Home Blog Page 1949

ទឹកជំនន់យ៉ាងធ្ងន់ធ្ងរនៅម៉ាឡេស៊ី បង្កឱ្យមានមនុស្សម្នាក់បានស្លា.ប់

0

បរទេស៖ ស្ថានភាពទឹកជំនន់នៅក្នុងប្រទេសម៉ាឡេស៊ីនៅតែស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរនៅឡើយ ជាពិសេសនៅក្នុងរដ្ឋ Terengganu ដោយថ្មីៗនេះមានសេចក្តីរាយការណ៍ថា មានមនុស្សម្នាក់បានស្លាប់ ដែលជាក្មេងស្រីអាយុទើបតែ ២ឆ្នាំ។

កាលពីពេលថ្មីៗនេះមានសេចក្ដីរាយការណ៍ពីប្រទេសម៉ាឡេស៊ីដែលនៅតែប្រឈមមុខនឹងរដូវមូសុង បង្កឲ្យមានភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ភ្លាមៗ នៅតំបន់ជាច្រើនក្នុងប្រទេស ជាពិសេសនៅក្នុងខេត្ត Kelantan និង Terengganu។

ជាមួយគ្នានោះមានសេចក្តីរាយការណ៍ចុងក្រោយនៃការស្លាប់ដោយសារតែគ្រោះទឹកជំនន់ដ៏ធ្ងន់ធ្ងរនេះដោយមានក្មេងស្រីអាយុទើបតែ ២ ឆ្នាំម្នាក់បានស្លាប់ដែលគេដឹងថាបានធ្លាក់ពីលើផ្ទះរបស់នាងហើយលង់ទឹក ខណៈពេលដែលម្តាយមីងរបស់ក្មេងស្រីនេះរវល់ជាមួយការជម្លៀសរបស់របរទៅកាន់មជ្ឈមណ្ឌលសង្គ្រោះបណ្តោះអាសន្ន។

ប្រភពដដែលបានបញ្ជាក់ថាកម្ពស់ទឹកនៅក្នុងតំបន់បានបន្តកើនឡើង  ហើយថ្មីៗនេះខេត្ត មួយចំនួនទៀតបានបិទផ្លូវអស់ជាច្រើនខ្សែដោយសារទឹកជំនន់ខ្លាំង។

ក្នុងនោះគេរំពឹងថាស្ថានភាពទឹកជំនន់លើកនេះទំនងជាមានសភាពធ្ងន់ធ្ងរជាងទឹកជំនន់លើកមុននៅ ដើមខែនេះដោយភ្លៀងនឹងបន្តធ្លាក់ខ្លាំងរហូតជាបន្តបន្ទាប់។

ទោះជាយ៉ាងណាអាជ្ញាធរម៉ាឡេស៊ីបានព្រមានប្រជាជនឲ្យតាមដានព័ត៌មានទាក់ទងនឹងគ្រោះទឹកជំនន់នេះ និង តាមដានស្ថានការណ៍ឲ្យបានដិតដល់។ ព្រោះគេរំពឹងថារដូវមូសុងនឹងនៅតែមានភ្លៀង ធ្លាក់ខ្លាំងជាបន្តបន្ទាប់។ ជាពិសេសឪពុកម្តាយដែលជាកូនតូច គួរតែមើលថែកូនយ៉ាងយកចិត្តទុកដាក់ ដើម្បីចៀសវាងគ្រោះថ្នាក់ជាយថាហេតុក្នុងរដូវទឹកជំនន់បែប៕ ប្រភព៖ Thairath

 

ចប់បាក់ឌុប! ចង់បន្តការសិក្សានៅភ្នំពេញ គប្បីត្រូវដឹងចំណុចសំខាន់ទាំង៣នេះ

0

ដោយគុណភាពអប់រំនៅទីក្រុងភ្នំពេញមានការប្រសើរជាងនៅតាមខេត្ត ដូចនេះហើយទើបប្អូនៗសិស្សានុសិស្សជាច្រើនសម្រេចចិត្តចាកចេញពីស្រុកកំណើតមករស់នៅទីក្រុងដែលសម្បូរដោយការជឿនលឿន។ ខាងក្រោមនេះជាចំណុចដែលដែលប្អូនៗគួរដឹងមុននឹងមកបន្ដការសិក្សា៖

ចរាចរណ៍៖ នៅទីក្រុងមានឡាននិងផ្លូវខ្វែងខ្វាត់ជាច្រើន ដូចនេះហើយមុនធ្វើដំណើរទៅណាមកណាគប្បីសួរនាំគេជាមុនសិន។ ចរាចរណ៍ឡាន ម៉ូតូមានការចង្អៀត និងស្ទះរាល់ពេលដែលម៉ោងសំខាន់។ ពេលធ្វើដំណើរគឺត្រូវប្រុងប្រយត្ន័គ្រប់ជំហាន។

ស្វែងរកផ្ទះស្នាក់នៅ៖ វាជាគំនិតមួយដ៏ល្អប្រសិនបើអ្នកមកជាមួយជាមួយមិត្តភក្ដិអ្នក។ អ្នកអាចជួលបន្ទប់មួយតម្លៃប្រហែល$50ទៅ$100ក្នុងមួយខែ ដោយចែកគ្នាចេញជាមួយមិត្តរួមបន្ទប់របស់អ្នក អ្នកក៏អាចសន្សំលុយច្រើនគួរសមដែរ។ ប៉ុន្តែប្រសិនបើអ្នកមករស់នៅភ្នំពេញម្នាក់ឯងវិញ ចូរកុំភ័យអី មានអង្គការដែលរង់ចាំអ្នកដែរ  អ្នកអាចនៅទីនោះបានដោយឥតគិតថ្លៃហើយពេលមានអង្គការខ្លះទៀតឧបត្តមទាំងថ្លៃការសិក្សាជូនអ្នកថែមទៀតផង។

ជ្រើសរើសជំនាញឱ្យបានត្រូវ៖ នេះគឺជាការសម្រេចមួយដ៏ធំបំផុតក្នុងជីវិតរបស់អ្នក។ ប្រសិនបើអ្នកជ្រើសរើសខុស អ្នកនឹងដឹងថាវាពិបាកប៉ុនណានៅថ្ងៃក្រោយនិងជីវិតអស់ន័យទៀតហើយ។ វិធីមួយនោះគឺចូលថ្នាក់តម្រង់ទិសដែលសាកលវិទ្យាល័យនីមួយផ្ដល់ជូន បន្ទាប់មកអ្នកអាចប្រៀបធៀបនិងរើសយកមួយណាដែលអ្នកចូលចិត្ត៕

តក់ស្លុត! ទាហានម៉ារីនថៃ ៣៣នាក់ បាត់ខ្លួន ក្នុងហេតុការណ៍លិចនាវាចម្បាំងមួយគ្រឿង

0

បាងកក៖ យោធាថៃ នៅថ្ងៃចន្ទនេះបានដាក់ពង្រាយនាវាចម្បាំង និងឧទ្ធម្ភាគចក្រជាច្រើនគ្រឿង ដើម្បីតាមស្វែងរកទាហានម៉ារីន ៣៣នាក់ដែលបានបាត់ខ្លួន ក្រោយ នាវាចម្បាំងមួយគ្រឿងលិចនៅតំបន់ឈូងសមុទ្រថៃ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី១៩ ខែធ្នូ ឆ្នាំ២០២២។

នាវាចម្បាំង៣គ្រឿង និងឧទ្ធម្ភាគចក្រ ២គ្រឿង ត្រូវបានបញ្ជូនទៅស្វែងរកអ្នកបាត់ខ្លួននៅខេត្ត ប្រជួបគីរីខន្ធ​ (Prachuap Khiri Khan) ស្ថិតនៅភាគខាងត្បូង ទីក្រុងបាងកក ក្រោយនាវាចម្បាំង អេចធីអឹមអេស សុខោទ័យ (HTMS Sukhothai) មានបញ្ហាគ្រឿងម៉ាស៊ីន និងគាំងដំណើរការតែប៉ុន្មាននាទីប៉ុណ្ណោះ មុនពាក់កណ្ដាលយប់ឈានចូលថ្ងៃចន្ទនេះ នៅចម្ងាយប្រហែល ៣៧គីឡូម៉ែត្រពីតំបន់ឆ្នេរ។

ក្រុមអ្នកជួយសង្រ្គោះបានចាប់ផ្ដើមធ្វើប្រតិបត្តិការទាំងយប់ដែរ នៅក្រោមអាកាសធាតុអាក្រក់ និងជួយសង្រ្គោះមនុស្ស៧៣នាក់ ក្នុងចំណោម១០៦នាក់ ដែលនៅលើ នាវចម្បាំងខាងលើ ខណៈ៣៣នាក់ទៀតបាត់ខ្លួន។

គួរបញ្ជាក់ថា នាវាចម្បាំង អេចធីអឹមអេស សុខោទ័យ (HTMS Sukhothai) ជាប្រភេទនាវាចម្បាំងផលិតដោយសហរដ្ឋអាមេរិក ហើយថៃបានប្រើនាវាចម្បាំងនេះ តាំងតែពីឆ្នាំ១៩៨៧មក ហើយបើតាមអ្នកទាំងកងទ័ពជើងទឹកថៃ នាវាចម្បាំងនេះត្រូវបានរលកសមុទ្រធំៗវាយប្រហារយ៉ាងខ្លាំងរហូតដល់លិចតែម្ដង៕

៨ មូលហេតុនៃការគេងមិនលក់ និងវិធីក្នុងការព្យាបាល

0

សុខភាព៖ ពិតណាស់ការទទួលទានដំណេកគឺជារឿងដ៏សំខាន់ខ្លាំងណាស់ សម្រាប់ជីវិតប្រចាំថ្ងៃប្រសិនបើអ្នកមិនអាចទទួលទានដំណេកបានគ្រប់គ្រាន់ទេ នោះអ្នកនឹងមានបញ្ហាសុខភាពយ៉ាងធ្ងន់ធ្ងរ។

ដូច្នេះថ្ងៃនេះសូម​បង្ហាញពីមូលហេតុដែលធ្វើឱ្យអ្នកមានបញ្ហាសុខភាព និងវិធីក្នុងការព្យាបាល៖

លោកវេជ្ជបណ្ឌិត Anongnuch Chawalitthamrong គ្រូពេទ្យឯកទេសនៃមជ្ឈមណ្ឌលពិនិត្យសុខភាព Addlife ក្នុងប្រទេសថៃបានផ្តល់ព័ត៌មានថា ការគេងមិនលក់ពិតជាមិនមែនជាជំងឺទេ ប៉ុន្តែជាបញ្ហានៃការគេងមិនគ្រប់គ្រាន់ ដែលធ្វើឱ្យការភ្ញាក់ពីដំណេកមិនស្រស់ស្រាយ ដែលប៉ះពាល់ដល់ទំនួលខុសត្រូវការងារ និងទំនាក់ទំនងជាមួយអ្នកដទៃ។

លក្ខណៈនៃការគេងមិនលក់ ដូចជាការគេងមិនលក់ ភ្ញាក់ពីគេងញឹកញាប់ គេងបានរយៈពេលខ្លី ភ្ញាក់ពីព្រលឹម ភ្ញាក់ឡើងមិនស្រស់ស្រាយជាដើម។

មូលហេតុនៃការគេងមិនលក់អាចបណ្តាលមកពីកត្តាជាច្រើនដូចជា     

១. ភាពតានតឹងអាចបណ្តាលមកពីការងារ ឬបញ្ហាគ្រួសារ

២. ជំងឺផ្លូវកាយដូចជា ឈឺក្បាល ឈឺខ្នង ឈឺសន្លាក់ មានជំងឺផ្លូវចិត្ត ដូចជាជំងឺធ្លាក់ទឹកចិត្តជាដើម។

៣. ថ្នាំមួយចំនួនដូចជា ថ្នាំប្រឆាំងនឹងសម្ពាធឈាម ថ្នាំស្តេរ៉ូអ៊ីត ថ្នាំផ្តាសាយ ថ្នាំកាត់បន្ថយការតឹងច្រមុះ។

៤.សារធាតុរំញោចដូចជា ជាតិកាហ្វេអ៊ីន ជាតិនីកូទីន អាល់កុល

៥. លក្ខខណ្ឌ បរិស្ថានជំវិញមិនសមរម្យ ដូចជា សំឡេងខ្លាំង ភ្លើង សីតុណ្ហភាពក្តៅពេក ឬ ត្រជាក់ ពេក

៦. ការផ្លាស់ប្តូរកាលវិភាគនៃការគេងដូចជា ការធ្វើដំណើរ ការផ្លាស់ប្តូរការងារយប់ និងថ្ងៃ

៧. កង្វះអ័រម៉ូនដូចជា Melatonin អ័រម៉ូនលូតលាស់ អរម៉ូនភេទ

៨. ​កង្វះសារធាតុចិញ្ចឹម វីតាមីន សារធាតុរ៉ែ ដូចជាស័ង្កសី វីតាមីន B៥ និង tryptophan ជាដើម។

ដំណោះស្រាយការគេងមិនលក់

១. ផ្លាស់ប្តូរអាកប្បកិរិយារបស់អ្នក ចូលគេងហើយភ្ញាក់ទាន់ពេល កុំគេងពេលថ្ងៃ

២. ជៀសវាងតែ កាហ្វេ ជាតិនីកូទីន អាល់កុល

៣. ហាត់ប្រាណជាប្រចាំ ជៀសវាងការធ្វើលំហាត់ប្រាណ ៣-៤ ម៉ោងមុនពេលចូលគេង

៤.កុំទទួលទានអាហារច្រើនៗមុនពេលចូលគេង

៥. ហាមធ្វើកិច្ចការនៅលើគ្រែ

៦. គួរធ្វើឱ្យបរិយាកាសបន្ទប់គេងសមស្រប ស្ងប់ស្ងាត់ ងងឹត មិនក្តៅពេក ឬត្រជាក់ពេក

៧. អាចសម្រាកមុនពេលចូលគេងដោយអានសៀវភៅ ស្តាប់តន្ត្រី

ក៏ប៉ុន្តែក្នុងករណីដែលរាងកាយចាប់ផ្តើមកាន់តែយ៉ាប់យ៉ឺន ការអនុវត្តខាងលើនេះប្រហែលជាមិនទទួលបានការប្រសើរឡើងទេ ដូច្នេះអ្នកគួរតែទៅជួបគ្រូពេទ្យ ដោយត្រូវតែចាប់ផ្តើមស្វែងរកមូលហេតុ និងព្យាបាលជាពិសេស៕ ប្រភព៖ Sanook

 

ឆ្នេរដ៏ស្រស់ស្អាតជាងគេមួយ នៅក្នុងចំណោមឆ្នេរនៃកោះរ៉ុង

0

ឆ្នេរសុខសាន្តរីសត ឬក៏គេច្រើនហៅថា ឆ្នេរសុខសាន្ត កោះរ៉ុង មានទីតាំងស្ថិតនៅ ភូមិសុខសាន្ត សង្កាត់កោះរ៉ុង​ ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ និងមានចម្ងាយប្រហែល ២៥គីឡូម៉ែត្រ ពីរង្វង់មូលតោ​ពីរ។ឆ្នេរកោះឋានសួគ៌ និងឆ្នេរសុខសាន្ត ជាប់ជ័យលាភី ជាឆ្នេរស្រស់ស្អាត – DAP  Business

ឆ្នេរខ្សាច់ដ៏ស្រស់ស្អាតនេះ លាតសន្ធឹងប្រមាណជា ៦០០០ម៉ែត្រ។ ជំនោរសមុទ្រដ៏បរិសុទ្ធ លាយឡំជាមួយនឹងសម្រស់ធម្មជាតិដែលមិនអាចកាត់ថ្លៃបាន ធ្វើឲ្យសោភ័ណ្ឌភាពនៅទីនេះ ស្រស់ស្អាតគ្រប់រដូវកាល ជាពិសេសចាប់ពីខែធ្នូ រហូតដល់ខែមេសា ទឹកសមុទ្រនៅទីនេះនឹងប្រែជាពណ៌ខៀវស្រងាត់ ធ្វើឲ្យបរិយាកាសនៃឆ្នេរសុខសាន្តកាន់តែទាក់ទាញបំផុត។ នៅមិនឆ្ងាយប៉ុន្មានពីឆ្នេរខ្សាច់ដ៏វែងនេះ មានភូមិនេសាទ​តូចមួយ​ដែលត្រូវបានគេឲ្យឈ្មោះថាភូមិសុខសាន្ត។អុំទូក៣ថ្ងៃ រកកន្លែងកម្សាន្តអត់ឃើញមែនទេ! ឆ្នេរសុខសាន្តចាំទទួលស្វាគមន៍លោកអ្នកជានិច្ច  - Khmer Breaking News

ឆ្នេរសុខសាន្ត មានបម្រើសេវាកម្មជាច្រើនដូចជាការជួលទូក ជិះគយគន់មច្ឆា ឬក៏ជិះកាយ៉ាក់ទៅកម្សាន្តតាមដៃសមុទ្រនានាជុំវិញកោះរ៉ុងបានថែមទៀតផង។ មិនតែប៉ុណ្ណោះនៅលើកោះនេះក៏មានរីសត ដែលមានតម្លៃសមរម្យ ដែលបានផ្តល់ភាពងាយស្រួលដល់ភ្ញៀវទេសរចណ៍ថែមមួយគម្រិតទៀត៕ឆ្នេរសុខសាន្ត - Visit Cambodia

 

ទីបំផុត! មេតុងទីនល្បីឈ្មោះ អឿន ម៉ូលីកា ត្រូវបានតុលាការសម្រេចឃុំខ្លួនដាក់ពន្ធនាគារហើយ

0

ភ្នំពេញ៖ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២២ បានសម្រេចចេញដីកាឃុំខ្លួននាង អឿន ម៉ូលីកា ដាក់ពន្ធនាគារជាបណ្តោះ ក្រោមការចោទប្រកាន់ពីបទ.រំលោភលើទំនុកចិត្ត មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន ពោលគឺពាក់ពន្ធចេញមូលប្បទានប័តអត់សាច់ប្រាក់(សែកស្អុយ) ប្រមាណ ៣៦ ៥០០០ ដុល្លារអាមេរិក ។

ជនត្រូវចោទ ឈ្មោះ អឿន ម៉ូលីកា ភេទស្រី អាយុ២៧ ឆ្នាំ មុខរបរ ជាអ្នករកស៊ី មានទីលំនៅផ្ទះលេខ១០ ផ្លូវលេខ បុរីវ៉ារីណា សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។មេតុងទីនអនឡាញ ដ៏ល្បីល្បាញ អ្នកនាង អឿន ម៉ូលីកា  ត្រូវបានកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឃាត់ខ្លួន – CSNDaily

សំណុំរឿងនេះបានស្ថិតនៅលោក អ៊ុ សុភក្តិ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលា ដំបូងរាជធានីភ្នំពេញ បើកការស៊ើបសួរ ក្រោយពីសួរចប់តំណាងអយ្យការបានធ្វើការចោទប្រកាន់ជនត្រូវចោទជាផ្លូវការ រួចបានចាត់បញ្ជូនទៅខាងចៅក្រម ។ សំណុំរឿងបានដល់ដៃលោកស្រី ទិត ដាលីន ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ក្រោយពីការស៊ើបសួររយៈពេលពីរថ្ងៃ លោកស្រីចៅក្រមក៏បានសម្រេចចេញដីកាឃុំខ្លួនជនត្រូវចោទ ដាក់ពន្ធនាគារជាបណ្តោះអាសន្ន តែម្តង ។

ជនត្រូវចោទឈ្មោះ អឿន ម៉ូលីកា បានជាប់ពាក់ពន្ធលើពាក្យបណ្តឹង២ ដែលសុទ្ធតែជាបទល្មើសព្រហ្មទណ្ឌ ចេញសែកស្អុយ ស្មើទឹកប្រាក់ប្រមាណ ៣៦ ៥០០០ ដុល្លារអាមេរិក ។ ពាក្យបណ្តឹងទី១. អឿន ម៉ូលីកា ចេញមូលប្បទានប័តអត់សាច់ប្រាក់ចំនួន ៣០ ម៉ឺនដុល្លារអាមេរិកឲ្យទៅឈ្មោះ សម្ផស្ស សូលីដា អ្នកលេងតុងទីនជាមួយគ្នា និងពាក្យបណ្តឹងទី២ អឿន ម៉ូលីកា បានចេញមូលប្បទានប័តអត់សាច់ប្រាក់ឲ្យទៅឈ្មោះ ទី ចាន់នូ ចំនួន ៦៥ ០០០ ដុល្លារអាមេរិក ក៏ជាអ្នកលេងតុងទីនដែរ ដើម្បីយកទៅទិញរថយន្ត ដោយជនត្រូវចោទបានអះអាងថា ខ្ចីមិនដល់មួយខែទេ និងប្រគល់ប្រាក់សងវិញគ្រប់ចំនួន ទីបំផុតចេញសែកស្អុយមួយសន្លឹក ។Update៖ អាវុធហត្ថក្រុងភ្នំពេញ បញ្ជូនខ្លួនមេតុងទីន អឿន ម៉ូលីកា ទៅតុលាការហើយ  – CSNDaily

គួរបញ្ជាក់ផងដែរ កាលពីវេលាម៉ោង១៥ និង២៥នាទីថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ២០២២ បានចុះធ្វើការឃាត់ខ្លួននាង អឿន ម៉ូលីកា តាមដីកាបញ្ជាឱ្យចូលខ្លួនរបស់លោកច្រឹង ខ្មៅ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លេខ៥៦៣ អ.យ.ក ចុះថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២ ពាក់ព័ន្ធករណីមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ដែលអាចជួញដូរបាន ប្រព្រឹត្តនៅរាជធានីភ្នំពេញកន្លងមក៕

មកដឹងចំនួនទឹកប្រាក់ដែលក្រុមនីមួយៗទទួលបានក្នុងព្រឹត្តិការណ៍ World Cup ឆ្នាំ២០២២ នៅកាតា

0

អន្តរជាតិ៖ ក្រុមជម្រើសជាតិអាហ្សង់ទីន បានក្លាយជាម្ចាស់ជើងឯក FIFA World Cup 2022 នៅប្រទេសកាតា ក្រោយឈ្នះបារាំង ដោយបាល់ប៉េណាល់ទីកាត់សេចក្តី ៤ទល់២ បន្ទាប់ពីស្មើគ្នា ៣-៣ ក្នុងម៉ោងធម្មតា៩០នាទី និងម៉ោងបន្ថែម១៥នាទី២ដង នៅកីឡដ្ឋាន Lusail ទីក្រុងដូហា ក្រោមក្រសែរភ្នែកអ្នកគាំទ្រជិត៩ម៉ឺននាក់។

ខាងក្រោមនេះជាចំនួនទឹកប្រាក់ដែលក្រុមនីមួយៗទទួលបាន៖

ម្ចាស់ជើងឯក៖ អាហ្សង់ទីន ទទួលបាន ៤២ លានដុល្លារ
ជើងឯករង៖ បារាំង ទទួលបាន ៣០ លានដុល្លារ
ចំណាត់ថ្នាក់លេខ៣៖ ក្រូអាត ទទួលបាន ២៧ លានដុល្លារ
ចំណាត់ថ្នាក់ទី៤៖ ម៉ារ៉ុក ទទួលបាន ២៥ លានដុល្លារ

វគ្គ៨ក្រុមចុងក្រោយ៖ ហូឡង់, ប្រេស៊ីល, ព័រទុយហ្គាល់ និងអង់គ្លេស ទទួលបាន ១៧ លានដុល្លារ
វគ្គ១៦ក្រុមចុងក្រោយ៖ សហរដ្ឋអាមេរិក, អូស្ត្រាលី, ប៉ូឡូញ, សេណេហ្គាល់, ជប៉ុន, កូរ៉េខាងត្បូង, អេស្ប៉ាញ និងស្វីស ទទួលបាន ១៤ លានដុល្លារ
វគ្គចែកពូល៖ អេក្វាឌ័រ, កាតា, អ៊ីរ៉ង់, វេលស៍, ម៉ិកស៊ិក, អារ៉ាប៊ីសាអូឌីត, ទុយនេស៊ី, ដាណឺម៉ាក, អាឡឺម៉ង់, កូស្តារីកា, បែលហ្សិក, កាណាដា, កាមេរូន, ស៊ែប៊ី, អ៊ុយរូហ្គាយ, និងហ្គាណា ទទួលបាន ៩ លានដុល្លារ។

គួរបញ្ជាក់ឱ្យដឹងផងដែរថា ម្ចាស់ជើងឯក World Cup 2022 នឹងទទួលបានប្រាក់រង្វាន់ចំនួន 42 លានដុល្លារ កើនឡើង 4 លានដុល្លារបើធៀបនឹងកាលពី 4 ឆ្នាំមុននៅក្នុងប្រទេសរុស្ស៊ី ៕

កាន់តែទំនើប! វេជ្ជបណ្ឌិតនៅចិនយក “មនុស្សយន្តឆ្លាតវៃ” សម្រាប់ជួយបេសកកម្មវះកាត់ឆ្អឹងក្នុងមន្ទីរពេទ្យ

0

ប្រទេសចិន៖ ពិតជាឆ្លាតខ្លាំងណាស់ វេជ្ជបណ្ឌិតនៅឯមន្ទីរពេទ្យជាច្រើនកន្លែងក្នុងប្រទេសចិនបានសម្រេចចិត្តយក “មនុស្សយន្តឆ្លាតវៃ” សម្រាប់ជួយសម្រាលបន្ទុកក្នុងការវះកាត់លើអ្នកជំងឺដែលមានជំងឺឆ្អឹងផ្សេងៗ។

កាលពីថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ២០២២ កន្លងទៅនេះទីភ្នាក់ងារ Xinhua បានរាយការណ៍ពីទីក្រុង Dalian ប្រទេសចិន បង្ហាញពីមន្ទីរពេទ្យជាច្រើនក្នុងប្រទេសចិនកំពុងតែប្រើប្រាស់ការវះកាត់ដោយយកមនុស្សយន្តអភិវឌ្ឍនៅក្នុងប្រទេសជាជំនួយក្នុងការវះកាត់ឆ្អឹង ដូចជាមន្ទីរពេទ្យ “ប្រជាជនទី២” នៅដាលីន ក្នុងខេត្ត Liaoning ភាគឦសាននៃប្រទេសចិនជាដើម។

ក្នុងនោះក្រុមវេជ្ជសាស្រ្តបាននិយាយថាការអនុវត្តដោយយកមនុស្សយន្តជាជំនួយវះកាត់ជំងឺឆ្អឹងខាងលើ គឺបានអនុវត្តចាប់តាំងពី ឆ្នាំ ២០២០មកម្លេះ ដោយមនុស្សយន្តអាចធ្វើឱ្យប្រសើរឡើងនូវភាពត្រឹមត្រូវនៃការវះកាត់របស់វេជ្ជបណ្ឌិតកាន់តែប្រសើរឡើង។

យ៉ាងណាមិញលោកវេជ្ជបណ្ឌិត Qi Zhiming ប្រធានមន្ទីរពេទ្យ “ប្រជាជនទី២” បាននិយាយថា មនុស្សយន្តទាំងនេះគាំទ្រ និងជាផ្នែកមួយសម្រួលដល់ការងាររបស់ក្រុមគ្រូពេទ្យ ដោយមនុស្សយន្តវៃឆ្លាតនោះបានចូលរួមការវះកាត់ឆ្អឹងខ្នងជាង ៥០ដង ការវះកាត់ជង្គង់ ៤០ដង និងការវះកាត់ត្រគាកប្រហែល ១០ដងយ៉ាងជោគជ័យ។

ហើយក្រុមគ្រូពេទ្យបន្ថែមថា ពួកគេពិតជាមានទំនុកចិត្ត លើកិច្ចខិតខំប្រឹងប្រែងរួមគ្នានឹងការអនុញ្ញាតឱ្យអនុវត្តការវះកាត់ជាមួយមនុស្សយន្ត ហើយសង្ឃឹមថាវាជាអត្ថប្រយោជន៍សម្រាប់វេជ្ជសាស្រ្តនាពេលអនាគត៕ ប្រភព៖ Dailynews

 

 

 

៥ចំណុច ដែលគួរគិតមុននឹងសម្រេចចិត្តជ្រើសយកជំនាញរៀននៅសកលវិទ្យាល័យ

0

ស្របពេលនេះបេក្ខជនកំពុងទន្ទឹងរងចាំលទ្ធផលនៃការប្រឡងរបស់ខ្លួន ដោយឡែកក៏មានបេក្ខជនខ្លះក៏កំពុងរិះគិតថាគួរបន្តការសិក្សា ឬបញ្ចប់់ និងខ្លះក៏កំពុងគិតរកមុខវិជ្ជាណាដែលខ្លួនជ្រើសចង់រៀនបន្តនៅសាកលវិទ្យាល័យ សម្រាប់អនាគតនាពេលទៅមុខបន្តទៀត។

ដូច្នេះតើថាយុវជនត្រូវយល់ដឹងពីអ្វីខ្លះមុននឹងសម្រេចចិត្តជ្រើសរើសយកជំនាញអ្វីមួយ?

1.ចំណុចខ្លាំង និងខ្សោយរបស់ខ្លួន

មុននឹងជ្រើសរើសមុខវិជ្ជាណាមួយ សិស្សានុសិស្សត្រូវពិភាក្សាជាមួយអ្នកធ្លាប់មានបទពិសោធន៍ឆ្លងកាត់ការសិក្សានៅមហាវិទ្យាល័យ ឬពិភាក្សាជាមួយអ្នកប្រឹក្សាយោបល់របស់សាលកលវិទ្យាល័យណាមួយដែលអ្នកសិក្សាពេញចិត្ត ដើម្បីឱ្យដឹងថាភាពខ្លាំងរបស់អ្នកសិក្សា ស៊ីជាមួយនឹងមុខវិជ្ជាណាមួយ។

2.ប្រឹក្សាយោបល់ជាមួយអ្នកធ្លាប់រៀនលើមុខវិជ្ជាដែលខ្លួនស្រឡាញ់

អ្នកសិក្សាអាចព្យាយាមសាកសួរអ្នករៀនមុនៗលើមុខវិជ្ជាដែលខ្លួនពេគចិត្ត ថាតើមុខវិជ្ជានេះមានឱកាសការងារយ៉ាងដូចម្តេច ឬពេលរៀនមានបញ្ហាអ្វីដែលអាចនឹងប្រឈមជាដើម។

3.ត្រូវដឹងពីឱកាសរីកចម្រើនក្នុងទីផ្សារការងារ

មុននឹងចំណាយរយៈពេល ៤ ឬ ១០ឆ្នាំ ដើម្បីទទួលបានសញ្ញាបត្រមួយនេះ អ្នកត្រូវដឹងថាឱកាសរីកចម្រើននៃការងារ ឬ វិស័យដែលពាក់ព័ន្ធនឹងជំនាញដែលអ្នកនឹងជ្រើសរើសមានខ្ពស់កម្រិតណា។

4.លទ្ធភាពគ្រួសារ

មុនជ្រើសរើសជំនាញ អ្នកក៏ត្រូវដឹងពីធនធានរបស់គ្រួសារផងដែរ។ ប្រសិនបើជីវភាពគ្រួសារអ្នកខ្សត់ខ្សោយ អ្នកគួរតែជ្រើសរើសរៀនជំនាញណាដែលមានរយៈពេលខ្លីសមរម្យ និងមិនចំណាយថវិការច្រើនពេកទៅលើសម្ភារៈសិក្សាដែរ ព្រោះវាអាចធ្វើឱ្យគ្រួសារអ្នក និងអ្នកមានសម្ពាធរហូតដល់អាចនឹងបោះបង់ការសិក្សាបាន។

5.ការជ្រើសរើសសកលវិទ្យាល័យ

គួរស្វែងយល់ពីសាកលវិទ្យាល័យដែលខ្លួនពេញចិត្ត និងត្រឹមត្រូវតាមគោលបំណងនៃការសិក្សារបស់ខ្លួន។ ត្រូវស្វែងយល់ទៀតថាតើកម្មវិធីសិក្សារបស់សាកលវិទ្យាល័យនោះមានឈ្មោះល្បីឬមានការទទួលស្គាល់បែបណាមុននឹងសម្រេចិត្តជ្រើសរើសមុខវិជ្ជាណាមួយសិក្សានៅសាកលវិទ្យាល័យនោះ៕

 

Elon Musk ជួបទុក្ខធំដោយ EU ព្រមានដាក់ទណ្ឌកម្ម បន្ទាប់ពី Twitter បិទគណនីអ្នកសារព័ត៌មាន

0

អន្តរជាំតិ៖ នៅថ្ងៃសុក្រម្សិលមិញនេះសហភាពអឺរ៉ុប (EU) បានធ្វើការព្រមានកំពូលមហាសេដ្ឋីលោក Elon Musk ជាមួយការដាក់ទណ្ឌកម្មមួយចំនួន បន្ទាប់ពី Twitter បានបានបិទគណនីរបស់អ្នកសារព័ត៌មានជាច្រើន ដោយក្នុងនោះមានអ្នកសារព័ត៌មានមកពីស្ថាប័ន CNN, New York Times និង Washington Post ជាដើម។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNBC នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២២។

ប្រភពបានឱ្យដឹងថា Musk កំពុងស្ថិតនៅក្នុងបន្ទាត់ក្រហមរបស់សហភាពអឺរ៉ុប ដែលទំនងជាទទួលរងការដាក់ទណ្ឌកម្មឆាប់ៗខាងមុខនេះ។ យ៉ាងណាមិញបើយោងតាមច្បាប់សេវាកម្មឌីជីថលរបស់សហភាពអឺរ៉ុប ក្រុមហ៊ុន Twitter អាចនឹងត្រូវបានផាកពិន័យរហូតដល់ ៦ភាគរយឯណោះនៃប្រាក់ចំណូលប្រចាំឆ្នាំជាសកលរបស់ខ្លួនសម្រាប់ការបំពានសិទ្ធិអ្នកប្រើប្រាស់។

ជុំវិញបញ្ហានេះអ្នកស្រី Vera Jourova ដែលជាអនុប្រធានគណៈកម្មការអឺរ៉ុបទទួលបន្ទុកវាយតម្លៃ និងតម្លាភាពបាននិយាយនៅក្នុងការបង្ហោះសារនៅលើ Twitter ថាព័ត៌មាននៃ«ការបិទគណនីអ្នកសារព័ត៌មានតាមអំពើចិត្តនៅលើ Twitter របស់ Musk គឺគួរឱ្យព្រួយបារម្ភ»។ Jourova បានបន្តទៀតថា «ច្បាប់សេវាកម្មឌីជីថលរបស់សហភាពអឺរ៉ុបគឺទាមទារការគោរពសេរីភាពប្រេព័ន្ធផ្សព្វផ្សាយ និងសិទ្ធនិជាមូលដ្ឋាន» ហើយ «Elon Musk គួរតែដឹងអំពីរឿងនេះ ដែលនេះស្ថិតនៅក្រោមច្បាប់ #MediaFreedomAct របស់យើង»៕