Home Blog Page 1956

សញ្ញាគ្រោះថ្នាក់ទាំង ៦ នៃជំងឺគាំងបេះដូង

0

សុខភាព៖ ការដួលស្លាប់ ដោយសារគាំងបេះដូង បើទោះបីជាវាមិនមានជាញឹកញាប់ក៏ដោយ ដែលភាគច្រើនកើតមានចំពោះមនុស្សចាស់ប៉ុណ្ណោះ ហើយសម្រាប់មនុស្សវ័យក្មេងវានៅតែអាចជួបប្រទះតិចតួច

ទោះជាយ៉ាងណាវាមិនមែនជារឿងធម្មតានោះទេព្រោះការពិតលំហូរនៃការស្លាប់មិនមែនជារោគសញ្ញាធម្មតាឡើត ប៉ុន្តែវាជាជំងឺដ៏គ្រោះថ្នាក់មួយ ដែលអ្នករាល់គ្នាគួរដឹងពីជំងឺគាំងបេះដូងស្រួចស្រាវនេះ។

មូលហេតុនៃការគាំងបេះដូងស្រួចស្រាវ ឬរោគសញ្ញានៃការស្លាប់

ការគាំងបេះដូងស្រួចស្រាវ ឬរោគសញ្ញានៃការស្លាប់ វាបណ្តាលមកពីការស្ទះសរសៃឈាមបេះដូងស្រួចស្រាវ ដែលគ្មាននរណាម្នាក់អាចប្រាប់បានថានឹងកើតឡើងនៅពេលណា ក្នុងករណីខ្លះ ពួកគេអាចមាន សុខភាពធម្មតា ប៉ុន្តែស្រាប់តែមានរោគសញ្ញាមិនធម្មតាភ្លាមៗដូចជា តឹងក្នុងទ្រូង មានអារម្មណ៍មិនស្រួល និងងាយអស់កម្លាំង។

រោគសញ្ញានៃការគាំងបេះដូងស្រួចស្រាវ       

អ្នកជំងឺ តែងតែស្លាប់ភ្លាមៗ នៅពេលយប់បើទោះជាមានកម្លាំង និង មិនធ្លាប់ឈឺពីមុនមក ដែលស្ថិតនៅចន្លោះអាយុពី ៣០-៥០ ឆ្នាំ រឿងសំខាន់គឺថាជំងឺនេះមិនមែនជារឿងធម្មតាទេ ហើយការយល់ដឹងរបស់សាធារណជនទូទៅជារឿយៗក៏នៅមានកម្រិត។

សញ្ញាគ្រោះថ្នាក់នៃការគាំងបេះដូងស្រួចស្រាវ

១. ឈឺ ទ្រូង

២. ពិបាកដកដង្ហើម ជាពិសេសនៅពេលយប់

៣. វិលមុខ

៤. ពិបានអត់ធ្មត់ ងាយតានតឹង ងាយរំភើប

៥. បែកញើស

៦. ដួលសន្លប់ បាត់បង់ស្មារតី។

កត្តាហានិភ័យដែលកើតមានចំពោះក្រុមមនុស្សនៃការគាំងបេះដូងស្រួចស្រាវ

– ជាអ្នកជំងឺ ទឹកនោមផ្អែម លើសឈាម ខ្លាញ់ក្នុងឈាមខ្ពស់

– ការជក់បារី

– ជាមនុស្សដែលគេងស្រមុក ជាមួយនឹងការគេងមិនដកដង្ហើម៕ ប្រភព៖ Sanook

 

មនុស្សយ៉ាងហោចណាស់១២០នាក់បានបា.ត់.ប.ង់.ជី.វិ.ត ក្នុងហេតុការណ៍រអិលបាក់ដីយ៉ាងធ្ងន់ធ្ងរ នៅកុងហ្គោ

0

បរទេស៖ ទឹកជំនន់ភ្លាមៗបង្កឱ្យមានការរអិលបាក់ដីបណ្ដាលឱ្យមនុស្សយ៉ាងហោចណាស់ ១២០ នាក់បានបាត់បង់ជីវិតភ្លាមៗនៅ Kinshasa សាធារណរដ្ឋប្រជាធិបតេយ្យនៃប្រទេសកុងហ្គោ។

ទីភ្នាក់ងារសារព័ត៌មានបរទេសរាយការណ៍ពីទីក្រុង Kinshasa  សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ នាថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២នេះថា ការិយាល័យគ្រប់គ្រងគ្រោះមហន្តរាយនៃសាធារណៈរដ្ឋប្រជាធិបតេយ្យកុងហ្គោ បានរាយការណ៍ពីទឹកជំនន់ភ្លាមៗ និងការរអិលបាក់ដីបណ្ដាលឱ្យមានភ្លៀងធ្លាក់ខ្លាំងក្នុងសប្តាហ៍នេះ។

ដែលជាលទ្ធផលវាបានបង្កបញ្ហាដល់តំបន់ជាច្រើននៅ Kinshasa ហើយបានបណ្តាលឲ្យមានអ្នកស្លាប់យ៉ាងហោចណាស់ ១២០ នាក់ ប៉ុន្តែគេជឿថាមានចំនួនអ្ន​កស្លាប់ខ្ពស់ជាងនេះទៅទៀត ព្រោះថាចំនួនជនរងគ្រោះនឹងកើនឡើងដោយមានអ្នកដែលបានបាត់ខ្លួន។

បញ្ហាខាងលើបណ្ដាលមកពីការអភិវឌ្ឍន៍យ៉ាងឆាប់រហ័សនៃតំបន់ទីក្រុង ប៉ុន្តែការប្រឆាំងនឹងផែនការទីក្រុង ដែលមិនមានប្រសិទ្ធភាព ជាលទ្ធផលទីក្រុង Kinshasa ប្រឈមមុខនឹងការកើនឡើងយ៉ាងខ្លាំងនៃហានិភ័យ ជាមួយនឹងទឹកជំនន់ភ្លាមៗ និងការបាក់ដី។

គួរបញ្ជាក់ថាកាលពី ឆ្នាំ ២០១៩ ពេលមានភ្លៀងធ្លាក់ខ្លាំង មនុស្សយ៉ាងហោចណាស់ ៣៩ នាក់បានស្លាប់ដោយសារទឹកជំនន់ភ្លាមៗ នៅ Kinshasaនេះដូចគ្នា៕ ប្រភព៖ Dailynews

 

 

សហរដ្ឋអាមេរិក នឹងប្រព័ន្ធការពារដែនអាកាសដ៏ទំនើបទៅឲ្យអ៊ុយក្រែន បំពាក់ពូទីន

0

រដ្ឋធានីវ៉ាស៊ីនតោន៖ ដោយសារតែកម្លាំងទាហានរុស្ស៊ី កំពុងតែបង្កើនការវាយប្រហារ ប្រឆាំងនឹងហេដ្ឋរចនាសម្ព័ន្ធថាមពល និង សំណង់អគារស៊ីវិល ដែលជាជម្រករបស់ប្រជាជនអ៊ុយក្រែន នៅក្នុងរដូវរងានេះ ហើយគួបផ្សំនឹងការអំពាវនាវយ៉ាងទទួច ពីរដ្ឋាភិបាលក្រុងកៀវ ផងនោះ សហរដ្ឋអាមេរិក មានគម្រោងនឹងបញ្ជូនប្រព័ន្ធការពារដែនអាកាសដ៏ទំនើបរបស់ខ្លួន ទៅកាន់ប្រទេសអឺរ៉ុបខាងកើតមួយនេះ នៅក្នុងពេលដ៏ឆាប់នេះ។

បណ្ដាញទូរទស្សន៍របស់សហរដ្ឋអាមេរិក CNN បានចេញផ្សាយ កាលពីថ្ងៃអង្គារ ទី១៣ ខែធ្នូ ថា បើតាមមន្រ្ដីជាន់ខ្ពស់របស់សហរដ្ឋអាមេរិក បានឲ្យដឹង ថា រដ្ឋបាលរបស់ប្រធានាធិបតី លោក ចូ បៃដិន (Joe Biden) នឹងសិក្សាបញ្ចប់គម្រោង អំពីការបញ្ជូនប្រព័ន្ធការពារមីស៊ីល Patriot (ផេទ្រីយ៉ូត) ទៅកាន់ប្រទេសអ៊ុយក្រែន។ គម្រោងនេះ អាចនឹងត្រូវប្រកាស នាពេលឆាប់ៗ នៅសប្ដាហ៍នេះ។

មន្រ្ដីជាន់ខ្ពស់សហរដ្ឋអាមេរិក ចំនួន៣រូប បានប្រាប់ដល់បណ្ដាញទូរទស្សន៍សហរដ្ឋអាមេរិក CNN ថា គម្រោងរបស់មន្ទីរបញ្ចកោណ នឹងនៅតែមានការចាំបាច់បំផុត ទទួលការអនុញ្ញាត ពីលោក ឡយ អូស្ទីន (Lloyd Austin) រដ្ឋមន្រ្ដីក្រសួងការពារជាតិ មុននឹងបញ្ជូនទៅជូនប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន ចុះហត្ថលេខា។ គម្រោងនេះ ក៏រំពឹង ថា នឹងទទួលបានការអនុញ្ញាត នាពេលឆាប់ៗនេះ។

អ៊ុយក្រែន កំពុងតែអំពាវនាវ ដល់សហរដ្ឋអាមេរិក សុំឲ្យបញ្ជូនប្រព័ន្ធការពារដែនអាកាសបាញ់ រយៈចម្ងាយឆ្ងាយ ហើយវាមានប្រសិទ្ធភាពខ្ពស់ ដើម្បីទប់ស្កាត់មីស៊ីលបាលិ្លស្ទីក (Ballistic Missle) និង មីស៊ីលគ្រូសរបស់កម្លាំងទាហានរុស្ស៊ី វាយប្រហារកម្ទេចហេដ្ឋារចនាសម្ព័ន្ធស៊ីវិល ពាសពេញប្រទេស។ Patriot នឹងក្លាយជាប្រព័ន្ធសព្វាវុធការពារ រយៈចម្ងាយឆ្ងាយដ៏មានប្រសិទ្ធភាពបំផុត ត្រូវបានបញ្ជូនទៅកាន់ប្រទេសអ៊ុយក្រែន ហើយវានឹងជួយធានាដល់សន្ដិសុខដែនអាកាស សម្រាប់ប្រទេសជាសមាជិកណាតូ នៅតំបន់អឺរ៉ុបខាងកើតផងដែរ។

ទោះជាយ៉ាងណា គេនៅមិនទាន់ច្បាស់ អំពីប្រភេទឧបករណ៍បាញ់មីស៊ីលចម្រុះ ត្រូវបានបញ្ជូនទៅកាន់នអ៊ុយក្រែន នោះដែរ ប៉ុន្ដែគេគ្រាន់តែដឹងថា វាជាប្រព័ន្ធការពារដែនអាកាស Patriot រួមទាំងប្រព័ន្ធរ៉ាដា ដែលអាចតាមដាន និង កំណត់គោលដៅ កុំព្យូទ័រ ឧបករណ៍បង្កើតថាមពល ស្ថានីយគ្រប់គ្រង។ ចំណែកការបញ្ជូនប្រព័ន្ធបាញ់មីស៊ីលការពារដែនអាកាសប្រភេទនេះ នឹងកើនឡើង រហូតដល់៨គ្រឿង ដោយក្នុងមួយគ្រឿងៗ អាចបាញ់មីស៊ីល ចំនួន៤គ្រាប់។

ក្រុមមន្រ្ដីយោធាសហរដ្ឋអាមេរិក បានបន្ថែម ថា ក្រោយពេលការសិក្សា អំពីគម្រោងនេះ ត្រូវបានបញ្ចប់នោះ ប្រព័ន្ធការពារ Patriot ត្រូវបានគេរំពឹង ថា នឹងដឹកជញ្ជូនទៅកាន់ប្រទេសអ៊ុយក្រែន នៅក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ។ ចំណែកកងទ័ពអ៊ុយក្រែន ក៏នឹងទទួលបានការបណ្តុះបណ្តាល អំពីរបៀបប្រើប្រាស់ Patriot នេះ នៅក្នុងមូលដ្ឋានកងទ័ពអាកាសរបស់សហរដ្ឋអាមេរិក ស្ថិតក្នុងទីក្រុង Grafenwoehr (ហ្ក្រាហ្វែនវ៉ូ) ប្រទេសអាល្លឺម៉ង់ ផងដែរ៕

 

 

បាត់បង់ជីវិតអស់ជាច្រើនឆ្នាំ ស្រាប់តែលេចវត្តមាន Michael Jackson ថ្មីផ្ទុះការគាំទ្រពេញទ្វីបអឺរុប

0

បរទេស៖ ​ផ្ទុះការចាប់អារម្មណ៍ខ្លាំង ក្រោយពីលេចវត្តមាន ម៉ៃ ឃឺ ចាក សិន (Michael Jackson) ទីពីរដែលលោកទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់ប្រជាជននៅសហរដ្ឋអាមេរិក ជាពិសេសក្នុងទ្វីបអឺរ៉ុប ​រហូតពួកគេទទួចឱ្យបុរសរូបនេះទៅសម្ដែងក្នុងប្រទេស ដោយប្រាក់ចំណូលដែលទទួលបានពីការសម្ដែងជាលើកដំបូងរបស់លោកនៅទីនោះរហូតទៅដល់៥០ម៉ឺនដុល្លារ។

ពិតណាស់កំពូលតារាចម្រៀងប៉ុប ម៉ៃ ឃឺ ចាក សិន (Michael Jackson) បានក្លាយជាបុគ្គលដ៏មានឥទ្ធិពលនៅទូទាំងពិភលោកជាមួយនឹងទឹកដមសម្លែងដ៏ពិរោះ ​និងស្ទាយរាំ ក៏ដូចជាស្ទាយស្លៀកពាក់យ៉ាងទាក់ទាញដែលមិនមានអ្នកណាអាចធ្វើបានដូច ព្រមបានការគាំទ្រយ៉ាងខ្លាំងក្នុងអំឡុងទតវត្សទី២០ ។

ទោះជាយ៉ាងណាតារាចម្រៀង ម៉ៃ ឃឺ ចាក សិន (Michael Jackson) បានទទួលមរណៈភាព ក្នុងឆ្នាំ ២០០៩ ដែលធ្វើឱ្យមហាជនមានការសោកស្ដាយជាខ្លាំងជាមួយនឹងការបាត់បង់តារាចម្រៀងដ៏ឆ្នើមរូបនេះ រហូតមានមនុស្សជាច្រើនបានព្យាយាមចំលងស្ទាយ នៃការច្រៀង រាំ ស្លៀកពាក់ រហូតមានអ្នកខ្លះបានទៅវះកាត់មុខមាត់ឱ្យដូចទៅនឹងលោកផងដែរ ប៉ុន្តែនៅតែមិនទទួលបានភាពល្បីល្បាញដូចម្ចាស់ដើម។

តែអ្វីដែលគួរឱ្យចាប់អារម្មណ៍ និងភ្ញាក់ផ្អើលជាខ្លាំង ក្រោយពីបាត់បងតារាចម្រៀងដើមជាច្រើនឆ្នាំ ស្រាប់តែកន្លងមកថ្មីៗនេះ បានលេចវត្តមានរបស់​បុរសម្នាក់ដែលមានមុខមាត់ រូបរាង និងទេពកោសល្យដូចទៅនឹងតារាចម្រៀងលោក ម៉ៃ ឃឺ ចាក សិន (Michael Jackson)ស្ទើរគ្មានចន្លោះ។

ជាមួយគ្នានោះការលេចវត្តមាន ម៉ៃ ឃឺ ចាក សិន (Michael Jackso) ថ្មីមួយនេះត្រូវបានគេឱ្យដឹងថា លោកគឺជាជនជាតិចិន មានឈ្មោះដើម អាន ឡាន (An Lan) ទោះជាយ៉ាងណាការមានវត្តមាននៅក្នុងប្រទេសចិន លោកមិនសូវទទួលបានការគាំទ្រខ្លាំងនោះឡើយ។

ប៉ុន្តែបើឈានចូលក្នុងទឹកដីអាមេរិកអាន ឡាន គឺ ជាបុគ្គលដ៏ល្បីមួយរូប រហូតនាពេលបច្ចុប្ប​ន្ននេះ ទទួលបានការគាំទ្រយ៉ាងភ្លូកទឹកភ្លូកដីនៅអាមេរិក ជាពិសេសក្នុងតំបន់នៃទី្វបអឺរ៉ុប ដោយហ្វេនៗអ្នកធ្លាប់គាំទ្រលោក ម៉ៃ ឃឺ ចាក សិន (Michael Jackson) ពួកគេតែងតែទទូចឱ្យលោកទៅសម្ដែងនៅទីនោះយ៉ាងខ្លាំង ហើយបន្ទាប់ពីបានជួបលោកដោយផ្ទាល់ ក៏មានអ្នកគាំទ្រមួយចំនួនខ្លះបានសម្រក់ទឹកភ្លែក និងបង្ហាញពីក្ដីស្រលាញ់ទៅកាន់លោកជាខ្លាំង។

ក្នុងនោះផងដែរការទៅសម្ដែងជាលើកដំបូងរបស់ អាន ឡាន ទទួលបាន ៥០ ម៉ឺនដុល្លារពីអ្នកឧបត្ថម និងអ្នកគាំទ្រដែលវាជាចំនួនដ៏ច្រើនមួយក្នុងការសម្ដែងនេះ ហើយជាបន្តបន្ទាប់មកលោកក៏បានទទួលការអញ្ជើញទៅសម្ដែងនៅអឺរ៉ុបជាច្រើនលើកច្រើនសារជាមន្តបន្ទាប់។

ពិតណាស់ដំបូងឡើយ អាន ឡាន គឺជាអ្នកក្រីក្រម្នាក់ ប៉ុន្តែបន្ទាប់ពីផ្ទុះភាពល្បីល្បាញលោកក៏ក្លាយជាមហាសេដ្ឋីមានទាំងយន្តហោះផ្ទាល់ខ្លួន មានឡានទំណើបៗ ព្រមទាំងមានអ្នកការពារឈ្វេងស្ដាំផងដែរ៕

 

 

ប្រទេសអ្នកមាន G7 ឯកភាពបង្កើតប្រព័ន្ធផ្គត់ផ្គង់លុយឱ្យអ៊ុយក្រែនដើម្បីកសាងប្រទេសឡើងវិញ

0

អន្តរជាតិ៖ មេដឹកនាំប្រទេសមានសេដ្ឋកិច្ចជឿនលឿនទាំង៧​(G7) នៅថ្ងៃទី១២ ខែធ្នូ ឯកភាពបង្កើតប្រព័ន្ធហិរញ្ញវត្ថុមួយដើម្បីចាក់បញ្ចូលលុយជំនួយទាំងរយៈពេលវែង និងរយៈពេលខ្លីដល់អ៊ុយក្រែន។ ទន្ទឹមនេះនឹងអរគុណមេដឹកនាំG7 ប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀ ហ្សេលេនស្គី អរគុណក្រុមប្រទេស G7 ចំពោះកាយវិការនេះ តែក៏ឆ្លៀតសុំជំនួយយោធាភ្លាមៗជាមុនសិនដើម្បីយកទៅតតាំងនឹងរុស្ស៊ី។

នាជំនួបតាមប្រព័ន្ធអនឡាញជាមួយប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀ ហ្សេលេនស្គី នៅថ្ងៃទី១២ ខែធ្នូមេដឹកនាំប្រទេសមានសេដ្ឋកិច្ចជឿនលឿនទាំង៧ (G7) ប្តេជ្ញាគាំទ្រអ៊ុយក្រែនប្រឆាំងនឹងការវាយប្រហាររបស់រុស្ស៊ីទាល់តែដល់ទីបញ្ចប់ ហើយនៅខែក្រោយគ្រោងនឹងរៀបចំកិច្ចប្រជុំស្តីពីគោលនយោបាយសម្របសម្រួលដល់ម្ចាស់ជំនួយសម្រាប់អ៊ុយក្រែន។

បើតាមអធិការបតីអាល្លឺម៉ង់ អូឡាហ្វ ស្ហូល ដែលបច្ចុប្បន្នជាប្រធាន G7 បញ្ជាក់ថា ផែនការនេះមានបំណងជួយអ៊ុយក្រែនទទួលបានហិរញ្ញវត្ថុដើម្បីបន្តដង្ហើម និងកិច្ចប្រឹងប្រែងនៅប៉ុន្មានឆ្នាំខាងមុខក្នុងការកសាងប្រទេសឡើងវិញពីការបំផ្លិចបំផ្លាញដោយសារការឈ្លានពានរបស់រុស្ស៊ី។

«គោលបំណងឥឡូវនេះគឺ បង្កើតគោលនយោបាយនេះឱ្យបានឆាប់រហ័សជាមួយការចូលរួមពីអ៊ុយក្រែន ស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ និងដៃគូផ្សេងទៀត»។ លោក ស្ហូល លើកឡើងបែបក្នុងសន្និសីទកាសែតក្រោយកិច្ចប្រជុំ ហើយបន្តថាការកសាងអ៊ុយក្រែនឡើងវិញនឹងជាកិច្ចការរបស់មនុស្សស្រដៀងទៅនឹងផែនការ Marshall Plan ដែលជាគម្រោងជំនួយហិរញ្ញវត្ថុរបស់អាម៉េរិកជួយអឺរ៉ុបស្តារសេដ្ឋកិច្ចឡើងវិញក្រោយត្រូវបំផ្លិចបំផ្លាញដោយសារសង្រ្គាមលោកលើកទី២។

មេដឹកនាំ G7 អះអាងនឹងបង្កើតលេខាធិការដ្ឋានសម្រាប់គោលនយោបាយខាងលើ ហើយប្រទេសសមាជិកនីមួយៗនឹងត្រូវចាត់តាំងអ្នកតំណាងដែលជារដ្ឋាភិបាលជាន់ខ្ពស់ម្នាក់មើលការខុសត្រូវលើការបង្កើតគោលនយោបាយនេះ និងកិច្ចប្រឹងប្រែងសម្របសម្រួលជាបន្ត។ បើតាមមេដឹកនាំ G7 អ្នកតំណាងទាំងនោះគួរតែជួបប្រជុំឱ្យបានលឿនតាមដែលអាចធ្វើទៅបានក្នុងខែមករា ឆ្នាំ២០២៣។

ស្របគ្នានេះ មេដឹកនាំ G7 ក៏បានអំពាវនាវឱ្យបណ្តារដ្ឋមន្រ្តីហិរញ្ញវត្ថុនៃក្រុមប្រទេសមានសេដ្ឋកិច្ចជឿនលឿននេះជួបប្រជុំនាពេលខ្លីខាងមុខនេះជាមួយមូលនិធិរូបិយវត្ថុអន្តរជាតិដើម្បីសម្របសម្រួលការផ្គត់ផ្គង់ថវិកាដល់អ៊ុយក្រែនសម្រាប់ឆ្នាំ២០២៣។

ថ្លែងក្នុងសុន្ទរកថាទៅកាន់មេដឹកនាំ G7 ប្រធានាធិបតីអរគុណយ៉ាងខ្លាំងសម្រាប់ការគាំទ្រជាបន្តបន្ទាប់របស់ប្រទេសទាំងនេះ។ ប៉ុន្តែក្នុងចំណោមសំណើទាំងអស់ លោកក៏ទាមទារឱ្យផ្តល់អាវុធជាមុនសិនដើម្បីប្រយុទ្ធតទល់នឹងរុស្ស៊ី ខណៈការស្តារសេដ្ឋកិច្ច និងសង្គមជាតម្រូវការធំទីពីរ។

«ជាអកុសល រុស្ស៊ីនៅតែមានប្រៀបលើកាំភ្លើងធំ និងមីស៊ីល» លោក ហ្សេលេនស្គី ថ្លែងបែបនេះដោយស្នើសុំកាំភ្លើងធំ និងរថក្រោះទំនើបបន្ថែមដែលជាយុទ្ធោបករណ៍អ៊ុយក្រេនស្នើសុំម្តងហើយម្តងទៀតជាមួយយន្តហោះចម្បាំង និងមីស៊ីលចម្ងាយឆ្ងាយ។

ទន្ទឹមនេះ មេដឹកនាំអ៊ុយក្រែនរូបនេះក៏បានស្នើសុំហ្គាសពីម្ចាស់ជំនួយលោកខាងលិចផងដែរ ខណៈប្រទេសហែកហួរដោយសារសង្រ្គាមមួយនេះប្រឈមនឹងកង្វះខាតអគ្គិសនីដោយសារតែការវាយប្រហារជាបន្តបន្ទាប់របស់រុស្ស៊ីលើ់ហេដ្ឋារចនាសម្ព័ន្ធថាមពលដែលបណ្តាលឱ្យប្រជាជនអ៊ុយក្រែនជាច្រើននាក់ស្ថិតក្នុងភាពត្រជាក់ ហើយគ្មានអគ្គិសនីប្រើប្រាស់គ្រប់គ្រាន់​ ៕

រន្ធត់ណាស់! រថយន្ដដឹកថ្មរពាក់ផ្លាកលេខ ខ.ម បុក ម៉ូតូ២គ្រឿងអូសជាច្រើនម៉ែត្របណ្តាលឲ្យរងរបួសមនុស្ស ៣នាក់នៅលើផ្លូវជាតិលេខ៤១

0

ភ្នំពេញ៖ យ៉ាងហោចណាស់មានមនុស្សប្រុស ស្រី០៣នាក់បានរងរបួសធ្ងន់ធ្ងរ ដោយសាររថយន្តដឹកថ្មរពាក់ផ្លាកលេខ(ខ.ម)បុកម៉ូតូពីរគ្រឿងចំពីមុខយ៉ាងពេញទំហឹង។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោងជិត ៧ ព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ នៅតាមបណ្តោយ ផ្លូវជាតិលេខ៤១ ចន្លោះបង្គោល គីឡូម៉ែត្រលេខ៥-៦ ត្រង់ចំណុចភូមិកំណប់ ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

មន្ត្រីនគរបាលចរាចរណ៍ស្រុកសំរោងទងបានឲ្យដឹងថា នៅមុនពេលកើតហេតុ មានរថយន្ដ០១គ្រឿងម៉ាក នីសាន់ ពណ៌ស ទ្រុង ពណ៌ត្រេអុី(ជាប្រភេទរថយន្តV1 ដឹកថ្មរ ពាក់ផ្លាកលេខ ខេមរភូមិន្ទ01-3-4980 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ និងអាស័យដ្ឋាននោះទេ ( បានរត់គេចខ្លួនក្រោយពេលកើតហេតុរួច) បានបើកបរតាមបណ្តោយផ្លូវជាតិលេខ៤១ក្នុងទិសដៅ ពីជើងទៅត្បូង លុះធ្វើដំណើរ មកដល់ចំណុចកើតហេតុ បានបុកជាមួយម៉ូតូចំនួន០២គ្រឿង÷ ទី០១.ម៉ូតូម៉ាកហុងដាសេ125 ពណ៌ខ្មៅ ពាក់ផ្លាកលេខ កំពង់ឆ្នាំង 1R-4160 អ្នកបើកបរមានឈ្មោះ នួន សុខ លៀង ភេទប្រុស អាយុ៣៥ឆ្នាំ ឌុបមនុស្សម្នាក់ទៀត ឈ្មោះផៃ ស្រីលក្ខ ភេទស្រី អាយុ២៦ឆ្នាំ អ្នកទាំង០២នាក់ រស់នៅភូមិអង្គមេត្រី ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្ដកំពង់ស្ពឺ និង ទី០២.ម៉ូតូម៉ាកវ៉េវអាល់ហ្វា ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ1K-7226 អ្នកបើកបរឈ្មោះ ពេញ ដូច ភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅភូមិក្រាំងរលួស ឃុំរលាំងកែន ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ដែលកំពុងបើកបរបញ្ជ្រាសទិសគ្នាចំពីមុខយ៉ាងពេញទំហឹង អូសច្រើនម៉ែត្របណ្តាលឱ្យរងរបួសធ្ងន់ធ្ងរ មនុស្ស ចំនួន០៣នាក់ ស្រីម្នាក់។

បច្ចុប្បន្នចំពោះវត្ថុតាងសមត្ថកិច្ចបានយក រក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលរលាំងគ្រើល និងបន្ដស្រាវជ្រាវ រក អ្នកពាក់ព័ន្ធ អ្ន កបេីកបរ ដេីម្បី ទទួល ខុសត្រូវ ផ្លូវ ច្បាប់ ៕

លោក ម៉ាក្រុង អរគុណសម្ដេច ហ៊ុន សែន ដែលទស្សន៍ទាយថា បារាំងមានឱកាសច្រើនក្នុងការលើកពាន World Cup 2022

0

ភ្នំពេញ៖ លោក អេម៉ានុយអែល ម៉ាក្រុង អរគុណ សម្តេច ហ៊ុន សែន ដែលទស្សន៍ទាយថា បារាំងមានឱកាសច្រើនក្នុងការលើកពាន World Cup 2022។

ចុងបញ្ចប់នៃការឡើងធ្វើសេចក្តីថ្លែងការរួមគ្នានៅក្រុងប៉ារីស សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានឆ្លៀតលើកឡើងប្រាប់លោកប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង អំពីសំណេររបស់សម្តេចនៅលើហ្វេសប៊ុក ដែលថា «បារាំងមានឱកាសច្រើនក្នុងការលើកពាន World Cup 2022»។

សម្តេចបានប្រាប់លោក ម៉ាក្រុងថា ក្រោយ World Cup ឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ មានអ្នកសរសេរ Comment លើហ្វេសប៊ុកសម្តេចអំពីម្ចាស់ពាន។ សម្តេចឆ្លើយថា បាល់មូល ប៉ុន្តែបើតាមការទស្សន៍ទាយរបស់សម្តេច បារាំងមានសង្ឃឹមខ្ពស់។ ស្តាប់រួចលោក ម៉ាក្រុងញញឹម ហើយលោកបាននិយាយថ្លែងអរគុណទៅសម្តេច ហ៊ុន សែន ចំពោះការទស្សន៍ទាយនេះ៕

រឿងវាយកម្ទេចកុដិដែលចុះក្នុងបញ្ជីបេតិកភណ្ឌ ពេលនេះមន្ត្រីសង្ឃវត្តឧណ្ណាលោមចេញមុខបកស្រាយហើយ

0

ភ្នំពេញ៖ កាលពីពេលថ្មីៗនេះក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានសំដែងនូវការសោកស្តាយ ចំពោះការវាយកម្ទេចកុដិបុរាណចំនួន ៣ ស្ថិតនៅក្នុងបរិវេណ​វត្តឧណ្ណាលោមដែលទង្វើនេះផ្ទុយទៅនឹងសារាចរណែនាំរបស់រាជរដ្ឋាភិបាលស្តីពីការទប់ស្កាត់ការវាយកម្ទេច និងបំផ្លិចបំផ្លាញសំណង់អគារបេតិកភណ្ឌ។

មន្ត្រី​សង្ឃ​នៅ​វត្ត​ឧណ្ណាលោម​ លោក​មាន​សង្ឃដីកា​ថា​ កុដិ​ដែល​ត្រូវ​បាន​វាយ​កម្ទេច ហើយ​កំពុង​តែ​មាន​ភាព​ចម្រូង​ចម្រាស​ក្នុង​ចំណោម​សាធារណជន គឺ​ដើម្បី​សាង​សង់​ចេតិយ​សម្រាប់​សម្តេច​សង្ឃ ទេព វង្ស ហើយ​គណៈកម្មការ​វត្ត​ក៏​មិន​ដឹង​ថា ​កុដិ​ទាំង​នោះ ត្រូវ​បាន​ចុះ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ជាតិ​របស់​ក្រសួង​វប្បធម៌​ឡើយ។

ក្រោយ​មានការ​វាយ​កម្ទេច​កុដិ​ចំនួន​បី​នៅ​ក្នុង​វត្តឧណ្ណា​លោម កាលពី​សប្តាហ៍​មុន ដើម្បី​សាង​សង់​ចេតិយ ក៏​មាន​ប្រតិកម្ម​និង​ការរិះគន់​ជា​ច្រើន​ពី​សាធារណជន ដោយ​សារ​តែកុដិ​ទាំង​នោះ​ត្រូវ​បាន​សាង​សង់​ជាយូរ​មកហើយ និង​ត្រូវ​បាន​ចាត់​ទុកថា​ជាវត្ថុ​បុរាណ​ជាតិ។

ព្រះ​តេជគុណ ស្រី ណារុន ព្រះ​គូសូត្រ​ឆ្វេង​វត្ត​ឧណ្ណាលោម បានប្រាប់សារព័ត៌មាននៅក្នុងស្រុកមួយឱ្យដឹងថា​ មន្ត្រី​នៅក្នុងវត្ត​ឧណ្ណា​លោម​មិន​បាន​ដឹង​ថា កុដិ​ទាំង​នោះ​ត្រូវ​បាន​ដាក់​បញ្ចូល​ក្នុង​បញ្ជី​របស់​ក្រសួង​វប្បធម៌​ឡើយ ដោយ​សារ​មិន​ឯកសារ​បញ្ជាក់​ ខណៈ​អះអាង​ថា​ នៅ​ក្នុង​ចំណោម​កុដិ​ទាំង​បី​នោះ​ មាន​តែ​មួយ​ប៉ុណ្ណោះ​ដែល​មាន​សភាព​ចាស់។ ចំណែក​ពីរ​ទៀត​មិន​ចាស់​ឡើយ។ ព្រះ​អង្គ​បន្ត​សង្ឃដីកា​ថា ​ការ​វាយ​កុដិ​ចោ​ល​នេះ​ជា​តម្រូវ​ការ​របស់​វត្ត ដោយ​សារ​តែ​មិន​មាន​ទីកន្លែង​ផ្សេង​ពី​នេះ​ឡើយ​ដើម្បី​សង់​ចេតិយ​សម្រាប់​សម្តេច​សង្ឃ​ទេព វង្ស។

ព្រះ​អង្គ​បញ្ជាក់​ថា ​មន្ត្រី​សង្ឃ​វត្ត​ក៏​បាន​ពិភាក្សា​ជាមួយ​ក្រសួង​ធម្មការ​និង​សាសនា​អំពី​បញ្ហា​នេះ​ផង​ដែរ មុន​នឹង​វាយ​កម្ទេច​ចោល។

តេជគុណ​ ស្រី ណារុន បញ្ជាក់​ថា៖ «អ៊ីចឹង​មាន​ការ​ឯកភាព​គ្នា​ជាមួយ​គណៈ​សង្ឃៗ និង​ក្រសួង​ធម្មការ គាត់​បាន​ឯកភាព​គ្នា​ឱ្យ​គាត់​មក​សម្រួល​ទីតាំង​ដើម្បី​ធ្វើ​សំណង់​ចេតិយ​ហ្នឹង​ថ្វាយ​សម្តេច ដោយ​សារ​តែ​ការងារ​ធ្វើ​សំណង់​មិន​មែន​របស់​អ្នក​ធ្វើ​ទេ របស់​រដ្ឋាភិបាល​គាត់​ជួយ​រៀប​ចំ​ថ្វាយ​សម្តេច​ ដោយ​សារ​តែ​លោក​មាន​ព្រះ​ជន្ម​ ៩២ ​ហើយ លោក​គង់​នៅ​លើ​រទេះ»។

បើ​តាម​ព្រះ​តេជគុណ ស្រី ណារុន​ មន្ត្រី​សង្ឃ​វត្ត និង​អ្នក​ពាក់ព័ន្ធ​ផ្សេង​ទៀត​ កំពុងតែ​ដោះស្រាយ​ជាមួយ​ខាង​ក្រសួង​វប្បធម៌ និង​ថា​មិន​ទាន់​មាន​ការ​សម្រេច​បែប​ណា​មួយ​ទេ។ ព្រះអង្គ​អះអាង​ថា​ ការរុះរើ​នេះ​ជា​ការ​ព្រម​ព្រៀង​របស់​សង្ឃ​នៅ​ក្នុង​កុដិ​ ដែល​ត្រូវ​បាន​វាយ​កម្ទេច ខណៈ​ព្រះសង្ឃ​និង​កូន​សិស្ស​របស់​លោក​ទាំង​នោះ​បាន​នាំគ្នា​ចាក​ចេញ​ទៅ​ស្នាក់​នៅ​កុដិ​ផ្សេង​ទៀត​ នៅក្នុងវត្ត​ឧណ្ណាលោម។

ព្រះ​អង្គមាន​សង្ឃ​ដីកា​ថា៖ «អ៊ីចឹង​ព្រះសង្ឃ​ដែល​លោក​ចេញ​ទៅ​វិញ​ចេញ​ដោយ​តុណ្ហីភាព(ភាព​ពេញ​ចិត្ត)។ លោក​អត់​មាន​តវ៉ា តអី​ទេ។ យើង​ទុក​ពេល​វេលា​ឱ្យ​លោក​រើ​សម្ភារៈ​ទៅ​នៅ​កន្លែង​កុដិ​ផ្សេងៗ ដែល​យើង​តម្រូវ​ឱ្យ​លោក​នៅ»។

ការ​វាយ​កម្ទេច​កុដិ​នេះ​ក៏​នាំ​ឱ្យមាន​ប្រតិកម្ម​ផង​ដែរ​ពី​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ។ នៅក្នុង​លិខិត​ចុះ​ថ្ងៃទី​ ៨ ខែធ្នូ ឆ្នាំ​ ២០២២ ក្រសួង​វប្បធម៌​បាន​ថ្វាយ​ទៅ​សម្តេច​សង្ឃ ទេព វង្ស​ ដែល​ជា​គ្រូចៅ​អធិការ​វត្ត​ឧណ្ណាលោម​ថា​ ក្រសួង​មាន​ការ​សោក​ស្តាយ​ជា​ខ្លាំង ដោយ​ហេតុ​ថា​កុដិ​ទាំង​បី​នេះ​ត្រូវ​បាន​ក្រសួង​ចាត់​ទុក​ជា​សម្បត្តិ​បេតិកភណ្ឌជាតិ​ ហើយ​បាន​ចុះ​ក្នុង​បញ្ជី​របស់​ក្រ​សួង កាល​ពី​ឆ្នាំ​ ២០១៧។

បើ​តាម​លិខិត​ដដែល ការ​វាយ​កម្ទេច​កុដិ​ចាស់​ដែល​មាន​អាយុ​កាល​ជាង​ ៩០ ឆ្នាំ​មក​ហើយ ដោយ​ពុំបាន​ពិគ្រោះ​ក៏ដូច​ជា​ការ​អនុញ្ញា​ត​ពី​ក្រសួង​វប្បធម៌ ជា​ការ​ផ្ទុយ​នឹង​ច្បាប់ ខណៈ​ស្នើ​ឱ្យ​បញ្ឈប់​ការ​រុះរើ​និង​វាយ​កម្ទេច​អគារ​បុរាណ​ទាំង​នេះ​ ៕

អាមេរិក ដើរលឿនជាងចិន រុស្សីមួយជំហាន ក្រោយជោគជ័យនៃការធ្វើតេស្តបាញ់មីស៉ីលល្បឿនលឿនជាងសំឡេង

0

អន្តរជាតិ៖ កាលពីថ្ងៃចន្ទកងទ័ពអាកាសសហរដ្ឋអាមេរិក បានប្រកាសថាខ្លួនទើបទទួលជោគជ័យ ក្នុងការធ្វើតេស្តថ្មីមួយទៀត ទៅលើមីស៉ីលល្បឿនលឿនជាងសំឡេងហាយផើសូនិក មីស៊ីល (hypersonic missile) ជាប្រភេទអាវុធយុទ្ធសាស្រ្តដ៏ទំនើប ដែលកំពុងស្ថិតនៅក្រោមការ​អភិវឌ្ឍដូចគ្នា ដោយចិននិងរុស្ស៉ី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអង្គារ​ ទី១៣ ខែធ្នូ ឆ្នាំ២០២២។

កងទ័ពអាកាសអាមេរិកបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍ថា មីស៉ីលល្បឿនលឿនជាងសំឡេង AGM-183A នៃកម្មវិធី ARRW ត្រូវបានបាញ់ចេញពីយន្តហោះទម្លាក់គ្រាប់បែក B-52H កាលពីសប្តាហ៍កន្លងទៅ នៅក្បែរឆ្នេររដ្ឋកាលីហ្វ័រញ៉ា ហើយវាឈានដល់​ល្បឿនហៃភើសូនិច គឺលឿនជាងល្បឿនសំឡេងលើសពី៥ដង ហើយបញ្ចប់គន្លងហោះហើររបស់វា រួចបំផ្ទុះខ្លួនដោយជោគជ័យ នៅគោលដៅដែលបានកំណត់ទុក។

យោធាអាមេរិកបានបន្តថា ខាងលើគឺជាការធ្វើតេស្តបាញ់ជាលើកដំបូងបំផុត នៃប្រព័ន្ធមីស៉ីលសាកល្បង ដែលអាចធ្វើប្រតិបត្តិការ​បានពេញលេញ។ សហរដ្ឋអាមេរិក មានកម្មវិធីអភិវឌ្ឍមីស៉ីលល្បឿនលឿនជាងសំឡេងមួយចំនួនផ្សេងគ្នា ខណៈកាលពីពេលកន្លងទៅក្នុងឆ្នាំ២០២២នេះ ទីភ្នាក់ងារស្រាវជ្រាវបច្ចេកវិទ្យាសព្វាវុធ ដាផា DARPA របស់ក្រសួងការពារជាតិអាមេរិក ក៏បានធ្វើតេស្តមីស៉ីលហៃភើសូនិចមួយប្រភេទទៀតផងដែរ។

គួរបញ្ជាក់ថា មីស៉ីលដ៏ទំនើបនេះមានសមត្ថភាពហោះហើរបត់បែត ដើម្បីពាំក្បាលគ្រាប់នុយក្លេអ៊ែរឱ្យទៅដល់គោលដៅ ក្នុងកម្រិត​ត្រឹមត្រូវខ្ពស់បំផុត ហើយនៅក្នុងល្បឿនដ៏លឿនដែលពិបាកក្នុងការបាញ់ស្កាត់។ កាលពីឆ្នាំមុន ចិនធ្លាប់បានធ្វើតេស្តទៅលើមីស៉ីល​ហៃភើសូនិចមួយរបស់ខ្លួន ហើយរុស្ស៉ីបានប្រើប្រាស់មីស៉ីលល្បឿនជាងសំឡេងនេះ កំលុងសង្រ្គាមឈ្លានពាននៅអ៊ុយក្រែន។ ចំណែកឯ កូរ៉េខាងជើងក៏បានអះអាងថា ធ្លាប់ធ្វើតេស្តហោះហើរមីស៉ីលហៃភើសូនិចផងដែរ​ ៕

លោកស្រី Eva Kaili ត្រូវបានសភាអឺរ៉ុបបណ្តេញចេញពីតំណែង ក្រោយរកឃើញពាក់ព័ន្ធនឹងរឿងពុករលួយម្ចាស់ផ្ទះ World Cup

0

អន្តរជាតិ៖ សមាជិកសភាអឺរ៉ុបបានបោះឆ្នោតគាំទ្រយ៉ាងលើសលប់ក្នុងការដកលោកស្រី Eva Kaili ចេញពីតំណែងជាអនុប្រធានសភាអឺរ៉ុប បន្ទាប់ពីលោកស្រីជាប់ពាក់ព័ន្ធក្នុងរឿងអាស្រូវពុករលួយ ដែលបានធ្វើឱ្យស្ថាប័នសហភាពអឺរ៉ុបមានភាពរកាំរកូស និងខូចមុខមាត់។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១៣ ខែធ្នូ ឆ្នាំ២០២២។

ចលនានេះត្រូវបានគាំទ្រ ដោយសមាជិកសភាសហភាពអឺរ៉ុបចំនួន ៦២៥នាក់ ទល់នឹងម្នាក់។ ប្រធានសភាអឺរ៉ុប លោកស្រី Roberta Metsola បានសរសេរនៅលើ Twitter បន្ទាប់ពីការបោះឆ្នោតកាលពីថ្ងៃអង្គារថា «ការសម្រេចចិត្តនេះមានប្រសិទ្ធភាពភ្លាមៗ»

លោក​ស្រី​បាន​សរសេរទៀត​ថា​ «​យើង​នឹង​បន្ត​សហការ​យ៉ាង​ពេញលេញ​ជាមួយ​នឹង​ស្ថាប័ន​អនុវត្ត​ច្បាប់​ជាតិ​ដែល​ពាក់ព័ន្ធ​ ក៏ដូចជា​អាជ្ញាធរ​តុលាការ​ជាដើម»

ប្រធានក្រុមនយោបាយទាំងអស់ នៅមុននេះបានចាប់ផ្តើមនីតិវិធីនៅទីក្រុង Strasbourg ប្រទេសបារាំង ដើម្បីបណ្តេញ លោកស្រី Kaili ដែលមានអាយុ ៤៤ឆ្នាំចេញពីមុខតំណែងជាន់ខ្ពស់ បន្ទាប់ពីនាងនិងអ្នកផ្សេងទៀតប្រឈមមុខនឹងការចោទប្រកាន់ថា ម្ចាស់ផ្ទះ World Cup ប្រទេសកាតា បានខ្ជះខ្ជាយលុយនិងអំណោយជាច្រើនដល់ពួកគេដើម្បីជះឥទ្ធិពលដល់ការសម្រេចចិត្ត ដែលជាការចោទប្រកាន់ដែលរូបលោកស្រីបានបដិសេធ។

គួរបញ្ជាក់ា លោកស្រី Kaili ជាអ្នកនយោបាយក្រិក និងជាអនុប្រធានម្នាក់ក្នុងចំណោម ១៤នាក់នៅក្នុងសភាអឺរ៉ុប ស្ថិតក្នុងចំណោមមនុស្ស ៤នាក់ដែលត្រូវបានចាប់ខ្លួន នៅក្នុងប្រទេសបែលហ្សិកកាលពីចុងសប្តាហ៍ ជុំវិញរឿងអាស្រូវដែលបានបង្កឱ្យមានកំហឹងនៅទីក្រុងប្រ៊ុចសែល និងហានិភ័យធ្វើឱ្យខូចមុខមាត់សហភាពអឺរ៉ុបទាំងក្នុង និងក្រៅប្រទេស​ ៕