បរទេស៖ អស្ចារ្យណាស់ប្រទេសអ៊ីតាលីបំភ្លឺដើមឈើណូអែលដ៏ធំបំផុតរបស់ពិភពលោកនៅតំបន់ Gubbio នៅលើភ្នំមួយកន្លែងអមទៅដោយភ្លើងពណ៌ដ៏ស្រស់ស្អាតមានកំពស់រាប់រយគីឡូម៉ែត្រ និងដណ្ដើមបានកំណត់ត្រាជើងឯក Guinness Book of World Records។

ថ្ងៃនៃបុណ្យណូអែលក៏កាន់តែខិតជិតមកដល់ ក្នុងនោះនាពេលថ្មីៗនេះប្រទេសអ៊ីតាលីបានធ្វើការតាំងបង្ហាញនូវភាពអស្ចារ្យពីនៃដើមណូអែលដែលមានទំហំធំគ្មានពីរ នឹងអស្ចារ្យបំផុត ជាមួយនឹងពិធីបំភ្លឺដើមឈើណូអែលនៅលើភ្នំ Inquino  កណ្តាលនៃប្រទេសអ៊ីតាលីផ្ទាល់។

ពិតណាស់ដើមណូអែលដ៏ធំសម្បើមនេះបានបង្កើតឡើងដោយភ្លើងជិត ៣០០ អំពូល មានកំពស់ ៧៥០ ម៉ែត្រ ទទឹង ៤៥០ ម៉ែត្រ និងត្រូវការខ្សែភ្លើង ៨.៥ គីឡូម៉ែត្រ ដើម្បីបំភ្លឺអំពូល បន្ទាប់ពីចុចប៊ូតុងដើម្បីបើកភ្លើងដើមឈើណូអែលកាំជ្រួចត្រូវបានអុជនៅពីលើដើមណូអែល ដើម្បីស្វាគមន៍ និងអបអរពិធីបុណ្យនៃសុភមង្គល។

ជាមួយនឹងពិធីបើកបំភ្លឺភ្លើងនោះផងដែរក៏មានមនុស្សម្នា និងភ្ញៀវទេសចរជាច្រើនកុះករបានធ្វើការមកចូលទស្សនានូវភាពអស្ចារ្យនៅក្នុងតំបន់នេះយ៉ាងរីករាយ។

ពិធីបំភ្លឺដើមឈើណូអែលនៅ Gubbio គឺជាប្រពៃណីដែលបានបន្តតាំងពីឆ្នាំ ១៩៨១ ហើយនៅឆ្នាំនេះត្រូវបានផ្តល់កិត្តិយសដោយលោក Roberto Morroni អនុប្រធាន Umbria  មកចុចកុងតាក់ភ្លើងវិញម្ដង ព្រោះកាលពីឆ្នាំមុនក៏មានវត្តមានមនុស្សល្បីៗជាច្រើនដែលធ្វើការងារនេះ ក្នុងនោះមាន  អតីតប្រធានាធិបតីអ៊ីតាលី Giorgio Napolitano និងមានអ្នកអវកាសយានិក Paolo Nespoli ផងដែរ៕ ប្រភព៖ Thairath