បរទេស៖ លទ្ធផលនៃការសិក្សាវេជ្ជសាស្រ្តបានរកឃើញថា វ៉ាក់សាំង Ebola បច្ចុប្បន្នកំពុងត្រូវបានសាកល្បង គឺមានសុវត្ថិភាព និងអាចជំរុញរាងកាយឱ្យផលិត និងបង្កើតអង្គទីគ័រភាពស៊ាំបានយ៉ាងល្អ។

ទីភ្នាក់ងារសារព័ត៌មាន ស៊ីនហួរ បានរាយការណ៍ពីទីក្រុង Los Angeles សហរដ្ឋអាមេរិក នាថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ២០២២នេះថា មានការចេញផ្សាយពីលទ្ធផលនៃការសិក្សា ដែលបានកំណត់ការសាកល្បងដោយចៃដន្យ និងគ្រប់គ្រងដោយ Placebo ដើម្បីវាយតម្លៃនៃយុទ្ធសាស្ត្រចាក់ថ្នាំបង្ការ មេរោគ Ebola ចំពោះមនុស្សពេញវ័យ និងកុមារ។
ការសិក្សាខាងលើបានចុះឈ្មោះអ្នកស្ម័គ្រចិត្តមកពីកន្លែងជាច្រើនក្នុងប្រទេសមួយចំនួន ដូចជាហ្គីណេ លីបេរីយ៉ា សៀរ៉ាឡេអូន និងម៉ាលី ដើម្បីចូលរួមក្នុងការសាកល្បងវ៉ាក់សាំងបីកោសិកាប្រឆាំងនឹងមេរោគ Ebola ដើម្បីកំណត់យុទ្ធសាស្ត្រចាក់វ៉ាក់សាំង។ដែលសមស្របក្នុងការបញ្ឈប់ការរីករាលដាលនេះ។
ក្នុងនោះលទ្ធផលបានបង្ហាញថាវ៉ាក់សាំងទាំងអស់មានសុវត្ថិភាព ហើយការស្រាវជ្រាវបានបង្ហាញថា អ្នកស្ម័គ្រចិត្ត ទាំងនោះ បានចាប់ផ្ដើមផលិតអង្គទីគ័រ ឆ្លើយតបនឹងថ្នាំបង្ការប្រឆាំងនឹងការឆ្លងមេរោគ អេបូឡាបានយ៉ាងល្អ បន្ទាប់ពី ១៤ ថ្ងៃបន្ទាប់ពីការចាក់លើកដំបូង ហើយកម្រិតផ្សេងៗនៃអង្គទីគ័រ នៅតែអាចដុះលូតលាស់ជាបន្តបន្ទាប់។
.png)
យ៉ាងណាមិញអ្នកស្រាវជ្រាវបានសន្និដ្ឋានថា ការរកឃើញនេះគឺគួរឱ្យចាប់អារម្មណ៍ និងជាក្ដីរំភើបជាខ្លាំងព្រោះវ៉ាក់សាំងការពារមេរោគ Ebola វាអាច ត្រូវបានគេយកមកប្រើប្រាស់អំឡុងពេលមានការផ្ទុះឡើងនៃជំងឺ និង អាចមានប្រយោជន៍សម្រាប់ការការពារប្រជាជនដែលងាយរងគ្រោះក្នុងបណ្ដាប្រទេសមួយចំនួន៕ ប្រភព៖ Dailynews











