Home Blog Page 1953

ក្រុមហ៊ុន សាមសុងបានចូលរួមការតាំងពិព័រណ៌“ផលិតផលខ្មែរ និងទំនិញនាំចេញ នាំចូលលើកទី១៥” និងដាក់បង្ហាញអំពីសមិទ្ធផល ដើម្បីជម្រុញដល់គោលនយោបាយបរិស្ថានល្អសម្រាប់ពិភពលោក!

0

ភ្នំពេញថ្ងៃទី ១៦ ខែវិច្ជិកា ឆ្នាំ ២០២២៖ សាខាក្រុមហ៊ុន ថៃ សាមសុង អេឡិចត្រូនិក ប្រចាំប្រទេសកម្ពុជាបានចូលរួមក្នុងកម្មវិធីតាំងពិព័រណ៌“ផលិតផលខ្មែរ និងទំនិញនាំចេញ នាំចូលលើកទី១៥”ដើម្បីធ្វើការដាក់តាំងបង្ហាញ ទស្សនវិស័យចេរភាពនៃបរិស្ថាន (Sustainability of Environment) របស់ក្រុមហ៊ុនសាមសុង និងការបង្ហាញពីផលិតផលសាមសុងព្រមទាំង បច្ចេកវិទ្យាទំនើបផ្សេងៗរបស់ខ្លួនផងដែរ ។ ក្នុងកម្មវិធីដាក់តាំងបង្ហាញនេះដែរទទួលបានការអញ្ជើញចូលរួមពី ឯកឧត្តម ឈួន ដារ៉ា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តីនិងជារដ្ឋលេខាធិកាក្រសួងពាណិជ្ជកម្ម ដែលធ្វើឡើងនៅសហសាលពិព័រណ៌កោះពេជ្រដែលមានរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី១៥ដល់១៨ខែធ្នូ ឆ្នាំ២០២២។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEga7OGMPkNk2IQyjESidMa0ONQRYW7QuvS0YNB1JfrcnSPenV0lem0JQ4pl86l2cYzhwqS2iYyU2TH2f2JB0DQlY5lP3B0FLpb1fsJsRB8L_tkArtvLGGINfieKpkfqMzE3dl6TDOBcQXKedsZI0iHIKff5SkoHA_VjABgCnoJiDCRajs_6KIaMh0h1/s1280/photo1671078470%20(1).jpegគោលបំណងក្នុងការដាក់តាំងបង្ហាញនេះគឺដើម្បីបង្ហាញអំពីសកម្មភាព និងលទ្ធផលនៃការអនុវត្ត ទស្សនវិស័យចេរភាពនៃបរិស្ថាន (Sustainability of Environment) ដើម្បីបរិស្ថានល្អសម្រាប់ពិភពលោកនិងការចូលរួមចំណែកលើកកម្ពស់ការយល់ដឹងពីបរិស្ថាន ការថែរក្សាបរិស្ថាន ការកាត់បន្ថយការបំពុលបរិស្ថាន។

ជាក់ស្តែងក្រុមហ៊ុនសាមសុងទូទាំងពិភពលោកក៏បានបង្កើតនូវយុទ្ធនាការ Galaxy For the Planet សំរាប់ទូរស័ព្ទដៃហើយយុទ្ធនាការនេះធ្វើយ៉ាងណាសម្រេចឲ្យបានក្នុងឆ្នាំ2025ដែលក្នុងនោះមានចំណុចសំខាន់ៗ៤យ៉ាងគឺ៖
1) គ្រប់ផលិតផលត្រូវប្រើប្រាស់វត្ថុធាតុដើមកែច្នៃឡើងវិញ
2) ប្លាស្ទិកត្រូវបានកែច្នៃឡើងវិញសំរាប់ការវេចខ្ចប់
3)មិនប្រើប្រាស់ថ្ម/ថាមពលពេលផលិតផលកំពុង Standby ដើម្បីកុំឲខូចថ្ម
4) គ្មានការបំពុលគុណភាពដី។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhiFl23oHUJBJenKpO-ROZi1ZYN0T-RgFhu0x5G5wyJJkhOFSeRjoFm3DPjEZAUzdtSQCZ8p6uQcenJN7ybur-9TGp12_x04lnVnJAZEw8QOcTiyOErM8KKLjII7eFJNBqOSDyOm25pDmD3kOJxU8hnR8Ax0cB2jZqbAN3nPlmtggTCkMht-5JXHFD3/s1280/photo1671078470%20(2).jpegចំណែកឯផលិតផលអេឡិកត្រូនិកផ្សេងៗទៀតរាប់ទាំងទូរទស្សន៍ ទូទឹកកក ម៉ាស៊ីនបោក ម៉ាស៊ីនត្រជាក់ ផលិតផលផ្សេងៗទៀតក៏បានបង្កើតនូវយុទ្ធនាការមួយទៀតឈ្មោះថា “NET SERO” ដែលនឹងសំរេចបានក្នុងឆ្នាំ2030ខាងមុខនេះដែលក្នុងនោះមាននូវវិធាន៣សំខាន់ៗគឺ 1) រាល់គ្រប់ផលិតផលអេឡិកត្រូនិកទាំងអស់របស់សាមសុងមិនមានការវេចខ្ចប់ជាប្លាស្ទិក(Zero Plastic in packaging) 2) ប្រើប្រាស់វត្ថុធាតុដើមកែច្នៃឡើងវិញដើម្បីជៀសវាងការបំពុលបរិស្ថានសមុទ្រ(Ocean-bound Plastics Recycled Materials) និង 3) មិនបំពុលគុណភាពដី(Zero Waste Landfill)ផងដែរ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjGZk9CBGokig6JFdsdGoiYY1hbptFWx4qhzAJrhwWAOWXSTHpmXmpg5Q2YDaX_NHOQoCcVqbX2PuSTRz2nyUu4r2Yzdlc5nxUFwAI2PYkfcyHjRzekCJx60HyQMoQg6ad9ovyDTx9ms_XZcRu6wHz8YYRZms9TW27fjwFDr31Idl1o-FipRVekEp_M/s1280/photo1671078470%20(3).jpegលោក Hyung Geun Lee អគ្គនាយកសាខាក្រុមហ៊ុនថៃសាមសុងអេឡិចត្រូនិកប្រចាំប្រទេសកម្ពុជា បានបញ្ជាក់ថា សម្រាប់សាមសុងប្រចាំប្រទេសកម្ពុជានេះគឺជាកិច្ចការមួយដ៏មានសារៈសំខាន់បំផុតក្នុងការជួយដល់បរិស្ថានហើយយើងព្យាយាមចូលរួមនូវរាល់សកម្មភាពដែលលើកតម្កើង ថែរក្សា អភិរក្ស និងបន្តចេរភាពបរិស្ថានរបស់កម្ពុជាតាមរយៈផលិតផលមានគុណភាពខ្ពស់ទាំងអស់របស់យើង។លោកបានបន្តទៀតថា ជាក់ស្តែងយើងក៏បានបង្កើតក្រុមការងារដើម្បីថតជារូបភាពក៏ដូចជាវីដេអូដោយប្រើប្រាស់ទូរស័ព្ទស្មាតហ្វូតផ្ទាល់របស់សាមសុងដើម្បី ចែករំលែកពីបរិស្ថាន ធម្មជាតិរបស់កម្ពុជានិងអាចបង្ហាញថាប្រទេសកម្ពុជា មានបរិស្ថានធម្មជាតិល្អៗ ហើយជម្រុញឲ្យមានការស្រលាញ់និងអភិរក្សធម្មជាតិផងដែរ។ជាងនេះទៅទៀតយើងបានពន្យល់ទៅកាន់អតិថិជនយើងថាសូម្បីតែប្រអប់ទូរស័ព្ទក៏ដូចទូរទស្សន៏ក៏អាចកែច្នៃជារបស់ប្រើប្រាស់ដែលមានប្រយោជន៏ហើយមិនបំផ្លាញបរិស្ថាន ទោះបីជាប្រអប់ទាំងអស់នោះធ្វើឡើងពីក្រដាសមិនប៉ះពាល់ដល់បរិស្ថានក៏ប៉ុន្តែយើងនៅតែព្យាយាមឳ្យអតិថិជនរបស់យើងកែច្នៃដើម្បីប្រើប្រាស់ឡើងវិញ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj967TUMnW-TWGbYWkoK5dYAJ86Cw-r2jz_9EbPhpksqZDxy0XWOMSU5uPNVXuPH_r9vo2vIWosCMq9kXSORPnlUhY3uP0wDmHDZN491gZd2Or-fKSSbPmN9WqPoN-9XDSN_rueVEmDAT-QDj61Y9ibiCSuJY5EZNeigfGDzabecih6l_5Cf3gThhga/s1280/photo1671078470%20(4).jpegទាំងអស់នេះហើយគឺជាចំណុចដ៏ពិសេសបំផុតដែលធ្វើឱ្យគ្រប់ផលិតផលរបស់ សាមសុង ទទួលបានការកោតសរសើរ និងស្រឡាញ់គាំទ្រច្រើនជុំវិញពិភពលោកដោយក្រុមហ៊ុនមិនគ្រាន់តែផ្តោតលើគុណភាព និងបំពេញតាមតម្រូវការរបស់អតិថិជនប៉ុនណោះទេតែក្រុមហ៊ុនថែមទាំងគិតគូរដល់សុខភាពរបស់អ្នកប្រើប្រាស់របស់ខ្លួនទាំងអស់ក៏ដូចជាយកចិត្តទុកដាក់បំផុតដល់បរិស្ថាន។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgvix_JDvomCVMhhqkN49CfJaAvj1Ym79nGlYoJ0ph9CgMS52_DQSQGi8sI6ZixGo7qoSgnKzpxRm-xtjjhxcBEOMLU60yyVZtr4k96SiNwnqo-EUwc40X6gGjhmtARQXn-iSkgodsSWZuMb0TuATcc2bQ3vL4APlCevc7LhIZVXvo7994AQjMomW_i/s1280/photo1671078472%20(1).jpegគួររំលើកផងដែរថា សកម្មភាពទាំងនេះ គឺធ្វើឡើងក៏ដើម្បីផ្សព្វផ្សាយពិព័រណ៍ពិភពលោក World Expo 2030 ក្នុងការដេញថ្លៃឱ្យទីក្រុង ប៊ូនសាន ធ្វើជាម្ចាស់ផ្ទះនៃពិព័រណ៍ពិភពលោក World Expo 2030 នេះផងដែរ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgtEP932uSGTh3vesTSFk4o3Pra2kLaU-d9sPioEA_T449GcyWxh9R2594N38dDY5HU0HVoIf2lYcREExtaXSK1gZvWryyFmT412Sr7S7U65Tzy0FA5MOv2TggfQZ1u0EI42wZnel7gbbLCtm3iOiTNWjKccz4bFpB5YYWLqho9sZtCn8HLQQJyleno/s1280/photo1671078472.jpegអំពី Samsung Electronics Co., Ltd.
Samsung បំផុសគំនិតពិភពលោក និងរៀបចំអនាគតជាមួយនឹងការផ្លាស់ប្តូរគំនិត និងបច្ចេកវិទ្យាថ្មី។ ក្រុមហ៊ុនកំពុងកំណត់ឡើងវិញនូវពិភព ទូរទស្សន៍ ទូរស័ព្ទឆ្លាតវៃ នាឡិការឆ្លាយវៃ ថេប្លេត បរិក្ខារឆ្លាតវៃ network systems, memory ប្រព័ន្ធ LSI ដំណោះស្រាយ foundry and LED ។ សម្រាប់ព័ត៌មានថ្មីៗ សូមចូលទៅកាន់ Samsung Newsroom តាមរយៈ http://news.samsung.com ។

គម្រោងសំណង់អគារដ៏មហិមានៅទីក្រុងឌូបៃ នឹងចាប់ផ្តើមក្នុងរយៈពេលដ៏ខ្លីខាងមុខ

0
គម្រោងសាងសង់ទីក្រុងដ៏អស្ចារ្យ The line City មិនទាន់លេចជារូបរាងផង ស្រាប់តែពេលនេះ ទីក្រុងឌូបៃក៏បានប្រកាសគម្រោងថ្មីមួយទៀត ដែលមានឈ្មោះថា “Downtown Circle”។
Downtown Circle គឺជាគម្រោងកងអគារមួយកម្ពស់ 550 ម៉ែត្រ ដែលធ្វើឡោមព័ន្ធអាគារដែលខ្ពស់ជាងគេរបស់ពិភពលោកមានកម្ពស់ 828 ម៉ែត្រ Burj Khalifa។ កងអាគារនេះមានប្រវែងជុំវង្វង់ 3 គីឡូម៉ែត្រ ដែលអ្នករចនាម៉ូតសង្ឃឹមថា អគារនេះនឹងផ្លាស់ប្ដូរគំនិតបែបប្រពៃណីនៃការសាងសងទីលំនៅខ្ពស់ៗ។Downtown Circle: Dubai architects design a massive ring to encircle the  Burj Khalifa - CNN Style
រង្វង់នៃអគារ Downtown Circle អាចនឹងបង្កើតឡើងដោយកងពីររួមគ្នា ដែលផ្នែកខាងក្នុងនៃអគារអាចមានក្រវ៉ាត់ឧទ្យានបៃតងមួយហៅថា Skypark។ ក្នុងឧទ្យានបៃតងនេះ អាចមានទឹកជ្រោះ ព្រៃត្រូពិច និងមានផ្កាជាច្រើនប្រភេទទៀត។
ឧទ្យានបៃតងនៃក្នុង Downtown Circle ក៏​នឹង​បង្ហាញ​ពីលក្ខណៈពិសេសនៃ​តំបន់​សម្រាប់​ប្រមូល​ផល ទឹកភ្លៀង និង​ថាមពល​ពន្លឺព្រះអាទិត្យ​​ផងដែរ។ ដំណើរការនេះប្រៀបដូចជា​ប្រព័ន្ធមួយ​​ដែលរក្សាទុក​កាបូន និង​ចម្រោះ​ជាតិពុល​ដូច​ជា​ផ្នែក​មួយ​នៃ​ប្រព័ន្ធទីក្រុង​អេកូឡូស៊ី​។DUBAI | Downtown Circle | 550m | 1804ft | Pro | SkyscraperCity Forum
គួរបញ្ជាក់ផងដែរថាមួយរយៈចុងក្រោយនេះ ឌូបៃ កំពុងប្រែក្លាយទីក្រុងរបស់ខ្លួនទៅជាទីក្រុងទំនើបជាងគេនៅក្នុងពិភពលោក ជាក់ស្តែងកាលពីដើមខែឌូបៃ បានប្រកាសសាងសង់ទីក្រុងមួយលាតសន្ធឹងចម្ងាយ ១៧០គីឡូម៉ែត្រ ទទឹង២០០ម៉ែត្រ ជាមួយកម្ពស់ ៥០០ម៉ែត្រ ហ៊ុំព័ទ្ធដោយកញ្ចក់ ដែលអាចផ្ទុកមនុស្សបានដល់ទៅ៩លាននាក់ឯណោះ៕A Giant Ring-Like Structure is Proposed to Encircle Dubai's Burj Khalifa |  ArchDaily

ចិន៤នាក់ រួមទាំងខ្មែរម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនសង្ស័យថា ជាអ្នកយកគ្រាប់បែកទៅដាក់ជិតរដ្ឋសភា

0

ភ្នំពេញ៖ សង្ស័យ៥នាក់ ត្រូវបានឃាត់ខ្លួន ជុំវិញករណីយកគ្រាប់បែកទៅដាក់នៅក្បែររដ្ឋសភា ហើយសមត្ថកិច្ចកំពុងសាកសួរ ដើម្បីស្រាវជ្រាវបន្ថែមទៀត។

លោក ឆាយ គឹមខឿន អ្នកនាំពាក្យ និងជាអគ្គស្នងការរងនៃអគ្គស្នងការដ្ឋាននគរបាលជាតិ ប្រាប់សារព័ត៌មានថ្មីៗ តាមប្រព័ន្ធតេឡេក្រាម នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២នេះថា សមត្ថកិច្ច បានឃាត់ខ្លួនជនសង្ស័យ៥នាក់ ដោយសង្ស័យថា ជាប់ព័ន្ធនឹងករណីយកគ្រាប់បែកទៅប្លុងចោលនៅក្បែររដ្ឋសភា។ ក្នុងចំណោមពួកគេ មានជនជាតិចិន៤នាក់ និងមានខ្មែរម្នាក់។

«អាចបញ្ជាក់បានថា ឃាត់ខ្លួនជនសង្ស័យជនជាតិចិន៤រូប និងខ្មែរ១រូប ហើយស្ថិតក្នុងការសាកសួរ ក្នុងនាមជាជនសង្ស័យ»។ នេះជាការអះអាងរបស់ លោក ឆាយ គឹមខឿន ហើយសុំមិនលម្អិតលើព័ត៌មានផ្សេងទៀតឡើយ ព្រោះសមត្ថកិច្ចកំពុងស្រាវជ្រាវបន្ថែម។

សូមជម្រាបថា មានករណីភ្ញាក់ផ្អើលមួយ កើតឡើងនៅជិតរដ្ឋសភា និងជិតក្រុមហ៊ុនកាស៊ីណូណាហ្កាវើលដ៍ នាព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២នេះ នោះគឺការប្រទះឃើញគ្រាប់ដៃមួយគ្រាប់។ គ្រាប់បែកដៃមួយគ្រាប់នោះ ត្រូវបានជនមិនស្គាល់មុខ បង្កប់ក្នុងនំខេក ហើយយកទៅលាក់ទុកជិតរដ្ឋសភា និងជិតក្រុមហ៊ុនណាហ្កាវើលដ៍៕

អាមេរិកគ្រោងដាក់បញ្ចូលក្រុមហ៊ុនចិនជាង ៣០ ទៅក្នុងបញ្ជីខ្មៅ

0

អន្តរជាតិ៖ រដ្ឋាភិបាលរបស់លោកប្រធានាធិបតី Joe Biden គ្រោងនឹងដាក់ក្រុមហ៊ុនផលិតបន្ទះឈីបចិន Yangtze Memory Technologies (YMTC) និងក្រុមហ៊ុនចិនចំនួន ៣៥ផ្សេងទៀតទៅក្នុងបញ្ជីខ្មៅពាណិជ្ជកម្មដែលនឹងរារាំងពួកគេពីការទិញគ្រឿងបន្លាស់មួយចំនួនរបស់អាមេរិក។ នេះបើតាមយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ដោយដកស្រង់សេចក្តីរាយការណ៍របស់ Bloomberg News ថា ក្រសួងពាណិជ្ជកម្មអាមេរិកនឹងបន្ថែមក្រុមហ៊ុនចិនទៅក្នុងបញ្ជីខ្មៅមួយឈ្មោះថា បញ្ជីអង្គភាព (Entity List) នៅដើមសប្តាហ៍នេះ។

នៅពេលដែលក្រុមហ៊ុនមួយត្រូវបានដាក់បញ្ចូលទៅក្នុងបញ្ជី Entity List នេះ ក្រុមហ៊ុនផ្គត់ផ្គង់នៅសហរដ្ឋអាមេរិករបស់ក្រុមហ៊ុននោះ ត្រូវតែទទួលបានអាជ្ញាប័ណ្ណពិសេសជាមុនសិនដើម្បីនាំចេញទំនិញបច្ចេកវិទ្យា សូម្បីទំនិញបច្ចេកវិទ្យាទាប ទៅឱ្យក្រុមហ៊ុនដែលត្រូវបានដាក់បញ្ចូលក្នុងបញ្ជីនេះ។

ក្រុមហ៊ុន YMTC បានបដិសេធធ្វើអត្ថាធិប្បាយ ហើយក្រសួងពាណិជ្ជកម្មអាមេរិកមិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយរបស់ទីភ្នាក់ងារព័ត៌មានរ៉យទ័រផងដែរ។

មន្ត្រីក្រសួងពាណិជ្ជកម្មអាមេរិកបានឱ្យដឹងនៅក្នុងសុន្ទរកថាមួយដែលទីភ្នាក់ងារព័ត៌មានរ៉យទ័រទទួលបានកាលពីខែមុនថា ក្រុមហ៊ុនចិនរាប់សិបផ្សេងទៀត រួមទាំងក្រុមហ៊ុន YMTC ផងដែរនោះស្ថិតក្នុងហានិភ័យក្នុងការបញ្ចូលទៅក្នុងបញ្ជីខ្មៅពាណិជ្ជកម្មនៅថ្ងៃទី៦ ខែធ្នូ។

នៅក្នុងខែតុលា អង្គភាពចំនួន៣១ រួមទាំងក្រុមហ៊ុន YMTC ផងដែរត្រូវបានបញ្ចូលទៅក្នុងបញ្ជីក្រុមហ៊ុនមួយដែលមន្ត្រីអាមេរិកមិនអាចមានលទ្ធភាពត្រួតពិនិត្យបាន ដែលបង្កើនភាពតានតឹងជាមួយទីក្រុងប៉េកាំង៕

ប្រាសាទតែមួយគត់នៅទឹកដីអង្គរ ដែលមានចម្លាក់ទេពអប្សរាចំនួន១៥០០ មានរូបរាងខុសគ្នាទាំងអស់

0

ប្រាសាទបន្ទាយស្រី ស្ថិតនៅក្នុងភូមិបន្ទាយស្រី ឃុំបន្ទាយស្រី ស្រុកបន្ទាយស្រី ខេត្តសៀមរាប ដែលចម្ងាយប្រមាណ ៣៩គីឡូម៉ែត្រភាគខាងជើងទីរួមខេត្តសៀមរាប ឃ្លាតពីស្រះស្រង់ ២៧គីឡូម៉ែត្រនិងមានចម្ងាយ៣២គីឡូម៉ែត្រពីប្រាសាទអង្គរវត្តតាមផ្លូវឆ្ពោះទៅ ភ្នំគូលេន។No photo description available.

ប្រាសាទនេះ គឺជាប្រាង្គប្រាសាទមួយក្នុងចំណោមប្រាសាទជាច្រើននៅ ខេត្តសៀមរាប អង្គរដ៏ល្បីល្បាញនៅក្នុង ប្រទេសកម្ពុជា ក៏ដូចជានៅលើពិភពលោកដែរ ដែលបានទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករមកពីតំបន់ជាច្រើន។ ក្រុមភ្ញៀវទេសចរដែលបានទៅទស្សនាប្រាង្គ ប្រាសាទអង្គរវត្ត និងប្រាសាទដទៃទៀតនៅក្នុងទឹកដីនៃ ខេត្តសៀមរាប តែងតែឆ្លៀតចំណាយពេល ធ្វើដំណើរក្នុងរយៈចម្ងាយដ៏ឆ្ងាយពីទីរួមខេត្ត។No photo description available.

ប្រាសាទបន្ទាយស្រីមានឈ្មោះល្បី ព្រោះវាត្រូវបានសាងសង់ឡើងពី ថ្មផ្កាឈូកជាមួយ នឹងក្បាច់ចម្លាក់ យ៉ាងល្អិតឆ្មាររស់រវើកជាងគេ ដោយមានតួប្រាង្គបី ដែលមានសភាពល្អឆើតឆាយដូចស្រីគ្រប់លក្ខណ៍។ ប្រាសាទនេះសង់លើដីរាបស្មើមានរាងតូចច្រឡឹងដោយថ្មភក់ផ្កាឈូក និង ឥដ្ឋរាង៤ជ្រុងទ្រវែង ហើយមានគូទឹកព័ទ្ធជុំវិញ ប្រាង្គទាំងបីនៃ ប្រាសាទសង់បែរមុខទៅទិសខាងកើត ហើយប្រាង្គកណ្តាលមានតម្កល់ លិង្គព្រះឥសូរ ខាងត្បូងឧទ្ទិសថ្វាយដល់ព្រហ្មញ្ញសាសនា និងខាងជើងឧទ្ទិសថ្វាយដល់ព្រះវិស្ណុ។ ប្រាសាទបន្ទាយស្រីកាលដើមឡើយមានឈ្មោះថា “ឥសូរបុរៈ” ប្រែថា “បុរីនៃឥសូរ” ប៉ុនែ្តសម័យក្រោយៗមកទៀតគេហៅថា ប្រាសាទបន្ទាយស្រី ទៅវិញដោយសារតែរាងតូចច្រឡឹង និងក្បូរក្បាច់រចនាដ៏ស្រស់ស្អាត និងរស់រវើកនៅ លើផ្ទាំងថ្មពណ៌ផ្កាឈូក។No photo description available.

មិនត្រឹមតែប៉ុណ្ណោះ ប្រាសាទនេះបានទទួលការកោតសរសើរពីភ្ញៀវទេសចរសឹងគ្រប់រូបថា ពិតជាស្រស់ស្អាត ទោះបីមានបរិវេណតូចចង្អៀត បន្តិចមែនតែទ្រង់ទ្រាយ ប្រាសាទលំអទៅដោយចម្លាក់ផ្កាភ្ញី នៃរឿងរ៉ាវដែលទាក់ទងទៅនឹងលទ្ធិទេវរាជ “រឿងរាមកេរ្តិ៏ខែ្មរ” មិនត្រឹមតែប៉ុណ្ណោះចម្លាក់នីមួយៗ សុទ្ធតែមានលក្ខណៈរស់រវើកបើប្រៀបធៀបទៅ នឹងប្រាសាទដទៃ។តាមឯកសារប្រវត្តិសាស្រ្តអាណាចក្រខ្មែរបានកត់ត្រាថា ប្រាសាទបន្ទាយស្រីបានកសាងឡើងក្នុងគ្រិស្តសករាជ ៩៦៧ ក្នុងរជកាលព្រះបាទរាជេន្ទ្រវរ្ម័នទី២គឺមុនការកសាងប្រាសាទអង្គរវត្តនិងអង្គរធំ ដោយព្រហ្មណ៍ម្នាក់ឈ្មោះ យជ្ញវរាហៈ ដែលជាព្រះគូ្ររបស់ព្រះបាទជ័យវរ្ម័នទី៥ ដើម្បីឧទ្ទិសដល់ព្រហ្មញ្ញសាសនា។No photo description available.

ប្រាសាទបន្ទាយស្រីធ្វើពីថ្មភក់ពណ៌ស៊ីជម្ពូ និងរំលេចដោយទេពអប្សរាចំនួន១៥០០ ដែលទេពអប្សរទាំងអស់សុទ្ធតែខុសគ្នា ហើយលើសពីនេះសិលាចារឹក ផ្កាភ្ញីនៅប្រាសាទបន្ទាយស្រីមានក្បាច់ល្អលើសពីក្បាច់ចម្លាក់នៅលើ ប្រាសាទអង្គរវត្តទៅទៀតគឺដូចជាក្បាច់ដែលបានឆ្លាក់លើប្រាក់លើ ស្ពាន់ដូច្នេះដែរ៕No photo description available.

រូបភាព៖ Angkor Aurora

សញ្ញាព្រមាន ៩ យ៉ាងនៃជំងឺ “ ខ្សោយតម្រងនោម ”

0

សុខភាព៖ សព្វថ្ងៃនេះគ្រប់គ្នាដឹងហើយថា បើមិនចង់កើតជំងឺតម្រងនោម គួរកុំបរិភោគប្រៃ ឬកាត់បន្ថយអាហារហឹរ ប៉ុន្តែប្រសិនបើយើងបន្តរស់នៅដោយទទួលទានអាហារល្អខ្លះ អាហារមិនល្អខ្លះ នោះថ្ងៃណាមួយយើងអាចនឹងប្រឈមមុខនឹងជំងឺតម្រងនោម។

ថ្ងៃនេះសូមបង្ហាញរោគសញ្ញាមួយចំនួនសម្រាប់សង្កេតខ្លួនឯងអំពីជំងឺ ខ្សោយតម្រងនោម មុនទៅជួបគ្រូពេទ្យជាបន្ទាន់។

សញ្ញាព្រមានទាំង ៩ នៃជំងឺ “ខ្សោយតំរងនោម”

១. ឈឺពោះពេលបត់ជើងតូច

ជារឿយៗវាត្រូវបានរកឃើញតែចំពោះស្ត្រីប៉ុណ្ណោះ ប៉ុន្តែប្រសិនបើជាបុរស អាចជារោគសញ្ញា នៃជំងឺគ្រួសក្នុងថង់ទឹកប្រមាត់ វាជាសញ្ញានៃការស្ទះផ្លូវនោម។

២. នោមញឹក

ការក្រោកពីដំណេកលើសពី ១-២ ដងនៅពេលយប់ដើម្បីបត់ជើងតូច នេះប្រហែលដោយសារតែការខូចមុខងារតម្រងនោម មិនអាចស្រូបទឹកចូលទៅក្នុងខ្លួនវិញបាន។

៣. ទឹកនោមលាយឈាម

ការនោមមកមានលាយជាមួយឈាម ទឹកនោមមានពណ៌ក្រហមស្រាល ឬពណ៌ទឹក ឬអាចមានភាពសភាពពណ៌ច្របូកច្របល់ខុសធម្មតា វាជាសញ្ញានៃការឆ្លងមេរោគក្នុងតម្រងនោម។

៤. ទឹកនោមមានពពុះដោយសារប្រូតេអ៊ីនក្នុងទឹកនោម។

៥. ត្របកភ្នែកហើម ដៃ និង ជើង ជាពិសេសបន្ទាប់ពីភ្ញាក់ពីគេងនៅពេលព្រឹក

៦. អស់កម្លាំង

អស់កម្លាំងយ៉ាងងាយ ដោយសារតែមានជាតិទឹកគ្រប់គ្រាន់នៅក្នុងខ្លួន។

៧. ជំងឺលើសឈាម

៨. ងាយពុកឆ្អឹង

អ្នកអាចនឹងងាយបាក់ឆ្អឹង ឈឺចង្កេះ និងខ្នង ដោយសារជាតិកាល់ស្យូមក្នុងឈាមទាប

៩. រមាស់ស្បែក

ប្រសិនបើរោគសញ្ញាទាំងនេះត្រូវបានរកឃើញ មិនថាតិច ឬច្រើនមុខទេ គួរទៅជួបគ្រូពេទ្យជាបន្ទាន់ ព្រោះប្រសិនបើអ្នកទុកឱ្យរោគសញ្ញាកាន់តែធ្ងន់ធ្ងរ រោគសញ្ញាអាចកាន់តែយ៉ាប់យ៉ឺនយ៉ាងឆាប់រហ័ស និងពិបាកព្យាបាល។ ដោយសារតែក្រលៀនមានតួនាទីបន្សុទ្ធឈាម និងបន្សុទ្ធកាកសំណល់៕ ប្រភព៖ Sanook

ផ្ទុះការរិះគន់ គូស្នេហ៍វ័យក្មេងមួយគូអាយុទើប ១០ឆ្នាំ និងជាបងប្អូននឹងគ្នា រៀបការស្របច្បាប់នៅអេហ្ស៊ីប

0

បរទេស៖ ពិតជារឿងដ៏គួរឱ្យហួសចិត្ត និងក្លាយជាប្រធានបទដ៏ក្ដៅគគុកសម្រាប់មហាជនក្នុងបណ្ដាញសង្គមក្រោយពីមានការបង្ហោះពីគូស្នេហ៍វ័យក្មេងមួយគូនៅក្នុងប្រទេសអេហ្ស៊ីប ដោយកូនក្រមុំមានអាយុត្រឹមតែ១០ឆ្នាំ និងកូនកំលោះមានអាយុ១២ឆ្នាំ ហើយគេដឹងថាអ្នកទាំងពីរជាបងប្អូនជីដូនមួយជាមួយគ្នា ព្រមទាំងបានចាប់ដៃគ្នាសាងគ្រួរសារដោយចិត្ត និងចិត្ត ទាំងវ័យនៅសិក្សា។

កាលពីពេលថ្មីៗនេះមានការចុះផ្សាយពេញទាំងបណ្ដាញសង្គមអំពីគូស្នេហ៍មួយគូបានចាប់ដៃគ្នារៀបការទាំងខ្លួននៅវ័យក្មេង រហូតបង្កការភ្ញាក់ផ្អើលដល់សាធារណៈជនជាច្រើន។

ក្នុងនោះគេដឹងថាគូស្នេហ៍មួយគូនេះ ជាជនជាតិអេហ្ស៊ី ដោយកូនក្រមុំមានអាយុត្រឹមតែ ១០ឆ្នាំ ​និងកូនកំលោះមានអាយុត្រឹមតែ១២ឆ្នាំ ហើយត្រូវបានគេដឹងថាពួកគេគឺជាបងប្អូនជីដូនមួយនឹងគ្នា។

ពិតណាស់ការរៀបការនេះមិនមែនជារឿងក្លែងបន្លំនោះទេតែជារឿងពិត ហើយក្នុងពិធីរៀបការនេះគេបានឃើញកូនក្រមុំស្លៀកឈុតសដ៏ស្រស់ស្អាត ចំណែកកូនកំលោះវ័យក្មេងស្លៀកពាក់ឈុតពណ៌ទឹកប៊ិចយ៉ាងសង្ហា អមដោយទឹកមុខសប្យាយរីករាយ។ ​

ក្នុងនោះគេបានបង្ហើបថាពិធីរៀបការនេះគឺគ្មានការបង្ខិតបង្ខំណាមួយនោះឡើយពួកគេស្រឡាញ់គ្នាដោយចិត្ត និងចិត្ត បន្ថែមពីនោះកូនកំលោះក៏បានរៀបរាប់ថា ខ្លួនពិតជាស្រឡាញ់គ្រួសារឪពុកមាជាខ្លាំងចង់មើលថែគ្រួសាររបស់គាត់ ដូច្នេះទើបសម្រេចចិត្តរៀបការជាមួយប្អូនស្រីជីដូនយកមកធ្វើជាប្រពន្ធ។

យ៉ាងណាក៏ដោយពេលដែលរឿងរ៉ាវបែបនេះត្រូវបានគេចែករំលែក ក៏ទទួលបានការរិះគន់ភ្លាមៗពី សហគមន៍ អនឡាញ ទោះបីជាប្រទេសអេហ្ស៊ីបមិនដាក់ទណ្ឌកម្មព្រហ្មទណ្ឌក៏ សម្រាប់អាពាហ៍ពិពាហ៍ដែលមានអាយុក្រោម ១៨ ឆ្នាំយ៉ាងណាក៏ដោយ តែវាច្បាស់ណាស់ថាកូនទាំងពីរនៅក្មេងពេកក្នុងការបង្កើតគ្រួសាររបស់ពួកគេផ្ទាល់ ពួកគេទាំងពីរនាក់នៅរៀននៅឡើយ ប៉ុន្តែត្រូវទទួលខុសត្រូវចំពោះគ្រួសាររបស់គាត់។

ទោះជាយ៉ាងណាឪពុកម្តាយរបស់កុមារទាំងពីរមិនបានបង្ខំពួកគេឱ្យធ្វើដូច្នេះទេ ហើយនិយាយច្បាស់ ថាគេមានសិទ្ធិសម្រេចចិត្តរៀបការ។

យ៉ាងណាមិញលោក Muhammad Nazmi ប្រធាននាយកដ្ឋានសិទ្ធិកុមារបាននិយាយថា មន្ត្រីក្នុងខេត្ត Al Sharqia បានទៅជួបក្រុមគ្រួសារកុមារដើម្បីពន្យល់ពីកង្វល់នៃការរៀបការមួយនេះ។ ប៉ុន្តែយ៉ាងណា ឪពុកម្តាយបានបញ្ជាក់យ៉ាងដូច្នេះថា ការភ្ជាប់ពាក្យបានកើតឡើងរួចហើយ គោលបំណងសំខាន់របស់ពួកគេគឺដើម្បីផ្សព្វផ្សាយដំណឹងល្អ និងពង្រឹងទំនាក់ទំនងរវាងគ្រួសារទាំងពីរ៕ ប្រភព៖ Sanook

 

អាមេរិក ចាប់ផ្ដើមព្រួយបារម្ភពីសន្ដិសុខជាតិ រឹតបន្ដឹងបន្ទះឈីបដល់ចិន

0

រដ្ឋធានីវ៉ាស៊ីនតោន៖ ជាមួយនឹងការប្រកួតប្រជែងផ្នែកបច្ចេកវិទ្យា កាន់តែតែខ្លាំងឡើងនោះ ធ្វើឲ្យសហរដ្ឋអាមេរិក មានការព្រួយបារម្ភយ៉ាងខ្លាំង អំពីសន្ដិសុខជាតិ ហើយកំពុងតែចាប់ផ្ដើមរឹតបន្ដឹង ដល់ក្រុមហ៊ុនផលិតឈីប និង ក្រុមហ៊ុនផ្សេងៗទៀតរបស់ចិន ដោយមិនអនុញ្ញតឲ្យយកផលិតផលពាក់ព័ន្ធរបស់ខ្លួន ទៅប្រើប្រាស់លើវិស័យយោធា។

សារព័ត៌មាន CNBC បានចេញផ្សាយ កាលពីព្រឹក ថ្ងៃសុក្រ ទី១៦ ខែធ្នូ ថា រដ្ឋបាលរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន (Joe Biden) បានបញ្ជាក់ កាលពីថ្ងៃព្រហស្បតិ៍ ថា ក្រុងវ៉ាស៊ីនតោន បានបន្ថែមអង្គការជាច្រើនរបស់ចិន ភាគច្រើនដាក់ចូលទៅក្នុងបញ្ជីអង្គភាព ដែលមានគោលបំណងដាក់កម្រិត លើកិច្ចខិតខំប្រឹងប្រែង នៅក្នុងការប្រើប្រាស់បច្ចេកវិទ្យាទំនើបៗ សម្រាប់ការធ្វើយោធោបនីយកម្ម ដល់កងទ័ពចិន។

ការិយាល័យឧស្សាហកម្ម និង សន្ដិសុខ នៃក្រសួងពាណិជ្ជកម្ម សហរដ្ឋអាមេរិក បានបញ្ជាក់ ថា ការរៀបចំច្បាប់ដាក់កំហិតថ្មីនេះ ក៏មានគោលបំណង ផ្ដោតទៅលើអង្គភាពជាច្រើនទៀត ពាក់ព័ន្ធជាមួយនឹងរុស្ស៊ី គាំទ្រដល់សកម្មភាពយោធារបស់ក្រុងមូស្គូ ចូលលុកលុយ នៅក្នុងប្រទេសអ៊ុយក្រែន ផងដែរ។Biden to hit China with broader curbs on U.S. chip and tool exports: Reutersការិយាល័យឧស្សាហកម្ម និង សន្ដិសុខ នៃក្រសួងពាណិជ្ជកម្ម សហរដ្ឋអាមេរិក បានបញ្ជាក់ នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយ ថា អង្គភាពចំនួន៣៦ នឹងប្រឈមមុខនឹង«តម្រូវការអាជ្ញាប័ណ្ណដ៏តឹងរ៉ឹង» ដោយរារាំងដល់សិទ្ធិរបស់ពួកគេ ចូលទៅប្រើប្រាស់ទំនិញ, សូហ្វវែរ (Software) និង បច្ចេកវិទ្យាមួយចំនួន ផលិតដោយសហរដ្ឋអាមេរិក រួមទាំងបញ្ញាសិប្បនិម្មិត និង កុំព្យូទ័រកម្រិតខ្ពស់។ សកម្មភាពចុងក្រោយរបស់ការិយាល័យនេះ បានកើតឡើង អស់រយៈពេលជាង២ខែមកនេះ ក្រោយពេលរដ្ឋបាលរបស់ប្រធានាធិបតី បៃដិន បានដាក់ចេញនូវការទប់ស្កាត់ជាថ្មី លើការចូលទៅប្រើប្រាស់ Semiconductors ដ៏ទំនើបរបស់សហរដ្ឋអាមេរិក។

លោក អាឡេន អេស្ដេវ៉ែស (Alan Estevez) អនុរដ្ឋមន្រ្ដី ក្រសួងពាណិជ្ជកម្ម សហរដ្ឋអាមេរិក ទទួលបន្ទុកផ្នែកឧស្សាហកម្ម និង សន្ដិសុខ បានបញ្ជាក់ នៅក្នុងសេចក្ដីប្រកាសព័ត៌មាន ថា វិធានការទាំងនេះ នឹងការពារសន្តិសុខជាតិរបស់សហរដ្ឋអាមេរិក ដោយការកាត់បន្ថយសមត្ថភាពរបស់ក្រុងប៉េកាំង នៅក្នុងការ«ប្រើប្រាស់បញ្ញាសិប្បនិម្មិត, កុំព្យូទ័រកម្រិតខ្ពស់ និង បច្ចេកវិទ្យាដ៏មានអានុភាពផ្សេងៗទៀត ដែលអាចយកទៅប្រើប្រាស់ សម្រាប់ការធ្វើយោធោបនីយកម្ម ដល់កងទ័ពរបស់ចិន និង ការរំលោភបំពានសិទ្ធិមនុស្ស»។U.S. Export Control – Impact And Opportunity For China's Semiconductor  Industry | Seeking Alpha

លោក Estevez បានសង្កត់ធ្ងន់ ថា «ការងារនេះ នឹងបន្ត ក៏ដូចជា កិច្ចខិតខំប្រឹងប្រែងរបស់យើង នៅក្នុងការស្វែងរក និង ការបន្ទុកបង្អាក់ ដល់កិច្ចខិតខំប្រឹងប្រែងរបស់រុស្ស៊ី នៅក្នុងការទទួលបានសម្ភារៈចាំបាច់ និង បច្ចេកវិទ្យាទំនើបៗ ហើយវត្ថុផ្សេងៗទៀត សម្រាប់ការជួយដល់សង្គ្រាមដ៏ឃោរឃៅរបស់ក្រុងមូស្គូ ប្រឆាំងនឹងអ៊ុយក្រែន ដោយបូកបញ្ចូល ទាំងប្រទេសអ៊ីរ៉ង់ ផងដែរ»។

ក្រុមហ៊ុនមួយ នៅក្នុងចំណោមក្រុមហ៊ុនចិនទាំងនោះ ត្រូវបានបន្ថែមចូលទៅក្នុងបញ្ជីរឹតបន្ដឹងនោះ គឺក្រុមហ៊ុនសាជីវកម្មបច្ចេកវិទ្យាមេម៉ូរីយ៉ាងហ្សេ (Yangtze Memory Technologies Corporation) ឬ YMTC ដែលជាក្រុមហ៊ុនផលិតឈីបដ៏ធំរបស់ចិន ដែលពីមុន បានបន្ថែទៅក្នុងបញ្ជីមិនផ្ទៀងផ្ទាត់របស់សហរដ្ឋអាមេរិក ដែលជាការកំណត់កម្រិតពាណិជ្ជកម្មមួយផ្សេងទៀត។

លោក ឆាក់ សូម័រ (Chuck Schumer) មេដឹកនាំមតិភាគច្រើន នៃព្រឹទ្ធសភា សហរដ្ឋអាមេរិក បានបញ្ជាក់ នៅក្នុងសេចក្ដីថ្លែងការណ៍មួយ កាលពីថ្ងៃព្រហស្បតិ៍ ថា «ខ្ញុំបានបន្លឺសំឡេងប្រកាសអាសន្ន ជាយូរមកហើយ អំពីការគំរាមកំហែងដល់សន្តិសុខជាតិ និង សេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរ នៅពីក្រោយក្រុមហ៊ុន YMTC និង ក្រុមហ៊ុនបច្ចេកវិទ្យាផ្សេងៗទៀត គាំទ្រដោយបក្សកុម្មុយនិស្ដចិន (CCP) ដូចជា ក្រុមហ៊ុន CXMT និង ក្រុមហ៊ុន SMIC»។Japan to join US effort to tighten chip exports to China | The Standard

មេដឹកនាំមតិភាគច្រើន នៃព្រឹទ្ធសភា សហរដ្ឋអាមេរិក បានបន្ថែម ថា «ក្រុមហ៊ុនផលិតឈីប YMTC បង្កការគំរាមកំហែងភ្លាមៗ ដល់សន្តិសុខជាតិរបស់យើង។ ដូច្នេះរដ្ឋបាលរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន (Joe Biden) ចាំបាច់ត្រូវតែធ្វើសកម្មភាពយ៉ាងឆាប់រហ័ស ដើម្បីទប់ស្កាត់ដល់ក្រុមហ៊ុន YMTC មិនឲ្យទទួលបានអត្ថប្រយោជន៍ផ្នែកយោធា ឬ សេដ្ឋកិច្ច សូម្បីតែបន្ដិចបន្ដួច»។

សេចក្ដីប្រកាសព័ត៌មានរបស់ការិយាល័យឧស្សាហកម្ម និង សន្ដិសុខ នៃក្រសួងពាណិជ្ជកម្ម សហរដ្ឋអាមេរិក កាលពីថ្ងៃព្រហស្បតិ៍ បានបញ្ជាក់ ថា ក្រុមហ៊ុនរបស់ចិន ចំនួន៣០ កំពុងតែដាក់បញ្ចូលទៅក្នុងបញ្ជីអង្គភាព សម្រាប់ធ្វើសកម្មភាព ពាក់ព័ន្ធនឹងកិច្ចខិតខំប្រឹងប្រែង ដើម្បីទទួលបានសម្ភារផ្សេងរបស់សហរដ្ឋអាមេរិក យកទៅជួយជ្រោមជ្រែង ដល់ការធ្វើយោធោបនីយកម្មកងទ័ពរបស់ចិន។ ក្រុមហ៊ុនចំនួន៤ទៀត ក៏បានដាក់បញ្ចូលទៅលើសកម្មភាពនានា ដែលអាចនឹងមានផលប៉ះពាល់ជាអវិជ្ជមាន ទៅលើសន្ដិសុខជាតិ សម្រាប់គោលនយោបាយសហរដ្ឋអាមេរិក ផងដែរ។

ថ្វីបើមានការរឹតបន្ដឹង ដល់ក្រុមហ៊ុនរបស់ចិនយ៉ាងនេះក្ដី ក៏រដ្ឋបាលរបស់ប្រធានាធិបតី លោក បៃដិន បានអះអាង ថា ក្រុងវ៉ាស៊ីនតោន នឹងលុបចោលនូវការរឹតបន្តឹងមួយចំនួន លើអង្គភាពចិន សរុប២៥ផងដែរ ដោយសារតែពួកគេបានអនុវត្ត ដោយជោគជ័យ តាមការត្រួតពិនិត្យ និងការផ្ទៀងផ្ទាត់របស់សហរដ្ឋអាមេរិក៕

រុស្សុី ប្រកាសត្រៀមប្រើសព្វាវុធធុនធ្ងន់ ប្រសិនបើអាមេរិកហ៊ានប្រគល់ប្រព័ន្ធការពារមីស៊ីល ប៉ាទ្រីយ៉ូត ឱ្យអ៊ុយក្រែន

0

វិមានក្រឹមឡាំងរបស់ប្រទេសរុស្ស៊ីបានអះអាងថា ប្រព័ន្ធការពារមីស៊ីល ប៉ាទ្រីយ៉ូត (Patriot) នឹងក្លាយជាគោលដៅវាយប្រហារស្របច្បាប់នៃកងកម្លាំងរុស្សុី ប្រសិនបើប្រព័ន្ធមីស៊ីលនេះ ត្រូវបានបញ្ជូនទៅឱ្យអ៊ុយក្រែន ដើម្បីស្ទាក់ចាប់មីស៊ីលរបស់រុស្ស៊ី។U.S. is set to approve sending Patriot missile battery to Ukraine

ចំណែកអតីតប្រធានាធិបតីរុស្ស៊ី លោក ឌីមីទ្រី ម៉េដវ៉េដេវ ក្នុងថ្ងៃពុធសប្តាហ៍នេះ ក៏បានព្រមានអង្គការណាតូប្រឆាំងនឹងការផ្តល់ឲ្យអ៊ុយក្រែននូវប្រព័ន្ធការពារមីស៊ីល ប៉ាទ្រីយ៉ូត ផងដែរ ខណៈដែលវិមានក្រឹមឡាំងនឹងចាត់ទុកសកម្មភាពនេះជាការបង្កហេតុ។Deal To Finally Send Patriot Missiles To Ukraine Imminent: Report

បច្ចុប្បន្នទាំងរុស្ស៊ី និងអ៊ុយក្រែនមិនទាន់បានចូលរួមក្នុងកិច្ចពិភាក្សា ដើម្បីបញ្ចប់ការប្រយុទ្ធគ្នា ដែលកំពុងតែក្ដៅគគុកនៅភាគខាងកើត និងខាងត្បូងរបស់អ៊ុយក្រែន ខណៈទីក្រុងម៉ូស្គូបន្តបាញ់មីស៊ីល និងយន្តហោះដ្រូនទៅលើទីតាំងថាមពល និងទឹកនៅទូទាំងប្រទេសអ៊ុយក្រែន រួមទាំងរដ្ឋធានីកៀវផងដែរ។

រុស្សុី បានសង្កត់ធ្ងន់ទៀតថា ការដាក់ពង្រាយប្រព័ន្ធការពារមីស៊ីល ប៉ាទ្រីយ៉ូត នឹងធ្វើឱ្យស្ថានការសង្គ្រាមរុស្សុីអ៊ុយក្រែន កាន់តែអាក្រក់ជាងនេះទៅទៀត៕Patriot Missile-Defense Systems Would Be Legitimate Target in Ukraine, Kremlin Says - WSJ

ប្រភព៖ The New York Times

 

អ្នកបុរាណវត្ថុវិទូបានរកឃើញកប៉ាល់មានអាយុកាលរាប់រយឆ្នាំ នៅបាតបឹងដ៏ធំបំផុតរបស់ប្រទេសន័រវេស

0

បរទេស៖ ក្រុមបេសកកម្មរបស់ប្រទេសន័រវេសប្រកាសពីការរកឃើញដ៏សំខាន់ នៃកប៉ាល់បុរាណដែលបានជួបនូវឧបទ្ទវហេតុលិចកាលពីបុរាណ ការរកឃើញនេះខណៈពេលពួកគេកំពុងរុករកបាតបឹងធំបំផុតរបស់ប្រទេសមួយនេះ។

កាលពីពេលកន្លងទៅថ្មីៗនេះ ខណៈពេលដែលក្រុមអ្នករុករកន័រវេស និងអ្នកបុរាណវិទូកំពុងធ្វើការដើម្បីគូសផែនទីបាតបឹង Mjosa ដែលជាផ្នែកមួយនៃគម្រោងរបស់រដ្ឋាភិបាលន័រវេស ស្រាប់តែពួកគេបានរកឃើញកប៉ាល់លិចនៅបាតបឹងដែលមានលក្ខណៈនៅទ្រង់ទ្រាយដើមទាំងស្រុង។ ហើយត្រូវ បានគេរំពឹងថាកប៉ាល់នេះមានអាយុកាលដល់ ទៅ ៧០០ ឆ្នាំ ដោយសន្មតថាវាត្រូវបានសាងសង់ ឡើងក្នុងអំឡុង ឆ្នាំ គ.ស ១៣០០។

ដោយបំណែកនៃកប៉ាល់ត្រូវបានគេប្រទះឃើញស្ថិតនៅជម្រៅ ១,៣៥០ ហ្វីត រូបភាពពីកាមេរ៉ាក្រោមទឹកបង្ហាញពីរូបរាងរបស់កប៉ាល់ដែលមានប្រវែងប្រហែល ៣៣ ហ្វីត។ ហើយបំណែកបាក់នេះត្រូវ បានគេរកឃើញថានៅតែដដែលស្ទើរតែ ១០០ ភាគរយ ព្រោះបាតបឹងជាតំបន់ដែលរលកជំនោរកម្រ កើតឡើង។ នេះបញ្ជាក់ថាកប៉ាល់ទំនងជាបានស្ថិតនៅក្រោមបឹងជាយូរមកហើយ ព្រោះវាត្រូវ ចំណាយ ពេលរាប់រយឆ្នាំទើបលោហៈអាចរលួយក្រោមទឹកនេះបាន។

យ៉ាងណាមិញរូបភាពពីកាមេរ៉ាក្រោមទឹកបង្ហាញថា សម្ភារៈនៃកប៉ាល់គឺជាឈើ ដោយប្រើបច្ចេកទេសសាងសង់កប៉ាល់នាសម័យ Norse ឬ Viking ដែលមានបន្ទះឈើត្រួតគ្នា។

ជាមួយគ្នានោះលោក Odegaard សន្មត់ថា កប៉ាល់ទំនងជាលិចដោយសារតែខ្យល់មូសុង ព្រោះវាបានលិចនៅកណ្តាលបឹង។ ទោះជាយ៉ាងណាឥឡូវនេះក្រុមការងារត្រូវបានផ្អាកការរុករកជាបណ្ដោះអាសន្នសិន ដោយសារតែអាកាសធាតុអាក្រក់ ហើយក្រុមការងារគ្រោងនឹងត្រឡប់ទៅរុករកម្តងទៀតនៅឆ្នាំក្រោយ នៅពេលដែលអាកាសធាតុប្រសើរឡើង៕ ប្រភព៖ Dailynews