្បន្ន បានក្លាយជាភាគហ៊ុនិករបស់ វិទ្យាស្ថាន ពាណិជ្ជសាស្ត្រ អេស៊ីលីដា។ អេស៊ីលីដា ហ្វាយណាន់ហ្សល់ ត្រាស់ នឹងគាំទ្រដល់វិទ្យាស្ថាននៅក្នុងអភិបាលកិច្ចសាជីវកម្ម ដើម្បីកសាងកេរ្តិ៍ឈ្មោះឱ្យកាន់តែរឹងមាំ ពង្រឹងសមត្ថភាពសាស្រ្តាចារ្យ និងនិស្សិត តាមរយៈការដឹកនាំដោយផ្ទាល់ ពីតំណាងរបស់ខ្លួននៅក្នុងក្រុមប្រឹក្សាភិបាលរបស់ វិទ្យាស្ថាន ពាណិជ្ជសាស្ត្រ អេស៊ីលីដា និងគាំទ្រដល់ វិទ្យាស្ថាន ពាណិជ្ជសាស្ត្រ អេស៊ីលីដា ដើម្បីសម្រេចបាននូវចក្ខុវិស័យ និងបេសកកម្មរបស់ខ្លួន នៅក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ។

អំពីវិទ្យាស្ថាន ពាណិជ្ជសាស្ត្រ អេស៊ីលីដា

វិទ្យាស្ថាន ពាណិជ្ជសាស្ត្រ អេស៊ីលីដា គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ ធនាគារ អេស៊ីលីដា ភីអិលស៊ី ត្រូវបានបង្កើតឡើងក្រោមច្បាប់ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការផ្តល់សេវាកម្មអប់រំឧត្តមសិក្សា ថ្នាក់បរិញ្ញាបត្ររង ថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ជូនដល់និស្សិត និងការបណ្តុះបណ្តាលវិជ្ជាជីវៈក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ ជូនសិក្ខាកាមជាតិ និងអន្តរជាតិ។ គិតត្រឹមដំណាច់ខែវិច្ឆិកា ឆ្នាំ២០២២នេះ វិទ្យាស្ថាន ពាណិជ្ជសាស្ត្រ អេស៊ីលីដា មាននិស្សិតសរុបចំនួន ២.៣៥៧នាក់ កំពុងសិក្សា និងនិស្សិតសរុបចំនួន ៧៨៣នាក់ បានបញ្ចប់ការសិក្សាដោយជោគជ័យ។ ទន្ទឹមនឹងនេះ វិទ្យាស្ថាន ពាណិជ្ជសាស្ត្រ អេស៊ីលីដា បានផ្តល់ការអប់រំបណ្តុះបណ្តាលវិជ្ជាជីវៈដល់កម្មករនិយោជិតធនាគារ អេស៊ីលីដា និងក្រុមហ៊ុនបុត្រសម្ព័ន្ធ សរុបចំនួន៧២.៩៩៨វគ្គ និងមានសិក្ខាកាមសរុបចំនួន ៨៣៤.៥៥៦នាក់ ហើយសិក្ខាកាមសរុបចំនួន ១៩.៦៥៥នាក់ មកពីស្ថាប័នខាងក្រៅ ទាំងក្នុង និងក្រៅប្រទេស បានចូលរួមវគ្គបណ្តុះបណ្តាលវិជ្ជាជីវៈក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ នៅ វិទ្យាស្ថាន ពាណិជ្ជសាស្ត្រ អេស៊ីលីដា។

ជំងឺដ៏គ្រោះថ្នាក់ទាំង ៦ នឹងកើតមានឡើងប្រសិនបើអ្នកទទួលទានទឹក តិចៗ

0

ប្រសិនបើអ្នកជាមនុស្សម្នាក់ ដែលសូម្បីតែមិនចង់ក្រោកពីកៅអី ទៅផឹកទឹកមួយកែវ ឬ រវល់រហូតមិនអាចអង្គុយនៅស្ងៀម ហើយមានពេលតែក្នុងអំឡុងពេលអាហារថ្ងៃត្រង់ប៉ុណ្ណោះ។

បើដូចខាងលើពិតមែនសូមជំរាបអ្នកថា រាងកាយរបស់អ្នកគឺ “ខ្សោះជាតិទឹក” ដោយមិនដឹងខ្លួន ហើយវាមានផលវិបាកធ្ងន់ធ្ងរដល់សុខភាព​យ៉ាងធ្ងន់ធ្ងរមួយចំនួនផងដែរ។

១. ជំងឺវង្វេង

ការផឹកទឹកតិច នឹងបណ្ដាលឱ្យអ្នកមានហានិភ័យនៃជំងឺវង្វេង ព្រោះនៅពេលដែលរាងកាយរបស់យើងខ្សោះជាតិទឹក បរិមាណទឹកនៅក្នុងរាងកាយមិនគ្រប់គ្រាន់ដើម្បីជាផ្នែកមួយនៃឈាមដែលបូមតាមរយៈរាងកាយ នៅពេលដែលឈាមកាន់តែមានភាព viscous នេះធ្វើឱ្យបេះដូងមិនអាចបូមឈាមបានគ្រប់គ្រាន់ទៅកាន់ខួរក្បាល វាជាមូលហេតុនៃរោគសញ្ញានៃជំងឺវង្វេង ដូច្នេះហើយបើអ្នកមាន អារម្មណ៍ ថាមិនស្រស់ស្រាយ គិតបានយឺត មិនសកម្ម វិលមុខ នោះអាចជាលទ្ធផលនៃការ “ផឹកទឹកតិចពេក”។

២. ជំងឺឬសដូងបាត

ជាការពិត ប្រសិនបើរាងកាយមិនទទួលបានជាតិទឹកគ្រប់គ្រាន់ ជាលទ្ធផលការរំលាយអាហារនៅក្នុងក្រពះកាន់តែពិបាក និងពោះវៀនស្ងួត អាចធ្វើឱ្យយើងមិនអាចបញ្ចេញលាមកបាន ដោយសារតែលាមកអាចស្ងួតពេក នៅពេលដែលកាកសំណល់កកកុញនៅក្នុងពោះវៀន នោះពោះវៀននឹងស្រូបយកកាកសំណល់ចូលក្នុងខ្លួនម្តងទៀត កាន់តែខ្ជះខ្ជាយឈាម និងក្រាស់ជាងមុន លាមករឹង និងស្ងួតជាងមុន រហូតដល់វាក្លាយជាការទល់លាមក ហើយនៅទីបំផុតនឹងមានជំងឺឬសដូងបាត។

៣. ឈឺសន្លាក់

ជឿឬមិនជឿ ឆ្អឹងខ្ចីរបស់មនុស្សជាច្រើនផ្នែកនៃរាងកាយ រួមទាំងឌីស herniated ដែលជាផ្នែកសំខាន់ និងងាយបង្កបញ្ហាមិនប្រក្រតី មានផ្ទុកទឹករហូតដល់ ៨០ភាគរយ ដូច្នេះប្រសិនបើសន្លាក់ ឬឌីសស្ងួត មិនមានសំណើមគ្រប់គ្រាន់ អាចបណ្តាលឱ្យមានសន្លាក់ផ្សេងៗ និងមិនស្រូបទាញបានល្អគ្រប់គ្រាន់ រហូតដល់ងាយរងរបួស ឬ វាអាចនឹងរលាកបានយ៉ាងងាយ នៅពេលដើរលើកលឿន ឬ សូម្បីតែពេលហាត់ប្រាណនិង លើកទម្ងន់ជាដើម។

៤. ការឆ្លងមេរោគផ្លូវទឹកនោម

ប្រសិនបើអ្នកមានការឈឺចាប់ក្នុងការនោម ប៉ុន្តែមិនមានទឹកនោមចេញមកទេ ឬមានតែពីរដំណក់ហូរចេញ អ្នកអាចនឹងមានការឆ្លងមេរោគផ្លូវបង្ហូរនោម ឬ cystitis  ដែលនេះបណ្តាលមកពីការទទួលទានទឹកមិនគ្រប់គ្រាន់ការឆ្លងមេរោគ និងការនោមយូរ។

៥. ធាត់

មិនជឿត្រូវតែជឿថាបើផឹកទឹកតិច គឺជាមូលហេតុដែលអាចនាំឱ្យធាត់ ព្រោះបើអ្នកផឹកទឹកគ្រប់គ្រាន់នៅពេលព្រឹក រវាងអាហារថ្ងៃត្រង់ និងពេលល្ងាច ឬអាចផឹកទឹក ១ កែវមុនពេលទទួលទានអាហារ អ្នកនឹងឃើញថា អ្នកមានអារម្មណ៍ឆ្អែតជាង ប្រសិនបើអ្នកបរិភោគដោយមិនផឹកទឹក នោះចំណង់អាហារ របស់អ្នកកាន់តែខ្លាំង និងអាចឱ្យអ្នកឡើងទម្ងន់បានយ៉ាងងាយស្រួល។

៦. ការមករដូវមិនទៀងទាត់

ការមករដូវរបស់ស្ត្រីគឺជាសញ្ញាមួយផ្សេងទៀតនៃសុខភាព ប្រសិនបើអ្នករកឃើញថារដូវរបស់អ្នកមិនទៀងទាត់ មានពណ៌ដិតពេកប្រ, ពណ៌ខ្មៅងងឹតពេក ដែលប្រែក្លាយជាកំណកឈាម ឬសូម្បីតែការឈឺចាប់ពេលមានរដូវ ហេតុផលសំខាន់មួយដែលអ្នកអាចធ្វេសប្រហែសអាចមកពីការខ្វះជាតិទឹក ព្រោះនៅពេលដែលបរិមាណទឹកនៅក្នុងខ្លួនមិនគ្រប់គ្រាន់ រាងកាយមិនអាចយកទឹកមកបង្កើតរដូវដោយខ្លួនឯងបានទេ៕ ប្រភព៖ Sanook

 

1Byte មានអ្វីពិសេសផ្តល់ជូនអតិថិជនមុនដាច់ឆ្នាំ?

0

​​​​​​​​​ភ្នំពេញ៖ បើគិតដល់ពេលនេះ 1Byte បានដំណើរការនៅក្នុងប្រទេសកម្ពុជាបានមួយឆ្នាំហើយ ហើយក៏ទទួលបានជោគជ័យហួសពីការរំពឹងទុក។ សូមអរគុណដល់អតិថិជនទាំងអស់ដែលតែងតែគាំទ្រ និងមានទំនុកចិត្តក្នុងការប្រើប្រាស់សេវាកម្មរបស់ 1Byte ក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ។

1Byte ជាក្រុមហ៊ុនផ្តល់សេវាកម្ម Cloud Computing និង Web Hosting ឈានមុខគេនៅប្រទេសកម្ពុជាមានផ្តល់ជូននូវសេវាកម្មដ៏ល្អបំផុតលំដាប់ពិភពលោកជាច្រើនដូចជា Cloud Server, Cloud Hosting, Shared Hosting, Domain, SMS Brandname, AWS partner និង DCMA Ignored Hosting ជាដើមជាមួយនឹងតម្លៃដ៏សមរម្យជាទីបំផុត។

កាន់តែពិសេសមុនដាច់ឆ្នាំចាស់ឈានចូលឆ្នាំថ្មី1Byteមានអ្វីពិសេសៗជាច្រើនជាកាដូជូនដល់អតិថិជនជាទីស្រលាញ់របស់ខ្លួនដូចជា៖

  • ការបង្វិលកងដើម្បីមានឱកាសទទួលបានរង្វាន់ជាទឹកប្រាក់ចាប់ពី $1 ដល់ $200 ដើម្បីអបអរការប្រកួតបាល់ទាល់ WorldCup2022 ក៏ដូចជាការដឹងគុណដល់អតិថិជនចាស់និងលើកទឹកចិត្តអតិថិជនថ្មីឱ្យងាកមកប្រើប្រាស់សេវាកម្មរបស់1Byte។ ចុចទីនេះដើម្បីទទួលបានព័ត៌មានលម្អិត៖ https://bit.ly/3GV2hZw
  • ផ្តល់ជូននូវការប្រើប្រាស់ CLOUD SERVER, CLOUD HOSTING និងសេវាកម្ម SHARED HOSTING ដោយមិនគិតថ្លៃរយៈពេល 30ថ្ងៃ សម្រាប់ World Cup 2022 and Christmas 2022 ។ ចុចទីនេះដើម្បីទទួលបានព័ត៌មានលម្អិត៖ https://bit.ly/3it6Lfw
  • ទទួលបានDomainនិងការប្រើប្រាស់FREEចំនួន2ខែពេញដោយគ្រាន់តែធ្វើការចុះ​ ឈ្មោះ​ប្រើសេវាHostingក្នុងអំឡុងពេល World Cup 2022 and Christmas 2022’s​ Mega Sale! ចុចទីនេះដើម្បីទទួលបានព័ត៌មានលម្អិត៖ https://bit.ly/3VnSH5B

បន្ថែមលើសពីនេះ1Byteបានរៀបចំកម្មវិធីចែករង្វាន់ជាមួកសុវត្ថិភាព,អាវភ្លៀងនិងខិត្តប័ណ្ណនៅតាមបណ្តាមហាវិទ្យាល័យមួយចំនួនដើម្បីផ្សព្វផ្សាយពីសេវាកម្មរបស់ខ្លួនក៏ដូចជាផ្តល់ឱកាសការងារពេញម៉ោងនិងក្រៅម៉ោងជូនដល់និស្សិតៗដែលមានចំណាប់អារម្មណ៍ក្នុងការមកបម្រើការងារជាមួយ1Byteក្នុងនាមជាអ្នកហាត់ការនៅផ្នែកITឬបម្រើការងារក្នុងផ្នែកទីផ្សារ ផ្នែកលក់តាមអនឡាញឬលក់ដោយផ្ទាល់។

បុគ្គលិកទាំងអស់របស់1Byteតែងទទួលបាននូវការផ្តល់តម្លៃការលើកទឹកចិត្តការផ្តល់ជូននូវផលប្រយោជន៍នានានិងការបណ្តុះបណ្តាលជាហូរហែសំដៅធ្វើយ៉ាងណាឱ្យបុគ្គលិកទាំងអស់រីករាយនឹងបរិយាកាសការងារស្រលាញ់ការងារ ហើយសមត្ថភាពការងារក៏កាន់តែកើនឡើងដើម្បីអាចផ្តល់ជូននូវសេវាកាន់តែល្អប្រសើរជូនអតិថិជន។

1Byteប្តេជ្ញាថានឹងរឹតតែបង្កើនគុណភាពសេវាកម្មរបស់ខ្លួនហើយសង្ឃឹមថាអតិថិជនចាស់នឹងនៅតែបន្តគាំទ្រនិងប្រើប្រាស់សេវាកម្មរបស់ខ្លួនព្រមទាំងអាចទទួលបានអតិថិជនថ្មីកាន់តែច្រើនឡើងៗនៅក្នុងឆ្នាំថ្មីខាងមុខ។សូមអរគុណឆ្នាំចាស់និងស្វាគមន៍ឆ្នាំថ្មី!សូមឱ្យអ្វីៗកាន់តែល្អប្រសើរ!

1Byteនឹងបន្តធ្វើជាដៃគូដ៏ល្អរបស់អតិថិជនទាំងអស់ដើម្បីការរីកចម្រើនក្នុងអាជីវកម្ម និងការងាររួមគ្នា!

ទំនាក់ទំនងយើងខ្ញុំតាមរយៈ៖

លេខទូរសព្ទ៖ +855 88 468 8888

អ៊ីុមែល៖ support@1byte.com

អាស័យដ្ឋានក្រុមហ៊ុន៖ F14 អគារ Keystone មហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន រាជធានីភ្នំពេញ

ស្វែងយល់បន្ថែមពីយើងខ្ញុំតាមរយៈ៖

វេបសាយ៖ https://1byte.com/

ហ្វេសប៊ុកផេក៖ https://www.facebook.com/1bytecom

Twitter: https://twitter.com/1bytecom

យូធូប៖ www.youtube.com/c/1Bytecom

តេឡេក្រាម៖ https://t.me/onebytecom

Instagram: www.instagram.com/1bytecom/ 

 

ធនាគារអេស៊ីដា ចុះព្រមព្រៀងជាមួយនិយ័តករមូលបត្រកម្ពុជា ទូទាត់ប្រាក់តាមប្រព័ន្ធអេឡិចត្រូនិក សម្រាប់ការបង់ថ្លៃសេវាស្នើសុំលេខអត្តសញ្ញាណវិនិយោគិនតាមអនឡាញ

0

ភ្នំពេញ៖ ធនាគារអេស៊ីដា ដែលជាធនាគារពាណិជ្ជធំជាងគេមួយនៅកម្ពុជា បានចុះព្រមព្រៀងជាមួយនិយ័តករមូលបត្រកម្ពុជា ស្តីពីការប្រើប្រាស់សេវាទូទាត់ប្រាក់ តាមប្រព័ន្ធអេឡិចត្រូនិកសម្រាប់ការបង់ថ្លៃសេវាស្នើសុំលេខអត្តសញ្ញាណ វិនិយោគិនតាមអនឡាញ ដើម្បីជំរុញ និងបង្កើន ឱកាសបន្ថែមដល់គ្រប់វិនិយោគិនទាំងអស់ទាំងក្នុង និងក្រៅប្រទេស ដែលចាប់អារម្មណ៍វិនិយោគ ក្នុងផ្សារមូលបត្រនៅកម្ពុជា​។​

ថ្លែងក្នុងពិធីចុះកិច្ចព្រមព្រៀងនាថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២២នេះ លោកស្រី ម៉ារ អមរា ប្រធាននាយកប្រតិបត្តិស្តីទី ធនាគារ អេស៊ីលីដា ភីអិលស៊ី​ បានថ្លែងថា ​តាមរយៈកិច្ចព្រមព្រៀងនេះ វិនិយោគិនដែលមានបំណងចាប់ផ្ដើមការវិនិយោគ នៅក្នុងផ្សារមូលបត្រកម្ពុជា អាចបង់ថ្លៃសេវាស្នើសុំលេខអត្តសញ្ញាណវិនិយោគិនតាមរយៈ ACLEDA Mobile និងប្រព័ន្ធ X-Pay និងប័ណ្ណអន្តរជាតិមានដូចជា VISA, Master Card, Diners, JCB, និង UPI Card។

លោកស្រីបន្តថា «ដោយការវិនិយោគវិស័យមូលបត្រ ក្នុងផ្សារមូលបត្រកម្ពុជា មានកំណើនគួរឱ្យកត់សម្គាល់ ហើយដើម្បីបង្កើនទំនុកចិត្ត និងបង្កភាពងាយស្រួលដល់វិនិយោគិន ក្នុងការបង់ថ្លៃសេវាស្នើសុំលេខអត្តសញ្ញាណវិនិយោគិន ដូច្នេះធនាគារ អេស៊ីលីដា និង និយ័តករមូលបត្រកម្ពុជា ឯកភាពគ្នាឈានដល់ការចុះហត្ថលេខាលើកិច្ចព្រមព្រៀង ស្តីពីការប្រើប្រាស់ សេវាទូទាត់ប្រាក់តាមប្រព័ន្ធអេឡិចត្រូនិក សម្រាប់ការបង់ថ្លៃសេវាស្នើសុំលេខអត្តសញ្ញាណវិនិយោគិន តាមអនឡាញ»

លោកស្របន្ថែមថា ​ធនាគារ អេស៊ីលីដា តែងតែយកចិត្តទុកដាក់ក្នុងការបម្រើអតិថិជន ដោយបានធ្វើពិពិធកម្មផលិតផល-សេវាកម្មធនាគារ និងហិរញ្ញវត្ថុយ៉ាងសម្បូរបែប ក៏ដូចជាការអភិវឌ្ឍប្រព័ន្ធធនាគារអេឡិចត្រូនិក និងប្រព័ន្ធបច្ចេកវិទ្យាហិរញ្ញវត្ថុឌីជីថល ដើម្បីបំពេញតម្រូវការរបស់អតិថិជន និងចូលរួមចំណែកអភិវឌ្ឍទីផ្សារមូលបត្រកម្ពុជា ឱ្យកាន់តែសកម្ម និងរស់រវើក។



លោក ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា ​ការចុះ MOU ​រវាងនិយ័តករមូលបត្រកម្ពុជា និងធនាគារ អេស៊ីលីដា នាពេលនេះ នឹងជំរុញឱ្យការផ្តល់លេខអត្តសញ្ញាណ​វិនិយោគិន កាន់តែលឿន និងជំរុញឱកាសវិនិយោគិន ដែលចង់វិនិយោគក្នុងផ្សារមូលបត្រ បានកាន់តែឆាប់រហ័ស និងទាក់ទាញវិនិយោគិនពីក្រៅប្រទេសផងដែរ។ ចំណែកអត្តសញ្ញាណវិនិយោគ គណៈកម្មការមូលបត្រកម្ពុជានឹងផ្តល់ជូនទៅតាមអនឡាញផងដែរ។

​លោកបន្តថា «ការងារនេះនឹងជំរុញ និងបង្កើន ឱកាសដល់គ្រប់វិនិយោគិនទាំងអស់ ជាពិសេសអ្នកនៅតាមបណ្តាខេត្តទាំងអស់ នៅក្នុងប្រទេសកម្ពុជា និងពីក្រៅប្រទេស ឱ្យមកវិនិយោគនៅក្នុងផ្សារមូលបត្រ»

ក្រសួងសុខាភិបាល សម្រេចបិទមន្ទីរសំរាកព្យាបាល «ដើមអង្ក្រង» ជាស្ថាពរ

0

ភ្នំពេញ៖ ក្រសួងសុខាភិបាល បានចេញសេចក្តីសម្រេច បិទមន្ទីរសំរាកព្យាបាល «ដើមអង្ក្រង» ដែលមានទីតាំងនៅផ្ទះគ្មានលេខផ្លូវជាតិលេខ៣ ឃុំអង្គពពេល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។

ក្រសួងសុខាភិបាលបានសម្រេចថា «បិទ និងដកហូតលិខិតអនុញ្ញាតឲ្យបើកមន្ទីរសម្រាកព្យាបាល ឯកជនឈ្មោះ ដើមអង្ក្រង ដែលមានទីតាំងនៅផ្ទះគ្មានលេខ ផ្លូវជាតិលេខ៣ ឃុំអង្គពពេល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ របស់លោកស្រីវេជ្ជបណ្ឌិត សួស ច័ន្ទរស្តី ជាអ្នកទទួលខុសត្រូវ ដោយមូលហេតុប្រើប្រាស់បុគ្គលិកផ្សេង គ្មានការបណ្តុះបណ្តាល គ្មានការចុះបញ្ជីគណៈវិជ្ជាជីវៈ និងប្តូរទីតាំងដោយគ្មានការជូនដំណឹងដល់ក្រសួងសុខាភិបាល។ ចំពោះអ្នកទទួលខុសត្រូវ និងម្ចាស់មន្ទីរសំរាកព្យាបាល ដើមអង្ក្រង និង អ្នកដែលបានប្រព្រឹត្តខុសនឹងក្រមសីលធម៌វិជ្ជាជីវៈពេទ្យ ខុសបច្ចេកទេស ក្នុងការពិនិត្យ និងព្យាបាលអ្នកជំងឺ ត្រូវទទួល
ខុសត្រូវចំពោះមុខច្បាប់ជាធរមាន»។

សូមបញ្ជាក់ថា ការបិទមន្ទីរសម្រាកព្យាបាល និងសម្ភពដើមអង្ក្រងនេះ ធ្វើឡើងបន្ទាប់ពីការធ្វេសប្រហែស ដោយបានធ្វើការរំលូតគភ៌ដល់ស្ដ្រីម្នាក់ ដែលទារកស្លាប់ក្នុងផ្ទៃមានអាយុ១៨សប្ដាហ៍ បណ្ដាលឱ្យមានស្ថានភាពធ្ងន់ធ្ងរដល់ជីវិត។

ស្ដ្រីម្នាក់ដែលរំលូតគភ៌ស្លាប់ក្នុងផ្ទៃ ឈ្មោះ សឿន ស្រីអូន អាយុ២២ឆ្នាំ មានអាសយដ្ឋានភូមិអន្លង់រមៀត ឃុំអន្លង់រមៀត ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល បានចូលមកសម្រាកនៅគ្លីនិកដើមអង្ក្រង នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២ ដោយរោគវិនិច្ឆ័យមានកូនស្លាប់ក្នុងស្បូនអាយុ១៨សប្តាហ៍។ ក្រុមគ្រូពេទ្យរបស់គ្លីនិកបានធ្វើការព្យាបាលដោយ រំលូតយកកូនដែលស្លាប់ក្នុងផ្ទៃចេញ និងបន្តសម្រាកនៅគ្លីនិក រយៈពេលមួយយប់ ហើយបានចេញពីគ្លីនិកដើមអង្ក្រងនៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២។

លុះនៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ ស្ត្រីអ្នកជំងឺបានមកគ្លីនិកដដែលម្ដងទៀត ដោយរោគសញ្ញាឈឺពោះខ្លាំងនៅផ្នែកខាងក្រោម បន្ទាប់មកគ្រូពេទ្យក៏បានធ្វើការសំអាតស្បូនឡើងវិញ តែដោយអាការៈធ្ងន់ធ្ងរគ្លីនិកក៏បានបញ្ជូនស្ត្រីអ្នកជំងឺទៅព្យាបាល បន្តនៅរាជធានីភ្នំពេញ៕

សហរដ្ឋអាមេរិករកឃើញជំងឺថ្លើមប្រភេទ A ក្នុងផ្លែឈើមួយប្រភេទនេះដែលនាំចូលមកពីឈីលី

0

បរទេស៖ អាជ្ញាធរឈីលីបានបញ្ជាឱ្យមានការស៊ើបអង្កេតជាបន្ទាន់មួយ បន្ទាប់ពីមេរោគរលាកថ្លើមប្រភេទ A ត្រូវបានគេរកឃើញនៅក្នុងផ្លែរ៉ាសប័ររី (Raspberries) ដែលនាំចេញទៅកាន់សហរដ្ឋអាមេរិក។

កាលពីពេលថ្មីៗនេះការធ្វើតេស្តរបស់រដ្ឋបាលចំណីអាហារ និងឱសថរបស់សហរដ្ឋអាមេរិក (FDA) បានរកឃើញវត្តមាននៃជំងឺរលាកថ្លើមប្រភេទ A នៅក្នុងម៉ាក James Farm ដែលបង្កកឡើងពីផ្លែឈើរ៉ាសប័ររី ដែលនាំចូលមកពីប្រទេសឈីលី មកកាន់អាមេរិកខាងត្បូង។

យោងតាម  FDA ក្រុមហ៊ុន Exportadora Copramar របស់ឈីលីកំពុងប្រមូលមកវិញនូវផ្លែរ៉ាសប័ររី ចំនួន ១,២៦០ ប្រអប់ ដែលត្រូវបានវេចខ្ចប់ក្នុងប្រអប់ក្រដាសកាតុងធ្វើជាកេសម៉ាក James Farm ហើយត្រូវបានលក់ផ្តាច់មុខនៅទីតាំងជាច្រើនកន្លែងក្នុងទីក្រុង New York។

យ៉ាងណាមិញនាយក SAG លោក Andrea Collado បានប្រាប់ថា សេវាកសិកម្ម និងបសុសត្វ (SAG) កំពុងបញ្ជាឱ្យធ្វើសវនកម្មរបស់ក្រុមហ៊ុន ដោយបន្ថែមថា ការស៊ើបអង្កេតអាចនាំឱ្យមានការដាក់ទណ្ឌកម្មចំពោះបញ្ហានៃជំងឺនេះ។

បន្ថែមពីនោះគេបាននិយាយថាញ្ហានេះអាចកើតឡើងដោយថាមេរោគអាចត្រូវបានឆ្លងទៅផ្លែរ៉ាសប័ររីនៅចំណុចផ្សេងៗ ក្នុងខ្សែសង្វាក់នៃការផ្គត់ផ្គង់ នេះរាប់បញ្ចូលទាំងកម្មករដែលអាចមានផ្ទុកមេរោគថ្លើម  ទឹកកខ្វក់ ឬផ្ទៃទំនាក់ទំនងអាហារដែលមានមេរោគជាដើម។

ទោះជាយ៉ាងណារដ្ឋមន្ត្រីក្រសួងកសិកម្មឈីលី លោក Esteban Valenzuela បាននិយាយថា នឹងមិនមានការបញ្ឈប់ ឬផ្អាកការនាំចូល និងការនាំចេញផ្លែ រ៉ាសប័ររី រវាងប្រទេសទាំងពីរឡើយ។ លុះត្រាតែរកឃើញនៃប្រភពចម្លងជំងឺជាក់លាក់ថាជាកំហុសអ្នកណា ដោយខាងមន្ត្រីពាក់ព័ន្ធកំពុងតែធ្វើការស៊ើបអង្កេតបន្ត៕ ប្រភព៖ cbs4indy