ភ្នំពេញ៖ កម្លាំងយោធាឃាត់ខ្លួនបុរសជនជាតិខ្មែរម្នាក់ បើកទូកឆ្លងដែនមកពីប្រទេសឡាវ រកឃើញថ្នាំញៀន ព្រមទាំងវត្ថុតាងមួយចំនួនទៀត នៅវេលាម៉ោង១១៖៣០នាទី ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ ស្ថិតនៅភូមិកំពង់ព្រះឥន្ទ ឃុំកំពង់ស្រឡៅ២ ស្រុកឆែប ខេត្តព្រះវិហារ។

មន្ត្រីយោធាស្រុកឆែប បានឲ្យដឹងថា ដោយមានការសង្ស័យថា មានជនជាតិខ្មែរម្នាក់បើកទូកឆ្លងដែនមកពីប្រទេសឡាវ លោកបានដាក់បទបញ្ជាឲ្យកម្លាំងផ្នែកសឹករងឆែប បានចុះធ្វើសកម្មភាពល្បាតក្នុងភូមិសាស្រ្តភូមិកំពង់ព្រះឥន្ទ បានបញ្ជាឲ្យកម្លាំងយោធា ដែលឈរជើងនៅលើកោះ បានធ្វើការឃាត់ទូក១គ្រឿង ដើម្បីត្រួតពិនិត្យ។

ជាលទ្ធផលបានរកឃើញថ្នាំញៀនចំនួន៤៥គ្រាប់ ប្រាក់ឡាវចំនួ១៩៤០០០០គីប និងទូរស័ព្ទ១គ្រឿង។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEga63DbX7VQDhrU3obv7IyBTx1sPcO1wjfvmu4zqBo6IIB8AhaBjgX7WkrYYMAUNYH7HaNrpUR3aV4Wxgpge10WGhK6sP3ifuYPtTC_PEQGIo3rGdSiMVIZZCIt6WqhUnqoVrJM_62FfwQgA3pb6zTmy2O-0vq8BeWb6LCO5aILXDUAoTJW0PeDudutsQ/s1280/photo_2022-12-14_21-13-32%20(2).jpg

ចំពោះអ្នកបើកបរទូកជាជនជាតិខ្មែរ ឈ្មោះ ប៊ុន ស៊ីធាង អាយុ៣៥ឆ្នាំ រស់នៅភូមិកំពង់ព្រះឥន្ទ ឃុំកំពង់ស្រឡៅពីរ ស្រុកឆែប ខេត្តព្រះវិហារ ត្រូវបានឃាត់ខ្លួន និងប្រគល់ឲ្យជំនាញចាត់ការបន្តតាមនិតិវិធីច្បាប់៕

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhws5KXjIYe1ooBBDpYy9lQv9-t6CLMUZ8VaPiCYnxk5yPjbYgXqXDsKJeQPyGdMYu2oSuB8atIJBXkAdYalbzqpMSMGigBY8ipFlTRIHztw0BiXDZtC8slLC_1ierNWYxtOk4O5fApjTbDSverFyOhcJ3xoF_ll8SEyJ5fqO-Q7Af5AjDvkfRAJSqmmQ/s1280/photo_2022-12-14_21-13-33%20(2).jpg