ប្រទេសថៃ៖ មានហេតុការណ៍ផ្ទុះគ្រាប់បែកមួយបានកើតឡើងនៅផ្លូវរថភ្លើងមួយកន្លែងក្នុងស្រុក Sadao ខេត្ត Songkhla ដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៣នាក់ និង ៤នាក់ទៀតរងរបួស បញ្ជូនទៅកាន់មន្ទីរពេទ្យ។

កាលពីថ្ងៃទី ៦ ខែធ្នូ ឆ្នាំ ២០២២ ត្រូវបានគេរាយការណ៍ថាការផ្ទុះគ្រាប់បែកលើកទីពីរបានកើតឡើងនៅលើផ្លូវរថភ្លើងនៃឃុំថាផូ ស្រុក Sadao ខេត្ត Songkhla ចម្ងាយត្រឹមតែ ៤០០ គីឡូម៉ែត្រពីកន្លែងផ្ទុះចាស់កាលពីថ្ងៃទី ៣ ខែធ្នូកន្លងទៅ។

ប្រភពដដែលបានរាយការណ៍មកថាមានអ្នកស្លាប់ចំនួន ៣ នាក់ ដែលជាជំនួយការអធិការស្រុកហាត យៃ និងបុគ្គលិក ក្បាលរថភ្លើងផងដែរ លើសពីនេះក៏មានអ្នករងរបួស៤នាក់ផ្សេងទៀត និងត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យក្បែរនោះ។

គួរបញ្ជាក់ថាហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ៦ និង ២០ នាទីព្រឹក ខណៈ មន្ត្រី ៧ នាក់បានចុះទៅ ប្រមូលបំណែក រថភ្លើងមកជួសជុលផ្លូវដែកដែល ត្រូវរងការខូចខាតកាលពីមុន។

ទោះជាយ៉ាងណាផ្នែក SRT បានសម្របសម្រួលដើម្បីស្នើសុំកិច្ចសហការជាមួយនឹងផ្នែកសន្តិសុខ ដើម្បីប្រញាប់ចុះទៅពិនិត្យកន្លែងកើតហេតុរកនូវមូលហេតុនៃហេតុការណ៍បំផ្ទុះនេះ ព្រមទាំងបង្កើន ការរឹតបន្តឹងសន្តិសុខដល់បុគ្គលិកដែលបំពេញភារកិច្ចក្នុងតំបន់ ក៏ដូចជាអ្នកដំណើរដែលមកប្រើប្រាស់សេវាដើម្បីទទួលបានសុវត្ថិភាព និងទំនុកចិត្តខ្ពស់បំផុតក្នុងការធ្វើដំណើរ៕ ប្រភព៖ pptvhd36