បើទោះជាសង្រ្គា.មត្រូវបានបញ្ចប់ទៅហើយក្ដី ប៉ុន្តែគិតត្រឹមថ្ងៃទី៤ ខែមករា ឆ្នាំ២០២៦ នៅមានប្រជាពលរដ្ឋភៀសសឹកកម្ពុជាប្រមាណជាង ១០០០ គ្រួសារទៀត ត្រូវបានជាប់គាំងមិនអាចវិលត្រឡប់ទៅកាន់លំនៅឋានរបស់ខ្លួនវិញបាន ដោយសារយោធាថៃបានដាក់ពង្រាយទូរកុងតឺន័រ និងលួសបន្លា ដើម្បីធ្វើការខណ្ឌសីមានិងបិទផ្លូវមិនឱ្យមានការចេញ-ចូលដោយឯកតោភាគី។.jpg)
យោងតាមអាជ្ញាធរដែនដី បានឱ្យដឹងថា មានប្រជាពលរដ្ឋភៀសសឹក ប្រមាណជាង ១ ០០០គ្រួសារ នៅភូមិព្រៃចាន់ និងភូមិជោគជ័យ នៃស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ កំពុងស្នាក់នៅមណ្ឌលសុវត្ថិភាព ដោយមិនអាចទៅកាន់លំនៅឋានវិញបាន មូលហេតុគឺដោយសារទាហានថៃដាក់ទូរកុងតឺន័រ និងលួសបន្លា បិទផ្លូវមិនឱ្យចូលភូមិ និងផ្នែកខ្លះនៃភូមិទាំងពីររងការខូចខាតស្ទើរទាំងស្រុង ពីការទម្លាក់គ្រាប់បែក និងការបាញ់ផ្លោងកាលពីពេលកន្លងទៅ។
មិនត្រឹមតែបានឈ្លានពានទឹកដី និងកាន់កាប់ផ្ទះសម្បែងរបស់ប្រជាពលរដ្ឋខ្មែរនៅខេត្តឧត្តរមានជ័យ តាមតចិត្តប៉ុណ្ណោះទេ នៅខេត្តពោធិ៍សាត់ឯណោះវិញ កម្លាំងយោធាថៃបានចូលកាត់សោ គាស់ផ្ទះប្រជាពលរដ្ឋ ក្នុងភូមិសង្គមថ្មី រួចប្រមូលសម្ភារមានតម្លៃពីផ្ទះចំនួន៨ខ្នង ម៉ូតូ៤គ្រឿង និងរ៉ឺម៉កដឹកសំរាមរបស់ភូមិ២គ្រឿង យកទៅជិះនិងថតបង្ហោះពីសកម្មភាពឈ្លានពានរបស់ខ្លួនយ៉ាងអាណាធិបតេយ្យនៅលើបណ្ដាញសង្គម។.jpg)
គួរជម្រាបថា ការកាន់កាប់ទឹកដីកម្ពុជាដោយកងទ័ពថៃក្រោយបទឈប់បាញ់ ហើយបន្ទាប់មកវាយ កម្ទេចផ្ទះសម្បែងរបស់ប្រជាជន និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលឯទៀតរបស់កម្ពុជា ដោយបន្តបិទសិទ្ធិ របស់ជនស៊ីវិលភៀសសឹកកម្ពុជាជាច្រើន មិនឱ្យវិលត្រឡប់ទៅលំនៅដ្ឋានរបស់គេវិញបាននៅពេលនេះ គឺជាការរំលោ.ភយ៉ាងជាក់ច្បាស់ចំពោះគោលការណ៍ជាមូលដ្ឋាននៃច្បាប់អន្តរជាតិ ក៏ដូចជាច្បាប់មនុស្សធម៌ និងច្បាប់សិទ្ធិមនុស្សអន្តរជាតិ ។ 
អាស្រ័យហេតុនេះ កម្ពុជាសង្ឃឹមថា សហគមន៍អន្តរជាតិនឹងជួយជំរុញប្រទេសថៃឱ្យដោះស្រាយជម្លោះព្រំដែនស្របតាមច្បាប់អន្តរជាតិ និងកាតព្វកិច្ចរបស់ខ្លួន ក្រោមសន្ធិសញ្ញានិងកិច្ចព្រមព្រៀងដែលមានស្រាប់។ ជាមួយគ្នានេះដែរ រាជរដ្ឋាភិបាលកម្ពុជាក៏បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងខ្ជាប់ខ្ជួន ដោយឥតងាករេ ចំពោះការស្វែងរកដំណោះស្រាយដោយសន្តិវិធីស្របតាមច្បាប់អន្តរជាតិ ដោយប្តេជ្ញាចិត្តជា ដាច់ខាតចំពោះការប្រកាន់ជំហរជាគោលការណ៍ថា ខ្សែព្រំដែនមិនត្រូវបានផ្លាស់ប្តូរតាមរយៈការប្រើប្រាស់កម្លាំងនោះឡើយ៕










