សុខភាព៖ ខួរក្បាលគឺជាផ្នែកមួយដែលបានខំប្រឹងធ្វើការស្ទើរតែរាល់ថ្ងៃ មិនថាការងារ ឬការសិក្សា បើ​ថ្ងៃ​ណា​មួយ ខួរក្បាល​យើងមានបញ្ហាខុស​ប្រក្រតី វាពិតជាប៉ះពាល់ដល់ជីវិតរបស់យើងខ្លាំងណាស់។

ដូច្នេះយើងគួរតែ​ថែរក្សា​ខួរក្បាល​ឱ្យមានសុខភាពល្អ ​ជាមួយ​នឹងអាហារ​៥​មុខ​ដែល​ជួយ​បំប៉ន​ខួរ​ក្បាលអ្នកបានយ៉ាងល្អ។

១. ស៊ុត

ពិតណាស់ស៊ុតងាយស្រួលរកណាស់ និងអាចធ្វើម្ហូបបានច្រើនមុខ បើ​អ្នក​មិន​ដឹង​ថា​ត្រូវ​បរិភោគ​អ្វី​ទេ ជម្រើសល្អគឺស៊ុត​ ព្រោះ​ក្នុង​ស៊ុត​មាន​សារធាតុ​ម្យ៉ាង​ឈ្មោះ «ខូលីន» ដែល​ជួយ​ក្នុង​ការ​អភិវឌ្ឍ​ប្រព័ន្ធ​ខួរក្បាល ដូច្នេះ​កុំភ្លេចទទួលទានស៊ុត​២​គ្រាប់​ក្នុង​មួយថ្ងៃ​ជាការ​ល្អ​។

២. ត្រី

គួរទទួលទានត្រីឱ្យបានច្រើន ដើម្បីទទួលបានភាពឆ្លាតវៃ ដោយយើងគួរទទួលទានត្រីសមុទ្រ និងត្រីទឹកជ្រៅដូចជា ត្រីសាម៉ុង ត្រីធូណា ត្រីម៉ាកែល យ៉ាងហោចណាស់ ២-៣ ដងក្នុងមួយសប្តាហ៍ ព្រោះត្រីសមុទ្រទឹកជ្រៅមានផ្ទុកអាស៊ីតខ្លាញ់ និងអូមេហ្គា ៣ ដែលជួយចិញ្ចឹមកោសិកាខួរក្បាល និងពង្រឹងជញ្ជាំងកោសិកាប្រសាទក្នុងខួរក្បាលរបស់យើងឱ្យរឹងមាំ និងមានត្រីជាច្រើនប្រភេទទៀតកុំ។

៣. គ្រាប់អាល់ម៉ុន

អាហារសម្រន់ដែលមនុស្សជាច្រើនចូលចិត្ត ដូចជាអាល់ម៉ុន គ្រាប់ hazelnut ឬសណ្តែកដីជាដើម តើអ្នកដឹងទេថាគ្រាប់ផ្លែឈើទាំងនេះសម្បូរទៅដោយជាតិខ្លាញ់ល្អ ប្រូតេអ៊ីន និងជាតិសរសៃ បូករួមទាំងវីតាមីន E ដែលជួយដល់ដំណើរការនៃការយល់ដឹង ការចងចាំ និងវីតាមីន B1 ដែលចិញ្ចឹមខួរក្បាល ធ្វើឱ្យខួរក្បាលរបស់យើងរឹងមាំ។

៤. ផ្លែប៊ឺរី

ការទទួលទានផ្លែប៊ឺរី មិនថាផ្លែស្ត្របឺរី ប៊្លូបឺរី ផ្លែឆឺរី បន្ថែមពីលើការធ្វើឱ្យយើងស្រស់ស្រាយ វាក៏ជួយពង្រឹងសុខភាពខួរក្បាលរបស់យើង ឱ្យមានកម្រិត IQ ខ្ពស់ផងដែរ និងដំណើរការគិតកាន់តែប្រសើរ រួម ជាមួយនឹងការជួយប្រព័ន្ធឈាមរត់ក្នុងការចិញ្ចឹមខួរក្បាលបានល្អ និងកែតម្រូវសម្ពាធឈាមឱ្យមានតុល្យភាព គួរយកវាធ្វើជាអាហារសម្រន់ពេលថ្ងៃទើបល្អ។

៥. សូកូឡា

គ្រាន់តែនិយាយឈ្មោះក៏ចង់ទទួលទានដែរ អ្នកណាដឹងថានៅក្នុងសូកូឡាដែលយើងបរិភោគញឹកញាប់ បន្ថែមពីលើភាពឆ្ងាញ់ ក៏មានសារធាតុប្រឆាំងអុកស៊ីតកម្មផងដែរ ហើយវាធ្វើឱ្យប្រព័ន្ធឈាមរត់កាន់តែប្រសើរ ជួយបង្កើនប្រសិទ្ធភាពនៃខួរក្បាលឱ្យដំណើរការកាន់តែប្រសើរឡើង។ ប៉ុន្តែ​កុំ​ទទួលទានច្រើន​ពេក គួរបរិភោគក្នុង​កម្រិត​ល្មម ព្រោះ​វា​ក៏មាន​កាឡូរី​ខ្ពស់ផង​ដែរ​ នឹងអាចធ្វើឱ្យធាត់ ប៉ុន្តែអ្នកគួរតែជ្រើសរើសសូកូឡាខ្មៅដែលមានជាតិស្ករទាប៕ ប្រភព៖ Sanook