Home Blog Page 1955

ចាប់ឃាត់ខ្លួនជនជាតិខ្មែរម្នាក់ បើកទូកឆ្លងដែនមកពីប្រទេសឡាវ រកឃើញគ្រឿងញៀន និងវត្ថុតាងមួយចំនួន

0

ភ្នំពេញ៖ កម្លាំងយោធាឃាត់ខ្លួនបុរសជនជាតិខ្មែរម្នាក់ បើកទូកឆ្លងដែនមកពីប្រទេសឡាវ រកឃើញថ្នាំញៀន ព្រមទាំងវត្ថុតាងមួយចំនួនទៀត នៅវេលាម៉ោង១១៖៣០នាទី ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ ស្ថិតនៅភូមិកំពង់ព្រះឥន្ទ ឃុំកំពង់ស្រឡៅ២ ស្រុកឆែប ខេត្តព្រះវិហារ។

មន្ត្រីយោធាស្រុកឆែប បានឲ្យដឹងថា ដោយមានការសង្ស័យថា មានជនជាតិខ្មែរម្នាក់បើកទូកឆ្លងដែនមកពីប្រទេសឡាវ លោកបានដាក់បទបញ្ជាឲ្យកម្លាំងផ្នែកសឹករងឆែប បានចុះធ្វើសកម្មភាពល្បាតក្នុងភូមិសាស្រ្តភូមិកំពង់ព្រះឥន្ទ បានបញ្ជាឲ្យកម្លាំងយោធា ដែលឈរជើងនៅលើកោះ បានធ្វើការឃាត់ទូក១គ្រឿង ដើម្បីត្រួតពិនិត្យ។

ជាលទ្ធផលបានរកឃើញថ្នាំញៀនចំនួន៤៥គ្រាប់ ប្រាក់ឡាវចំនួ១៩៤០០០០គីប និងទូរស័ព្ទ១គ្រឿង។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEga63DbX7VQDhrU3obv7IyBTx1sPcO1wjfvmu4zqBo6IIB8AhaBjgX7WkrYYMAUNYH7HaNrpUR3aV4Wxgpge10WGhK6sP3ifuYPtTC_PEQGIo3rGdSiMVIZZCIt6WqhUnqoVrJM_62FfwQgA3pb6zTmy2O-0vq8BeWb6LCO5aILXDUAoTJW0PeDudutsQ/s1280/photo_2022-12-14_21-13-32%20(2).jpg

ចំពោះអ្នកបើកបរទូកជាជនជាតិខ្មែរ ឈ្មោះ ប៊ុន ស៊ីធាង អាយុ៣៥ឆ្នាំ រស់នៅភូមិកំពង់ព្រះឥន្ទ ឃុំកំពង់ស្រឡៅពីរ ស្រុកឆែប ខេត្តព្រះវិហារ ត្រូវបានឃាត់ខ្លួន និងប្រគល់ឲ្យជំនាញចាត់ការបន្តតាមនិតិវិធីច្បាប់៕

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhws5KXjIYe1ooBBDpYy9lQv9-t6CLMUZ8VaPiCYnxk5yPjbYgXqXDsKJeQPyGdMYu2oSuB8atIJBXkAdYalbzqpMSMGigBY8ipFlTRIHztw0BiXDZtC8slLC_1ierNWYxtOk4O5fApjTbDSverFyOhcJ3xoF_ll8SEyJ5fqO-Q7Af5AjDvkfRAJSqmmQ/s1280/photo_2022-12-14_21-13-33%20(2).jpg

រុស្សីចាប់ផ្ដើមចល័តយន្តហោះទម្លាក់គ្រាប់បែករបស់ខ្លួន ល្បាតលើដែនអាកាសសមុទ្រជប៉ុន

0

អន្តរជាតិ៖ ក្រសួងការពារជាតិរុស្ស៉ីនៅថ្ងៃពុធនេះ បានប្រកាសថា យន្តហោះទម្លាក់គ្រាប់បែករុស្ស៉ី Tu-95 ចំនួន២គ្រឿង បានអនុវត្តបេសកកម្មហោះហើរល្បាត រយៈពេល៧ម៉ោង នៅលើដែនសមុទ្រជប៉ុន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃពុធ ទី១៤ ខែធ្នូ ឆ្នាំ២០២២។

ក្រុមយន្តហោះទម្លាប់គ្រាប់បែកខាងលើ ដែលមានសមត្ថភាពផ្ទុកគ្រាប់បែកនុយក្លេអ៊ែរ និងមីស៉ីលគ្រូសបំពាក់ក្បាលគ្រាប់​នុយក្លេអ៊ែរ ក៏ត្រូវបានអមដំណើរដោយក្រុមយន្តហោះចម្បាំងស៊េរី Su ផងដែរ កំលុងការបំពេញបេសកកម្មល្បាតនោះ។ ទីក្រុងមូស្គូបានបន្ថែមថា ការហោះហើរល្បាតរបស់ក្រុមយន្តហោះយោធារុស្ស៉ីនេះ គឺស្របតាមក្បួនច្បាប់ដែនអាកាសអន្តរជាតិ ហើយស្ថិត​ក្រោមក្របខណ្ឌ នៃការហោះហើរជាទូទៅ នៅលើតំបន់អ្វីដែលខ្លួនហៅថា ដែនទឹកអព្យាក្រឹតនៃសមុទ្រអាក់ទិច, អាត្លង់ទិចខាងជើង, សមុទ្រខ្មៅនិងបាល់ទិច ព្រមទាំងមហាសមុទ្រប៉ាស៉ីហ្វិក។

គួរបញ្ជាក់ថា ទោះកំពុងរវល់ក្នុងវិបត្តិសង្រ្គាមអ៊ុយក្រែន​ ដែលស្ថិតនៅចម្ងាយរាប់ពាន់គីឡូម៉ែត្រក៏ដោយ រុស្ស៉ីបានបន្តការហោះហើរ​ជាប្រចាំ នៃក្រុមយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្រ្តរបស់ខ្លួន ដើម្បីបង្ហាញពីភាពរឹងមាំចំពោះបណ្តាប្រទេសក្បែរខាង ដែលស្ថិតនៅ​​ជាប់ តំបន់ចុងបូព៌ារបស់ខ្លួន។ កាលពីខែវិច្ឆិកាកន្លងទៅ ទីក្រុងមូស្គូបានធ្វើការហោះល្បាតរួមគ្នាជាមួយចិន នៅលើសមុទ្រជប៉ុននិងសមុទ្រចិនខាងកើត៕

ត្រៀមៗ! អគ្គិសនីកម្ពុជា ជូនដំណឹងពីការរអាក់រអួលផ្គត់ផ្គង់ចរន្ត នៅតំបន់មួយចំនួនចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី១៨ ខែធ្នូ

0

ភ្នំពេញ៖ អគ្គិសនីកម្ពុជាបានចេញសេចក្តីជូនដំណឹងស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរតម្លើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញអគ្គិសនីរបស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ ចាប់ពីថ្ងៃនេះដល់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២២ នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែង។

អគ្គិសនីកម្ពុជាបញ្ជាក់ថា” បើទោះបីជាមានការខិតខំថែរក្សាមិនឲ្យមានការប៉ះពាល់ដល់ការផ្គត់ផ្គង់អគ្គិសនីធំដុំយ៉ាងណាក៏ដោយក្តី ប៉ុន្តែការផ្គត់ផ្គង់ចរន្តអគ្គិសនីនៅតំបន់ខាងលើអាចនឹងមានការរអាក់រអួលខ្លះៗជៀសមិនផុតដែលយើងខ្ញុំស្នើសុំអភ័យទោសទុកជាមុន”។

ជ្រាបកាន់តែច្បាស់សូមអានសេចក្តីជូនដំណឹងលម្អិតខាងក្រោម៖

The Concept of Employment

0

Employment is definitely the activity of doing work regularly for another person. It is governed by both organisational rules and legal legal papers.

The concept of employment is governed by the laws and regulations of the two state and federal administration. It is also ruled https://neuerfahrungen.de/2021/12/23/find-new-employment-ideas-even-if-you-dont-have-any-business-experience/ by the management beliefs of an corporation. This means that it can differ from time to time.

The concept of employment comprises of all types of function, including agreement work, or perhaps work, and full-time do the job. It is utilized by organizations to fuel business and increase.

It is important to understand the different types of jobs so you can hire a good people. Workers will have particular skills and firm-specific understanding. Some may include additional rewards, such as medical insurance or term life insurance.

The number of workers within an organization is actually a measure of their productivity. It is also a great indicator of any country’s career level. This kind of measure includes a relatively low correlation with GDP. Nevertheless , it has been shown to follow a initial GDP characteristics during cycles of economic collapse.

Employers generally pay personnel for the hours that they can be required to complete their careers. The amount of remuneration varies in line with the type of operate performed and the employer.

A staff has the accessibility to negotiating the conditions of their occupation. This includes the volume of salary, the conditions for functioning, and the location of their operate. They are also in order to resign at any time.

There are two primary groups of people linked to production: people who perform the work and the ones who give the services. The amount of people included in a particular activity is affected by the effectiveness of professional training, the quantity of employable knowledgeable people, and the timing of vocational training.

ទីបំផុត! មេតុងទីនដែលល្បីកក្រើកនៅស្រុកខ្មែរយើង ត្រូវបានសមត្ថកិច្ចវាយខ្នោះហើយ

0

ភ្នំពេញ៖ មេតុងទីនអនឡាញដ៏ល្បី អ្នកនាង អឿន ម៉ូលីកា ត្រូវបានកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឃាត់ខ្លួននៅរសៀលថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២នេះ ពាក់ព័ន្ធករណីមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ដែលអាចជួញដូរបាន (សែកស្អុយ)។

មន្ដ្រីអាវុធហត្ថបានបញ្ជាក់ថា ការចាប់ខ្លួននេះធ្វើឡើងតាមដីកាបញ្ជាឲ្យចូលខ្លួនរបស់លោក ច្រឹង ខ្មៅ ព្រះរាជអាជ្ញា នៃអយ្យកាអមសាលាដំបូងរាជធានីភ្នំពេញ លេខ ៥៦៣ អ.យ.ក ចុះថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២៕

សម្រស់ផ្ការីកដ៏ស្គុសស្គាយនារដូវរងាក្នុងតំបន់ភ្នំនៅខេត្តឈៀងរ៉ៃ​

0

ប្រទេសថៃ៖ ក្នុង​អំឡុង​ពេល​នេះ​ប្រសិន​បើ​អ្នក​មាន​ឱកាស​ទៅ​លេង​ខេត្ត​ឈៀង រ៉ៃ បន្ថែម​ពីលើ​អាកាស​ធាតុ​ត្រជាក់​នា​ចុង​ឆ្នាំនេះ វាក៏ជាពេលដែលផ្ការដូវរងាជាច្រើននៅទីនោះបានរីកយ៉ាងស្រស់ស្អាត ជាពិសេសដូចជាសួនច្បារ Idreneasan ដែលជាកន្លែងមើល វាលផ្កា Hydrangea ដ៏ធំរបស់ខេតករឈៀងរ៉ៃ ដែលកំពុងរីកដុះដាលយ៉ាងស្គុសស្គាយ និងកំពុងទទួលការចាបអារម្មណ៍យ៉ាងខ្លាំងនៅទីនេះ។

សួនផ្កា Hydrangea មានទីតាំងនៅលើកំពុលភ្នំនៃខេត្តឈៀងរ៉ៃ  ពេលទៅដល់ទីនោះអ្នកអាចមើលទេសភាពភ្នំដ៏ស្រស់ស្រាយដែលជាផ្ទៃខាងក្រោយនៃសួន Hydrangea  មានពណ៌ខៀវភ្លឺស្រងាត ជាពិសេសវាសាកសមសម្រាប់អ្នកដែលចូលភាពរ៉ូមែនទិក និងចូលចិត្តថតរូបស្អាត។

យ៉ាងណាមិញផ្កា​ក្នុង​អំឡុង​ពេល​នេះ​កំពុង​រីក​ជា​ភួង​ពណ៌​ខៀវ​យ៉ាង​ស្រស់​ស្អាត ដែលកំពុងតែ​រង់ចាំ​ភ្ញៀវ​ទេសចរ​មក​ទស្សនា និងត្រៀមរង់ចាំមិត្តៗនារីស្លៀករ៉ូបស្អាតៗ មក​ថត​រូប​ជាមួយ​នឹងសម្រស់ដ៏ ​ស្រស់​ស្អាតនៅទីនេះ ​ធានា​ថា​អ្នក​នឹង​ទទួល​បាន​រូបភាព​គួរ​ឱ្យ​ចាប់​អារម្មណ៍ទុកជាអានុស្សាវរីយ៍ដែលមិនអាចបំភ្លេចបាន៕ ប្រភព៖ Sanook

 

៥ អាហារជួយខួរក្បាល និងពង្រឹងការចងចាំ

0

សុខភាព៖ ខួរក្បាលគឺជាផ្នែកមួយដែលបានខំប្រឹងធ្វើការស្ទើរតែរាល់ថ្ងៃ មិនថាការងារ ឬការសិក្សា បើ​ថ្ងៃ​ណា​មួយ ខួរក្បាល​យើងមានបញ្ហាខុស​ប្រក្រតី វាពិតជាប៉ះពាល់ដល់ជីវិតរបស់យើងខ្លាំងណាស់។

ដូច្នេះយើងគួរតែ​ថែរក្សា​ខួរក្បាល​ឱ្យមានសុខភាពល្អ ​ជាមួយ​នឹងអាហារ​៥​មុខ​ដែល​ជួយ​បំប៉ន​ខួរ​ក្បាលអ្នកបានយ៉ាងល្អ។

១. ស៊ុត

ពិតណាស់ស៊ុតងាយស្រួលរកណាស់ និងអាចធ្វើម្ហូបបានច្រើនមុខ បើ​អ្នក​មិន​ដឹង​ថា​ត្រូវ​បរិភោគ​អ្វី​ទេ ជម្រើសល្អគឺស៊ុត​ ព្រោះ​ក្នុង​ស៊ុត​មាន​សារធាតុ​ម្យ៉ាង​ឈ្មោះ «ខូលីន» ដែល​ជួយ​ក្នុង​ការ​អភិវឌ្ឍ​ប្រព័ន្ធ​ខួរក្បាល ដូច្នេះ​កុំភ្លេចទទួលទានស៊ុត​២​គ្រាប់​ក្នុង​មួយថ្ងៃ​ជាការ​ល្អ​។

២. ត្រី

គួរទទួលទានត្រីឱ្យបានច្រើន ដើម្បីទទួលបានភាពឆ្លាតវៃ ដោយយើងគួរទទួលទានត្រីសមុទ្រ និងត្រីទឹកជ្រៅដូចជា ត្រីសាម៉ុង ត្រីធូណា ត្រីម៉ាកែល យ៉ាងហោចណាស់ ២-៣ ដងក្នុងមួយសប្តាហ៍ ព្រោះត្រីសមុទ្រទឹកជ្រៅមានផ្ទុកអាស៊ីតខ្លាញ់ និងអូមេហ្គា ៣ ដែលជួយចិញ្ចឹមកោសិកាខួរក្បាល និងពង្រឹងជញ្ជាំងកោសិកាប្រសាទក្នុងខួរក្បាលរបស់យើងឱ្យរឹងមាំ និងមានត្រីជាច្រើនប្រភេទទៀតកុំ។

៣. គ្រាប់អាល់ម៉ុន

អាហារសម្រន់ដែលមនុស្សជាច្រើនចូលចិត្ត ដូចជាអាល់ម៉ុន គ្រាប់ hazelnut ឬសណ្តែកដីជាដើម តើអ្នកដឹងទេថាគ្រាប់ផ្លែឈើទាំងនេះសម្បូរទៅដោយជាតិខ្លាញ់ល្អ ប្រូតេអ៊ីន និងជាតិសរសៃ បូករួមទាំងវីតាមីន E ដែលជួយដល់ដំណើរការនៃការយល់ដឹង ការចងចាំ និងវីតាមីន B1 ដែលចិញ្ចឹមខួរក្បាល ធ្វើឱ្យខួរក្បាលរបស់យើងរឹងមាំ។

៤. ផ្លែប៊ឺរី

ការទទួលទានផ្លែប៊ឺរី មិនថាផ្លែស្ត្របឺរី ប៊្លូបឺរី ផ្លែឆឺរី បន្ថែមពីលើការធ្វើឱ្យយើងស្រស់ស្រាយ វាក៏ជួយពង្រឹងសុខភាពខួរក្បាលរបស់យើង ឱ្យមានកម្រិត IQ ខ្ពស់ផងដែរ និងដំណើរការគិតកាន់តែប្រសើរ រួម ជាមួយនឹងការជួយប្រព័ន្ធឈាមរត់ក្នុងការចិញ្ចឹមខួរក្បាលបានល្អ និងកែតម្រូវសម្ពាធឈាមឱ្យមានតុល្យភាព គួរយកវាធ្វើជាអាហារសម្រន់ពេលថ្ងៃទើបល្អ។

៥. សូកូឡា

គ្រាន់តែនិយាយឈ្មោះក៏ចង់ទទួលទានដែរ អ្នកណាដឹងថានៅក្នុងសូកូឡាដែលយើងបរិភោគញឹកញាប់ បន្ថែមពីលើភាពឆ្ងាញ់ ក៏មានសារធាតុប្រឆាំងអុកស៊ីតកម្មផងដែរ ហើយវាធ្វើឱ្យប្រព័ន្ធឈាមរត់កាន់តែប្រសើរ ជួយបង្កើនប្រសិទ្ធភាពនៃខួរក្បាលឱ្យដំណើរការកាន់តែប្រសើរឡើង។ ប៉ុន្តែ​កុំ​ទទួលទានច្រើន​ពេក គួរបរិភោគក្នុង​កម្រិត​ល្មម ព្រោះ​វា​ក៏មាន​កាឡូរី​ខ្ពស់ផង​ដែរ​ នឹងអាចធ្វើឱ្យធាត់ ប៉ុន្តែអ្នកគួរតែជ្រើសរើសសូកូឡាខ្មៅដែលមានជាតិស្ករទាប៕ ប្រភព៖ Sanook

តំបន់ភ្នំនៃប្រទេសក្បែរខាងយើង ស្ថិតក្រោមសូន្យអង្សាសេ

0

ភាគខាងជើងប្រទេសវៀតណាមត្រូវបានគេព្យាករណ៍ថា នឹងរងការវាយប្រហារ ពីការចុះត្រជាក់ខ្លាំងបំផុត អំឡុងរដូវរងារនេះ នៅថ្ងៃសុក្រខាងមុខនេះ ពោលគឺនៅពេលដែលសីតុណ្ហភាពនៅតំបន់ភ្នំត្រូវបានគេរំពឹងថា នឹងធ្លាក់ចុះក្រោមសូន្យអង្សាសេ។Sapa Vietnam – A Complete Travel Guide - inAra By May Pham

សីតុណ្ហភាពនៅទីក្រុងហាណូយនឹងមានពី ១៣ ទៅ១៩ដឺក្រេ នៅថ្ងៃសៅរ៍ ហើយនឹងធ្លាក់ចុះដល់ ៨ ទៅ ១៧ដឺក្រេ នៅដើមសប្តាហ៍ក្រោយ នេះបើយោងតាមទីភ្នាក់ងារព្យាករណ៍ឧតុនិយម។

កន្លែងដែលមានកម្ពស់លើសពី ១៥០០ម៉ែត្រពីលើនីវ៉ូទឹកសមុទ្រ ដូចជា Mau Son និង Sa Pa អាចនឹងជួបនឹងសីតុណ្ហភាពត្រជាក់ក្រោមសូន្យ ដែលនឹងនាំទឹកកកមកតំបន់នានា នៅដើមសប្តាហ៍ក្រោយ។ គេព្យាករណ៍ថា នឹងមានរយៈពេលប្រហែល ៥ ថ្ងៃនៅតំបន់វាលទំនាបនិង ៦ ទៅ៩ថ្ងៃ នៅតំបន់ភ្នំ។Northern Vietnam braces for freezing cold front - VnExpress International

អ្នកឧតុនិយមបាននិយាយថា សីតុណ្ហភាព ជាមធ្យម ចាប់ពីខែធ្នូ ដល់ខែកុម្ភៈ ឆ្នាំ២០២៣ ត្រូវបានគេរំពឹងថា នឹងមានប្រហាក់ប្រហែលនឹងឆ្នាំមុនៗ៕

ប្រភព៖ TuotiTrend 

ទំហំដ៏ធំអស្ចារ្យរបស់នាវាកុងតឺន័រធំជាងគេលើពិភពលោក បង្ហាញវត្តមានបន្ទាប់ពីការសាងសង់រួចរាល់នៅចិន

0

ប្រទេសចិន៖ ចិនបានបង្ហាញពីនាវាកុងតឺន័រដែលទើបនឹងសាងសង់ ធំបំមហាសាល ហើយក៏ជាកប៉ាល់កុងតឺន័រសម្រាប់ដឹកជញ្ជូនដ៏ធំបំផុតលើពិភពលោក។

ភ្នាក់ងារ ស៊ីន ហួរ (Xinhua) បានរាយការណ៍ពីទីក្រុង ថាយ ស៊ូ (Taizhou) ប្រទេសចិនកាលពីថ្ងៃទី ១៤ ខែធ្នូនេះថា នាវាកុងតឺន័រដ៏ធំ ស៊ីន ហ្វូ ១០២ (Xinfu ១០២) ចំនួនពីរគ្រឿងត្រូវបានអូសចេញពីកន្លែងផលិតកប៉ាល់របស់ក្នុងហ៊ុន យ៉ាន សិ ស៊ីនហ្វូ ស៊ីប ប៊ូលឌិង (Yangzi Xinfu Shipbuilding) ខេត្ត ជៀង ស៊ូ (Jiangsu) ភាគខាងកើតនៃប្រទេសចិន។

ក្នុងនោះចំណុចពិសេស និងភាពអស្ចារ្យ នៃ ស៊ីន ហ្វូ ១០២ (Xinfu ១០២) វាមានទទឹង ៦១.៣ ម៉ែត្រ និងបណ្តោយ ៣៩៩.៩៩ ម៉ែត្រ ព្រមទាំងអាចផ្ទុកធុងកុងតឺន័រស្តង់ដារបានចំនួន ២៤,៣៤៦ តោន ដែលធ្វើឱ្យវាបានក្លាយជាកប៉ាលធំជាងគេបំផុតនៅលើពិភពលោក និងត្រូវបានគេដាក់វាជាកំណត់ត្រាថ្មីមួយរបស់ទីក្រុងក្នុងវិស័យសំណង់នាវាកុងតឺន័រដ៏ធំបំផុតរបស់ពិភពលោកផងដែរ។

យ៉ាងណាមិញមកទល់ពេលនេះ សាជីវកម្មសាងសង់នាវា យ៉ាន សិ ស៊ីនហ្វូ ស៊ីប ប៊ូលឌិង (Yangzi Xinfu Shipbuilding) នៃប្រទេសចិនបានបញ្ចប់ការសាងសង់នាវាចំនួន ៦ នៃប្រភេទនេះ ហើយកប៉ាល់ចំនួនពីរនេះនឹងត្រូវប្រគល់ទៅឱ្យអាជ្ញាធរចុះកិច្ចសន្យាសម្រាប់ការលក់របស់ពួកគេនៅក្នុងខែកុម្ភៈឆ្នាំ២០២៣ បន្ទាប់ពីបញ្ចប់ការធ្វើតេស្តតាមដាន និងការជិះសាកល្បងលើសមុទ្រ។

ទន្ទឹមនឹងនោះនាវាចំនួនបួនផ្សេងទៀតក៏ត្រូវបានគេរំពឹងថានឹងដឹកអាចបង្ហាញខ្លួន និងអាចជញ្ជូនទំនិញនៅអំឡុងឆ្នាំ ២០២៣ នេះផងដែរ។

គួរបញ្ជាក់ផងដែរថាទិន្នន័យដែលបានចេញដោយក្រសួងឧស្សាហកម្ម និងបច្ចេកវិទ្យាព័ត៌មានរបស់ប្រទេសចិនបានបង្ហាញផងដែរថា ឧស្សាហកម្មផលិតកប៉ាល់របស់ចិនបានឈានមុខគេក្នុងផ្នែកទីផ្សារពិភពលោក ជាមួយនឹងនាវាកុងតឺន័រដែលមានសមត្ថភាពអាចផ្ទុកបានច្រើនជាង ១០,០០០ តោន និងបានកាន់កាប់នៃទីផ្សារពិភពលោកចំនួន ៥១.៧ភាគរយ៕ ប្រភព៖ Dailynews

 

សម្ដេច ស ខេង ប្រកាសឱ្យសមត្ថកិច្ចត្រូវខំចាប់មេខ្លោងជួញដូរមនុស្ស និងគ្រឿងញៀន ដើម្បីទាញកម្ពុជាចេញពីបញ្ជីប្រផេះ

0

ភ្នំពេញ៖ សម្ដេច ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជំរុញឲ្យសមត្ថកិច្ចតាមចាប់មេខ្លោងជួញដូរមនុស្ស និងគ្រឿងញៀន រួមទាំងស៊ើបអង្កេតបទល្មើសពាក់ព័ន្ធផ្សេងទៀត ជុំវិញការលាងលុយកខ្វក់ ដើម្បីទាញកម្ពុជាចេញពីបញ្ជីប្រផេះ។

នៅទិវាជាតិប្រឆាំងការជួញដូរមនុស្ស លើកទៅ១៦ ក្រោមប្រធានបទ «រួមគ្នាលុបបំបាត់អំពើជួញដូរមនុស្ស ឆ្ពោះទៅសម្រេចគោលដៅអភិវឌ្ឍន៍ជាតិប្រកបដោយចីរភាព» សម្ដេច ស ខេង សង្កត់ធ្ងន់ថា ការបង្ក្រាបបទល្មើសមួយបានជោគជ័យ លុះត្រាតែវែករកមុខមេខ្លោង ហើយចាប់ផ្តន្ទាទោសតាមច្បាប់។ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបញ្ជាក់ថា កម្ពុជា មានពេលយ៉ាងយូរត្រឹមត្រីមាសទី១ ឆ្នាំ២០២៣ ដើម្បីខិតខំធ្វើយ៉ាងណា ឲ្យកម្ពុជាចេញពីបញ្ជីប្រផេះ របស់អង្គការ​ឃ្លាំមើល​ការ​លាងលុយកខ្វក់​អន្តរជាតិ «FATF» ដែលមានមូលដ្ឋាននៅប្រទេសបារាំង។

ចំពោះការបង្ក្រាបបទល្មើសជួញដូរមនុស្ស និងគ្រឿងញៀន ជាពិសេសការសំអាតប្រាក់កខ្វក់ គឺជារឿងសំខាន់មួយរបស់កម្ពុជា​ ដើម្បីធ្វើរបាយកាណ៍ ទៅកាន់អង្គការឃ្លាំមើល FATE។ ក្នុងទិវាជាតិប្រឆាំងការជួញដូរមនុស្ស នាថ្ងៃទី១២ ធ្នូ សម្ដេច ស ខេង លើកឡើងបែបនេះ៖ «បញ្ហានេះ(បទល្មើសសំអាតប្រាក់) ជាបញ្ហាសំខាន់របស់កម្ពុជាយើងបច្ចុប្បន្នេះ។ ពេលនេះ រហូតដល់ត្រីមាសទីមួយឆ្នាំ២០២៣ អង្គការ FATF មានមូលដ្ឋាននៅបារាំង ទទួលស្គាល់លទ្ធផលរបាយការណ៍ពីការងាររបស់គណៈកម្មាធិការប្រយុទ្ធប្រឆាំង ការសំអាតប្រាក់កម្ពុជា ដែលអង្គការនោះនឹងមកត្រួតពិនិត្យ ផ្ទៀតផ្ទាត់ របាយការណ៍កម្ពុជា ដែលបញ្ជូនទៅ តើវាពិតកម្រិតណា ដើម្បីដកកម្ពុជាចេញពីបញ្ជីប្រផេះ»។

សម្ដេច ស ខេង បានកត់សម្គាល់ឃើញការរាយការណ៍ពីបទល្មើសជួញដូរមនុស្ស និងការទទួលបានពាក្យបណ្ដឹង មានការថយចុះ បើធៀបនឹងមុនពេលសមត្ថកិច្ចផ្ដើមយុទ្ធនាការបង្ក្រាបការជួញដូរមនុស្ស នាថ្ងៃទី១៨ សីហាកន្លងមក។ មុនពេលចាប់ផ្ដើមយុទ្ធនាការនេះ ក្នុងមួយថ្ងៃ សមត្ថកិច្ចទទួលជាងបានជាង១០បណ្ដឹង ប៉ុន្តែបច្ចុប្បន្ននេះ មានត្រឹមតែ១ ទៅ៣បណ្ដឹងប៉ុណ្ណោះ ក្នុងមួយថ្ងៃ។ បើគិតជាបណ្ដឹងសរុប ដែលសមត្ថកិច្ចទទួលបានជាង៦០០បណ្ដឹង។ ដូច្នេះ សម្ដេច ស ខេង សន្មតថា ករណីជួញដូរមនុស្សអាចនឹងធូរស្រាល។ យ៉ាងណាក្ដី សម្ដេច ស ខេង ជំរុញឲ្យបន្តសហការគ្នាទប់ស្កាត់ទៀត។

បន្ថែមពីនេះសម្ដេច ស ខេង សង្កត់ធ្ងន់ថា ការបង្ក្រាបករណីជួញដូរមនុស្ស មិនមែនត្រឹមតែជួយសង្គ្រោះជនរងគ្រោះ ហើយបញ្ចប់សំណុំរឿងឡើយ ពោលគឺត្រូវតាមចាប់អ្នកប្រព្រឹត្តបទល្មើស ឬឧក្រិដ្ឋជន ទៅផ្តន្ទាទោស។ លើសពីនេះ ត្រូវស្រាវជ្រាវបទល្មើសបន្ថែម ទាក់ទងនឹងការលាងលុយកខ្វក់ រួមទាំងបទល្មើសគ្រឿងញៀនជាដើម៕