Home Blog Page 1952

ក្រសួងទទួលបាន ៣៤៣ពាន់លានរៀល ពីការលក់ស្លាកលេខ…

0

ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា លេខចុះបញ្ជីរថយន្តលក់បានប្រមាណជា ២៣១ពាន់លេខ ទទួលចំណូលសរុប ប្រមាណជា ៣៤៣ពាន់លានរៀល ស្មើនឹង ៨៥លានដុល្លារ គិតត្រឹមខែវិច្ឆិកា ឆ្នាំ២០២២។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEho5VKrEbWpMAoCQlWBx_0iyWH5I6Wfq2yAjuVhgAghP87d9f5ccf3MZq66C5GzkNk_uENpRCWi0pxeSBe6i70YMhw9_gwjFB3cVEOtNV4sMYobBZANXNpRblj2j1pPMqkG35wOAxBG_nKGhPNNp8KFW0mYwTFlO1FsHxCZS5wqOvU9otfK_w6d-Vud/s1280/photo_2022-12-17_09-04-17.jpg

យោងតាមរបាយការណ៍ របស់គណៈកម្មការអន្តរក្រសួងសាធារណការ បានបញ្ជាក់ឱ្យដឹងថា “គិតមកដល់ខែវិច្ឆិកា ឆ្នាំ២០២២ លេខចុះបញ្ជីរថយន្តលក់ បានសរុបប្រមាណជាង២៣១ពាន់លេខ ទទួលបានចំណូលសរុបប្រមាណ ជាង៣៤៣ពាន់លានរៀល ស្មើនឹង៨៥លានដុល្លារអាមេរិក ក្នុងនោះ ៖ លេខពិសេសលក់បានប្រមាណ ជាង២១៥ពាន់លេខ ទទួលបានចំណូលប្រមាណ ជាង២៣១ពាន់លានរៀល ស្មើនឹង៥៧លានដុល្លារ អាមេរិក និងលេខពិសេសផ្ទាល់ខ្លួន លក់បានប្រមាណជាង ១៥ពាន់លេខ ទទួលបានចំណូលប្រមាណ ជាង១១២ពាន់លានរៀល ស្មើនឹង២៨លានដុល្លារអាមេរិក”។

ដោយឡែក ចំណូលពីការលក់លេខចុះបញ្ជីពិសេស និងលេខចុះបញ្ជីពិសេសផ្ទាល់ខ្លួន ចាប់ពីខែមករា ដល់ខែវិច្ឆិកា ក្នុងឆ្នាំ២០២២ ទទួលបានចំណូលថវិកាសរុប ប្រមាណជាង៧៨ពាន់លានរៀល ស្មើនឹងប្រមាណ១៩លានដុល្លារអាមេរិក កើនឡើងប្រមាណ២៧% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjb1h23jr_cec_mMMu1mwhXaRI28eIAgGzBugi4TkVOktjmZY4_LY7D7NEJxjrVVY73wANBSJxcSK9SoMtR0IGskXZ9Rz1kJGVNb-hHQ8rp3uYVG7hQ57iUaayZ2AFtgwLgw5LG6YSYqgjFJaPNYJFJfy0SPEpviONDJTfZ4Ac_Ma938MHF1d2y7Vhp/s750/photo_2022-12-17_09-04-23.jpg

នៅក្នុងកិច្ចប្រជុំពិភាក្សា ប្រចាំខែវិច្ឆិកា ឆ្នាំ២០២២ ស្តីពីវឌ្ឍនភាព នៃការលក់លេខចុះបញ្ជីយានយន្ត របស់គណៈកម្មការអន្តរក្រសួង គ្រប់គ្រងការលក់លេខចុះបញ្ជីរថយន្ត លោកស្រី កុយ សុដានី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគណៈកម្មការរអន្តរក្រសួង គ្រប់គ្រងការលក់លេខចុះបញ្ជីរថយន្ត បានជំរុញលើកទឹកចិត្តឱ្យអង្គប្រជុំ ចូលរួមផ្តល់មតិយោបល់ ក៏ដូចជាធាតុចូលឱ្យបានផុសផុល សំដៅធ្វើយ៉ាងណា ឱ្យការរៀបចំផែនការសកម្មភាព ពិព័រណ៍ផា្លកលេខពិសេស និងរថយន្តមានលក្ខណៈគ្រប់ជ្រុងជ្រោយ ដើម្បីឱ្យដំណើរការរៀបចំប្រារព្ធខួប ៣ឆ្នាំនៃការលក់លេខពិសេសផ្ទាល់ខ្លួន អាចប្រព្រឹត្តទៅបានដោយរលូន និងបានគូសបញ្ជាក់បន្ថែមទៀត ថា ចំណូលមួយចំនួនដែលបានមកពី កម្មវិធីពិព័រណ៍ការលក់ លេខចុះបញ្ជីលេខពិសេសផ្ទាល់ខ្លួន នឹងត្រូវយកទៅរួមចំណែក ជួយដល់មន្ទីរពេទ្យគន្ធបុប្ផា តាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ របស់ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន។

លោកស្រី បានថ្លែងកោតសរសើរ ដល់អនុគណៈកម្មការជំនាញទាំងពីរ ដែលបានខិតខំប្រឹងប្រែងអនុវត្តការងាររៀបចំ ផែនការសកម្មភាពពិព័រណ៍ លក់លេខពិសេសផ្ទាល់ខ្លួន ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ និងបានស្នើឱ្យអង្គប្រជុំ ធ្វើការពិភាក្សា និងសម្រេចជាគោលការណ៍រួម លើផែនការសកម្មភាពនេះ ដើម្បីដាក់ជូនឯកឧត្តមទេសរដ្ឋមន្ត្រី ពិនិត្យសម្រេចជាផ្លូវការ៕

ឥណ្ឌាបាញ់មីសុីលផ្អើលចិន ចំពេលមានភាពតានតឹងនៅព្រំដែនប្រទេសទាំងពីរ

0

ឥណ្ឌាបានបាញ់សាកល្បងដោយជោគជ័យនូវកាំជ្រួចមីស៊ីលដែលមានសមត្ថភាពនុយក្លេអ៊ែររយៈចម្ងាយឆ្ងាយ ខណៈទីក្រុង ញូវដែលី មានបំណងបង្កើនសមត្ថភាពការពារខ្លួន ចំពេលមានភាពតានតឹងតាមតំបន់ព្រំដែនជាមួយប្រទេសចិន។

រដ្ឋមន្រ្តីក្រសួងកិច្ចការសភា លោក ប្រា ហេត ចូស (Pralhad Josh) បាននិយាយថា មីស៊ីលផ្លោងអន្តរទ្វីប អែន នី វី (Agni-V) ត្រូវបានបាញ់កាលពីថ្ងៃ ព្រហស្បតិ៍ ចេញពីកោះ អាប់ ឌុល កា ឡាំ(Abdul Kalam) ក្នុងរដ្ឋ អូ ឌី សា(Odisha) ភាគខាងកើត។German Press Review on India's Ballistic Missile Test - DER SPIEGEL

មុនពេលការធ្វើតេស្ដនេះអាជ្ញាធរឥណ្ដាបានចេញសេចក្ដីជូនដំណឹងមួយ និង បានប្រកាសឆ្នេរសមុទ្រ បេង ហ្គាល់(Bengal) ជាតំបន់គ្មានការហោះហើរ ដោយបន្ថែមថា រយៈចម្ងាយរបស់មីស៊ីលនេះ គឺគ្របដណ្ដប់ចិនដីគោកស្ទើតែទាំងមូល។

ភាពតានតឹងថ្មីៗនេះ បានកើតឡើងរវាងឥណ្ឌា និង ចិន បន្ទាប់ពីការប៉ះទង្គិចគ្នារវាងកងនៃប្រទេសទាំង២ កាលពីថ្ងៃទី ០៩ ខែ ធ្នូ ឆ្នាំ ២០២២ នៅតាមតំបន់ព្រំដែន។Intermediate Range Ballistic Missile Agni-3 successfully tested; details of  Agni missile series

រដ្ឋមន្រ្តីការពារជាតិឥណ្ឌា លោក រ៉ាច់ ណាត សុីន (Rajnath Singh) បាននិយាយថា គ្មានទាហានឥណ្ឌាណាម្នាក់រងរបួសធ្ងន់ធ្ងរទេ ហើយកងទ័ពទាំងសងខាងបានដកខ្លួនចេញពីតំបន់នោះភ្លាមៗ។

ទំនាក់ទំនងរវាងប្រទេសយក្សអាស៊ីទាំង២ កាន់តែយ៉ាប់យ៉ឺនបន្ទាប់ពីមានការប៉ះទង្គិចគ្នានៅតាមព្រំដែនក្នុងឆ្នាំ ២០២០ ដែលកាលនោះទាហានឥណ្ឌា ២០នាក់ត្រូវបានសម្លាប់។ ក្រោយមក ប្រទេសចិនបានទទួលស្គាល់ថា ទាហានរបស់ខ្លួន ៤នាក់ ក៏ត្រូវបានសម្លាប់នៅក្នុងការប៉ះទង្គិចគ្នានៅតាមព្រំដែនដ៏សាហាវបំផុតក្នុងរយៈពេលជាច្រើនទសវត្សរ៍នេះដែរ។The Dispute Behind India and China's Border Clash

សូមជម្រាបថា អស់ជាច្រើនទសវត្សរ៍មកហើយដែលឥណ្ឌា និង ចិន បានប្រជែងគ្នាយ៉ាងស្វិតស្វាញលើខ្សែបន្ទាត់នៃការគ្រប់គ្រងនៅតំបន់ព្រំដែនរវាងប្រទេសទាំង២ ដោយប្រទេសទាំង២ ក៏ធ្លាប់ធ្វើសង្រ្គាមនៅព្រំដែនកាលពីឆ្នាំ ១៩៦២ ដែរ៕ India-China border dispute: Why current day LAC is a huge disadvantage to  New Delhi | VIEWS - India Today

ប្រភព៖ Al Jazeera 

ធនាគារអភិវឌ្ឍន៍អាស៊ី ព្យាករកំណើនសេដ្ឋកិច្ចវៀតណាមនឹងលឿនជាងគេនៅតំបន់អាស៊ាន

0

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានដកការព្យាករណ៍កំណើនរបស់ខ្លួនសម្រាប់ប្រទេសវៀតណាម នៅឆ្នាំនេះ ពី ៦.៥% ទៅ ៧.៥% ។ រីឯអតិផរណាត្រូវបានព្យាករថា នឹងមានកម្រិត ៣.៥% ធ្លាក់ចុះ ០.៣ ភាគរយ ពីការប៉ាន់ប្រមាណមុនរបស់ខ្លួន នៅក្នុងខែកញ្ញា។Vietnam's Economy Forecast to Grow 7.5% in 2022 - Modern Diplomacy

សេដ្ឋកិច្ចវៀតណាមកំពុងដំណើរការល្អចំពេលមានអស្ថិរភាព ប៉ុន្តែកំពុងប្រឈមនឹងហានិភ័យកើនឡើង។ តម្រូវការសកលសម្រាប់ការនាំចេញរបស់វៀតណាមកំពុងធ្លាក់ចុះ ហើយសម្រាប់ហេតុផលនេះ ធនាគារបានបន្ទាបការព្យាករណ៍កំណើនរបស់ខ្លួនសម្រាប់ប្រទេស នៅឆ្នាំក្រោយ មកត្រឹម ៦.៣% ។

ធនាគារពិភពលោកក៏បានព្រមានវៀតណាមពីការធ្លាក់ចុះនៃការនាំចេញនៅក្នុងរបាយការណ៍ដែលបានចេញផ្សាយ កាលពីថ្ងៃពុធសប្តាហ៍នេះ។ កាលពីខែវិច្ឆិកា ការនាំចេញវៀតណាមបានធ្លាក់ចុះជាលើកដំបូង ចាប់តាំងពីខែតុលាឆ្នាំមុន៕Vietnam set for robust rebound in 2022 - VnExpress International

ប្រភព៖ English News

សោកស្តាយ! កីឡដ្ឋានមួយនៅ World Cup ២០២២ នេះ បានរុះរើចេញអស់ហើយ

0

ម្ចាស់ផ្ទះហ្គាតា បានរុះរើកីឡដ្ឋានដ៏ស្រស់ស្អាតមួយ នៃព្រឹត្តិការណ៍​បាល់ទាត់​ពិភពលោក World Cup 2022 ទៅធ្វើកន្លែងផ្សេងវិញមួយទៀត។Opinion: The Qatar Container Stadium Is One Of The Worst Ever

កីឡដ្ឋាន​នេះ​មាន​ឈ្មោះ​ថា កីឡដ្ឋាន ៩៧៤ ដែល​ធ្វើ​ពី​ធុង​កុងតឺន័រ​ចំនួន ៩៧៤ធុង ហើយ​ផ្ទុក​បាន​មនុស្ស ៤ម៉ឺន​នាក់ និង​ជា​ទីតាំង​នៃ​ប្រកួត World Cup ចំនួន ៧។ កីឡដ្ឋាន​នេះ​ចំណាយ​ពេល​មួយ​ឆ្នាំ​ក្នុង​ការ​ដំឡើង ហើយ​គេ​ព្យាយាម​កាត់​បន្ថយ​ការ​ប្រើប្រាស់​ម៉ាស៊ីន​ត្រជាក់។

​កីឡដ្ឋាននេះនឹង​រុះ​ចេញ​ ហើយ​ធ្វើ​ជា​ភោជនីយដ្ឋាន ជាមួយ​នឹង​សួន​បាញ់​ទឹក​ជា​ដើម។ បន្ទាប់​ពី​រុះ​ចេញ​ហើយ ធុង​កុងតឺន័រ​ទាំង​នោះ​នឹង​ត្រូវ​យក​ប្រើប្រាស់​ក្រោម​រូបភាព​ផ្សេងៗ​ទៀត ដែល​រួម​មាន​ដូច​ជា​ការ​ដំឡើង​ស្តាត​ឡើង​វិញ​ក៏​បាន​ដែរ៕Football Factly on Twitter: "The 974 Stadium in Doha is almost completely  dismantled afterhosting the match between Brazil and South Korea on Monday.  ???????? https://t.co/qHr3cVEGqK" / Twitter

មកស្គាល់ពីសត្វត្រកូលខ្លាទាំង ៨ប្រភេទ ដែលកំពុងមានវត្តមាន និងធ្លាប់មានវត្តមាននៅក្នុងប្រទេសកម្ពុជា

0

ភ្នំពេញ៖ សត្វត្រកូលខ្លាទាំង ៨ប្រភេទ ដែលកំពុងមានវត្តមាន និងធ្លាប់មានវត្តមាននៅក្នុងប្រទេសកម្ពុជា មានអ្វីខ្លះ?

១-ខ្លាធំ ឬខ្លាដំបង Tiger (Panthera tigris) ជាប្រភេទកំពុងទទួលរងគ្រោះជិតផុតពូជ (Endangered)May be an image of big cat and outdoors

២- ខ្លារខិន Leopard (Panthera pardus) ជាប្រភេទកំពុងទទួលរងគ្រោះជិតផុតពូជ (Endangered)May be an image of big cat and outdoors

៣-ខ្លាពពក Clouded leopard (Neofelis nebulosi) ជាប្រភេទងាយរងគ្រោះថ្នាក់ (Vulnerable)May be an image of big cat and text that says 'សត្វខ្លាពពក 3/31/2021 6:38AM Cuddeb back. Digital'

៤-ខ្លាត្រី Fishing cat (Prionailurus viverrinus) ជាប្រភេទងាយរងគ្រោះថ្នាក់ (Vulnerable)May be an image of big cat, serval, outdoors and text

៥-ខ្លាលឿងមាស Asiatic golden cat (Catopuma temminckii) ជាប្រភេទជិតទទួលរងគ្រោះថ្នាក់ (Near threatened)May be an image of big cat, outdoors and text

៦-ខ្លាភ្ញីថ្មកែវ Marbled cat (Pardofelis marmorata) ជាប្រភេទជិតទទួលរងគ្រោះថ្នាក់ (Near threatened)May be an image of big cat, outdoors and text

៧-ឆ្មាព្រៃ Jungle cat (Felis chaus) ជាប្រភេទរងគ្រោះថ្នាក់តិចតួច (Least concern)May be an image of big cat, outdoors and text

៨-ឆ្មាដាវ Leopard cat (Prionailurus bengalensis) ជាប្រភេទរងគ្រោះថ្នាក់តិចតួច (Least concern)May be an image of big cat

សត្វព្រៃដែលរួមទាំងប្រភេទសត្វត្រកូលខ្លា កំពុងទទួលរងការគំរាមកំហែងខ្លាំងពីការបរបាញ់ខុសច្បាប់ ការដាក់អន្ទាក់ ការថយចុះសត្វដែលជាចំណី និងការបាត់បង់ទីជម្រក។ គួររំឭកផងដែរថា សត្វខ្លាធំ ឬខ្លាដំបង បានបាត់វត្តមានពីក្នុងព្រៃធម្មជាតិនៃប្រទេសកម្ពុជានៅឆ្នាំ២០០៧។

ជាកិច្ចខិតខំប្រឹងប្រែងក្នុងការការពារ និងអភិរក្សសត្វខ្លាធំ និងសត្វដែលជាចំណីរបស់ខ្លាធំ តាមរយៈការនាំសត្វខ្លាធំមកក្នុងព្រៃធម្មជាតិនៅក្នុងតំបន់ការពារធម្មជាតិប្រទេសកម្ពុជាឡើងវិញ កាលពីខែវិច្ឆិកា ឆ្នាំ២០២២ កន្លងទៅថ្មីៗនេះប្រទេសកម្ពុជា និងឥណ្ឌា បានចុះអនុស្សរណៈនៃការយោគយល់គ្នាស្តីពី កិច្ចសហប្រតិបត្តិការក្នុងការអភិរក្សជីវៈចម្រុះ ការគ្រប់គ្រងសត្វព្រៃដោយនិរន្តរភាព និងយុទ្ធសាស្រ្តស្តារសត្វខ្លាធំ និងទីជម្រករបស់វានៅប្រទេសកម្ពុជា៕

អ្នកឧកញ៉ា សុខ គង់ គ្រោងសាងសង់រូបព្រះពុទ្ធបដិមាខ្ពស់ជាងគេលើពិភពលោក នៅកំពូលភ្នំបូកគោ

0

ភ្នំពេញ៖ ប្រធានក្រុមហ៊ុនសុខាអូតែល អ្នកឧកញ៉ា សុខ គង់ បានឱ្យដឹងថា ក្រុមហ៊ុនរបស់លោកមានគំរោងសាងសង់ រូបសំណាកព្រះពុទ្ធបដិមាទ្រង់ព្រះភ្នែនដ៏ធំ នៅលើខ្នងភ្នំបូកគោ ក្នុងតំបន់វាលស្រែ៥០០ ដែលមានកំពស់រហូតដល់១០៨ម៉ែត្រ ដែលនឹងក្លាយជាព្រះពុទ្ធបដិមា ទ្រង់ព្រះភ្នែនខ្ពស់ជាងគេនៅលើពិភពលោក។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអនុម័តឲ្យអ្នកឧកញ៉ាសាងសង់ពុទ្ធបដិមាខាងលើ កាលពីពេលថ្មីៗនេះ ខណៈរចនាបទបដិមានេះ ត្រូវបានឌីសាញឡើងវិញស្របតាមរចនាបទបដិមាខ្មែររួចហើយ។

អ្នកឧកញ៉ា សុខ គង់ បានបន្តថា គោលបំណងនៃការសាងសង់រូបសំណាកព្រះពុទ្ធបដិមាដ៏ធំនេះ ដើម្បីជាទីសក្ការៈដ៏ថ្លៃថ្លាឧត្តុងឧត្តម សម្រាប់បងប្អូនប្រជាពលរដ្ឋខ្មែរយើង និងដើម្បីឧទ្ទិសសុំសេចក្តីសុខ សេចក្តីចម្រើនរុងរឿង និងសុខសន្តិភាពជានិច្ចនិរន្តរ៍ ដល់ប្រជាពលរដ្ឋយើងទាំងអស់នៅក្នុងតំបន់នេះ ក៏ដូចជានៅទូទាំងព្រះរាជាណាចក្រកម្ពុជាទាំងមូល។

អ្នកឧកញ៉ាបានបន្ថែមថា ម្យ៉ាងវិញទៀត ព្រះពុទ្ធបដិមាដ៏ធំស្កឹមស្កៃនេះ ក៏ជាការជួយរួមចំណែកទ្រទ្រង់ ដល់វិស័យព្រះពុទ្ធសាសនា និងការអភិវឌ្ឍទេសចរណ៍វប្បធម៌ ហើយជាពិសេសទៀតនោះ គឺជាការទាក់ទាញយ៉ាងធំធេងដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិរាប់លាននាក់ក្នុងមួយឆ្នាំៗ ឱ្យមកកាន់តំបន់នេះយ៉ាងច្រើនកុះករ ហើយក៏ជាប្រភពចំណូលយ៉ាងធំ ដែលនឹងទទួលបានពីភ្ញៀវទេសចរទាំងនោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjRJRTw8stDfClC-PlINTDJpvOVNGSjkgjkt7e8euJ9anJ8e_I-bADz2ID34DoxDwQpUIJfbyZa08eJiq5qa2OvPl_hM4o2pNgZqN50yoWf6qmLccJUEgI5b4_upF4Pc2bY6mOK_HZSrtj2uUkbujYtRwAQMqLoQhsL4o4eJvWQ8_XYa0dFfVcNYyIS/s1280/photo_2022-12-16_18-51-29.jpg

អ្នកឧកញ៉ា សុខ គង់ បានឱ្យដឹងទៀតថា មកដល់ពេលនេះ ក្រុមហ៊ុនបានដាក់សំណើសុំសាងសង់ រូបសំណាកព្រះពុទ្ធបដិមានេះ ជូនដល់ក្រសួងបរិស្ថានរួចរាល់ហើយ។ ទន្ទឹមនឹងនេះ ក្រុមហ៊ុនក៏កំពុងធ្វើការយ៉ាងសកម្មជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ទាក់ទងនឹងការរៀបចំប្លង់ស្ថាបត្យកម្ម ដើម្បីធានាថារូបសំណាកព្រះពុទ្ធបដិមាដ៏ធំនេះ ត្រូវបានសាងសង់ត្រឹមត្រូវស្របទៅតាមរចនាបទរបស់ខ្មែរយើង។
អ្នកឧកញ៉ាសុខ គង់ ក៏បានបង្ហើបឱ្យដឹងថា គម្រោងនេះគ្រោងនឹងចំណាយថវិកាប្រមាណពី៣០ ទៅ៤០លានដុល្លារអាមេរិក ដោយការសាងសង់នឹងចាប់ផ្តើម ក្នុងពេលឆាប់ៗតាមតែអាចធ្វើទៅបាន ក្រោយពីក្រុមហ៊ុនទទួលបានច្បាប់អនុញ្ញាត ពីក្រសួងស្ថាប័នពាក់ព័ន្ធ និងបន្ទាប់ពីការរៀបចំប្លង់បានចប់សព្វគ្រប់។

ឆ្លើយតបនឹងសំណើរសុំសាងសង់រូបសំណាកពុទ្ធបដិមាដ៏ធំ និងខ្ពស់ជាងគេលើពិភពលោក របស់ក្រុមហ៊ុនសុខាអូតែល គណៈកម្មការអន្តរក្រសួងដឹកនាំដោយ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថាន បានបើកកិច្ចប្រជុំទាក់ទងនឹងសំណើនេះ។

កិច្ចប្រជុំដ៏សំខាន់ ដែលបានធ្វើកាលពីថ្ងៃទី២៧ ឧសភាកន្លងមកនេះ មានការចូលរួមពីមន្រ្តីជាន់ខ្ពស់ក្រសួងវប្បធ៌ម និងវិចិត្រសិល្បៈ ក្រសួងធម្មការ និងសាសនា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងទេសចរណ៍ និងអាជ្ញាធរខេត្តកំពត និងក្រុមការងារបច្ចេកពាក់ព័ន្ឋ និងតំណាងក្រុមហ៊ុនសុខាអូតែល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjXfCM1lPRTmKabE3ozCuCgvvTxIpG8MoPJmAajE_vZkTUWPtR8sNvZhX30h79TxKHX4KeojIRP21_QhPvYWNXBoUkER0Pxg23WvRBhqDXvm2dO5fmTLnJz4Wnre9VibOw1AZmr0O7JqULMOA2Bi5Z6J6Yv9Y5PMoQI8coDDS6FCi4ENEILSCMiBFOu/s1280/photo_2022-12-16_18-51-31.jpg

តាមរយៈកិច្ចពិភាក្សាក្នុងអង្គប្រជុំនេះ គណៈកម្មការអន្តរក្រសួងបានគាំទ្រ ចំពោះសំណើសុំសាងសង់ពុទ្ធបដិមាខ្ពស់ ជាងគេលើពិភពលោករបស់របស់ក្រុមហ៊ុនសុខាអូតែល ប៉ុន្តែគណៈកម្មការអន្តរក្រសួងបានស្នើឲ្យក្រុមហ៊ុនកែប្រែខ្លះលើរចនាបទព្រះពុទ្ធរូប ដើម្បីធ្វើយ៉ាងណាឲ្យសមស្របតាមខ្នាត តាមរចនាបទព្រះពុទ្ធរូបនៅកម្ពុជាយើង។

អ្នកឧកញ៉ា សុខ គង់ បានមានប្រសាសន៍ឲ្យដឹងបន្តថា ក្រុមហ៊ុននឹងបន្តធ្វើការជាមួយគណៈកម្មការអន្តរក្រសួង ដើម្បីធ្វើការកែសម្រួលខ្នាត និងរចនាបទរបស់ព្រះពុទ្ធររូបនេះបន្ថែមទៀត ដើម្បីស្របតាមវប្បធ៌មខ្មែរ ប៉ុន្តែការសាងសង់ យើងមិនទាន់ចាប់ផ្តើមនៅឡើយទេ ព្រោះយើងត្រូវកែ និងរចនាឡើងវិញនូវរចនាបទពុទ្ធបដិមានេះឡើងវិញ និងឆ្លងគណៈកម្មការអន្តរក្រសួងឯកភាពសិន ទើបយើងនឹងរៀបចំដំណើរការសាងសង់ ប៉ុន្តែអ្វីៗយើងនឹងខិតខំពន្លឿនការងារនេះ ឲ្យបានលឿនតាមដែលអាចធ្វើទៅបាន៕

លែងបារម្ភ! ការស្រាវជ្រាវរកឃើញ “វ៉ាក់សាំងការពារជំងឺ Ebola” បានដោយជោគជ័យ

0

បរទេស៖ លទ្ធផលនៃការសិក្សាវេជ្ជសាស្រ្តបានរកឃើញថា វ៉ាក់សាំង Ebola បច្ចុប្បន្នកំពុងត្រូវបានសាកល្បង គឺមានសុវត្ថិភាព និងអាចជំរុញរាងកាយឱ្យផលិត និងបង្កើតអង្គទីគ័រភាពស៊ាំបានយ៉ាងល្អ។

ទីភ្នាក់ងារសារព័ត៌មាន ស៊ីនហួរ បានរាយការណ៍ពីទីក្រុង Los Angeles សហរដ្ឋអាមេរិក នាថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ២០២២នេះថា មានការចេញផ្សាយពីលទ្ធផលនៃការសិក្សា ដែលបានកំណត់ការសាកល្បងដោយចៃដន្យ និងគ្រប់គ្រងដោយ Placebo  ដើម្បីវាយតម្លៃនៃយុទ្ធសាស្ត្រចាក់ថ្នាំបង្ការ មេរោគ Ebola ចំពោះមនុស្សពេញវ័យ និងកុមារ។

ការសិក្សាខាងលើបានចុះឈ្មោះអ្នកស្ម័គ្រចិត្តមកពីកន្លែងជាច្រើនក្នុងប្រទេសមួយចំនួន ដូចជាហ្គីណេ លីបេរីយ៉ា សៀរ៉ាឡេអូន និងម៉ាលី ដើម្បីចូលរួមក្នុងការសាកល្បងវ៉ាក់សាំងបីកោសិកាប្រឆាំងនឹងមេរោគ Ebola ដើម្បីកំណត់យុទ្ធសាស្ត្រចាក់វ៉ាក់សាំង។ដែលសមស្របក្នុងការបញ្ឈប់ការរីករាលដាលនេះ។

ក្នុងនោះលទ្ធផលបានបង្ហាញថាវ៉ាក់សាំងទាំងអស់មានសុវត្ថិភាព ហើយការស្រាវជ្រាវបានបង្ហាញថា អ្នកស្ម័គ្រចិត្ត ទាំងនោះ ​បានចាប់ផ្ដើមផលិតអង្គទីគ័រ ឆ្លើយតបនឹងថ្នាំបង្ការប្រឆាំងនឹងការឆ្លងមេរោគ អេបូឡាបានយ៉ាងល្អ បន្ទាប់ពី ១៤ ថ្ងៃបន្ទាប់ពីការចាក់លើកដំបូង ហើយកម្រិតផ្សេងៗនៃអង្គទីគ័រ នៅតែអាចដុះលូតលាស់ជាបន្តបន្ទាប់។

យ៉ាងណាមិញអ្នកស្រាវជ្រាវបានសន្និដ្ឋានថា ការរកឃើញនេះគឺគួរឱ្យចាប់អារម្មណ៍ និងជាក្ដីរំភើបជាខ្លាំងព្រោះវ៉ាក់សាំងការពារមេរោគ Ebola វាអាច ត្រូវបានគេយកមកប្រើប្រាស់អំឡុងពេលមានការផ្ទុះឡើងនៃជំងឺ និង អាចមានប្រយោជន៍សម្រាប់ការការពារប្រជាជនដែលងាយរងគ្រោះក្នុងបណ្ដាប្រទេសមួយចំនួន៕ ប្រភព៖ ​Dailynews

 

កុំចេះតែហ៊ាន! នារដូវរងានេះថៃព្រមានប្រជាជនហាមមិនឱ្យផឹកស្រាដើម្បីកម្ដៅខ្លួន ព្រោះអាចស្លា.ប់បាន

0

ប្រទេសថៃ៖ ថៃបានព្រមានដល់ប្រជាជនឱ្យមានការប្រុងប្រយ័ត្ន ហាមមិនឱ្យផឹកស្រាឬអាល់កុលដើម្បីធ្វើឱ្យកម្ដៅរាងកាយនារដូវរងានេះ ព្រោះប្រសិនបើអ្នកផឹកហើយរាងកាយនឹងមានកម្ដៅរយៈពេលខ្លី នោះវានឹងចាប់ផ្ដើមចុះត្រជាក់មកវិញ ហើយនឹងធ្វើឱ្យកម្ដៅថយលឿន ខូចសរីរាង និងអាចបណ្តាលឲ្យស្លាប់បាន។

នាពេលថ្មីៗកន្លងទៅនេះវិទ្យាស្ថានជាតិ Boromarajonani សម្រាប់ការព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន (NSO) នាយកដ្ឋានសេវាវេជ្ជសាស្រ្ដនៃប្រទេសថៃ បានព្រមានពីគ្រោះថ្នាក់នៃការផឹកស្រារបស់ប្រជាជនថៃ នៅតំបន់មួយចំនួនដែលមានអាកាសធាតុត្រជាក់ខ្លាំង ដូចជាភាគខាងជើង និងភាគឦសាន ដោយជ្រើសរើសការផឹកស្រាដើម្បីការបំបាត់ជំងឺផ្តាសាយ និងអាកាសធាតុត្រជាក់ ដែលវាអាចបណ្ដាលឱ្យស្លាប់បាន។

ជាទូទៅក្នុងរដូវរងាជារៀងរាល់ឆ្នាំក្រុមមនុស្សមួយចំនួននៅតំបន់ភាគខាងជើង ភាគឦសានមានជំនឿដោយការផឹកស្រា ព្រោះពួកគេជឿថាវាអាចធ្វើឱ្យរាងកាយមានភាពកក់ក្តៅ និងបន្ថយភាពត្រជាក់ ដូច្នេះប្រជាជននៅទីនោះគេនិយមផឹកស្រាក្នុងរដូវរងា ដែលជាជំនឿខុសហើយអាចមានគ្រោះថ្នាក់ដល់ស្លាប់។

ពិតណាស់ការផឹកស្រាវានឹងធ្វើឱ្យសរសៃឈាមរួមតូចៗ នៅក្រោមស្បែករីកធំ ហើយនឹងធ្វើឱ្យរាងកាយមានអារម្មណ៍ក្តៅ ប៉ុន្តែបន្ទាប់មករាងកាយនឹងចុះត្រជាក់លឿនជាងមុន ដែលបណ្តាលឱ្យ មានការថយចុះកម្តៅយ៉ាងលឿន ដែលនាំឱ្យសីតុណ្ហភាពក្នុងខ្លួនធ្លាក់ចុះ និងនាំឱ្យខូចសរីរាង្គក្នុងរាងកាយ ហើយនៅពេលដែលយើងងងុយគេងរាងកាយរបស់យើងទទួលខ្យល់ត្រជាក់ ប្រសិនបើមិនមានសម្លៀកបំពាក់កក់ក្តៅគ្រប់គ្រាន់ អាចបណ្តាលឱ្យស្លាប់។

បន្ថែមពីនោះនារដូវរងានេះរាងកាយរបស់អ្នកត្រូវបានប៉ះពាល់នឹងអាកាសធាតុត្រជាក់យូរមកហើយ នឹងធ្វើឱ្យរាងកាយខ្វះជាតិទឹក ហើយដំណើរការខុសប្រក្រតីនៃបេះដូង ប្រព័ន្ធឈាមរត់មានលក្ខណៈមិនធម្មតា ដូច្នេះការទទួលទានគ្រឿងស្រវឹងមា​នឱកាសខ្ពស់នៃការស្លាប់អាចកើតឡើង។

ទោះជាយ៉ាងណានាយកដ្ឋានសេវាវេជ្ជសាស្រ្ដ ក៏បានបន្ថែមថានារដូវរងានេះដើម្បីបន្ថែមកម្ដៅដល់រាងកាយអ្នកគួរតែ ប្តូរទៅធ្វើលំហាត់ប្រាណ ឬរៀបចំសម្លៀកបំពាក់សម្រាប់រាងកាយរបស់អ្នក ហើយសម្រាប់ជំនឿដែលថាគ្រឿងស្រវឹងជួយបន្ថយភាពត្រជាក់គឺជាការយល់ខុស៕ ប្រភព៖ PRD

 

 

ស្មាតហ្វូនសេរីថ្មីរបស់ realme បង្ហាញខ្លួនយ៉ាងលេចធ្លោរនៅក្នុងកម្មវិធី realme Fashion Design Conest

0

ថ្មីប្លែកទៀតហើយពី realme ដែលជាប្រេនស្មាតហ្វូនដែលកំពុងរីកចម្រើន បានបង្កើតកម្មវិធី realme Fashion Design Contest ដែលជាលើកទីមួយសម្រាប់ការសហការគ្នា Tech x Fashion ដើម្បីផ្តល់ឳកាសសម្រាប់អ្នករចនាម៉ូតវ័យក្មេង បានចូលបញ្ចេញសមត្ថភាព ព្រោះនៅក្នុង​ឧស្សហកម្មមួយនេះ កម្រនឹងបានបញ្ចេញសមត្ថភាព។ នៅក្នុងកម្មវិធីនេះផងដែរ realme បានជ្រើសរើសយកម៉ូដែលស្មាតហ្វូនស៊េរីថ្មី realme C33 ដែលមានការរចនាបែបសមុទ្រឥតព្រំដែន Auqua Blue Bounceless Sea Design សម្រាប់ជាគោលគំនិត និងបំផុសគំនិតក្នុងការរចនាម៉ូតសម្លៀកបំពាក់។ សូមទស្សនាវីដេអូខាងក្រោម៖

Embed link : ស្មាតហ្វូនសេរីថ្មីរបស់ realme បង្ហាញខ្លួនយ៉ាងលេចធ្លោរនៅក្នុងកម្មវិធី realme Fashion Design Contest – YouTube
លោក WELLA JADEN និង លោក YUN RATTANAK ក៏ត្រូវបានអញ្ចើញជាតារាកិត្តិយស ក៏ដូចជាគណកម្មការក្នុងកម្មវិធីនេះផងដែរ។ ចំណែកអ្នករចនាវ័យក្មេង ដែលបានចូលរួមមានដូចជា Kakneka NAM, Oudom, Yath Sreynak, Phors Phors និង Pav Pengsung ។ ក្នុងការប្រកួតប្រជែងនេះពិតពិសេសមែនទែន ដោយការរចនានីមួយមានភាពលេចធ្លោររៀងខ្លួន ហើយកម្មវិធីបានធ្វើឲ្យអ្នកទស្សនាដឹងការតែច្បាស់ពីវិស័យ Fashion Design ថាតើ Fashion Designer ជួបនឹង ការលំបាក ក៏ដូចជាការប្រកួតប្រជែងអ្វីខ្លះដែរ វាដូចទៅនឹងស្មារតីរបស់ realme “Dare to Leap” គឺការធ្វើឲ្យយុវវ័យហ៊ានដេញតាមចាប់ក្តីស្រមៃរបស់ពួកគេឲ្យក្លាយជាការពិត។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgv6ilujHFXu9eNPggDd-Ok2qGplbq3ZIc9bmlBS0cEaWuUj8hcEW0I8OZvxI6Lf7ovIKAiAuizoukEVZ25NmEYqJ6wE7H29IXyGIZ-eDPnvTt6UjAVZ_Z_Tzarzwlc_N_w-EhgLYeMTjXFLS7vjyBoX_PNK3l2pJAIKoeMRCSmTgKqSZ4eeQbx2woG/s512/unnamed%20(1).pngRealme គឺជាប្រេនមិនត្រឹមតែជាបច្ចេកវិទ្យា តែជាប្រេនដែលទាន់សម័យវ័យក្មេង ហើយ ចូលចិត្តក្នុងការអភិវឌ្ឍន៍ផ្នត់គំនិតវ័យក្មេង ជាមួយយុវវ័យ ធ្វើឲ្យសុបិនរបស់ពួកគេកាន់តែធំ។ ដូចនេះហើយ realme ក្លាយ​ជា​ម៉ាក​យីហោ​ដែល​យុវវ័យ​ពេញ​ចិត្ត​ជាមួយ​នឹង​វប្បធម៌សម័យថ្មី​ពេញ​និយម និង​ស្មារតី​ដូចគ្នា ហ៊ាន​ឆ្ពោះទៅមុខ សាកល្បកអ្វីដែលថ្មី និងដេញ​តាម​ក្តី​ស្រមៃ​របស់​ខ្លួន វាជា DNA របស់ realme ” Young, Stylish, Real, Outstanding” ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgAtsrwugARaNwoS1mZRIRoaG1kzVC5Az9Tzh-vFWYkd0GIVQkDiqGqEa0v3XflabmNyfiVI07T1LV04oqFHKDvYJh2A2VcChC_UzazTfET-krmuReIJLvhAlVDVGYh7rEMCUKZiYVL_c6PgYfwBbUNDd2MGnyypGo-ysYgt-O6qg11-jV5_-i3CmFH/s512/unnamed%20(2).pngចំនុចពិសេសដែលត្រូវដឹងអំពី ស្មាតហ្វូនលំដាប់ថវិកាស៊េរីថ្មី realme C33
realme C33 បន្តការរចនាស្តើង និងស្រាលនៃស៊េរី C ផ្ទៃខាងក្រោយរាបស្មើមានកាមេរ៉ា ២ គ្រាប់ផុសឡើង មិនមានស៊ុមកាមេរ៉ានោះទេ ការរចនាខ្នងខាងក្រោយមានសភាពប្រដេញពណ៌ពីក្រោមឡើងមកលើដូចរលកទឹកអញ្ចឹង ហើយ realme ហៅការរចនានេះថាការចនាបែបសមុទ្រឥតព្រំដែន ហើយស្មាតហ្វូននេះមានជម្រើសពណ៌ ខៀវ Aqua Blue និងខ្មៅ Night Sea។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhnTD3xiUkB-K-InKYmus_y5i5I9PX9imD3STnItN4G1aqc2X595AYelSdCyh_8Zp9HudqTnT5NTKcRyQIpwlVZFDePJXD4qaSWa9_T7qww6bza-X57hq97zQh5KgYv1H_PFZD6fCCDFI3cVPFF1KERrMumfVVWpi2qxLpa8KB0gKAAf2A3yyKY_Twg/s512/unnamed%20(3).pngrealme C33 បំពាក់មកជាមួយកាមេរ៉ា ២ គ្រាប់ ដែលសិនស័រកាមេរ៉ាគោលមានទំហំ 50MP ដែលធ្វើឲ្យ C33 លេចធ្លោរផងដែរ ចំណែកកាមេរ៉ាទី២ ជាប្រភេទ Dept សែនស័រ សម្រាប់ជំនួយការថតរូប Portrait។ បច្ចេកវិទ្យាថ្មីដែល realme យកមកបំពាក់លើស្មាតហ្វូនលំដាប់ថវិកាមួយនេះគឺ ការថតច្បាស់ក្រោមពន្លឺថ្ងៃ ដែលហៅថា CHDR វាធ្វើឲ្យការថតកាន់តែងាយស្រួលក្នុងការថតវត្ថុ ឬមនុស្ស នៅពេលដែលផ្ទៃខាងក្រោយមានពន្លឺចាំងខ្លាំង។ realme C33 មានកាមេរ៉ាមុខ 5MP IA ជំនួយសម្រស់ផងដែរ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhN0fArcaR93BwQoIX9NFpWJNjscatBN1ogRDVjpwyEkOPyzfAVV5JTu5L7-lzDJ6KxQnijerus_ECr_TgQFCopocJSCNO779ubZzuXqMCgVpoMeMz2c-HZ9Lc0RAc4IUAxqxMQvNzyOa9su_5VdBqiMSXPeKMn-CxPBCbImAANXncEej2xD6041hPd/s512/unnamed%20(4).pngrealme C33 បំពាក់ដោយបន្ទះឈីបដ៏ខ្លាំង Unisoc T612 ដែលទទួលបានពិន្ទុ 221,253 នៅលើ AnTuTu benchmarks ដែលបន្ទះឈីបនេះជាប្រភេទ Octa-core ផ្តល់នូវបទពិសោធន៍លេងហ្គេមរលូន (MLBB & Free Fire)។ លើសពីនេះទៅទៀត realme C33 មានអង្គផ្ទុកដែលជាប្រភេទអង្គផ្ទុកទិន្ន័យប្រភេទ UFS 2.2 ដែលមានដំណើរការផ្ទេរ និងទទួលទិន្ន័យលឿនដូចស្មាតហ្វូនលំដាប់បង្គួរដែរ។ បើនិយាយពីថាមពលថ្មវិញ realme C33 បំពាក់ថាមពលថ្មធំ 5000mAh ដែលអាចកាន់ថ្មបានយូរ។ ទោះបីជានៅសល់ថ្មត្រឹមតែ 5% តែអ្នក លេងឆាតបាន 1.2ម៉ោង ស្តាប់ចម្រៀង 4.1ម៉ោង និយាយទូរសព្ទបាន 1.8ម៉ោង ដោយប្រើមុខងារ Ultra Saving Mode។ លើសពីនេះ realme C33 មានអេក្រង់ធំ 6.5 អ៊ីញ កម្រិតបង្ហាញ HD+ ធំលាតសន្ធឹងរហូតដល់ 88.7% ដែល ផ្តល់នូវបទពិសោធន៍ មើលឃើញដ៏ច្បាស់ត្រជាក់ភ្នែក ។ realme C33 ក៏មានបំពាក់ប្រព័ន្ធសុវត្តិភាព ដោយដាក់សិនស័រស្កេនក្រយៅដៃដោះសោនៅចំហៀង និងដំណើរការដោយ realme UI S Edition នៅលើ Android 12 ដែលមានភាពរលូន។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgQ6E2KqMcEeui5HKIMhNejGtAAZDTWKcmaewZnIo8ly17GuVzUtqh-cVn6aJMwParlJd0T1wJ4fqbVokqkrTeBtKhUPp8rFqnJXHxBaaIcCYRYJiN-jxfx7hGJkyItViL4XeVQmWDYb5GMI3Ykx24O7RlSdGBP2u-IFmg9iia9MZg8C6kHtXougL9f/s512/unnamed%20(5).pngrealme តែងតែនាំយកនូវអ្វីដែលថ្មីជានិច្ច។ ស្មារតីនេះក៏ជាអ្វីដែល realme តែងតែអនុវត្ត “Dare to Leap” ។ realme មិនត្រឹមតែភ្ជាប់ជាមួយយុវជននោះទេ ប៉ុន្តែ realme នឹងនៅតែពង្រីកទីផ្សាររបស់ខ្លួនបន្ថែមទៀត។ គួររម្លឹកផងថា realme បានបង្កើតព្រឹត្តិការណ៍ k’dance និង EDM Party កាលពីពេលកន្លងទៅថ្មីៗនេះផងដែរ ៕

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg0kF9UKNpxAWDVFzgnR4x5Ss3UbSGrxhS8DjECIWRVOKVMwwi2PdlOa4nBY-D3d8IJocYKK_58so3p5NdB4HQMYWI-IgFTXnr65iiJpqKH0VdIeXPhlPemzjwrpM0i_7czodz-AzHxwBVgAWYqrJiBlHEyDnK48tsPZdQOQNn9vIK4Xk3mxCA0olgm/s512/unnamed%20(6).png

ការរអិលបាក់ដីដ៏ធ្ង.ន់.ធ្ង.របានស.ម្លា.ប់កម្មករម៉ាឡេស៊ីចំនួន ១២នាក់ និងបាត់ខ្លួនជាង២០នាក់

0

បរទេស៖ យ៉ាងហោចណាស់មានមនុស្សចំនួន ១២ នាក់បានស្លាប់បាត់បង់ជីវិត និងមនុស្សជាង ២០ នាក់ផ្សេងទៀតកំពុងបាត់ខ្លួននៅក្នុងការបាក់ដីដែលបានកំទេចជំរុំកម្មករកសិដ្ឋាន នៅតំបន់ភាគខាងលិចនៃប្រទេសម៉ាឡេស៊ី។

ទីភ្នាក់ងារសារព័ត៌មានបរទេសរាយការណ៍ពីទីក្រុងកូឡាឡាំពួរនៃប្រទេស ម៉ាឡេស៊ី នាថ្ងៃ ទី១៦ ខែ ធ្នូ ឆ្នាំ២០២២ នេះថា ភ្នាក់ងារពន្លត់អគ្គិភ័យ និង សង្គ្រោះបន្ទាន់ក្នុងរដ្ឋ Selangor ភាគខាងលិចនៃប្រទេសម៉ាឡេស៊ី បានបង្ហាញពីរបាយការណ៍នៃសោកនាដកម្ម​ពីការបាក់ដីនាព្រឹកព្រលឹមថ្ងៃសុក្រនេះ។

ទន្ទឹមនឹងការបាក់នេះវាបានបង្កការខូចខាតកន្លែងស្នាក់នៅដែលជាជុំរុំកម្មករកសិដ្ឋានដែលជាកម្មករកសិកម្មសរីរាង្គ មានទីតាំងនៅមិនឆ្ងាយប៉ុន្មានពីភ្នំដែលបាក់។ បន្ថែមពីនោះរបាយការក៏បានបញ្ជាក់ផងដែរថា ហេតុការនេះបានបង្កឱ្យមានមនុស្សយ៉ាងហោចណាស់ចំនួន១២នាក់បានបាត់បង់ជីវិត និងមនុស្សចំនួន២០នាក់ផ្សេងទៀតបានបាត់ខ្លួន និងស្ថិតក្នុងការស្វែងរក និងមានមនុស្សរងរបួសចំនួន ៨នាក់ និងត្រូវសម្រាកព្យាបាលនៅមន្ទីរពេទ្យ ស្របពេលដែលពលរដ្ឋក្នុងតំបន់ចំនួន៥៩នាក់ត្រូវបានជួយសង្គ្រោះទៅកាន់ទីមានសុវត្ថិភាព។

គួររំលឹកថាកាលពីឆ្នាំមុន ប្រទេសម៉ាឡេស៊ីបានប្រឈមនឹងទឹកជំនន់ដ៏អាក្រក់បំផុតក្នុងរយៈពេលជាច្រើនទសវត្សរ៍ ដោយវាគ្របដណ្តប់យ៉ាងហោចណាស់រដ្ឋចំនួន ៧ ហើយបានបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ ៥៤ នាក់បានស្លាប់និងមនុស្សជាង ២១,០០០ នាក់ត្រូវបានផ្លាស់ទីលំនៅ៕ ប្រភព៖ Dailynews