Home Blog Page 1965

មានការបំផ្ទុះគ្រាប់បែកយ៉ាងខ្លាំង បណ្ដាលឱ្យមនុស្ស៣នាក់ស្លា.ប់ និងជាច្រើននាក់ផ្សេងទៀតរងរបួស

0

ប្រទេសថៃ៖ មានហេតុការណ៍ផ្ទុះគ្រាប់បែកមួយបានកើតឡើងនៅផ្លូវរថភ្លើងមួយកន្លែងក្នុងស្រុក Sadao ខេត្ត Songkhla ដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៣នាក់ និង ៤នាក់ទៀតរងរបួស បញ្ជូនទៅកាន់មន្ទីរពេទ្យ។

កាលពីថ្ងៃទី ៦ ខែធ្នូ ឆ្នាំ ២០២២ ត្រូវបានគេរាយការណ៍ថាការផ្ទុះគ្រាប់បែកលើកទីពីរបានកើតឡើងនៅលើផ្លូវរថភ្លើងនៃឃុំថាផូ ស្រុក Sadao ខេត្ត Songkhla ចម្ងាយត្រឹមតែ ៤០០ គីឡូម៉ែត្រពីកន្លែងផ្ទុះចាស់កាលពីថ្ងៃទី ៣ ខែធ្នូកន្លងទៅ។

ប្រភពដដែលបានរាយការណ៍មកថាមានអ្នកស្លាប់ចំនួន ៣ នាក់ ដែលជាជំនួយការអធិការស្រុកហាត យៃ និងបុគ្គលិក ក្បាលរថភ្លើងផងដែរ លើសពីនេះក៏មានអ្នករងរបួស៤នាក់ផ្សេងទៀត និងត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យក្បែរនោះ។

គួរបញ្ជាក់ថាហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ៦ និង ២០ នាទីព្រឹក ខណៈ មន្ត្រី ៧ នាក់បានចុះទៅ ប្រមូលបំណែក រថភ្លើងមកជួសជុលផ្លូវដែកដែល ត្រូវរងការខូចខាតកាលពីមុន។

ទោះជាយ៉ាងណាផ្នែក SRT បានសម្របសម្រួលដើម្បីស្នើសុំកិច្ចសហការជាមួយនឹងផ្នែកសន្តិសុខ ដើម្បីប្រញាប់ចុះទៅពិនិត្យកន្លែងកើតហេតុរកនូវមូលហេតុនៃហេតុការណ៍បំផ្ទុះនេះ ព្រមទាំងបង្កើន ការរឹតបន្តឹងសន្តិសុខដល់បុគ្គលិកដែលបំពេញភារកិច្ចក្នុងតំបន់ ក៏ដូចជាអ្នកដំណើរដែលមកប្រើប្រាស់សេវាដើម្បីទទួលបានសុវត្ថិភាព និងទំនុកចិត្តខ្ពស់បំផុតក្នុងការធ្វើដំណើរ៕ ប្រភព៖ pptvhd36

 

ចាំអ៊ុតមើលទ្ធផល! ពេលនេះរដ្ឋមន្ត្រីកសិកម្ម ប្រគល់ភារកិច្ចឲ្យបណ្ឌិត យ៉ង សាំងកុមារ ដោះស្រាយបញ្ហាស្រូវអង្ករ

0

ភ្នំពេញ៖ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ឲ្យដឹងថា លោកបានប្រគល់ភារកិច្ចជូនលោកបណ្ឌិត យ៉ង សាំងកុមារ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការក្រសួងកសិកម្ម ដើម្បីដោះស្រាយបញ្ហាស្រូវអង្ករ។

ការបញ្ជាក់ឲ្យដឹងបែបនេះ ធ្វើឡើងក្នុងឱកាស លោក ឌិត ទីណា រៀបចំកិច្ចសំណេះសំណាលជាមួយសារព័ត៌មាន ស្តីពី «វិស័យកសិកម្មនៅកម្ពុជា» នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២២។

លោក ឌិត ទីណា បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំបានប្រគល់ភារកិច្ចជូនឯកឧត្ដម យ៉ង សាំងកុមារ ឲ្យគាត់ជួយមើលរឿង ធ្វើតាមរយៈកិច្ចសន្យាកសិកម្ម ដែលគម្រោងមួយធំ ដែលគាត់ត្រូវធ្វើការងារ ជាមួយកសិករ និងជាមួយរោងម៉ាស៊ីន ដើម្បីរៀបចំនូវផែនការក្នុងការផលិត ជាមួយនឹងការប្រមូលទិញមកវិញ»

លោក ឌិត ទីណា ក៏បានលើកឡើងផងដែរថា ការធ្វើអន្ដរាគមន៍ ដើម្បីឲ្យតម្លៃថ្លៃស្រូវនៅថេរ គឺអាស្រ័យទៅលើការសម្រួលនូវចរាចរណ៍ស្រូវ ចូលទៅក្នុងរោងម៉ាស៊ីនកិនស្រូវ ដែលត្រូវរៀបចំឲ្យសហការគ្នារវាងកសិករច្រូតកាត់ និងរោងម៉ាស៊ីនកិនស្រូវ ដោយបង្កើតឲ្យមានការប្រមូលផលជាវគ្គ កុំឲ្យមានការជន់ក្នុងពេលតែមួយ។

រដ្ឋមន្ត្រីកសិកម្មបានគូសបញ្ជាក់ថា ចំពោះបញ្ហាខ្វះទុនបង្វិលទិញស្រូវ របស់រោងម៉ាស៊ីនកិនស្រូវ ក្រសួងកសិកម្មនឹងសហការជាមួយធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ជួយជំរុញក្នុងការផ្ដល់កម្ចីឲ្យទៅរោងម៉ាស៊ីនកិនស្រូវ ដើម្បីទិញស្រូវពីប្រជាកសិករ កុំឲ្យកកស្ទះ៕

បស្ចិមលោក បញ្ជូនគ្រាប់ទៅឲ្យអ៊ុយក្រែន ខ្សោះពីឃ្លាំងស្ដុក ធ្វើឲ្យក្រុមហ៊ុនផលិតអាវុធដ៏ធំនៅអឺរ៉ុប ចំណាយពេលផលិតជាង១០ឆ្នាំ

0

រដ្ឋធានីកៀវ៖ ស្របពេលសង្គ្រាម វាយប្រយុទ្ធគ្នា រវាងកងទ័ពការពារទឹកដីរបស់ក្រុងកៀវ និង កម្លាំងទាហានរុស្ស៊ី មានសភាពសាហាវខ្លាំងបំផុត ចាប់តាំងពីសង្គ្រាមលោកលើកទី២មក ខណៈភាគីជម្លោះ បាន និង កំពុងតែបន្ដបាញ់ផ្លោងស្រោចដាក់គ្នាទៅវិញទៅមក អស់រាប់ម៉ឺនគ្រាប់ ក្នុង១សប្ដាហ៍ៗ ទើបបណ្ដាប្រទេសជាសម្ពន្ធមិត្តលោកខាងលិច បង្កើនការបញ្ជូនគ្រឿងសឹក យកទៅផ្គត់ផ្គង់ រហូតខ្សោះស្ទើរអស់ពីឃ្លាំង រហូតធ្វើឲ្យក្រុមផលិតអាវុធដ៏ធំបំផុតមួយ ដកដង្ហើមធំ ហើយសុំពេលវេលា ចន្លោះពី១០ ទៅ១៥ឆ្នាំ ទើបអាចបំពេញឃ្លាំងស្ដុកអាវុធរបស់បស្ចិលោក ឡើងវិញបាន។What happens to weapons sent to Ukraine? The US doesn't really know | CNN  Politics

សារព័ត៌មាន Al Jazeeera បានចេញផ្សាយ កាលពីថ្ងៃទី៧ ខែធ្នូ ថា លោក មីឆាល ស្ដ្រណាដ (Michal Strnad ) ជាសហគ្រិនជនជាតិឆែក ហើយជាម្ចាស់ក្រុមហ៊ុនផលិតគ្រឿងសព្វាវុធដ៏ធំបំផុតមួយ នៅតំបន់អឺរ៉ុប បានថ្លែង ថា ក្រុមហ៊ុនឆែកចូស្លូវ៉ាក់ គ្រូប (Czechoslovak Group) របស់គាត់ នឹងត្រូវចំណាយពេលវេលា ចន្លោះពី១០ទៅ១៥ឆ្នាំ ដើម្បីបំពេញស្ដុកគ្រឿងសព្វាវុធរបស់លោកខាងលិច ក្រោយពេលពួកគេ បាន និង កំពុងតែបន្ដបញ្ជូនគ្រឿងយុទ្ធោបករណ៍ទាំងនោះ ទៅជួយដល់កងទ័ពអ៊ុយក្រែន ដែលកំពុងតែធ្វើសង្គ្រាមការពារទឹកដី និង សេរីភាពរបស់ពួកគេ។NLAW Tank-Killer Missile Is Still Killing Russian Tanks in Ukraine -  19FortyFive

លោកប្រធានក្រុមហ៊ុន រូបនេះ បានបន្ដ ថា ឥឡូវ កងទ័ពការពារទឹកដីរបស់អ៊ុយក្រែន កំពុងតែប្រឈមមុខនឹងការខ្វះខាតគ្រាប់រំសេវ។ ស្របគ្នានេះដែរ បណ្ដារដ្ឋាភិបាលបស្ចិមលោក ក៏កំពុងតែខ្សោះគ្រាប់ ចេញពីឃ្លាំងស្ដុកអាវុធរបស់ពួកគេផងដែរ ខណៈសមត្ថភាពផលិតគ្រឿងសឹក នៅមានកម្រិតនៅឡើយ។

ម្ចាស់ក្រុមហ៊ុនឆែកចូស្លូវ៉ាក់ គ្រូប បានប្រាប់ដល់ទីភ្នាក់ងារសារព័ត៌មានរបស់ចក្រភពអង់គ្លេស Reuters ថា បច្ចុប្បន្ននេះ ក្រុមហ៊ុនរបស់គាត់ មានសមត្ថភាពផលិត បានត្រឹមតែ ប្រហែល២៥ ទៅ៣០ភាគរយ នៃតម្រូវការរបស់អឺរ៉ុប ដែលធ្វើឲ្យស្របតាមមាត្រដ្ឋាន ឬស្ដង់ដាររបស់អង្គការណាតូ សម្រាប់កាំភ្លើងផ្លោង ទំហំ១៥៥មិល្លីម៉ែត្រ។ ឥឡូវ ការផលិតគ្រាប់រំសេវ សម្រាប់កាំភ្លើងផ្លោងប្រភេទនេះ មានការខ្វះខាតកម្លាំងពលកម្មខ្លាំងណាស់។Russian War Report: Ukraine uses HIMARS effectively to hit Russian ammo  dumps - Atlantic Council

លោក មីឆាល ស្ដ្រណាដ (Michal Strnad ) បានបញ្ជាក់ ថា រដ្ឋាភិបាល នៅតំបន់អឺរ៉ុប បានបង្ហូរគ្រឿងសព្វាវុធ ចេញពីឃ្លាំងស្ដុកអាវុធរបស់ពួកគេ នាំទៅជួយដល់ប្រទេសអ៊ុយក្រែន នៅក្នុងការធ្វើសង្គ្រាម ប្រឆាំងនឹងការលុកលុយរបស់រុស្ស៊ី។ ជាមួយគ្នានេះ កងទ័ពអ៊ុយក្រែន បានបាញ់គ្រាប់ ចេញពីកាំភ្លើងផ្លោង ហូវីតហ្ស៊ើរ រាប់រយគ្រឿង ដែលផ្គង់ផ្គង់ ដោយលោកខាងលិច ក្នុងមួយសប្ដាហ៍ៗ មានចំនួន រហូតដល់ ៤០ ០០០គ្រាប់។

លោកប្រធានក្រុមហ៊ុន បានសង្កត់ធ្ងន់ ថា «បើស្ថិតក្នុងស្ថានភាពបែបនេះ ខ្ញុំបានប៉ាន់ប្រមាណ ថា ក្រុមហ៊ុនរបស់ខ្ញុំ ក៏នឹងត្រូវការចំណាយពេលវេលា ចន្លោះពី១០ទៅ១៥ឆ្នាំ ដើម្បីផលិតគ្រាប់រំសេវ បំពេញឃ្លាំងស្ដុកគ្រឿងសព្វាវុធរបស់កងទ័ពលោកខាងលិច នៅក្នុងអំឡុងពេលមានសង្គ្រាម នៅអ៊ុយក្រែន នាពេលនេះ»៕Can Western Artillery Stop Russia's Progress In The Donbas?

គ្រាប់បែកផ្ទុះបន្តកន្ទុយគ្នា នៅក្នុងប្រទេសសមាជិកអាស៊ានចំនួន២

0

កាពីម្សិលមិញមនុស្ស ៣នាក់បានស្លាប់ និង ៤នាក់ផ្សេងទៀតបានរងរបួស បន្ទាប់ពីគ្រាប់បែកមួយគ្រាប់បានផ្ទុះនៅលើផ្លូវមួយ ក្នុងភាគខាងត្បូង ប្រទេសថៃ។ គ្រាប់បែកនេះ ត្រូវបានលាក់ទុក នៅចម្ងាយ២០០ ម៉ែត្រពី កន្លែងកើតហេតុ។

លោក វរសេនីយឯក Chartchai Chanasit បានអះអាងថា “គ្រាប់បែកនោះបាននៅទីនោះ តាំងពីថ្ងៃសៅរ៍”។ លោកបានបន្ថែមថា” ការបន្ទុះគ្រាប់បែកនេះ ក៏ព្រោះតែក្រុមឧទ្ទាមនៅក្នុងតំបន់ដែលភាគច្រើនកាន់សាសនាឥស្លាម កំពុងប្រយុទ្ធដើម្បីស្វ័យភាពពីរដ្ឋាភិបាលថៃ”។Muslim militants in south Thailand growing stronger - CSMonitor.com

គួរបញ្ជាក់ផងដែរថា ជម្លោះប្រដាប់អាវុធកម្រិតស្រាល នៅភាគខាងត្បូងប្រទេសថៃនេះ បានកើតមានចាប់តាំងពីឆ្នាំ២០០៤ ដោយបានសម្លាប់មនុស្សជាង ៧០០០នាក់។

ដោយឡែកកាលពីម្សិលមិញនេះផងដែរ គ្រាប់បែកមួយទៀតក៏បានផ្ទុះឡើងនៅក្នុងប្រទេសឥណ្ឌូនេសុី ដោយបានសម្លាប់មនុស្សពីរនាក់និងជាច្រើននាក់ទៀតបានរងរបួសក្នុងហេតុការណ៍បំផ្ទុះគ្រាប់បែកអត្តឃាតនាប៉ុស្តិ៍ប៉ូលីសមួយកន្លែង។Indonesia suicide bombing kills police officer; attacker leaves note criticising new criminal code

ជនសង្ស័យបានកាន់កាំបិតចូលប៉ុស្តិ៍ប៉ូលីស និងបានបំផ្ទុះខ្លួនឯងភ្លាមៗតែម្តង។ ជុំវិញហេតុការណ៍នេះប៉ូលិសឥណ្ឌូនេសុី មិនទាន់បញ្ជាក់អំពីមូលហេតុច្បាស់លាស់នៅឡើយនោះទេ៕Three Indonesian cops injured in suicide bomb attack | The Star

ប្រភព៖ CNA

Elon Musk នឹងដាក់បន្ទះឈីបចូលក្នុងខួរក្បាលខ្លួនឯង

0

ក្រោយពីធ្វើការសិក្សាស្រាវជ្រា​វ និងធ្វើតេស្ដជោគជ័យជាបន្ដបន្ទាប់ ថ្មីៗនេះ លោក Elon Musk បានប្រកាសថា Neuralink បានត្រៀមខ្លួនរួចរាល់ នឹងគ្រោងចាប់ផ្ដើមធ្វើការដាក់បន្ទះឈីបភ្ជាប់ទៅកាន់ខួរក្បាលមនុស្សជាលើកដំបូង នៅក្នុងរយៈពេល៦ខែខាងមុខនេះ។Neuralink: Story of Elon Musk's Brain-Microchip Company

លោក Elon Musk ដែលជា CEO នៃក្រុមហ៊ុន Neuralink ធ្លាប់ប្រកាសនៅលើបណ្ដាញសង្គម Twitter របស់ខ្លួនថា លោកគ្រោងនឹងដាក់បន្ទះឈីបភ្ជាប់ទៅកាន់ខួរក្បាលរបស់លោក នៅពេលដែលបច្ចេកវិទ្យា​ទាំងអស់រួចរាល់។ ហើយការដែលលោក Elon Musk បានប្រកាសពីគម្រោងដាក់បន្ទះឈីបភ្ជាប់ទៅក្នុងខួរក្បាលរ​បស់ខ្លួនដូច្នេះ គឺបានបន្ថែមនូវទំនុកចិត្តទៅលើបច្ចេកវិទ្យានៃក្រុមហ៊ុនរបស់លោក មុននឹងដាក់វាទៅលើអ្នកជំងឺ។Elon Musk is getting Neuralink chip implant in his brain, what is it, how  it works and what it will do - India Today

ទន្ទឹមនឹងនេះផងដែរ បច្ចុប្បន្ននេះ លោក Elon Musk កំពុងតែធ្វើការដាក់សំណើរទៅកាន់ រដ្ឋបាលចំណីអាហារ និងឱសថសហរដ្ឋអាមេរិក ហៅកាត់ថា FDA ឱ្យអនុញ្ញាតទៅលើការលក់ក៏ដូចជាប្រើប្រាស់បានកាន់តែទូលំទូលាយផងដែរ៕

ប្រភព៖ New York Post

សម្ដេច ស ខេង៖ បើសិនផ្លូវល្បឿលឿនបន្ដគ្រោះថ្នាក់កាន់តែច្រើន មានន័យថាផ្លូវមិនទាន់ល្អប្រសើរនោះទេ

0

្នំពេញ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក (គ.ស.ច.គ) បានមានប្រសាសន៍ថា បើសិនផ្លូវល្បឿលឿនបន្ដគ្រោះថ្នាក់កាន់តែច្រើន មានន័យថា ផ្លូវមិនទាន់ល្អប្រសើរនោះទេ។

នាឱកាសអញ្ជើញក្នុងពិធីប្រារព្ធទិវាអន្តរជាតិរំលឹកដល់ជនរងគ្រោះ ដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក លើកទី១៧ ដែលប្រារព្ធឡើងនៅសួនមុខវត្តបុទុមវតី ស្ថិតនៅសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ នាថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២២នេះ សម្តេចក្រឡាហោម ស ខេង បានកត់សម្គាល់អំពីស្ថានភាពគ្រោះថ្នាក់ចរាចរណ៍ នៅលើផ្លូវល្បឿនលឿន ដែលទើបបានកសាង និងដាក់ឱ្យប្រើប្រាស់លើកដំបូង ចាប់ផ្តើមពីដើមខែតុលាមកដល់ពេលនេះ មានគ្រោះថ្នាក់ចរាចរណ៍ចំនួន ២៦លើក តែគ្មានជនរងគ្រោះដល់ស្លាប់ ឬរងរបួសធ្ងន់ឡើយ គ្រាន់តែមានការខូចខាតយានយន្ត និងបរិក្ខាសុវត្ថិភាពនៃផ្លូវថ្នល់ប៉ុណ្ណោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj8oaK-givfQOGh7o-eqowMjAXGgYB-exdU1pcmUV_GqHIXg0w3fOi7_WN2fO8Tdat7DzQiIU5LBx1jllM3I9-j0KToGjAH_OOA_vW3_mx9cAC6_ThgV_UgM-vZEWljq6VrxVHT5kohJlrRBmBA0Z-eVHyRsjLIXlE5yt9AeGb0vGk-c2UDzZxAh0XS/s1280/photo_2022-12-07_14-26-06.jpg

សម្ដេចបន្ដថា ដូច្នេះវិស្វកម្មផ្លូវថ្នល់ដែលដាក់ចរាចរណ៍ឯកទិស មានចែកគន្លងផ្លូវច្បាស់លាស់ មានគំនូស និងផ្លាកសញ្ញាគ្រប់គ្រាន់ និងការធ្វើចរាចរណ៍ដោយគ្មានម៉ូតូ នៅផ្លូវល្បឿនលឿន បានរួមចំណែកយ៉ាងសំខាន់ ក្នុងការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។

សម្ដេចក្រឡាហោម មានប្រសាសន៍ថា “ខ្ញុំគិតថា ក្រុមហ៊ុនវិនិយោគ ក្រសួងសាធារណការ និងដឹកជញ្ជូន បន្ដធ្វើការងារនេះបន្ដទៀត ដើម្បីធានាកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ នៅលើផ្លូវល្បឿនលឿននេះ ឱ្យកាន់តែតិច ជាការល្អប្រសើរ ម៉្យាងយើងធ្វើដំណើរបានលឿនផង ដើម្បីហ្នឹងដោះស្រាយបញ្ហាកិច្ចការងារផ្សេងៗ បានឆាប់រហ័ស។ ប៉ុន្ដែម៉្យាងទៀត ក៏កាត់បន្ថយ ឬបញ្ចៀសបាននូវគ្រោះថ្នាក់ទៅតាមផ្លូវល្បឿនលឿននេះ គឺជាជោគជ័យរបស់យើង”។May be an image of road and sky

សម្ដេចបន្ថែមថា បើសិនផ្លូវល្បឿលឿននេះ បន្ដគ្រោះថ្នាក់កាន់តែច្រើន មានន័យថា “ផ្លូវនេះ មិនទាន់ល្អប្រសើរនោះទេ”។

សម្ដេចបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក បានបង្កផលវិបាកជាច្រើនដល់សង្គម និងប្រជាពលរដ្ឋ និងបានបង្កផលប៉ះពាល់ដល់គោលនយោបាយកាត់បន្ថយភាពក្រីក្ររបស់រាជរដ្ឋាភិបាលផងដែរ។ គ្រោះថ្នាក់នេះ នឹងបន្តអូសបន្លាយក្នុងរយៈពេលវែង ហើយអាចនឹងមានកំណើនខ្ពស់ ប្រសិនបើគ្មានការចូលរួមគោរពអនុវត្តច្បាប់ពីសំណាក់អ្នកប្រើប្រាស់ផ្លូវ ដូចជា៖ ការបញ្ជាយានយន្ត ដោយរំលោភបំពានច្បាប់ ឬដោយធ្វេសប្រហែសមិនគោរពស្រឡាញ់ជីវិតខ្លួនឯង និងអ្នកដ៏ទៃ ឬកង្វះវិធានការបង្ការទប់ស្កាត់គ្រោះថ្នាក់ប្រកបដោយតម្លាភាព និងប្រសិទ្ធភាព៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgRWDTLi5yorwbBxmtdpI1adNr4KZJV9L47KGy1Mzxe4zXTQ-LcVwKwmRWBGkDzSC6X0sEEx_klTl3fbFu46nZoaingrD5NEFnOvLf7csI5m8MXlFEmqF9o3ok_qneZxTB0IXrOkurbNQyqsUKbozsRJ-82CgUZ9A40DjZ4zbpa8_IqLmGA8RumIB1m/s1280/photo_2022-12-07_14-33-59.jpg

ច្បាប់ថ្មីនៃប្រទេសក្នុងតំបន់អាស៊ានមួយ “ការរួម.ភេទ មុនរៀបការត្រូវជាប់​ពន្ធនាគារ​”

0

សមាជិកសភាឥណ្ឌូនេស៊ីបានអនុម័តជាឯកច្ឆ័ន្ទនូវក្រមព្រហ្មទណ្ឌថ្មីដ៏ទូលំទូលាយមួយកាលពីថ្ងៃ អង្គារ ដែលនឹងដាក់ទោសការរួមភេទមុនការរៀបអាពាហ៍ពិពាហ៍ ឲ្យជាប់ពន្ធនាគាររហូតដល់ ១ឆ្នាំ នេះជាផ្នែកមួយនៃការផ្លាស់ប្ដូរដែលអ្នករិះគន់និយាយថា គំរាមកំហែងដល់សិទ្ធមនុស្ស និង​ សិទ្ធិសេរីភាពនៅក្នុងប្រទេស អាស៊ីអាគ្នេយ៍។Indonesia bans living together and sex before marriage – including for  tourists | Metro News

ច្បាប់នេះ ក៏អនុវត្តចំពោះជនបរទេស និង អ្នកទេសចរផងដែរ ដោយហាមប្រាមការរួមរស់ជាមួយគ្នាមុនរៀបការ ការក្បត់សាសនា និង ផ្ដល់ទណ្ឌកម្មចំពោះការប្រមាថប្រធានាធិបតី ឬ ការបង្ហាញទស្សនៈផ្ទុយនឹងមនោគមវិជ្ជាជាតិរបស់ឥណ្ឌូនេស៊ីផងដែរ។Indonesia to Ban Sex Outside of Marriage

សមាជិកសភា លោក Bambang Wuryanto ដែលដឹកនាំគណៈកម្មាការសភាទទួលបន្ទុកកែសម្រួលក្រមសម័យអាណានិគមបាននិយាយថា «យើងទាំងអស់គ្នាបានយល់ព្រមផ្ដល់សច្ចាប័ន លើសេចក្ដីព្រាងច្បាប់នេះ ហើយអាចនឹងត្រូវបានអនុម័តនៅដើមសប្ដាហ៍ក្រោយ»។Indonesia to make sex before marriage illegal with jail time for all -  including tourists | World | News – United Kingdom KNews.MEDIA

គួរបញ្ជាក់ផងដែរថា  ប្រទេស ឥណ្ឌូនេស៊ី ដែលជាប្រទេសកាន់សាសនាឥស្លាមធំជាងគេក្នុងពិភពលោក បានឃើញការកើនឡើងនៃការអភិរក្សសាសនាក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ខណៈច្បាប់ឥស្លាមតឹងរឹងត្រូវបានអនុវត្តរួចហើយ នៅក្នុងផ្នែកខ្លះនៃប្រទេស។ ជាពិសេសការទទួលទាន់គ្រឿងស្រវឹង និង ល្បែងស៊ីសង គឺត្រូវបានហាមឃាត់ជាដាច់ខាត៕Indonesia set to put people in jail for having sex before marriage

ប្រភព៖ BBC

 

ចំណុចទាំង៩ លើរាងកាយកុមារ ដែលលោកអ្នកដាច់ខាតមិនត្រូវលើកដៃវាយ បើមិនចង់ស្ដាយក្រោយ

0

ពិតណាស់កុមារគឺងាយនឹងរងគ្រោះចំពោះរាងកាយដ៏ក្មេងខ្ចីរបស់ពួកគេប្រសិនបើប៉ះទង្គិចជាមួយនឹងឥទ្ធិពលខ្លាំងៗចំពោះរាងកាយខាងក្រៅ ជាពិសេសគឺមានចំណុចមួយចំនួនដែលលោកអ្នកគួរប្រុងប្រយ័ត្នចំពោះរាងកាយពួកគេ។

តើលោកអ្នកដឹងទេថា នៅលើខ្លួនប្រាណរបស់កុមារ វាមានផ្នែកចំនួន៩កន្លែង ដែលលោកអ្នកដាច់ខាតមិនត្រូវលើកដៃវាយជាដាច់ខាត ព្រោះជាវាជាចំណុចសំខាននៃរាងកាយដែលអាចបណ្ដាលឱ្យកុមារមានគ្រោះថ្នាក់ដល់ជីវិតបាន។

១.ត្រចៀក

លោកអ្នកមិនត្រូវមួលត្រចៀកកូនឡើយ ព្រោះវាជាផ្នែកមួយដែលធ្វើឲ្យកូនឈឺជាងគេ ហើយបើលោកអ្នកទះមួយដៃចំត្រចៀក នោះវានឹងប៉ះពាល់ដល់ខួរក្បាលរបស់ក្មេងខ្លាំងណាស់ អាចរហូតដល់ស្លាប់បាន។

២. ផ្នែកខាងក្រោយនៃក្បាល

ចំណុចនេះគឺជាកន្លែងខួរតូច ដែលវាជាបណ្ដុំនៃចលនាដំណកដង្ហើមរបស់កុមារ ដូច្នេះដាច់ខាតកុំវាយក្បាលផ្នែកខាងក្រោយឲ្យសោះ។

៣. ខ្នង

នេះជាបណ្ដុំនៃជួរឆ្អឹងខ្នង ហើយបើវាត្រូវប៉ះទង្គិចដោយកម្លាំងខ្លាំង នោះបណ្ដាលឲ្យខូចឆ្អឹងខ្នង ហើយបង្កនូវពិការភាពដ៏ធ្ងន់ចំពោះកុមារ។

៤. កំប៉េះគូទ

នេះជាផ្នែកដែលមាតាបិតាជាច្រើនចូលចិត្តវាយជាងគេ ព្រោះពួកគេគិតថា វាគ្រាន់តែសាច់ធម្មតាតែប៉ុណ្ណោះ។

ប៉ុន្តែតាមពិត វាជាបណ្ដុំនៃសរសៃឈាមតូចឆ្មារ ហើយការវាយទៅលើផ្នែកនេះ ធ្វើឲ្យក្មេងប្រុសខ្សោយប្រដាប់ភេទ និងធ្វើឲ្យកុមារខ្សោយប្រាជ្ញារៀនមិនពូកែឡើយ។

៥. បាតជើង

ផ្ទុយទៅវិញ អ្នកជំនាញបានក្រើនរំឭកឲ្យមាតាបិតាឧស្សាហ៍ស្ទាបអង្អែលបាតជើងរបស់កុមារ ព្រោះវាជាបណ្ដុំនៃសរសៃប្រសាទជាច្រើន ហើយការស្ទាបអង្អែលបាតជើង ជួយឲ្យមាននូវការរីកចម្រើនដ៏ល្អប្រសើរ និងវិវឌ្ឍនៃសារពាង្គកាយកុមារ។

៦. ពោះ

ការទះត្រូវពោះខ្លាំង បណ្ដាលឱ្យប៉ះទង្គិចដល់ថ្លើម លំពែង អណ្ដើក និងពោះវៀនរបស់កុមារ ដែលវាបង្កនូវគ្រោះថ្នាក់យ៉ាងធ្ងន់ណាស់  គឺរហូតដល់ស្លាប់បាន ដែលលោកអ្នកមិនអាចនឹកស្មានដល់។

៧. ទ្រូង

ការវាយចំទ្រូងប៉ះពាល់ដល់សួត ផ្លូវដង្ហើម និងឆ្អឹងជំនីរកុមារ ហើយវាបណ្ដាលឲ្យកុមាររងគ្រោះយ៉ាងដំណំ។

៨. បំពង់ក

ការវាយចំបំពង់កបណ្ដាលឲ្យប៉ះទង្គិចផ្លូវដង្ហើម ឆ្អឹងខ្ចីនៃឃោសិតបំពង់ករបស់កុមារ និងប៉ះពាល់ដល់សរសៃឈាមរត់ផងដែរ។

៩. ដៃ

មាតាបិតាចូលចិត្តឲ្យកូនលាបាតដៃរួចយករំពាត់មកវាយលើបាតដៃ អ្នកដឹងទេនេះជាផ្នែកដ៏សំខាន់របស់កុមារ ហើយការស្ទាប ឬប៉ះវត្ថុរបស់កុមារជួយឲ្យកុមារមានបញ្ញាវាងវៃ ដូច្នេះមាតាបិតាមិនត្រូវវាយដៃរបស់កូនឡើយ ព្រោះវាអាចឲ្យកុមារពិការដៃ ហើយមួយជីវិតរបស់កូនត្រូវប្រើដៃទាំងគូជារៀងរាល់ថ្ងៃ។

ជាការពិត កូនត្រូវតែទទួលបាននូវការអប់រំប្រៀនប្រដៅពីមាតាបិតា តែមាតាបិតាត្រូវប្រើពាក្យលួងលោមនិងពន្យល់ណែនាំ ដូច្នេះសូមមាតាបិតាមេត្តាចៀសវាងដាច់ខាតនៃការប្រើអំពើហឹង្សាទៅលើកូនៗជាទីស្រឡាញ់របស់អ្នក៕

 

តំណាងរាស្រ្ដទួគី បើកឆាកវាយគ្នាជាមួយសមាជិកសភាដទៃទៀត រហូតដល់បញ្ចូនទៅមន្ទីរពេទ្យ

0

យោងតាមសារព័ត៌មាន AP បានផ្សាយថា សមាជិកសភាបក្សប្រឆាំងទួរគីម្នាក់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យកាលពីថ្ងៃទី៦ ខែធ្នូបន្ទាប់ពីការប៉ះទង្គិចគ្នាជាមួយសមាជិកសភាដទៃទៀតនៅក្នុងកិច្ចប្រជុំសភា ខណៈដែលភាគីទាំងសងខាងព្យាយាមចរចាអំពីថវិកាសម្រាប់ឆ្នាំក្រោយ។

វីដេអូពីកន្លែងកើតហេតុបានបង្ហាញឱ្យឃើញថា សមាជិកសភាមកពីគណបក្សកាន់អំណាចរបស់ប្រធានាធិបតី Recep Tayyip Erdogan និងគណបក្សប្រឆាំងកំពុងវាយតប់គ្នា។ សមាជិកសភាមួយចំនួនបានប្រកែកគ្នាទៅវិញទៅមក ខណៈដែលអ្នកខ្លះទៀតព្យាយាមទាញមិត្តរួមការងារឱ្យបែកគ្នា។ យ៉ាងហោចណាស់មានសមាជិកសភាម្នាក់ត្រូវបានគេវាយហើយដួលទៅលើដី។

គេហទំព័រព័ត៌មាន DHA បានផ្សាយថា លោក Huseyin Ors សមាជិកសភាមកពីគណបក្ស Good party ត្រូវបានគេវាយចំក្បាល។ លោក Ors ត្រូវបានគេបញ្ជូនទៅបន្ទប់សង្គ្រោះបន្ទាន់ក្នុងមន្ទីរពេទ្យ។ លោក Aylin Cesur សមាជិកសភាមកពីគណបក្ស Good បាននិយាយថា “យើងបានឃើញថា ស្ថានភាពរបស់គាត់កាន់តែយ៉ាប់យ៉ឺនបន្ទាប់ពីការវាយចំក្បាល។

cកន្លងមក សភាទួរគីមានការប៉ះទង្គិចគ្នាមួយចំនួនរវាងសមាជិកសភា ។ មូលហេតុចម្បងនៃឧបទ្ទវហេតុនៅថ្ងៃទី ៦ ខែធ្នូគឺមិនច្បាស់ទេ ប៉ុន្តែរដ្ឋាភិបាលទួរគីកំពុងជួបប្រទះបរិយាកាសតានតឹងនៅមុនការបោះឆ្នោតប្រធានាធិបតី និងសភាដែលគ្រោងធ្វើនៅខែមិថុនាឆ្នាំក្រោយ៕

សមុទ្រអ័ព្ទស្អាតបំផុតគ្មានពីរ ជាកន្លែងទាក់ទាញទេសចរណ៍ដ៏ក្តៅគគុកសម្រាប់ អ្នកចូលចិត្តផ្សងព្រេងនៅថៃ

0

ប្រទេសថៃ៖ ​ទិដ្ឋភាពនៃសមុទ្រអ័ព្ទក្នុងតំបន់ភ្នំ Gloucelo ដែលជាកន្លែងទេសចរណ៍ដ៏ល្បី និងជាទីតាំងសម្សាន្តដ៏ពេញនិយមសម្រាប់អ្នកទេសចរមកពីគ្រប់ទិសទី ដែលចង់មកទទួលយកនូវបទពិសោធថ្មីៗជាមួយនឹងសមុទ្រអ័ព្ទនៅលើកំពូលភ្នំហាក់ដូចជាឋានសួគ៌។

តំបន់ Gloucelo ជាតំបន់ភ្នំដែលមានទេសភាពដ៏ស្រស់ស្អាត ​មានទីតាំងស្ថិតនៅភូមិ Gloucelo ឃុំមេសំឡាប ស្រុកសូប ម៉ី ខេត្តមេហុងសឺន នៅលើនេះមានចំណុចនៃទេសភាពដ៏អស្ចារ្យដោយមានសមុទ្រអ័ព្ទដ៏ស្រស់ស្អាតបំផុតគ្មានពីរ និងកំពុងល្បីក្នុងពិភពសង្គមនារដូវរងារនេះ។

តំបន់ Gloucelo គឺជាភូមិព្រំដែនតូចមួយដែលស្ងប់ស្ងាត់ និងត្រូវបានសាងសង់ឡើងតាមយុទ្ធសាស្ត្រសន្តិសុខព្រំដែន។ បរិយាកាសនៅទីនេះហុំព័ទ្ធជុំវិញដោយភ្នំ និងសមុទ្រអ័ព្ទដ៏ក្រាស់។ ចំណុចដែលអាចឱ្យអ្នកមើលសមុទ្រអ័ព្ទបានយ៉ាងច្បាស់និងស្រស់ស្អាតជាចំណុចលើភ្នំនៃតំបន់ Gloucelo  ឬអាចហៅបានថាសមុទ្រអ័ព្ទមកពី ២ ចំណុចផ្សេងគ្នា ព្រោះម្ខាងទៀតគឺ ជាប្រទេសមីយ៉ាន់ម៉ា ដែលមានមានសមុទ្រអ័ព្ទដ៏អស្ចារ្យមិនខុសគ្នានោះទេ ដែលធ្វើឲ្យអ្នកបានទៅឃើញដោយផ្ទាល់ភ្នែក ពិតជាចាប់អារម្មណ៍ខ្លាំង និងមិនអាចបំភ្លេចបាន។

ប៉ុន្តែលក្ខខណ្ឌនៅលើផ្លូវទៅកាន់ Gloucelo មិនស្រួលប៉ុន្មានទេ អាចនិយាយបានថាជាផ្លូវលំបាកគួរសមព្រោះជាច្រាំងថ្មចោទ។ នេះជាហេតុផលមួយទៀតដែល Gloucelo ក៏ជាកន្លែងទាក់ទាញពិសេសសម្រាប់អ្នកទេសចរ ឬអ្នកជិះម៉ូតូផ្សងព្រេង ជ្រើសមកទទួលយកនូវបទពិសោធដ៏ប្លែក។

យ៉ាងណាមិញសម្រាប់តំបន់ Gloucelo មានចម្ងាយប្រហែល ៣ គីឡូម៉ែត្រពីភូមិ Gloucelo តំបន់នេះជា កន្លែងមើលទេសភាព និងកន្លែងបោះជំរុំ បើទោះបីទីនោះមិនមានគ្រឿងបរិក្ខារ គ្មានបន្ទប់ទឹក គ្មានភ្លើង គ្មានសេវាទូរសព្ទ  ប៉ុន្តែទិដ្ឋភាពសមុទ្រអ័ព្ទនៅទីនេះគឺស្រស់ស្អាត និង អស្ចារ្យណាស់ ស្ថានភាពព្រៃឈើនៅតំបន់ជាប់ព្រំប្រទល់ប្រទេសមីយ៉ាន់ម៉ា យ៉ាងខៀវខ្ចី មានសន្សើមត្រជាក់ ដូច្នេះហើយទើបមានអាកាសធាតុសមរម្យសម្រាប់ការមានសមុទ្រអ័ព្ទ ដូច្នេះមិនថាផ្លូវលំបាកយ៉ាងណាទេ អ្នកដំណើរដែលចូលចិត្តផ្សងព្រេងបានត្រៀមខ្លួនរួចជាស្រេចដើម្បីឆ្លងកាត់ការលំបាកទាំងអស់សម្រាប់ការមកមើលទេសភាពដ៏ស្រស់ស្អាតនៅទីនេះ៕ ប្រភព៖ Mgronline

អត្ថបទដោយ៖ យិត ម៉ានិល