ថ្មីប្លែកទៀតហើយពី realme ដែលជាប្រេនស្មាតហ្វូនដែលកំពុងរីកចម្រើន បានបង្កើតកម្មវិធី realme Fashion Design Contest ដែលជាលើកទីមួយសម្រាប់ការសហការគ្នា Tech x Fashion ដើម្បីផ្តល់ឳកាសសម្រាប់អ្នករចនាម៉ូតវ័យក្មេង បានចូលបញ្ចេញសមត្ថភាព ព្រោះនៅក្នុង​ឧស្សហកម្មមួយនេះ កម្រនឹងបានបញ្ចេញសមត្ថភាព។ នៅក្នុងកម្មវិធីនេះផងដែរ realme បានជ្រើសរើសយកម៉ូដែលស្មាតហ្វូនស៊េរីថ្មី realme C33 ដែលមានការរចនាបែបសមុទ្រឥតព្រំដែន Auqua Blue Bounceless Sea Design សម្រាប់ជាគោលគំនិត និងបំផុសគំនិតក្នុងការរចនាម៉ូតសម្លៀកបំពាក់។ សូមទស្សនាវីដេអូខាងក្រោម៖

Embed link : ស្មាតហ្វូនសេរីថ្មីរបស់ realme បង្ហាញខ្លួនយ៉ាងលេចធ្លោរនៅក្នុងកម្មវិធី realme Fashion Design Contest – YouTube
លោក WELLA JADEN និង លោក YUN RATTANAK ក៏ត្រូវបានអញ្ចើញជាតារាកិត្តិយស ក៏ដូចជាគណកម្មការក្នុងកម្មវិធីនេះផងដែរ។ ចំណែកអ្នករចនាវ័យក្មេង ដែលបានចូលរួមមានដូចជា Kakneka NAM, Oudom, Yath Sreynak, Phors Phors និង Pav Pengsung ។ ក្នុងការប្រកួតប្រជែងនេះពិតពិសេសមែនទែន ដោយការរចនានីមួយមានភាពលេចធ្លោររៀងខ្លួន ហើយកម្មវិធីបានធ្វើឲ្យអ្នកទស្សនាដឹងការតែច្បាស់ពីវិស័យ Fashion Design ថាតើ Fashion Designer ជួបនឹង ការលំបាក ក៏ដូចជាការប្រកួតប្រជែងអ្វីខ្លះដែរ វាដូចទៅនឹងស្មារតីរបស់ realme “Dare to Leap” គឺការធ្វើឲ្យយុវវ័យហ៊ានដេញតាមចាប់ក្តីស្រមៃរបស់ពួកគេឲ្យក្លាយជាការពិត។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgv6ilujHFXu9eNPggDd-Ok2qGplbq3ZIc9bmlBS0cEaWuUj8hcEW0I8OZvxI6Lf7ovIKAiAuizoukEVZ25NmEYqJ6wE7H29IXyGIZ-eDPnvTt6UjAVZ_Z_Tzarzwlc_N_w-EhgLYeMTjXFLS7vjyBoX_PNK3l2pJAIKoeMRCSmTgKqSZ4eeQbx2woG/s512/unnamed%20(1).pngRealme គឺជាប្រេនមិនត្រឹមតែជាបច្ចេកវិទ្យា តែជាប្រេនដែលទាន់សម័យវ័យក្មេង ហើយ ចូលចិត្តក្នុងការអភិវឌ្ឍន៍ផ្នត់គំនិតវ័យក្មេង ជាមួយយុវវ័យ ធ្វើឲ្យសុបិនរបស់ពួកគេកាន់តែធំ។ ដូចនេះហើយ realme ក្លាយ​ជា​ម៉ាក​យីហោ​ដែល​យុវវ័យ​ពេញ​ចិត្ត​ជាមួយ​នឹង​វប្បធម៌សម័យថ្មី​ពេញ​និយម និង​ស្មារតី​ដូចគ្នា ហ៊ាន​ឆ្ពោះទៅមុខ សាកល្បកអ្វីដែលថ្មី និងដេញ​តាម​ក្តី​ស្រមៃ​របស់​ខ្លួន វាជា DNA របស់ realme ” Young, Stylish, Real, Outstanding” ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgAtsrwugARaNwoS1mZRIRoaG1kzVC5Az9Tzh-vFWYkd0GIVQkDiqGqEa0v3XflabmNyfiVI07T1LV04oqFHKDvYJh2A2VcChC_UzazTfET-krmuReIJLvhAlVDVGYh7rEMCUKZiYVL_c6PgYfwBbUNDd2MGnyypGo-ysYgt-O6qg11-jV5_-i3CmFH/s512/unnamed%20(2).pngចំនុចពិសេសដែលត្រូវដឹងអំពី ស្មាតហ្វូនលំដាប់ថវិកាស៊េរីថ្មី realme C33
realme C33 បន្តការរចនាស្តើង និងស្រាលនៃស៊េរី C ផ្ទៃខាងក្រោយរាបស្មើមានកាមេរ៉ា ២ គ្រាប់ផុសឡើង មិនមានស៊ុមកាមេរ៉ានោះទេ ការរចនាខ្នងខាងក្រោយមានសភាពប្រដេញពណ៌ពីក្រោមឡើងមកលើដូចរលកទឹកអញ្ចឹង ហើយ realme ហៅការរចនានេះថាការចនាបែបសមុទ្រឥតព្រំដែន ហើយស្មាតហ្វូននេះមានជម្រើសពណ៌ ខៀវ Aqua Blue និងខ្មៅ Night Sea។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhnTD3xiUkB-K-InKYmus_y5i5I9PX9imD3STnItN4G1aqc2X595AYelSdCyh_8Zp9HudqTnT5NTKcRyQIpwlVZFDePJXD4qaSWa9_T7qww6bza-X57hq97zQh5KgYv1H_PFZD6fCCDFI3cVPFF1KERrMumfVVWpi2qxLpa8KB0gKAAf2A3yyKY_Twg/s512/unnamed%20(3).pngrealme C33 បំពាក់មកជាមួយកាមេរ៉ា ២ គ្រាប់ ដែលសិនស័រកាមេរ៉ាគោលមានទំហំ 50MP ដែលធ្វើឲ្យ C33 លេចធ្លោរផងដែរ ចំណែកកាមេរ៉ាទី២ ជាប្រភេទ Dept សែនស័រ សម្រាប់ជំនួយការថតរូប Portrait។ បច្ចេកវិទ្យាថ្មីដែល realme យកមកបំពាក់លើស្មាតហ្វូនលំដាប់ថវិកាមួយនេះគឺ ការថតច្បាស់ក្រោមពន្លឺថ្ងៃ ដែលហៅថា CHDR វាធ្វើឲ្យការថតកាន់តែងាយស្រួលក្នុងការថតវត្ថុ ឬមនុស្ស នៅពេលដែលផ្ទៃខាងក្រោយមានពន្លឺចាំងខ្លាំង។ realme C33 មានកាមេរ៉ាមុខ 5MP IA ជំនួយសម្រស់ផងដែរ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhN0fArcaR93BwQoIX9NFpWJNjscatBN1ogRDVjpwyEkOPyzfAVV5JTu5L7-lzDJ6KxQnijerus_ECr_TgQFCopocJSCNO779ubZzuXqMCgVpoMeMz2c-HZ9Lc0RAc4IUAxqxMQvNzyOa9su_5VdBqiMSXPeKMn-CxPBCbImAANXncEej2xD6041hPd/s512/unnamed%20(4).pngrealme C33 បំពាក់ដោយបន្ទះឈីបដ៏ខ្លាំង Unisoc T612 ដែលទទួលបានពិន្ទុ 221,253 នៅលើ AnTuTu benchmarks ដែលបន្ទះឈីបនេះជាប្រភេទ Octa-core ផ្តល់នូវបទពិសោធន៍លេងហ្គេមរលូន (MLBB & Free Fire)។ លើសពីនេះទៅទៀត realme C33 មានអង្គផ្ទុកដែលជាប្រភេទអង្គផ្ទុកទិន្ន័យប្រភេទ UFS 2.2 ដែលមានដំណើរការផ្ទេរ និងទទួលទិន្ន័យលឿនដូចស្មាតហ្វូនលំដាប់បង្គួរដែរ។ បើនិយាយពីថាមពលថ្មវិញ realme C33 បំពាក់ថាមពលថ្មធំ 5000mAh ដែលអាចកាន់ថ្មបានយូរ។ ទោះបីជានៅសល់ថ្មត្រឹមតែ 5% តែអ្នក លេងឆាតបាន 1.2ម៉ោង ស្តាប់ចម្រៀង 4.1ម៉ោង និយាយទូរសព្ទបាន 1.8ម៉ោង ដោយប្រើមុខងារ Ultra Saving Mode។ លើសពីនេះ realme C33 មានអេក្រង់ធំ 6.5 អ៊ីញ កម្រិតបង្ហាញ HD+ ធំលាតសន្ធឹងរហូតដល់ 88.7% ដែល ផ្តល់នូវបទពិសោធន៍ មើលឃើញដ៏ច្បាស់ត្រជាក់ភ្នែក ។ realme C33 ក៏មានបំពាក់ប្រព័ន្ធសុវត្តិភាព ដោយដាក់សិនស័រស្កេនក្រយៅដៃដោះសោនៅចំហៀង និងដំណើរការដោយ realme UI S Edition នៅលើ Android 12 ដែលមានភាពរលូន។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgQ6E2KqMcEeui5HKIMhNejGtAAZDTWKcmaewZnIo8ly17GuVzUtqh-cVn6aJMwParlJd0T1wJ4fqbVokqkrTeBtKhUPp8rFqnJXHxBaaIcCYRYJiN-jxfx7hGJkyItViL4XeVQmWDYb5GMI3Ykx24O7RlSdGBP2u-IFmg9iia9MZg8C6kHtXougL9f/s512/unnamed%20(5).pngrealme តែងតែនាំយកនូវអ្វីដែលថ្មីជានិច្ច។ ស្មារតីនេះក៏ជាអ្វីដែល realme តែងតែអនុវត្ត “Dare to Leap” ។ realme មិនត្រឹមតែភ្ជាប់ជាមួយយុវជននោះទេ ប៉ុន្តែ realme នឹងនៅតែពង្រីកទីផ្សាររបស់ខ្លួនបន្ថែមទៀត។ គួររម្លឹកផងថា realme បានបង្កើតព្រឹត្តិការណ៍ k’dance និង EDM Party កាលពីពេលកន្លងទៅថ្មីៗនេះផងដែរ ៕

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg0kF9UKNpxAWDVFzgnR4x5Ss3UbSGrxhS8DjECIWRVOKVMwwi2PdlOa4nBY-D3d8IJocYKK_58so3p5NdB4HQMYWI-IgFTXnr65iiJpqKH0VdIeXPhlPemzjwrpM0i_7czodz-AzHxwBVgAWYqrJiBlHEyDnK48tsPZdQOQNn9vIK4Xk3mxCA0olgm/s512/unnamed%20(6).png