Home Blog Page 1951

មូលហេតុទាំង១០ អាចបង្កឱ្យអ្នកកើតជំងឺ មហារីកពោះវៀនធំ

0

សុខភាព៖ ពិតណាស់ជំងឺមហារីកគឺជាជំងឺលាក់មុខដែលធ្វើឱ្យមនុស្សគ្រប់គ្នាពិបាក់ក្នុងការសង្កេតមើលពីអាការរបស់វាជាខ្លាំង ក្នុងចំណោមនោះក៏មានមហារីកពោះវៀនធំផងដែរ ដែលវាងាយនឹងបង្កគ្រោះថ្នាក់ជាខ្លាំងចំពោះអាយុជីវិត ដូច្នេះយើងត្រូវតែមានការប្រុងប្រយ័ត្ន និងបង្កាឱ្យបានខ្ពស់។

ថ្ងៃនេះសូមបង្ហាញពីមូលហេតុមួយចំនួនដែលធ្វើឱ្យលោកអ្នកងាយកើតជំងឺមហារីកពោះវៀនធំ។

ើមហារីកពោះវៀនធំជាអ្វី?

មហារីកពោះវៀនធំ គឺជារោគសញ្ញាដែលដុំពកត្រូវបានរកឃើញ ឬ Polyps ដែលជាកោសិកាមហារីកនៅក្នុងជញ្ជាំងពោះវៀន ដែលជាធម្មតាបម្រើក្នុងការបំប្លែងកាកសំណល់រាវ ដែលត្រូវបានស្រូបយកសារធាតុចិញ្ចឹមដែលមានប្រយោជន៍រួចហើយ ចូលទៅក្នុងលាមករឹង ដើម្បីរង់ចាំការបញ្ចេញចេញពីរាងកាយ។

តើក្រុមមនុស្សណាប្រឈមមុខនឹងជំងឺមហារីកពោះវៀនធំ?

– អ្នកដែលមានសមាជិកគ្រួសារ ឬសាច់ញាតិដែលធ្លាប់មានជំងឺមហារីកពោះវៀនធំ ឬ Colitis ពីមុន

– អ្នកមានអាយុលើសពី ៥០ ឆ្នាំ

មូលហេតុដែលបង្កឱ្យកើតជាជំងឺ”មហារីកពោះវៀនធំ”   

១. ទទួលទានអាហារសម្បូរជាតិខ្លាញ់ច្រើនពេក

២. ទទួលទានសាច់ក្រហម សាច់អាំង ដែលមានលក្ខណៈខ្លោច ។

៣. បរិភោគអាហារដែលមានជាតិសរសៃទាបពេក

៤. ការជក់បារី

៥. ផឹកស្រា

៦. កង្វះលំហាត់ប្រាណ

៧. មានអាកប្បកិរិយាស្ងប់ស្ងាត់ ដូចជាមើលទូរទស្សន៍ពេញមួយថ្ងៃ អង្គុយលើកៅអីដេកលើគ្រែ ដោយមិនកម្រើកខ្លួនធ្វើចលនា

៨. លើសទម្ងន់ (ធាត់)៕ ប្រភព៖ Sanook

 

 

រុស្សី ព្រមានពីផែនការវាយលុកទ្រង់ទ្រាយធំទៅលើអ៊ុយក្រែន នៅដើមឆ្នាំថ្មី

0

អន្តរជាតិ៖ រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន លោក អូលិកស៊ី រ៉េនស្នីកូវ (Oleksii Reznikov) បាននិយាយថា ភស្តុតាងកំពុងកើនឡើងថា រុស្ស៊ី ដែលបានរងការខាតបង់ជាបន្តបន្ទាប់នៃសមរភូមិ គ្រោងនឹងបើកការវាយលុកថ្មីមួយនៅឆ្នាំ២០២៣។ លោកបានប៉ាន់ស្មានថា ការវាយលុយលើដីគោកអ៊ុយក្រែន អាចកើតឡើងនៅក្នុងខែកុម្ភៈ នៅពេលដែលពាក់កណ្តាលនៃកងទ័ព ៣០០,០០០នាក់ ដែលរុស្ស៊ីបានបញ្ចូលក្នុងខែតុលា ដើម្បីគាំទ្រសង្រ្គាមអ៊ុយក្រែន នឹងបញ្ចប់ការហ្វឹកហ្វឺនរបស់ពួកគេ។ បញ្ចប់ការហ្វឹកហាត់ នោះពួកទាហានរុស្ស៊ីថ្មីៗទាំងនោះ នឹងត្រូវបញ្ជូនទៅកាន់សមរភូមិប្រយុទ្ធ ដែលបើតាមមន្រ្តីជាន់ខ្ពស់អ៊ុយក្រែនបាននិយាយថា ការវាយលុកអាចកើតឡើងនៅតំបន់ ដន់បាស (Donbas) ភាគខាងកើត និងភាគខាងត្បូងប្រទេសអ៊ុយក្រែន ឬសូម្បីតែទីក្រុងគៀវផងដែរ។

ការព្រមានរបស់អ៊ុយក្រែនពីការលុកលុយរបស់រុស្ស៊ី ធ្វើឡើងក្រោយក្រុងមូស្គូបានច្រានចោលបទឈប់បាញ់ ក្នុងឱកាសបុណ្យណូអែលនៅចុងខែធ្នូនេះ និងគំរាមអ៊ុយក្រែនឱ្យយល់ព្រមចុះចាញ់ ដោយប្រគល់ដែនដីដែលបាត់បង់មកឱ្យរុស្ស៊ីតាមសម្រួល មុនមានវឌ្ឍនៈភាពកាន់តែខ្លាំងនៅពេលខាងមុខ។ ជាការពិត បច្ចុប្បន្នសកម្មភាពប្រយុទ្ធនៅលើដីអ៊ុយក្រែនបានថយចុះ ដោយរុស្ស៊ីបន្តជាមួយនឹងការវាយប្រហារតាមអាកាស កាត់ផ្តាត់ហេដ្ឋារចនាសម្ព័ន្ធថាមពលអ៊ុយក្រែន ចំពេលរដូវរងារឈានចូលមកដល់។ គ្មានថាមពល គឺមិនអាចប្រើប្រាស់ម៉ាស៊ីនកម្តៅបាន ដែលបង្កការលំបាកយ៉ាងខ្លាំងដល់ពលរដ្ឋស៊ីវិលអ៊ុយក្រែន។

រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែនបានថ្លែងថា ការកេណ្ឌទ័ពទ្រង់ទ្រាយធំដំណាក់កាលទី២ រុស្ស៊ីត្រូវប្រើពេលយ៉ាងហោចណាស់ប្រហែល៣ខែដើម្បីរៀបចំវា។ នោះមានន័យថា រុស្ស៊ីកំពុងព្យាយាមចាប់ផ្តើមការវាយលុក ប្រហែលជានៅក្នុងខែកុម្ភៈឆ្នាំ២០២៣ គម្រប់ខួប១ឆ្នាំនៃសង្រ្គាមឈ្លានពានលើអ៊ុយក្រែនដែលបានចាប់ផ្តើមនៅថ្ងៃទី២៤ខែកុម្ភៈឆ្នាំ២០២២។

ប្រធានាធិបតីអ៊ុយក្រែនលោក​ (វ៉ូឡូឌីមៀ ហ្សេលេនស្គី) Volodymyr Zelensky និងមន្ត្រីជាន់ខ្ពស់បានព្រមានថា ទីក្រុងគៀវ និងសម្ព័ន្ធមិត្តត្រូវតែការពារប្រឆាំងនឹងរុស្ស៊ី។ អ៊ុយក្រែនបានធ្វើឱ្យប្រសើរឡើងយ៉ាងខ្លាំង នូវការការពារដែនអាកាសរបស់ខ្លួនប្រឆាំងនឹងមីស៊ីលរុស្ស៊ី ដោយមានការគាំទ្រពីលោកខាងលិច ប៉ុន្តែកំពុងអំពាវនាវឱ្យមានអាវុធទំនើបបន្ថែមទៀត។ កាលពីថ្ងៃព្រហស្បតិ៍ សម្ព័ន្ធមិត្តលោកខាងលិចបានបង្កើនការគាំទ្រដោយមានការផ្តល់ថវិកាបន្ថែម ប្រមាណ១៩ពាន់លានដុល្លារអាមេរិកដល់អ៊ុយក្រែននៅឆ្នាំ២០២៣ និងការហ្វឹកហ្វឺនយោធា។ យោធាអាមេរិកបានប្រកាសថា ខ្លួននឹងពង្រីកការហ្វឹកហ្វឺនបុគ្គលិកយោធាអ៊ុយក្រែននៅក្នុងប្រទេសអាល្លឺម៉ង់។ ពោល ចាប់ផ្តើមពីខែមករា ទាហាន ៥០០ នាក់ក្នុងមួយខែ នឹងត្រូវបានបណ្តុះបណ្តាល។ គិតចាប់តាំងពីខែមេសាមក កងទ័ពអ៊ុយក្រែនជាង ១៥,០០០ នាក់ បានទទួលការបណ្តុះបណ្តាល ដោយសហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្ត។

នៅថ្ងៃព្រហស្បតិ៍ មេដឹកនាំសហភាពអឺរ៉ុប បានបញ្ចប់កិច្ចប្រជុំកំពូលចុងក្រោយរបស់ពួកគេនៃឆ្នាំ ២០២២ ដោយសម្រេចដាក់សម្ពាធបន្ថែមទៀតលើរុស្ស៊ី ដោយនៅក្នុងនោះប្លុកដែលមាន២៧ប្រទេសនេះ បានព្រមព្រៀងគ្នាទម្លាក់ទណ្ឌកម្មទី៩លើក្រុងមូស្គូ។ កិច្ចព្រមព្រៀងជុំវិញកញ្ចប់ទណ្ឌកម្មថ្មីប្រឆាំងនឹងរុស្ស៊ី ត្រូវបញ្ជាក់ជាលាយលក្ខណ៍អក្សរនៅថ្ងៃសុក្រសប្តាហ៍នេះ។ ព័ត៌មានលម្អិតមិនត្រូវបានបង្ហាញឱ្យដឹងនោះទេ ប៉ុន្តែទណ្ឌកម្មនេះត្រូវបានគេរំពឹងថា នឹងរួមបញ្ចូលការហាមឃាត់ការធ្វើដំណើរ និងការបង្កកទ្រព្យសម្បត្តិរបស់មន្ត្រី និងមន្ត្រីយោធារុស្ស៊ីជិត ២០០ នាក់ទៀត ដូចដែលបានស្នើឡើងដោយគណៈកម្មការអឺរ៉ុបកាលពីសប្តាហ៍មុន។ មេដឹកនាំសហភាពអឺរ៉ុប ក៏ទំនងជាហាមឃាត់ការបញ្ជូនម៉ាស៊ីនយន្តហោះដ្រូន (drones) គ្មានមនុស្សបើកទៅឱ្យទាំងរុស្ស៊ី និងអ៊ីរ៉ង់ ដែលត្រូវបានចោទប្រកាន់ថា បានផ្តល់ យន្តហោះ កាមីកាសេ ដ្រូន (kamikaze drones) សម្រាប់ដាក់ពង្រាយប្រឆាំងនឹងគោលដៅជនស៊ីវិលអ៊ុយក្រែន៕

អគ្គិភ័យឆាបឆេះអាគារ៧ជាន់ បានស.ម្លា.ប់មនុស្សចំនួន១០នាក់នៅបារាំង

0

បរទេស៖ អគ្គីភ័យបានឆាបឆេះអគារដែលជាផ្ទះល្វែងកម្ពស់ ៧ ជាន់ក្នុងទីក្រុង Vaux-en-Velain នៅជិត Lyon ភាគអាគ្នេយ៍នៃប្រទេសបារាំងបណ្តាលឱ្យមនុស្សចំនួន១០ នាក់បានស្លាប់ ដែលក្នុងនោះមាន ៥ នាក់ជាកុមារ។

កាលពីពេលថ្មីៗនេះមន្រ្តីនៃតំបន់ Auvergne-Rhône-Alpes ក្នុងទីក្រុង Vaux-en-Velain នៃប្រទេសបារាំងបាននិយាយថា មានអគ្គិភ័យបានឆាកឆេះនៅម៉ោង ៣:១២ នាទីទៀបភ្លឺកាលពីថ្ងៃសុក្រ ១៦ ខែធ្នូ។

ក្នុងនោះបន្ទាប់ពីហេតុការកើតឡើងអ្នកពន្លត់អគ្គីភ័យប្រហែល ១៧០ នាក់និងរថយន្តពន្លត់អគ្គីភ័យ ៦៥ គ្រឿងបានមកដល់កន្លែងកើតហេតុភ្លាម។

ទោះជាយ៉ាងណាការឆាបឆេះនេះបានបណ្ដាលឱ្យមានអ្នកស្លាប់បាត់បង់ជីវិតចំនួន១០នាក់ បន្ថែមពីលើការស្លាប់ទាំង ១០ នាក់ខាងលើមានមនុស្សចំនួន ៤ នាក់ផ្សេងទៀតបានរងរបួសធ្ងន់ និង ១០ នាក់ផ្សេងទៀតស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរជាងនេះ។

ទោះជាយ៉ាងណាមន្ត្រីជំនាញនៅមិនទាន់អាចកំណត់បានពីមូលហេតុនៃការឆេះនេះនៅឡើយទេ ប៉ុន្តែរដ្ឋមន្ត្រីក្រសួងមហាផ្ទៃបារាំងលោក Gerald Darmanin បាននិយាយថា លោកបានរាយការណ៍អំពីបញ្ហានេះទៅប្រធានាធិបតី Emmanuel Macron ហើយបានសន្យាថា ការស៊ើបអង្កេតនឹងត្រូវបានធ្វើឡើងដើម្បីកំណត់ពីមូលហេតុនៃការឆេះនេះ៕ ប្រភព៖ Sanook

 

វត្តខ្មែរមួយនៅសហរដ្ឋអាមេរិក គ្រប់ដណ្ដប់ដោយព្រិលសស្គុស មើលទៅពិតជាស្អាតប្លែកណាស់

0

ភ្នំពេញ៖ យោងតាមគណនីហ្វេសប៊ុកមួយឈ្មោះ Watt Munisotaram នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២ បានបង្ហោះរូបភាពជាច្រើនសន្លឹក នូវទិដ្ឋភាពវត្តមុន្នីសូតារាម រំលេចទៅដោយព្រិលធ្លាក់ក្នុងរដូវរងា ដែលស្ថិតនៅលើទឹកដីនៃសហរដ្ឋអាមេរិក ជា​​វត្តខ្មែរ​តែ​មួយ​គត់​នៅ​ភាគ​កណ្តាល​ខាងលិច​ដែល​ស្ថិត​នៅ​លើ​ដី​ទំហំ ៤០ហិចតា ក្នុងរដ្ឋមីនីសូតា នៅសហរដ្ឋ​អាមេរិក។

វត្តខ្មែរ “Watt Munisotaram ” ត្រូវបានអ្នកលេងក្នុងបណ្ដាញសង្គមចែកចាយជាច្រើន ដែលនោះជារូបភាពដ៏គួរឱ្យទាក់ទាញនិងស្រស់ស្អាតបំផុត នូវក្នុងបរិវេណវត្ត ដែលគ្រប់ដណ្ដប់ទៅដោយព្រិលសស្គុស រំលេចជាផ្ទាំងទស្សនីយភាពប្លែកភ្នែក ចំណែកឯដើមឈើនៅក្នុងបរិវេណវត្តវិញ ក៏គ្រប់ដណ្ដប់ដោយព្រិលធ្លាក់ពីលើយ៉ាងស្រស់ស្អាតផងដែរ។ ទស្សនារូបភាពខាងក្រោម៖

 

មកគយគន់សម្រស់ដ៏ស្រស់ត្រកាលនៃ ឧទ្យានជាតិ បទុមសាគរ

0

ឧទ្យាន​ជាតិ​បុ​ទុម​សាគរ មាន​ទីតាំង​ស្ថិតនៅ​ទឹកដី​ខេត្តកោះកុង មាន​ព្រំប្រទល់​ផ្លូវជាតិ​លេខ ៤៨ ពី​ចំណុច ឃំ​អណ្តូងទឹក រហូត​ទៅដល់​ឃុំ​ត្រពាំងរូង ក្រៅពីនោះ​គឺមាន​ព្រំប្រទល់​ជាប់មាត់​សមុទ្រ​ទាំងអស់។ ​ឧទ្យាន​នេះ​មាន​ផ្ទៃដី ១៨៣.៤០៨ ហិកតា ខាងជើង​ជាប់ នឹង​ព្រែក​ត្រពាំងរូង ក្នុង​ឃុំ​ត្រពាំងរូង ខាងកើត​ជាប់​ផ្លូវជាតិ​លេខ ៤៨ ខាងត្បូង និង ខាងលិច​ជាប់​ព្រំប្រទល់​ទឹកសមុទ្រ។ឧទ្យានជាតិ បទុមសាគរ ទីឋានគយគន់សម្រស់ធម្មជាតិដ៏ស្រស់ត្រកាល - Khmer Breaking  News

ឧទ្យាន​ជាតិ​នេះ​ជា​តំបន់​ធម្មជាតិ និង ជា​ដែនជម្រកសត្វព្រៃ និង មច្ឆជាតិ​គ្រប់​ប្រភេទ។ ក្រៅពី​ជា​កន្លែង​សម្បូរ​ដំណាំ​ហូប​ផ្លែ​ច្រើន​មុខ​ឧទ្យាន​ជាតិ​ជាប់​សមុទ្រ​មាន​ឆ្នេរ​ខ្សាច់​ម៉ដ្ឋ​លាតសន្ធឹង​ធំ​ល្វឹងល្វើយ​សម្បូរ​ទៅ ដោយ​ព្រៃកោងកាង​យ៉ាង​ក្រាស់ក្រែល។តោះមកគយគន់សម្រស់ដ៏ស្រស់ត្រកាលនៃ ឧទ្យានជាតិ បទុមសាគរ - Khmer Breaking News

នៅក្នុង​តំបន់​នោះ​ក៏មាន​ប្រជាជន​រហូតដល់​ទៅ ២៤ ភូមិ​សុទ្ធសឹងតែ​ប្រជា​នេសាទ សមុទ្រ​ទាំងអស់។ កត្តា​ទាំងអស់​ខាងលើនេះ វា​ក៏​ជា​កន្លែង​អំណោយផល​យ៉ាង​គាប់ប្រសើរ​ក្នុងការ​ទាក់ទាញ​ភ្ញៀវទេសចរ​ទាំងឡាយ​ចង់ទៅ​ទស្សនា​កម្សាន្ត ជាពិសេស នោះ​ដោយ​តំបន់​នោះ​ជា​តំបន់​សមុទ្រ គេ​អាច​ជិះទូក​អូប័រ​ទៅលេង​កម្សាន្ត​នៅ​កោះ​ស្តេច ដែល​ស្ថិតនៅ មិន​ឆ្ងាយ ប៉ុន្មាន​ពី​ឧទ្យាន​ជាតិ​នេះ។

គួរបញ្ជាក់ផងដែរថា បុ​ទុម​សាគរ​ត្រូវ​បានកំណត់​ជា​ឧទ្យាន​ជាតិ​បុ​ទុម​សាគរ ដោយ​ព្រះករុណា​ព្រះបាទ​នរោត្តម សីហនុ នៅ​ថ្ងៃទី​០១ ខែវិច្ឆិកា ឆ្នាំ ១៩៩៣៕រដ្ឋាភិបាល​កាត់ដី​ឧទ្យានជាតិ​បុទុមសាគរ​១៦៨​ហិកតា  ​ជួលឲ្យយ​ក្រុមហ៊ុនឯកជន​សាងសង់​រោងចក្រ​អគ្គិសនី​ធ្យូងថ្មខេត្តកោះកុងមានសក្តានុពលទេសចរណ៍ដល់ម្ល៉ឹងផង ! – Popular Magazine

អង្គការសហប្រជាជាតិ ថ្កោលទោស Elon Musk

0

អង្គការសហប្រជាជាតិ រួមជាមួយ សហភាពអឺរ៉ុបបានធ្វើការថ្កោល ទៅលើការសម្រេចចិត្តរបស់នាយកក្រុមហ៊ុនថ្មីលោក Ellon Musk ក្រោយការបិទគណនីរបស់អ្នក សារព័ត៌មាន សំខាន់ៗមួយចំនួននៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម Twitter។

នៅក្នុងចំណោមអ្នកដែលត្រូវបានគេបិទគណនីនេះ រួមមាន អ្នកយក ព័ត៌មាន មកពីរបស់គេហទំព័រ Washington post CNN និង New York times ផងដែរ។Elon Musk blows up Twitter with board of directors announcement | Salon.com

អ្នកនាំពាក្យម្នាក់ប្រចាំក្រុមហ៊ុន បានចេញមុខបកស្រាយ អំពីការបញ្ឈប់នេះកើតឡើងដោយសារការចែករំលែកទីតាំងឯកជនពីសំណាក់គេហទំព័រព័ត៌មាន។ អង្គការសហប្រជាជាតិបានបញ្ចេញមតិទៅលើបញ្ហានេះ នៅក្នុងសារមួយដោយនិយាយថា សេរីភាពប្រព័ន្ធផ្សព្វផ្សាយ មិនមែនជារបស់លេងនោះទេ ខណៈដែលសហភាពអឺរ៉ុប កំពុង ធ្វើការគំរាមទៅលើ Twitter ។

អគ្គលេខាធិការអង្គការសហប្រជាជាតិ ទទួលបន្ទុកទំនាក់ទំនងពិភពលោកបាននិយាយថា “បញ្ហានេះធ្វើអោយមានការរំខានយ៉ាងខ្លាំងដោយសាររបាយការណ៍ព័ត៌មានជាច្រើនត្រូវបានព្យួរចោល”។Melissa Fleming Wants to Change the UN's Public Image. Can She Do It? -  PassBlue

លោកស្រីបានលើកឡើងថា “សារព័ត៌មានគឺជាគ្រឹះដ៏សំខាន់ នៅក្នុងសង្គមប្រជាធិបតេយ្យ និងជាឧបករណ៏ប្រឆាំងរាល់ ព័ត៌មាន មិនពិតដែលអាចបង្កជាគ្រោះថ្នាក់”។ ចំណែកស្នងការ សហភាពអឺរ៉ុបលោកស្រី Vera Jourova បានគំរាមTwitter ជាមួយនិងការដាក់ទណ្ឌកម្មក្រោមច្បាប់សេវាកម្មឌីជីថលអឺរ៉ុប ដោយលើកឡើងថា “Ellon Musk កំពុងឆ្លងកាត់ច្បាប់បន្ទាត់ ក្រហមនិងត្រូវដាក់ទណ្ឌកម្មឆាប់ៗនេះ”។

ក្រៅពីនេះ Twitter ក៏បានបិទគណនីអ្នកប្រើប្រាស់ដែល បានចែករំលែក Link ពីកម្មវិធីប្រព័ន្ធផ្សព្វផ្សាយMastodon ដែលធ្លាប់តែជាការចែករំលែកមួយនៅក្នុងបណ្តាញសារព័ត៌មានTwitter ផងដែរ៕Elon Musk warns Twitter deal stuck without fake account proof - BBC News

ប្រភព៖ Republic World

ជម្លោះប្រវត្តិសាស្រ្ដ! កូរ៉េខាងត្បូង ប្រឆាំងយ៉ាងខ្លាំងនឹងការទាមទារកោះរបស់ជប៉ុន

0

អន្តរជាតិ៖ ប្រទេសកូរ៉េខាងត្បូងបានចេញការតវ៉ាយ៉ាងខ្លាំងប្រឆាំង នឹងការទាមទារទឹកដីរបស់ប្រទេសជប៉ុន ដែលបានធ្វើឡើងនៅក្នុងយុទ្ធសាស្ត្រសន្តិសុខជាតិ ដែលបានចេញផ្សាយនៅថ្ងៃសុក្រនេះ ចំពោះកោះជម្លោះដែលគេស្គាល់ថា ដុកដូ (Dokdo) ជាភាសាកូរ៉េ និង តាគេស៊ីមា (Takeshima) ជាភាសាជប៉ុន។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី១៦ ខែធ្នូ ឆ្នាំ២០២២។

ក្រសួងការបរទេសកូរ៉េខាងត្បូងបានទាមទារ ឱ្យដកចេញភ្លាមៗនូវការអះអាងពីឯកសារយុទ្ធសាស្ត្រជាតិរបស់ប្រទេសជប៉ុន ដោយនិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា វិធានការណ៍នេះមិនបានជួយ «ការកសាងទំនាក់ទំនងតម្រង់ទិសអនាគត» រវាងប្រទេសទាំងពីរនោះទេ។

នៅក្នុងសេចក្តីថ្លែងការណ៍ដាច់ដោយឡែកមួយ ក្រសួងការបរទេសបាននិយាយទៀតថា ខ្លួនសង្ឃឹមថាការអនុវត្តគោលនយោបាយសន្តិសុខថ្មីរបស់ជប៉ុន នឹងមានតម្លាភាព និងរួមចំណែកដល់សន្តិភាព និងស្ថិរភាពក្នុងតំបន់ ខណៈពេលដែលបន្តរក្សាស្មារតីនៃរដ្ឋធម្មនុញ្ញសន្តិភាព។

គួរបញ្ជាក់ថា ប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន ស៊ុក-យោល (Yoon Suk-yeol) ដែលចូលកាន់តំណែងកាលពីខែឧសភា បានព្យាយាមធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងជាមួយទីក្រុងតូក្យូ ដែលត្រូវបានបំផ្លាញដោយជម្លោះទឹកដីលើកោះ និងជម្លោះជាប្រវត្តិសាស្ត្រ ដែលកើតចេញពីការកាន់កាប់របស់ប្រទេសជប៉ុន ពីឆ្នាំ ១៩១០-១៩៤៥ លើប្រទេសកូរ៉េ ៕

ទំនងអាចធ្វើជាល្បែងសាច់កម្មរបស់ផលិតកម្មសាស្ត្រាហ្វីម មហាជនដាក់ការសង្ស័យលើការបែកធ្លាយរឿង ល្ងង់ + ល្ងង់

0

កាលពីពេលថ្មីៗនេះ នៅក្នុងបណ្តាញសង្គម មានឃ្លីបវីដេអូមួយដែលផលិតដោយសាស្ត្រាហ្វីម ដែលមានចំណងជើងថា “ ល្ងង់ + ល្ងង់” ដែលឈុតឆាកសម្តែងបង្ហាញពីភាពស្រើបស្រាលខុសអំពីក្រមសីលធម៌ ស្នេហារោលរាលដុតកំដៅបេះដូងមហាជនអោយរំជើបរំជួលលើសបរិយាយ ដែលវិស័យផលិតកម្មភាពយន្តខ្មែរកន្លងមកមិនធ្លាប់មានភាពលេចធ្លោរដូច្នេះឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh_wwM3pj8PIcyQueh-yI7wbW4QxRXGuR__JL-1xJEyxsLKbHH8deaMfJ3TecJzPNggb3fz49ioxC_NWAIit3nrZ8Xeb_4A9PRDWjLu_sUYaHtCr-HIuzmQ43dEoT4zV9yXxqrdUE6ih9VxUrThEjbWg9PzbUXJMwE0hkDeSAZlT-tulV7UEl4HLask/s1200/photo_2022-12-17_10-47-15.jpg
ឆ្លើយតបនិងការបែកធ្លាយ នូវវីដេអូប្រភេទ ១៨+ ដែលមហាជនភាគច្រើនបានបញ្ចេញមត្តិ និងសារសសើរបែបចំអកឡកលើយគ្រប់ទំរង់ពីមហាជនផងនោះ ដែលអ្នកខ្លះនិយាយថា សូមសសើរខ្មែរយើងអាចធ្វើបាន និងផ្សេងៗជាច្រើនទៀត។
មហាជនក៍មានចម្ងល់ផងដែរថា បើមិនមានចេតនាដូចការរៀបរាប់ខាងលើ ហេតុអ្វីបានផលិតវីដេអូរខ្នាត18+ នេះឡើង ហើយដាក់នៅលើ អេបរបស់ខ្លួន ដែលអតិថិជនទាំងអស់ មានលទ្ធភាពដោនឡុតតាមគ្រប់វិធី យកមកចែកចាយដោយមិនបានគិតពិផលប៉ះពាល់លើវិស័យភាពយន្ត និងនំនៀមទំលាប់ប្រពៃណីដូនតាខ្មែរកន្លងមក? ខណៈដែលមានការរឹះគន់លើការផលិត ក៏មានមតិខ្លះសម្តែងការគាំទ្រផងដែរ ដោយលើកទឹកចិត្តអោយផលិតចេញជាផ្លូវការតែម្តងទៅ ខ្មែរអាចធ្វើបាន។May be an image of 2 people and text that says 'SASTRA FILM'

ស្របពេលនេះដែរលោកស្រី (មុន ចន្ទនិមល) ផលិតកររបស់ ផលិតកម្មសាស្ត្រាហ្វីម បានចេញមុខបដិសេធបកស្រាយ និងសូមអោយមហាជនកុំបន្តរចែកចាយវីដេអូខាងលើ។
ចង់ដឹងអត្ថន័យលំអិតសូមតាមដានខ្លឹមសារទាំងស្រុង៖

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhw6xP6Dm9LS8mFzwy8X8reXx86T1wBql8Xtz6oA4G7cH_qEYAqOypuS-Ajz-sfUZU22zIDCSBOFZ5nD2N2Kjy6Gftfcn31Ea9PeXPMSfbsnbsxWbSOYjDn1CLnRf55cy3zoHble5GSm4GYDlskCuPAsL9rc5LWHZyA4F6ZTYzR74SF1eVGOL53XRvp/s1280/photo_2022-12-17_10-47-15%20(2).jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg2SiWQLJG_J82_MiUE54eyvnwSX4Vt1-20goQr1_Qmrq4Fu5krQBGG7IfVO-YN_xq1hCfHBQwrQN52ACdFHc_ov5rSrSYpFdqEcOCPmc9WASvZUPfCg8FVu1bhoXpMoWdLnaUXWOtvjKsWAPA6ma2qx-RKCeTzIjUHKWxXswvVhkyzxB0pwe_89DBj/s1280/photo_2022-12-17_10-47-16.jpg

ត្រូវដឹង! នេះជាតម្លៃនៅសកលវិទ្យាល័យភូមិន្ទភ្នំពេញ តាមមុខជំនាញនីមួយៗ

0

សាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) ​បានចេញសេចក្ដីជូនដំណឹង ស្ដីពីការប្រឡងជ្រើសរើស ឬចុះឈ្មោះនិស្សិតឱ្យចូលរៀនថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន (ឆ្នាំទី​១) នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ថ្នាក់បង់ថ្លៃសិក្សា សម្រាប់ឆ្នាំសិក្សា ២០២២-២០២៣។

សាកលវិទ្យាល័យភូមិន្ទភ្នំពេញ គឺជាគ្រឹះស្ថានឧត្តមសិក្សាចំណាស់ជាងគេនិងធំជាងគេនៅកម្ពុជា។​ សាកលវិទ្យាល័យចែកចេញជា មហាវិទ្យាល័យវិទ្យាសាស្ត្រ មហាវិទ្យាល័យសង្គមសាស្ត្រនិងមនុស្សសាស្ត្រ និង វិទ្យាស្ថានភាសាបរទេសIFL។

ដោយឡែកចំពោះតម្លៃសិក្សាទៅតាមមុខជំនាញនីមួយៗ មានដូចក្នុងតារាងខាងក្រោម ៖

 

ម្ចាស់ផលិតកម្មសាស្ត្រា ចេញមុខបកស្រាយជុំវិញ រឿងស្នេហាល្ងង់+ល្ងង់

0

ប៉ុន្មានថ្ងៃមកនេះខ្សែភាពយន្តខ្លីប្រភេទអប់រំមួយក្រោមចំណងជើង «ស្នេហាល្ងង់+ល្ងង់» ត្រូវបានមហាជនអ្នកប្រើប្រាស់បណ្ដាញសង្គមនាំគ្នាចែករំលែកតៗគ្នាព្រោងព្រាតពេញហ្វេសប៊ុក ដោយក្នុងនោះក៏មានមតិជជែកវែកញែក ដោយខ្លះបានលើកសរសើរពីភាពប៉ិនប្រសប់ក្នុងការសម្ដែងរបស់តួអង្គ ដាក់មនោសញ្ចេតនាបានល្អ ចំណែកមួយចំនួនទៀតក៏ហាក់រិះគន់ថាជារឿងស្រើបស្រាលជ្រុល ជាដើម។

ពេលថ្មីៗនេះអ្នកនាងនិមល ដែលគេស្គាល់ថាជាម្ចាស់ផលិតកម្ម សាស្ត្រា (Sastra Film)​បានចេញមុខបកស្រាយថា៖ “លោកស្រី បង្កើតរឿងជា ៤០០រឿងរួចមកហើយ ក្នុងនោះរឿង ១៨+ មិនមានច្រើននោះទេ។ ការធ្វើបែបនេះក៏ព្រោះតែចង់ឱ្យបរទេស អាចទស្សនាភាពយន្តរបស់ខ្មែរយើងបានផងដែរ”។May be an image of ‎1 person and ‎text that says '‎SASTRA FILM APP ទស្សនា មួយរឿងពេញលើ Sastra Film App ស្នេហា សល+ល្ DOUBLE STUPID DUE LOVE- த CN ن ်‎'‎‎

លោកស្រីបានសង្កត់ធ្ងន់ថា “រឿងរបស់យើងចេញបានមួយឆ្នាំហើយ ហើយយើងចាក់បញ្ចាំតែក្នុង App សម្រាប់អ្នកដែលបានចុះឈ្មោះបង់លុយទើបអាចទស្សនារឿងនេះបាន។ ហើយយើងក៏បានដាក់សញ្ញាហាមមិនឱ្យក្មេងអាយុក្រោម១៨ឆ្នាំទស្សនារឿងនេះផងដែរ។ ក៏ប៉ុន្តែមានជនខិលខូចមួយចំនួន បាន Screenshot យកទៅបង្ហោះតាមបណ្តាញសង្គមផ្សេងៗ ដែលបានធ្វើឱ្យប៉ះពាល់ជាខ្លាំងដល់ សាស្ត្រា យើងខ្ញុំ”។

ចុងក្រោយលោកស្រី បានបញ្ជាក់ទៀតថា “រឿងស្នេហាល្ងង់+ល្ងង់ នេះ ត្រូវបានដឹកនាំ និងសម្តែងដោយមនុស្សស្រីទាំងអស់ ដូច្នេះគ្មានហេតុផលណាមួយដែលយើងទៅទម្លាក់តម្លៃមនុស្សស្រីនោះទេ។ ក៏ប៉ុន្តែពួកយើង គ្រាន់តែចង់បង្ហាញអំពីរឿងពិតមួយ ដែលឆ្លុះបញ្ចាំងថា មនុស្សស្រីខំលះបង់ខ្លួនប្រាណប៉ុណ្ណា ក៏នៅតែមិនអាចយកឈ្នះចិត្តបុរសដែលមានប្រពន្ធរួចហើយដែរ”។

លោកស្រី ក៏បានអរគុណ ដល់មតិរិះគន់ពីមហាជន និងអ្នកដែលយល់ពីគាត់ និងសាស្ត្រា ថាកំពុងចង់ធ្វើអ្វី ដើម្បីជួយដល់ឧស្សាហកម្មភាពយន្តនៅកម្ពុជា៕