Home Blog Page 1967

ខ្មែរអាចធ្វើបាន! កូនខ្មែរដំបូងដែលទទួលបានប៊ូតុងពេជ្រពីក្រុមហ៊ុន YouTube

0

កូនខ្មែរដំបូងដែលទទួលបានប៊ូតុងពេជ្រពីក្រុមហ៊ុន YouTube ត្រូវបានគេស្គាល់ថាគឺជាលោក ឃត់ សុខា ដែលជាអ្នកជំនាញផលិតវីដេអូរកលុយតាមបណ្ដាញសង្គម មិនតែថា YouTube សម្បីតែFacebook និង Google។

លោក ឃត់ សុខា ត្រូវបានគេដឹងថា ជាអ្នកផលិតវីដេអូបែប Primitive ដែលឆានែលយូធូបរបស់លោកមានឈ្មោះថា Survival Builderមានអ្នក Subscribers រហូតដល់ ១០.៣លាននាក់ឯណ្ណោះ។ លោកក៏មានហ្វេសប៊ុកឈ្មោះ Survival Builder Viral អ្នកចំនួនអ្នកតាមដានដល់ទៅ ៣លាននាក់ផងដែរ។

លោក ឃត់ សុខា ត្រូវបានគេដឹងថា គឺជាអតីតបុគ្គលិកជំនាញផ្នែកអាយធី តែក្រោយមកលោកក៏បានងាកមកចាប់អារម្មណ៍ផលិតមាតិការនៅលើបណ្ដាញសង្គមដើម្បីរកចំណូលបន្ថែមវិញ។ វីដេអូរបស់លោកភាគច្រើនបង្ហាញពីការជីកដីសង់ផ្ទះ សង់ជ្រកប្លែកៗ ដែលជាទីទាក់ចិត្តអ្នកទស្សនា និងអាចស្រូបទាញឱ្យមានអ្នកតាមដានសកម្មភាពវីដេអូរបស់ដល់ទៅ ១០លាននាក់។

គួរបញ្ជាក់ផងដែរថា តាមគោលការណ៍របស់យូធូប អ្នតផលិតមាតិការដែលទទួលបានប៊ូតុងប្រាក់ (Silver) លុះត្រាតែមានចំនួន ១សែន subscribers សម្រាប់ប៊ូតុងមាស (Gold) គឺមានចំនួន ១លាន subscribers ចំពោះប៊ូតុងពេជ្រ (Diamond) គឺមានចំនួនកើនឡើងដល់ ១០លាន subscribers (10 លាននាក់) និងប៊ូតុងពិសេសចុងក្រោយគេនេះ ពេជ្រក្រហម (Red Diamond) ១០០លាន subscriber (គឺ ១០០លាននាក់) ។ នេះអាចចាត់ទុកថា ជាលោកដំបូងហើយដែលកូនខ្មែរយើងអាចធ្វើបាន និងទទួលបានប៊ូតុងពេជ្រ៕

ប្រឡងបាក់ឌុបចប់ មានដុងខាងសិល្បៈ! តើគួរជ្រើសយកសកលណាល្អ?

0

សម្រាប់សិស្សានុសិស្សដែលទើបតែប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប) ចប់ ហើយមានដុងសិល្បៈ មិនដឹងថាគួរជ្រើសរើសសាលាណាល្អមែនទេ ថ្ងៃនេះគហទំព័រ KBN សូមណែនាំលោកអ្នកទៅស្គាល់សកវិទ្យាល័យមួយដែលមានកេរ្តិ៍ឈ្មោះល្បីជាងគេខាងផ្នែកសិល្បៈ នៅកម្ពុជា។

សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ (RUFA ឬសាលារចនា) ជាគ្រឹះស្ថានឧត្តមសិក្សាដ៏ចំណាស់មួយ និងមានកេរ្តិ៍ឈ្មោះបោះសម្លេងខ្លាំងខាងផ្នែកសិល្បៈ។ សិល្បៈ​បុរាណ​មួយ​ចំនួន​ប្រឈម​នឹង​បញ្ហា​គ្មាន​សិស្ស​ចូល​រៀន – Koh Santepheap Daily

សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ មានមហាវិទ្យាល័យចំនួន ៥ ដែលមានមុខជំនាញដូចខាងក្រោម :

១. មហាវិទ្យាល័យបុរាណវិទ្យា

  • ជំនាញ: បុរាណវិទ្យា
  • ជំនាញ: មគ្គុទេសក៍បេតិកភណ្ឌវប្បធម៌

២. មហាវិទ្យាល័យស្ថាបត្យកម្ម និងនគរូនីយវិទ្យា

  • ជំនាញ៖ ស្ថាបត្យកម្ម និងនគរូបនីយវិទ្យា

៣. មហាវិទ្យាល័យតូរ្យតន្តី្រ

  • ជំនាញ: ឧបករណ៍តន្តី្រ (បុរាណ និងសម័យ) និង ជំនាញ៖បញ្ញាវង់ភ្លេង
  • ជំនាញ: តន្ត្រីវិទ្យា
  • ជំនាញ:និពន្ធតន្តី
  • ជំនាញ: ចម្រៀង (បុរាណ និងជាពួក)

៤. មហាវិទ្យាល័យសិល្បៈសូនរូប

  • ជំនាញ: វិចិត្រកម្ម
  • ជំនាញ: ចម្លាក់ទំនើប និង ជំនាញ៖ តុបតែងលម្អនៃស្ថាបត្យកម្ម

៥. មហាវិទ្យាល័យសិល្បៈនាជសាស្ត្រ

  • ជំនាញ: ដឹកនាំរឿង ល្ខោននិយាយ
  • ជំនាញ: ដឹកនាំរឿង ល្ខោនបាសាក់
  • ជំនាញ: ដឹកនាំរឿង ល្ខោនខោល
  • ជំនាញ: ដឹកនាំរឿង ល្ខោនអាប៉េ
  • ជំនាញ: ដឹកនាំរឿង របាំប្រពៃណី និងសៀក
  • ជំនាញ: ដឹកនាំរឿង ល្ខោនក្បាច់បុរាណ
  • ជំនាញ: ដឹកនាំរឿង ល្ខោនយីកេ
  • ជំនាញ: ដឹកនាំរឿង ល្ខោនមហោរី
  • ជំនាញ: ដឹកនាំរឿង ល្ខោនកំណាព្យ
  • ជំនាញ: ដឹកនាំរឿង ល្ខោនស្រមោលស្បែកធំមហោស្រព​សិល្បៈ​អន្ដរជាតិ​អង្គរ ​នឹងក្លាយជា​ព្រឹត្ដិការណ៍ ​កម្រិត​ពិភពលោក​ នៅ​ឆ្នាំ​២០២២ ខាង​មុខ​ – DAP News

សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ មានទីតាំងនៅអគារលេខ ៧២ កាច់ជ្រុងផ្លូវព្រះអង្គយុគន្ធរ (លេខ១៩) និងផ្លូវមគ្គវ័ន សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ(ទ្វរស័ព្ទលេខ ០២៣ ៩៨៦ ៤១៧)៕

ប្រភព: សៀវភៅណែមគ្គុទេសសិក្សាក្រសួងអប់រំ យុវជន និង​កីឡា

មោទកភាពណាស់! កូនខ្មែរដំបូងដែលទទួលបានប៊ូតុងពេជ្រពីក្រុមហ៊ុន YouTube

0

កូនខ្មែរដំបូងដែលទទួលបានប៊ូតុងពេជ្រពីក្រុមហ៊ុន YouTube ត្រូវបានគេស្គាល់ថាគឺជាលោក ឃត់ សុខា ដែលជាអ្នកជំនាញផលិតវីដេអូរកលុយតាមបណ្ដាញសង្គម មិនតែថា YouTube សម្បីតែFacebook និង Google។

លោក ឃត់ សុខា ត្រូវបានគេដឹងថា ជាអ្នកផលិតវីដេអូបែប Primitive ដែលឆានែលយូធូបរបស់លោកមានឈ្មោះថា Survival Builderមានអ្នក Subscribers រហូតដល់ ១០.៣លាននាក់ឯណ្ណោះ។ លោកក៏មានហ្វេសប៊ុកឈ្មោះ Survival Builder Viral អ្នកចំនួនអ្នកតាមដានដល់ទៅ ៣លាននាក់ផងដែរ។

លោក ឃត់ សុខា ត្រូវបានគេដឹងថា គឺជាអតីតបុគ្គលិកជំនាញផ្នែកអាយធី តែក្រោយមកលោកក៏បានងាកមកចាប់អារម្មណ៍ផលិតមាតិការនៅលើបណ្ដាញសង្គមដើម្បីរកចំណូលបន្ថែមវិញ។ វីដេអូរបស់លោកភាគច្រើនបង្ហាញពីការជីកដីសង់ផ្ទះ សង់ជ្រកប្លែកៗ ដែលជាទីទាក់ចិត្តអ្នកទស្សនា និងអាចស្រូបទាញឱ្យមានអ្នកតាមដានសកម្មភាពវីដេអូរបស់ដល់ទៅ ១០លាននាក់។

គួរបញ្ជាក់ផងដែរថា តាមគោលការណ៍របស់យូធូប អ្នតផលិតមាតិការដែលទទួលបានប៊ូតុងប្រាក់ (Silver) លុះត្រាតែមានចំនួន ១សែន subscribers សម្រាប់ប៊ូតុងមាស (Gold) គឺមានចំនួន ១លាន subscribers ចំពោះប៊ូតុងពេជ្រ (Diamond) គឺមានចំនួនកើនឡើងដល់ ១០លាន subscribers (10 លាននាក់) និងប៊ូតុងពិសេសចុងក្រោយគេនេះ ពេជ្រក្រហម (Red Diamond) ១០០លាន subscriber (គឺ ១០០លាននាក់) ។ នេះអាចចាត់ទុកថា ជាលោកដំបូងហើយដែលកូនខ្មែរយើងអាចធ្វើបាន និងទទួលបានប៊ូតុងពេជ្រ៕

ទិដ្ឋភាពដ៏ស្រស់ស្អាតហុំព័ទ្ធទៅដោយវាលផ្កា ក្នុងអាកាសធាតុចុះអ័ព្ទនៅឈៀង ដាវ ខេត្ត ឈៀងម៉ៃ

0

ប្រទេសថៃ៖ ទេសភាពដ៏ស្រស់ស្អាត និងអាកាសធាតុដ៏ត្រជាក់មានចុះអ័ព្ទនៅជុំវិញតំបន់ភ្នំ Doi Luang Chiang Dao នៃស្រុក ឈៀង ដាវ ខេត្តឈៀងម៉ៃ ដែលបានបង្ហាញនូវភាពស្រស់ស្អាតនៃវាលផ្កាហាក់ដូចជាឋានសួគ៌ក្រោមមេឃ។

ក្នុងអំឡុងពេលនេះតំបន់ភ្នំ Doi Luang Chiang Dao គឺបានបញ្ចញនូវភាពស្រស់ស្អាតបំផុត និងគួរឱ្យចង់ទៅទស្សនាជាខ្លាំង ព្រោះនៅទីនោះមានខ្យល់ត្រជាក់ដែលព័ទ្ធជុំវិញដោយអ័ព្ទនាពេលព្រឹក ​ស័ក្តិសមសម្រាប់ការសម្រាកលំហែកាយក្នុងខ្យល់អាកាសបរិសុទ្ធរួមជាមួយនឹងវាលផ្កាចំរុះពណ៌យ៉ាងទាក់ទាញ និងស្រស់ស្អាតជាខ្លាំង។

លើសពីនោះនៅទីនេះជាតំបន់កសិកម្មដែលដាំផ្កាចម្រុះពណ៌ជុំវិញអគារផ្សេងៗ រួមទាំងមានផ្ទះសំណាក់ដែលជាផ្ទះធ្វើពីឈើតូចៗ ដ៏គួរឱ្យស្រលាញ់ដែលអាចឱ្យអ្នកសម្រាកស្រូបយកធម្មជាតិបានយ៉ាងពេញលេញ។

ជាមួយគ្នានោះនៅពេលព្រឹកអ្នកអាចក្រោកឡើងដើម្បីមើលថ្ងៃរះជាមួយនឹងអ័ព្ទជុំវិញនៅលើភ្នំកណ្តាលទិដ្ឋភាពនៃ Doi Luang Chiang Dao ដែលឈរនៅពីមុខអ្នកយ៉ាងអស្ចារ្យ និងមានជ្រុងសម្រាប់ឱ្យភ្ញៀវសម្សាន្តថតរូបនៅក្នុងសួនផ្កាផងដែរ។

ដូច្នេះប្រសិនបើចង់ទទួលបាននូវបរិយាកាសដ៏រ៉ូមែនទិកសូមកុំភ្លេចមកកម្សាន្តនៅតំបន់ភ្នំ Doi Luang Chiang Dao ក្នុងខេត្ត ឈៀង ម៉ៃ៕ ប្រភព៖ Sanook

 

 

វៀតណាមកំពុងតែបង្ហាញនូវឥទ្ធិពលនៃអំណាចសព្វាវុធដ៏ទំនើបៗ ក្នុងពិព័រណ៍មួយនៅទីក្រុងហាណូយ

0

ប្រទេសវៀតណាម៖ វៀតណាមបានដាក់បង្ហាញនូវសព្វាវុធដ៏ទំនើបៗ និងសម្បូបែប នៅក្នុងការតាំងពិព័រណ៍សព្វាវុធ និងបច្ចេកវិទ្យាការពារជាតិក្រោមប្រធានបទ “ពិព័រណ៍ការពារជាតិអន្តរជាតិវៀតណាមឆ្នាំ ២០២២” ជាលើកដំបូងរបស់ខ្លួននៅទីក្រុងហាណូយ។

នាថ្ងៃទី ៨ ខែធ្នូ ឆ្នាំ២០២២ នេះ ទីភ្នាក់ងារសារព័ត៌មានបរទេសបានរាយការណ៍ពីទីក្រុងហាណូយ នៃប្រទេសវៀតណាម ទាក់ទងនឹងការ ពិព័រណ៍សព្វាវុធ និងបច្ចេកវិទ្យាការពារជាតិក្រោមប្រធានបទ “ពិព័រណ៍ការពារជាតិអន្តរជាតិវៀតណាមឆ្នាំ ២០២២” ។

ក្នុងនោះការតាំងបង្ហាញពិព័រណ៍សព្វាវុធនេះផងដែរ ត្រូវបានប្រព្រឹត្តិធ្វើឡើងនៅក្នុងទីតាំងនៃអាកាសយានដ្ឋានអន្តរជាតិហាណូយ ក្នុងទីក្រុងហាណូយផ្ទាល់ ហើយពិព័រណ៍នេះនឹងបន្តរហូតដល់ ៣ ថ្ងៃបន្ទាប់ទៀត។

ប្រភពដដែលបានបញ្ជាក់ថា ពិព័រណ៍នេះជាពិព័រណ៍អាវុធធំបំផុតរបស់វៀតណាម ដែលមានការបង្ហាញនូវអាវុធទំនើបៗជាច្រើបប្រភេទ ដែលមានការចូលរួមពីសំណាក់ទីភ្នាក់ងាររដ្ឋាភិបាល សហគ្រាសរដ្ឋ និងក្រុមហ៊ុនឯកជនធំៗ សរុបចំនួន ១៧៤ មកពីប្រទេសចំនួន ៣០ រួមទាំងសហរដ្ឋអាមេរិក រុស្ស៊ី និងរដ្ឋជាសមាជិកនៃសហភាពអឺរ៉ុប (EU)ផងដែរ។

ទន្ទឹមនឹងនោះ នាយករដ្ឋមន្ត្រីនៃប្រទេសវៀតណាមលោក ផាម មិញ ជិញ (Pham Minh Chinh) បានចាត់ទុកថា គោលនយោបាយសន្តិសុខរបស់ប្រទេសគឺផ្អែកលើការការពារខ្លួន។ ប៉ុន្តែសម្រាប់រដ្ឋាភិបាលក្រុងហាណូយវិញ យល់ឃើញថានេះគឺដើម្បីជាសន្តិភាពសម្រាប់ការរៀបចំព្រឹត្តិការណ៍នេះឡើង ព្រមទាំងជួយផ្សព្វផ្សាយឱកាសដល់សហគ្រិន និងផ្តល់ជម្រើសសម្រាប់គ្រប់វិស័យដែលពាក់ព័ន្ធ ចំពេលដែលបញ្ហាប្រឈមនឹងភូមិសាស្ត្រនយោបាយពិភពលោកកំពុងកើតមានឡើង៕ ប្រភព៖ Dailynews

 

 

 

ងាយៗ! Forward សារនៅក្នុង Telegram ដោយមិនជាប់ឈ្មោះម្ចាស់ដើម

0

ជាធម្មតាការផ្ញើសារត (Forward) អ្វីមួយ ទៅអោយអ្នកដ៏ទៃ តែងតែជាប់ឈ្មោះម្ចាស់ដើមជានិច្ច។ ដូច្នេះថ្ងៃនេះសារព័ត៌មាន KBN យើងខ្ញុំ នឹងណែនាំវិធីសាស្ត្រងាយៗក្នុងការធ្វើការផ្ញើរសារបន្តពីនរណាម្នាក់ដោយមិនជាប់ឈ្មោះម្ចាស់ដើម។

  1. ដំបូងលោកអ្នកចូលទៅកាន់តេឡេក្រាម
  2. ស្វែងរកឯកសារណាមួយដែលលោកអ្នកចង់ផ្ញើបន្ត (Forward)
  3. ក្រោយមករើសឈ្មោះអ្នកដែលចង់អ្នកចង់ផ្ញើបន្ត (Forward)
  4. បន្ទាប់មកចុចលើសញ្ញាព្រួញនៅខាងមុខពាក្យផ្ញើបន្ត (Forward Message)
  5. ចុងក្រោយ លោកអ្នករើសយកពាក្យថា Hide sender’s Name ជាការស្រេចhttps://blogger.googleusercontent.com/img/a/AVvXsEigyVqQTmAf28QmEbUJGIMcJIII-S5WTzfZMUZoMIU3qfYjUcOakM8tWbSzXY2OzS_SpGRnnCO5i3P1c449pbcSuQGijDrBwRmtQWtT_5sEolOowGvMduQBgXbhutHfnofnb30IcXf0Di6i29BHl1RY9TLCt2y7ZFNpT6qauQpSx2Rg-1ZYK_OYBolf=s1200

ប្រឡងបាក់ឌុបចប់ បើចង់រៀន IT គួរជ្រើសយកសាលាណា?

0

សម្រាប់សិស្សានុសិស្សដែលទើបតែប្រឡងមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប)ឆ្នាំសិក្សា ២០២០-២០២១ ចប់ ហើយមានបំណងចង់សិក្សា ព័ត៌មានវិទ្យា ឬ IT នោះ ក៏ប៉ុន្តែមិនដឹងត្រូវជ្រើសរើសសាលាណារៀនមែនទេ! ថ្ងៃនេះសារព័ត៌មាន KBN យើងខ្ញុំសូមណែនាំសកលវិទ្យាល័យមួយចំនួននៅក្នុងស្រុកដែលមានភាពល្បីល្បាញខាងផ្នែក IT។

  1. សកលវិទ្យាល័យភូមិន្ទភ្នំពេញ RUPPFlagship Status for Royal University - Khmer Times
  2. វិទ្យាស្ថានបច្ចេកវិទ្យាគិរីរម្យ KITKirirom Institute of Technology (KIT Cambodia) - Full Info | Quipper Campus
  3. វិទ្យាស្ថាន SETEC
  4. វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា TECHNOInstitute of Technology of Cambodia (Phnom Penh) | Structurae
  5. បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា CADT (ឈ្មោះពីមុន វិទ្យាស្ថានជាតិប្រៃសណីយ៍ ឬ NIPTICT)NIPTICT Celebrates 1st Graduating Class

សម្រាប់ការបង់ថ្លៃសិក្សាវិញ ក្នុងចំណោមសាលាទាំង៥នេះ យើងឃើញថា សកលវិទ្យាល័យភូមិន្ទភ្នំពេញ មានភាពធូរថ្លៃជាគេបន្តិច ដោយមួយឆ្នាំយើងត្រូវចំណាយត្រឹមតែ៤០០-៥០០ដុល្លារតែប៉ុណ្ណោះ។ ដោយឡែកវិទ្យាស្ថាន SETEC និង វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា TECHNO រៀងថ្លៃជាងនេះបន្តិច។ ផ្ទុយមកវិញ វិទ្យាស្ថានគិរីរម្យ KIT និងបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា CADT ជារៀងរាល់ឆ្នាំតែងតែមានការប្រឡងយកអាហារូបករណ៍ ១០០%៕

 

 

អាមេរិក រិះគន់ពូទីនរឿងយកលេសប្រើអាវុធនុយក្លេអ៊ែរទៅលើអ៊ុយក្រែន ដោយសំអាងហេតុផលការពារទឹកដីរបស់ខ្លួន

0

អន្តរជាតិ៖ ​នៅថ្ងៃទី៧ ខែធ្នូ រិះគន់ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន ដែលនិយាយពីការប្រើប្រាស់អាវុធនុយក្លេអ៊ែរ ជាការគ្មានការគិតពិចារណា បន្ទាប់ពីមេដឹកនាំរុស្ស៊ីរូបនេះព្រមានជាថ្មីពីហានិភ័យនៃសង្រ្គាមនុយក្លេអ៊ែរ ហើយនឹងប្រើអាវុធប្រភេទនេះដើម្បីការពារទឹកដីខ្លួន។

ថ្លែងក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់រុស្ស៊ីដែលចេញផ្សាយតាមទូរទស្សន៍ ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន លើកឡើងថា ក្រុងមូស្គូនឹងការពារខ្លួនជាមួយគ្រប់មធ្យោបាយដែលមានទាំងអស់។ លោកក៏បានព្រមានជាថ្មីពីហានិភ័យនៃសង្រ្គាមនុយក្លេអ៊ែរដែរ ប៉ុន្តែអះអាងថា រុស្ស៊ីនឹងប្រើអាវុធនុយក្លេអ៊ែរដើម្បីតបទៅវិញប៉ុណ្ណោះ មិនមែនវាយប្រហារទៅមុនទេ។

«យើងមិនឆ្កួតទេ យើងដឹងថាអាវុធនុយក្លេអ៊ែរជាអ្វី»។ ប្រធានាធិបតីរុស្ស៊ីបញ្ជាក់បែបនេះនៅថ្ងៃទី៧ ខែធ្នូ ដោយបន្ថែមថា អាវុធរុស្ស៊ីជឿនលឿន និងទំនើបជាងប្រទេសនុយក្លេអ៊ែរផ្សេងទៀត ប៉ុន្តែក្រុងមូស្គូមិនដើរលើកអាវុធនេះគំរាមពិភពលោកទេ។

យ៉ាងណាមិញ ភ្លាមៗអាម៉េរិកដែលតែងបញ្ជូនជំនួយអាវុធយោធាឱ្យអ៊ុយក្រែនរិះគន់ថា នេះជាការនិយាយដោយគ្មានការត្រិះរិះរបស់លោក ពូទីន។ កន្លងមក ក្រុងវ៉ាស៊ីនតោនព្រមានថា ក្រុងមូស្គូអាចនឹងប្រើអាវុធនុយក្លេអ៊ែរវាយប្រហារអ៊ុយក្រែន បន្ទាប់ពីលោក ពូទីន គំរាមប្រើអាវុធប្រល័យលោកប្រភេទនេះការពារទឹកដីដែលខ្លួនដណ្តើមបានពីអ៊ុយក្រែន។

« យើងគិតថា ការនិយាយពីអាវុធនុយក្លេអ៊ែរដែលមិនពិចារណាឱ្យបានត្រឹមត្រូវគ្មានការទទួលខុសត្រូវទាល់តែសោះ»។ អ្នកនាំពាក្យក្រសួងការបរទេសអាម៉េរិក លោក នីត ប្រាយ (Ned Price) ប្រាប់អ្នកកាសែតបែបនេះនៅថ្ងៃទី៧ ខែធ្នូ។

ទាក់ទងនឹងការប្រយុទ្ធគ្នានៅអ៊ុយក្រែនវិញ លោក ពូទីន បញ្ជាក់ថានឹងមិនមានការចល័តទ័ពនៅពេលនេះបន្ថែមទៀតទេ ប៉ុន្តែជម្លោះនៅអ៊ុយក្រែនក៏នឹងមិនបញ្ចប់ក្នុងរយៈពេលខ្លីខាងមុខដែរ។

«សម្រាប់រយៈពេលនៃប្រតិបត្តិការយោធាពិសេស ជាការពិតណាស់នេះអាចជាដំណើរការដ៏យូរមួយ»។ ប្រធានាធិបតីរុស្ស៊ីលើកឡើងបែបនេះអំឡុងកិច្ចប្រជុំក្រុមប្រឹក្សាសិទ្ធិមនុស្សដដែល។

សូមបញ្ជាក់ថា រុស្ស៊ីចាប់ផ្តើមឈ្លានពានអ៊ុយក្រែនតាំងពីចុងខែកុម្ភៈ ប៉ុន្តែលោក ពូទីន លើកឡើងកាលពីខែកក្កដាថា រុស្ស៊ីទើបតែចាប់ផ្តើមប្រតិបត្តិសឹករបស់ខ្លួនប៉ុណ្ណោះ។ បន្ថែមពីនេះ នៅខែកញ្ញា ក្រុងមូស្គូបានចល័តទ័ពបម្រុងយ៉ាងតិច ៣០ ម៉ឺននាក់ដើម្បីបន្តប្រយុទ្ធនៅអ៊ុយក្រែន ប៉ុន្តែតាំងពីនោះមក ទ័ពរុស្ស៊ីដកថយចេញពីទឹកដីអ៊ុយក្រែនជាច្រើន។​ តាមទិន្នន័យរបស់វិទ្យាស្ថានសិក្សាពីសង្រ្គាមដែលផ្តល់ឱ្យកាសែតញូវយ៉កថាម (New York Times អ៊ុយក្រែនដណ្តើមបានទឹកដី ៥៤ ភាគរយមកវិញពីរុស្ស៊ីដែលក្តោបក្តាប់តាំងពីសង្រ្គាមចាប់ផ្តើម​ ៕

ពីអ្នកជំងឺក្លាយជាអ្នកទោស ក្រោយប៉ុនប៉ងសម្លាប់អ្នកជំងឺដូចគ្នា

0

បរទេស៖ ពិតជាគួរឱ្យហួសចិត្ត និងបង្កការភ្ញាក់ផ្អើលជាខ្លាំង ក្រោយប៉ូលិសធ្វើការចាប់ខ្លួនស្ត្រីជាអ្នកជំងឺជនជាតិអាឡឺម៉ង់ម្នាក់ ជាប់ចោទពីបទល្មើលលួចដកបំពង់ខ្យល់អុកស៊ីហ្សែនរបស់អ្នកជំងឺរួមបន្ទប់ជាមួយគ្នា រហូតទៅដល់ពីរដង ដោយអះអាងថាឮសំឡេងរំខាន។

កាលពីពេលថ្មីៗនេះមានសេចក្ដីរាយការណ៍មួយបានឱ្យដឹងថា អ្នកជំងឺស្ត្រីជនជាតិអាល្លឺម៉ង់អាយុ ៧២ ឆ្នាំម្នាក់ត្រូវបានចាប់ខ្លួន និង កាត់ទោសក្រោយពីសង្ស័យបិទបំពង់ខ្យល់អុកស៊ីហ្សែនរបស់អ្នកជំងឺវ័យចំណាស់ម្នាក់ទៀត ក្នុងបន្ទប់ជាមួយគ្នានៅខាងក្នុងមន្ទីរពេទ្យ Mannheim ប្រទេសអាល្លឺម៉ង់ ដោយសារតែនាងខឹងនឹងសំឡេងរំខាន់របស់វា។

បន្ទាប់ពីស្ត្រីរូបនោះបានប្រព្រឹត្តនូវបទល្មើសរហូតបណ្តាលឱ្យអ្នកជំងឺស្រីអាយុ ៧៩ ឆ្នាំមានបញ្ហាយ៉ាងធ្ងន់ធ្ងរ ហើយគិលានុបដ្ឋាយិកាបានប្រញាប់ប្រញាល់ជួយសង្គ្រោះជីវិតអ្នកជំងឺឱ្យរួចផុតពីវិបត្តិ ហើយស្ត្រីរងគ្រោះនាងនៅតែត្រូវស្ថិតក្រោមការមើលថែរបស់វេជ្ជបណ្ឌិត និងគិលានុបដ្ឋាយិកាយ៉ាងជិតស្និទ្ធ និងយកចិត្តទុកដាក់។

គួរបញ្ជាក់ថាជនជាប់ចោទត្រូវបានគេរាយការណ៍ថា ទង្វើបទល្មើសនេះជនបង្កមិនមែនធ្វើតែម្ដងនោះទេ ដោយគាត់បានព្យាយាមបិទបំពង់ខ្យល់ របស់អ្នកជំងឺអាយុ ៧៩ ឆ្នាំម្តងហើយម្ដងទៀត ដោយលើកទីមួយ ពេទ្យ និងគិលានុបដ្ឋាយិកាបានព្យាយាមពន្យល់នាងថា បំពង់ខ្យល់មានសារៈសំខាន់ខ្លាំងណាស់ចំពោះអ្នកជំងឺម្នាក់ទៀត ហើយហាមនាងបិទម៉ាស៊ីនរបស់គេ ប៉ុន្តែនៅល្ងាចថ្ងៃដដែលនោះជនបង្កក៏បានប្រព្រឹត្តម្តងទៀត ដោយអះអាងថាវាបានផ្ដល់សំលេងរំខានចេញពីម៉ាស៊ីនអុកស៊ីហ្សែន។

ទោះជាយ៉ាងណា ជាបឋម ជនជាប់ចោទត្រូវបានគេនាំខ្លួនទៅកាន់តុលាការពីបទប៉ុនប៉ងមនុស្សឃាត ហើយនឹងត្រូវបានគេចាប់ឃុំខ្លួនជាបណ្ដោះអាសន្ន រង់ចាំការស៊ើបអង្កេតបន្តទៀត៕ ប្រភព៖ Thairath

 

 

ទីបំផុត! កូរ៉េខាងត្បូង ទម្លាក់ថវិកាជិត ២៥០លានដុល្លារ សម្រាប់សង់ស្ពាន ឆ្លងកាត់ទន្លេ ភ្ជាប់ពីផ្សារចាស់ ទៅអរិយក្សត្រ

0

ភ្នំពេញ៖ ការទន្ទឹងរង់ចាំជាយូររបស់រាជរដ្ឋាភិបាល និងប្រជាពលរដ្ឋខ្មែរ ជាពិសេសអ្នករាជធានីភ្នំពេញ និងខេត្តកណ្តាល ក្នុងការចង់ឃើញវត្តមានស្ពានតភ្ជាប់ពីភ្នំពេញ ទៅកាន់អរិយក្សត្រ ខេត្តកណ្តាល នឹងលេចចេញជារូបរាងក្នុងពេលឆាប់ៗនេះហើយ។

ក្រោមសំណើដោយផ្ទាល់របស់សម្តេចតេជោ ហ៊ុន សែន នោះ នៅពេលនេះរដ្ឋាភិបាលកូរ៉េខាងត្បូង បានយល់ព្រមផ្តល់កម្ចីសម្រាប់ការសាងសង់ ស្ពានដ៏មានសារៈសំខាន់មួយខ្សែនេះ។

យោងតាមក្រសួងការបរទេសកម្ពុជា បានឱ្យដឹងថា ប្រាក់កម្ចីសាងសង់ស្ពានជិត ២៥០លានដុល្លារ នឹងត្រូវចុះហត្ថលេខានៅថ្ងៃទី០៩ ខែធ្នូ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។

សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានបញ្ជាក់ថា ស្ពានដែលនឹងត្រូវប្រសិទ្ធនាមថា «ស្ពានមិត្តភាពកម្ពុជា-កូរ៉េ» នេះ នឹងត្រូវសាងសង់ចាប់ពីផ្សាររាត្រី (សួនច្បារផ្សារចាស់) ឆ្លងកាត់ទន្លេសាប ភ្ជាប់ទៅជ្រោយចង្វារ ទើបបន្តពីជ្រោយចង្វារ ឆ្លងកាត់ទន្លេមេគង្គ ភ្ជាប់ទៅអរិយក្សត្រ ខេត្តកណ្តាល។

សម្តេចតេជោ ហ៊ុន សែន ក៏ធ្លាប់បានបញ្ជាក់ដែរថា ស្ពាននេះ នឹងត្រូវសាងសង់ដោយប្រើដែកខ្សែកាបខ្ពស់អត់មានសរសេរ ដើម្បីសម្រួលចរាចរណ៍តាមផ្លូវទឹក ហើយស្ពាននេះ ក៏នឹងរួមចំណែកជួយរំដោះចរាចរណ៍នៅលើស្ពានជ្រោយចង្វារផងដែរ។

សម្តេចតេជោ ធ្លាប់បានលើកឡើងថា ស្ពានមិត្តភាពកម្ពុជា-កូរ៉េ នឹងកា្លយជាចំណែកទាក់ទាញទេសចរណ៍ទាំងក្រុងស្រុក និងក្រៅស្រុក ព្រោះជាស្ពានទំនើប ដោយឆ្លងទន្លេអត់មានសរសេរផង។

សម្តេចតេជោ បានចាត់ទុកសមិទ្ធផលនេះ ជាផលប្រយោជន៍ នៃចំណងទំនាក់ទំនងការទូតរវាងកម្ពុជា និងសាធារណរដ្ឋកូរ៉េ ដែលសម្តេចបានពុះពារក្នុងកសាងឡើងកាលពីឆ្នាំ១៩៩៧មកនោះ៕