ប្រទេសចិន៖ ចិនបានបង្ហាញពីនាវាកុងតឺន័រដែលទើបនឹងសាងសង់ ធំបំមហាសាល ហើយក៏ជាកប៉ាល់កុងតឺន័រសម្រាប់ដឹកជញ្ជូនដ៏ធំបំផុតលើពិភពលោក។

ភ្នាក់ងារ ស៊ីន ហួរ (Xinhua) បានរាយការណ៍ពីទីក្រុង ថាយ ស៊ូ (Taizhou) ប្រទេសចិនកាលពីថ្ងៃទី ១៤ ខែធ្នូនេះថា នាវាកុងតឺន័រដ៏ធំ ស៊ីន ហ្វូ ១០២ (Xinfu ១០២) ចំនួនពីរគ្រឿងត្រូវបានអូសចេញពីកន្លែងផលិតកប៉ាល់របស់ក្នុងហ៊ុន យ៉ាន សិ ស៊ីនហ្វូ ស៊ីប ប៊ូលឌិង (Yangzi Xinfu Shipbuilding) ខេត្ត ជៀង ស៊ូ (Jiangsu) ភាគខាងកើតនៃប្រទេសចិន។

ក្នុងនោះចំណុចពិសេស និងភាពអស្ចារ្យ នៃ ស៊ីន ហ្វូ ១០២ (Xinfu ១០២) វាមានទទឹង ៦១.៣ ម៉ែត្រ និងបណ្តោយ ៣៩៩.៩៩ ម៉ែត្រ ព្រមទាំងអាចផ្ទុកធុងកុងតឺន័រស្តង់ដារបានចំនួន ២៤,៣៤៦ តោន ដែលធ្វើឱ្យវាបានក្លាយជាកប៉ាលធំជាងគេបំផុតនៅលើពិភពលោក និងត្រូវបានគេដាក់វាជាកំណត់ត្រាថ្មីមួយរបស់ទីក្រុងក្នុងវិស័យសំណង់នាវាកុងតឺន័រដ៏ធំបំផុតរបស់ពិភពលោកផងដែរ។

យ៉ាងណាមិញមកទល់ពេលនេះ សាជីវកម្មសាងសង់នាវា យ៉ាន សិ ស៊ីនហ្វូ ស៊ីប ប៊ូលឌិង (Yangzi Xinfu Shipbuilding) នៃប្រទេសចិនបានបញ្ចប់ការសាងសង់នាវាចំនួន ៦ នៃប្រភេទនេះ ហើយកប៉ាល់ចំនួនពីរនេះនឹងត្រូវប្រគល់ទៅឱ្យអាជ្ញាធរចុះកិច្ចសន្យាសម្រាប់ការលក់របស់ពួកគេនៅក្នុងខែកុម្ភៈឆ្នាំ២០២៣ បន្ទាប់ពីបញ្ចប់ការធ្វើតេស្តតាមដាន និងការជិះសាកល្បងលើសមុទ្រ។

ទន្ទឹមនឹងនោះនាវាចំនួនបួនផ្សេងទៀតក៏ត្រូវបានគេរំពឹងថានឹងដឹកអាចបង្ហាញខ្លួន និងអាចជញ្ជូនទំនិញនៅអំឡុងឆ្នាំ ២០២៣ នេះផងដែរ។

គួរបញ្ជាក់ផងដែរថាទិន្នន័យដែលបានចេញដោយក្រសួងឧស្សាហកម្ម និងបច្ចេកវិទ្យាព័ត៌មានរបស់ប្រទេសចិនបានបង្ហាញផងដែរថា ឧស្សាហកម្មផលិតកប៉ាល់របស់ចិនបានឈានមុខគេក្នុងផ្នែកទីផ្សារពិភពលោក ជាមួយនឹងនាវាកុងតឺន័រដែលមានសមត្ថភាពអាចផ្ទុកបានច្រើនជាង ១០,០០០ តោន និងបានកាន់កាប់នៃទីផ្សារពិភពលោកចំនួន ៥១.៧ភាគរយ៕ ប្រភព៖ Dailynews